Category: កីឡា

  • ប្រដាល់សកល៖ កម្មវិធីប្រកួត ULTIMATE PRO BOXING គឺដើម្បីរាស់ស្ទង់សមត្ថភាពកីឡាករ និងពង្រឹងការរៀបចំសម្រាប់ ស៊ីហ្គេម២០២៣

    ប្រដាល់សកល៖ កម្មវិធីប្រកួត ULTIMATE PRO BOXING គឺដើម្បីរាស់ស្ទង់សមត្ថភាពកីឡាករ និងពង្រឹងការរៀបចំសម្រាប់ ស៊ីហ្គេម២០២៣

    ភ្នំពេញះ លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានលើកឡើងថា ការរៀបចំកម្មវិធី ប្រដាល់សកលអាជីព ULTIMATE PRO BOXING នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ គឺដើម្បីវាស់ស្ទង់កម្រិតសមត្ថភាពកីឡាករប្រដាល់ជម្រើសជាតិកម្ពុជា ក៏ដូចជាពង្រឹងដល់ការរៀបចំកម្មវិធីប្រកួត សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកអគ្គលេខាធិការ បានលើកឡើងថា ការរៀបចំខាងលើ គឺដើម្បីផ្ដល់ឱកាសឲ្យកីឡាករជម្រើសជាតិ គាត់បានចូលរួមប្រកួតឲ្យបានច្រើន មុនពេលឈានទៅដល់ការប្រកួត នៅកម្រិតអន្តរជាតិ។ លោកបានមានប្រសាសន៍បន្ថែមថា «សម្រាប់កម្មវិធីនេះ គឺយើងផ្ដោតក្នុងទិសដៅ ធ្វើយ៉ាងណាឲ្យកីឡាករ មានសកម្មភាពប្រកួត ដើម្បីដកស្រង់បច្ចេកទេសកម្រិតក្នុងប្រទេស មុនពេលពួកគាត់ឈានទៅរកការប្រកួតលក្ខណៈអន្តរជាតិ។ បើយើងប្រៀបធៀបជាមួយប្រភេទកីឡាប្រដាល់ផ្សេង គឺគាត់មានឱកាសបានប្រកួតច្រើន។ ប៉ុន្តែប្រដាល់សកលយើង គឺមិនមានឱកាសប្រកួតប្រចាំសប្ដាហ៍នៅតាមស្ថានីយទូរទស្សន៍ឡើយ។ ដូច្នេះគឺ មូលហេតុនេះហើយ ទើបសហព័ន្ធសម្រេចបង្កើតការប្រកួតផ្ទាល់ខ្លួន ដែលទី១ គឺយើងផ្ដល់ឱកាសឲ្យកីឡាករ ទី២យើងពង្រឹងសមត្ថភាពនៃការវិនិច្ឆ័យរបស់មន្ត្រីគណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម។ មួយទៀត គឺយើងពង្រឹងលើការរៀបចំការប្រកួតឲ្យស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស របស់សហព័ន្ធអន្តរជាតិ ដើម្បីឲ្យពួកគាត់អាចត្រៀមឆ្ពោះទៅរៀបចំ ពិសេសគឺសម្រាប់ស៊ីហ្គេមឆ្នាំក្រោយ»។ លោកបន្ថែមថា ជុំវិញការប្រកួតព្រឹត្តិការណ៍ខាងលើនេះដែរ ក៏មានចងក្រងក្បួនច្បាប់មួយចំនួន ដើម្បីឲ្យកីឡាករ ធ្វើយ៉ាងណា…

  • ក្រុម Napoli ឈ្នះម្ចាស់ផ្ទះ Ajax ៦ទល់១ ខណៈ Barcelona និង At Madrid ចាញ់ដូចគ្នា

    ក្រុម Napoli ឈ្នះម្ចាស់ផ្ទះ Ajax  ៦ទល់១ ខណៈ Barcelona និង At Madrid ចាញ់ដូចគ្នា

    ក្រុមភ្ញៀវ Napoli បាន យកឈ្នះ ក្រុម Ajax ៦-១ នៅក្របខណ្ឌ Champions League កាលពីយប់មិញ ខណៈក្រុមអេស្ប៉ាញ២ក្រុម Barcelona និង At Madrid ចាញ់ដូចគ្នា ។កីឡាករ Mohammed Kudus រកគ្រាប់នាំមុខឲ្យក្រុម Ajax នៅនាទីទី៩ ។ ប៉ុន្តែក្រុម Napoli បានវាយបករហូតដល់៦គ្រាប់ ជាមួយនឹងទម្រង់លេងយ៉ាងល្អ ដោយរកបានពីកីឡាករ Raspadori ២គ្រាប់, Di Lorenzo, Zielonski, Kvaratskhelia និង Simeone ម្នាក់មួយគ្រាប់ ធ្វើអោយក្រុមនៅSerie A មួយនេះ ឈ្នះក្នុងលទ្ធផល ៦ទល់១ ឈរកំពូលតារាង Serie A និង Champions League ក្នុងពូល A ផងដែរ ។ រីឯក្រុម Barcelona…

  • សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកដណ្ដើមជើងឯកពិភពលោក ជុំទី២ នៅសហរដ្ឋអាមេរិក

    សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានចេញសេចក្តីជូនដំណឹង ពីការចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកដណ្ដើមជើងឯកពិភពលោក ជុំទី២ នៅសហរដ្ឋអាមេរិក

    ភ្នំពេញ៖ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានជូនដំណឹង ដល់សាធារណជនឱ្យបានជ្រាបថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានធ្វើការស្នើសុំគោលការណ៍អនុញ្ញាតពីគណៈកម្មាធិការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបញ្ជូនកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកកម្រិតពិភពលោក Jet Ski World Series, 2022 ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ ដល់ទី៩ ខែតុលា ឆ្នាំ២០២២ នៅ Lake Havasu city, Arizona សហរដ្ឋអាមេរិក ។ ចំពោះការធ្វើដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាខាងលើ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ទទួលបានការឧបត្ថម្ភពីសំណាក់ ក្រុមហ៊ុន Knauf ដែលជាក្រុមហ៊ុនមួយបានសហការឧបត្ថម្ភយ៉ាងច្រើន ដល់ក្រុមកីឡាករម៉ូតូទឹកកម្ពុជាជាច្រើនឆ្នាំកន្លងមក ចាប់តាំងពីមុនព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីរហូតដល់បច្ចុប្បន្ន។ នៅក្នុងនោះ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ដឹកនាំដោយ លោក Karl Heinrich Knauf ជាអនុប្រធានសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា និងជាប្រធានក្លឹប Flamingo Jet Ski Team ប្រទេសថៃ និង វីរៈកីឡាករ សាលី…

  • អបអរសាទរ ! កីឡាករ កៃ វ៉ាន់សីដែន ជម្រើសរើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមាសមួយគ្រឿង នៅអាមេរិក

    អបអរសាទរ ! កីឡាករ កៃ វ៉ាន់សីដែន ជម្រើសរើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមាសមួយគ្រឿង នៅអាមេរិក

    កីឡាករ កៃ វ៉ាន់សីដែន ជម្រើសរើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមាសមួយគ្រឿងលើវិញ្ញាសា Nivice Ski Stock ប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ៕ រ

  • សាលី អ៊ូម៉ើត៖ ការប្រជែងពាននៅអាមេរិក គឺដើម្បីបន្សាំខ្លួនជាមួយអត្តពលិកខ្លាំងៗលំដាប់ពិភពលោក ត្រៀមស៊ីហ្គេម នៅកម្ពុជា

    សាលី អ៊ូម៉ើត៖ ការប្រជែងពាននៅអាមេរិក គឺដើម្បីបន្សាំខ្លួនជាមួយអត្តពលិកខ្លាំងៗលំដាប់ពិភពលោក ត្រៀមស៊ីហ្គេម នៅកម្ពុជា

    ភ្នំពេញ៖ វីរកីឡាករ សាលី អូម៉ើត និងកីឡាករ ៤រូបទៀត កំពុងហ្វឹកហាត់ត្រៀមចូលរួមការប្រកួតកីឡាម៉ូតូទឹក ជ្រើសរើសជើឯងពិភពលោក Jet Ski World Series Season 2022 ជុំទី២ នៅ Lake Havasu City, រដ្ឋ Arizona សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី៥-៩ ខែតុលា ឆ្នាំ២០២២។ កីឡាករ សាលី អូម៉ើត បានបញ្ជាក់ថា ការប្រកួតកីឡាម៉ូតូទឹក នៅសហរដ្ឋអាមេរិកនេះ ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ៥រូប រួមមាន កីឡាករ សាលី អូម៉ើត, សាលី ហ្វីលីន, មីន ម៉ូស្តាន់, មីន អូស្មាន់ និងកីឡាករ កៃ វ៉ាន់ស៊ីដែន កំពុងធ្វើការហ្វឹកហាត់យ៉ាងខ្លាំង ត្រៀមប្រកួតប្រជែងជាមួយអត្តពលិកខ្លាំងៗ ធ្លាប់ឈ្នះពានកម្រិតទ្វីបអាស៊ី អឺរ៉ុប និងពិភពលោក មកពីបណ្តាទ្វីបនានាជុំវិញពិភពលោក ហើយការប្រកួតនេះ ជាការបន្សាំខ្លួនរបស់អត្តពលិកជម្រើសរើសជាតិម៉ូតូទឹក ពង្រឹងសមត្ថភាព…

  • ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ឆ្នាំ២០២២រកឃើញក្រុមជើងខ្លាំង

    ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ឆ្នាំ២០២២រកឃើញក្រុមជើងខ្លាំង

    ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតចំរាញ់អស់រយៈពេល២ថ្ងៃនៅទឹកដីខេត្តកណ្តាល នាលើទីលានកីឡាប៊ូលនិងប៉េតង់ ក្នុងមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្តាល បានរកឃើញក្រុមជើងឯកទាំង៥វិញ្ញាសាហើយ សម្រាប់ការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ ។លោក ពៅ វណ្ណា ប្រធានការរិយ៉ាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា បានមានប្រសាសន៍ឲ្យដឹងថា ជើងឯកថ្នាក់តំបន់ឆ្នាំ២០២២ដែលខេត្ត កណ្តាលធ្វើជាម្ចាស់ផ្ទះនេះ គឺជាយុទ្ធសាស្រ្តដែលរៀបចំដោយសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា ក្នុងបំណងជម្រុញពន្លឿនតាមបណ្តា រាជធានី ខេត្ត តាមស្ថាប័ននិងក្រសួង ដើម្បីអភិវឌ្ឍវិស័យកីឡាប៉េតង់កាន់តែរីកចំរើន និងមានសក្តានុពល ផលិតបាននូវធនធានកីឡាករកីឡាការិនីល្អៗឆ្ពោះទៅរកការប្រកួតប្រកួតដោយគុណភាពលើឆាកអន្តរជាតិ នាពេលអនាគត។ប្រធានការិយាល័យរូបនេះ បញ្ជាក់ទៀតថា ការប្រកួតកីឡាប៊ូលនិងប៉េតង់ជើងឯកថ្នាក់តំបន់រៀបចំលើកទី១ដែលខេត្តកណ្តាលធ្វើជាម្ចាស់ផ្ទះនេះ តាមគម្រោងមានខេត្តដែលស្ថិតក្នុងតំបន់ជាមួយខេត្តកណ្តាលចំនួន៥ដូចជា៖ ខេត្តកំពង់ចាម ព្រៃវែង ត្បុងឃ្មុំ កណ្តាល និងស្វាយរៀងរាង ប៉ុន្តែដោយខេត្តស្វាយរៀងអវត្តមាន គឺនៅសល់តែ៤ខេត្តចូលរួមប៉ុណ្ណោះ គឺ ខេត្តកំពង់ចាម ព្រៃវែង ត្បុងឃ្មុំ និង ខេត្ត កណ្តាល ដោយធ្វើការប្រកួតលើ៥វិញ្ញាសា បុរសប្រកួត១ទល់១មិនគិតអាយុ នារី១ទល់១មិនគិតអាយុ បុរសអាយុក្រោម១៨ឆ្នាំចុះក្រោមប្រកួត១ទល់១ នារីក្រោមអាយុ១៨ឆ្នាំចុះប្រកួត១ទល់១ និងវិញ្ញាសាប្រកួតចំរុះបុរស១និងនារី១។ ចំពោះលទ្ធផលនៃការប្រកួតលើ៥វិញ្ញាសា បុរសប្រកួត១ទល់១មិនគិតអាយុ ចំណាត់លេខ១ បានទៅលើខេត្តកំពង់ចាម ចំណាត់ថ្នាក់លេខ២បានទៅលើខេត្តព្រៃវែង និង ចំណាត់លេខ៣បានទៅលើខេត្តកណ្តាល។ នារី១ទល់១មិនគិតអាយុ…

  • អាជ្ញាធរ យុវជន និងពលរដ្ឋខេត្តកំពត រួមគ្នាអភិរក្ស និងលើកស្ទួយកីឡាគុនល្បុក្កតោឲ្យកាន់តែល្បី

    អាជ្ញាធរ យុវជន និងពលរដ្ឋខេត្តកំពត រួមគ្នាអភិរក្ស និងលើកស្ទួយកីឡាគុនល្បុក្កតោឲ្យកាន់តែល្បី

    កំពត ÷ កីឡាគុនល្បុក្កតោត្រូវបានរាជរដ្ឋាភិបាល និងសហពន្ធ័គុនល្បុក្កតោ ក្រសួងវប្បធម៌ បាននិងកំពុងជំរុញដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងត្រៀមដាក់បញ្ចូលកីឡាប្រភេទនេះក្នុងកម្មវីសិក្សារបស់ក្រសួងអប់រំផងដែរ។ដើម្បីគាំទ្រកិច្ចការងារដ៏សំខាន់នេះ អាជ្ញាធរ យុវជន និងពលរដ្ឋស្រុកទឹកឈូ ខេត្តកំពត បានរួមគ្នាអភិរក្ស និងលើកស្ទួយកីឡាគុនល្បុក្កតោឲ្យរីកចម្រើន និងល្បីដល់ក្រៅប្រទេស។ លោក សេន សំអាត គ្រូបង្វឹកប្រចាំសាលាគុន មានរិទ្ធកីឡា បានប្រាប់ឲ្យដឹងថា លោកចាប់ផ្តើមបើកសាលាគុន នៅឆ្នាំ២០១៣ ពេលនោះមានសិស្សហាត់តែ១០នាក់ប៉ុណ្ណោះ មកដល់ឥឡូវនេះសាលាគុនក្នុងស្រុកទឹកឈូ បានពង្រីកដល់ទៅ ៣កន្លែង និងមានសិស្សជាង ៧០នាក់កំពុងហ្វឹកហាត់ និងទទួលបានមេដាយជ័យលាភិក្នុងការប្រកួតថ្នាក់ជាតិជាង២០ ។ លោកបានស្នើ ឲ្យមានការចូលរួម ឧបត្តម្ភគាំទ្របន្ថែមទៀត។ …………………….១.គ្រូបង្វឹក(១នាទី១៦វិ)…………..។ អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ធ សោធន បានបង្ហាញអំពីការតាំងចិត្តមុតមាំ ក្នុងការជួយជ្រោមជ្រែង ចំពោះកីឡាគុនល្បុក្កតោនេះដែរថា រដ្ឋបាលស្រុកនៅតែបង្កើនការបន្តគាំទ្រ និងជួយឧបត្ថម្ភ លើកទឹកចិត្តដល់គ្រូបង្វឹក កីឡាករ និងប្អូនៗជំនាន់ក្រោយ ឲ្យចូលរួមអភិរក្ស និងលើកតម្កើងកីឡាគុនខ្មែរនេះបន្តទៀត។ ……………………….២. អភិបាលស្រុក (៥៣វិ)………………។ យុវជនចូលរួមហាត់គុន ក៏បានបង្ហាញទឹកចិត្តសប្បាយរីករាយ និងបានអំពាវនាវដល់យុវជនដទៃទៀត…

  • សម្តេចតេជោ ហ៊ុន សែន៖ «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»

    សម្តេចតេជោ ហ៊ុន សែន៖ «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា «បើតំបន់អាស៊ីរបស់យើងមានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ទេ»។ មានប្រសាសន៍ដូច្នេះគឺនៅក្នុងឱកាសជាអធិបតីនៃពិធីបើក មហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី «OCA» លើកទី៤១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ សណ្ឋាគារសុខារ៉េស៊ីដង។ ក្នុងអំឡុងពេលសម្តេចតេជោថ្លែងសន្ទុរកថាគន្លឹះសំខាន់ចំនួន ៤ចំណុច សម្តេចបានរំឮកពី ការបានទទួលជួបជា មួយ ឯកឧត្តម Raja Randhir Singh ប្រធាន ស្តីទី ក្រុម ប្រឹក្សា អូឡាំពិក អាស៊ី (OCA) ដោយបានលើកឡើងអំពីចំណុចខ្សោយរបស់កីឡាអាស៊ី រួមទាំងក្រមសីលធម៌ក្នុងវិស័យកីឡា។ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ៖«នៅក្នុងពេលជំនួបដែលខ្ញុំបានទទួលឯកឧត្តមប្រធានក្រុមប្រឹក្សាអម្បិញមិញ ខ្ញុំបានលើកឡើងទៅលើចំណុច២។ ទី១ អាស៊ីរបស់យើងគួរតែពិនិត្យថា តើហេតុអ្វីទៅបានជាកីឡារបស់ទ្វីបរបស់យើងនៅទន់ខ្សោយ។ ជាពិសេសបើពិនិត្យអំពីបាល់ទាត់ យើងពិនិត្យឃើញថាក្នុងតំបន់របស់យើងគ្រាន់តែចិន និងឥណ្ឌា គឺមានប្រជាជនជិត ៣ពាន់លាននាក់ បូកជាមួយអាស៊ានប្រមាណជិត ៦០០លាននាក់ទៀត និងបូកនឹងក្នុងបណ្ដាប្រទេសនានាគឺប្រជាជនច្រើនណាស់ ប៉ុន្តែបើនិយាយពីបាល់ទាត់សូម្បីតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ យើងក៏ពិបាកចូលរួម ហើយក៏មានតែប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលអាចចូលក្នុងវគ្គជម្រុះ (World Cup) ប្រចាំជារៀងរាល់ពេល។…

  • ក្លឹបតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

    ក្លឹបតេក្វាន់ដូ ITF ក្រសួងមហាផ្ទៃ ឈ្នះមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

    ក្លឹបតេក្វាន់-ដូ ITF របស់ក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតកីឡាតេក្វាន់-ដូ ITF ជ្រើសរើសជើងឯកប្រថ្នាក់ជាតិប្រចាំឆ្នាំ២០២២ ខណៈក្លឹបតេក្វាន់-ដូ ITF ក្រសួងសេដ្ឋកិច្ច ឈរលេខ២ ។លោក បួនហ៊ីង សុធីយ៉ា អគ្គលេខាធិការសហព័ន្ធ កីឡាតេក្វាន់-ដូ ITF កម្ពុជា បានអោយដឹងថា ការប្រកួតថ្នាក់ជាតិនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន១៣៨នាក់ មកពីក្លិបរាជធានី-ខេត្ត និងក្រសួងស្ថាប័ន សរុបចំនួន១៧ ធ្វើការប្រកួតរយៈពេល៤ថ្ងៃ ។ឯកឧត្តម កែវ រ៉េមី ប្រធានសហព័ន្ធកីឡាតេក្វាន់-ដូ ITF កម្ពុជា មានប្រសាសន៍ថា បរាជ័យក្នុងការបង្ហាញខ្លួន ព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គួរអោយសោកស្តាយ ដោយសារប្រទេសមួយដើរខ្ទប់មិនបណ្តាប្រទេសអាស៊ានចូលរួម ពីព្រោះគេគិតថា មកពីកម្ពុជាខ្លាំងពេក។ ប៉ុន្តែឯកឧត្តមប្រធាន បានលើកទឹកចិត្តអោយក្មួយជាកីឡាករ កីឡាករិនី ត្រូវប្រឹងប្រែងហ្វឹកហាត់ ត្រៀមចូលរួមប្រកួតទាំងលើឆាកជាតិ និងអន្តរជាតិ ។ ថ្ងៃណាមួយ កីឡាតេក្វាន់ដូ ITF នឹងអាចចូលរួមប្រកួតនៅស៊ីហ្គេមបាន ពីព្រោះតេក្វាន់ដូ ITF កម្ពុជា…

  • ក្រុម Burn X Flash ក្លាយជាជើងឯកលីគអាជីព MPL-KH Autumn 2022

    ក្រុម Burn X Flash ក្លាយជាជើងឯកលីគអាជីព MPL-KH Autumn 2022

    ព្រឹត្តិការណ៍ប្រកួតលីគអេឡិចត្រូនិកអាជីព MPL-KH Pro League 2022 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang វគ្គ MPL-KH Autumn រកឃើញក្រុមជយលាភី ហើយបន្ទាប់ពីធ្វើការប្រកួតវគ្គវិលជុំសន្សំពិន្ទុ និងវគ្គខ្វែងរហូតដល់វគ្គផ្តាច់ព្រ័ត្រដែលបានបញ្ចប់កាលពីល្ងាចថ្ងៃអាទិត្យ ទី២ ខែតុលា ឆ្នាំ២០២២នៅផ្សារទំនើបអ៊ីអនសែនសុខ។ លីគ MPL-KH Autumn មានក្រុមទាំងអស់ចំនួន៨ដែលបានធ្វើការប្រកួតក្នុងវគ្គវិលជុំសន្សំពិន្ទុ (Regular) តាំងពីថ្ងៃទី៦ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា និងវគ្គខ្វែង (Playoff) ត្រូវប្រកួតចាប់ពីថ្ងៃទី១៧ ខែកញ្ញា ដល់ថ្ងៃទី១ ខែតុលា ហើយវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការជួយជំរុញ លើកកម្ពស់ និងអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកក្នុងប្រទេសកម្ពុជាដែលនាំមកជូនដោយក្រុមហ៊ុនទូរសព្ទ Metfone ភេសជ្ជៈ Sting និង Honda ជាម្ចាស់ឧបត្ថម្ភផ្លូវការ ព្រមទាំងដៃគូសហការ Indomie-Esports និង TikTok-Esports រកឃើញក្រុមជយលាភីចាប់ពីលេខ១ដល់លេខ ៥ហើយ។ ចំណាត់ថ្នាក់ និងប្រាក់រង្វាន់-លេខ១៖ ក្រុម…