-
ឯកឧត្តម សុខ សូកាន៖ អាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ត្រូវតែប្រឹងប្រែងអោយក្លាយជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិ ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងបេតង់កម្ពុជា បានជំរុញលើកទឹកចិត្តឲ្យសិក្ខាកាមប្រឹងប្រែងដុះខាត់សមត្ថភាព ត្រៀមប្រឡងយកសញ្ញាបត្រ និងទទួលស្គាល់ពីសហព័ន្ធកីឡាអាស៊ី និងពិភពលោក ក្នុងនាមជាអាជ្ញាកណ្តាលកម្ពុជាដើម្បីចូលរួមកាត់សេចក្តីការប្រកួតកម្រិតជាតិ អន្តរជាតិជាពិសេសព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ការថ្លែងបញ្ជាក់បែបនេះធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលថ្នាក់ជាតិ និងថ្នាក់ខេត្ត ឆ្នាំ២០២២ នាព្រឹកថ្ងៃទី១៤ ខែតុលា នៅអាគារគណកម្មាធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម សុខ សូកាន បញ្ជាក់ថា បច្ចុប្បន្នសហព័ន្ធមានតែអាជ្ញាកណ្ដាលកម្រិតជាតិ និងថ្នាក់ខេត្តប៉ុណ្ណោះ និងមានអាជ្ញាកណ្តាលថ្នាក់អាស៊ីតែមួយរូប គឺលោក ឆាយ សឿន ដូច្នេះសហព័ន្ធជំរុញលើកទឹកចិត្តអោយសិក្ខាកាមដែលទើបបញ្ចប់វគ្គ សូមបន្តឈានទៅរៀនវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិនាពេលខាងមុខ ដើម្បីអោយកម្ពុជាមានអាជ្ញាកណ្តាលកម្រិតអន្តរជាតិអោយបានច្រើន។ ឯកឧត្តមបន្តថា ដោយសារឥឡូវយើងឃើញថាផ្នែកភាសាប្រជាពលរដ្ឋកម្ពុជា គឺអាចនិយាយបានច្រើន រីឯសិកាកាមទាំងអស់សុទ្ធតែមានចំណេះជំនាញស្រាប់ទៅលើផ្នែកបច្ចេកទេសរួចជាស្រេច ដូច្នេះគ្រាន់តែពង្រឹងបន្ថែមទៅ នោះយើងមានមន្ត្រីបច្ចេកទេស ឬអាជ្ញាកណ្ដាលគ្រប់គ្រាន់ សម្រាប់រៀបចំការប្រកួតដោយខ្លួនឯង ទាំងថ្នាក់ជាតិ និងកម្រិតអន្តរជាតិ ជាពិសេស Sea Games ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តម សុខ សូកាន បានប្ដេជ្ញាស្វែងរកដល់ការគាំទ្រពីសហព័ន្ធកីឡា ប៉េតង់អាស៊ី ដើម្បីផ្តល់គ្រូជំនាញកម្រិតខ្ពស់យកមកបណ្ដុះបណ្ដាលជូនសិក្ខាកាមទាំងថ្នាក់ជាតិ និងថ្នាក់អោយបាន២ទៅ៣ដងក្នុងមួយឆ្នាំៗ…
-
ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ ក្លាយជាបេក្ខភាពឈានទៅវគ្គផ្តាច់ព្រ័ត្រ ក្រោបានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ៥ទល់១ នៅជើងទី២ពានជើងឯកវិទ្យាល័យ

ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានឈានវគ្គផ្តាច់ព្រ័ត្រ ក្រោយយកឈ្នះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល៥ទល់១ នៅជើងទី២ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ កាលពីល្ងាចម្សិលមិញ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ។ ក្រុមឈរកំពូលតារាងនៅវគ្គជម្រុះ ទាំង១១សប្តាហ៍ វិទ្យាល័យព្រះស៊ីសុវត្តិ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គឺឈ្នះ៩ ស្មើ២ មាន២៩ពិន្ទុ នឹងបន្តឈ្នះក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឈរលេខ៤ នៅតារាងសរុប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ៥ទល់១ សរុបទាំ២ជើង ៧ទល់២ ។ ចំនែកក្រុមវិទ្យាល័យឥន្រ្តទេវី ត្រូវជួបក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ នៅថ្ងៃនេះ នាទីលានវិទ្យាល័យបឹងត្របែកដូចគ្នា ដោយជើងទី១ យកឈ្នះ ៣ទល់២ ។ ៥គ្រាប់របស់វិទ្យាល័យព្រះស៊ីវត្តិ រកបាដោយកីឡាករ ប៉ៃ ចំរើន ៣គ្រាប់ម្នាក់ឯង និងកីឡាករ ខន ណារ៉ង ២គ្រាប់…
-
លោក ម៉ារ៉ា សុជាតិ៖ កីឡាជាតិ លើកទី៣ គឺជាឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេសកីឡាប៊ីយ៉ា និងស្នុកឃ័រ ដុសខាត់សមត្ថភាព ត្រៀមស៊ីហ្គេម

ភ្នំពេញ៖ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នុកឃ័រកម្ពុជា បានថ្លែងប្រាប់ទួរទស្សន៍អប្សរាថា ព្រឹត្តការណ៍កីឡាជាតិលើកទី៣ គឺឪកាសសម្រាប់អត្តពលិក និងមន្រ្តីបច្ចេកទេស ដុសខាត់សមត្ថភាព ត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ។ លោក ម៉ារ៉ា សុជាតិ បញ្ជាក់ទៀតថា កីឡាជាតិលើកទី៣នេះ សហព័ន្ធបានដាក់៦វិញ្ញាសា ស្នុកឃ័រ ៤វិញ្ញាសា ប៊ីយ៉ាភូល ២វិញ្ញាសា អោយអត្តពលិកដែលមានសក្តានុពល២០នាក់ មកពីបណ្តារាជធានី-ខេត្តចំនួន៦ធ្វើការប្រកួតប្រជែង។ លោកអគ្គលេខាធិការ បន្តថា ការប្រកួតខាងលើនេះ នឹងអាចស្វែងរកកីឡាករល្អ មកបណ្តារាជាធានី-ខេត្ត ជ្រើសរើសយកមកធ្វើការហ្វឹកហាត់ពីគ្រូជំនាញរបស់សហព័ន្ធជាមួយក្រុមជម្រើសរើសជាតិ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតកម្រិតអន្តរជាតិធំៗ ជាពិសេសស៊ីហ្គេមបន្តបន្ទាប់ ដើម្បីដណ្តើមមេដាយ និងមោទកភាពជូនជាតិ។ សម្រាប់កីឡាជាតិនេះដែរ សហព័ន្ធបានត្រៀមទីតាំងចំនួន៣ គឺក្លឹបដែលមានកម្រិតស្តង់ដារចំនួន២ និងសណ្ឋាគារធំមួយ ជាមួយនឹងការរៀបចំយ៉ាងយកចិត្តទុកដាក់ ពីមន្រ្តីបច្ចេកទេស ចៅក្រម អាជ្ញាកណ្តាលរបស់សហព័ន្ធ ដើម្បីអោយការប្រកួតនេះ ទទួលបានជោគជ័យ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ម៉ារ៉ា សុជាតិ។ លោក បន្ថែមទៀតថា…
-
មន្រ្តីសហព័ន្ធបាល់ទះ សិង្ហបុរី សរសើរថា កម្ពុជាជាក្រុមខ្លាំងលំដាប់ពូលក្នុងតំបន់អាស៊ាន ក្រោយ យក ឈ្នះថៃ នៅស៊ីហ្គេមវៀតណាម

ភ្នំពេញ៖ លោក Chia Min Chong អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី បានថ្លែងលើកសើរថា ក្រុមបាល់ទះកម្ពុជាពិតជារីកចំរើនលឿនខ្លាំង ហើយ បានវិឌ្ឍខ្លួនក្លាយជាក្រុមខ្លាំងលំដាប់កំពូលក្នុងតំបន់អាស៊ាន បន្ទាប់ពីយកឈ្នះថៃក្រុមជម្រើសជាតិថៃក្នុងជំនួបនៅស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាពេលកន្លងមក។ការលើកឡើងពីសំណាក់ អគ្គលេខាធិការសហព័ន្ធបាល់ទះសង្ហបុរីបែបនេះ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែ តុលា ឆ្នាំ២០២២ គ្រាដែល លោកដឹកនាំក្រុមបាល់ទះជម្រើសជាតិសិង្ហបុរី មកប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមជម្រើសជាតិកម្ពុជា ដែលនឹងធ្វើឡើងនាម៉ោង ៧ល្ងាច ថ្ងៃទី១៥ ខែតុលា កីឡដ្ឋានព្រីនស៍។អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរីរូបនេះ បានលើកឡើងទៀតថា តំណាងឲ្យបាល់ទះសង្ហបុរី លោកពិតជាមានសេចក្ដីរីករាយខ្លាំងណាស់ ដែលសហព័ន្ធកីឡាបាល់ទះកម្ពុជា បានរៀបចំឲ្យមានជំនួបមិត្តភាពអន្ដរជាតិនេះឡើង។លោកថា តាមរយៈការប្រកួតនេះ នឹងផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់ក្រុមខ្លួនក្នុងការត្រៀមសម្រាប់ប្រកួតអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។លោក បានគូសបញ្ជាក់ទៀតថា លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពលចាប់ពីពេលនោះមក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម។លោក លើកឡើងទឿតថា កម្ពុជាបច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល(TOP)ហើយ ហើយខ្ញុំជឿជាក់ថា នៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមួយដ៏មានសក្ដានុពលក្នុងវិស័យបាល់ទះ។…
-
លោកស្រី ហង្ស ស៊ីម៉ន៖ ការកំណត់យក៤វិញ្ញាសា សម្រាប់កីឡាជាតិ លើកទី៣ សិតតែវិញាសាសក្តានុពលត្រៀមខ្លួន នៅស៊ីហ្គេម

ភ្នំពេញ៖ លោកស្រី ហង្ស ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បានថ្លែងប្រាប់ទូរទស្សន៍អប្សរាថា កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធកីឡារាំកម្ពុជា បានត្រៀម តែ៤ វិញាសាដាក់ឲ្យប្រកួតប្រជែង ដែលមានអត្តពលិកមកពីក្រសួង-ស្ថាប័ន រាជធានី-ខេត្តចូលរួម។លោកស្រី អគ្គលេខាធិការ បញ្ជាក់បន្ថែម ចំនួន៤វិញ្ញាសានេះ គឺអាចនឹងមានផលប៉ះពាល់ខ្លះៗ សម្រាប់ការត្រៀមព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ សហព័ន្ធកីឡារាំបានត្រៀម១៤វិញាសាឲ្យតាមនិយមបច្ចេកទេសរបស់សហព័ន្ធកីឡារាំអន្តរជាតិ គឺត្រូវដាក់១៤វិញ្ញាសាឲ្យប្រកួតប្រជែងរាល់ព្រឹត្តិការណ៍ប្រកួត។ លោកស្រី បន្តថា វិញ្ញាសាទាំង១៤ គឺសុទ្ធតែវិញ្ញាសាមានសក្តានុពល ក្នុងការដណ្តើមមេដាយ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ស្របតាមការកំណត់ទិសដៅ និងមានផែនការច្បាស់លាស់ គឺសហព័ន្ធបានតម្រូវឲ្យកីឡាករ កីឡាការិនីចង្វាក់ Latin Dance ហ្វឹកហាត់តែវិញ្ញាសា Latin Dance ខណៈចង្វាក់ Standard Dance ហ្វឹកហាត់តែ Standard Dance និង Break Dance ហ្វឹកហាត់តែ Break Dance តែប៉ុណ្ណោះ ដើម្បីឲ្យពួកគាត់ត្រៀមខ្លួនបានល្អប្រសើរ និងគ្រប់ជ្រុងជ្រោយ។…
-
Barcelona អាចនឹងបាត់បងឪកាសបន្តទៅវគ្ក១៦ក្រុមចុងក្រោយ នៅ Champions League

ក្លឹបអ្នកមានបុណ្យ Barcelona អាចនឹងបង់ឪកាសក្រោយបប្រកួតស្មើគ្នា ៣-៣ ជាមួយ Inter Milan ក្នុងការប្រកួតទី៤ វគ្គសន្សំពិន្ទុក្នុងពូល C នៃពានរង្វាន់ Champions League កាលពីយប់មិញ ប្រសិនបើក្រុមអ៊ីតាលី Inter Milan ប្រកួតឈ្នះក្រុមមកពីឆេក Viktoria Plzen នៅប្រកួតចុក្រោយ។ ៣គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Barcelona ធ្វើសម្រេចដោយខ្សែប្រយុទ្ធ Ousmane Dembele និង Robert Lewandowski ២គ្រាប់ម្នាក់ឯង។ ស្របពេលដែល៣គ្រាប់របស់ Inter រកបានដោយកីឡាករ Nicolo Barella, Lautaro Martinez និង Gonsens។ គួរបញ្ជាក់ថា នៅក្នុងពូល C Champions League ក្រុមយក្សអាល្លីម៉ង់ Bayern Munich ឈរលេខ១ ឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤មាន១២ពិន្ទុ ឯក្រុម Inter Milan លេខ២ ឆ្លងកាត់៤ប្រកួត…
-
រកបាន៣គ្រាប់ឲ្យ Liverpool ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ នៅ Champions League

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមក្រុម ហង្សក្រហម Liverpool រកបាន៣គ្រាប់ នៅក្របខណ្ឌ Champions League ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Rangers ក្នុងលទ្ធផល ៧ទល់១ ។ ខណៈក្រុម Napoli កក់កៅអី១៦ក្រុមចុងក្រោយ បន្ទាប់ពីឆ្លងកាត់៤ប្រកួត ឈ្នះទាំង៤ មាន១២ពិន្ទុ នៅពូលA ។ ៧គ្រាប់របស់ហង្សក្រម រកបានដោយកីឡាករ Firmino Roberto ២គ្រាប់ Mohameh Salah ៣គ្រាប់ Darwin Nunez និង Harvey Elliott ម្នាក់មួយគ្រាប់ ស្របពេលដែលកីឡាករ Scott Arfield រកបានមួយគ្រាប់អោយក្រុម Rangers ។ លទ្ធផលបានធ្វើអោយក្រុមហង្សក្រហម ឈរលេខ២ មាន៩ពិន្ទុ ឆ្លងកាត់៤ប្រកួត ឈ្នះ៣ ចាញ់១ តាមពីក្រោយ Napoli ។ រីឯក្រុម Napoli បានកក់កៅអីវគ្ក១៦ក្រុមចុងក្រោយ ក្រោយ៤ប្រកួតឈ្នះទាំង៤ ឈរលេខ១…
-
ប្រធានស្ដីទី OCA ផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន ក្រោយទទួលរៀបចំមហាសន្និបាតដោយជោគជ័យ និងការចងចាំដ៏ល្អសម្រាប់អ្នកចូលរួម

ភ្នំពេញ៖ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានផ្ញើលិខិតថ្លែងអំណរគុណឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានដឹកនាំ និងរៀបចំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ប្រកបដោយភាពជោគជ័យ និងការចងចាំដ៏ល្អ សម្រាប់ប្រតិភូអាស៊ី និងថ្នាក់ដឹកនាំចលនាអូឡាំពិកអន្ដរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍នេះកាលពីដើមខែតុលាកន្លងទៅ។ យោងតាមលិខិតរបស់ប្រធានស្ដីទី OCA ដែលបានផ្ញើជូនលោករដ្ឋមន្ដ្រី ថោង ខុន ខាងលើ បានបញ្ជាក់ថា «សូមទទួលយកការគោរពដ៏ជ្រាលជ្រៅល្អបំផុតពីខ្ញុំ ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណឯកឧត្តម រួមទាំងមិត្តរួមការងារក្នុងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានរៀបចំកម្មវិធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី នៅរាជធានីភ្នំពេញ ទទួលបានជោគជ័យ»។ ដោយមហាសន្និបាតអូឡាំពិកអាស៊ី បានធ្វើឡើងក្នុងលក្ខណៈមួយ ដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អឥតខ្ចោះជូនដល់ប្រតិភូកីឡាក្រុមប្រឹក្សាអូឡាំពិកអាស៊ី។ ប្រតិភូទាំងអស់ បានទទួលនៅការចង់ចាំដ៏អស្ចារ្យក្នុងការអញ្ជើញមកចូលរួមក្នុងមហាសន្និបាតនេះ។ ខ្ញុំសូមជូនពរឲ្យឯកឧត្តម ទទួលបានជោគជ័យក្នុងការងារ និងសម្រេចបានលទ្ធផលល្អ និងស្នាដៃធំៗបន្ថែមទៀត ក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម នៅកម្ពុជានាពេលខាងមុខ»។ សូមរំឮកថា មហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា បានប្រព្រឹត្តទៅ កាលពីថ្ងៃទី០១-០៥ ខែតុលា…
-
PSG នឹងអវត្តមានខ្សែប្រយុទ្ធជួរមុខម្នាក់នៅ Champions League យប់នេះ

បញ្ហារបួសកំភួនជើង បានធ្វើអោយខ្សែបម្រើប្រយុទ្ធជួរមុខ Lionel Messi អវត្តមានក្នុងការប្រកួត Champions League ជំនួបរវាងក្រុម Paris St-Germain ជាមួយនឹង Benfica នៅយប់នេះ ។កីឡាករវ័យ៣៥ឆ្នាំ រូបនេះ ក៏បានអវត្តមានកាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្របខណ្ឌ Ligue 1 បន្ទាប់ពីក្រុម PSG ស្មើគ្នា ០-០ ជាមួយ Reims ។ ហើយសម្រាប់រដូវកាលនេះ កីឡាករសញ្ជាតិអាហ្សង់ មិនអាចរកគ្រាប់បាល់បាន នៅលីគ Ligue 1 ។គួររម្លឹកថា ក្រុម PSG កំពុងឈរកំពូលតារាងពូល H មាន៧ពិន្ទុស្មើគ្នាជាមួយក្រុមលេខ២ Benfica ខណៈ Juventus នៅលេខ៣ ។ ហើយកាលពីជំនួបថ្ងៃទី៦ Benfica ស្មើរគ្នា PSG ១ទល់១ ក្រៅពី Messi កីឡាករ Presnel Kimpembe, Nuno Mendes…
-
គណៈកម្មាធិការប៉ារ៉ាឡាំពិកកម្ពុជា បើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមរៀបចំកីឡាជាតិលើកទី៣

ភ្នំពេញ៖ មន្រ្តីគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា មានគ្រូបង្វឹក និងយុវជនស័្មគ្រចិត្ត ដែលចូលរួមជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា ត្រូវបានបើកវគ្គបណ្តុះបណ្តាលកីឡាប៉ារ៉ាឡាំពិក និងបច្ចេកទេសប៉ារ៉ាហ្គេម ត្រៀមចូលក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលជាការប្រកួតចូលរួមលើកដំបូងរបស់អត្តពលិកជនពិការកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃ ទី១ ខែ ធ្នូ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះ បានធ្វើពិធីបើកក្រោមវត្តមាន ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងឯកឧត្តម យី វាសនា អគ្គលេខាធិការប៉ារ៉ាឡាំពិកកម្ពុជា នៅអាគារមជ្ឈមណ្ឌលតេជោ សែន នាព្រឹកថ្ងៃទី១០ ខែ តុលា ឆ្នាំ២០២២។ឯកឧត្តម អ៊ុក សិទ្ធិជាតិ បានមានប្រសាសន៍លើកឡើងថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ គឺបានរៀបចំចំនួនពីរលើករួចមកហើយ ប៉ុន្តែសម្រាប់កីឡាជនពិការទើបតែលើកទី១ប៉ុណ្ណោះ ដែលក្រសួងអប់រំយុវជននិងកីឡាបានដាក់ឲ្យមានការប្រកួតប្រជែងដូចកីឡាមិនពិការដែរ ។ ការដាក់ប្រភេទកីឡាជនពិការក្នុងព្រឹត្តិការកីឡាជាតិលើកទី៣ គឺដើម្បីជំរុញអភិវឌ្ឍសមត្ថភាពអត្តពលិកជនពិការ ក៏ដូចជាផ្តល់បទពិសោធន៍ផ្នែកបច្ចេកទេសនៃការរៀបចំនៃការរៀបចំការប្រកួតដល់មន្រ្តីបច្ចេកទេសឆ្ពោះទៅទទួលបាននូវជោគជ័យក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ដូច្នោះហើយ ទើបមុន នឹងឈានដល់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ យើងចាំបាច់ត្រូវបើកវគ្គបណ្តុះបណ្តាលដល់មន្រ្តីជំនាញបច្ចេកទេសរបស់យើងឲ្យបានច្បាស់លាស់ ដើម្បីឲ្យព្រឹត្តិការណ៍ទាំងមូលទទួលបានជោគជ័យ។ ឯកឧត្តម អគ្គនាយកីឡា បានស្នើរសុំឲ្យមន្រ្តីបច្ចេកទេសគ្រូបង្វឹកយុវជនស័្មគ្រចិត្តទាំងអស់ដែលបានចូលរួមក្នុងវគ្គនេះ មេត្តាយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹង ដើម្បីយកទៅអនុវត្តឲ្យទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ គួរបញ្ជាក់ថា…