-
ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mudryk ឆ្លើយបដិសេធក្រុម២ នៅអង់ក្លេស

ខ្សែបម្រើស្លាបរបស់ Shakhtar Donetsk កីឡាករ Mykhaylo Mudryk បាននិយាយថា វានឹងពិបាក ក្នុងការបដិសេធឱកាសលេងនៅ Premier League ។ គឺក្រុម Everton និង Arsenal ដែលបានបង្ហាញចំណាប់អារម្មណ៍ ចង់បានកីឡាករអ៊ុយក្រែនរូបនេះ ។ ថ្លែងទៅកាន់ CBS Sports កីឡាករ Mudryk បាននិយាយថា “ ក្នុងរដូវរងារ មានការពិភាក្សាជាច្រើន អំពីការផ្ទេរពីក្លឹបដែលចង់បានខ្ញុំ ប៉ុន្តែវាជារឿងធម្មតា។ ប៉ុន្តែសម្រាបខ្ញុំ គឺចង់លេងនៅ Shakthar ខ្ញុំស្រលាញ់មិត្តរួមក្រុមគ្រប់រូបនៅទីនេះ ពីព្រោះ Shakhtar គឺជាផ្ទះរបស់ខ្ញុំ។ Mudryk បានសារភាពថា បំណងប្រាថ្នាខ្ញុំចង់លេងនៅក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នៅថ្ងៃណាមួយ ពីព្រោះវាជាក្តីសុបិនរបស់កីឡាករគ្រប់រូបដែលចង់ទៅលេងនៅ Premier League” ៕ ចាន់
-
ខ្សែបំរើស្លាប Luis Diaz ទាមទារឲ្យក្រុមទម្រង់ បន្ទាប់ពីចាញ់ Napoli នៅ Champions League

ខ្សែបម្រើស្លាបរបស់ Liverpool កីឡាករ Luis Diaz បានទាមទារឱ្យមានការកែលម្អក្រុម បន្ទាប់ពីចាញ់ក្រុម Napoli ដោយលទ្ធផល ៤-១ កាលពីថ្ងៃពុធ នៅ Champions League ។Diaz និយាយថា គ្រាប់បាល់នៅតង់ទី២ របស់គាត់គឺ “គ្មានតម្លៃ” ខណៈដែលហង្សក្រហមត្រូវបាន ក្រុម Napoli នាំមុខច្រើនគ្រាប់ នៅទីក្រុង Naples។ Diaz បានប្រាប់ ESPN តាមរយៈ Gol Caracol ថា “គ្រាប់បាល់ដែលខ្ញុំបានស៊ុតបញ្ចូលទី គឺមិនមានតម្លៃទេ ។ វានឹងមានសារៈសំខាន់ប្រសិនបើវាជួយក្រុមអោយឈ្នះ ។ «យើងត្រូវតែកែលម្អ សម្រាប់ប្រកួតសំខាន់បន្ទាប់ទៀត ដើម្បីផ្លាស់ប្តូរស្វែងរកជ័យជំនះមកវិញ ។គួរបញ្ជាក់ថា ប្រកួតបន្ទាប់ ក្រុមហង្សក្រហម Liverpool ត្រូវប៉ះ ក្រុម Ajax , ក្រុម Napoli ត្រូវប៉ះម្ចាស់ Rangers នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២…
-
កម្ពុជា បញ្ជូលកីឡាអេឡិចត្រូនិក ជាផ្លូវការក្នុងបញ្ជីកីឡាត្រូវប្រកួត នៅស៊ីហ្គេមឆ្នាំ២០២៣

-
កម្ពុជាត្រៀមទទួលឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ មកពី៤៥ប្រទេស ក្នុងពិធីបើកវេទិកាមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា ក្នុងពិធីបើកវេទិកាមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី លើកទី៤១ ឆ្នាំ២០២២ នឹងមានឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់ នៅក្នុងរង្វង់ពី ៣០០ ទៅ ៤០០នាក់ មកពី៤៥ប្រទេសចូលរួម ដូច្នេះ នេះនេះគឺជាឱកាសដ៏ល្អ សម្រាប់បង្ហាញឲ្យពួកគាត់ស្គាល់កម្ពុជា និងបានឃើញការរីកចម្រើន ហើយបានទទួលការគាំទ្រ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ពីការរៀបចំធ្វើជាម្ចាស់ផ្ទះ ពីថ្ងៃទី០១ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។ នេះជាការបញ្ជាក់របស់ឯកឧត្តម នៅក្រោយកិច្ចប្រជុំតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ឯកឧត្តម វ៉ាត់ ចំរើន បន្តថា បន្ទាប់ពីទទួលបានសេចក្ដីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC គឺបានផ្ដល់នូវតួនាទីភារកិច្ច នៃការទទួលខុសត្រូវរៀបចំរួចរាល់ ជូនគណៈកម្មការជំនាញទាំងអស់ ។ «មហាសន្និបាត ដែលមាន៤៥ប្រទេសចូលរួម ដែលជាចលនាអូឡាំពិកក្នុងទ្វីបអាស៊ី ក្រៅទ្វីបអាស៊ី និងមកពីអូឡាំពិកអន្ដរជាតិ…
-
សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា បានកំណត់យកការប្រកួតកីឡាជាតិលើកទី៣ជាការវាស់ស្ទឹងកម្រិតបច្ចេកទេសចុងក្រោយសម្រាប់ស៊ីហ្គេមឆ្នាំ២០២៣

លោក ងិន សុបញ្ញា អគ្គលេខាធិការ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានបញ្ជាក់ប្រាប់អ្នកព័ត៌មានទូរទស្សន៍អប្សរា នៅថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២២នេះថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡា គ្រោងដំណើរការប្រកួតផ្លូវការ នៅក្នុងអំឡុងខែ វិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ សហព័ន្ធបានដាក់វិញ្ញាសាប្រកួតប្រជែងចំនួន៣ គឺ ទ្រីអាត្លុង ឌូអាត្លុង និងអាគ័តត្លុង ដែលវិញ្ញាសាទាំង៣នេះ ជាវិញ្ញាសាប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣នៅកម្ពុជា កំណត់ដោយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣។អគ្គលេខាធិការរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ សហព័ន្ធកំណត់យកជាការវាស់ស្ទង់កម្រិតបច្ចេកចុងក្រោយមុននឹងឈានដល់ស៊ីហ្គេមនៅកម្ពុជា មានន័យថា កីឡាករកីឡាការិនីជម្រើសជាតិដែលគណៈកម្មាកាមើលឃើញថា សិទ្ធិផលហ្វឹកហាត់មិនឡើង ប្រកួតមិនទទួលបានលទ្ធផលដូចការកំណត់គោលដៅត្រៀមឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ សហព័ន្ធនឹងជម្រុះចោល ដោយជំនួសមកវិញ នូវកីឡាករកីឡាការិនីថ្មីដែលមានសមិទ្ធផលបច្ចេកទេសខ្ពស់ឆ្លើយតបនឹងការប្រកួតជ្រែងមេដាយ។លោក អគ្គលេខាធិការ ខាងលើ បានបញ្ជាក់ថា កីឡាជាតិលើកទី៣នេះ គឺជាព្រឹត្តិការណ៍សំខាន់ខ្លាំងណាស់ ព្រោះជាការត្រៀមលក្ខណៈរបស់សហព័ន្ធក្នុងការរៀនសូត្រត្រៀមទទួលធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ គ្រោងរៀបចំពីថ្ងៃទី២០ ខែ ដល់ថ្ងៃទី៣១ ខែវិច្ឆិកា ឆ្នាំ២០២២ សម្រាប់សហព័ន្ធទ្រីយ៉ាត្លុងកម្ពុជា…
-
បំបែកកំណត់ត្រា មានអ្នកលោតច្រើនជាងគេ នៅលើពិភពលោក អង្គការផ្កាយសមុទ្រទទួលថវិកា១ម៉ឺនដុល្លារពី AIA

ភ្នំពេញ៖ ទឹកប្រាក់ចំនួន ១០.០០០ដុល្លារ បានមកពីកម្មវិធី Jump start a Better Life ដែលទទួលបានការគាំទ្រ ពីប្រជាជនជាច្រើននៅលើពិភពលោក បានប្រគល់ជូនដល់អង្គការផ្កាយសមុទ្រហើយ នាព្រឹកថ្ងៃទី៧ កញ្ញាឆ្នាំ ២០២២ នៅទីតាំងរបស់អង្គការផ្កាយសមុទ្រ ស្ថិតនៅ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានឲ្យដឹងថា យុទ្ធនា Jumpstart a Better Life នេះយើងបានចាប់ផ្តើម នាថ្ងៃទី២ខែសីហាឆ្នាំ២០២២ និងបញ្ចប់ទៅវិញនាថ្ងៃទី៣១សីហាឆ្នាំ២០២២ ដោយមានអ្នកចូលរួមរហូតដល់ទៅ៣ម៉ឺននាក់ គឺមានដូចជា៖ កម្ពុជា អង្លេស ស្គត់លែន ហុងកុង និងប្រទេសចិន ។ កំណត់ត្រានេះ គឺត្រូវបានចុះក្នុងបញ្ចី Asea Book of Record គឺមានអ្នកលោតច្រើនជាងគេនៅលើពិភពលោក ត្រឹមតែ១ខែ ។ថ្នាក់ដឹកនាំវ័យក្មេងរូបនេះ បញ្ចាក់ថា “ គោលបំណងនៃការរៀបចំយុទ្ធនាការនេះ គឺដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ ដាក់ពេលវេលារៀបចំផែនការសម្រាប់ខ្លួនឯង…
-
អ្នកចាត់ការ Ten Hag បង្ហាញអារម្មណ៍ចង់ឲ្យ Rashford បន្តកិច្ចសន្យានៅ Man Utd

អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បាននិយាយថា ចង់អោយកីឡាករ Marcus Rashford បន្តកិច្ចសន្យានៅ Man Utd ។ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះ រកបានមួយគ្រាប់ជួយ Man Utd យកឈ្នះ Arsenal កាលពីចុងសប្តាហ៍មុន ៣ទល់១ ។ថ្លែងនៅមុនការប្រកួតនៅថ្ងៃព្រហស្បតិ៍ជាមួយ Real Sociedad នៅក្របខណ្ឌ Europa League លោក Ten Hag បានប្រាប់អ្នកសារព័ត៌មានថា “ខ្ញុំមិនគិតថាគាត់ផុតកុងត្រាទេ ខ្ញុំគិតថា United កំពុងគិតពីបញ្ហានេះ ។ Rashford នឹងផុតកុងត្រានៅរដូវក្តៅ ប៉ុន្តែ Man Utd មានជម្រើស ក្នុងការបន្តកុងត្រាបន្ថែមមួយឆ្នាំទៀត។គួរបញ្ជាក់ថា Marcus Rashford នឹងចប់កុងត្រានឹង Man Utd នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ខាងមុខ ប៉ុន្តែក្លឹបបិសាចក្រហម មានលក្ខខ័ណ្ឌបន្តកុងត្រា១ឆ្នាំទៀត ។…
-
Lewandowski ធ្វើបាន Hat-Trick ជាមួយនឹងកំណត់ត្រាថ្មីមួយមិនទាន់មានអ្នកធ្វើបាន

សមាជិកថ្មីក្លឹបអ្នកមានបុណ្យកីឡាករ Robert Lewandowski រកបាន Hat-Trick ជួយ Barcelona យកឈ្នះ Viktoria Plzen ៥-១ ក្នុងពូលC ការប្រកួតកាលពីយប់មិញ នឹងក្លាយជាកីឡាករដំបូងគេ ធ្វើបាន Hat-Trick នៅ Champions League បីក្លឹបផ្សេងគ្នា ។៥គ្រាប់របស់ Barcelona រកបានដោយខ្សែបម្រើ Franck Kessie មួយគ្រាប់ និង Robert Lewandowski ៣គ្រាប់ម្នាក់ឯង នៅនាទីទី៣៤, ៤៥+៣ និង៦៧ ខណៈ Ferran Torres ជាអ្នកបន្ថែមគ្រាប់ទី៥ ខណៈកីឡាករ Sykora របស់ Viktoria Plzen រកបានមួយគ្រាប់នៅនាទី៤៤ ។គួរបញ្ជាក់ថា Hat-Trick របស់ Lewandowski ក្លាយជាកីឡាករដំបូងធ្វើសម្រេចនៅ Champions League បីក្លឹបផ្សេងគ្នា ជាមួយ Bayern Munich, Borussia…
-
លោក ជា សែនវិស្សុត៖ ការបញ្ជូនអត្តពលិកវ័យក្មេង ចេញទៅយកបទពិសោធន៍ នៅក្រៅប្រទេស គឺជាការបន្សាំខ្លួនស្វែងរកសិទ្ធផលល្អ និងចំនុចខ្លាំង ត្រៀមស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ លោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតន្នីសកម្ពុជា បានអោយដឹងថា សហព័ន្ធបានបញ្ជូនអត្តពលិកវ័យក្មេង០៨រូប ចេញទៅបោះជំរំហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសូហ្វតិន្នីស The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament រយៈពេល០៣សប្តាហ៍ នៅសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងសមត្ថភាព និងទទួលបានពិសោធន៍ ក្រោយខកខានរយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីត-១៩ ។ លោក ជា សែនវិស្សុត បន្ថែមថា ការចាកចេញពីទឹកដីកម្ពុជា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២កន្លងទៅ រួមមាន៖ កីឡាករ កាន់ សោភ័ណ្ឌ ,កីឡាករ ចន ម៉ាដា ,កីឡាករ សាយ សុចិត្រា ,កីឡាករ សំ ចាន់កាប៊ី ,កីឡាករ សយ សុធន់ ,កីឡាករ សម ដេវីដ ,កីឡាការិនី…
-
វៀតណាម បានចុះអនុស្សារណៈយោគយល់គ្នាជាមួយ CAMSOC និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុ ក្នុងការជួយរៀបចំទាំងស្រុង ការប្រកួតកីឡា E-Sports នៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ , CAMSOC និងសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា(MOU) ជាមួយលោក Nguyen Xuan Cuong ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម នៅថ្ងៃទី០៧ ខែកញ្ញានេះ នៅទីស្នាក់ការ NOCC ។អនុស្សារណៈយោគយល់គ្នានេះ សហព័ន្ធកីឡាអេឡិចត្រូនិចវៀតណាម បានឧបត្ថម្ភទាំងស្រុងដល់កម្ពុជា សម្រាប់រៀបចំការប្រកួតកីឡាអេឡិចត្រូនិច(E-Sports) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ឯកឧត្តម វ៉ាត់ ចំរើន បានអះអាងថា វៀតណាម បានជួយឧបត្ថម្ភដល់ការរៀបចំទាំងស្រុង មានការតុបតែង ឧបត្ថម្ភទាំង Software, Hardware, ធនធានមនុស្ស ទាំងអាជ្ញាកណ្ដាល-ចៅក្រមទាំងអស់ជូនមកកម្ពុជា ។ នេះគឺជាលទ្ធផលមួយ ដែលកើតចេញពីផ្លៃផ្កា…