Category: កីឡា

  • អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អះអាងថា សិក្ខាកាមដែលមានពិន្ទុខ្ពស់នឹងបានរៀនវគ្គបន្ត ដើម្បីក្លាយជាអាជ្ញាកណ្តាលកាត់សេចក្តីនៅស៊ីហ្គេម ឆ្នាំ២០២៣

    អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា អះអាងថា សិក្ខាកាមដែលមានពិន្ទុខ្ពស់នឹងបានរៀនវគ្គបន្ត ដើម្បីក្លាយជាអាជ្ញាកណ្តាលកាត់សេចក្តីនៅស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហព័ន្ធត្រូវការសមាសភាពអាជ្ញាកណ្តាលកម្រិតអន្តរជាតិចំនួន២០រូប ដើម្បីបំរើរការងារនិងកាត់សេចក្តីក្នុងការប្រកួតនៅទឹកដីកម្ពុជា។លោក អះអាងថា អាជ្ញាកណ្តាលទាំង២០រូបដែលជាសមាសភាពសំខាន់នោះ អាជ្ញាកណ្តាលកម្រិតអន្តរជាតិនៅក្នុងស្រុកចំនួន១២រូប និងមកពីអន្តរជាតិចំនួន៨រូប។ ហើយ សម្រាប់អាជ្ញាកណ្តាលកម្រិតអន្តរជាតិនៅក្នុងស្រុក ដែលអាចចូលរួមជាអាជ្ញាកណ្តាលបំរើរការងារបាននៅស៊ីហ្គេម ឆ្នាំ២០២៣ គឺត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលប្រមាណជា២ទៅ៣វគ្គទៀត និងឆ្លងកាត់ការចូលរួមកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិចំនួន២លើកទើបសម្រេចឲ្យជាប់ជាអាជ្ញាកណ្តាលអន្តរជាតិផ្លូវការ។ដូច្នោះហើយ វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២នេះ សិក្ខាកាមដែលត្រូវបានធ្វើតេជាប់បានពិន្ទុខ្ពស់និងក្លាយជាទិភាពបានរៀនវគ្គបន្តទៀត ដែលរៀបចំដោយសហព័ន្ធ ដើម្បីអភិវឌ្ឍសមត្ថភាពក្លាយជាអាជ្ញាកណ្តាអន្តរជាតិ។ សិក្ខាកាម៥៧រូបដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ដែលរៀបចំដោយសហព័ន្ធ បង្ហាត់បង្ហាញដោយគ្រូជំនាញច្បាប់មកពីស្ថាប័នច្បាប់កីឡាវាយកូនគោលអន្តរជាតិនេះ សិក្ខាកាមទាំងអស់នោះ បានឆ្លងកាត់វគ្គកម្រិត១តាមប្រព័ន្ធអននឡាញដែលសេសដោយសហព័ន្ធម្តងរួចមកហើយ។សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២នេះ សិក្សារយៈពេល៣ថ្ងៃ មានទាំងទ្រឹស្តីនិងការអនុវត្តផ្ទាល់នៅលើទីលាន ហើយ វគ្គនេះ វិញ្ញាប័នបត្រដែលសិក្ខាកាមដែលទទួលបានគឺចេញ ដោយស្ថានច្បាប់កូនគោលអន្តរជាតិ។ ហើយទៀតសោធវគ្គនេះ ក្រៅពីបណ្តុះធនធានសម្រាប់អាជ្ញាកណ្តាលស៊ីហ្គេមឆ្នាំ២០២៣ វាក៏ជាចលនាបំផុសចែករំលែកបណ្តាក្លឹប ដើម្បីយកចំណេះជំនាញដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅចែករំលែកដល់កីឡាករកីឡាការិនីថ្មីៗឲ្យយល់ដឹងពីច្បាប់អន្តរជាតិក្នុងការអភិវឌ្ឍឲ្យវិស័យកីឡាកូនគោលនៅកម្ពុជាកាន់តែរីកចំរើន៕ អត្ថបទ៖ ជាវ ចន្ធូ

  • ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

    ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២

    ភ្នំពេញ៖ ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ ក្លឹបកីឡាវ៉ូវីណាមក្រសួងការពារជាតិ ដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមេដាយសរុប១៥គ្រឿង មាស៩ ប្រាក់២ និងសំរិទ្ធ៤គ្រឿង ខណៈលេខ២ ក្លឹបកីឡាវ៉ូវីណាមខេត្តស្វាយរៀង និងលេខ៣ក្លឹបកីឡាវ៉ូវីណាមក្រសួងមហាផ្ទៃ ។លោក យ៉ាំ ថៃសាន អគ្គលេខាធិការ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានអោយដឹងថា ជើងឯកថ្នាក់ជាតិឆ្នាំនេះ មានក្លឹបមកពីរាជធានី-ខេត្តចំនួន៦ ក្រសួង២ ចូលរួម កីឡាការិនី ៥៨នាក់ កីឡាការិនី ២៤ នាក់ ការប្រកួតចែកជា២ផ្នែកធំៗ ១៩ វិញ្ញាសា រួមមាន៖ ១- វិញ្ញាសា មេគុន ចំនួន ១២ និង២- វិញ្ញាសាប្រយុទ្ធ ចំនួន ០៧ ។ លោកអគ្គលេខាធិការ បន្តថា ក្រោយពីបញ្ចប់ការប្រកួតទាំង៣ថ្ងៃនេះ សហព័ន្ធសម្លឹងឃើញ កីឡាករ កីឡាការិនីថ្មីៗ ដែលមានបច្ចេកទេស ទេពកោសល្យ និងមានសមត្ថភាពខ្ពស់ មានស្មារតីអង្គអាចក្លាហាន ដែលអាចប្រកួតប្រជែងនៅកម្រិតជាតិ និង អន្តរជាតិ…

  • លោក ប៊ូ វីរៈ៖ កីឡាជាតិលើកទី៣ គឺផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាម៉ូតូទឹក ជម្រុញអោយអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

    លោក ប៊ូ វីរៈ៖ កីឡាជាតិលើកទី៣ គឺផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាម៉ូតូទឹក ជម្រុញអោយអត្តពលិកដុសខាត់សមត្ថភាព ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ប៊ូ វីរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជាក់ថា សម្រាប់ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ សហព័ន្ធបានត្រៀមដាក់៥ប្រភេទវិញ្ញាសា អោយអត្តពលិក២៥រូប មកពី៧រាជធានី-ខេត្ត-ក្រុង និងក្រសួង ស្ថាប័ន ប្រកួតប្រជែង ។លោកអគ្គលេខាធិការ បន្តថា អត្តពលិក២៥រូបខាងលើ សហព័ន្ធបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ កីឡាករមកពីបណ្តាក្លឹបនានា និងក្រុមជម្រើសរើសជាតិ ដើម្បីសម្រួច និងដុះខាត់សមត្ថភាព ឆ្ពោះទៅដណ្តើមមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះសហព័ន្ធក៏បានត្រៀមមន្រ្តីបច្ចេកទេសសរុបចំនួន៣៥នាក់ និង១០នាក់មកពីក្លឹប Flamingo Jet Ski ប្រទេសថៃ មកជួយរៀបចំកីឡាជាតិលើកទី៣នេះដែរ។ លោក ប៊ូ វីរៈ បន្ថែមថា កីឡាជាតិលើកទី៣នេះ គឺជាឪកាសអោយអត្តពលិកជម្រើសជាតិដែលហ្វឹកហាត់ជាមួយគ្រូកម្រិតអន្តរជាតិ និងកីឡាករមកពីក្លឹបក្នុងស្រុក និងមន្រ្តីបច្ចេកទេស បានផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងចែករំលែកគ្នាទៅវិញទៅមក ជាពិសេសពិនិត្យមើលពីចំនុចខ្វះខាត ចំនុចខ្សោយ ដើម្បីធ្វើការកែប្រែបានល្អប្រសើរ ត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍ ទាំងកម្រិតតំបន់ និងអន្តរជាតិនាពេលខាងមុខនេះ ។ លោកអគ្គលេខាធិការ អះអាងថា សហព័ន្ធមានគម្រោងបើងវគ្គបណ្តុះបណ្តាលកម្រិតជាតិ…

  • ឈុត សេរីវ៉ាន់ថង ប៉ះ រិន ដេវីត នឹងកក្រើកសង្វៀនកម្មវិធីដណ្ដើមខ្សែក្រវាត់ ទម្ងន់ ៦០គីឡូក្រាម

    ឈុត សេរីវ៉ាន់ថង ប៉ះ រិន ដេវីត នឹងកក្រើកសង្វៀនកម្មវិធីដណ្ដើមខ្សែក្រវាត់  ទម្ងន់ ៦០គីឡូក្រាម

    គូដែលអ្នកគាំទ្រគុនខ្មែរចង់ឃើញប៉ះគ្នា ដែលកន្លងមកពុំធ្លាប់ជួបគ្នាសោះ រវាងកីឡាករ ឈុត សេរីវ៉ាន់ថង និងកីឡាករជើងខ្លាំង រិន ដេវីត ឥឡូវនេះ បានឡើងប៉ះគ្នាជាលើកដំបូង នៅថ្ងៃអាទិត្យទី១៨នេះ កម្មវិធីដណ្ដើមខ្សែក្រវាត់ TV5 ទម្ងន់ ៦០គីឡូក្រាម នៃដំណើរឆ្ពោះទៅដណ្ដើមខ្សែក្រវ៉ាត់សម្ដេចពិជ័យ ។ ដូចទៅនិងអ្នកស្នេហាវិស័យប្រដាល់ដឹងស្រាប់ហើយពីកេរ្តិ៍ឈ្មោះរវាងអ្នកទាំងពីរខាងលើ ពោលក្បាច់ស្នៀត ភាពវៃឆ្លាត សមិទ្ធផល ដែលឈ្នះកន្លងមកធ្វើឲ្យពួកគេមានភាពល្បីល្បាញរន្ទឺក្នុងប្រដាល់គុនខ្មែរ។ ចំណុចទាំងនេះហើយដែលធ្វើឲ្យអ្នកគាំទ្រចង់ឃើញការប៉ះគ្នានៅថ្ងៃណាមួយឥលូវបានដូចបំណងហើយថ្ងៃអាទិត្យនេះ។ក្នុងជំនួបប៉ះគ្នាលើកដំបូងនេះ កីឡាករ ឈុត សេរីវណ្ណថង បានលើកឡើងពីសមត្ថភាព រិន ដេវីត ដែរថា ជាអ្នកប្រដាល់វ័យក្មេង មានភាពវៃឆ្លាត ក៏ជាកីឡាករវៃក្បាច់មួយរូបផង។ ការប៉ះជាមួយ រិន ដេវីត នេះក៏ជាឧបសគ្គសម្រាប់ខ្លួនផងដែរក្នុងយុទ្ធនាការដណ្ដើមខ្សែក្រវាត់ TV5 ។ យ៉ាងណាខ្លួននឹងខំប្រឹងប្រែងទាំងការហ្វឹកហាត់ និងពេលឡើងប្រកួតដើម្បីប្រជែង៣ពិន្ទុថ្ងៃបើកឆាកដំបូងនេះ។ សម្រាប់សប្តាហ៍ទី១នេះ ចាប់ផ្ដើមសប្ដាហ៍ទី១ របស់ខ្លួននៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ឈិត សេរីវណ្ណថង ប៉ះ រិន ដេវីត សៀវ ង៉ុយ ប៉ះ ឡុង…

  • សិក្ខាកាមកីឡាកូនគោលប្តេជ្ញាចិត្តនាំយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ចែករំលែកដល់ក្មេងជំនាន់ក្រោយ ដើម្បីអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចំរើន

    សិក្ខាកាមកីឡាកូនគោលប្តេជ្ញាចិត្តនាំយកចំណេះដឹងទទួលបានពីវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ចែករំលែកដល់ក្មេងជំនាន់ក្រោយ ដើម្បីអភិវឌ្ឍវិស័យកីឡាវាយកូនគោលនៅកម្ពុជាឲ្យកាន់តែរីកចំរើន

    បន្ទាប់ពីបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) រៀបចំដោយ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០២២ នៅទីលានកីឡាវាយកូនគោល ហ្គាឌិនស៊ីតធី បង្ហាត់បង្រៀន ដោយគ្រូឧទ្ទេសជំនាញមក២រូបរបស់ប្រទេសសង្ហបុរីមកពីស្ថាប័នអង្គការ R&A ធ្វើឲ្យសិក្ខាកាមកីឡាវាយកូនគោលដែលជាមន្រ្តីសហព័ន្ធ តំណាងក្លឹប និងកីឡាករកីឡាការិនីទទួលបានចំណេះដឹងថ្មីៗជាច្រើនពាក់ព័ន្ធនិងច្បាប់កូនគោលដែលជាស្តង់ដាកំណត់ដោយអន្តរជាតិ។ថ្លែងប្រាប់អ្នកព័ត៌មានក្រោយបញ្ចប់ពិធីបិទវគ្គបណ្តុះបណ្តាល សិក្ខាកាមកីឡាវាយកូនគោល២រូប គឺ លោក សុខ ធារ៉ា អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និង លោក យឹម រ៉ាដា មកពីក្លឹបកីឡាវាយកូនគោល ស៊ីជីអេ បានបង្ហាញចំណាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាបានផ្តល់ចំណេះដឹងថ្មីពាក់ព័ន្ធនិងច្បាប់កូនគោលគេប្រើប្រាស់នៅអន្តរជាតិ ដែលពួកគាត់ពុំធ្លាប់ដឹងពីមុនមកនោះទេ ។ ដោយហេតុថា កន្លងមក ការអនុវត្តក្នុងទីលានពេលប្រកួត គឺច្បាប់ទាំងនោះ យល់ដឹងតាមរយៈការប្រាប់តគ្នា និងមើលតាមរយៈវីដេអូយូធូបប៉ុណ្ណោះ។ ដូច្នោះហើយ បន្ទាប់ពីបានចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល៣ថ្ងៃកន្លងមកនេះ បានធ្វើឲ្យពួកគាត់យល់ដឹងកាន់តែច្បាស់អំពីច្បាប់ដែលជាស្តង់ដាលក្ខន្តិកៈរបស់អន្តរជាតិ។ពួកគាត់បានប្តេជ្ញាចិត្តថា នឹងនាំយកចំណេះដឹងដែលទទួលបានពីការបណ្តុះបណ្តាលពីគ្រូជំនាញ២រូបដែលមកពីស្ថាប័នអង្គការ R&Aយកទៅចែករំលែកបន្តដល់យុវជនផ្សេងៗទៀត ដែលមិនបានចូលរួមបានយល់ដឹងអំពីច្បាប់កីឡាវាយកូនគោលអន្តរជាតិ ដើម្បីជួយអភិវឌ្ឍកីឡាវាយកូនគោលនៅកម្ពុជាកាន់តែរីកចំរើន ។…

  • វ៉ាន វ៉ុន៖ ពិការរភាព មិនមែនជាឧបសគ្គនោះទេ ត្រូវមានឆន្ទៈ ដើម្បីស្វែងរកក្តីស្រម៉ៃ

    វ៉ាន វ៉ុន៖ ពិការរភាព មិនមែនជាឧបសគ្គនោះទេ ត្រូវមានឆន្ទៈ ដើម្បីស្វែងរកក្តីស្រម៉ៃ

    ភ្នំពេញ៖ កីឡាករជនពិការប្រណាំងរទេះ វ៉ាន វ៉ុន ទទួលបានជោគជ័យថ្ងៃនេះ គឺកើតចេញពីឆន្ទៈ និងការខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ ដោយមិនគិតថា ខ្លួនមានពិការរភាព មិនអាចធ្វើអ្វីបាននោះទេ ប៉ុន្តែត្រូវស្វែងរកក្តីស្រមៃរបស់ខ្លួន។ កីឡាករជនពិការមានដើមកំណើតនៅស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ទូរទស្សន៍អប្សរាថា ៖«កើតមកមានពិការរភាព មិនសប្បាយចិត្តទេ ដើរមិនរួច អត់មានរទេះជិះ ចង់ទៅណាមកណា គឺពិបាក ហើយចង់ជួយការងារពុកម៉ែ គឺត្រូវវារលើដី៤ទៅ៥គីឡូម៉ែត្រក៏មាន ដោយសារពេលពួកគាត់ដឹកគោ មិនបានអៀវខ្ញុំ»។ ក្រោយមកដើម្បីជួយសម្រាលបន្ទុកជីវភាពក្រុមគ្រួសារ វ៉ាន វ៉ុន បានសម្រេចមករៀននៅអង្គការមួយ ក្នុងមជ្ឈមណ្ឌលកៀនឃ្លាំង គឺរៀនជំនាញជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ រយៈពេល៦ទៅ៧ខែ។ ប្រធានអង្គការជនជាតិអូស្រ្តាលី បានបង្កើតការប្រកួតកីឡាជនពិការ មានកីឡាបាល់ទះ និងប្រណាំងរទេះ ក្នុងឆ្នាំ២០០៦ លោកក៏ទទួលបានឱកាសរៀនជំនាញផង និងហ្វឹកហាត់កីឡាផង។ ទោះបីជាយ៉ាងណា កត្តាជីវភាព លោកបានបោះបង់ចោលការសិក្សា និងបានត្រឡប់ទៅស្រុកកំណើតវិញ ដើម្បីបើកហាងជួសជុលវិទ្យុ ម៉ាញ៉េ និងទូរទស្សន៍ ប៉ុន្តែមិនទទួលបានជោគជ័យយតាមបំណងឡើយ។ ក្រោយមកលោកសុំម្តាយត្រឡប់មកលេងកីឡាវិញ និងបានចូលរួមប្រកួតជាញឹកញាប់តាមបណ្តាខេត្ត-ក្រុង ដូចជាខេត្តកំពង់ស្ពឺ បាត់ដំបង និងរាជធានីភ្នំពេញ ហើយតែងតែទទួលបានចំណាត់ថ្នាក់លេខ១ រហូតត្រូវជនជាតិអូស្រ្តាលី…

  • CAMSOC ជ្រើសរើសយកផែនការBជាគោលដៅ ដោយយក៣៧០០គ្រែ សម្រាប់ត្រៀមទទួលអត្តពលិកមកស្នាក់នៅក្នុងភូមិកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    CAMSOC ជ្រើសរើសយកផែនការBជាគោលដៅ ដោយយក៣៧០០គ្រែ សម្រាប់ត្រៀមទទួលអត្តពលិកមកស្នាក់នៅក្នុងភូមិកីឡា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

    គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការជាតិ CAMSOC ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ នាព្រឹកថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំលើរបៀបវិរៈចំនួន៣ គឺទី១ ផ្តោតលើពិធីការនៃការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២ ផ្តោតសំខាន់លើគណៈកម្មាធិការជំនាញការហូបចុកស្នាក់នៅរបស់អត្តពលិកមកចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម និងរបៀបវិរៈទី៣ ផ្តោតសំខាន់លើការរៀបចំព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលប្រព្រឹត្តិទៅនាអំឡុង ខែ វិច្ឆកា ឆ្នាំ២០២២។

  • លោកស្រី សុទ្ធ ស្រីលក្ខណ៍៖ កីឡាករលោតកម្ពស់២រូប រំពឹងឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយទទួលបានការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន

    លោកស្រី សុទ្ធ ស្រីលក្ខណ៍៖ កីឡាករលោតកម្ពស់២រូប រំពឹងឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោយទទួលបានការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន

    ភ្នំពេញ៖ លោកស្រី សុទ្ធ ស្រីលក្ខណ៍ គ្រូបង្វឹកកីឡាអត្តពលកម្ម លើវិញ្ញាសាលោតកម្ពស់ បានថ្លែងបញ្ជាក់ថា «ការហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិន គឺជាក្តីរំពឹងឈ្នះមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។ លោកស្រីបានអះអាងបែបនេះ នៅក្រោយពេលបញ្ជូនកីឡាករ ២រូប នៅថ្ងៃនេះ គឺថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីទៅហ្វឹកហាត់ពង្រឹងមន្ថែមសមត្ថភាព នៅប្រទេសចិន។ គ្រូបង្វឹកជាស្រ្តីរូបនេះ បន្តថា ចំពោះកីឡាអត្តពលកម្ម លើវិញ្ញាសាលោតកម្ពស់ គឺសហព័ន្ធកីឡាអត្តពលកម្ម បានបញ្ជូនកីឡាករ ២រូប មានកីឡាករ ខេម ញ៉ក និង យ៉ាន ចាន់ ទៅហ្វឹកហាត់រយៈពេល ៦ខែ នៅប្រទេសចិន។ លោកស្រីគ្រូបង្វឹក បានបន្ថែមថា ក្រោយបញ្ចប់ស៊ីហ្គេម នៅប្រទេសវៀតណាម ថ្មីៗនេះ កីឡាករ ខេម ញ៉ក និងកីឡាករ ២នាក់ទៀត បានបង្កើនការហ្វឹកហាត់យ៉ាងខ្លាំង ដោយមួយថ្ងៃហាត់ ២ពេល គឺពេលព្រឹក និងល្ងាច ដោយមានរយៈពេលពី…

  • អត្តពលិកកម្ពុជា១៦១នាក់ លើ១២ប្រភេទកីឡា បានចេញទៅហ្វឹកហាត់បោះជំរំហ្វឹកហាត់រយៈពេលវែង នៅចិន

    អត្តពលិកកម្ពុជា១៦១នាក់ លើ១២ប្រភេទកីឡា បានចេញទៅហ្វឹកហាត់បោះជំរំហ្វឹកហាត់រយៈពេលវែង នៅចិន

    ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានធ្វើដំណើរចាកចេញពីមាតុភូមិ ឆ្ពោះទៅសាធារណរដ្ឋប្រជាមានិតចិនហើយ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នេះ ដើម្បីបោះជំរំហ្វឹកហាត់រយៈពេលវែង ក្នុងការបង្កើនសមត្ថភាព និងបច្ចេកទេស ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។បេសកកម្មនេះ ធ្វើឡើងក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ កីឡាករ កីឡាការិនីទាំងអស់ ត្រូវហ្វឹកហាត់ រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បើសិនគ្មានការប្រែប្រួលនោះទេ ពួកគេនឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។គួររម្លឹកថា មុនចាកចេញទោហ្វឹកហាត់នៅប្រទេសចិន ឯកឧត្តម វ៉ាត់ ចំរើន បានផ្ដាំផ្ញើប្រតិភូ គ្រូ និងកីឡាករ កីឡាការិនី ត្រូវយកចិត្តទុកដាក់បំផុត និងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការហ្វឹកហាត់ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសរបស់ខ្លួន ឲ្យទទួលបានសិទ្ធផល និងគុណផលកម្រិតខ្ពស់ សម្រាប់ត្រៀមប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា ។ លើសពីនេះ ក៏ត្រូវគោរពឲ្យបាននូវវិន័យ…

  • សិក្ខាកាម៥៧រូប ទទួលបានការបណ្តុះបណ្តាល ច្បាប់កីឡាវាយកូនគោលកម្រិត ២ ពីគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ

    សិក្ខាកាម៥៧រូប ទទួលបានការបណ្តុះបណ្តាល ច្បាប់កីឡាវាយកូនគោលកម្រិត ២ ពីគ្រូបង្គោលនៃស្ថាប័នអង្គការអន្តរជាតិ

    សមាជិក សមាជិកាជាមន្រ្តីសហព័ន្ធ តំណាងក្លឹបកូនគោល និងកីឡាករកីឡាការិនី កីឡាវាយកូនគោលនៅកម្ពុជាចំនួន៥៧រូប ត្រូវបានសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កោះអញ្ជើញ មកចូលរួមវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) នៅ ទីលានវាយកូនគោលហ្គាឌិនស៊ីធី ចាប់ពីថ្ងៃទី១៣-១៥ ខែកញ្ញា ឆ្នាំ២០២២ ដែលវគ្គបណ្តុះបណ្តាលនេះបានធ្វើពិធីបើក ក្រោមវត្តមាន ឯកឧត្តម ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធកីឡាវាយកូនគោលកម្ពុជា។ ឯកឧត្តម ជា បូរ៉ា បានលើកឡើងថា វគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត ២ (R&A Level 2 – Rules Seminar 2022) ដែលរៀបចំឡើង ដោយសហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺជាវគ្គបណ្តុះបណ្តាលលើកទី១ រៀបចំឡើងក្នុងគោលបំណង ដើម្បីបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោល ដល់គណៈកម្មការ អាជ្ញាកណ្តាល សមាជិក សមាជិកាសហព័ន្ធកីឡាវាយកូនគោលកម្ពុជា កីឡាករ កីឡាការិនី ដោយមិនបានអញ្ជើញភាគីពាក់ព័ន្ធទាំងអស់ចូលរួមនោះទេ។ ពោលអញ្ជើញតែតំណាងទីលានកីឡាវាយកូនគោលនីមួយៗមកបណ្តុះបណ្តាលប៉ុណ្ណោះ ដើម្បីឲ្យពួកគេទទួលបានចំណេះដឹង…