-
សមាគម បាល់ទះ វិសាខា គ្រងជើងឯកពានរង្វាន់ Ganzberg Special Volleyball League 2022

សមាគម បាល់ទះវិសាខា បានគ្រងតំណែងជើងឯកពាន់រង្វាន់ Ganzberg Special Volleyball League 2022 ដោយយកឈ្នះក្រុម បាល់ទះ ក្រសួង មហាផ្ទៃ ក្នុង វគ្គ ផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ២ សិត ទល់០ (២៥-២៣,២៨-២៦)។ ចំណែកក្រុមចំណាត់ ថ្នាក់ លេខ៣វិញ បាន ទៅ ក្រុម រដ្ឋបាលរាជធានី ភ្នំពេញ ក្រោយ ឈ្នះ លើ ក្រុម PS Concrete ដោយ លទ្ធផល ២ សិត ទល់១ សិត (១៦-២៥,២៥-២២,១៥ -១១)។ លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធ កីឡា បាល់ទះ កម្ពុជា បាន ចាត់ទុក ព្រឹត្តិការណ៍ប្រកួតមួយនេះ ជាសកម្មភាពមួយជួយជម្រុញមហាជនចូលរួមគាំទ្រការប្រកួតក្នុង ស្រុកកាន់តែច្រើន…
-
លន់ បូរ៉ា:រំពឹងខ្ពស់ថា នឹងធ្វើបានល្អសម្រាប់ថ្ងៃបន្ទាប់ ដោយ២ថ្ងៃធ្វើដល់គោលដៅ ខណៈរថយន្តប្រណាំងមិនទាន់មានបញ្ហាបច្ចេកទេស

ប្រទេសថៃ ៖ លោក លន់ បូរ៉ា ប្រធានក្រុម OFF ROAD បេ អឹម បានបញ្ជាក់ថា កាប្រកួតរយៈពេល២ថ្ងៃនេះ ក្រុម បេ អឹម ធ្វើបាន៤ជុំ និង២ជុំ មិនបានល្អ តែពិន្ទុទទួលយកបាន ពីការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ ។ ប្រធានក្រុម OFF ROAD បេ អឹម រូបនេះ រំពឹងខ្ពស់ ដោយសារប្រណាំង២ថ្ងៃនេះ ធ្វើដល់គោលដៅទាំងអស់ រីឯរថយន្តប្រណាំងក៏មិនមានបញ្ហាបច្ចេកទេសនៅឡើយ ដូច្នេះសម្រាប់ថ្ងៃបន្ទាប់នឹងបន្តធ្វើអោយបានល្អ ។ លោក លន់ បូរ៉ា បន្ថែមថា កាប្រកួតជាលក្ខណអន្តរជាតិនេះ ទទួលបានបទពិសោធន៍ល្អ ពីកីឡាករបរទេស ដូចជា ថៃ ម៉ាឡេស៊ី ឡាវជាដើម…
-
ប្រធានក្រុមគោព្រៃ បានបញ្ជាក់ថា បទពិសោធន៍ថ្មីៗ រួមនឹងកំហុសបច្ចេកទេសពេលនេះ នឹងជោគជ័យការប្រកួតក្រោយៗ

-
ប្រធានក្រុមគោព្រៃ បានបញ្ជាក់ថា បទពិសោធន៍ថ្មីៗ រួមនឹងកំហុសបច្ចេកទេសពេលនេះ នឹងជោគជ័យការប្រកួតក្រោយៗ

ប្រទេសថៃ៖ ទោះមានបញ្ហាបច្ចេកទេសខ្លះៗក៏ក្រុមរថយន្ត Off Road កម្ពុជា ធ្វើបានល្អ ក្នុងចំណោម៤ជុំ នៅថ្ងៃទី១ នៃព្រឹត្តការណ៍ប្រណាំងរថយន្ត OFF ROAD គំរប់ខួប២០ឆ្នាំ ឆ្នាំ២០២២នេះ ( THE MAGNIFICENT TEN 2022 ) នៅថ្ងៃទី២៦ ខែសីហា នាទីក្រុងកាឆាណាក់បូរី ប្រទេសថៃ ។ លោក វង្ស គឹមហួត សមាជិកក្រុមរថយន្ត Off Road កម្ពុជា បានអោយដឹងថា សម្រាប់ថ្ងៃទី១នេះ ការប្រកួតមាន៤ជុំ ជាលទ្ធផលកម្ពុជា ក្រុមខេមកូ 4×4 ទទួលបានចំណាត់ថ្នាក់លេខ២២ ក្រុមគោព្រៃមណ្ឌលគីរី លេខ៣៣ និងក្រុម B M លេខ២៥ ។ លោក វង្ស គឹមហួត បន្ថែមថា ចំពោះថ្ងៃស្អែក មានតែ២ជុំប៉ុណ្ណោះ ។ ដោយឡែកលោក សាន់ ដារិទ្ធ…
-
កីឡាការិនី ម៉ូណា ជេសស៊ីកា និយាយថាស៊ីហ្គេមឆ្នាំ២០២៣ ទោះបីមិនបានចូលរួមប្រកួតតំណាងជាតិក៏ដោយ ត្រឹមតែជាកីឡាការិនីសម្តែងគុនល្បុក្កតោក៏មានមោទកៈភាព

-
ស្រួង ភាវី ប្ដេជ្ញាខំប្រឹងឲ្យខ្លាំងបំផុត ស៊ីហ្គេម នៅកម្ពុជា ដើម្បីឈ្នះមេដាយមាសជូនកម្ពុជា

យោងតាមប្រភព ពីកីឡាការិនី ស្រួង ភាវី បានអះអាងថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខ្លួននឹងប្រកួតតំណាងឲ្យកម្ពុជាលើវិញ្ញាសាប៊ីយ៉ែការ៉ុម ។ កីឡាការិនីឆ្នើមរបស់កម្ពុជា ដែលមានសមត្ថភាពកម្រិតពិភពលោក ស្រួង ភាវី និយាយថា សហព័ន្ធបានផ្តល់តំណឹងប្រាប់នាង ឲ្យបង្កើតការហ្វឹកហាត់និងត្រៀមខ្លួនឲ្យល្អ ដើម្បីតំណាងជាតិចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងនាមជាកីឡាការិនីម្ចាស់ផ្ទះ។ កីឡាការិនី មានថ្វីដៃខ្លាំង ខាងលើបន្ថែមទៀតថា រូបនាងពិតជាមានចិត្តរំភើបជាពន់ពេក ដែលមានឱកាសបានក្លាយខ្លួនជាកីឡាការិនីប្រកួតតំណាងប្រទេសក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្ររបស់កម្ពុជា។ កីឡាការិនីកម្រិតពិភពលោករូបនេះ បានប្ដេជ្ញាចិត្តនឹងខំប្រឹងប្រែងហ្វឹកហាត់ឲ្យខ្លាំង បំផុត ដើម្បីប្រជែងមេដាយជូនជាតិមាតុភូមិ។ រំលឹកដែរថា ស្រួង ភាវី ជាជើងខ្លាំងមួយរូប លើវិញ្ញាសាប៊ីយ៉ែការ៉ុមនេះ ជាពិសេសកេរ្តិ៍ឈ្មោះនៅប្រទេសកូរ៉េខាងត្បូងតែម្ដងល្បីខ្ទរខ្ទារ តាមរយៈការឈ្នះពានរង្វាន់កម្រិតពិភពលោក និង ពានរង្វាន់ ជា ច្រើនទៀត នាពេលកន្លងមកផងដែរ។ ឆ្នាំក្រោយនេះ កម្ពុជា នឹង ធ្វើ ជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ហើយ ការដាក់បញ្ចូលវិញ្ញាសា ប៊ីយ៉ែការ៉ុម នេះ ក៏ លើក…
-
Herrera គ្រោងវិលទៅទ្រនំចាស់វិញ ក្រោយត្រូវ PSG បញ្ចប់កុងត្រាមុនកំណត់

ខ្សែបំរើសញ្ជាតិអេស្ប៉ាញកីឡាករ Ander Herrera គ្រោងត្រឡប់ទៅក្លឹប ចាស់វិញ Atheltic Bilbao បន្ទាប់ពីក្លឹប PSG បញ្ចប់កិច្ចសន្យា ។ Herrera បានបង្ហាញខ្លួនតិចបំផុតកាលពីរដូវកាលមុន ឲ្យ PSG ។ ខណ:ដើមរដូវកាលនេះ អ្នកមានបារាំង ឲ្យកីឡាករវ័យ៣៣ឆ្នាំ ស្វែងរកទ្រនំថ្មីក្រោយរួមរស់ជាមួយគ្នា៣ឆ្នាំ ។ យោងតាមកាសែត Marca គ្រោងត្រឡប់ទៅចូលរួមជាមួយក្លឹប Atheltic Bilbao ដែលធ្លាប់លេងអំឡុងឆ្នាំ២០១១ ដល់២០១៤ មុនផ្ទេរទៅក្លឹបបិសាចក្រហម Man Utd ក្នុងតម្តៃខ្លួន ២៨,៨ លានផោន ។ គួរបញ្ជាក់ថា Ander Herrera មានសុពលភាពជាមួយក្លឹប PSG រហូតដល់ឆ្នាំ២០២២ តែត្រូវក្លឹបចរចាបញ្ចប់កុងត្រាមុនកំណត់ ៕ ចាន់វិចិត្រ
-
ក្រុមរថយន្ត Off Road កម្ពុជា បានដឹកឡានប្រណាំងតាមរថយន្ត ឆ្ពោះទៅកាន់ខេត្តកាឆាណាក់បូរី

-
ក្រៅពីការត្រៀមធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាអាស៊ី កម្ពុជានឹងរៀបចំពិព័រណ៍ស៊ីហ្គេម ពិព័រណ៍ទស្សនាកម្ពុជាឆ្នាំ២០២៣ និងពិព័រណ៍ទេសចរណ៍

ភ្នំពេញ៖ ក្រៅពីការត្រៀមរៀបចំខ្លួនទទួលធ្វើជាម្ចាស់ផ្ទះមហាសន្និបាតក្រុមប្រឹក្សាអាស៊ី (OCA) ចាប់ពីថ្ងៃទី១ដល់ទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ កម្ពុជានឹងរៀបចំពិព័រណ៍ស៊ីហ្គេម ពិព័រណ៍ទស្សនាកម្ពុជាឆ្នាំ២០២៣ និងពិព័រណ៍ទេសចរណ៍ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ (CAMSOC) ។
-
កីឡាករ Chelsea ម្នាក់អាចនឹងផ្ទេរទៅក្លិប Ajax វិញ

ខ្សែប្រយុទ្ធ Hakim Ziyech អាចនឹងវិលត្រឡប់ទៅក្លឹប Ajax វិញ នេះតាមការបង្ហោះរូបភាពរបស់បងប្រុស Hakim ថា កីឡាកររូបនេះពាក់អាវក្លឹបចាស់ ។ Ziyech ត្រូវបានរាយការណ៍ថា ចង់ចាកចេញពីក្លឹបតោខៀវ Chelsea ដោយសារមិនជាប់ជម្រើសរើស១១នាក់ ក្នុងជម្រើសរើសរបស់លោក Thomas Tuchel ។ ការចង់ទៅចូលរួមជាមួយក្លឹបដើមវិញ ស្របពេលដែលក្លឹប Ajax អាចនឹងបាត់បង់ខ្សែប្រយុទ្ធ Antony ក្រោយក្លឹបបិសាចក្រហមចង់បាន ។