Category: កីឡា

  • សំ សុខយី បានចាត់ទុកការហ្វឹកហាត់រយ:ពេលវែងនៅចិន នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក

    សំ សុខយី បានចាត់ទុកការហ្វឹកហាត់រយ:ពេលវែងនៅចិន នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក

    ភ្នំពេញ៖ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានចាត់ទុកការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅចិនរយៈពេលវែង នឹងឈានទៅដណ្តើមមេដាយលើសពីការរំពឹងទុក ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង ។ នេះការថ្លែងអោយដឹងបន្ទាប់ពីប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជាសរុប ១៦១នាក់ លើ ១២ប្រភេទកីឡា បានបញ្ជូនបទៅសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅ។ លោក សំ សុខយី បញ្ញាក់បន្ថែមថា ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ។ កីឡាករ-កីឡាការិនីទាំងអស់ នឹងត្រូវហ្វឹកហាត់ រយៈពេលវែង រហូតដល់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ តែក្រោយបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា បើសិនគ្មានការប្រែប្រួលនោះទេ ពួកគេនឹងត្រឡប់ទៅហាត់នៅចិនបន្ដទៀត រហូតចប់កិច្ចព្រមព្រៀងរយៈពេល២ឆ្នាំ។ លោក អគ្គលេខាធិការ សង្ឃឹមថា ការបញ្ជូនកីឡាករ កីឡាការិនីទៅហ្វឹកហាត់នេះ នឹងធ្វើអោយសិទ្ធផលឈានដល់កម្រិតស្តង់ដារ ដែលអាចដណ្ដើមយកមេដាយបាន។ ដោយសារថា ការដែលយើងទទួលបានគ្រូជំនាញចិន មកបង្វឹករយៈពេលមួយខែ ឃើញថាកីឡាករ កីឡាការិនីរបស់យើងមានសិទ្ធផលកើនឡើងគួរឲ្យកត់សម្គាល់…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ « មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាឪកាសបង្ហាញកម្ពុជា ទៅកាន់សមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ »

    ឯកឧត្តម វ៉ាត់ ចំរើន៖ « មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ជាឪកាសបង្ហាញកម្ពុជា ទៅកាន់សមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ »

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC មានប្រសាសន៍ថា ការទទួលធ្វើម្ចាស់ផ្ទះ មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ សុខាភ្នំពេញ គឺជាឪកាសបង្ហាញកម្ពុជា ជូនសមាជិកអូឡាំពិក ដែលមកពីគ្រប់ទ្វីបទាំងអស់ បានឃើញពី សន្តិភាព និងការអភិវឌ្ឍ របស់ព្រះរាជាណាចក្រកម្ពុជា»។ នេះជាការលើកឡើងរបស់ឯកឧត្តម ក្រោយបញ្ចប់កិច្ចប្រជុំត្រៀមមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី កាលពីល្ងាចម្សិលមិញក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ។ ឯកឧត្តម វ៉ាត់ ចំរើន បានបន្តថា «ឯកឧត្តមបណ្ឌិត ថោង ខុន បានជំរុញឲ្យគណៈកម្មការជំនាញទាំងអស់ឲ្យបានហ្មត់ចត់បំផុត ក្នុងការទទួលបដិសណ្ឋារកិច្ចជូនភ្ញៀវអន្តរជាតិ ឲ្យបានល្អបំផុត ដើម្បីឲ្យសក្តិសមនឹងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ជាតិយើង។ ត្រៀមទទួលឥស្សរជនជាន់ខ្ពស់ អញ្ជើញចូលរួមពី ៤៥ប្រទេស ក្នុងអាស៊ី និងប្រតិភូចលនាអូឡាំពិកអន្តរជាតិ មកពីគ្រប់ទ្វីបផ្សេងៗទៀតក្នុងរង្វង់ ៤០០នាក់ ជាពិសេសអោយបានមើលឃើញពីការអភិវឌ្ឍរបស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេស…

  • Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

    Arthur Melo បង្ហាញខ្លួនដំបូងនៅឈុតយុវជន Liverpool

    Arthur Melo បានបង្ហាញខ្លួនដំបូងសម្រាប់ក្រុម Liverpool U21 នៅពានរង្វាន់ Papa Johns Trophy Northern Group D តែបរាជ័យ ១ទល់០ ក្រោយថ្វីជើងក្លឹប Rochdale ។ ខ្សែបម្រើសញ្ជាត់ប្រេស៊ីលរូបនេះ បានប្តូរចូលនៅនាទីទី៦៣ ជំនួសកីឡាករ Jay Spearing ។ជាមួយនឹងការបង្ហាញខ្លួនលកើកដំបូងសម្រាប់ក្លឹប Liverpool បន្ទាប់ពីខ្ចីជើងពីក្លឹប Juventus ប៉ុន្តែកីឡាករ Arthur Melo ត្រូវបានគេរាយការណ៍ថា កំពុងខិតខំប្រឹងប្រែងស្វែងរកជម្រើសដំបូងក្រោមការដឹកនាំរបស់លោក Jurgen Klopp ។ សារព័ត៌មាន Daily Mail ថ្មីៗនេះបានរាយការណ៍ថា Arthur កំពុងហ្វឹកហាត់មួយថ្ងៃពីរដង នៅលើទីលានកាលពីល្ងាចថ្ងៃអង្គារ ក្រោយបង្ហាញខ្លួនជាមួយឈុតយុវជន U21 ។ គួរបញ្ជាក់ថា ក្លឹបហង្សក្រហម Liverpool បានខ្ចីជើង Arthur Melo ពីក្លឹប Juventus កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២…

  • ខ្សែបម្រើ Eriksen ត្រូវបានគេប្រៀបធៀបថាមានទម្រង់លេងល្អដូច Scholes

    ខ្សែបម្រើ Eriksen ត្រូវបានគេប្រៀបធៀបថាមានទម្រង់លេងល្អដូច Scholes

    កីឡាករ Christian Eriksen បានសារភាពថា វាគឺជា “កិត្តិយស” ដែលត្រូវបានប្រៀបធៀបជាមួយនឹងវីរបុរសរបស់ Manchester United លោក Paul Scholes ។ កីឡាករអន្តរជាតិដាណឺម៉ាករូបនេះ មានទម្រង់លេងយ៉ាងល្អក្នុងតួនាទីជាខ្សែបម្រើកណ្តាលក្រោមការដឹកនាំរបស់ Erik ten Hag។ ទម្រង់លេងរបស់ Eriksen ក្នុងការបញ្ជូនបាល់ តួនាទីជាខ្សែបម្រើត្រូវបានគេប្រៀបធៀបដូច Scholes ។ Eriksen បានប្រាប់ Politiken ថា៖ «វាជាបាល់ទាត់ខ្លីហើយបង្ហាញថាវាលឿនប៉ុណ្ណា។ “ជាការពិតណាស់ វាជាការល្អណាស់ ក្នុងការប្រៀបធៀបខ្ញុំនឹងគាត់ ប៉ុន្តែនេះគ្រាន់តែចំនុចយលឃើញរបស់អ្នកតែប៉ុណ្ណោះ ។ សម្រាប់ខ្ញុំមានសំណាងដែលខ្ញុំបានអាចលេងជាមួយ Paul Scholes ដោយសារគាត់គឺជាកីឡាករដ៏ល្អម្នាក់ ។” គួរបញ្ជាក់់ថា Christian Eriksen បានផ្ទេមកក្លឹបបិសាចក្រហមដោយគ្មានតម្លៃខ្លួន កាលពីខែកក្កដា ឆ្នាំ២០២២ ពីក្លឹប Brentford ក្រោយចាកចេញពីក្លឹប Inter Milan ក្នុងឆ្នាំ២០២១ ៕ ចាន់ វិចិត្រ

  • លោក ស្រ៊ុន លាង ៖ កីឡាជាតិ លើកទី៣ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

    លោក ស្រ៊ុន លាង ៖ កីឡាជាតិ លើកទី៣ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣

    ភ្នំពេញ៖ លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ គឺផ្នែកមួយនៃផែនការយុទ្ធសាស្រ្ត របស់សហព័ន្ធកីឡាទូក ដុសខាតសមត្ថភាពអត្តពលិក និងមន្រ្តីបច្ចេកទេស ដើម្បីត្រៀមព្រឹត្តការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់ ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងរ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ“ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៩ ឆ្នាំ២០២២” នៅខេត្តកំពត កាលពីពេលថ្មីៗកន្លងទៅ ។ លោក ស្រ៊ុន លាង បញ្ជាក់ថា កីឡាជាតិ លើទី៣ គឺជាផែនការយុទ្ធសាស្រ្តរបស់សហព័ន្ធកីឡាទូក ពីព្រោះមានកាប្រកួតច្រើន មានក្រុមកីឡាទូកច្រើនមកពីបណ្តារាជធានី ខេត្ត-ក្រុង និងក្រសួងស្ថាប័នចូលរួម ការបង្កើនសិទ្ធផលជូនអត្តពលិកក៏កាន់តែល្អប្រសើរ ជាពិសេសសម្រាប់កីឡាករថ្មី ដែលមិនធ្លាប់បានចូលរួមប្រកួតជាលក្ខណអន្តរជាតិ នឹងទទួលបានបទពិសោធន៍ បច្ចេកទេសថ្មី អាចពង្រឹងស្មារតី និងបន្សំខ្លួនពីការប្រកួតនេះ ។ លោក បន្តថា មន្រ្តីបច្ចេកទេសសហព័ន្ធ ក៏ដូចគ្នាគឺអាចពង្រឹងសមត្ថភាព ពីការកាត់សេចក្តីការប្រកួតផ្ទាល់…

  • អ្នកជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ B A ថ្លែងថា វគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមជាមូលដ្ឋានគ្រឹះបង្ហាត់ថ្នាក់ថ្នាលដ៏មានប្រសិទ្ធិភាព

    អ្នកជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ B A ថ្លែងថា វគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមជាមូលដ្ឋានគ្រឹះបង្ហាត់ថ្នាក់ថ្នាលដ៏មានប្រសិទ្ធិភាព

    ភ្នំពេញ ៖ លោក Sambenthan Sivaperumal ជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់ BA ជាគ្រូឧទ្ទេសប្រចាំវគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២ មកពីប្រទេសម៉ាឡេស៊ី បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋម គឺជាវគ្គមួយមានសារៈសំខាន់ខ្លាំងណាស់សម្រាប់លោកគ្រូអ្នកគ្រូប្រើប្រាស់បង្ហាត់កូនសិស្សនៅតាមសាលារៀន និងក្លិបវាយសី ។គ្រូឧទ្ទេសរូបនេះ បានបញ្ជាក់ទៀតថា វគ្គមួយនេះបានផ្តោតសំខាន់អំពីវិធីសាស្រ្តនិងគន្លឹះដំបូងនៃការបង្ហាត់កីឡាករថ្នាល ដើម្បីទាក់ទាញពួកគេឲ្យចង់ហ្វឹកហាត់និងស្រលាញ់កីឡាវាយសី។ដូច្នោះហើយ ចំណេះដឹងដែល លោកបានចែករំលែករយៈពេល៣ថ្ងៃនេះ លោក សង្ឈឹមជឿជាក់ថា សិក្ខាកាមដែលជាលោកគ្រូអ្នកគ្រូនិងយកទៅអនុវត្តនៅតាមសាលារៀន និងក្លឹបរបស់ពួកគេប្រកបដោយប្រសិទ្ធិភាព ហើយ រួមចំណែកផលិតបាននូវធនធានល្អៗចេញពីសាលារៀននៅសម្រាប់កម្ពុជានៅពេលខាងមុខ។ ដោយឡែក លោក រ័ត្ន ពិសិដ្ឋ គ្រូបង្វឹកមកពីសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប បង្ហាញចំណាប់អារម្មណ៍ថា វគ្គបណ្តុះបណ្តាលកម្រិតបឋមនេះ ពិតជាសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រូបង្វឹកដូចលោក ព្រោះវាជាមូលដ្ឋានគ្រឺះ និងយុទ្ធសាស្រ្តដំបូងសម្រាប់បង្ហាត់ជួយឲ្យកីឡាករថ្នាលមានមូលដ្ឋានគ្រឹះកីឡាវាយសី ដើម្បីបន្តអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករមានសក្តានុពលសម្រាប់កម្ពុជា។ រីឯអ្នកគ្រូ មួន រ៉ានី មកពីសាលារៀនជំនាន់ថ្មីព្រែកលៀប ក៏បានបង្ហាញចំណាប់អារម្មណ៍ដែរថា អ្នកគ្រូពិតជារំភើបចំខ្លាំងណាស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះ ហើយ អ្នកអះអាងថា នឹងនាំយកចំណេះដឹងដែលទទួលបានពីវគ្គនេះ ទៅចែករំលែកដល់សិស្សនុសិស្សក្នុងសាលារៀនរបស់អ្នកគ្រូ ដើម្បីឲ្យពួកគេចេះលេងកីឡាវាយសី និងក្លាយជាកីឡាករវាយសីសក្តានុពលនៅពេលខាងមុខ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២ មានសិក្ខាកាមចូលរួមចំនួន៣១រូប ក្នុងនោះស្រី៧រូប មកពីក្លឹបសម្ព័ន្ធកីឡាវាយសីនិងសាលារៀនចំនួន៨ ដំណើររយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៨…

  • អតីត ខ្សែប្រយុទ្ធក្រុម Chelsea កីឡារក Hudson-Odoi លេងតួនាទីថ្មី នៅក្លឹប Bayer Leverkusen

    អតីត ខ្សែប្រយុទ្ធក្រុម Chelsea កីឡារក Hudson-Odoi លេងតួនាទីថ្មី នៅក្លឹប Bayer Leverkusen

    ខ្សែបម្រើ Callum Hudson-Odoi របស់ Chelsea ត្រូវបានក្លឹប Bayer Leverkusen ខ្ចីជើងកិច្ចសន្យាមួយរដូវកាល និងពាក់អាវស្លាកលេខ១០ ជាមួយតួនាទីថ្មី ក្រោមការដឹកនាំរបស់គ្រូបង្វឹក Gerardo Seoane ។ខណៈពេលក្លឹប Bayer Leverkusen ប៉ះជាមួយ ក្លឹប Werder Bremen លេងពីក្រោយខ្សែបម្រើកណ្តាល Patrik Schick ជាមួយ Moussa Diaby និង Jeremie Frimpong ដែលនៅតំបន់ស្លាប ជាលទ្ធផលគឺស្មើគ្នា ១ទល់១ កាលពីថ្ងៃសៅរ៍កន្លងទៅ នៅក្របខណ្ឌ Budesliga ។Hudson-Odoi បានប្រាប់គេហទំព័ររបស់ Bayer ថា ខ្ញុំមានអារម្មណ៍រីករាយជាមួយនឹងបទពិសោធថ្មី នៅលើទឹកដៅអាល្លីម៉ង់បន្ទាប់ពីចាកចេញ Chelsea” ៕ ចាន់ វិចិត្រ

  • ឯកឧត្តម វ៉ាត់ ចំរើន៖ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវការអ្នកស្ម័គ្រចិត្ត ពី៥ពាន់ ទៅ១ម៉ឺននាក់

    ឯកឧត្តម វ៉ាត់ ចំរើន៖  ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវការអ្នកស្ម័គ្រចិត្ត ពី៥ពាន់ ទៅ១ម៉ឺននាក់

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា ព្រឹត្តការណ៍កីឡាស៊ីហ្គេម-ស៊ានប៉ារ៉ាហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺត្រូវការអ្នកស្ម័គ្រចិត្តពី៥ពាន់ទៅ១ម៉ឺននាក់ ដើម្បីគ្រប់គ្រង និងដឹកនាំសកម្មភាព ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំពិភាក្សាការងារ រវាងគណៈកម្មការអ្នកស្ម័គ្រចិត្ត អធិបតីភាពឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នេះ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា គណកម្មការអ្នកស្ម័គ្រចិត្ត ដែលដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អនុរដ្ឋលេខាធិការលក្រសួងអប់រំយុវជន និងកីឡា ដែលជាប្រធាន បានរៀបចមផែនការ កាលវិភាគច្បាស់លាស់ និងបែងចែករចនាសម្ព័ន្ធដឹកនាំល្អ និងមានជនបង្គោល អ្នកស្ម័គ្រចិត្តជាង៥០០នាក់ បានចាប់ផ្ដើមហាត់សមជាបណ្ដើរៗ ដែលចំនួននេះ អាចគ្រប់គ្រាន់ដឹកនាំអ្នកស្ម័គ្រចិត្តបានពី៥ពាន់ទៅ១ម៉ឺននាក់ ។ ដែលជាតម្រូវការរបស់ CAMSOC បានត្រៀមជាក់ស្ដែងរបស់គណៈកម្មការជំនាញនីមួយៗ និង CAMSOC…

  • Barcelona ចង់នាំយកខ្សែប្រយុទ្ធក្លឹបគូប្រជែងម្នាក់ នៅ La Liga

    Barcelona ចង់នាំយកខ្សែប្រយុទ្ធក្លឹបគូប្រជែងម្នាក់ នៅ La Liga

    ក្លឹប Barcelona កំពុងត្រៀម ដេញថ្លៃទិញយកខ្សែបម្រើ ប្រយុទ្ធរបស់ Real Madrid កីឡាករ Marco Asensio មកកាន់ទឹកដី Camp Nou។ លោក Xavi កំពុងត្រៀមបញ្ចេញការចំណាយបន្ថែមពេលដែលទីផ្សារដោះដូរ កីឡាករ បើកនាខែមករាខាងមុខ។ Asensio ត្រូវបាន រាយការណ៍ថា ជាគោលដៅ មួយរបស់ អ្នកចាត់ការវ័យ ៤២ ឆ្នាំ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្បាញរូបនេះ នៅសល់ កុងត្រាមិនដល់មួយឆ្នាំក្នុង កិច្ចសន្យាជាមួយក្លឹប Madrid។ នេះយោងបើតាមការចុះផ្សាយរបស់ The Sun កីឡាករវ័យ២៦ឆ្នាំ ឆាប់ៗ អាច នឹងផ្លាស់មកកាន់ក្លឹប គូប្រជែង Barcelona។ កីឡាករ សញ្ជាតិអេស្ប៉ាញ មានការ ទាក់ទងផ្ទេរចេញ ពី Bernabeu អំឡុងពេលរដូវ ក្ដៅនេះ ប៉ុន្តែមិន អាចកើត ឡើង ខណៈគេនឹងចាកចេញ ដោយគ្មានតម្លៃខ្លួន នៅឆ្នាំ ក្រោយ។…

  • ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកធនធានដែលចេញពីសាលារៀនជាមូលដ្ឋានសក្កានុពលសម្រាប់កម្ពុជានៅថ្ងៃអនាគត

    ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ចាត់ទុកធនធានដែលចេញពីសាលារៀនជាមូលដ្ឋានសក្កានុពលសម្រាប់កម្ពុជានៅថ្ងៃអនាគត

    ភ្នំពេញ៖ ឯកឧត្តម ឧត្តម សេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ថ្លែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញកីឡាវាយសីកម្រិតបឋមឆ្នាំ២០២២ កាលពីថ្ងៃអាទិត្យទី១៨ ខែ កញ្ញា ថា វគ្គបណ្តុះនេះ សហព័ន្ធបង្កើតឡើងក្នុងគោលដៅសំខាន់ស្វែងរកប្រភពធនធានកីឡាករកីឡាការិនីចេញពីសាលារៀន ពីព្រោះមានតែសាលារៀនទេ ដែលជាប្រភពផ្តល់នូវចំណេះចំរុះ ក្នុងនោះមានដូចជាចំណេះទូទៅ អក្សសាស្រ្ត និងជំនាញផ្សេងៗសុទ្ធតែចេញពីសាលារៀនទាំងអស់ ជាពិសេសកីឡាផងដែរ។ ដូច្នោះការចែករំលែកចំណេះដឹងកីឡាវាយសីកម្រិតបឋមទៅកាន់លោកគ្រូ អ្នកគ្រូកីឡានៅតាមសាលារៀននៅពេលនេះ គឺជាចលនាបំផុសផ្សព្វផ្សាយ ដើម្បីផលិតបាននូវធនធានកីឡាករកីឡាការិនីឆ្នើមៗចេញពីសាលារៀន ដើម្បីឆ្លើយតបទៅនឹងគុណភាពនៅពេលអនាគត ។ ឯកឧត្តម ប្រធានសហព័ន្ធ បានថ្លែងអំណរគុណចំពោះលោកគ្រូSambenthan Sivaperumal ជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់BAដែលខិតខំធ្វើដំណើរពីប្រទេសម៉ាឡេស៊ី មកចែករំលែក និងផ្ទេរចំណេះដឹងសម្រាប់វគ្គបណ្តុះបណ្តាលនេះជូនដល់សិក្ខាកាមកម្ពុជា ដើម្បីទទួើបាននូវបទពិសោធន៍ និងចំណេះមូលដ្ឋានគ្រឹះកីឡាវាយសី។ជាមួយគ្នានេះដែរ ឯកឧត្តម បានថ្លែងអំណរកុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសហព័ន្ធកីឡាវាយសីអាស៊ី និងសហព័ន្ធកីឡាវាយសីពិភពលោក ក្រសួងអប់រំយុវជននិងកីឡា ដែលឧបត្ថម្ភទាំងស្មារតីនិងថវិកា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលតែងតែជួយគាំទ្រយ៉ាងពេញទំហឹងដល់សហព័ន្ធកីឡាវាយសីកម្ពុជា ដោយបានផ្តល់នូវកិច្ចសហការល្អ និងទីកន្លែងសម្រាប់រៀនសូត្រ ប្រារព្ធពិធីផ្សេងៗព្រមទាំងសម្រួលរាល់កម្មវិធីរដ្ឋបាល ប្រកបដោយលក្ខណៈសាមគ្គីភាព និងមិត្តភាពយ៉ាងល្អប្រពៃចូលរួមចមណែកអនុញ្ញាតឲ្យសហព័ន្ធដំណើរការវគ្គទៅដោយរលូន។សូមបញ្ជាក់ថា បើតាមការបញ្ជាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ…