Category: កីឡា

  • កម្ពុជានិងចិន ទទួលបានផលចំណេញដូចគ្នាពីកម្មវិធី OCA Fun Run

    កម្ពុជានិងចិន ទទួលបានផលចំណេញដូចគ្នាពីកម្មវិធី OCA Fun Run

    ភ្នំពេញ៖ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី OCA Fun Run នៅជំវិញអូតែលសុខា ស្ថិតនៅក្នុង សង្កាត់ ជ្រោយចង្វា ខណ្ឌ ជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរត់កម្សាន្ដប្រមាណ ១ពាន់នាក់ ដើម្បីអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជា និងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅប្រទេសចិន។កម្មវិធីរត់កម្សាន្ដនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC ហើយក៏មានការចូលរួមរត់កម្សាន្ដពីមន្ដ្រីជាន់ខ្ពស់ OCA តំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅទីក្រុង Hangzhou ក៏ដូចជាប្រតិភូ នៃគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្ដាប្រទេសសមាជិកក្នុងទ្វីបអាស៊ី ដែលបានមកចូលរួមមហាសន្និបាតខាងលើ ក៏បានចូលរួមរត់កម្សាន្ដក្នុងកម្មវិធីនេះដែរ។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា…

  • ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពាក្យ កីឡាមួយ គុនខ្មែរ និង មួយថៃ

    ឯកឧត្តម វ៉ាត់ ចំរើន ពន្យល់ពាក្យ កីឡាមួយ គុនខ្មែរ និង មួយថៃ

    ភ្នំពេញ៖ «កីឡាមួយ»មិនមែន«មួយថៃ (Muay Thai)» នោះទេ ប៉ុន្តែជា «គុនខ្មែរ (Kun Khmer) សម្រាប់ការប្រើប្រាស់ជាផ្លូវការក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅប្រទេសកម្ពុជា។

  • CAMSOC គាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់ ស.ស.យ.ក

    CAMSOC គាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់ ស.ស.យ.ក

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញការគាំទ្រពេញទំហឹង ចំពោះការបើកយុទ្ធនាការ Beyond the Games របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីបំផុសចលនាមហាជន ឲ្យបានយល់ដឹងបន្ថែមទៀត ពីមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះជាលើកដំបូង។ ការគូសបញ្ជាក់នេះ បន្ទាប់ពីសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រកាសបើកយុទ្ធនាការខាងលើ នៅល្ងាចថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅអាគារ The Kampus ដោយមានឯកឧត្តមរដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មន្ដ្រីរាជការ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយស ពិសេសវត្តមានរបស់កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា សរុបប្រមាណ ៣០០នាក់ចូលរួម។ ឯកឧត្តមអគ្គលេខាធិការ មានប្រសាសន៍ថា «ក្នុងនាមគណៈកម្មាធិការជាតិ CAMSOC យើងសូមចូលរួមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការរៀបចំបើកយុទ្ធនាការក្រៅពីកីឡា បានន័យថា លើសពីអ្វីដែលជាកីឡា ដែលជាកម្មវិធីមួយដ៏ពិសេស ដើម្បីគាំទ្រដល់ការបំផុសចលនាមហាជនទូទៅ ឲ្យជ្រូតជ្រាបបន្ថែម នូវការរៀបចំមហាព្រឹត្តិការណ៍ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម…

  • ការប្រកួតកីឡាវាយសី T Open 2022 នឹងរួមចំណែកជួយបំផុសឲ្យកីឡាវាយសីកាន់តែផុសផុលនៅកម្ពុជា

    ការប្រកួតកីឡាវាយសី T Open 2022 នឹងរួមចំណែកជួយបំផុសឲ្យកីឡាវាយសីកាន់តែផុសផុលនៅកម្ពុជា

    ភ្នំពេញ៖ ក្លឹបកីឡាវាយសី T BADMINTON COURT នឹងរៀបចំការប្រកួតកីឡាវាយសីពានរង្វាន់ T Open 2022 នៅទីលានកីឡាវាយសី ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌ ឬស្សីកែវ រាធានីភ្នំពេញ។ លោក ព្រំ សារ៉ាវុធ តំណាងក្លឹបកីឡាវាយសី T BADMINTON COURT បានបញ្ជាក់ឲ្យដឹងថា ការប្រកួតនេះ គ្រោងរៀបចំរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២២ នៅទីលានកីឡាវាយសីក្លឹប T BADMINTON COURT ដោយបែងចែកជា២កម្រិត គឺកីឡាករទើបតែចេះលេង និងកីឡាករដែលមានបទពិសោធន៍លេងយូឆ្នាំ ពោលគឺកីឡាករជំនាញ ប្រកួតលើវិញ្ញាសាវាយគូរតែមួយប៉ុណ្ណុះ។ តំណាងក្លឹប បានបញ្ជាក់ទៀតថា សម្រាប់ការប្រកួតមួយនេះ ក្លឹបនឹងផ្តល់ឱកាសឲ្យកីឡាករមកចូលរួមមកពីក្លឹបទូទាំង២៥ខេត្ត ក្រុង ប៉ុន្តែមិនអនុញ្ញាតិឲ្យកីឡាករជម្រើសជាតិចូលរួមប្រកួតនោះទេ ។ ពោលការប្រកួតនេះ គឺក្លឹបមានគោលដៅផ្តល់ឱកាសឲ្យកីឡាករទើបចេះលេងបានចូលរួមប្រកួតប្រជែង និង កីឡាករដែលមានជំនាញប្រកួតជាមួយកីឡាករមានជំនាញដូចគ្នា ដើម្បីបង្កើតនូវសាមគ្គីភាព មិត្តភាព រវាងក្លឹបនិងក្លឹប និងផ្សារភ្ជាប់ទំនាក់ទំនងក្រុមគ្រួសារកីឡាវាយសីតែមួយ ដើម្បីបំផុសឲ្យវិស័យកីឡាវាយសីនៅកម្ពុជាកាន់តែផុសផុលរីកចំរើនដូចបណ្តាប្រទេសនៅក្នុងតំបន់ផងដែរ។ តំណាងក្លឹបខាងលើ បានពន្យល់ទៀតថា ការប្រកួតដែលក្លិបរៀបចំលើកដំបូងនេះ…

  • កម្ពុជា-អ៊ីរ៉ង់ ចុះMOU ពង្រឹងលើវិស័យទេសចរណ៍ និងកីឡា ត្រៀមស៊ីហ្គេម ២០២៣

    កម្ពុជា-អ៊ីរ៉ង់ ចុះMOU ពង្រឹងលើវិស័យទេសចរណ៍ និងកីឡា ត្រៀមស៊ីហ្គេម ២០២៣

    ភ្នំពេញ៖ ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) នឹងអាចធ្វើឡើងរវាងកម្ពុជា និងប្រទេសអ៊ីរ៉ង់ លើវិស័យទេសចរណ៍ និងកីឡា នាពេលខាងមុខឆាប់ៗនេះ ស្របពេលដែលកម្ពុជាកំពុងតម្រង់ទិសយ៉ាងមោះមុតឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ នេះជាការគូសបញ្ជាក់ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅក្រោយបញ្ចប់ជំនួបរវាងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដែលបានអនុញ្ញាតឲ្យប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa ចូលជួបសម្តែងការគួរសម នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្នុងឱកាសចូលរួមមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ លើកទី៤១ ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ នៅភ្នំពេញ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់…

  • ឯកឧត្តម សរ សិទ្ធិ ជួបសំណេះសំណាលជាមួយត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

    ឯកឧត្តម សរ សិទ្ធិ ជួបសំណេះសំណាលជាមួយត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣

    ភ្នំពេញ៖ ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ និងគ្រូបង្វឹក នៃសមាគមកីឡា ចំណុះឲ្យអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលនឹងត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ The 3rd National Games 2022 នាចុងឆ្នាំ២០២២ខាងមុខនេះ។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដល់ថ្នាក់ដឹកនាំ ប្រតិភូ គ្រូបង្វឹក មន្ត្រី និងកីឡាករ កីឡាការិនីតាមប្រភេទកីឡានីមួយៗ ដែលបាន និងកំពុងត្រៀមខ្លួន ចូលរួមប្រកួតប្រជែងយកមេដាយ ពីព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ខាងមុខ។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានជំរុញដល់កីឡាករ កីឡាការិនីរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវខិតខំប្រឹងប្រែងបង្កើនការហ្វឹកហាត់…

  • កម្ពុជាទទួលបានការសរសើរថា ពិតជាមានបទពិសោធន៍ខ្ពស់ ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១

    កម្ពុជាទទួលបានការសរសើរថា ពិតជាមានបទពិសោធន៍ខ្ពស់ ចំពោះការត្រៀមធ្វើម្ចាស់ផ្ទះមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១

    ភ្នំពេញ៖ តាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ដ្រៃយ៍រៀបចំមហាសន្និបាត ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ បានអោយដឹងថា តំណាង OCA បានបានវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជា ហាក់បីដូចជាមានបទពិសោធន៍ខ្ពស់ ក្នុងការទទួលរៀបចំកម្មវិធីអន្ដរជាតិធំៗ ដែលមានភាពគ្រប់ជ្រុងជ្រោយ ផ្ដល់នូវទំនុកចិត្ត និងជាទីកក់ក្ដៅ »។ នេះការបញ្ជាក់របស់ក្នុងកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារចុងក្រោយ សម្រាប់ការត្រៀមរៀបចំមហាសន្និបាត OCA ចាប់ពីថ្ងៃទី០១-០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ នៅសណ្ឋាគារសុខា រ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមអធិតីភាពឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មការរៀបចំមហាសន្និបាត ។ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា លោក Jeans Zhou Jian ប្រធានផ្នែកផ្សព្វផ្សាយរបស់ OCA បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះរបស់កម្ពុជា ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំមហាសន្និបាត OCA នាដើមខែតុលាខាងមុខ ។ ឯកឧត្តម បន្តថា ឯកឧត្តមបណ្ឌិត ថោង ខុន…

  • សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រោងចាប់ផ្តើមពាក់កណ្តាលខែតុលា ឆ្នាំ២០២២នេះ

    សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន គ្រោងចាប់ផ្តើមពាក់កណ្តាលខែតុលា ឆ្នាំ២០២២នេះ

    ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រកាសសេចក្តីជូនតំណឹងរបស់ខ្លួនជាផ្លូវការតាមរយៈផេកផ្ទាល់របស់សហព័ន្ធ ដើម្បីជូនតំណឹងដល់សមាគម និងក្លឹបទាំង១២ដែលមានរាយនាមដូចជា៖ ១.សមាគមបាល់ទះវិសា ២.សមាគមបាល់ទះក្រសួងមហាផ្ទៃ ៣.ក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣ ៤.ក្លឹបបាល់ទះនគរបាលខេត្តស្វាយរៀង ៥.ក្លឹបបាល់ទះស្នងការដ្ឋានខេត្តសៀមរាប ៦. ក្លឹបបាល់ទះនគរបាលខេត្តព្រះសីហនុ ៧.ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៨. ក្លឹបបាល់ទះកូននាគឧត្តរមានេជ័យ ៩.ក្លឹបបាល់ទះស្នងការដ្ឋានខេត្តតាកែវ ១០.ក្លឹបបាល់ទះរដ្ឋបាលរាជធានីភ្នំពេញ ១១.ក្លឹបបាល់ទះខេត្តកំពង់ស្ពឺ ១២.ក្លឹបបាល់ទះស្នងការដ្ឋានខេត្តត្បូងឃ្មុំ ៖មេត្តាជ្រាបថា សហព័ន្ធកីឡាបាល់ទះកម្ពុជា នឹងរៀបចំការប្រកួតកីឡាបាល់ទះក្នុងសាល ដណ្តើមពានរង្វាន់ សម្តេច អគ្គសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥រហូតដល់ថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានព្រីនស៍ រាជធានីភ្នំពេញ។ការដាក់ពាក្យចូលរួមប្រកួត នឹងប្រពឹត្តទៅចាប់ពីថ្ងៃជូនតំណឹងរហូតដល់ថ្ងៃទី២ ខែ តុលា ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងហុកីឡាដ្ឋានជាតិអូឡាំពិក។ក្រុមចូលរួមទាំងអស់ត្រូវចូលរួមក្នុងសន្និសីទសារព័ត៌មាន ការប្រជុំបច្ចេកទេស និងការចាប់ឆ្នោតនៅថ្ងៃទី៩ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង៩និង៣០នាទី នៅសាលប្រជុំពហុកីឡដ្ឋានព្រីនស៍៕ អត្ថបទៈជាវ ចន្ធូ

  • លោក សំ សុខយី ៖ ៦វិញ្ញាសា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ ត្រៀមស៊ីហ្គេម នៅកម្ពុជា

    លោក សំ សុខយី ៖ ៦វិញ្ញាសា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ ត្រៀមស៊ីហ្គេម នៅកម្ពុជា

    ភ្នំពេញ៖ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធកីឡាលើកទម្ងន់បានត្រៀម៦ វិញ្ញាសា ផ្នែកបុរស៣វិញ្ញាសា ផ្នែកនារី៣វិញ្ញាសា និងមានកីឡាករ កីឡាការិនីសរុប៣២នាក់ មកពី៧ រាជធានី-ខេត្តក្រុង និងក្រសួងមួយ រួមទាំងមន្រ្តីបច្ចេកទេស២០នាក់ ។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមានប្រសាសន៍ថា កីឡាជាតិលើកទី៣នេះ គឺជាចំណុច នៃការវាស់ស្ទង់សមត្ថភាពដល់អត្ពពលិកនៅតាមបណ្ដារាជធានីខេត្តក្រុង និងក្រសួងស្ថាប័នដែលចូលរួម ជាពិសេសផ្សព្វផ្សាយកីឡាលើកទម្ងន់ទៅកាន់មហាជន យុវជន និងបណ្តារាជាធានីខេត្តអោយកាន់តែសកម្មភាពផុសផុលហ្វឹកហាត់ប្រភេទកីឡាមួយនេះ ពីព្រោះទូទាំងប្រទេសកម្ពុជាមានក្លឹបហាត់ប្រាណច្រើន។ លោកអគ្គលេខាធិការ បន្តថា កីឡាជាតិនេះ ក៏ជាផែនការយុទ្ធសាស្រ្តមួយ ក្នុងចំណោមផែនការធំៗ របស់សហព័ន្ធ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣២ នៅកម្ពុជដែរ គឺស្វែងរកកីឡាករ កីឡាការិនីដែលមានសមត្ថភាពយកមកហ្វឹកហាត់គ្រូជំនាញរបស់សហព័ន្ធ និងក្រុមជម្រើសរើសជាតិ។ លោក ថា ការធ្វើបែបនេះដោយសារសហព័ន្ធពិនិត្យឃើញ ក្លឹបហាត់ប្រាណច្រើនច្បាស់ណាស់កីឡាករឆ្នើមច្បាស់ជាមាន គ្រាន់តែយើងមិនទាន់បាន ហើយនៅពេលរកបានគឺយើងបញ្ជូនគ្រូជំនាញទៅបង្វឹកបន្ថែមអោយត្រូវស្តង់ដាបច្ចេកទេសអន្តរជាតិ ដើម្បីធ្វើការប្រៀបធៀបគ្នា ឬក៏ប្រកួតប្រជែងជាមួយកីឡាករ កីឡាការិនីជម្រើសរើសជាតិ ដែលហ្វឹកហាត់នៅប្រទេសចិន ស្វែងរកអ្នកមានសិទ្ធផលល្អជាង និងក្លាយទៅជាបេក្ខភាពក្រុមជម្រើសជាតិតែម្ដង។ ដោយសារថាព្រឹត្តិការណ៍កីឡាស៊ីហ្គេមយើងត្រូវការ កីឡាករដ៏ល្អ មានវ័យក្មេង…

  • យុវជនសាយ នឹងចំណាយពេលរត់៩ថ្ងៃ ដើម្បីរ៉ៃអង្គាសថវិការសប្បុរសធម៌ជួយដល់កុមារអង្គរខេត្តសៀមរាប

    យុវជនសាយ នឹងចំណាយពេលរត់៩ថ្ងៃ ដើម្បីរ៉ៃអង្គាសថវិការសប្បុរសធម៌ជួយដល់កុមារអង្គរខេត្តសៀមរាប

    ភ្នំពេញ៖ យុវជនសាយ ដែលប្រជាជនកម្ពុជាស្គាល់ថា ជាសិល្បៈករផ្នែកតែងនិព័ន្ធបទចំរៀង និងជាតារាសម្តែង បានប្រកាសថា រូបគេ នឹងចាប់បេសកម្មរត់ជាលើកទី២ ក្នុងចម្ងាយផ្លូវជាង៣០០គីឡូម៉ែត្រពីទីក្រុងភ្នំពេញដល់ខេត្តសៀមរាប ចំណាយពេលរត់រយៈពេល៩ថ្ងៃ។ យុវជនសាយ បានគូសបញ្ជាក់ថា បេសកម្មរត់លើកទី២នេះ ត្រូវបានប្រសិទ្ធិនាមថា រត់ដើម្បីសប្បុរសធម៍ បានបង្កើតឡើងក្នុងគោលបំណងស្វែងរកថវិការសប្បុរសធម៍ជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ មូលហេតុដែលជំរុញលើកទឹកចិត្តឲ្យគេបង្កើតកម្មវិធីរត់នេះឡើង ផ្តើមចេញពីខ្លួនគេផ្ទាល់ជាមនុស្សម្នាក់ដែលពុំមានសុខភាពល្អ ហើយតែងតែពឹងផ្អែកលើពន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះតាំងពីខ្លួនជាកុមារភាពមក។ ដូច្នោះការជ្រើសរើសយកសកម្មភាពរត់នេះ ដើម្បីស្វែងរកថវិការជួយដល់មន្ទីរពេទ្យ ដែលជាការរួមចំណែកមួយផ្នែកក្នុងសកម្មភាពមនុស្សធម៌ជួយដល់កុមារ។ យុវជនសប្បុរសធម៍ខាងលើ បានពន្យល់ទៀតថា សកម្មភាពរត់របស់គេរយៈពេល៩ថ្ងៃនេះ គេបានដាក់គោលដៅថា ក្នុងរយៈពេល១ថ្ងៃគេរត់ឲ្យបានចម្ងាយ៤០ទៅ៥០គីឡូម៉ែត្រ ដោយចំណាយពេល៤ថ្ងៃទៅដល់ខេត្ត កំពង់ធំ ហើយថ្ងៃទី៥សម្រាក់នៅកំពង់ធំមួយថ្ងៃ រួចថ្ងៃទី៦ទើបបន្តដំណើរទៅទៀត ដោយចំណាយពេល៣ថ្ងៃទៅដល់ខេត្តសៀមរាបដែលជាកន្លែងបញ្ចប់សកម្មភាពរត់តែម្តង។ យុជនរូបនេះ អះអាងថា កក្តាចម្បង ដែលធ្វើឲ្យគេដាក់គម្រោងរត់មួយថ្ងៃចំនួន៤០ទៅគីឡូម៉ែត្រ ដោយបែងចែកចំនួនពីរពេល គឺ ពេលព្រឹកនិងល្ងាច ដើម្បីផ្តល់ឱកាសឲ្យមានការចូលរួមសកម្មភាពរត់ជាមួយខ្លួនពីប្រជាពលរដ្ឋនិងយុវជនតាមបណ្តាលឃុំ ស្រុក ខេត្តដែលខ្លួនរត់ឆ្លងកាត់ ពិសេស ដើម្បីស្វែងរកថវិកា សប្បុរសធម៌ផងដែរ។ សូមបញ្ជាក់ថា កម្មវិធីរត់រ៉ៃអង្គាសថវិការសប្បុរសធម៍របស់យុវជនសាយ នឹងចាប់ផ្តើមពីថ្ងៃទី២២ ដល់ថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ រត់ក្នុងចម្ងាយប្រមាណជាង៣០០គីឡូម៉ែត្ររយៈពេល៩ថ្ងៃ ពីភ្នំពេញដល់សៀមរាប…