Category: កីឡា

  • សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ

    សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម ៖ រំពឹងថា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា នឹងទទួលបានជោគជ័យ

    Camsoc-បាងកក៖ សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម (APSF) រំពឹងថា ព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបង្ហាញទស្សនីយភាពដ៏គួរឱ្យរំភើប និងអារម្មណ៍ នាពហុកីឡាថ្នាក់តំបន់ជាលើកដំបូង ដែលមិនធ្លាប់មាន នៅកម្ពុជា បន្ទាប់ពីបញ្ចប់ដោយជោគជ័យ នៃការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ កាលពីខែកក្កដាថ្មីៗនេះ។ នេះបើយោងតាមកិច្ចប្រជុំរបស់សហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម កាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅ។ បន្ទាប់ពីជំងឺកូវីត-១៩ រាតត្បាតជាសកលរយៈពេល២ឆ្នាំ ប្រទេសកម្ពុជាបានយកវិបត្តិអោយក្លាយជាឪកាស ដោយកំពុងកសាងហេដ្ឋារចនាសម័ន្ធ និងបណ្តុះបណ្តាលផ្នែកធនធានមនុស្សយ៉ងយកចិត្តទុកដាក់ ដើម្បីធានាថា ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ក្រោមប្រធានបទ “កីឡា រស់ក្នុងសន្តិភាព” អោយទទួលបានជោគជ័យ និងនាំមោទកភាពជូនជាតិ។ លោក Osoth Bhavilai ប្រធាន APSF បានបង្ហាញការជឿជាក់ថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ និងត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តការណ៍ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣-៩ ខែមិថុនា ឆ្នាំ២០២៣ ។ សមិទ្ធផលថ្មីៗនៅទីក្រុង “Solo បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួត បើទោះបីជាមានពេលវេលាតឹងតែងក៏ដោយ.. វាបានដំណើរការល្អលើសពីការរំពឹងទុក និងបានកំណត់ស្តង់ដារថ្មី នៅក្នុងតំបន់។…

  • កម្មវិធីប្រដាល់ពន្លក គុន ខ្មែរចាប់ផ្តើមសកម្មភាពឡើងវិញ អាចកក្រើកអស្ចារ្យជាងមុន

    កម្មវិធីប្រដាល់ពន្លក គុន ខ្មែរចាប់ផ្តើមសកម្មភាពឡើងវិញ អាចកក្រើកអស្ចារ្យជាងមុន

    ភ្នំពេញ៖ កម្មវិធីប្រដាល់គុនខ្មែរដែលប្រសិទ្ធិនាមថា ពន្លកគុនខ្មែរ ដែលបាត់វត្តមានមួយរយៈដោយសារតែការីករាលដាលនៃជំងឺកូវីដ១៩បានរៀបចំឡើងវិញហើយ ដោយក្លឹបនាយកដ្ឋានអង្គរក្ស នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ នៅក្នុងក្លឹបប្រដាល់នាយកដ្ឋានអង្គរក្សស្ថិតនៅក្នុង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បើយោតាមការបញ្ជាក់ពីលោក ស៊ន អេលីត ស្ថាបនិកពន្លកគុនខ្មែរ បានឲ្យដឹងថា កម្មវិធីប្រដាល់ពន្លកគុនខ្មែរ ដែលរៀបចំឡើងវិញ គឺចាប់ពីថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ អាចនឹងមានសកម្មភាពអស្ចារ្យល្អមើលជាងមុខទៅទៀត។ ដ្បិតក្នុងការរៀបចំជាថ្មីនេះ យើងបានដាក់សមាសភាពកីឡាករថ្នាលបរទេសប្រកួតជាមួយកីឡាករថ្នាលគុនខ្មែរ ដោយសប្តាហ៍ទី១ ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែ តុលានេះ យើងបានដាក់សមាសភាពកីឡាថ្នាលបរទេសរហូតដល់៥រូប ហើយ ជំហ៊ានសប្តាហ៍បន្តបន្ទាប់ទៀត ក្នុងចំណោម៦គូយ៉ាងហោចណាស់មានកីឡាករបរទេសមកពីប្រទេសជិតខាង២នាក់ប្រកួតជាមួយថ្នាលកម្ពុជា។ លោក ថា ការបង្ហាញវត្តមានកម្មវិធីប្រដាល់ពន្លកគុនខ្មែរឡើងវិញនេះអាច អាចនឹងកក្រើកនិងល្អមើលជាងមុន ដោយហេតុថា យើងដាក់សមាសភាពកីឡាករបរទេស ដើម្បីផ្តល់ឱកាសឲ្យកីឡាករគុនខ្មែរបន្តវេនរបស់កម្ពុជាបានពង្រឹងអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករសក្តានុពលសម្រាប់កម្ពុជានៅពេលអនាគត។ លោក បញ្ជាក់ថា សម្រាប់សប្តាហ៍ដំបូងដែលប្រព្រឹត្តទៅ នាថ្ងៃទី១ ខែ តុលា ឆ្នាំ២០២២ខាងមុខនេះ មានសមាសភាពកីឡាករថ្នាល់របស់ថៃ៥រូបនិងប៉ះជាមួយកីឡាករថ្នាលគុនខ្មែររូប មានដូចជា ៖ • គូ ទី១…

  • លោក ស៊ន អេលីត ស្ថាបនិកម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកឡើងថា កីឡាករគុនខ្មែរមួយចំនួន បច្ចប្បន្ន ចាប់ផ្តើមល្បី គឺខ្វះវិន័យតែម្តង

    លោក ស៊ន អេលីត ស្ថាបនិកម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកឡើងថា កីឡាករគុនខ្មែរមួយចំនួន បច្ចប្បន្ន ចាប់ផ្តើមល្បី គឺខ្វះវិន័យតែម្តង

    ភ្នំពេញ៖ លោក ស៊ន អេលី ស្ថាបនិកកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ជាគ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្ស បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះថា កីឡាករគុនខ្មែរដែលអាចជួយឲ្យខ្លួនល្បីល្បាញនៅលើវិថីគុនខ្មែរបាន លុះត្រាតែកីឡាករគោរពឲ្យបាននៅវិន័យក្លឹបស្តាប់តាមការណែនាំរបស់គ្រូបង្វឹក និងជាពិសេស ត្រូវមានវិន័យចំពោះខ្លួនឯងឲ្យបានម៉ឹងម៉ាត់និងម៉ត់ចត់បំផុត។ ប៉ុន្តែជាក់ស្តែង កីឡាករគុនខ្មែរ នាពេលបច្ចុប្បន្នមួយចំនួន លោក សង្កេតឃើញថា ឲ្យតែមានឈ្មោះបោះសំឡេងល្បីបន្តិចបន្តួចស្រាប់តែធ្វើខ្លួនមិនមានវិន័យតែម្តង ដោយអ្នកខ្លះទៅផឹកគ្រឿងស្រវឹង លេងល្បែងចោលការហ្វឹកហាត់ ខណៈអ្នកខ្លះទៀតឈានទៅប្រើប្រាស់គ្រឿងថែមទៀតផង។ កក្តាទាំងនេះ លោកថា ជាការបំផ្លាញខ្លួនឯងតែម្តង។ ជាមួយគ្នានេះ ក្លឹបប្រដាល់របស់លោក គឺផ្តោតសំខាន់លើការគោរពវិន័យ បើពុំនោះទេនិងត្រូវរងការពិន័យមិនឲ្យប្រកួតទៅតាមទំហំសកម្មភាពដែលបានប្រព្រឹត្តខុស។ សូមបញ្ជាក់ថា លោក ស៊ន អេលីត ត្រូវបានអ្នកនិយមគាំទ្រគុនខ្មែរស្គាល់ថា ជាគ្រូប្រដាល់ម្នាក់ដែលមានមហិជ្ជៈតាខ្ពស់ក្នុងវិស័យគុនខ្មែរទាំងការដឹកនាំក្លឹប និងការដឹកនាំសិស្សប្រកប ដោយភាពម៉ឺងម៉ាត់និងច្បាស់លាស់។ មួយវិញទៀត ប្រធានក្លឹបនាយករដ្ឋានអង្គរក្សខាងលើក៏ជាស្ថាបនិកកម្មវិធីប្រដាល់មួយដ៏ធំនៅកម្ពុជាមួយផងដែរ។ដែលមានអ្នកតាមដាននិងអ្នកទស្សនារ៉ាប់ម៉ឺននាក់ គឺកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ហើយមកទល់បច្ចុប្បន្នកម្មវិធីនេះ ដំណើរការបាន៤វគ្គមកហើយ ខណៈវគ្គទី៥ នឹងមានវត្តមាននៅពេលខាងមុខនេះ៕ អត្ថបទៈ ជាវ ចន្ធូ

  • កីឡាជនពិការ៧ប្រភេទកីឡានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    កីឡាជនពិការ៧ប្រភេទកីឡានឹងបង្ហាញខ្លួនលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣

    ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា ដែលប្រព្រឹត្តិទៅ នាអំឡុងខែ វិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ប្រភេទកីឡាជនពិការចំនួន៧ បានអនុញ្ញាតឲ្យចូលរួមមានដូចជា៖ កីឡាវាយសី កីឡាអត្តពលកម្ម ហែលទឹក បាល់បោះរទះ បាល់ទះអងង្គយ ប៊ូស្យានិងកីឡាវាយកូនឃ្លីលើតុ។ប្រភេទកីឡាទាំង៧ខាងលើនេះត្រូវបានក្រសួងអប់រំយុវជននិងកីឡាដាក់បញ្ចូលក្នុងកីឡាជាតិជាលើកដំបូង ក្នុងគោលបំណងផ្តល់ឱកាសឲ្យអត្តពលិកកីឡាជនពិការ ក្នុងនោះមានមន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនីទាំងអស់បានពង្រឹងសមត្ថភាពតារយៈការប្រកួត និងរៀនសូត្រពីការរៀបចំការប្រកួតផ្សេងៗ ដើម្បីត្រៀមខ្លួនឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។អាស្រាយហេតុនេះ សេចក្តីជូនដំណឹងខាងលើនេះ សូមជម្រាបដល់អាណាព្យាបាលបងប្អូនមានពិការភាពទាំងអស់ មេត្តាចុះឈ្មោះចូលរួមការប្រកួតឲ្យបានច្រើនកុះករតាមរយៈមន្ទីរអប់រំខេត្តនិងនិមួយ ឬធ្វើការទំនាក់ទំនងលេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកម្ពុជា តាមរយៈលេខទូរទស័ព្ទ០១៦៦៦៦៨០/ ០១៥៩០១៥៤០ឬ០៩៨៧៤៧១២៣សម្រាប់ព័ត៌មានបន្ថែម។ការចុះឈ្មោះដោយភ្ជាប់មកជាមួយរូបថត៖4×6ចំនួន៨សន្លឹក អត្តសញ្ញណប័ណ្ណថតចម្លងចំនួន១ច្បាប់ និងកាតចាក់វ៉ាក់សាំងចំនួន១ច្បាប់។ចូលរួមគ្រប់ភាគីពាក់ព័តន្ធ័ជាចលកដើម្បីកសាងសក្តានុពលត្រៀមលក្ខណៈ ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នាឆ្នាំ២០២៣ដែលព្រះរាជាណាចក្រកម្ពុជាយើងមានមហាកេត្តិយសធ្វើជាម្ចាស់ផ្ទះ។សូមបញ្ជាក់ថា កីឡាជាតិលើកទី៣ គ្រោងរៀបចំពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២២ ៕ អត្ថបទ៖ ជាវ ចន្ធូ

  • ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែបំរើម្នាក់របស់ Chelsea

    ក្លឹបសេះបង្កង់ Juventus ចង់បានខ្សែបំរើម្នាក់របស់ Chelsea

    ក្លឹបសេះបង្កង់ Juventus កំពុងចងផ្ទេរយកខ្សែបំរើម្នាក់របស់ក្លឹបតោខៀវ Chelsea គឺកីឡាករសញ្ជាតិអាមេរិក Christian Pulisic ។ Calciomercato.com បានអោយដឹងថា Pulisic កំពុងពិភាក្សាជាមួយក្លឹបយក្សអ៊ីតាលី Juventus ជុំវិញការផ្ទេរក្នុងតម្លៃខ្លួន៣១លាន ដើម្បីចាកចេញពីកីឡដ្ឋាន Stamford Bridge ។ខ្សែបម្រើស្លាបរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា កំពុងមានទំនាក់ទំនងមិនល្អជាមួយ Thomas Tuchel មុនពេលអ្នកចាត់ការរូបនេះ ត្រូវបានបណ្តេញចេញ បន្ទាប់ពីក្លឹបតែងតាំងលោក Graham Potter ជំនួសវិញ ។ ៤រដូវកាល នៅ Stamford Bridge កីឡារក Pulisic មានបញ្ហារបួស និងមិនអាចរកគ្រាប់បាល់ ។ ដូច្នេះហើយ ធ្វើកីឡាកររូបនេះ មិនសូវជាប់ជាចម្រើសដំបូងក្រោមការដឹកនាំរបស់លោក Tuchel ។ ប៉ុន្តែថ្មីៗនេះ ក្លឹប Juventus បានទាក់ទងចង់ផ្លាស់ទៅលេងនៅទីក្រុង Turin ។គួរបញ្ជាក់ថា ក្លឹប Chelsea បានដាក់តម្លៃខ្លួន៣១លាន សម្រាប់ក្លឹបចង់កីឡាករវ័យ ២៤ឆ្នាំ នៅរដូវកាលនេះ…

  • ក្លឹប Everton ព្រួយបារម្ម នឹងបញ្ហារបួសរបស់ Patterson

    ក្លឹប Everton ព្រួយបារម្ម នឹងបញ្ហារបួសរបស់ Patterson

    កីឡាករ Nathan Patterson មានបញ្ហារបួសក្នុងការប្រកួតនៅ Nations League បានធ្វើអោយក្លឹបទូកក្តោង Everton មានការព្រួយបារម្ម បន្ទាប់ពីត្រូវសម្រាករយៈពេលវែង ។កាសែត The Times និយាយថា Patterson ត្រូវបានគ្រូពេទ្យធ្វើការវិនិច្ឆ័យដំបូង អាចត្រូវពេលព្យាបាល រយៈពេលប្រាំមួយសប្តាហ៍។ កីឡាករវ័យ ២០ឆ្នាំ ត្រូវបានរបួសជង្គង់និងកជើង ក្នុងការប្រកួត Nations League រវាងស្កុតឡេនជាមួយនឹងអ៊ុយក្រែន កាលពីថ្ងៃពុធ ។Patterson គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៣នាក់ របស់ក្លឹប Everton ដែលមានបញ្ហារបួស ។ ប៉ុន្តែកីឡាករ Seamus Coleman អាចត្រលប់មកវិញ ដែលទើបតែបានជាសះស្បើយពីរបួសក្រលៀនខ្លួនឯង ដើម្បីជំនួសកីឡាករ ។គួរបញ្ជាក់ថា កីឡាករវ័យ២០ ឆ្នាំ សញ្ជាតិស្កុតលែនរូបនេះ ក្លាយជាកីឡាករទី៣២ របស់ Everton បន្ទាប់ពីនាំយកខ្សែការពារឆ្វេង Vitaly Mykoleno មកពីក្លឹប Dynamo Kiev ក្នុងតម្លៃដំបូង ១០-១២លានផោន កើនឡើងដល់ប្រហែល១៦លានផោន ជាមួយនឹងប្រាក់បន្ថែម…

  • ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរចុងឆ្នាំនេះអាចស្តារស្ថានភាពឡើងវិញ ទាំងកំណើនភ្ញៀវ និងសេដ្ឋកិច្ច

    ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅអង្គរចុងឆ្នាំនេះអាចស្តារស្ថានភាពឡើងវិញ ទាំងកំណើនភ្ញៀវ និងសេដ្ឋកិច្ច

    ភ្នំពេញ៖ ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៧ នៅអង្គរវត្តដែលនឹងប្រព្រឹត្តិការណ៍ទៅនាថ្ងៃទី៤ ខែ ធ្នូ២០២២ នៅមុខប្រាទអង្គរវត្ត ខេត្តសៀមរាប ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាវាយតម្លៃថា នឹងរួមចំណែកជួយឲ្យឲ្យកំណើនភ្ញៀវអន្តរជាតិ និងស្ថានភាពសេដ្ឋកិច្ចនៅក្នុងខេត្តទាំងមូលងើបឡើងវិញ ក្រោយពីវិបត្តិជំងឺកូវិដ១៩។

  • សិក្ខាកាមគ្រូបង្រៀន គ្រូអប់រំកាយ និងតំណាងការិល័យយុវជនអប់រំកាយ និងកីឡាខណ្ឌចំនួន៤បញ្ចប់សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយដោយជោគជ័យ

    សិក្ខាកាមគ្រូបង្រៀន គ្រូអប់រំកាយ និងតំណាងការិល័យយុវជនអប់រំកាយ និងកីឡាខណ្ឌចំនួន៤បញ្ចប់សិក្ខាសាលា ការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយដោយជោគជ័យ

    ភ្នំពេញ៖ សិក្ខាកាមដែលជាគ្រូបង្រៀនថ្នាក់បឋមសិក្សា គ្រូអប់រំកាយមធ្យមសិក្សាទុតិយភូមិ និង មន្រ្តីការិល័យអប់រំយុវជននិងកីឡា ចំនួន៥៦នាក់ មកពី៤ខណ្ឌ មាន ខណ្ឌជ្រោយចង្វា ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌបឹងកេងកង បានបញ្ចប់សិក្ខាសាលាការសិក្ខាស្រាវជ្រាវថ្នាក់អប់រំកាយ ដែលរៀបចំអង្គការក្រៅរដ្ឋាភិបាលបេះដូងមានរយៈពេល៣ថ្ងៃ នៅវិទ្យាល័យព្រះស៊ីសុវត្ថ ដោយជ័យ ។

  • មាន់គោកបារាំង និងបិសាចក្រហម ប៊ែលហ្ស៊ិក ឈ្នះដូចគ្នា នៅ Nations League

    មាន់គោកបារាំង និងបិសាចក្រហម ប៊ែលហ្ស៊ិក ឈ្នះដូចគ្នា នៅ Nations League

    ក្រុមម្ចាស់ផ្ទះមាន់គោកបារាំង បានយកឈ្នះ អូទ្រីស ២ទល់០ ខណៈក្រុម ប៊ែលហ្ស៊ិក យកឈ្នះ វែល ២ទល់១ នៅពាន Nations League កាលពីយប់មិញ ។២គ្រាប់របស់បារាំងរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe នៅនាទីទី៥៦ រីឯខ្សែប្រយុទ្ធក្លឹប AC Milan កីឡាករ Oliver Giroud រកបានគ្រាប់ទី២នាទី ៦៥ ជ័យជំនះនេះ បារាំងឈរត្រឹមលេខ៣ មាន៥ពិន្ទុ ក្នុងពូលទី១ ខណៈក្រូអាត ឈរលេខ១ មាន១០ពិន្ទុ ក្រោយយកឈ្នះ ដាណាម៉ាក ២ទល់១ ហើយដាណាម៉ាក លេខ២ មាន៩ពិន្ទុ ។ ចំណេកឯក្រុម ប៊ែលហ្ស៊ិក បានយកឈ្នះ វែល ២ទល់១ រកបានដោយកីឡាករ Kevin De Brunye និងកីឡាករ Batshuayi ម្នាក់មួយគ្រាប់ ឯកីឡាករ Kieffer Moore រកមួយគ្រាប់អោយវែល…

  • កីឡាករវ័យក្មេងបំផុតរបស់ Arsenal បង្កើតប្រវត្តិសាស្ត្រ Premier League

    កីឡាករវ័យក្មេងបំផុតរបស់ Arsenal បង្កើតប្រវត្តិសាស្ត្រ Premier League

    ក្រុមកាំភ្លើងធំ Arsenal បានដាក់កីឡាករវ័យក្មេងបំផុតនៅក្របខណ្ឌ English Premier League ក្រោយអ្នកចាត់ការ Mikel Arteta គិតថានាំមុខ៣ទល់០ លើក្រុម Brentford រកបានដោយកីឡាករ William Saliba, Gabriel Jesus និង Vieira ម្នាក់មួយគ្រាប់ ។ការបង្ហាញខ្លួននៅនាទីទី៩២ របស់ខ្សែប្រយុទ្ធវ័យក្មេង Ethan Nwaneri ជំនួស Fabio Vieira គឺបង្កើតប្រវត្តិសាស្រ្ត ជាកីឡាករក្មេងបំផុតអាយុ១៥ឆ្នាំដំបូងគេ នៅក្របខ័ណ្ឌ English Premier League ។Nwaneri បានបំបែកកំណត់ត្រាកីឡាករ Harvey Elliott ដែលកំពុងលេងឱ្យ Liverpool នៅពេល បង្ហាញខ្លួនឱ្យ Fulham ដែលមានវ័យត្រឹម១៦ឆ្នាំ ៣០ថ្ងៃ ក្នុងឆ្នាំ២០១៩ ។គួរបញ្ជាក់ថា Nwaneri មាន១៥ឆ្នាំ កើតក្នុងឆ្នាំ២០០៧ ធ្លាប់បង្ហាញខ្លួនជាលើកដំបូងឈុតអាយុក្រោម១៨ឆ្នាំ ពេលមានអាយុ១៤ឆ្នាំ ហើយបានស៊ុតបញ្ចូលទី ។ ហើយកាលពីខែមុន បានស៊ុតបាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម…