Category: កីឡា

  • អគ្គលេខាធិការរង ចាត់ទុកកីឡាស្គែតជាកីឡាប្រជាប្រិយភាពទាកទាញខ្លាំងសម្រាប់យុវជន

    អគ្គលេខាធិការរង ចាត់ទុកកីឡាស្គែតជាកីឡាប្រជាប្រិយភាពទាកទាញខ្លាំងសម្រាប់យុវជន

    សហព័ន្ធកីឡាស្គែតកម្ពុជាបានរៀបចំការប្រកួតស្គីក្តារ Cambodia Rookie Fest ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ដួង មាសចំរើន អគ្គនាយករង អគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តែម មុឺន អគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងឯកឧត្តម ពិត ករុណា អនុប្រធាននាយកដ្ឋានចលនាយុវជន ស្ថាប័នក្នុងស្រុក និងទំនាក់ទំនងសាធារណៈ សហភាពសហព័ន្ធយុវជនកម្ពុជា។ការប្រកួតនេះ ជាផ្នែកនៃព្រឹត្តិការណ៍ World Rookie Tour 2022 ដែលរៀបចំឡើងតាមបណ្តាប្រទេសនានា។ ដោយឡែកកម្ពុជាជាប្រទេសទីមួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើជាម្ចាស់ផ្ទះ។ សម្រាប់ឆ្នាំ២០២២នេះ កីឡាករដែលបានចូលរួមប្រកួតមានចំនួន១៤រូបផ្នែកវិញ្ញាសាស្គីក្តារវិថីក្រោមអាយុ១៨ឆ្នាំ និង៤រូប ផ្នែកវិញ្ញាសាស្គីក្តារវិថីក្រោមអាយុ១៤ឆ្នាំ។ ការប្រកួតបានប្រព្រឹត្តទៅដោយមានចៅក្រមផ្តល់ពិន្ទុចំនួន៥រូប ក្នុងនោះ៣រូបជាចៅក្រមបរទេស (ជនជាតិកូឡូមប៊ី ជនជាតិអូស្ត្រាលី និងស្វីស)។ បទបញ្ជានៃការប្រកួតត្រូវបានយកតាមបទដ្ឋានរបស់សហព័ន្ធអន្តរជាតិវើលស្គែត និងបទបញ្ជាសម្រាប់អូឡាំពិកប៉ារីស២០២៤។ឯកឧត្តម តែម មុឺន បានសង្កត់ធ្ងន់លើការប្រមូលផ្តុំ ការហាត់ហ្វឹកហ្វឺន ពិសេសការរៀបចំការប្រកួត ដើម្បីជម្រុញអោយវិស័យកីឡានេះ កាន់តែរីកចម្រើន។ កីឡានេះពិតជាមានប្រជាប្រិយភាព និងសារៈប្រយោជន៍ដល់យុវជន…

  • សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិលើកទី១ ដើម្បីពង្រឹងសមត្ថភាពសម្រាប់ជើងឯកថ្នាក់ជាតិ និងស៊ីហ្គេមឆ្នាំ២០២៣

    សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិលើកទី១  ដើម្បីពង្រឹងសមត្ថភាពសម្រាប់ជើងឯកថ្នាក់ជាតិ និងស៊ីហ្គេមឆ្នាំ២០២៣

    សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិលើកទី១ រយៈពេល៦ថ្ងៃ ដល់មន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត កំពត នៅមន្ទីរអប់រំយុវជន និងកីឡា ក្រុង កំពត ខេត្ត កំពត ។កញ្ញា មាសតឿ អគ្គហរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វគ្គបណ្តុះនេះ មានសិក្ខាកាមចូលរួមចំនួន៣៥នាក់ ជាមន្រ្តីរបស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត កំពត ។វគ្គបណ្តុះនេះ រៀបចំឡើង ដើម្បីពង្រឹងអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេស ក្នុងការចូលរួមការប្រកួតកីឡាជើងឯកថ្នាក់ជាតិ ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២ និងឆ្ពោះទៅស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។កញ្ញា អគ្គហិញ្ញឹក បានគូសបញ្ជាក់ទៀតថា វគ្គនេះ សិក្ខាកាមសិក្សារយៈពេល៦ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ សីហា ដល់ថ្ងៃទី០៣ ខែ កញ្ញា ឆ្នាំ២០២២ បង្ហាត់បង្រៀន ដោយគ្រូឧទ្ទេស៣រូបដែលជាគ្រូជំនាញនៅក្នុងស្រុក គឺ ឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធាន លោក ស្រ៊ុន…

  • អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបង្ហាញជំនឿចិត្តខ្ពស់នាំយកលទ្ធផលល្អជូនកម្ពុជា ទោះបីការប្រកួតកម្រិសខ្ពស់ជាងស៊ីហ្គេម

    អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបង្ហាញជំនឿចិត្តខ្ពស់នាំយកលទ្ធផលល្អជូនកម្ពុជា ទោះបីការប្រកួតកម្រិសខ្ពស់ជាងស៊ីហ្គេម

    លោក ណយ ផាណា អគ្គលេខាធិការ សសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នាព្រឹកថ្ងៃទី៣១ ខែ សីហា នេះ បានដឹកនាំប្រតិភូ និងអត្តពលិកកីឡាកាយសម្ព័ន្ធកម្ពុជា ចំនួន១៨នាក់ចូលរួមការប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី លើកទី៧ ឆ្នាំ ២០២២ (7thAerobic Gymnastic ASIAN Championships 2022) ដែលនឹងត្រូវធ្វើនៅប្រទេសថៃ ពីថ្ងៃទី ១ ដល់ទី ៦ ខែកញ្ញា ឆ្នាំ២០២២។អគ្គលេខាធិការ បានគូសបញ្ជាក់ថា ការចេញទៅចូលរួមក្នុងការប្រកួតលើកនេះ គោលដៅ និងមហិច្ឆតារបស់យើង គឺការឆ្ពោះទៅរកការដណ្តើមយកមេដាយមាស ដើម្បីបង្កើតបាននូវកំណត់ត្រាថ្មីក្នុងការប្រកួតជើងឯកអាស៊ី។ លោកថា វាមិនមែនជាលើកទី១ នោះទេ ដែលក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា បានចូលរួមប្រកួតកីឡាកាយសម្ព័ន្ធអេរ៉ូប៊ិកជើងឯកអាស៊ី គឺពួកគេធ្លាប់បានចូលរួម៣លើកមកហើយ និងឈ្នះបានមេដាយជាហូរហែ ដោយក្នុងនោះ ការចូលរួមលើកទី១ ឆ្នាំ ២០០៩ នៅថៃ ឈ្នះបានមេដាយសំរឹទ្ធ១ រីឯលើកទី២ ឆ្នាំ ២០១០ នៅវៀតណាម ឈ្នះបានមេដាយប្រាក់ ១ សំរឹទ្ធ ១ ហើយលើកទី៣…

  • លោក វង្ស គឹមហួត ៖ ក្រុមជាង (Team Service)គឺជាចំណែកដ៏សំខាន់មួយ សម្រាប់ការប្រណាំង OFF ROAD

    លោក វង្ស គឹមហួត ៖ ក្រុមជាង (Team Service)គឺជាចំណែកដ៏សំខាន់មួយ សម្រាប់ការប្រណាំង OFF ROAD

    ភ្នំពេញ៖ លោក វង្ស គឹមហួត ប្រធានក្រុម OFF ROAD VKH និងជាសមាជិកក្រុម OFF ROAD កម្ពុជា ថ្លែងបញ្ជាក់ក្រោយបញ្ចប់ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ ថា ក្រុមកម្ពុជាទទួលបានបទពិសោធន៍ច្រើន ទាំងបច្ចេកទេសការប្រណាំង បច្ចេកទេសរៀបចំកម្លាំងរថយន្ត ការរៀបចំទីលានប្រកួត និងលក្ខខន្តិកៈ ដើម្បីយកមកចែករំលែកនៅកម្ពុជា ។ លោក វង្ស គឹមហួត បញ្ជាក់ថា ការប្រណាំងកម្រិតអន្តរជាតិលើកនេះ ក្រុមកម្ពុជា ទទួលលទ្ធផលល្អប្រសើរ កឺ៣ក្រុម ក្រុម១១៧ លេខ១៣ , ក្រុម ១១៦ លេខ២៩ និងក្រុម១១៥ លេខ២៧ ក្នុងចំណោម៣៤ក្រុម សរុប១០៤រថយន្ត មកពី៤ប្រទេស មានឡាវ ម៉ាឡេស៊ី កម្ពុជា និងថៃ…

  • West Ham យកបានខ្សែបម្រើប្រេស៊ីល Paqueta ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

    West Ham យកបានខ្សែបម្រើប្រេស៊ីល Paqueta ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ

    West Ham United បានសម្រេចជាផ្លូវការយកបានខ្សែបម្រើសញ្ជាតិប្រេស៊ីល Lucas Paqueta ដែលមានកិច្ចសន្យារយៈពេល ៥ឆ្នាំ ផ្ទេរមកពីក្លិបបារាំង Lyon នៃតម្លៃខ្លួនដែលត្រូវបង់ដំបូងប្រមាណ ៣៦.៥លានផោន ជាមួយការបន្ថែមផ្សេងៗទៀតដែលអាចកើនឡើងជាង ៥០លានផោន។ខ្សែបម្រើវ័យ២៥ឆ្នាំ Paqueta ក៏កំពុងស្ថិតក្តីរំពឹងថា អាចជាប់ក្នុងជម្រើសជាតិសាំបាប្រេស៊ីល នៃការប្រជែងពាន FIFA World Cup 2022 នៅប្រទេសកាតានាពេលខាងមុខនេះផងដែរ។ ខណៈរូបគេត្រូវបានក្លិប Lyon នាំមកក្នុងតម្លៃ ១៧លានផោនកាលឆ្នាំ២០២០ ពីក្លិប AC Milan។ Paqueta បានចាប់ផ្តើមលេងជាកីឡាករអាជីពដំបូងនៅក្លិបក្នុងស្រុក Flamengo រួចបន្តផ្ទេរមក AC Milan និងលេងបាន ៣រដូវកាលជាមួយ Lyon ដោយសរុបមករកបាន ៤០គ្រាប់ ក្នុងចំណោម ២១៩ប្រកួតនៃក្លិបទាំង ៣ខាងលើ ក្នុងនោះការបង្ហាញខ្លួន ជាមួយសាំបាប្រេស៊ីល រកបាន ៧គ្រាប់នៃ ៣៣ប្រកួតជាបណ្តោះអាសន្ន។ បច្ចុប្បន្នស្ថិតក្នុងលីគ Premier League ក្លិបញញួរធំ West Ham…

  • ប៉ូលីសកំពុងសើបអង្កេតលើ ករណីប្លន់ខ្សែប្រយុទ្ធរបស់Barcelona

    ប៉ូលីសកំពុងសើបអង្កេតលើ ករណីប្លន់ខ្សែប្រយុទ្ធរបស់Barcelona

    ខ្សែប្រយុទ្ធក្លិប FC Barcelona កីឡាករ Pierre-Emerick Aubameyang បានក្លាយជាជនរងគ្រោះនៃអំពីចោរប្លន់ដោយហិង្សា នៅឯផ្ទះរបស់លោក នាវេលាព្រឹកទៀបភ្លឺថ្ងៃចន្ទ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២។ប៉ូលិសបាននឹងកំពុងការស៊ើបអង្កេតករណីប្លន់នេះនៅតំបន់ Castelldefels ជិតទីក្រុង Barcelona ។ សារព័ត៌មានអេស្ប៉ាញ El Pais បានចុះផ្សាយថា ចោរប្លន់ប្រដាប់អាវុធមួយក្រុមបានសម្រុកចូលផ្ទះ ហើយបានគម្រាមកីឡាករ និងភរិយារបស់លោក និងបានបង្ខំឲ្យពួកគេបើកទូរដែក និងបានយកគ្រឿងអលង្ការ។ Aubameyang ត្រូវបានគេរាយការណ៍ថា បានរងការវាយពីក្រុមចោនៅក្នុងហេតុការណ៍នេះ។ Barcelona បានឲ្យដឹងថា កីឡាករ Aubameyang និងភរិយារបស់លោក ស្ថិតក្នុងស្ថានភាពល្អ ក្រោយហេតុការណ៍ប្លន់នេះ។កីឡាករលំដាប់អន្តរជាតិហ្គាបុង វ័យ ៣៣ឆ្នាំរូបនេះ គឺជាកីឡាករបម្រុងដែលមិនបានចូលលេងនោះទេ ខណៈ Barcelona បានយកឈ្នះលើ Real Valladolid ៤-០ នៅឯកីឡដ្ឋាន Nou Camp កាលពីថ្ងៃអាទិត្យកន្លងទៅនេះ៕ជាវ ចន្ធូ

  • កម្ពុជានាំយកមន្ត្រី បច្ចេកទេស និង គ្រូបង្វឹក បាល់ទះឆ្នេរខ្សាច់មកពី គុយបាត្រៀមស៊ីហ្គេម ២០២៣

    កម្ពុជានាំយកមន្ត្រី បច្ចេកទេស និង គ្រូបង្វឹក បាល់ទះឆ្នេរខ្សាច់មកពី គុយបាត្រៀមស៊ីហ្គេម ២០២៣

    តាមរយៈកិច្ចសហប្រតិបត្តិការរវាងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាមួយស្ថានទូតគុយបា ប្រចាំប្រទេសកម្ពុជាពេលនេះមន្ត្រីបច្ចេកទេស និងគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់មកពីគុយបាចំនួន ៤រូបបានធ្វើដំណើរមកដល់រាជធានី ភ្នំពេញហើយដើម្បីជួយការងារ បច្ចេកទេសដល់ក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាត្រៀមដណ្តើមមេដាយក្នុងពេលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣ខាងមុខ។មន្រ្តីសហព័ន្ធកីឡាបាល់ទះកម្ពុជាមានលោកបណ្ឌិតអាំងសិរីពិសិដ្ឋអគ្គលេខាធិការ ឯកឧត្តមជាពៅលោកតែនឡនលោកគួនសុគន្ធី អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទះ កម្ពុជាក្រុមគ្រូបង្វឹកនិងកីឡាករជម្រើសជាតិ ឆ្នេរខ្សាច់កម្ពុជាបានទទួលមន្រ្តី បច្ចេកទេសនិងគ្រូបង្វឹកបាល់ទះឆ្នេរ ខ្សាច់ទាំង ៤ ក្នុងការិយាល័យរបស់សហព័ន្ធកីឡា បាល់ទះក្នុងពហុកីឡដ្ឋានជាតិនៅ រាជធានី ភ្នំពេញ នារសៀលថ្ងៃ ចន្ទ ទី ២៩ ខែ សីហា ឆ្នាំ ២០២២ នេះ។ជាមួយគ្នានោះដែរមន្រ្តីបច្ចេកទេស និង គ្រូបង្វឹកគុយបាបានត្រួតពិនិត្យមើលពី បច្ចេកទេសរបស់កីឡាករបាល់ទះឆ្នេរខ្សាច់កម្ពុជាក្នុងទីលានហ្វឹកហាត់នៅបរិវេណពហុ កីឡដ្ឋានជាតិផងដែរ។ មន្រ្តីបច្ចេកទេសនិង គ្រូបង្វឹកទាំង ៤ រូបជាជនជាតិគុយបា មានលោក Karell Pena Ventoza (គ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់) លោក Berto Friol Barrios (គ្រូបង្វឹកបាល់ទះក្នុងសាល) លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas។លោក…

  • ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នឹងធ្វើនៅកម្ពុជា ខែមីនា ឆ្នាំក្រោយ

    ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍ នឹងធ្វើនៅកម្ពុជា ខែមីនា ឆ្នាំក្រោយ

    កម្ពុជា៖ ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នឹងត្រូវធ្វើជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា កំឡុងខែមីនា ឆ្នាំ២០២៣ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ (CAMSOC) អនុញ្ញាតជាគោលការណ៍។ យោងសេចក្តីជូនដំណឹងរបស់ CAMSCO សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។ CAMSOC នៅបានឱ្យ សហព័ន្ធសាមីរៀបចំបទបញ្ជាការប្រកួតជាភាសាអង់គ្លេស សហការជាមួយគណៈកម្មការហិរញ្ញវត្ថុ និងផ្គត់ផ្គង់រៀបចំគម្រោងចំណាយ និងធ្វើរបាយការណ៍ជូន CAMSOC ក្រោយបញ្ចប់ការប្រកួត។ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់បានបញ្ជាក់ថា ការប្រកួតវ៉ូវីណាមអាស៊ីអាគ្នេយ៍នេះ ជាការត្រៀម និងវាស់ស្ទង់កម្រិតរបស់វ៉ូវីណាមកម្ពុជា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងការឆ្ពោះទៅប្រកួស៊ីហ្គេម ២០២៣ កំឡុងខែឧសភា ឆ្នាំ២០២៣។ ប្រកួតឆ្នាំក្រោយនេះ វិញ្ញាសា៣០នឹងត្រូវដាក់ឱ្យអត្តពលិកវ៉ូវីណាមនៅអាស៊ីអាគ្នេយ៍ប្រកួតប្រជែង។ សូមរំលឹកថា ក្នុងការប្រកួតស៊ីហ្គេមលើកទី៣១នៅវៀតណាមនាពេលថ្មីៗនេះ វ៉ូវីណាមជាប្រភេទកីឡាដែលដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះមាស៣គ្រឿង ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៩គ្រឿង សរុប១៤គ្រឿង៕…

  • លោក ព្រំ រស្មី បានសរសើរក្រុម B M និងក្រុមគោព្រៃមណ្ឌលគីរី ធ្វើបានល្អសម្រាប់ការប្រណាំង OFF ROAD នៅថៃ

    លោក ព្រំ រស្មី បានសរសើរក្រុម B M និងក្រុមគោព្រៃមណ្ឌលគីរី ធ្វើបានល្អសម្រាប់ការប្រណាំង OFF ROAD នៅថៃ

    ប្រទេសថៃ៖ ការប្រណាំងរថយន្ត Off Road គម្រប់ខួប២០ឆ្នាំ (THE MAGNIFICENT TEN 2022 ) ខេត្ត កាឆាណាក់បូរី ប្រទេសថៃ បានបញ្ចប់ដោយជោគជ័យ ។ លោក ព្រំ រស្មី ប្រធានក្រុមខេមបូ 4×4 បានបញ្ជាក់ថា យើងទទួលបានបទពិសោធន៍ច្រើន ទោះលទ្ធផលមិនទទួលបានដូចការគ្រោងទុក តែពេញចិត្ត ដោយឈរលើ២១ក្រុម ក្នុងចំណោម៣៤ក្រុម សរុប១០៤រថយន្ត មកពី៤ប្រទេស។ លោក ព្រំ រស្មី បន្ថែមថា ការប្រណាំងថ្ងៃទី១ មាន៤ជុំ ក្រុម ១១៧ ឈរលេខ៣១ ដោយខកខានប្រកួត១ជុំ ថ្ងៃទី២ មាន២ជុំ ឈរលេខ១៨ និងថ្ងៃទី៣ មាន២ជុំ ទទួលបានចំណាត់ថ្នាក់លេខ១៣ ហើយប្រសិនបើមិនមានបញ្ហាបច្ចេកទេស នឹងទទួលបានចំណាត់ថ្នាក់ល្អ ពីលេខ៦ទៅលេខ៧។ ប្រធានក្រុមខេមបូ 4×4 រូបនេះ បានសរសើរក្រុម B M និងក្រុមគោព្រៃមណ្ឌលគីរី មានឆន្ទៈខ្ពស់ក្នុងការប្រណាំងកម្រិតអន្តរជាតិនេះ…

  • សាលារៀនជំនាន់ថ្មីតាំងបង្ហាញស្នាដៃសិស្សក្នុងទិវាជួបឪពុកម្តាយឆ្នាំ២០២២

    សាលារៀនជំនាន់ថ្មីតាំងបង្ហាញស្នាដៃសិស្សក្នុងទិវាជួបឪពុកម្តាយឆ្នាំ២០២២

    សាលារៀនជំនាន់ថ្មីបានប្រារព្ធកម្មវិធី«ទិវាជួបឪពុកម្តាយ»ដែលមានការរៀបចំពិព័រណ៌បង្ហាញអំពីស្នាដៃរបស់សិស្សានុសិស្សនៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ ក្រោមអធិបតីភាពឯកឧត្តម ជា ជាតិ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នាយកសាលា ឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សយ៉ាងច្រើនកុះករ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។ លោក សៅ ចន្ថា នាយកសាលារៀនជំនាញថ្មីនៅវិទ្យាល័យ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ព្រែកអញ្ចាញ បានរៀបរាប់ថា «ទិវាជួបឪពុកម្តាយ»មានការរៀបចំពិព័រណ៌ស្នាដៃរបស់សិស្សនេះ គឺស្ថិតក្នុងគោលនយោបាយរបស់សាលារៀនជំនាន់ថ្មី ដែលប្រព្រឹត្តប្រចាំឆ្នាំ។ ពិព័រណ៌នេះគឺជាស្នាដៃរបស់សិស្សទាំងស្រុងចាប់ពីថ្នាក់ទី៧ដល់ទីថ្នាក់ទី១២។ សិស្សត្រូវបានចែកជាក្លឹប ហើយក្លឹបនីមួយៗមានគម្រោងដែលត្រូវស្រាវជ្រាវផ្សេងៗគ្នារហូតដល់១៥០គម្រោង។ កម្មវិធីសិក្សាជំនាន់ថ្មីគឺអនុវត្តលើវិធីសាស្ត្រវិទ្យាសាស្ត្រ ដែលផ្តោតលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។ អ្វីដែលបានតាំងបង្ហាញនេះគឺបូកបញ្ចូលគ្នារវាងមុខវិទ្យាសាស្ត្រដែលសិស្សបានរៀនគឺ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ផែនដីវិទ្យា និងគណិតវិទ្យា ដើម្បីបញ្ចូលគ្នាទៅឲ្យចេញជាស្នាដៃដែលបានស្រាវជ្រាវ។ លោកនាយកសាលាមានប្រសាសន៍ថា ៖«គោលបំណងចម្បងនៃពិព័រណ៌ស្នាដៃសិស្សនេះគឺចង់បង្ហាញដល់មាតាបិតា អាណាព្យាបាលរបស់សិស្ស និងសហគមន៍ឲ្យឃើញពីសមត្ថភាព លទ្ធភាព និងការស្រាវជ្រាវដែលសិស្សបានរៀនសូត្រក្នុងរយៈពេលមួយឆ្នាំ។ អ្វីដែលបានដាក់តាំងបង្ហាញគឺរំលេចចេញនូវមេរៀនដែលពួកគាត់បានរៀន ស្រាវជ្រាវ និងយកមកកែច្នៃឲ្យក្លាយជាស្នាដៃប្រចាំឆ្នាំរបស់ពួកគាត់គឺបង្ហាញទៅមាតាបិតា អាណាព្យាបាលឲ្យឃើញថា…