Category: កីឡា

  • អគ្គលេខាធិការសហព័ន្ធកីឡាវាយសី ចាត់ទុកការចូលរួមចំណែកពីក្លឹបវាសីឯកជនជាសកម្មភាពគំរូមួយជួយពន្លឿននិងបំផុសកីឡាវាយសីនៅកម្ពុជា

    អគ្គលេខាធិការសហព័ន្ធកីឡាវាយសី ចាត់ទុកការចូលរួមចំណែកពីក្លឹបវាសីឯកជនជាសកម្មភាពគំរូមួយជួយពន្លឿននិងបំផុសកីឡាវាយសីនៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះក្លិប T-Badminton Court ដែលបានរៀបចំនូវការប្រកួតពានរង្វាន់ T-OPEN 2022 ឡើង ហើយ ឯកឧត្តម បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាគំរូសម្រាប់ក្លិបដទៃ ហើយជាការរួមចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡាវាយសីកម្ពុជាឲ្យកាន់តែរីកចម្រើន។ការលើកឡើងនេះ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់លក្ខណៈមិត្តភាពខាងលើ ដែលពិធីបិទបានធ្វើឡើងក្រោមវត្តមាន លោក ខៀវ ភារិទ្ធ លេខាធិការគណៈកម្មការទី៧ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា បន្ទាប់ពីដំណើរការប្រកួតរយៈពេល ២ថ្ងៃកាលពីថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២២។អគ្គលេខាធិការ សហព័ន្ធរូបនេះ បានគូសបញ្ជាក់ថា ការប្រកួតនេះ គឺជាការបំផុសដល់កីឡាករ-កីឡាការិនីចេះលេងកីឡាវាយសីឲ្យចូលរួមប្រកួត ហើយសហព័ន្ធរីករាយក្នុងការជួយគាំទ្រលើបច្ចេកទេសរៀបចំនានា។ លោកថា បើកីឡាវាយសីរបស់យើង មានការផុសផុលចាប់ពីពេលនេះរហូតតទៅ កីឡាវាយសី នឹងមានធនធានកាន់តែច្រើន សម្រាប់ត្រៀមរៀបចំការប្រកួតឆាកអន្ដរជាតិឲ្យបានច្រើនដូចគេ។ ក្រោយចប់ការប្រកួតនៅក្លិប ពេលប្រកួត T-OPEN 2022 យើងសង្ឃឹមជឿជាក់ថា ក្លិបដែលមានលទ្ធភាព និងសមត្ថភាពធ្វើ ក្លិបទាំងនោះ នឹងរៀនតាម T-Badminton Court ដោយសារក្លិប…

  • មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនបាល់លើកឡើងថា ការចូលរួមជួយគាំទ្រពីមន្រ្តីរដ្ឋាភិបាលជាចំណែកមួយយ៉ាងសំខាន់ជួយឲ្យវិស័យកីឡានៅកម្ពុជារីកចំរើន

    មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាវាយកូនបាល់លើកឡើងថា ការចូលរួមជួយគាំទ្រពីមន្រ្តីរដ្ឋាភិបាលជាចំណែកមួយយ៉ាងសំខាន់ជួយឲ្យវិស័យកីឡានៅកម្ពុជារីកចំរើន

    ភ្នំពេញ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានថ្លែងលើកឡើងថា ការចូលរួមគាំទ្រក្នុងសកម្មភាពកីឡាពីសំណាក់ថ្នាក់ដឹកនាំដែលជាមន្រ្តីក្នុងជួរដ្ឋាភិបាល គឺជាសកម្មភាពមួយរួមចំណែកយ៉ាងសំខាន់លើកទឹកដល់កីឡាករកីឡាការិនី និងសហព័ន្ធកីឡាជាតិឲ្យកាន់តែមានឆន្ទៈខ្ពស់ឈានទៅប្រកួតដណ្តើមបានមេដាយដៃជូនជាតិពីការប្រកួតកម្រិតអន្តរជាតិនានា ពិសេស គឺស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះតែម្តង។អគ្គលេខាធិការខាងលើ បានថ្លែងលើកឡើងបែបនេះ បន្ទាប់ពី ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយក រដ្ឋមន្រ្តី និងអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចូលរួមក្នុងក្នុងសកម្មភាពគាំទ្រលើកទឹកចិត្តដល់កីឡាករវាយកូនបាល់កម្ពុជាមុននឹងចេញទៅចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ Davis Cup នៅប្រទេសបារ៉ែន កាលពីថ្ងៃអាទិត្យទី៩ ខែ តុលា ឆ្នាំ២០២២ម្សិលមិញ នៅទីលានកីឡាវាយកូនបាល់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។អគ្គលេខាធិការរូបនេះ អះអាងទៀតថា ជាការពិតណាស់ការលើកទឹកចិត្តគ្រប់សកម្មភាពកីឡាដោយមានការចូលរួមគាំទ្រពីមន្រ្តីជាន់ខ្ពស់ក្នុងជួយរដ្ឋាភិបាល គឺជាកម្លាំងចិត្តមួយផ្តល់នូវក្តីស្រលាញ់ និងភាពស្និតស្នាលជំរុញកម្លាំងចិត្តដល់កីឡាករកីឡាការិនីឲ្យមានទឹកចិត្តខិតខំហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករកីឡាការិនីសក្តានុពលសម្រាប់ជាតិនៅពេលខាងមុខ។ ជាក់ស្តែងដូចជាសកម្មភាពចូលរួមពីសំណាក់ ឯកឧត្តម សុខ ចិន្តាសោភា នាពេលនេះអញ្ចឹង បានបង្ហាញនូវការស្រលាញ់ ការអប់រំដល់ពួកគេដែលជាកីឡាករថ្នាល និង កីឡាករជម្រើសជាតិឲ្យមានក្តីសង្ឈឹមខ្ពស់សម្រាប់ការអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករវាយកូនបាល់ឆ្នើមសម្រាប់កម្ពុជានាពេលអនាគត ពិសេស ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា ដែលមានភារៈកិច្ចចូលរួម Davis Cup នៅប្រទេសបារ៉ែន មានមោទកៈភាពប្រកួតលើឆាកអន្តរជាតិ។ ឯកឧត្តម…

  • ក្រសួងអប់រំ យុវជន និងកីឡាប្រារព្ធ «ទិវាកីឡាអាស៊ាន» នៅខេត្តបាត់ដំបង

    ក្រសួងអប់រំ យុវជន និងកីឡាប្រារព្ធ «ទិវាកីឡាអាស៊ាន» នៅខេត្តបាត់ដំបង

    ក្រសួងអប់រំ យុវជន និងកីឡាបានប្រារព្ធ «ទិវាកីឡាអាស៊ាន» នៅខេត្តបាត់ដំបង នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២២នេះ ដើម្បីគោលបំណងឱ្យប្រជានយល់ដឹងអំពីអាស៊ាន និងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ តាមបាវចនា ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមតែមួយ “One Vision, One Identity, One Community”។ ឯកឧត្តម ប៊ូ ជុំ សេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា ការរៀបចំទិវាកីឡាអាស៊ាននេះ ដោយអនុវត្តទៅតាមសេចក្តីសម្រេចនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ាន កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីកីឡាអាស៊ានលើកទី៤ ខែតុលា ឆ្នាំ២០១៧ នៅទីក្រុងណាយពីដរ ប្រទេសមីយ៉ាន់ម៉ា ដោយបានឯកភាពបន្ថែម ឱ្យប្រទេសសមាជិកអាស៊ានទាំងអស់រៀបចំទិវាកីឡាអាស៊ាននេះឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីឱ្យប្រជានយល់ដឹងអំពីអាស៊ាន និងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ តាមបាវចនា ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និងសហគមតែមួយ។ ឯកឧត្តមបន្ថែមថា កម្ពុជាដែលជាសមាជិកអាស៊ាន និងអនុឡោមទៅតាមមាត្រា ៦៥ នៃរដ្ឋធម្មនុញ្ញ ចែងថារដ្ឋយកចិត្តទុកដាក់ដល់វិស័យអប់រំកាយ និងកីឡាដែលជាសុខុមាលភាពរបស់ប្រជាពលរដ្ឋគ្រប់រូប។…

  • ខេត្តមណ្ឌលគិរី គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាព នៅដើមឆ្នាំ២០២៣ខាងមុខនេះ

    ខេត្តមណ្ឌលគិរី គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាព នៅដើមឆ្នាំ២០២៣ខាងមុខនេះ

    ខេត្តមណ្ឌលគិរី៖ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឲ្យបានស្គាល់ពីភូមិសាស្ត្រខេត្តមណ្ឌលគិរី ឲ្យមានភាពល្បីល្បាញបន្ថែមទៀត រដ្ឋបាលខេត្តមណ្ឌលគិរី បានគាំទ្រដល់គម្រោងរៀបចំព្រឹត្តឹការណ៍ប្រណាំងរថយន្ត Off ROAD ខ្នាតអន្តរជាតិ ក្រោមប្រធានបទ ការប្រណាំងរថយន្តសន្តិភាពខេត្តមណ្ឌលគិរី ២០២៣ ដែលមានប្រទេសជាច្រើន ក្នុងតំបន់អាស៊ីអាគ្នេយ៍ចូលរួមផងដែរ។

  • ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ២ទល់១ នៅជើងទី១ ពានជើងឯកវិទ្យាល័យ

    ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានយកឈ្នះ វិទ្យាល័យ ជា ស៊ីម សាមគ្គី ២ទល់១ នៅជើងទី១ ពានជើងឯកវិទ្យាល័យ

    ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិ បានយកឈ្នះ ក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ក្នុងលទ្ធផល២ទល់១ នៅជើងទី១ ការប្រកួតពានរង្វាន់បាល់ទាត់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២ កាលពីល្ងាចម្សិលមិញ នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក ។ក្រុមឈរកំពូលតារាងនៅវគ្គជម្រុះ ទាំង១១សប្តាហ៍ វិទ្យាល័យព្រះស៊ីសុវត្តិ មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ គឺឈ្នះ៩ ស្មើ២ មាន២៩ពិន្ទុ នឹងបន្តឈ្នះក្រុមវិទ្យាល័យ ជា ស៊ីម សាមគ្គី ឈរលេខ៤ នៅតារាងសរុប នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ ២ទល់១ ទៀត មុននឹងត្រៀមជួបគ្នានៅជើងទី២ នាថ្ងៃទី១៣ សប្តាហ៍ក្រោយ ។ ចំនែកក្រុមវិទ្យាល័យឥន្រ្តទេវី ត្រូវជួបក្រុមវិទ្យាល័យ ហ៊ុន សែន សេរីភាព វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី១ នៅថ្ងៃស្អែក នាទីលានវិទ្យាល័យបឹងត្របែកដូចគ្នា។គួររម្លឹកថា ការប្រកួតបាល់ទាត់ពានរង្វាន់ជើងឯកវិទ្យាល័យ រដូវកាលទី២ ឆ្នាំ២០២២នេះ ធ្វើការប្រកួតតាមរូបមន្តសន្សំពិន្ទុ ដោយត្រូវប្រកួតប៉ះគ្នា១១សប្តាហ៍ ស្វែងរកក្រុមដែលមានពិន្ទុខ្ពស់ជាងគេ៤ក្រុម ធ្វើការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ២ជើង គឺក្រុមលេខ១ប៉ះក្រុមលេខ៤ ក្រុមលេខ២ ប៉ះ លេខ៣ ស្វែងរក២ក្រុមបន្តទៅវគ្គផ្តាច់ព្រ័ត្រ ដណ្តើមជើងឯកជាមួយនឹងប្រាក់រង្វាន់៦០លានរៀល។សូមបញ្ជាក់ថា…

  • លោកស្រី ទ្រី សុថាវី៖ ការហ្វឹកហាត់នៅចិន ជំហានដំបូងអាចជួបបញ្ហាប្រឈមខ្លះៗ បញ្ហាអាកាសធាតុ និងភាសា តែអត្តពលិកបន្សាំខ្លួនបានល្អបណ្តើរៗហើយ

    លោកស្រី ទ្រី សុថាវី៖ ការហ្វឹកហាត់នៅចិន ជំហានដំបូងអាចជួបបញ្ហាប្រឈមខ្លះៗ បញ្ហាអាកាសធាតុ និងភាសា តែអត្តពលិកបន្សាំខ្លួនបានល្អបណ្តើរៗហើយ

    ភ្នំពេញ៖ លោកស្រី ទ្រី ថាវី គ្រូបង្វឹកកីឡាលើកទម្ងន់កម្ពុជា បានថ្លែងបញ្ជាក់តាមបណ្តាញសង្គមតេក្រាមពីទីក្រុងគួនមីង ប្រទេសចិនថា កីឡាករ កីឡាការិនីលើកទម្ងន់ ហ្វឹកហាត់នៅប្រទេសចិន ជំហានដំបូងអាចជួបបញ្ហាប្រឈមខ្លះៗ បញ្ហាអាកាសធាតុ និងភាសា តែអត្តពលិកបន្សាំខ្លួនបានល្អបណ្តើរៗហើយ ក្រោយបានហ្វឹកហាត់រយៈពេលជិត២សប្តាហ៍។គ្រូបង្វឹកជាស្រ្តីរូបនេះ បន្ថែមថា ចំពោះសិទ្ធផលនៅមិនទាន់វាយតម្លៃបានទេ ពីព្រោះកាហ្វឹកហាត់នៅចិនមានរយៈពេលខ្លី តែបើប្រៀបធៀបសម្ភារៈ នៃការហ្វឹកហាត់គឺវាត្រូវនឹងស្តង់ដារ ជាពិសេសគឺមានគ្រូជំនាញច្បាស់លាស់ ផែនការហ្វឹកហាត់ត្រឹមត្រូវ ការផ្ដល់ជូននូវបច្ចេកទេសថ្មីៗ គឺវាស្របទៅតាមនិយាមបច្ចេកទេសអន្តរជាតិ អាចខុសពីកម្ពុជាបន្តិចបន្តួចដែរ។ ប៉ុន្តែចំពោះកីឡាករ កីឡាការិនីវិញ គឺឆាប់ចាប់បាននូវអ្វីដែលទទួលបានពីគ្រូជំនាញចិន ដោយសារកាហ្វឹកហាត់ដំបូងនេះ គឺចាប់ផ្ដើមធ្វើការតេស្តបច្ចេកទេស សមត្ថភាព និងកាយសម្បទា ដើម្បគ្រូដាក់ផែនការអោយស្របតាមកម្លាំងពួកគាត់ងាយស្រួលបង្កើនកម្មវិធីហ្វឹកហាត់។ លោកស្រី ទ្រី សុថាវី បានដាក់ក្តីរំពឹងថា ការហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន គឺនឹងអាចមានលទ្ធផលល្អ នៅ Sea Games ឆ្នាំ២០២៣ ពីព្រោះកីឡាករ កីឡាការិនីសិតសឹងមានឆន្ទៈខ្ពស់ ក្នុងការហ្វឹកហាត់ដោយមួយថ្ងៃៗគ្រូជំនាញចិនបានបន្ថែមគីឡូ និងបង្ហាញរបៀបលើក។គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ក្រោមមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន ដល់ក្រុមជម្រើសជាតិកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា…

  • ប្រដាល់គុនខ្មែរជួយឲ្យពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈអាចជួយសង្រ្គោះជីវិតម្តាយពីជ្រោះមរណៈ

    ប្រដាល់គុនខ្មែរជួយឲ្យពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈអាចជួយសង្រ្គោះជីវិតម្តាយពីជ្រោះមរណៈ

    ភ្នំពេញ៖ ម្តាយបង្កើតរបស់អ្នកប្រដាល់ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ បានវះកាត់ជួយសង្គ្រោះអាយុជីវិតបានដោយជោគជ័យត្រឡប់មកមានសុខភាពល្អជាធម្មតាវិញហើយ ។នេះបើយោងតាមការបញ្ជាក់ ពី លោក វង ម៉ិល ដែលជាឪពុកបង្កើត ពេជ្រ សម្បត្តិនិងផាន់ សឹង្ហៈ រៀបរាប់ គ្រាដែលលោក ទៅទស្សនា និង លើកទឹកចិត្ត កូនប្រុស ពេជ្រ សម្បិត្ត ប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ះ កីឡាករធនផានិត នៅសង្វៀនទូរទស្សន៍បាយ័ន។លោក វង ម៉ិល រៀបរាប់ថា កាលជាង២ខែមុន ប្រពន្ធរបស់លោក ត្រូវជាម្តាយបង្កើតរបស់ពេជ្រ សម្បត្តិ និង ផាន់ សង្ហៈ បានធ្លាក់ខ្លួនឈឺធ្ងន់ដែលត្រូវការចាំបាច់ក្នុងការវះកាត់បន្ទាន់ ដើម្បីសង្រ្គោះអាយុជីវិត ហើយថវិកាក្នុងការចំណាយទៅលើការវះកាត់នេះត្រូវចំណាយខ្ទង់៦០០០ទៅ៧០០០ដុល្លារអាមេរិកឯណោះ ។ថិកាទាំងនោះត្រូវបានផ្តល់ភ្លាមៗពីកូនប្រុស ពេជ្រ សម្បត្តិ និង ផាន់ សឹង្ហៈ ដែលជាថវិកាសន្សំទុកទទួលបានពីការឡើងសង្វៀនប្រកួតគុនខ្មែររបស់ពួកគេកន្លងមក កុំអីលោកមិនដឹងទៅរកឯណានោះឡើយ។ ប្រពន្ធរបស់ខ្ញុំគាត់ឈឺរោគស្ត្រី ស្មាន់ថាមិនអាចរស់ផង ធ្លាក់ឈាមច្រើន កុំតែបានលុយកូនព្យាបាលកុំអីចប់ហើយ។ សូមបញ្ជាក់ា លោក…

  • លោក ប៊ុយ សុភ័ណ៖ អត្តពលិកប្រដាល់សកល សិទ្ធផល កម្លាំង និងបច្ចេកទេស មានការកើនឡើងគួរអោយកត់សំគាល់

    លោក ប៊ុយ សុភ័ណ៖ អត្តពលិកប្រដាល់សកល សិទ្ធផល កម្លាំង និងបច្ចេកទេស មានការកើនឡើងគួរអោយកត់សំគាល់

    ភ្នំពេញ៖ លោក ប៊ុយ សុភ័ណ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអោយដឹងថា អត្តពលិកដែលចូលរួមប្រកួត កម្មវិធីប្រដាល់ ULTIMATE PRO BOXING សិទ្ធផល កម្លាំងនិងបច្ចេកទេសមានការកើនឡើងគួរអោយកត់សំគាល់។ ការថ្លែងបែបនេះធ្វើឡើងក្រោយបញ្ចប់ការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់សកល ដើម្បីពង្រឹងសមត្ថភាពអត្តពលិក និងមន្រ្តីរៀបចំសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក ប៊ុយ សុភ័ណ បន្តថា ការប្រកួតខាងលើនេះ សហព័ន្ធ ធ្វើជារៀងរាល់ខែ ដោយលើកទី២ នឹងធ្វើនៅពាក់កណ្តាលខែវិច្ឆិកា ដើម្បីតេស្តសមត្ថភាព និងដកស្រង់បច្ចេកទេសក្រុមជម្រើសរើសជាតិ និងដុសខាត់សមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ឈានទៅប្រកួត និងកាតសេចក្តីកម្រិតអន្តរជាតិ។ លោកអគ្គលេខាធិការ បន្ថែមថា ការប្រកួតនេះ គឺពង្រឹងមន្រ្តីសហព័ន្ធ និងការៀបចំអោយស្របតាមអន្តរជាតិ ដែលសហព័ន្ធប្រដាល់សកលអន្តរជាតិ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ លោក បញ្ជាក់ទៀតថា ក្រោយបញ្ចប់ការប្រកួតនេះ អត្តពលិកជម្រើសរើសជាតិ១០នាក់ ស្រី១ម្នាក់ នឹងត្រូវចេញទៅបោះជំរុំហ្វឹកហាត់រយៈពេល២សប្តាហ៍ នៅ ប្រទេសថៃ មានកីឡាករ…

  • ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា នៅរមណីយ ដ្ឋានជិះស្គីថ្មី

    ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា នៅរមណីយ ដ្ឋានជិះស្គីថ្មី

    អារ៉ាប៊ីសាអូឌីត៖ប្រទេសអារ៉ាប៊ីសាអូឌីត នឹងធ្វើជាម្ចាស់ផ្ទះទទួល រៀបចំ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩។ បើតាមអារ៉ាប៊ីសាអូឌីត ព្រឹត្តិការណ៍កីឡានេះ នឹងត្រូវប្រព្រឹត្តធ្វើនៅលើភ្នំ Trojena ក្បែរគម្រោងទីក្រុង អនាគត តម្លៃ៥០០ប៊ីលានដុល្លារ ដែលមានឈ្មោះថា «Neom»។ ជាទីក្រុងដែលក្នុងនោះ គ្រោងរៀបចំបង្កើតឱ្យមានផងដែរ នូវ រមណីយដ្ឋានជិះស្គីមួយ នៅក្នុងឆ្នាំ២០២៦។ការសម្រេចជ្រើសរើសប្រទេសអារ៉ាប៊ីសាអូឌីតដែលគ្របដណ្ដប់ដោយវាលខ្សាច់និងភ្នំឱ្យទទួលធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងានេះ ត្រូវបានប្រកាសដោយក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នៅថ្ងៃអង្គារទី៤ ខែតុលា ឆ្នាំ២០២២។ រដ្ឋមន្ដ្រីទទួលបន្ទុកផ្នែកកីឡារបស់អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Abdulaziz bin Turki Al-Faisal មានព្រះរាជបន្ទូលថា៖ «Trojena គឺជាតំបន់ដែលមានទំហំ៦០គីឡូម៉ែត្រក្រឡា និងមាន ស្ថិតនៅកម្ពស់ ១,៥០០ ទៅ ២,៦០០ម៉ែត្រ ដែលជាអនាគត នៃការ រស់នៅលើភ្នំ»។ គួរបញ្ជាក់ដែរថា ក្រៅពីធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីរដូវរងា Asian Winter Games នៅឆ្នាំ២០២៩ អារ៉ាប៊ីសាអូឌីតក៏នឹង ទទួលរៀប ចំ ព្រឹត្តិការណ៍កីឡាអាស៊ី Asian Games…

  • Chelsea និង Man City ឈ្នះដូចគ្នា នៅ Champions League យប់មិញ

    Chelsea និង Man City ឈ្នះដូចគ្នា នៅ Champions League យប់មិញ

    ក្រុមតោខៀវ Chelsea និងមេឃខៀវ Man City សិតតែទទួលបានជ័យជំនះដូចគ្នា កាលពីយប់មិញ នៅក្របខណ្ឌ Uefa Champions League ។ ក្រុម Chelsea បានយកឈ្នះ ក្រុម A C Milan ក្នុងលទ្ធផល ៣ទល់០ រកបានដោយកីឡាករ Wesley Fofana នៅនាទីទី២៤ , Emerick Aubameyang នៅនាទីទី៥៦ និងកីឡាករ Reece James នៅនាទីទី៦១ លទ្ធផលនេះ ធ្វើអោយក្រុមតោខៀវឈរលេខ២ នៅពូល E មាន៤ពិន្ទុ ឆ្លងកាត់៣ប្រកួត ឈ្នះ១ ស្មើ១ ចាញ់១ ខណៈក្រុម FC Salzburg ឈរលេខ១ មាន៥ពិន្ទុ ៣ប្រកួតដូចគ្នា ឈ្នះ១ ស្មើ២ ។ រីឯក្រុម មេឃខៀវ Man City…