Category: កីឡា

  • សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ត្រូវតែពង្រឹងផ្នែកធនធានមនុស្ស ដើម្បីសម្រេចជោគជ័យរបស់ខ្លួន

    សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ត្រូវតែពង្រឹងផ្នែកធនធានមនុស្ស ដើម្បីសម្រេចជោគជ័យរបស់ខ្លួន

    ភ្នំពេញ៖ កត្តាធនធានមនុស្សជាផ្នែកដ៏សំខាន់ ដែលបង្ហាញពីចំណុចខ្វះខាតរបស់សហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត គឺកត្ដាធនធានមនុស្ស ត្រូវពង្រឹងបន្ថែម ដើម្បីសម្រួចគោលដៅរបស់ខ្លួន នេះការលើកឡើងរបស់លោក Oliver Scheer ជំនាញការអន្ដរជាតិ មកពីស្ថាប័នកីឡាអត្តពលកម្មពិភពលោក (World Athletics) បន្ទាប់ពីបានចូលរួមគម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាអត្តពលកម្ម ដែលជាគម្រោងក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិក តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ នេះ។ អ្នកជំនាញរូបនេះ បានបញ្ជាក់ថា «អ្វីដែលយើងមើលឃើញ គឺកត្ដាធនធានមនុស្ស ដើម្បីធ្វើការជារួម និងការបង្កើតជាគម្រោង តែដោយសារយើងខ្វះធនធានមនុស្ស ធ្វើឲ្យគម្រោងពិបាកនឹងដំណើរការ។ ក្នុងនោះកម្រិតថ្នាលយើង មិនទាន់មានអ្វីច្បាស់លាស់។ ធ្វើអោយយើងមិនអាចមានលទ្ធផលល្អ។ ក្រោយពីបានវាយតម្លៃហើយ ក៏មើលឃើញថា ស្ថានភាពកន្លែងណាខ្លះ ដែលយើងត្រូវលូតលាស់បន្ថែម ហើយអ្វីខ្លះដែលយើងត្រូវបង្កើត ដោយសារជាការសម្រួចគោលដៅទៅថ្ងៃមុខ»។ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សា NOCC បានបញ្ជាក់ថា គម្រោងខាងលើ ផ្ដោតសំខាន់លើ ២ចំណុច គឺទី១-ពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធនៃការបង្ហាត់របស់គ្រូបង្វឹក និងទី២-ការរៀបចំកែសម្រួល និងអភិវឌ្ឍ គ្រប់គ្រងរចនាសម្ព័ន្ធរបស់សហព័ន្ធ។…

  • សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងបើកវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ មន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ត្រៀមស៊ីហ្គេម នៅកម្ពុជា

    សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងបើកវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២ មន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ត្រៀមស៊ីហ្គេម នៅកម្ពុជា

    ភ្នំពេញ៖សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងរៀបចំវគ្គបណ្តុះបណ្តាលច្បាប់កីឡាវាយកូនគោលកម្រិត២(R&A Level2–Rules Seminar 2022) ជូនដល់គណៈកម្មាការ អាជ្ញាកណ្តាល សមាជិក សមាជិកាសហព័ន្ធ តំណាងទីលានវាយកូនគោលទូទាំងប្រទេស និងកីឡាករ កីឡាការិនី និងអ្នកស្នេហាកីឡាវាយកូនគោល ចាប់ពីថ្ងៃទី១៣-ទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅសណ្ឋាគារ ហ្គាឌេន ស៊ីធី សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ លោកស្រី ហេង ស្រីពៅ សមាជិកប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានអោយដឹងថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងបំពាក់បំប៉នច្បាប់កីឡាកូនគោល ជូនកីឡាករ កីឡាការិនី សមាជិកក្លឹប និងសមាជិកទីលានវាយកូនគោល និងអ្នកស្នេហាវិស័យកីឡាវាយកូនគោលទាំងអស់ឲ្យបានទទួលបទពិសោធន៍ និងជំនាញពិតប្រាកដ ឱ្យក្លាយជាគ្រូបង្គោលបង្ហាត់បង្រៀន និងបណ្តុះបណ្តាលបន្តដល់បុគ្គលិក និងសមាជិកក្លឹបរបស់ទីលានវាយកូនគោលនីមួយៗ ឱ្យយល់ដឹងអំពីច្បាប់កីឡាវាយកូនគោល និងបង្កើនសមត្ថភាពគណៈកម្មាការ អាជ្ញាកណ្តាល ក្នុងកម្រិតអន្តរជាតិ ជាពិសេសជំរុញ និងលើកកម្ពស់សមត្ថភាពកីឡាករ កីឡាការិនីជាតិឱ្យមានសក្តានុពល គុណផលកីឡា បច្ចេកទេស លេងកីឡាកម្រិតអន្តរជាតិ និងសំដៅដល់ការរៀបចំមន្រ្តីបច្ចេកទេសកម្រិតជាតិ អន្តរជាតិ ដើម្បីត្រៀមសហការរៀបចំការប្រកួតព្រឹត្តិការណ៍កីឡា SEA GAMES 2023…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ អត្តពលិកជម្រើសជាតិ១២ប្រភេទកីឡា ត្រូវគោរពឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិ អំឡុងពេលហ្វឹកហាត់នៅចិន

    ឯកឧត្តម វ៉ាត់ ចំរើន៖ អត្តពលិកជម្រើសជាតិ១២ប្រភេទកីឡា ត្រូវគោរពឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិ អំឡុងពេលហ្វឹកហាត់នៅចិន

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានផ្តាំផ្ញើរអត្តពលិកជម្រើសជាតិកម្ពុជាសរុប១៦១នាក់ លើ១២ប្រភេទកីឡា ថ្នាក់ដឹកនាំ គ្រូបង្វឹក ត្រៀមចេញទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន ត្រូវគោរពឲ្យបានជាដាច់ខាតនូវវិន័យ ក្រមសីលធម៌ សេចក្តីថ្លែថ្នូរជាតិ ក្នុងអំឡុងពេលហ្វឹកហាត់ ដើម្បីត្រៀមប្រជែងមេដាយ នាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន តំណាងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC មានប្រសាសន៍ថា ការចេញទៅហ្វឹកហាត់ នៅចិន រយៈពេលវែងនេះ គឺជាការត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ ប្រកបដោយភាពជឿជាក់ ។ គម្រោងការហ្វឹកហាត់នៅប្រទេសចិន គឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន និងប្រជាជនជន ដែលជាមិត្តដែកថែបដ៏យូរអង្វែងរវាងកម្ពុជា និងចិន។ នេះជាសមិទ្ធផល នៃវិស័យកីឡាកម្ពុជា ដែលរដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងនៃការសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ និងជំនួយឥតសំណងលើការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជា នៅប្រទេសចិន ដើម្បីស្វែងរកកម្រិតគុណភាពកាន់តែខ្ពស់ ក្រោមការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។ ឯកឧត្តម ស្នើអោយអត្តពលិកទាំងអស់ ក្នុងអំឡុងពេលហ្វឹកហាត់ សូមត្រៀមខ្លួនឲ្យបានល្អ…

  • ឯកឧត្តម ហឿង សុផុន៖ ជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោតការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ

    ឯកឧត្តម ហឿង សុផុន៖ ជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោតការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ

    ភ្នំពេញ៖ ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់រាជធានី – ខេត្ត នៅខេត្តតាកែវ ថា ជនមានពិការភាព ជនមានពិការភាពបានចូលរួមគ្រប់សកម្មភាព ក្នុងសង្គមទាំងការចុះឈ្មោះបោះឆ្នោត និងឈរឈ្មោះជាបេក្ខជនបោះឆ្នោតការទទួលបានការគោរពសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ ។ បានចាប់ផ្ដើមបើកការប្រកួតជាផ្លូវការហើយ ។ ឯកឧត្តម ហឿង សុផុន អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បាន អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួត នេះ ។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ មាន២ប្រភេទកីឡា គឺកីឡាអត្តពលកម្ម (វិញ្ញាសា៥០ម៉ែត្រ បុរស-នារី និងវិញ្ញាសា១០០បុរស-នារី) កីឡាបាល់ទាត់ (បុរស៥នាក់ម្ខាង) និងមានកីឡាករកីឡាការិនីសរុប៧៨នាក់ ។ លោក បញ្ជាក់ថា ការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២នេះ ធ្វើឡើងក្នុងគោលបំណងផ្តល់ឱកាសឱ្យក្រុមកីឡាករ កីឡាការិនី…

  • CAMSOC បានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃ នៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

    CAMSOC បានផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃ នៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងបញ្ជាក់ថា ដើម្បីសម្រេចបានលើគោលការណ៍សន្សំសំចៃ នៅព្រឹត្តការណ៍ស៊ីហ្គេម លើកទី៣២ -អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ CAMSOC បានប្រើប្រាស់យន្តការផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈខ្ពស់ មានលក្ខណៈទាក់ទាញ សោភ័ណ្ឌភាព ជាពិសេសគឺភាពស្មោះត្រង់របស់ក្រុមហ៊ុន នៃដំណើរការការងាររបស់ខ្លួន ដើម្បីឆ្លុះបញ្ចាំងលើគោលការណ៍សន្សំសំចៃ តម្លាភាព សុច្ចរិតភាព គណនេយ្យភាព ។ ការបញ្ជាក់នេះធ្វើក្រោយកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយត្រួតពិនិត្យលើគណៈកម្មការទីផ្សារ និងចលនូបត្ថម្ភនៃ CAMSOC និងការបង្ហាញរបស់ក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ ដើម្បីឲ្យស្របតាមគោលការណ៍សន្សំសំចៃប្រកបដោយសុច្ចរិតភាព។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គូសបញ្ជាក់ទៀតថា ដើម្បីពិនិត្យមើលលើការកៀរគរស្វែងរកចំណូល រួមទាំងការជំរុញការផ្សព្វផ្សាយបញ្ជ្រាបចំណេះដឹងពីដំណើរការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២…

  • ឯកឧត្តម មាស សារិន អំពាវនាវ ឲ្យមានការចូលរួមផ្សព្វផ្សាយ គៀងគររកដៃគូទាំងជាតិ និងងន្តរជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ កីឡាចំបាប់កាច់ដៃនៅកម្ពុជា

    ឯកឧត្តម មាស សារិន អំពាវនាវ ឲ្យមានការចូលរួមផ្សព្វផ្សាយ គៀងគររកដៃគូទាំងជាតិ និងងន្តរជាតិ ដើម្បីពន្លឿនការអភិវឌ្ឍ កីឡាចំបាប់កាច់ដៃនៅកម្ពុជា

    ភ្នំពេញ៖ក្នុងមហាសន្និបាតបូកសរុបការងារក្នុងអាណត្តិទី១ និងទិសដៅការងារបន្ត របស់សហព័ន្ធកីឡាចំបាប់ កាច់ដៃកម្ពុជាកាលពីរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២ នៅស្នាក់ការគណៈកម្មាធិការជាតិកម្ពុជា ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាចំបាប់កាច់ដៃកម្ពុជា បានអំពាវនាវអំពាវនាវ ឲ្យមានការចូលរួមផ្សព្វផ្សាយ គៀងគររកដៃគូទាំងជាតិ និងងន្តរជាតិ ដើម្បីរួមគា្នពន្លឿនការអភិវឌ្ឍវិស័យកីឡា១នេះ ឲ្យមានការរីកចំរើនឈានឆ្ពោះ ទៅការប្រកួតលើឆាកអន្ដរជាតិ ។ឯកឧត្តមបណ្ឌិត បន្ដថា គ្រប់សមាសភាពក្នុងសង្គម ជាសមាគម ជាក្រុម ឬ ជាបុគ្គល ជាជនបរទេសកាន់លិខិត ឆ្លងដែនបរទេស ជាសមាគមអង្គការក្រៅរដ្ឋាភិបាលក៏ដោយ ឲ្យតែស្នាក់នៅអចិន្ដ្រៃនៅកម្ពុជាគឺអាចចូលជាសមាជិករបស់សហព័ន្ធបាន ដោយសហព័ន្ធបែងចែកថាសមាជិកកម្ពុជាគឺជាសមាជិកសកម្ម។ ប៉ុន្ដែសម្រាប់ជនបរទេស លើការបង់ ការធ្វើអត្តសញ្ញាណបណ្ណកីឡា ឬ ការបង់លើការចុះឈ្មោះចូលរួមប្រកួត ត្រូវបង់ទ្វេរដង លើសពីសមាជិក ជាជនជាតិខ្មែរ។ជាមួយនេះសហព័ន្ធនឹងធ្វើការបែងចែក ទៅតាម កម្រឹត គឺ កម្រឹតជនបរទេសនិង កម្រឹតខ្មែរយើង មានកម្រឹត A និង B ហើយចំពោះការប្រកួត កម្រឹត ទាំង២នេះគឺមិនអាចប្រកួតចម្រុះចូលគ្នាបានឡើយ។ឯកឧត្តម បណ្ឌិត មាស សារិន បានបញ្ជាក់ថាសហព័ន្ធ បានចុះអនុស្សារណៈយោគយល់គ្នារួចហើយជាមួយសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាដោយបើកទូលាយ…

  • អភិបាលរងខេត្តកំពង់ស្ពឺ ប្តេជ្ញាជំរុញគ្រប់ប្រភេទកីឡានៅខេត្តកំពង់ស្ពឺឲ្យរីកចំរើន

    អភិបាលរងខេត្តកំពង់ស្ពឺ ប្តេជ្ញាជំរុញគ្រប់ប្រភេទកីឡានៅខេត្តកំពង់ស្ពឺឲ្យរីកចំរើន

    ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ដែលរៀបចំដោយ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅដងព្រែក ខេត្ត កំពត ទូកចំណុះ១២នាក់បុរស ខេត្ត កំពង់ស្ពឺ ប្រជែងដណ្តើមបានចំណាត់លេខ៣ជូនខេត្តជាលើកដំបូង ខណៈការចូលរួមក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមុនៗក្រុមទូកខេត្តកំពង់ ស្ពឺ ធ្វើពុំបានល្អដូចការប្រកួតក្នុងឆ្នាំ២០២២នេះឡើយ។ការអភិវឌ្ឍន៍សមត្ថភាពពីចំណាត់លេខច្រើនមកកាន់ចំណាត់ថ្នាក់ល្អទទួលបានជ័យលាភីឈរលើឈ្នាន់កិត្តិយស ដោយទទួលបានការបំពាក់មេដាយពីគណៈអធិបតីជាលើកដំបូង ឯកឧត្តម សរ សុពុត្រា ប្រធានប្រតិភូដឹកនាំ និងជា អភិបាលរងខេត្ត កំពង់ស្ពឺ បានបង្ហាញអារម្មណ៍រីករាយ និងមោទកភាព ចំពោះការវិឌ្ឍសមត្ថភាពរបស់កីឡាករទូកខេត្ត កំពង់ ស្ពឺខ្លាំងណាស់ ។ ឯកឧត្តម អភិបាលរងខេត្ត ប្តេជ្ញាចិត្ត នឹងជំរុញអត្តពលិកទូកបង្កើនការហ្វឹកហាត់ឲ្យបានខ្លាំងក្លាបន្ថែមលើសនេះទៀត ដើម្បីឈានទៅប្រជែងដណ្តើមឲ្យចំណាត់ថ្នាក់ល្អ សម្រាប់ការប្រកួតជាបន្តបន្ទាប់ទៀត។អភិបាលរងខាងលើ បានគូសបញ្ជាក់ទៀតថា ខេត្ត កំពង់ស្ពឺ ក្រោមការដឹកនាំ របស់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ត កំពង់ ស្ពឺ កីឡាក្នុងសន្តិភាព គ្រប់ប្រភេទកីឡាដែលមាននៅក្នុងខេត្ត នឹងជំរុញឲ្យមានសក្តានុពលលេចធ្លោទាំងអស់ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើកស្ទួយធ្វើឲ្យវិស័យកីឡានៅកម្ពុជាកាន់តែរីកចំរើន។ គួរបញ្ជាក់ថា ទូកខេត្ត…

  • ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជម្រុញអោយកីឡាករចូលរួមប្រកួតកម្រិតអន្តរជាតិមួយឆ្នាំ អោយបាន៣ដង

    ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ជម្រុញអោយកីឡាករចូលរួមប្រកួតកម្រិតអន្តរជាតិមួយឆ្នាំ អោយបាន៣ដង

    ភ្នំពេញ៖ ក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា បានធ្វើតេសសាកល្បងរថយន្ត OFF ROAD និងរៀបចំពិធីជួបសំណេះសំណាល ត្រៀមចេញទៅចូលរួមប្រកួតកីឡា OFF ROAD ជាលក្ខណអន្តរជាតិ នាខែតុលា ឆ្នាំ២០២២ នៅប្រទេសថៃ ពីធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ទៀ ស្យាម ប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា និងឯកឧត្តម ទៀ សុខា ប្រធានកិត្តិយស កាលពីចុងសប្តាហ៍កន្លងទៅ ។ឯកឧត្តម ទៀ ស្យាម មានប្រសាសន៍ថា ការប្រកួតកម្រិតអន្តរជាតិលើកនេះ បានបង្ហាញពីការរីកចំរើនយ៉ាងឆាប់រហ័សលើវិស័យកីឡា OFF ROAD កម្ពុជា បាននឹងកំពុងមានប្រជាប្រិយភាពខ្លាំង និងមានការគាំទ្រ ។ ឯកឧត្តមប្រធាន បន្ថែមថា ការចូលរួមនេះ កម្ពុជាទទួលបានបទពិសោធន៍ និងបច្ចេកទេសពីការប្រណាំង ការរៀបចំ ដើម្បីត្រៀមខ្លួនអោយបានល្អនៅឆ្នាំក្រោយ នឹងឈានស្វែងរកលទ្ធផល និងពានរង្វាន់ជូនកម្ពុជាអោយបាន ។ ក្នុងនាមប្រធានក្រុមមហាគ្រួសាររថយន្ត OFF ROAD កម្ពុជា ឯកឧត្តម…

  • ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប មកទស្សនកិច្ចកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក

    ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប មកទស្សនកិច្ចកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក

    ភ្នំពេញ៖ ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ៣រូប បានមកដល់កម្ពុជា កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ នៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដោយមានការទទួលស្វាគមន៍ពីលោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា និងលោក តូ រិទ្ធីយ៉ា នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា រួមទាំងមន្រ្តីជាច្រើនរូបទៀតផងដែរ។លោក ប៉ុន សុខ ប្រធានមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានមានប្រសាសន៍ថា ទស្សនកិច្ចសិក្សា ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី ដែលដឹកនាំដោយលោកបណ្ឌិត TAKASH WAKU អគ្គនាយករងមជ្ឍមណ្ឌលកីឡាកម្រិតខ្ពស់ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងអន្តរជាតិ រយៈពេល៣ថ្ងៃនេះ មកពិនិត្យមើលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានកម្មវិធីហ្វឹកហាត់អ្វីខ្លះ ហើយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីអោយកម្ពុជាអាចស្នើសុំខាងវិទ្យាស្ថានកីឡាកម្រិតខ្ពស់អាស៊ីជួយ ទៅលើការគ្រប់គ្រងកីឡាករ កីឡាការិនីជម្រើសរើសជាតិ,ផែនការយុទ្ធសាស្រ្តរបស់មជ្ឍមណ្ឌល ក្នុងការអភិវឌ្ឍសិទ្ធផល និងគុណផល ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ នៅកម្ពុជា ។ លោកប្រធាន បន្តថា ក្រៅពីពិនិត្យមើលពីការគ្រប់គ្រងហាត់ហ្វឹកហ្វឺនអត្តពលិក និងផ្នែកបច្ចេកទេស ខាងប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី និងមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ជម្រុញអោយមានការផ្តល់អ្នកជំនាញ មកបើកវគ្គបណ្តុះបណ្តាលបន្ថែមផ្នែកវេជ្ជសាស្រ្តកីឡា និងវិទ្យាសាស្រ្តកីឡានៅកម្ពុជា ឬក៏បញ្ជូនមន្រ្តីទៅសិក្សានៅប្រទេសជប៉ុន ។ដោយឡែកលោក…

  • អគ្គលេខាធិការ camsoc អះអាងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍Pre sea game នៅដើមឆ្នាំ២០២៣ ដើម្បីធ្វើតេមុនព្រឹត្តិការណ៍ស៊ីហ្គេម

    អគ្គលេខាធិការ camsoc អះអាងថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍Pre sea game នៅដើមឆ្នាំ២០២៣ ដើម្បីធ្វើតេមុនព្រឹត្តិការណ៍ស៊ីហ្គេម

    ភ្នំពេញ៖ បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីភាគីប្រទេសវៀតណាមដែលមានបទពិសោធន៍រៀបចំការប្រកួតកម្រិតអន្តរជាតិនោះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិCAMSOC បានប្រកាសថា សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជានឹងបង្កើតព្រឹត្តិការណ៍ Pre sea game នៅដើមឆ្នាំ២០២៣ ដោយអញ្ជើញប្រទេសជិតខាងមួយចំនួនឲ្យមកចូលរួម។ឯកឧត្តម អះអាងថា ការរៀបចំPre sea game មុនព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺជាការធ្វើតេសសមត្ថភាពជំនាញ ធ្វើតេសសាកល្បឧបករណ៍សម្ភារៈបច្ចេកវិទ្យាទាំងអស់ឲ្យដើររលូន ពិសេស ក៏ជាការធ្វើតេសមត្ថភាពកីឡាករ និងធនធានមនុស្សក្នុងសហព័ន្ធ ដើម្បីវាយតម្លៃអំពីចំណុចខ្លាំងនិងចំណុចខ្សោយ នឹងត្រៀមឲ្យបានខ្លួនឲ្យគុតមុតក្នុងការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្តង។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កីឡាអេឡិចត្រូនិកកម្ពុជាទទួលបានការជួយសហការរៀបចំពីដៃគូប្រទេសវៀតណាមលើសម្ភារៈ និងបច្ចេកទេស ដែលអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងកាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០២២ នៅអាគារទីស្នាក់ការគណៈកម្មាធិការអូឡាំពិកកម្ពុជា៕ អត្ថបទៈជាវ ចន្ធូ