-
ក្រុមកីឡាវាយកូនបាល់កម្ពុជា បន្តឈ្នះក្រុមម៉ុងហ្គោលី ក្នុងជំនួបទី២ នៅ DAVIS CUP បន្តឆន្ទៈដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣

ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាបន្តធ្វើបានល្អក្នុងជំនួបទី២របស់ខ្លួនក្នុងព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ នៅប្រទេសបារ៉ែន ដោយដណ្តើមបានជ័យជំនះលើប្រទេសម៉ុងហ្គោលី ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៨ម្សិលមិញ។ ជ័យជំនះ២ប្រកួតនេះកាន់តែលើកទឹកចិត្តឲ្យក្រុមវាយកូនបាល់កម្ពុជាខិតខំប្រឹងប្រែងបន្ថែមក្នុងស្មារតីប្រយុទ្ធនៅលើទីលានក្នុងជំនួបទី៣របស់ខ្លួន ប៉ះប្រទេសទុកមេនីស្ថាន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែ តុលា ស្អែកនេះ ដើម្បីឈរនៅតំណែងលេខ១ពូលA ក្នុងដំណើរឡើងទៅប្រកួតខ្វែងពូលជាមួយក្រុមខ្លាំងមកពីពូលB។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ជំនួបទី៣ ប៉ះក្រុមវាយកូនបាល់ទុមេនីស្ថាន កម្ពុជាបានត្រៀមខ្លួនរួចហើយ ទាំងកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុម ដោយពួកយើងទាំងអស់គ្នាបានរួមចិត្តតែមួយក្នុងស្មារតីប្រកួត ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិ ពិសេស គឺ ការបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិរំលេចអំពីការរីកចំរើនវិស័យកីឡារបស់កម្ពុជាទៅកាន់ពិភពលោក។ សម្រាប់ក្រុមកីឡាវាយកូនបាល់កម្ពុជា នៅថ្ងៃទី២០ ស្អែកនេះ នឹងត្រូវប៉ះ ក្រុមកីឡាវាយកូនបាល់ប្រទេសទុកមេនីស្ថាន ដែលជាប្រកួតទី៣ ដើម្បីដណ្តើមយកលេខ១ក្នុងពូលA ឆ្ពោះទៅប្រកួតខ្វែងពូលជា មួយក្រុម ខ្លាំ ងមកពីពូលB ប្រសិនបើកម្ពុជានៅតែបន្តឈ្នះក្រុមខ្លាំងមកពីពូលBក្នុងជំនួបទី៤នៅថ្ងៃទី២១ ខែ តុលាខាងមុខទៀតនោះ ក្រុមវាយកូនបាល់ប្រទេសកម្ពុជា នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ជាក្រុមវាយកូនបាល់ដែលជាក្រុមខ្លាំងដូចគ្នាដណ្តើមកៅអីឡើងទៅគ្រប់ទី៣នៅឆ្នាំក្រោយ ដែលជាឆ្នាំ២០២៣។ សូមរំលឹកថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤…
-
ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះវិទ្យាល័យ ជាស៊ីម សាមគ្គី

ភ្នំពេញ៖ ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព បានយកឈ្នះក្រុមវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងលទ្ធផល ៣ទល់១ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ការប្រកួតបាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៨ ខែតុលា នៅទីលានបាល់ទាត់ វិទ្យាល័យបឹងត្របែក។៣គ្រាប់របស់ក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព រកបានដោយកីឡាករ នី សុងហៃ នៅនាទីទី១២ , កីឡាករ ឃឹម ចំរើន នៅនាទីទី១៧ និងគ្រាប់ទី៣ រកបានដោយកីឡាករ កើត មេសា ដោយបាល់ម៉ែត្រ នៅនាទីទី៤៩ ខណៈក្រុមវិទ្យាល័យជាស៊ីម សាមគ្គី រកបានមួយវិញនៅនាទីទី៤៧ ដោយកីឡាករ ឡុង ម៉េងហុង។ លទ្ធផលនេះ បានធ្វើក្រុមតែមួយដែលមកពីខេត្តកណ្តាលទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រាក់រង្វាន់ ២០លានរៀល។រីឯគូដណ្តើមជើងឯក រវាងក្រុមការពារតំណែងជើងឯករដូវកាលទី១ វិទ្យាល័យឥន្រ្ទទេវី ត្រូវប៉ះក្រុមឡើងជើងមិនស្គាល់ពាក្យថាចាញ់វិទ្យាល័យព្រះស៊ីសុវត្តិ ដើម្បីដណ្តើមប្រាក់រង្វាន់៦០លានរៀល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ នាកីឡដ្ឋានបឹងកេត វេលាម៉ោង…
-
លោក ព្យែរ អ៊ីវកាត់ទ្រី៖ ការប្រជែងគ្នាជាមួយជម្រើសជាតិថៃ មុនស៊ីហ្គេម នៅកម្ពុជា គឺជាការវាសស្ទង់សមត្ថភាពអត្តពលិកជម្រើសជាតិកង់ភ្នំកម្ពុជា

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៣ ដែលបានរៀបចំនៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានបញ្ចប់ដោយជោគជ័យ នាចុងសប្តាហ៍នេះ ។លោក ព្យែរ អ៊ីវកាត់ទ្រី ស្ថាបនិកកង់ភ្នំ និងជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បានបញ្ជាក់ថា ជុំទី៣នេះ ពិតជាអស្ចារ្យ និងបានភ្ញាក់ផ្អើលចំពោះវត្តមានក្រុមជម្រើសជាតិថៃបានចូលរួមប្រកួត នឹងបានក្លាយមួយជាចំណែកយ៉ាងសំខាន់ បង្កលក្ខណៈងាយស្រួល ក្នុងការពិនិត្យមើលសិទ្ធផលកីឡាករ កីឡាការិនីជម្រើសរើសជាតិកង់ភ្នំកម្ពុជា បានវាស់ស្ទង់សមត្ថភាព តើយើងស្ថិតនៅកម្រិតណា ហើយត្រូវពង្រឹងចំណុចខ្វះខាតត្រង់ណាខ្លះ សម្រាប់ត្រៀមលក្ខណៈប្រជែងមេដាយពីស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ លោក ព្យែរ អ៊ីវកាត់ទ្រី បន្តថា “វាពិតជាមានការភ្ញាក់ផ្អើលសម្រាប់ជុំទី៣នេះ ខ្ញុំគិតថា ជោគជ័យដោយមានកីឡាករ កីឡាការិនីជម្រើសជាតិថៃចូលរួម ដែលធ្វើឱ្យការប្រកួតមើលទៅកាន់តែចាប់អារម្មណ៍ និងស្វិតស្វាញ សម្រាប់កីឡាករ កីឡាការិនីកម្រិតខ្ពស់ពិតជាល្អណាស់ បានបង្ហាញពីការប្រកួតប្រជែងទាំងផ្នែកបុរស កម្ពុជាបានបញ្ចប់នៅចំណាត់ថ្នាក់ល្អ ចំណែកកីឡាការិនីកម្ពុជា ក៏ធ្វើបានល្អដែរ។ ស្ថាបនិករូបនេះ បន្តថា ការប្រកួតដំណើរការដោយរលូន មានការព្រួយបារម្ភពីរឬបីសប្តាហ៍មុនអំពីអាកាសធាតុ ដោយសារតែមេឃភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែដល់ថ្ងៃប្រកួត អាកាសធាតុមានអំណោយផលល្អសម្រាប់ការប្រកួតនេះ…
-
ក្រុមវាយកូនបាល់កម្ពុជា យកឈ្នះក្រុមប៊ូតាន ៣ទល់០ នៅ DAVIS CUP នៅប្រទេសបារ៉ែន ប្រកួតដំបូង

ភ្នំពេញ៖ ក្រុមកីឡាករវាយកូនបាល់កម្ពុជា ថ្ងៃបើកឆាកព្រឹត្តិការណ៍ DAVIS CUPគ្រុបទី៤ ដែលប្រកួតក្នុងទឹកដីប្រទេសបារ៉ែន ធ្វើបានយ៉ាងល្អក្នុងជំនួបដំបូងរបស់ខ្លួន ដោយយកឈ្នះក្រុមកីឡាវាយកូនបាល់ប្រទេសប៊ូតាន ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០២២។ ជ័យជំនះខាងលើនេះ លោក ទេព រិទ្ធីវិទ្ធ បានដាក់សមាសភាព កីឡាករកូនខ្មែរអាមេរិក Krusling ដោយកីឡាកររូបនេះ បានយកឈ្នះកីឡាករប៊ូតានក្នុងលទ្ធផល 7ទល់6 និង 6ទល់3 ចំនែក កីឡាករ ប៊ុន កេន្នី យកឈ្នះកីឡាករប៊ូនតាន ក្នុងលទ្ធផល6ទល់0 និង6ទល់0 រីឯវិញ្ញាសាវាយគូ ដែលជាការប្រកួតចុងក្រោយ គឺកីឡាករ ឡុង សំនៀង និងកីឡាករ ទេព ទីម៉ូធី ដោយយកឈ្នះកីឡាករប៊ូតាន ក្នុងលទ្ធផល 6ទល់0 និង6ទល់2 ។ សម្រាប់ជំនួបទី២ថ្ងៃទី១៨ ខែ តុលានេះ ក្រុមកីឡាវាយកូនបាល់កម្ពុជានឹងត្រូវប៉ះក្រុមវាយកីឡាវាយកូនបាល់ប្រទេសម៉ុងហ្គោលី។ពាក់ព័ន្ធនឹងជំនួបប៉ះប្រទេសម៉ុងហ្គោលីនេះ លោក ទេព រិទ្ធីវិទ្ធ នូវតែបង្ហាញជំនឿចិត្តខ្ពស់ថា នឹងទទួលលទ្ធផលល្អដដែល ខណៈការតាំងចិត្តរបស់ក្រុមកម្ពុជាបូករួមការហ្វឹកហាត់កាន់តែល្អផងនោះ…
-
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ស្នើអោយសហព័ន្ធកីឡាប៊ូល និងប៉េតង់ ដាក់វិញ្ញាសា ៣ទល់៣ ក្នុងការប្រកួតជើងឯក

ភ្នំពេញ៖ ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានស្នើអោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដាក់វិញ្ញាសា ៣នាក់ទល់៣នាក់ ក្នុងការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ។ ការថ្លែងនេះធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ ក្រោអធិបតីភាព ឯកឧត្តម សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីម្សិលមិញ នៅទីលានកីឡាប៉តង់ ក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម ប៊ូ ជុំសេរី បញ្ជាក់ថា កីឡាប៉េតង់ វិញ្ញាសាជាមូលដ្ឋាន គឺ៣ទល់៣ គឺជាវិញ្ញាសាគោល រីឯវិញ្ញាសា ២ទល់២ និងវិញ្ញាសា១ទល់១ គឺជាវិញ្ញាសាអមប៉ុណ្ណោះ ដូច្នេះសូមថ្នាក់ដឹកនាំសហព័ន្ធ ក៏ដូចគណកម្មការរៀបចំការប្រកួតសូមយកចិត្តទុកដាក់ រៀបចំវិញ្ញាសាប្រកួតអោយត្រូវបញ្ជូលវិញ្ញាសាគោល ៣ទល់៣ វិញ ប្រសិនបើមានការប្រកួតលើកក្រោយៗទៀត មុនព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែបើសិនជាមានការប្រកួតសូមអោយយកចិត្តទុកដាក់រៀបចំទៅលើវិញ្ញាសាប្រកួត ពីព្រោះថាជាគោលការណ៍របស់ក្រសួងអប់រំយុវជន និងកីឡា កីឡាករ កីឡាការិនី ដែលមិនឆ្លងកាត់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ មិនមានសិទ្ធចូលជាក្រុមជម្រើសជាតិ ក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក្រោមការដឹកនាំគ្រប់គ្រងរបស់ក្រសួងអប់រំយុវជន និងកីឡានោះទេ។…
-
កម្ពុជា និងខេត្តសុរិន្ទរបស់ថៃ ជួបពិភាក្សាផ្ដោតសំខាន់លើគុនល្បុក្កតោ ត្រៀមចូលរួមស៊ីហ្គេម២០២៣

ភ្នំពេញ៖ កម្ពុជានឹងជួយបណ្តុះបណ្តាលអត្តពលិកខេត្តសុរិន្ទអំពីក្បាច់គុនល្បុក្កតោដើម្បីឲ្យភាគីថៃក្លាយជាបេក្ខភាពមួយក្នុងការបញ្ជូនអត្តពលិករបស់ខ្លួនចូលរូមប្រកួតគុនល្បុក្កតោ នៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្នុងប្រទេសកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាល្បុក្កតោកម្ពុជា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) បានអនុញ្ញាតឲ្យលោក Tanayut Jongsukkaijai ប្រធានសមាគមកីឡាបញ្ចសិលា នៅខេត្តសុរិន្ទ របស់ប្រទេសថៃ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារផ្តោតលើគុនល្បុក្កតោដែលត្រូវបានដាក់ឲ្យប្រកួតជាផ្លូវការនៅស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តម អគ្គលេខាធិការបានឲ្យដឹងថា ភាគីខេត្តសុរិន្ទ មានគោលបំណងមកសិក្សាស្រាវជ្រាវ និងស្វែងយល់ពីគុនល្បុក្កតោរបស់កម្ពុជា ដែលគ្រោងនឹងបញ្ជូនគ្រូពីខេត្តសុរិន្ទ មកកម្ពុជា ឬពីកម្ពុជាទៅខេត្តសុរិន្ទ ដើម្បីផ្លាស់ប្តូរក្នុងការបង្ហាត់បង្រៀនឲ្យយល់ពីលក្ខន្តិកៈក្បាច់គុនល្បុក្កតោ ភ្ជាប់ខ្លួនឲ្យក្លាយជាបេក្ខភាពមួយចូលរួមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣។ ឯកឧត្តមបានបង្ហាញអារម្មណ៍រីករាយជាមួយប្រតិភូខេត្តសុរិន្ទ ប្រទេសថៃ ដែលបានបើកបេះដូង ក្នុងការចូលរួមផ្សព្វផ្សាយគុនល្បុក្កតោ។ នេះជាអ្វីដែលកម្ពុជាចង់បានគឺបង្កើតភាពងាយស្រួល មិត្តភាព និងសាមគ្គីភាព រវាងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីពង្រីកក្បាច់គុនល្បុក្កតោក្នុងតំបន់ឲ្យមានភាពជាក់លាក់ ការទទួលខុសត្រូវ និងរចនាសម្ព័ន្ធដឹកនាំត្រឹមត្រូវនៅតាមប្រទេសនីមួយៗ និងពង្រីកពីតំបន់ទៅទ្វីប ហើយពីទ្វីបទៅពិភពលោក។ បច្ចុប្បន្នគុនល្បុក្កតោ កំពុងមានវត្តមាននៅបណ្តាប្រទេសជាច្រើនរួចហើយ ដូចជា ឥណ្ឌា អ៊ីរ៉ង់ អូស្រ្តាលី អឺរ៉ុប អាមេរិក ប៉ុន្តែមិនទាន់ពង្រឹងរចនាសម្ព័ន្ធដឹកនាំឲ្យបានល្អប្រសើរនៅឡើយទេ ដូច្នេះកម្ពុជាចាប់ផ្តើមធ្វើឲ្យមានប្រសិទ្ធភាពក្នុងការអភិវឌ្ឍ…
-
ព្រឹត្តិការណ៍ DAVIS CUP ប្រកួតបើកឆាកកម្ពុជា ប៉ះ ពូតាន ក្នុងជំនួបពូល

ភ្នំពេញ៖ ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ ដែលប្រទេសបារ៉ែនទទួលធ្វើជាម្ចាស់ផ្ទះនៅថ្ងៃច័ន្ទទី១៧ ខែតុលា ឆ្នាំ២០២២ បានចាប់ផ្តើមដំណើរការប្រកួតផ្លូវការហើយ ដោយក្រុមវាយកូនបាល់កម្ពុជា ឈរនៅក្នុងពូលA ដែលមាន៤ប្រទេសមានដូចជា ប្រទេស ទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខណៈពូលBមាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី។លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ប្រាប់ពីប្រទេសបារ៉េន តាមរយៈវីដេអូឃ្លីថា សម្រាប់ជំនួបពូលAដែលមាន៤ប្រទេសទាំងកម្ពុជានោះ គឺ ជំនួបបើកឆាក កម្ពុជាប៉ះប្រទេសប៉ូតានរីឯកប្រទេសទុកមេនីស្ថានប៉ះប្រទេសម៉ុងហ្គោលី។ខណៈពូលBដែលមាន៥ប្រទេស ប្រទេសគុយវេតប៉ះប្រទេសកាំ និងសង្ហបុរីប៉ះបារ៉ែនម្ចាស់ផ្ទះ។អគ្គេខាធិការរូបនេះ បានពន្យល់ទៀតថា ក្នុងចំណោមទាំងពីរពូលគឺពូលAនិងពូល B ប្រទេសកម្ពុជាយើងឈរនៅក្នុងលំដាប់ប្រទេសខ្លាំងលេខ៣ រីឯប្រទេសឈរនៅក្នុងចំណាត់លេខ១គឺទុកមេនីស្ថាន និងប្រទេសឈរលេខ២គុយវ៉េត។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ តាមការគ្រោងទុកមាន១០ប្រទេសចូលរួមប៉ុន្តែដោយសាអវត្តមានប្រទេសតាជីគីស្ថានទើបនៅសល់៩ប្រទេសមានដូចជា ពូល4ប្រទេសទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខណៈពូលBមាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ…
-
ថ្ងៃនេះកម្ពុជាសល់ ២០០ថ្ងៃគត់នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣, ឯកឧត្តមបណ្ឌិត ថោង ខុន បានអំពាវនាវ ៣ចំណុចដល់ប្រជាពលរដ្ឋទាំងអស់

(ភ្នំពេញ)៖ បន្ទាប់ពីរង់ចាំអស់រយៈពេល ៦៤ឆ្នាំ កម្ពុជានៅសល់ ២០០ថ្ងៃទៀតប៉ុណ្ណោះ សម្រាប់ការត្រៀមធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បើគិតត្រឹមថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នេះរហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ដែលជាថ្ងៃប្រារព្ធពិធីបើកការប្រកួតផ្លូវការ ។ ក្នុងឱកាសនេះឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានផ្ញើសារ និងអំពាវនាវ ៣ចំណុចសំខាន់ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមយ៉ាងសកម្មក្នុងចលនាជាតិ ដើម្បីគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ដ្រ។ ទី១-ចូលរួមធ្វើឲ្យស្រុកទេសយើងស្អាត។ ការធ្វើឲ្យស្រុកទេសស្អាត គឺជាភាពទាក់ទាញណាស់ ពិសេសសម្រាប់វិស័យទេសចរណ៍ ព្រោះការប្រកួតកីឡា គឺជាព្រឹត្តិការណ៍ទេសចរណ៍មួយ។ កីឡាករ-កីឡាការិនីក៏ជាទេសចរ តែមិនមែនមកតែកីឡាករ ឬកីឡាការិនីនោះទេ គឺមានទាំងអ្នកគាំទ្រជាច្រើន(រាប់ម៉ឺននាក់)។ ហេតុនេះ ការរៀបចំឲ្យស្រុកទេសយើងស្អាត ពិសេសរាជធានីភ្នំពេញ ដែលជាកន្លែងប្រកួតកីឡាដ៏ធំជាងគេ និងមានខេត្តគោលដៅមួយចំនួន ដែលធ្វើម្ចាស់ផ្ទតាមគោលដៅ សូមមេត្ដាចូលរួមធ្វើយ៉ាងម៉េចឲ្យគោលដៅរបស់យើងស្អាត និងបៃតង។ ទី២-បញ្ហាអនាម័យ និងសន្ដិសុខសណ្ដាប់ធ្នាប់ ទាមទារឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក៏ដូចជាការរៀបចំតុបតែងលម្អផងដែរ។ ការតុបតែងលម្អនេះ សំខាន់ណាស់…
-
ឯកឧត្តម សុខ សូកាន៖ វិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ក្រោមម្លប់សន្តិភាព

ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនជាបន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំងរបស់កម្ពុជា ហើយដណ្ដើមបាននូវមេដាយមាសជាច្រើនពីការប្រកួតទាំងកម្រិតអន្តរជាតិ និងពិភពលោក។ កាថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីបើក ការប្រកួតកីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នាពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។
-
កីឡាករប្រណាំងម៉ូតូគាំទ្រ ការបង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossវគ្គ២ និងសំណូមពរឲ្យបន្ថែមឧបសគ្គ

ភ្នំពេញ៖ កីឡាករម៉ូតូដែលគ្រោងចូលរួមប្រណាំងប្រជែង ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossវគ្គ២ ដែលគ្រោងរៀបចំនៅថ្ងៃទី២៩ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ បានបង្ហាញនូវការគាំទ្រ និងពេញចិត្តជាខ្លាំង ហើយបានសូមណូមពរឲ្យអ្នករៀបចំព្រឹត្តិការណ៍បន្ថែមឧបសគ្គកាន់តែខ្លាំងជាងមុន ដើម្បីបង្កើនសមត្ថភាពកីឡាករម៉ូតូនៅកម្ពុជា។ពួកគេ អះអាងទៀតថា កាលពីប្រណាំងលើកទី១ ផ្លូវប្រណាំងមានឧសគ្គច្រើន ប៉ុន្តែហាក់នូវមានកម្រិតឡើយ ធ្វើឲ្យកីឡាករមិនរីកចំរើនសមត្ថភាព។ដូច្នោះបើការប្រណាំងលើកទី២នេះ កាន់តែបន្ថែមឧបសគ្គលើផ្លូវប្រណាំងកាន់តែលំបាក់ជាងមុន កីឡាករនិងខិតខំហ្វឹកហាត់នោះ សមត្ថភាពនៃការបញ្ជាម៉ូតូពេលប្រណាំងនិងរីកចំរើនខ្លាំង។ លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងតូ Enduro Crossវគ្គ២ បានលើកឡើងថា កក្តាដែលជំរុញឲ្យលោក បង្កើតព្រឹត្តិការណ៍ប្រណាំងម៉ូតូ Enduro Crossក្នុង១ឆ្នាំពី២ទៅបីលើកនេះ ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពកីឡាករប្រណាំងម៉ូតូនៅកម្ពុជាឲ្យរីកចំរើន ជាពិសេស ដើម្បីឲ្យកីឡាករកម្ពុជាទទួលបានបទពិសោធន៍ក្នុងការប្រណាំងអាចវិវឌ្ឍសមត្ថភាពឈានទៅប្រណាំងនៅកម្រិតអន្តរជាតិបាន។អ្នករៀបចំព្រឹត្តិការខាងលើ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍លើកទី២នេះ មានកីឡាករចុះឈ្មោះចូលរួមប្រប្រណាំង៤៥នាក់ហើយ រីឯក្រុមហ៊ុនឧបត្ថម្ភគាំទ្រវិញបានថយចុះជាងឆ្នាំមុនបន្តិចដោយសាតែវិបត្តិជំងឺកូវីដ១៩។ ប៉ុន្តែវាមិនមានការរាំងស្ទះសម្រាប់ការរៀបចំការប្រណាំងនោះទេ ពោលគឺយើងនៅតែបន្តរៀបចំទៅតាមអ្វីដែលបានគ្រោងទុក។ លោក នួន ឧត្តម តំណាងDunlop cambodia បានបង្ហាញការគាំទ្រចំពោះការរៀបចំព្រឹត្តិការណ៍មួយនេះ ដោយលោកបានលើកឡើងថា វាជាចំណែកមួយជួយអភិវឌ្ឍវិស័យប្រណាំងម៉ូតូនៅកម្ពុជាឲ្យកាន់តែមានភាពរីកចំរើន ពិសេស ជួយបញ្ជាសយុវជចេញពីគ្រឿងញាន និង ការបង្ហោះម៉ូតូលើផ្លូវសាធារណៈដែលនាំឲ្យគ្រោះថ្នាក់ដល់ខ្លួនឯងនិងអ្នកដ៏ទៃ ។ សូមបញ្ជាក់ថា…