-
ប្រជុំចាប់ឆ្នោត និងផ្សព្វផ្សាយ បទបញ្ជាប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និង ពានរង្វាន់សម្ដេចក្រឡាហោម ស ខេងលើកទី៩

ខេត្តកំពត៖រសៀលថ្ងៃទី០២ខែកញ្ញានេះ គណៈកម្មការរៀបចំការប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ និង ពានរង្វាន់សម្ដេចក្រឡាហោមស ខេងលើកទី៩ បានអញ្ជើញ តំណាងក្លឹប និង សមាគមកីឡា កីឡាករកីឡាការិនី ប្រណាំងទូក ពីតាមបណ្ដារាជធានីខេត្ត មកប្រជុំចាប់ឆ្នោត រកគូប្រកួត និង ផ្សព្វផ្សាយបទបញ្ជានៃការប្រកួត នៅសាលា ខេត្តកំពត ក្នុងបំណងធ្វើឲ្យព្រឹត្តិការប្រណាំងទូក នាថ្ងៃស្អែកនេះ ប្រព្រឹត្តិទៅដោយរលូននិងទទួលបានជោគជ័យ ។ការប្រកួត នេះនឹងធ្វើឡើងរយៈពេល២ ថ្ងៃគឺ ទី៣ និង ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០២២ នៅតាមដងព្រែកកំពត ក្នុងទីរួមខេត្តកំពត ។លោក ស៊្រុន លាង ប្រធានគណៈកម្មការរៀបចំការប្រកួតទូកក្នុងព្រឹត្តិការណ៍នេះបានឲ្យដឹងថា ក្នុងឆ្នាំនេះ មានវិញ្ញាសាជាច្រើនដែលគណៈកម្មការរៀបចំ ដាក់ឲ្យធ្វើការប្រកួត រួមមាន៖វិញ្ញាសាទូកប្រពៃណី “ខ្នាតអន្តរជាតិ” ទូកនាគ ចំណុះ១២នាក់ ចម្ងាយ៨០០ម៉ែត្របុរស និង វិញ្ញាសា៥០០ម៉ែត្រ ចំណុះ១២នាក់ បុរស-នារី ។ក្រៅពីនេះនៅមាន ការប្រណាំង ទូក កានូ កាយ៉ាក់ និង ទូករ៉ូអ៊ីង ផងដែរ ដែលក្នុងនោះ…
-
លោក ញឹម សុវណ្ណារ៉ូ៖ ទោះលទ្ធផលមិនដូចការរំពឹងទុក ក៏ក្រុមទាំងមូលទទួលយកពីការប្រកួតរថយន្ត OFF ROAD កម្រិតអន្តរជាតិមួយនេះ

ភ្នំពេញ៖ ទោះលទ្ធផលមិនដូចការរំពឹងទុក ក៏ក្រុមរថយន្ត OFF ROAD កម្ពុជាទាំងអស់ទទួលយកពីការខិតខំប្រឹងប្រែង ពីការប្រកួតរថយន្ត OFF ROAD គម្រប់ខួប២០ឆ្នាំ កាលពីពេលថ្មីនេះ ។ នេះជាការបញ្ជាក់របស់លោក ញឹម សុវណ្ណារ៉ូ សមាជិកក្រុម រថយន្ត OFF ROAD កម្ពុជា ក្រោយបញ្ចប់ការប្រកួត នៅទីក្រុងកាឆាណាក់បូរី ប្រទេសថៃ ។ លោក ញឹម សុវណ្ណារ៉ូ បន្ថែមថា ក្រុមយើងជោគជ័យ ទោះបីយើងមិនបានចំណាត់ថ្នាក់ល្អ ក៏ប៉ុន្តែសម្រាប់ចំណាប់អារម្មណ៍ខ្ញុំ ការប្រកួតទាំង៣ថ្ងៃ ក្នុងចំណោម៨ជុំ នៅវគ្គផ្តាច់ព្រ័ត្រ គឺធ្វើបានល្អ ។ លោក បន្តថា យើងអាចទទួលបានចំណាត់ថ្នាក់តាមការគ្រោងទុកពីលេខ១ ដល់លេខ៥ ប្រសិនបើមិនមានបញ្ហាបច្ចេកទេសរថយន្ត ធ្វើអោយមិនបានបញ្ចប់នៅជុំទី១ បញ្ហានេះយើងក៏មិនបន្ទោសអ្នកណាទេ ដោយសារយើងមិននៅក្នុងម៉ាស៊ីនទេ ប៉ុន្តែវាជាបទពិសោធន៍ថ្មីមួយទៀតសម្រាប់ក្រុម ។ សមាជិកក្រុម រថយន្ត OFF ROAD កម្ពុជារូបនេះ បានបង្ហាញអារម្មណ៍រីករាយ ចំពើការគាំទ្រពីឯកឧត្តមប្រធាន ឯកឧត្តមប្រធានកិត្តិយស និងលោកឧកញ្ញ៉ា…
-
គុនខ្មែរ និងឃីតបុកស៊ីងគ្រោងបញ្ជូនកីឡាការិនី២រូបនៅហ្វឹកហាត់រយៈវែងនៅប្រទេសជប៉ុន ពង្រឹងឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣

លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាឃីតបុកស៊ីង និងជាអគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបង្ហើបប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា ក្នុងបទសម្ភាសន៍ផ្តាច់មុខ កាលពីពេលថ្មីៗនេះថា សហព័ន្ធកីឡាឃីតបុកស៊ីង និងសហព័ន្ធកីឡាគុនខ្មែរ ដែលឯកឧត្តម ឧត្តមសេនីយ៍ឯកតែមម៉ឺន ជាប្រធាន កំពុងស្នើរសុំភាគីប្រទេសជប៉ុនបញ្ជូនកីឡាការិនី២រូបទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោកថា កីឡាការិនី២រូប សហព័ន្ធគ្រោងបញ្ជូនទៅនេះ គឺកីឡាការិនីមួយរូបជាកីឡាការិនីរបស់សហព័ន្ធកីឡាឃីតបុកស៊ីង និងមួយរូបទៀតជាកីឡាការិនីនៅក្នុងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោក អះអាងថា តាមការគ្រោងទុកកីឡាការិនីទាំងពីររូបនេះ នឹងទៅហ្វឹកហាត់រយៈពេលវែងរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ទើបត្រឡប់មកវិញ។ ប្រធានឃីតបុកស៊ីងបានគូសបញ្ជាក់បន្ថែមថា ក្រៅពីប្រទេសជប៉ុន ក៏មានប្រទេសជិតខាងកម្ពុជាដូចជាប្រទេសថៃ និងវៀតណាមក៏កំពុងរង់ចាំជួយកម្ពុជា ប៉ុន្តែកម្ពុជាកំពុងតែពិចារណាក្នុងការបញ្ជូនទៅធ្វើការហ្វឹកហាត់។សូមរំលឹកថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាមក្នុងឆ្នាំ២០២២ ឃីតបុកស៊ីងកម្ពុជា ដណ្តើមបានមេដាយសរុប៥គ្រឿង មេដាយមាស១គ្រឿង ប្រាក់៣គ្រឿងនិង សំរិទ្ធ១គ្រឿង៕ អត្ថបទ៖ ជាវ ចន្ធូ
-
អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោកម្ពុជា ស្នើរសុំឲ្យភាគីពាក់ព័ន្ធសម្របសម្រួលបញ្ជូនកីឡាករចេញទៅប្រកួតក្រៅប្រទេសឲ្យបានច្រើន ដើម្បីជោគជ័យស៊ីហ្គេមឆ្នាំ២០២៣

លោក ម៉ុន សុខជា អតីត កីឡាករវាយកូនគោលជម្រើសជាតិជើងឯកឆ្នាំ២០២០ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងឱកាសឡើងធ្វើបទបង្ហាញ កាលពីពេលថ្មីៗនេះ បានបង្ហាញនូវក្តីបារម្មណ៍លើបច្ចេកទេស និងបទពិសោធន៍ ការប្រកួតសម្រាប់កីឡាករកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ ខណៈដែលបទពិសោធន៍ដឹកនាំកីឡាករចូលរួម២លើកក្នុងព្រឹត្តិការណ៍ប្រចាំតំបន់ដ៏ធំនេះ លោក សង្កេតឃើញថា កីឡាករជម្រើសជាតិកម្ពុជា ស្ទើបទពិសោធន៍ ការចូលរួមប្រកួតលើឆាកអន្តរជាតិ បានបង្កលក្ខណៈឲ្យកីឡាករតាំងអារម្មណ៍មិនបានល្អ ដោយសារតែភាពភ័យខ្លាចពេលចូលទីលានប្រកួតជួបកីឡាករអន្តរជាតិ។ លោក អគ្គលេខាធិការរង ខាងលើ បានលើកឡើងទៀតថា ដើម្បីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំជាលើកដំបូងនៅកម្ពុជាទទួលបានមេដាយស្របតាមយុទ្ធសាស្រ្តរបស់CAMSOCជូនសហព័ន្ធកីឡាវាយកូនគោលនោះ លោក បានស្នើសុំឲ្យភាគីពាក់ព័ន្ធទាំងអស់មានការសម្របសម្រួលបញ្ជូនកីឡាករជម្រើសជាតិកម្ពុជាទៅប្រកួតនៅក្រៅប្រទេសឲ្យបានច្រើន ដើម្បីបង្កើនបទពិសោធន៍ និងដកស្រង់បច្ចេកទេសថ្មីៗ ប្រែក្លាយចំណុចខ្វះខាតអភិវឌ្ឍសមត្ថភាពទៅជាកីឡាករសក្កានុពលក្នុងការប្រជែងមេដាយ។ ទន្ទឹមជាមួយគ្នានេះដែរ អគ្គលេខាធិការរង រូបនេះបានស្នើសុំជាពិសេស ដល់ទីលានហ្គាឌេនស៊ីតធី ដែលជាទីលានប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ សូមផ្តល់ជូនកន្លែងសម្រាប់កីឡាករវាយកូនគោលកម្ពុជាជម្រើសជាតិហ្វឹកហាត់ឲ្យបានច្រើន ព្រោះ វានឹងជួយឲ្យកីឡាករកម្ពុជាសិក្សាស្គាល់ពីភូមិសាស្រ្តច្បាស់ពីទីលានរបស់ខ្លួន ដើម្បីយកប្រៀបឈ្នះលើកីឡាករបរទេសពេលការប្រកួតជាក់ស្តែង។ គួររំលឹកថា ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កាលពីអំឡុង ខែ មិថុនា ថ្មីៗកន្លងទៅនេះ…
-
កូរ៉េខាងជើងចង់បញ្ចូនកម្មករផ្នែកសំណង់ខ្លួននទៅបម្រើការងារឱ្យរុស្ស៊ី នៅតំបន់ Donbass

កូរ៉េខាងជើងចង់បញ្ចូនពលរដ្ឋខ្លួនដែលជាកម្មករផ្នែកសំណង់ ចេញទៅបម្រើការងារនៅតំបន់ Donbass ភាគខាងកើតប្រទេសអ៊ុយក្រែន ដែលកំពុងកាន់កាប់ដោយរុស្ស៊ី។ នេះបើតាមលទ្ធផលចេញពីជំនួបមួយ កាលពីពេលថ្មីៗនេះ រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass។ កិច្ចសហការថ្មីក្នុងវិស័យចំណាកស្រុក រវាងរុស្ស៊ីនិងកូរ៉េខាងត្បូងនេះ ត្រូវបានរំពឹងថា ជាការជួយលើកស្ទួយដល់វិស័យសេដ្ឋកិច្ចកូរ៉េខាងជើង និងជាការចំណេញសម្រាប់រុស្ស៊ី ក្រោមការចំណាយតម្លៃពលកម្មទាបលើកម្មករកូរ៉េខាងជើង។ វាជារឿងទៅរួចសម្រាប់កូរ៉េខាងជើង ក្នុងការបញ្ចូនកម្មករផ្នែកសំណង់ ទៅបម្រើការងារសាងសង់ស្ថាបនានៅលើដែនដីដ៏ចម្រូងក្នុងតំបន់ Donbass ប្រទេសអ៊ុយក្រែន ដែលកំពុងគ្រប់គ្រងដោយរុស្ស៊ី។ ទៅរួចបើទោះបីជា នៅពេលនេះ រុស្ស៊ីកំពុងរងការថ្កោលទោសយ៉ាងខ្លាំង ចំពោះការបង្កសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែនប្រមាណជាង៧ខែមកនេះក៏ដោយ។ នេះគឺជាសុទិដ្ឋនិយមស្របគ្នា រវាងឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅទីក្រុងមូស្គូ និងអ្នកតំណាងតំបន់ Donbass នៅក្នុងជំនួបកាលពីពេលថ្មីៗនេះ។ ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Marat Khusnullin បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ មានក្រុមហ៊ុនសំណង់របស់កូរ៉េខាងជើងជាច្រើន បានស្នើមកជាហូរហែ នូវគម្រោងសាងសង់ឡើងវិញ អគារជាច្រើន ដែលត្រូវបានបំផ្លាញដោយសង្គ្រាមហែកហួរ រវាងអ៊ុយក្រែននិងរុស្ស៊ី នៅតំបន់ Donbass និងឱ្យដឹងទៀតថា កូរ៉េខាងជើង រង់ចាំស្វាគមន៍នូវសេចក្តីសម្រេចជាវិជ្ជមាន ពីសំណាក់ម្ចាស់ផ្ទះ ក្នុងការទទួលយកកម្មករកូរ៉េខាងជើងទៅបម្រើការ។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចមើលឃើញថា ទំនាក់ទំនងលើកកម្ពស់វិស័យចំណាកស្រុករវាងប្រទេសកម្មុយនីស្តទាំងពីរនេះ នឹងក្លាយជាផ្នែកមួយជួយសម្រួលដល់សេដ្ឋកិច្ចរបស់កូរ៉េខាងជើង។ សេដ្ឋកិច្ចកូរ៉េខាងជើង ដែលកំពុងដុនដាបដោយសារទណ្ឌកម្មលោកខាងលិច និងដោយសារជំងឺកូវីដ…
-
ខ្សែការពារ Marcos Alonso របស់ Chelsea ជិតចុះហត្ថលេខាជាមួយ Barcelona

ខ្សែការពារ Marcos Alonso របស់ Chelsea ខិតជិតនឹងចុះហត្ថលេខាជាមួយក្លឹប Barcelona នៅយប់ថ្ងៃពុធម្សិលមិញ ។ Alonso គ្រោងនឹងហោះហើរទៅកាន់អាកាសយានដ្ឋាន El Prat មុនពេលចុះហត្ថលេខាជាមួយ Barca ។ នាយកក្លឹប Barca លោក Jordi Cruyff និង Mateu Alemany មានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនឹងឈានដល់ឆាប់ៗនេះ ។ នេះបើតាមការអោយដឹងពី Sport ។ ការផ្ទេរនេះអាចនឹងកើតឡើង ដោយសារតែក្លឹបតោខៀវ Chelsea បានអនុញ្ញាតិអោយ Alonso ចាកចេញ ប្រសិនបើ Barça ចង់បានខ្សែការពាររូបនេះ ។ គួរបញ្ជាក់ថា Marcos Alonso អតីតកីឡាករ ក្លឹប Bolton Wonderer និង Sunderland បានចូលរួម ជាមួយ ក្លឹប Fiorentina ក្នុងឆ្នាំ២០១៦ មុនផ្ទេរមកចូលរួមជាមួយតោខៀវ…
-
Gerrard ខ្លាចបាត់បង់ការងារ Aston Villa ក្រោយចាញ់ Arsenal

Steven Gerrard បានសារភាពថា គាត់មានការភ័យខ្លាច បាត់បង់ការងារនៅ Aston Villa ក្រោយប្រកួតចាញ់ម្ចាស់ផ្ទះកាំភ្លើងធំ Arsenal ២ទល់១ កាលពីយប់មិញ ។Aston Villa បានចាញ់កាំភ្លើងធំ Arsenal ២ទល់១ នៅ Emirates កាលពីថ្ងៃពុធម្សិលមិញ និងជាការបរាជ័យ៤លើក នៅ Premier League ក្នុងចំណោម៥ប្រកួត នៅរដូវកាលនេះ ហើយវាក្លាយជាសម្ភាធរបស់ Gerrard ។ Gerrard បានប្រាប់ BT Sport ថា: នេះជាការទទួលខុសត្រូវរបស់ខ្ញុំ ហើយខ្ញុំទទួលយកការរិះគន់ទាំងអស់ ដើម្បីបង្ហាញភាពស្មោះត្រង់ ។ “ប្រសិនបើខ្ញុំនៅទីនេះ ហើយនិយាយថាខ្ញុំមិនខ្វល់ ខ្ញុំគិតថាមិនសាកសមជាអ្នកចាត់ការនោះទេ “Gerrard បានបន្ថែមថា “ពួកយើងបានប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការប្រកួត ជាមួយក្រុម Arsenal នៅ ៤៥នាទី តែត្រូវម្ចាស់ផ្ទះនាំមុខ១គ្រាប់ នៅនាទីទី រកបានដោយកីឡាករ Gabriel Jesus ។ លុះចូលវគ្គទី២…
-
ឯកឧត្តម គៀត ច័ន្ទថារិទ្ធ៖ ស៊ីហ្គេម ២០២៣ បើមិនជោគជ័យលើការប្រកួត ប៉ុន្តែការរៀបចំកុំឲ្យចាញ់គេ នេះគឺជាកិត្តិយសដ៏ធំធេងសម្រាប់ជាតិ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាមានប្រសាសន៍ថា បើមិនជោគជ័យលើការប្រកួត ប៉ុន្តែការរៀបចំកមឲ្យចាញ់គេ ពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺជាកិត្តិយដ៏ធំធេងសម្រាប់ជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺនបច្ចេកទេសកីឡាវាយកូនឃ្លីលើតុកម្រិតអន្តរជាតិ សម្រាប់អាជ្ញាកណ្តាលថ្នាក់ជាតិ ឆ្នាំ២០២២ ពីលោកស្រី Rachel DL Ramos ដែលជាចៅក្រមអាជ្ញាកណ្តាលអន្តរជាតិ នៃសហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិ (ITTF) នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការលើកឡើងខាងលើមិនមែនមានន័យថា ក្រុមកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុកម្ពុជា គ្មានសមត្ថភាពនោះទេ គឺពួកគេកំពុងខិតខំហ្វឹកហាត់ ទាំងកម្លាំង បច្ចកទេស ដើម្បីសម្រួចគោលដៅ ត្រៀមប្រជែងដណ្តើមមេដាយ ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្រ្តដំបូងនៅកម្ពុជា ។ ដូច្នេះការងារចំពោះមុខ សហព័ន្ធបានប្រឹងប្រែងពង្រឹងគុណភាពអត្តពលិក ធ្វើយ៉ាងណាដណ្តើមបានមេដាយជូនជាតិ គឺជាជោគជ័យមួយ ។ ប្រសិនបើមិនដណ្តើមបានមេដាយទេ គឺត្រូវតែទទួលបានជោគជ័យមួយទៀត គឺការរៀបចំឲ្យចាញ់គេ ដើម្បីលើកកម្ពស់កិត្តិយស…
-
ឯកឧត្តម វ៉ាត់ ចំរើន ៖ ជម្រុញអោយសហព័ន្ធកីឡាជាតិ មិនធ្លាប់រៀបចំធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិ ត្រូវពង្រឹងបច្ចេកទេសតាមជំនាញកីឡារៀងៗខ្លួន

ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដឹកនាំកិច្ចប្រជុំបច្ចេកទេសជាមួយមន្ត្រីបច្ចេកទេស៣៩សហព័ន្ធកីឡាជាតិ ត្រៀមសម្រាប់គោលដៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នាល្ងាចថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ នៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា ការត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាជាតិទាំងអស់ បានឯកភាពគ្នាផ្ទៃក្នុង ផ្នែកលើយុទ្ធសាស្ត្របច្ចេកទេស តាមប្រភេទកីឡាជំនាញនីមួយៗ បន្ទាប់ពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិ CAMSOC ក៏ដូចជា ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC។ ឯកឧត្តម បន្តថា ដើម្បីជួយជំរុញឲ្យសហព័ន្ធជាតិនីមួយៗទទួលបានគោលការណ៍ច្បាស់លាស់ ក្នុងការត្រៀមរៀបចំការប្រកួតឲ្យទទួលបានជោគជ័យ ត្រូវស្វែងរកឧត្តមភាពមេដាយ ក្នុងការប្រកួតនៃប្រភេទកីឡានីមួយៗ នឹងយក ឧបសគ្គណាខ្លះដែលជាបញ្ហាប្រឈម ដើម្បីដាក់ជូនសម្តេចពិជ័យសេនា ទៀ បាញ់ ក្នុងកិច្ចប្រជុំធំ នាខែក្រោយនេះ ដើម្បីឲ្យសហព័ន្ធទទួលបាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់បន្ថែម យកទៅអនុវត្តផែនការយុទ្ធសាស្ត្រ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២…
-
គ្រូឧទ្ទេសរបស់វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា៣០រូប យល់ដឹងអំពីគន្លឹះនៃការបង្រៀនមុខវិជ្ជាអប់រំកាយ និងកីឡា កាន់តែច្បាស់ ក្រោយឆ្លងកាត់សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេសរយៈពេល៣ថ្ងៃ

សិក្ខាកាមដែលជាគ្រូឧទ្ទេសប្រចាំវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាចំនួន៣០រូប បានយល់ដឹងពីគន្លឹះនៃការបង្រៀនថ្នាក់បរិញ្ញាបត្រសម្រាប់មុខវិជ្ជាអប់រំកាយនិងកីឡាទៅកាន់គរុនិស្សិតកាន់តែច្បាស់និងមានគុណភាពស្តង់ដារបន្ថែមទៀត ក្រោយពីឆ្លងកាត់សិក្ខាសាលាវគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស រយៈពេល៣ថ្ងៃនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា។ នេះបើយោងតាម ការបញ្ជាក់ របស់ លោក កែវ សុចិត្រា អនុប្រធានអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ថ្លែង ប្រាប់ទូរស្សន៍ អប្សរា ក្រោយបិទបញ្ចប់ សិក្ខាសាលា កាលពីល្ងាចថ្ងៃទី៣១ ខែ សីហា ម្សិលមិញ ។ លោក កែវ សុចិត្រ បានគូសបញ្ជាក់ថា សិក្ខាសាលាមួយនេះ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានរៀបចំឡើង ក្នុងគោលដៅជំរុញឲ្យការបង្រៀនរបស់គ្រូឧទ្ទេសនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាកាន់តែមានគុណភាពខ្ពស់ឆ្លើយតបទៅនិងស្តង់ដារសម្រាប់ការបង្រៀនថ្នាក់បរិញ្ញាបត្រ។ អនុប្រធានរូបនេះ បានពន្យល់ថា សិក្ខាសាលាវគ្គបំប៉ននេះ សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់បានជជែកពិភាក្សាវែកញែកគ្នា ជាមួយអ្នកជំនាញរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដោយបង្ហាញនូវបញ្ហាប្រឈមនៃការបង្រៀនកន្លងមក និងជជែកពិភាក្សាគ្នារកគន្លឹះវិធីសាស្រ្តថ្មីៗធ្វើយ៉ាងឲ្យការបង្រៀនថ្នាក់កម្រិតបរិញ្ញាបត្រនៃមុខវិជ្ជាអប់រំកាយ និងកីឡាក្នុងវិទ្យាស្ថានជាតិអប់រំកាយនិងកីឡាកាន់តែមានគុណភាពល្អនៅពេលខាងមុខ។ លោក បានបញ្ជាក់ទៀតថា បន្ទាប់ពីជជែកពិភាក្សាជាមួយគ្នាយ៉ាងលំអិតក្នុងសិក្ខាសាលរយៈពេល៣ថ្ងៃនេះ សិក្ខាកាមដែលជាគ្រូឧទ្ទេសទាំងអស់បានយល់ដឹងកាន់តែច្បាស់ធ្វើឲ្យគុណភាពនៃការបង្រៀនរបស់ពួកគេឈានទៅរកកម្រិតគុណភាពខ្ពស់សម្រាប់ការបង្រៀនចែករំលែកទៅកាន់គរុនិស្សិត។ លោក តូ រិទ្ធីយ៉ា នាយកស្តីទី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានលើកឡើងថា សិក្ខាសាលាស្តីអំពី វគ្គបំប៉នគ្រូឧទ្ទេសអប់រំកាយ ដែលផ្តល់ជូនដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមានរយៈពេល៣ថ្ងៃនេះ បានផ្តល់ចំណេះដល់សិក្ខាកាមអំពីនិតិវិធីនៃការចងក្រងកម្មវិធីសិក្សា និងវិធីសាស្រ្តបង្រៀនមុខវិជ្ជាអប់រំកាយរបស់សកលវិទ្យាល័យNITTAIDAI ដើម្បីអាចឲ្យសិក្ខាកាមជាគ្រូឧទ្ទេសយកទៅអនុវត្តក្នុងការបង្រៀនប្រកបដោយគុណភាព…