-
Thomas Partey ត្រឡប់មកជួយ Arsenal វិញក្រោយជាពីរបួស

ខ្សែបម្រើ Thomas Partey របស់គាំភ្លើងធំ Arsenal បានត្រលប់មកជួយក្រុមវិញក្រោយជាសះស្បើយពីរបួសភ្លៅ ។ លោក Mikel Arteta បាននិយាយថា ខ្សែបម្រើសញ្ជាតិហ្គាណា នឹងអវត្តមានច្រើនសប្តាហ៍ដោយសាររបួសភ្លៅកាលពីរដូវកាលមុន គ្រាក្រុមកាំភ្លើងធំ ប្រកួតចាញ់ Crystal Palace និងបន្តបរាជ័យ៤ប្រកួតជាប់ៗគ្នា គឺចាញ់ ក្រុម Brighton , ក្រុម Southampton ក្រុម Spurs និង Newcastle ដែលធ្វើអោយក្រុម Arsenal ធ្លាក់ចេញពីតំណែង Top 4 ។ ទោះជាយ៉ាងណាក៏ដោយ Evening Standard បានអោយដឹងថា Partey នឹងជាសះស្បើយវិញត្រលប់មកវិញ នឹងចូលហ្វឹកហាត់វិញជាមិត្តរួមក្រុម នៅសប្តាហ៍នេះ ដើម្បីជួយកាំភ្លើងធំ បន្ទាប់ពីកីឡាករ Mohamed Elneny មានបញ្ហារបួសរយៈពេលវែង ។ គួរបញ្ជាក់ថា កីឡាករវ័យ២៩ ឆ្នាំរូបនេះ ត្រូវបានកោះហៅសម្រាប់ការប្រកួតមិត្តភាព រវាងក្រុមហ្គាណាជាមួយនឹង ប្រេស៊ីល និងនីការ៉ាហ្គា…
-
Mbappe រកបាន ២គ្រាប់ជួយ PSG ឈ្នះ Juventus

ក្រុមអ្នកមានបារាំង PSG បានយកឈ្នះក្រុមសេះបង្កង់ Juventus នៅក្របខណ្ឌ Uefa Champion League ក្នុងលទ្ធផល ២ទល់១ កាលពីយប់មិញ ។ ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯង នៅនាទីទី៥ ១គ្រាប់ពីការបញ្ជូនបាល់យ៉ាងល្អពី Neymar និងគ្រាប់ទី២ នៅនាទីទី២២ បញ្ជូនដោយ Hakimi ។ លុះវគ្គទី២ កីឡាករ Mckennie នៅនាទីទី៥៣ លទ្ធផលនេះបន្តរហូតចប់ការប្រកួត PSG ឈ្នះ Juventus ២ទល់១ ។ ខណៈមួយគូរទៀតនៅពូល H ដូចគ្នា ក្រុម Benfica យកឈ្នះ Maccabi Haifa ២ទល់០ ។ គួរបញ្ជាក់ថា ប្រកួតបន្ទាប់ នៅពូល H នេះ ក្រុម Juventus ប៉ះ Benfica , Maccabi…
-
ក្រុមប្រណាំងទូកនារី ខេត្តកណ្ដាល នូវតែរក្សាភាពខ្លាំង ការពារបានដំណែងជើងឯកដោយជោគជ័យការប្រកួតជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្ដេចក្រឡាហោមលើកទី៩

ភ្នំពេញ៖ ក្នុងឋានៈជាម្ចាស់ជើងឯកជាច្រើនឆ្នាំ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡា ហោម ស ខេង កន្លងមក ទូកប្រពៃណីខ្នាតអន្ដរជាតិ ទូកនាគនារីចំណុះ១២នាក់ របស់ខេត្តកណ្ដាល នូវតែរក្សាបានការពារដំណែងជើងឯករបស់ខ្លួនដោយជោគជ័យ ពុំមានទូកណាអាចដណ្ដើម ឋានៈម្ចាស់ជើងឯករបស់គេបានឡើយ ។ក្នុងព្រឹត្តិការណ៍ប្រណាំង ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជើងឯកថ្នាក់ជាតិឆ្នាំ ២០២២ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ក្រុមទូកនារីខេត្តកណ្ដាល បានឈ្នះជើងឯកជាថ្មីទៀត បន្ទាប់ពីប្រជែងឈ្នះក្រុមទូកនារី មកពីរាជធានីភ្នំពេញនិងក្រុមនារី ខេត្តកំពត ដែលជាម្ចាស់ផ្ទះ ។ក្នុងការប្រណាំង នៅដងព្រែកកំពត ក្នុងក្រុងកំពត កាលពីថ្ងៃអាទិត្យ ទូកនាគនារីខេត្តកណ្ដាលពាក់ស្លាកលេខ២ បានបង្ហាញនូវភាពស្វាហាប់ ប្រកបដោយបច្ចេកទេស និង ការសាមគ្គីគ្នាជាធ្លុង១ក្នុងការប្រមូលផ្ដុំកម្លាំងជ្រុញល្បឿនទូកឆ្ពោះទៅរកទីព្រ័ត្រយ៉ាងលឿន ដោយនាំមុខដាច់ឆ្ងាយពីគូប្រកួត។ ក្នុងចម្ងាយ៥០០ម៉ែត្រ ក្រុមទូកនារីខេត្តកណ្ដាល ប្រើថេរៈវេលា ត្រឹមតែ ២នាទី ៥៦ វិនាទី ចុច៥៤ ដោយបាន មកដល់ទីមុន ទូកនារីខេត្តកំពត ដែលជាប់ ចំណាត់ថ្នាក់លេខ២ ចំនួន ៣០វិនាទី…
-
លោក ហែម គីរី៖ ជាលើកទី១ ក្នុងឆាកជីវិត ធ្លាប់ជាកីឡាករ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការ ដែលស្តាប់លឺភ្លេងជាតិ ទង់ជាតិខ្មែរយើងនៅលើគេ នេះជាមោទនភាពណាស់

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក បានលើកឡើងទាំងអារម្មណ៍រំភើប និងអួលដើមករ ក្រោយដឹកនាំប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនីហែលទឹកពាក់ជើងទា (Fin Swimming) កម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ កាលពីល្ងាចថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងមេដាយសរុប៤គ្រឿង មាស៣ និងសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ថា ជាលើកទី១ ក្នុងឆាកជីវិត ធ្លាប់ជាកីឡាករ ជាគ្រូបង្វឹក និងជាអគ្គលេខាធិការ ដែលស្តាប់លឺភ្លេងជាតិ ទង់ជាតិខ្មែរយើងនៅលើគេ នេះជាមោទនភាពណាស់ ។ អគ្គលេខាធិការរូបនេះ បន្ថែមថា សមិទ្ធផលថ្មីៗ ការឈ្នះមេដាយសំរឹទ្ធ១គ្រឿង នៅស៊ីហ្គេម លើកទី៣១ នៅវៀតណាម គឺជាជំហានទី១ និងការឈ្នះមេដាយមាស-សំរឹទ្ធ៤គ្រឿង Fin swimming’s World Cup នៅប្រទេសថៃ ជាជំហានទី២…
-
កីឡដ្ឋានដែលជាសមិទ្ធផលថ្មីស្រឡាងលើទឹកដីខេត្តកំពង់ស្ពឺ ក្រោមគំនិតផ្តួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ÷ កីឡដ្ឋានដែលជាសមិទ្ធផលថ្មីស្រឡាងលើទឹកដីខេត្តកំពង់ស្ពឺ បានធ្វើពិធីសម្ភោធឲ្យដំណើរការជាផ្លូវការ ក្រោមអធិតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅភូមិតាមុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា មានប្រសាសន៍ថា អបអរសាទរចំពោះសមិទ្ធផលដែលបានកើតឡើងនាពេលនេះ គឺកីឡដ្ឋានស្តង់ដា មានរចនាសម្ព័ន្ធត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេសមានលក្ខណៈសមរម្យ ក្រោមគំនិតផ្ដួចផ្ដើមពីឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីជាតម្រូវការចាំបាច់ ក្នុងការលើកកម្ពស់សុខមាលភាព អោយស្របតាមអនុសាស្រ្តរបស់សម្តេចតេជោ ហ៊ុនសែន ប្រជាពលរដ្ឋម្នាក់ គម្បីលេងកីឡាអោយបានមួយមុខប្រចាំជីវិត ជាពិសេសអភិវឌ្ឍន៍សិទ្ធផលធនធានកីឡាករ កីឡាការិនីវ័យក្មេងប្រកបដោយសក្តានុពលសម្រាប់ខេត្ត និងកម្ពុជា ចូលរួមប្រកួតកម្រិតជាតិ និងអន្តេរជាតិ ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ហើយគំនិតផ្ដួចផ្ដើមនេះកើតឡើង ដោយសារការស្រលាញ់ និងការជឿជាក់ ។សូមបញ្ជាក់ថា កីឡដ្ឋានខេត្តកំពង់ស្ពឺ បានសាងសង់លើផ្ទៃដី ទំហំ៤៣.៤០២ម៉ែត្រក្រឡា មានទីតាំង ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤៤…
-
ឯកឧត្តម ប៊ូ ជុំសេរី៖ ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការសិក្សាស្រាវជ្រាវរៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា បានមានប្រសាសន៍ថា ច្បាប់ស្តីពីការគ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា នឹងក្លាយជាប្រទីបបំភ្លឺផ្លូវសម្រាប់វិស័យអប់រំកាយ និងកីឡាកម្ពុជាឲ្យកាន់តែរីកចម្រើន បន្ទាប់ពីដំណើរការការតស៊ូមតិ ប្រមូលធាតុចូល ក្នុងកិច្ចប្រជុំ និងសិក្ខាសាលាជាច្រើនលើក ការតាក់តែងសេចក្តីព្រាងច្បាប់នេះ ។ កាថ្លែងបែបនេះធ្វើឡើងក្នុងពិធីប្រគល់ប័ណ្ណសសើរជូនដល់សមាជិក សមាជិកា នៃគណៈកម្មការសិក្សាស្រាវជ្រាវ រៀបចំតាក់តែងច្បាប់គ្រប់គ្រងអនុវិស័យអប់រំកាយ និងកីឡា ដែលបានចូលរួមរៀបចំតាក់តែងសេចក្តីព្រាងច្បាប់ នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ បន្ថែមថា ការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះ បានចំណាយពេល៣ឆ្នាំ ទម្រាំសម្រេចបាននូវសមិទ្ធផលជាជំហានធំនេះ ពីព្រោះថា ការតាក់តែងនេះបានប្រមូលធាតុចូលពីក្រុមអ្នកជំនាញក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ រួមទាំងក្រសួង-ស្ថាប័ន ពាក់ព័ន្ធជាច្រើនអ្នកជំនាញច្បាប់ រួមទាំងបានបញ្ជូលបន្ថែម កែសម្រួលជាច្រើនលើកច្រើន។ ជាមួយនឹងការខិតខំប្រឹងប្រែងរយៈពេលដ៏យូរ ទីបំផុតការរៀបចំតាក់តែងសេចក្តីព្រាងច្បាប់នេះត្រូវបានបញ្ចប់ និងសម្រេចបានជាលទ្ធផលមួយជំហានធំ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំអស់ពីលទ្ធភាពរបស់សមាជិក សមាជិកាទាំងអស់…
-
លោក Cassey Barnet៖ សង្ឃឹមថា ឆ្នាំក្រោយៗនឹងមានវិទ្យាស្ថានឧត្តមសិក្សា ឬ សកលវិទ្យាល័យ មានក្រុមបាល់ទាត់ក្នុងសាលនារីចូលរួមប្រកួត

ភ្នំពេញ៖ការប្រកួតបាល់ទាត់ក្នុងសាលនារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ រដូវកាល ២០២២ បានបើកជាផ្លូវការ ដោយមាន៨ក្រុមចូលរួម ចែកចេញជា២ពូល ធ្វើនៅមជ្ឈមណ្ឌល Premium Sport Club រាជធានីភ្នំពេញ កាលពីចុងសប្តាហ៍កន្លងទៅ ក្រោយខកខានរយៈពេល២ឆ្នាំ ដោយសារវិបត្តិកូវីត-១៩ ។ លោក Cassey Barnet នាយកវិទ្យាស្ថាន ខេមអេដ ប៊ិសនីស ស្គូល បានមានប្រសាសន៍ថា ការប្រកួតបាល់ទាត់នារី ធ្វើឡើងក្នុងគោលបំណង ដើម្បីផ្តល់ឲ្យនិស្សិតជានារីទទួលបានអត្ថប្រយោជន៍ពីការលេងកីឡា ពីព្រោះបើប្រៀបធៀបកម្ពុជាទៅនឹងប្រទេសផ្សេងៗនារីដែលលេងកីឡានៅមានកម្រិតនៅឡើយ ។ លោក នាយកវិទ្យាស្ថាន ខេមអេដ បន្តថា ការលេងកីឡាជាក្រុម បានធ្វើអោយនិស្សិតទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត គឺធ្វើការជាក្រុម ចេះអនុវត្តយុទ្ធសាស្រ្តជាក្រុម ចេះគ្រប់គ្រងសម្ភាធ និងចេះតស៊ូខិតខំដើម្បីឈានដល់គោលដៅ ពីព្រោះពេលនិស្សិតទាំងអស់ពេលរៀនចប់ពួកគេ នឹងបន្តធ្វើការ ដូច្នេះបទពិសោធន៍ធ្វើការជាក្រុមនឹងធ្វើអោយមានភាពអត់ធ្មត់ និងទំនុកចិតខ្ពស់រហូតទទួលបានជោគជ័យ ។ លោក Cassey Barnet បន្ថែមថា ក្រៅគោលបំណងសំខាន់ខាងលើ និស្សិតវិទ្យាស្ថាន CamEd ក៏ទទួលបានសុខភាពល្អ កាយសម្បទាមាំមួន បញ្ញាវៀងវៃ…
-
កីឡាការិនី កាំង មុយនីន ដណ្តើមបានមេដាយ ៤គ្រឿង មេដាយមាស៣ និងសំរឹទ្ធ១គ្រឿង ពីការប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅថៃ

កីឡាការិនីហែលទឹក កាំង មុយនីន ដណ្តើមបានមេដាយសរុប៤គ្រឿង មេដាយមាស៣ និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទា នៃការប្រកួត Fin swimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ កាលពីថ្ងៃអាទិត្យទី៤ ខែកញ្ញា ឆ្នាំ២០២២នេះ ។បើតាមការបញ្ជាក់ពីលោក ហែម ថុនពន្លឺ គ្រូបង្វឹកផ្នែកហែលពាក់ជើងទា នៃក្រុមជម្រើសជាតិហែលទឹកកម្ពុជា បានបញ្ជាក់ពីប្រទេសថៃមកថា ក្រុមជម្រើសជាតិកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ សរុប៦នាក់ ក្នុងនោះ កីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដោយដឹកនាំពីគ្រូបង្វឹកម្នាក់ លោក និងប្រតិភូដឹកនាំ លោក ហែម គីរី ។ ព្រឹត្តិការណ៍នេះមាន១៦ប្រទេសចូលរួមប្រកួតប្រជែង ដោយមានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់ ។ជាមួយលទ្ធផលថ្មីរបស់សហព័ន្ធខ្មែរកីឡាហែលទឹក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារអបអរសាទរ លើផេកសម្តេចផ្ទាល់ អបអរសាទរ កីឡាការិនី កាំង មុយ នីន…
-
ឯកឧត្តម ម៉ៅ ធនិន៖ សហព័ន្ធកីឡាទូកកានូ និងទូករ៉ូអ៊ីងកម្ពុជា កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន ក្រោយបានកែទម្រង់រចនាសម្ព័ន្ធគ្រប់គ្រង

ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” បានរកឃើញក្រុមម្ចាស់ជើងឯកទាំង៣វិញ្ញាសាហើយ បន្ទាប់ពីចំណាយពេលប្រកួតចម្រាញ់ជម្រើសរើសរយៈពេល២ថ្ងៃពេញនៅដងព្រែក ក្រុងកំពត ខេត្តកំពត។សមាគមទូកកីឡាក្រសួងមហាផ្ទៃបានក្លាយជាម្ចាស់ជើងឯកលើវិញ្ញាសាប្រកួត៨០០ម៉ែត្រ ដោយប្រើថិរវេលា៤.៣៨.៨៧ក្នុងវគ្គផ្តាច់ព្រ័ត ខណៈវិញ្ញាសា៥០០ម៉ែត្របុរសម្ចាស់ជើងឯកបានទៅលើ សមាគមទូកកងទ័ពជើងទឹក ប្រើថិរវេលា២.៣២.៣៣ និងវិញ្ញាសា៥០០ម៉ែត្រនារីម្ចាស់ជើងឯកសមាគទូកខេត្តកណ្តាលប្រើថិរវេលា២.៥៦.៥៤។ឯកឧត្តម ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងជាសមាជិកគណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា ការប្រកួតមានរយៈពេលតែ បីថ្ងៃក៏ពិតមែន ប៉ុន្តែវាផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់ នាពេលកន្លងមក។ឯកឧត្តម អភិបាល បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នៅក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ «ឈ្នះ-ឈ្នះ» ដែលបាននាំឲ្យប្រទេសកម្ពុជា ទទួលបាននូវការឯកភាពជាតិ និងសុខសន្តិភាពពេញលេញ ហើយត្រូវបានមជ្ឈដ្ឋានអន្តរជាតិទទួលស្គាល់ ពីការផ្លាស់ប្ដូរជាវិជ្ជមាន…
