Category: កីឡា

  • កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២

    កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២

    ភ្នំពេញៈ កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា ដណ្តើមបានមេដាយសរុប៧ គ្រឿងពីការប្រកួតកីឡាការ៉ាតេជើងឯក (Thailand Open Karate-DO Championship 2022) ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ដែលសមិទ្ធផលនេះគឺជាក្តីសង្ឃឹមកាន់តែខ្ពស់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។លោក ដែក ភារៈ អគ្គលេខាធិការរង សហព័ន្ធកីឡាការ៉ាតេកម្ពុជាបានគូសបញ្ជាក់ថា មេដាយចំនួន ៧គ្រឿង ដែលកីឡាការ៉ាតេកម្ពុជាដណ្តើមបាន ក្នុងព្រឹត្តិការណ៍អន្តរជាតិនៅប្រទេសថៃនេះ រួមមាន៖ មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធិ ៤គ្រឿង។ មេដាយប្រាក់លើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាករ ងួន សុខក្រៃលែង, កីឡាករ ស្រៀងវិរៈ, និងកីឡាការិនី ឆន ស្រីភា, ខណៈមេដាយសំរឹទ្ធិលើវិញ្ញាសាឯកត្តជនដណ្តើមបានដោយកីឡាការិនី សំណាង ឧត្តរ៉ា, កីឡាករ ជ្រុន វិរៈបុត្រ, និងកីឡាករ ប៊ិន ម៉េងលី។ ចំពោះមេដាយសំរឹទ្ធិ១គ្រឿងទៀត(ជាក្រុម)ដណ្តើមបានដោយកីឡាការិនី ឆន ស្រីភា, កីឡាការិនី វ៉ាន់ ចរិយា,…

  • លោក ជ្រិន សុធា៖ “Teakwondo Day” ធ្វើឡើងដើម្បីរំលែកពីគុណតម្លៃកីឡាតេក្វាន់ដូប្រភេទកីឡាអូឡាំពិក

    លោក ជ្រិន សុធា៖ “Teakwondo Day” ធ្វើឡើងដើម្បីរំលែកពីគុណតម្លៃកីឡាតេក្វាន់ដូប្រភេទកីឡាអូឡាំពិក

    ភ្នំពេញ៖ លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការនៃខេមរសហព័ន្ធកីឡាតេក្វាន់ដូតំណាងឲ្យលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងប្រធានខេមរសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញចូលរួមកម្មវិធី “Teakwondo Day” ដែលប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំនៅសាលតេក្វាន់ដូប៊ូយ៉ុង-ខ្មែក្នុងពហុកីឡដ្ឋានជាតិក្រោមការសហការខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូ។ លោក ឆយ យ៉ុងសុក តំណាងឲ្យបណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាបាននិយាយថា កម្មវិធី “Teakwondo Day” ដែលមានកីឡាករ-កីឡាការិនី១៦៣នាក់មកពីក្លិបចំនួន១១រួមមានក្លិបតេក្វាន់ដូមិត្តភាព ក្លិបតេក្វាន់ដូហូណាសា ក្លិបតេក្វាន់ដូ សេរីភាព ក្លិបតេក្វាន់ដូព្រះច័ន្ទ ក្លិបតេក្វាន់ដូ NEW WORLD ក្លិបតេក្វាន់ដូ PSE ក្លិបតេក្វាន់ដូសាមគ្គី ក្លិបតេក្វាន់ដូ AAA ក្លិបតេក្វាន់ដូ O.P.I ក្លិបតេក្វាន់ដូ ខ្លា ស និងក្លិបតេក្វាន់ដូFreedom។ លោកបណ្ឌិត ជ្រិន សុធា បានមានប្រសាសន៍ថា ថ្ងៃនេះខេមរសហព័ន្ធកីឡាតេក្វាន់ដូ និងបណ្ឌិត្យសភាតេក្វាន់ដូរៀបចំកម្មវិធី “Teakwondo Day” ដែលប្រទេសមានប្រភេទតេក្វាន់ដូនៅទូទាំងពិភពលោកក៏រៀបចំកម្មវិធីនេះដែរ ហើយជាកម្មវិធីរម្លែកពីគុណតម្លៃកីឡាតេក្វាន់ដូប្រភេទកីឡាអូឡាំពិក និងការហ្វឹកប្រាណសម័យថ្មីជួយឲ្យយើងមានភាពរហ័សរហួនដោយមានកីឡាករ-កីឡាការិនី២០០ប្រទេសចំនួន៨លាននាក់មិនគិតអ្នកហាត់ដើម្បីសុខភាពឡើយ…

  • ពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ២០២២

    ពិធីបិទការប្រកួតទូកប្រពៃណី «ទូកនាគ» ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ុង ជ្រើសរើសជើងឯកថ្នាក់ជាតិពានរង្វាន់សម្តេចក្រឡាហោម ស ខេង» លើកទី៩ ឆ្នាំ២០២២

    កំពត ៖ មានប្រសាសន៍បិទកម្មវិធីនាឱកាសនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត តំណាងដ៍ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូ និងរ៉ូអ៊ុងបានបញ្ជាក់ថា ថ្ងៃនេះខ្ញុំមានកិត្តិយស និងសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែង ដោយបានមកចូលរួមជាអធិបតីក្នុងពិធី “បិទ” ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ -កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” ជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទីនេះ ។ ក្នុងនាមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ «សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា សហការជាមួយ រដ្ឋបាលខេត្តកំពត» បានខិតខំរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» ទូកកានូ-កាយ៉ាក់ ជ្រើសរើស…

  • អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង មេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង

    អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង មេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង

    អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទានៃការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅប្រទេសថៃ ដែលបញ្ចប់នៅល្ងាចថ្ងៃអាទិត្យ ទី៤ខែកញ្ញា ឆ្នាំ២០២២នេះ។ បើតាមការបញ្ជាក់ពីលោក ហែមថុន ពន្លឺ គ្រូបង្វឹកផ្នែកហែលពាក់ជើងទានៃក្រុមជម្រើសជាតិហែលទឹកកម្ពុជាបានអះអាងពីប្រទេសថៃមកថា ក្រុមជម្រើសជាតិកម្ពុជាដែលចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ សរុប៦នាក់ ក្នុងនោះ កីឡាករ៤នាក់ និងកីឡាការិនី២នាក់ ដោយដឹកនាំពីគ្រូបង្វឹកម្នាក់ លោក និងប្រតិភូដឹកនាំ លោក ហែម គីរី។ ព្រឹត្តិការណ៍នេះមាន១៦ប្រទេសចូលរួមប្រកួតប្រជែង ដោយមានកីឡាករ កីឡាការិនីសរុបចំនួន ២៣០នាក់៕ ចាន់ វិចិត្រ

  • សម្តេចតេជោ បានបង្ហោះអបអរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី មេដាយ២គ្រឿង

    សម្តេចតេជោ បានបង្ហោះអបអរកីឡាការិនី  កាំង  មុយនីន  ទទួលបានជ័យលាភី មេដាយ២គ្រឿង

    អបអរសាទរកីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ ២គ្រឿង មាស ១គ្រឿង លើប្រភេទវិញ្ញាសា Women 400m Bifins និងសំរឹទ្ធ ១គ្រឿង លើប្រភេទ វិញ្ញាសា Women 50m Bifins ក្នុង ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 នៅព្រះរាជាណាចក្រថៃ។ សមាគមកីឡាក្រោមទឹកប្រទេសថៃ (Association of Thailand Underwater Sports) បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ទៅចូលរួមការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តភូកេត ប្រទេសថៃ។ រហូតមកដល់ពេលនេះ ចំនួនមេដាយទាំងអស់ដែលកីឡាការីនីកម្ពុជាយើងទទួលបានចំនួន ០៤គ្រឿង ពីការប្រកួត នេះ រួមមាន…

  • អត្តពលិកកីឡាកាយសម័ន្ធ ឈ្នះមេដាយ២គ្រឿង ពីការប្រកួតជើងឯកអាស៊ី

    អត្តពលិកកីឡាកាយសម័ន្ធ ឈ្នះមេដាយ២គ្រឿង ពីការប្រកួតជើងឯកអាស៊ី

    ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកអាស៊ីលើកទី7 Aeroc Age Group អាយុក្រោម15 ឆ្នាំ កម្ពុជាទទួលបានមេដា ប្រាក់ 1 គ្រឿង សំរឹទ្ធ 1គ្រឿងវិញ្ញាសា គូរ1-កីឡាករ ស៊្រាន វួចទ្រី2-កីឡាការិនី ឈួន ស្រីនាតវិញ្ញាសា ទ្រីយ៉ូមេដាយសំរឹទ្ធ 1គ្រឿង1-កីឡាករ ស៊្រាន វួចទ្រី2-កីឡាការិនី ឈួន ស្រីនាត3-កីឡាការិន ច្រឹង ចាន់ត្រា ។ ចាន់ វិចិត្រ

  • រកឃើញក្រុមទូកជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៩

    រកឃើញក្រុមទូកជើងខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេងលើកទី៩

    ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩ឆ្នាំ២០២២ ដែលដំណើរប្រកួត នៅក្រុងកំពត ខេត្ត កំពត បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលប្រកួតប្រជែងនៅថ្ងៃទី៣ពេញមួយថ្ងៃ។ក្រុមជើងទូកជើងខ្លាំងដែលបានឡើងដល់វគ្គផ្តាច់ព័ត្រប្រជែងតំណាងជើងឯកនៃការប្រកួតបញ្ចប់ព្រឹត្តិការណ៍នៅថ្ងៃទី៤នេះ មាន ផ្នែកទូកបុរសចម្ងាយ៥០០ម៉ែត្រ សមាគមទូកខេត្ត កំពង់ឆ្នាំ សមាគមទូកកងទ័ពជើងទឹក សមាគមទូកខេត្តព្រៃវែង និង សមាគមទូកខេត្តកណ្តាល។ ផ្នែកបុរសចម្ងាយ៨០០ម៉ែត្រ សមាគមទូកកំពង់ស្ពឺ សមាគមទូកខេត្តបន្ទាយមានជ័យ សមាគមទូកបន្ទាយមានជ័យ និង សមាគទូកខេត្តបាត់ដំបង។ ផ្នែកនារីចម្ងាយ៥០០ម៉ែត្រ សមាគមទូកខេត្តកំពត សមាគមទូកខេត្តកណ្តាល និងសមាគមទូករាជធានីភ្នំពេញ។លោក ស្រ៊ុន លាង អគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេស បានវាយតម្លៃថា ការប្រកួតទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ទូកកានូ កាយ៉ាក់ និងរ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់សម្តេចក្រឡាហោម សខេង លើកទី៩នេះ បានដំណើរការប្រកួតដោយរលូនមិនមានអ្វីកើតឡើងនោះទេ ពោលទាំងបណ្តឹងតវ៉ាផ្នែកបច្ចេកទេស និងកក្តាអាកាសធាតុ។ លោក បានគូសបញ្ជាក់ទៀតថា ការប្រកួតនៅឆ្នាំ២០២២នេះ ក្រុមទូកដែលមកចូលរួមទាំងអស់ សុទ្ធសឹងតែមានបច្ចេកទេសកើនឡើងខ្លាំង ខណៈដែលការប្រកួតប្រជែង គឺមានលក្ខណៈស្វិតស្វាញខ្លាំងជាងបណ្តាឆ្នាំមុនៗ ។កក្តាទាំងអស់នេះ…

  • អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភី
    មេដាយ សំរឹទ្ធ ១គ្រឿង

    អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ សំរឹទ្ធ ១គ្រឿង

    ថៃ៖ អបអរសាទរ កីឡាការិនី កាំង មុយនីន ទទួលបានជ័យលាភីមេដាយ សំរឹទ្ធ ១គ្រឿង ក្នុងការប្រកួត Finswimming’s World Cup Round Swimming Pool 2022 លេីប្រភេទវិញ្ញាសា Women 50m Bifins ។

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវគណកម្មការបច្ចេកទេសជំនាញ សរុប ៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវគណកម្មការបច្ចេកទេសជំនាញ សរុប ៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា សហព័ន្ធត្រូវការគណកម្មការបច្ចេកទេសជំនាញ ចំនួន ៥០នាក់ ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលមន្រ្តីបច្ចេកទេសថ្នាក់ជាតិ លើកទី១ រយៈពេល៦ថ្ងៃ ដល់មន្រ្តីរបស់មន្ទីរអប់រំយុវជន និងកីឡា នៅមន្ទីរអប់រំយុវជន និងកីឡា ក្រុងកំពត ខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ។ លោក ស្រ៊ុន លាង បញ្ជាក់ថា តាមផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ក្នុងឆ្នាំ២០១៩-២០២៣ ត្រូវគណកម្មការបច្ចេកទេសជំនាញចំនួន៧៥នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ និងការប្រកួតនានាទាំងជាតិ និងអន្តរជាតិ ប៉ុន្តែការងារបណ្តុះបណ្តាលកន្លងមកសហព័ន្ធបានធ្វើ៥លើករួចហើយ គិតមកដល់ពេលនេះយើងមានមន្រ្តីជំនាញជាង២០០នាក់ តែប្រតិភូសហព័ន្ធ កីឡាទូកអន្តរជាតិ លោក Dick Lim ប្រាប់ថា ត្រូវការអ្នកជំនាញត្រឹម៥០នាក់ គឺគ្រប់គ្រាន់ហើយ។ លោកអគ្គលេខាធិការង បន្តថា សម្រាប់គណកម្មការសហព័ន្ធកីឡាទូកអន្តរជាតិវិញ បានប្រាប់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម ឬការប្រកួតកម្រិតអន្តរជាតិនានា ត្រូវការគណកម្មការជំនាញចំនួន២២នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ជ្រើសរើសដោយសហព័ន្ធកីឡាទូកអន្តរជាតិ ក្នុងនោះប្រទេសខ្លះអាចយក៣នាក់…

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវគណកម្មការបច្ចេកទេសជំនាញសរុប៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ត្រូវគណកម្មការបច្ចេកទេសជំនាញសរុប៥០នាក់ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា សហព័ន្ធត្រូវការគណកម្មការបច្ចេកទេសជំនាញ ចំនួន៥០នាក់ ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។