-
ឯកឧត្តម ថោង ខុន៖ ជំរុញអោយសហព័ន្ធពង្រឹងសមត្ថភាពចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិ នៅឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានសហព័ន្ធកីឡាកាតសម្ព័ន្ធកម្ពុជា បានថ្លែងក្នុងពិធីបិទការបកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្ដមបណ្ឌិត ថោង ខុន លើកទី៦ ប្រចាំឆ្នាំ២០២២ថា សហព័ន្ធត្រូវពង្រឹងសមត្ថភាពចៅក្រម គ្រូបង្វឹក គ្រូជំនួយ ដើម្បីឆ្ពោះទៅរកមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា តាមរបាយការណ៍របស់គណះកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតកីឡាកាយសម្ព័ន្ធ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំ ឆ្នាំ២០២២ ទទួលបាននូវលទ្ធផលល្អប្រសើរ។ នេះគឺជាការវាស់ស្ទង់សមត្ថភាព បច្ចេកទេសទេពកោសល្យ ដែលកីឡាករ កីឡាការិនីម្នាក់ៗបានប្រឹងប្រែងហាត់ហ្វឹកហ្វឺនកន្លងមក។ លទ្ធផលរបស់ កីឡាករ កីឡាការិនី ដែលទទួលជ័យលាភីនាពេលនេះពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ មានការតស៊ូ ព្យាយាម គោរពវិន័យបានល្អយកចិត្តទុកដាក់ស្តាប់ការពន្យល់ការបង្ហាត់បង្រៀនរបស់គ្រូបង្វឹក ពិសេសការយកចិត្ត ទុកដាក់ពីថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងជាពិសេសថ្នាក់ដឹកនាំ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា រួមជាមួយមន្ត្រីបច្ចេកទេសផងដែរ។ឯកឧត្តមប្រធាន បញ្ជាក់ថា ក្នុងនាមសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ប្រតិភូ គ្រូបង្វឹក…
-
លោក ណយ ផាណា៖ ការបញ្ជូនអត្តពលិក និងមន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល ចៅក្រម ទៅក្រៅប្រទេស គឺជាចំនុចឈ្នះ ឈានឆ្ពោះទៅស៊ីហ្គេម ២០២៣

ភ្នំពេញ៖ បន្ទាប់ពីទទួលបានជោគជ័យខ្លាំង ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម និងការប្រកួតកីឡាកាសម្ព័ន្ធជើងឯកអាស៊ី នៅប្រទេសថៃ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានជំរុញការអភិវឌ្ឍសិទ្ធផលអត្តពលិក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមបន្ថែមនៅប្រទេស ដើម្បីដុសខាត់សមត្ថភាព ដើម្បីសម្រេចគោលដៅធំចុងក្រោយ គឺមេដាយមាស១គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។លោក ណយ ផាណា បញ្ជាក់បន្ថែមថា ស៊ីហ្គេម ២០២៣ ធនធានកីឡាករ កីឡាការិនី និងចៅក្រមដាច់ខាតត្រូវបញ្ជូនអោយបានញឹកញាប់ចេញទៅក្រៅប្រទេស គ្រប់ការប្រកួតជាលក្ខណអន្តរជាតិ ហេតុអីត្រូវបញ្ជូន គឺត្រូវដុសខាត់សមត្ថភាព ប្រសិនពួកគាត់មិនបានចេញប្រកួតប្រៀបធៀបដូចកូនកាំបិតមួយគ្រាន់តែសៀតចង្កេះបន្លាចគេ ដោយមិនដឹងថាកាំបិតកាប់ឈើវាមុតរបៀបណា តែបើយើងដឹងអាចសំលៀងអោយមុតទៅតាមដើមឈើ។ អញ្ចឹងបើតាមលក្ខណបច្ចេកទេស កីឡាករ កីឡាករិនីដែលចេញទៅប្រកួតញឹកញាប់ពួកគាត់ដឹង គេល្អចំនុចនេះ យើងខ្វះខាតចំនុចនេះ យើងចាញ់ពិន្ទុគេកន្លែងនេះ ត្រឡប់មកវិញមានការជំរុញបន្ថែមលើកតឹកចិត្តពួកគាត់ជាការជោគជ័យរបស់យើង រីឯចៅក្រម ដូចគ្នារាល់ការប្រកួតកម្រិតអន្តរជាតិ សហព័ន្ធកីឡាកាយសម្ព័ន្ធតែងតែបញ្ជូន២នាក់ចូលរួមរហូត ដូច្នេះវាជាចំនុចល្អការបញ្ជូនកីឡាករ កីឡាការិនី ចៅក្រម ទៅចូលរួមការប្រកួត ឬការហ្វឹកហាត់នៅក្រៅប្រទេស គឺសិតតែជាចំនុចឈ្នះ។ លោក ណយ ផាណា បន្ថែម។លោកអគ្គលេខាធិការ អះអាងថា…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ត្រូវមានស្មារតីក្រុម និងសាមគ្គីផ្ទៃក្នុង ដើម្បីជោគជ័យ នាឆ្នាំ២០២៣

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិទាំង ៣៨ ដែលត្រូវបានអនុម័តដាក់ ក្នុងស៊ីហ្គេម លើកទី៣២ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងដោះស្រាយបញ្ហាប្រឈមមួយចំនួន ក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ នាឆ្នាំ២០២៣ ខាងមុខ។ ការគូសបញ្ជាក់ដូច្នេះ ធ្វើឡើងនាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន បានស្នើអោយ សហព័ន្ធត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ នូវរាល់កិច្ចការណាខ្លះដែលនៅសេសសល់ មិនទាន់ធ្វើ ឬមិនទាន់សម្រេច ដើម្បីជំរុញការងារទាំងអស់នេះ ឲ្យមានប្រសិទ្ធភាព។ ក្នុងរបៀបរបបការងារ ធ្វើយ៉ាងណាឲ្យសហព័ន្ធជាតិ មានកិច្ចសហការល្អ ពិសេសសហព័ន្ធជាតិ ដែលត្រូវតែងតាំងមនុស្សធ្វើការជាមួយ CAMSOC ដែលហៅថា នាយកបច្ចេកទេស និងជំនួយការនាយកបច្ចេកទេស គឺត្រូវជាស្ពាន ដើម្បីធ្វើការភ្ជាប់ រវាងសហព័ន្ធកីឡាជាតិរបស់ខ្លួន ជាមួយ CAMSOC ឲ្យមានភាពរលូនក្នុងការងាររបស់ខ្លួន»។ អគ្គលេខាធិការរូបនេះ បានបន្ថែមថា «បញ្ហាដែលយើងត្រូវដោះស្រាយ គឺយើងត្រូវធ្វើយ៉ាងណាឲ្យយល់ចិត្តគ្នា ឲ្យឯកភាពគ្នាក្នុងជំនាញឲ្យច្បាស់លាស់ គឺ ប្រគល់ជូនសហព័ន្ធជាតិ…
-
គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បញ្ជាក់ថា ការប្រកួតកម្រិតអន្តរជាតិច្រើន គឺជាម៉ែត្រវាស់វែងដ៏ល្អ ត្រៀមអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា

ភ្នំពេញ៖សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានត្រៀមបញ្ជូនកីឡាការិនីបាល់បោះជិះរទេះ ទៅចូលរួមប្រកួតលក្ខណអន្តរជាតិ 3rd Edition of ICRC International Wheelchair Basketball Tournament នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការ បានអោយដឹងថា ការចូលរួមប្រកួតខាងលើ តបតាមកាអញ្ជើញរបស់ប្រទេសឥណ្ឌា ដោយមាន៨ប្រទេសចូលរួម ដូចជា ប្រទេស នេប៉ាល់ បង់ក្លាដេស កម្ពុជា លីប៊ីយ៉ា អាហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌាជាម្ចាស់ផ្ទះ។ លោកគ្រូបង្វឹករូបនេះ បន្តថា ការប្រកួតកម្រិតអន្តរជាតិច្រើន មានសារៈសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងជាម៉ែត្រវាស់វែងមួយ ក្នុងការដុសខាត់សមត្ថភាព បង្កើនសិទ្ធផលអោយបានល្អប្រសើរ។ លោក បន្ថែមថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការ…
-
សហព័ន្ធកីឡាកាយសម្ធ័នកម្ពុជា ជំរុញការអភិវឌ្ឍសមត្ថភាពបន្ថែម ទាំងអត្តពលិក និងមន្រ្តីបច្ចេកទេស ឆ្ពោះទៅជោគជ័យ ស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ជោគជ័យ២ព្រឹត្តការណ៍កន្លងទៅថ្មីៗនេះ គឺឈ្នះមេដាយ៣គ្រឿង ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម នៅវៀតណាម និងការឈ្នះមេដាយប្រាក់ ពីការប្រកួតជើងឯកអាស៊ី នៅប្រទេសថៃ គឺជាសមិទ្ធផលល្អ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងបទសម្ភាសន៍មួយនៃការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តម បណ្ឌិត ថោង ខុន លើកទី៦ ឆ្នាំ២០២២ នៅសាលដំបូលទូក ក្នុងពហុកីឡដ្ឋាជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។លោក ណយ ផាណា បញ្ជាក់ថា ដោយមានការខិតខំរួមគ្នា ជាពិសេសកម្ពុជា បានយកវិបត្តិក្លាយជាឱកាស ដោយការចាក់វ៉ាក់សាំងដល់ដូសទី៤ និងទី៥ អស់ហើយ និងដោយរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្លាំង នេះជាចំណុចទី១សំខាន់។ ទី២ កីឡាករ កីឡាការិនី គ្រូបង្វឹកស្ម័គ្រចិត្តរួមគ្នានៅកន្លែងតែមួយ ដើម្បីធ្វើការហ្វឹកហាត់ ចំណុចនេះហើយ ត្រូវបានអ្នកបច្ចេកទេសអន្តរជាតិវាយតម្លៃថា សមិទ្ធផលនេះ ស័ក្តិសមនឹងទទួល។ លោកអគ្គលេខាធិការ បន្តថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់របស់ឯកឧត្តមបណ្ឌិត…
-
កីឡាជាតិលើកទី៣ ត្រូវរៀបចំតាមលំនាំស្តង់ដាអន្តជាតិ ឆ្ពោះទៅស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នាខែវិច្ឆិកា ឆ្នាំ២០២២ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ជំរុញឲ្យការរៀបចំតាមលំនាំស្តង់ដាអន្តរជាតិ ត្រៀមឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក្រោយបញ្ចប់កិច្ចប្រជុំ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ អធិតិភាពឯកឧត្តមបណ្ឌិត ថោង ខុន គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុង និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត ត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាជាតិ លើកទី៣នេះ ត្រូវបានរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា ខណៈ NOCC សហការរៀបចំអោយការប្រកួតកីឡាជារៀងរាល់២ឆ្នាំម្តងនេះឲ្យរលូន…
-
លោក សេង ប៊ុនសុង៖ ការអភិវឌ្ឍធនធានមនុស្ស គឺជាចំនុចស្នូលឈានទៅជោគជ័យ នៅស៊ីហ្គេម ២០២៣

លោក សេង ប៊ុនសុង ប្រធានសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍធនធានមនុស្ស គឺជាចំនុចស្នូលឈានទៅជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣។ ការថ្លែងនេះធ្វើឡងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល គ្រូបង្វឹក និងមន្ត្រីបច្ចេកទេសកីឡាជឺជីតស៊ូ កម្រិតមូលដា្ឋន របស់សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។លោក សេង ប៊ុនសុង បានជំរុញអោយសិក្ខាកាមទាំងអស់ ត្រូវបន្តដុសខាត់អភិវឌ្ឍសមត្ថភាពបន្ថែម ដើម្បីត្រៀមទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាសស្រ្តក្រោយខកខានរយៈពេល៦៤ឆ្នាំ។ ប្រធានសហព័ន្ធរូបនេះ ស្នើអោយអ្នកពាក់ព័ន្ធ ក្នុងវិស័យកីឡាជឺជីតស៊ូកម្ពុជា ត្រូវប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីស្វែងរកសមិទ្ធផលជូនជាតិមាតុភូមិ តាមរយៈការដណ្តើមមេដាយអោយបាន នៅស៊ីហ្គេម ឆ្នាំ២០២៣។ ជាមួយគ្នានេះ លោក សេង ប៊ុនសុង បានជំរុញឲ្យសិក្ខាកាមជាមន្ត្រីអាជ្ញាកណ្តាល គ្រូបង្វឹក មន្ត្រីបច្ចេកទេសទាំងអស់ ត្រូវគោរពឲ្យបាននូវវិន័យ ក្នុងនាមជាអ្នកដឹកនាំ ត្រូវធ្វើឲ្យបានល្អប្រសើរ ដោយត្រូវចេះចែករំលែកចំណេះដឹង និងបទពិសោធន៍ដល់អ្នកជំនាន់ក្រោយ ដើម្បីជាគំរូល្អដល់អ្នកក្រោមឱវាទ ក្នុងនាមជាអ្នកកាត់សេចក្តីឲ្យមានភាពសុក្រឹត យុត្តិធម៌ ឲ្យស្របតាមស្មារតីកីឡា។លោក សៀន សុភក្ត្រ អគ្គលេខាធិការ…
-
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ថ្លែងថា ជោគជ័យ នៅ DAVIS CUP ផ្តល់ក្តីសង្ឈឹមខ្ពស់ ឈ្នះមេដាយ នៅ ស៊ីហ្គេម ២០២៣

ភ្នំពេញ៖ បន្ទាប់ពីចូលរួមបេសកម្មប្រជែងដណ្តើមកៅអស់រយៈពេល៧ថ្ងៃ នៅទឹកដីប្រទេសបារ៉ែន ក្នុងព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដោយទទួលបានជោគជ័យឡើងទៅកាន់គ្រុបទី៣ នាឆ្នាំក្រោយ ក្រុមអត្តពលិកកីឡាវាយកូនបាល់កម្ពុជាបានវិលត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២២។ថ្លែងប្រាប់អ្នកយកព័ត៌មាន នាដំណើរមកដល់ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានលើកឡើងថា ការប្រជែងក្នុងព្រឹត្តិការណ៍DAVIS CUP រហូតនាំជ័យជំនះមកជូនកម្ពុជា គឺឈ្នះបានកៅអីឡើងទៅកាន់គ្រុបទី៣នៅឆ្នាំក្រោយ វាមិនមានភាពងាយស្រួលឡើយ ពោល គឺកីឡាករមានការខិតខំប្រឹងប្រែងខ្លាំងណាស់ពីមួយប្រកួតទៅមួយប្រកួត ដើម្បីដណ្តើមជោគជ័យនះលើប្រទេសខ្លាំងទាំងនោះ។លោក ថា តាមរយៈសមិទ្ធផលជោគជ័យក្នុងព្រឹត្តិការណ៍DAVIS CUP នាពេលនេះ បានផ្តល់ក្តីសង្ឈឹមខ្ពស់ខ្លាំងណាស់សម្រាប់ក្រុមកម្ពុជាក្នុងការប្រជែងដណ្តើមបានមេដាយជូនជាតិបានពីព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។អគ្គលេខាធិការខាងលើបានគូស បញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់ពីការចូលរួមDAVIS CUP កម្រិតពិភពលោកនេះ ថ្នាក់ដឹកនាំបានដាក់ចេញនូវយុទ្ធសាស្រ្តជាច្រើន ដើម្បីអភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនី ឈានទៅរកការប្រជែងដោយគុណភាពនៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដោយការបញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស និងចេញទៅប្រកួតទៅក្រៅប្រទេសឲ្យបានញឹកញាប់។ទន្ទឹមជាមួយគ្នា លោកក៏បានថ្លែងអំណរគុណ ដល់គណៈកម្មាធិការជាតិ CAMSOC ដែលបានឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាវាយកូនបាល់កម្ពុជា ចូលរួមការប្រកួត Davis Cup ឆ្នាំនេះ រួមទាំងក្រសួងអប់រំ…
-
កម្ពុជាទទួលបានជ័យលាភីលេខ១ លើការប្រកួតវាយកូនហ្គោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ប្រចាំឆ្នាំ២០២២

ភ្នំពេញ៖ ការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-ថៃ លើកទី២ ក្រោមអធីបតីភាព របស់នាយឧត្តមសេនីយ៍សន្តិ ប ណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដំណើរការប្រកួតនៅទីលានកីឡាវាយកូនហ្គោលវឌ្ឍនៈហ្គោលរីសត ស្ថិត នៅឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានបញ្ចប់ ដោយជោគជ័យជាមួយសាមគ្គីភាព មិត្តភាព។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រធានគណៈកម្ម ការរៀបចំការប្រកួតបានឲ្យដឹងថា ការរៀបចំការប្រកួតនេះបានធ្វើឡើង ក្នុងគោលបំណងបង្កើនចំណងមិត្តភាព សាម គ្គី ភាពភាព និងសុខភាព ពិសេស គឺបង្ហាញនូវទំនៀមទំលាប់អរីយធម៌ វប្បធម៌ និងប្រពៃណីរវាងប្រទេសទាំងពីរ ឲ្យកាន់តែ ស្អិតរបួតបន្ថែមទៀត ក៏ដូចជាការបង្កើនកិច្ចសហប្រតិបត្តិការងារក្នុងនាមជាប្រទេសសមាជិកអាស៊ានតែមួយ។ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏សង្ឈឹមជឿជាក់ថា នៅពេលខាងមុខភាគីប្រទេសថៃនិងបង្កើតនៅការប្រ កួ តកីឡាវាយកូនគោលមិត្តភាពជាលើកទី៣នៅក្នុងប្រទេសថៃ ដើម្បីផ្តល់ឱកាសឲ្យកីឡាករ និងថ្នាក់ដឹកនាំ នៃប្រទេ សទាំ ងពីរបានប្រកួតជាការផ្សារភ្ជាប់ទំនាក់ទំនងកាន់តែល្អថែមទៀត។ ជាមួយគ្នានោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីកីឡាករថៃទាំងអស់ដែលបានផ្តល់កិត្តិយសចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដែលធ្វើឲ្យកា រប្រកួតបានប ញ្ចប់…
-
ម្ចាស់ពានរង្វាន់យុវជនកីឡាកូនគោល ៤សម័យកាល រិន សុធារិទ្ធ ប្តេជ្ញាដណ្តើមមេដាយជូនជាតិ ពីស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ ម្ចាស់ពានរង្វាន់យុវជនកីឡាកូនគោល ៤សម័យកាល រិន សុធារិទ្ធ ប្តេជ្ញាដណ្តើមមេដាយជូនជាតិ ពីស៊ីហ្គេម នៅកម្ពុជា ក្រោយឈ្នះពាន ការប្រកួតពានរង្វាន់យុវជនក្រោមអាយុ ២០ឆ្នាំ លើកទី៥ ឆ្នាំ២០២២ ដោយកីឡាករ កីឡាការិនីសរុប២០នាក់ចូលរួម ។ លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ទទួលបន្ទុកបច្ចេកទេស បានមានប្រសាសន៍ថា ការប្រកួតនេះ មានលក្ខណល្អប្រសើរ អត្តពលិកបានធ្វើការប្រកួតប្រជែងយ៉ាងស្វិតស្វាញ និងពោរពេញដោយសមត្ថភាព ចំនែកឯបច្ចេកទេសវិញ មានការរីកចំរើនគ្រប់ទម្រង់ ការវាយឆ្ងាយ វាយជិត និងផាត់ឡូជាដើម។ ចំពោះអាជ្ញាកណ្តាលវិញ បន្ទាប់ពីសិក្សាទ្រឹស្តី និងការអនុវត្តន៍ផ្ទាល់លើទីលាន យើងសង្កេតឃើញថា ពួកគាត់មានសមត្ថភាព និងភាពវៃឆ្លាត ទៅលើបច្ចេកទេស និងលក្ខន្តិកៈ នៃច្បាប់កីឡាកូនគោលអន្តរជាតិ ពីគ្រូឧទ្ទេសអន្តរជាតិ។ លោកអគ្គលេខាធិការរង បន្តថា កីឡាករវ័យក្មេង និងអាជ្ញាកណ្តាល ដែលចូលរួមការប្រកួតនេះ សិតសឹងជាបេក្ខភាពត្រៀមចូលរួមការប្រកួតកីឡាជាតិ លើកទី៣ នាខែធ្នូចុងឆ្នាំនេះ ដើម្បីសម្រួចសិទ្ធផលប្រកបដោយយគុណភាព ឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ខាងមុខនេះ។ចំនែកកីឡាករវ័យក្មេង រិន សុធារិទ្ធ ជាជើងឯក៤ឆ្នាំជាប់ៗគ្នា…