-
ឯកឧត្តម ជា ច័ន្ទបរិបូរណ៍៖ ស្នើអោយកីឡាករអេឡិចត្រូនិច ត្រូវមានសីលធម៌ល្អក្នុងសង្គម

ភ្នំពេញ៖ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្តជាប់ជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិចកម្ពុជា បន្ទាប់ពីអង្គមហាសន្និបាតបោះឆ្នោតគាំទ្រ ជាមួយនឹងក្បាលម៉ាស៊ីនដឹកនាំ៩រូបផ្សេងទៀត ក្នុងអាណត្តិទី៣ ឆ្នាំ២០២២-២០២៦ កាលពីចុងសប្តាហ៍ នៅទីស្តីការក្រសួងព័ត៌មាន។ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ២អាណត្តិកន្លងមក សហព័ន្ធបានខិតខំប្រឹងប្រែងធ្វើយ៉ាងណា កែប្រែផ្នត់គំនិត ដើម្បីអោយសង្គមទទួលស្គាល់ថា កីឡាអេឡិចត្រូនិច គឺកីឡាស្របច្បាប់ តាមរយៈបើសិក្ខាសាលាជាមួយអ្នកសារព័ត៌មានកីឡាអោយស្គាល់ពីកីឡាអេឡិចត្រូនិច បន្ទាប់មកបានយើងអប់រំផ្សព្វផ្សាយជូនសាធារណជន អោយយល់ ហើយកែប្រែពីពាក្យថា ក្មេងលេងហ្គេម អោយក្លាយជាកីឡាករពិតប្រាកដ ឈ្នះជើងឯកក្នុងប្រទេស ក្រៅប្រទេស ដើម្បីអោយមានការផ្លាស់ប្តូរឥរិយាបទ។ ចំនុចទី១ កីឡាករអេឡិចត្រូនិច ត្រូវមានសីលធម៌សង្គមល្អ ទី២ សុំអោយរៀនពូកែ ទាំងនៅវិទ្យាល័យ និងឧត្តមសិក្សា នៅពេលរៀនពូកែ ទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ សំនួរសួរថា ចំណង់ចំណូលចិត្តរបស់ប្អូនចូលចិត្តលេងកីឡាអ្វី គឺកីឡាអេឡិចត្រូនិច ចំនុចហ្នឹងហើយ គឺកិត្តិយសរបស់សហព័ន្ធកីឡាអេឡិ ចត្រូនិច។ ប្រសាសន៍បន្ថែមរបស់ ឯកឧត្តម ជា ច័ន្ធបរិបូរណ៍។ក្នុងអាណត្តិថ្មី ឯកឧត្តមប្រធានសហព័ន្ធ បានប្តេជ្ញាដឹកនាំសហព័ន្ធកីឡាអេឡិចត្រូនិច អោយកាន់តែរីកចំរើន ឈានទៅដណ្តើមមេដាយជូនកម្ពុជា ពីការប្រកួតកម្រិតអន្តរជាតិ…
-
អបអរសាទរ! ក្រុមកីឡាវាយកូនបាល់កម្ពុជា ឡើងក្រុម ទី៣ ក្រោយយកឈ្នះ ក្រុមសិង្ហបូរី នៅ Davis Cup

-
សហព័ន្ធកីឡាវាយកូនគោល ៖ វគ្គបណ្តុះបណ្តាលចុងក្រោយ ដើម្បីសម្រួចសិទ្ធផលត្រៀមកីឡាជាតិ លើកទី៣ និងស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញៈសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាលបំប៉នបន្ថែម គឺវគ្គសិក្សាសិស្សអាជ្ញាកណ្តាល « Referee Apprenticeship » ជូនដល់សិក្ខាកាមដែលទើបតែប្រឡងជាប់ វគ្គបណ្តុះបណ្តាលកម្រិត២ នៃច្បាប់កីឡាវាយកូនគោលកាលពីថ្មីនេះ ដើម្បីក្លាយជាអាជ្ញាកណ្តាលពេញសិទ្ធរបស់សហព័ន្ធ។ វគ្គបណ្តុះបណ្តាលខាងលើ ធ្វើនៅទីស្នាក់ការគណកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ ដោយមានគ្រូឧទ្ទេសគឺលោក LP Ling ជាសមាជិកសហព័ន្ធកីឡាវាយកូនគោលសិង្ហបូរី និងមានសិក្ខាកាមសរុប១៨នាក់ចូលរួម។ លោក ឆោម សំបូរ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោល ទទួលបន្ទុកផ្នែកបច្ចេកទេស បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ គឺមានសារៈសំខាន់បំផុតដោយផ្តោតលើទ្រឹស្តី និងការអនុវត្តន៍ជាក់ស្តែងលើទីលាន យកមកពិភាក្សាគ្នាលើចំនុចខ្វះខាត ស្វែងរកចំនុចខ្លាំងរួមគ្នា ដើម្បីសម្រួចសិទ្ធផលអោយសិក្ខាកាមយល់កាន់ច្បាស់ និងមានសមត្ថភាពគ្រប់គ្រាន់ចូលរួមកាត់សេចក្តីការប្រកួតកម្រិតជាតិ និងអន្តរជាតិបាននាពេលខាងមុខ។ លោក អគ្គលេខាធិការង បន្តថា គោលបំណងធំ នៃវគ្គនេះ គឺដើម្បីជ្រើសរើសអាជ្ញាកណ្តាលដែលសមត្ថភាព ត្រៀមចូលរួមកាត់សេចក្តី ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ មន្រ្តីទទួលផ្នែកបច្ចេកទេសរូបនេះ បន្ថែមថា សហព័ន្ធបានធ្វើវគ្គបណ្តុះបណ្តាលជាច្រើនលើកហើយ ជាលក្ខណផ្ទៃក្នុង ប៉ុន្តែលើកនេះ គឺជាវគ្គចុងក្រោយ ដែលសិក្ខាកាមសិតសឹងជាអ្នកមានបទពិសោធន៍ ធ្លាប់ឆ្លងកាត់ធ្វើជាអាជ្ញាកណ្តាលក្នុងស្រុកច្រើនដង ដូចជា ការប្រកួតថ្នាក់ជាតិ…
-
ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្ថិដណ្តើមបានដំណែងជើងឯកពានរង្វាន់វិទ្យាល័យលើកទី២ ឆ្នាំ២០២២

ភ្នំពេញ៖ ក្រុមបាល់ទាត់វិទ្យាល័យព្រះស៊ីសុវត្តិបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់វិទ្យាល័យ លើកទី២ ឆ្នាំ២០២២ បន្ទាប់ពីយកឈ្នះក្រុមបាល់ទាត់វិទ្យាល័យឥន្ទ្រទេវីម្ចាស់ជើងឯករដូវកាលទី១ ក្នុងជំនួបផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល៣ទល់១ កាលពីល្ងាច ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២២ នៅកីឡដ្ឋានបឹងកេត ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង ឯកឧត្តម សាយ សំអាល់ ប្រធានសហពភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ ។តាមរបាយការណ៍ការប្រកួតបានឲ្យដឹងថា ជើងឯកវិទ្យាល័យ បានចាប់ផ្តើមជាលើកទី២ ក្រោយខកខានរយៈពេល ២ឆ្នាំ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។ ដោយក្រុមបាល់ទាត់ចូលរួម ចំនួន ១២ វិទ្យាល័យ(ដូចជា៖វិទ្យាល័យ ព្រះស៊ីសុវត្ថិ វិទ្យាល័យឥន្ទ្រទេវី វិទ្យាល័យឫស្សីកែវ វិទ្យាល័យបឹងត្របែក វិទ្យាល័យ សម្តេច ហ៊ុន សែន ភ្នំពេញថ្មី – វិទ្យាល័យ សម្តេច ហ៊ុន សែន ប៊ុនរ៉ានី ច្បារអំពៅ វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន កោះ ដាច់…
-
កម្ពុជា និងគុយបា មានទំនាក់ទំនងល្អយូរអង្វែង លើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យកីឡាផងដែរ

ភ្នំពេញ៖ ឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា បានបង្ហាញការគាំទ្រ និងរីករាយសហការ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាកម្ពុជា ក្នុងដំណើរឆ្ពោះទៅព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ាប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការលើងឡើងនេះធ្វើក្នុងជំនួបរវាងឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយឯកឧត្តម Raul Fornes Valenciano សមាជិករដ្ឋសភាគុយបា និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែតុលានេះ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម ស សុខា ក៏បានលើកឡើង ពីការចុះអនុស្សារណយោគយល់គ្នា រវាងរាជរដ្ឋាភិបាល និងរដ្ឋាភិបាលទាំង២កន្លងមក លើគ្រប់វិស័យ ក្នុងនោះពង្រឹងលើវិស័យកីឡាដែរ ដោយប្រទេសទាំងពីរ ធ្លាប់មានកិច្ចសហការល្អរួចមកហើយ លើទំនាក់ទំនងវិស័យកីឡានេះ ជាក់ស្ដែងគុយបា បានផ្ដល់មន្ដ្រីបច្ចេកទេស និងគ្រូ មកជួយដល់វិស័យកីឡាកម្ពុជាមួយចំនួនមកហើយ ដូចជាកីឡាប្រដាល់សកល បាល់ទះ និងកីឡាមួយចំនួនទៀត ។…
-
រដ្ឋបាលខេត្តព្រះសីហនុ ត្រៀមផែចំនួន៥០២កន្លែង សម្រាប់ព្រឹត្តការណ៍កីឡាជាតិលើកទី៣ និងព្រឹត្តការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា រដ្ឋបាលខេត្តបានត្រៀមផែចំនួន៥០២កន្លែងសម្រាប់ព្រឹត្តការណ៍កីឡាជាតិលើកទី៣ និងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ការបញ្ជាក់នេះគ្រាដែលឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍ជាតិ លើកទី៣ ឆ្នាំ២០២២ គញរោងនឹងចាប់ផ្តើមការប្រកួតថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ចិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ។ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបន្ថែមថា រដ្ឋបាលខេត្តបានត្រៀមលក្ខណៈចូលរួម និងកិច្ចសហការ ក្នុងការប្រកួតកីឡាលើកទី៣ ឱ្យទទួលបានជោគជ័យ ពីព្រោះការប្រកួតកីឡានេះ មាន២ប្រភេទកីឡាសិតសឹងជាកីឡាលើទឹក ទី១-កីឡាម៉ូតូទឹក និងទី២ កីឡាទូកក្តោង ដើម្បីបង្កភាពងាយស្រួលដល់ប្រតិភូកីឡាករ កីឡាការិនីដែលមកចូលរួម ជាពិសេសប្រតិភូបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងព្រឹត្តការណ៍កីឡាហ្គេម ឆ្នាំ២០២៣ខាងមុខនេះផងដែរ។ ឯកឧត្តម អភិបាលខេត្ត បានបន្តថា ផែ៥០២កន្លែង សម្រាប់ឱ្យក្រុមការងារទូកក្តោងចូលចត ក្នុងការចូលរួមប្រកួតកីឡាជាតិ…
-
ក្រសួងអប់រំ យុវជន និងកីឡាពង្រឹងសមត្ថភាព ធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា

វគ្គបំប៉នសមត្ថភាពបុគ្គលិកអប់រំស្តីពីការសិក្សាស្រាវជ្រាវត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៨ដល់ថ្ងៃទី២២ ខែតុលា ឆ្នំា២០២២ នៅវិទ្យាស្ថានអប់រំកាយ និងកីឡា ដោយក្រសួងអប់រំ យុវជន និងកីឡាពង្រឹងបន្ថែមដល់គុណភាពសមត្ថភាពធនធានមនុស្សលើវិស័យអប់រំកាយ និងកីឡា។ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាបានសម្តែងក្តីរីករីករាយក្រៃលែង ដែលបានចូលរួម ក្នុងពិធីបើក វគ្គបំប៉នសមត្ថភាពបុគ្គលិកអប់រំជូនលោកគ្រូ អ្នកគ្រូ នៅវិទ្យាស្ថានជតិអប់រំកាយ និងកីឡានាពេលនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វិស័យអប់រំកាយ និងកីឡាកម្ពុជាមានការរីកចម្រើន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជាអទិភាពនៃគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានផ្តល់អាទិភាពដល់វិស័យអប់រំកាយ និងកីឡា ព្រោះវិស័យនេះបានរួមចំណែកយ៉ាងសកម្ម និងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងកាត់បន្ថយអំពើអសកម្មមួយចំនួនក្នុងគ្រួសារ និងសង្គមព្រមទាំងធ្វើឱ្យមនុស្យគ្រប់រូបមានសុខភាពល្អ ប្រាជ្ញាភ្លឺថ្លា មានសីលធម៌ល្អ សុជីវធម៌ល្អក្នុងគ្រួសារ សាលារៀនជាពិសេសធ្វើឱ្យកុមារា កុមារី យុវជន យុវនារីមានភាពក្លាហាន ជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡាបានរៀបចំនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ដែលជាយុទ្ធសាស្ត្រសម្រាប់រយៈពេលវែង ឆ្នាំ២០១៩-២០២៣…
-
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា នឹងធ្វើមហាសន្និបាតបន្តអាណត្តថ្មី ដើម្បីកំណត់គោលដៅ
ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣
ភ្នំពេញ៖សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) នឹងរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបន្តអាណត្តិថ្មី ២០២២-២០២៦ វេលាម៉ោង៣រសៀល ថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំទីស្តីការក្រសួងព័ត៌មាន ដើម្បីកំណត់គោលដៅ ក្នុងការត្រៀមខ្លួនឲ្យកាន់តែមុតមាំ នៃដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាមានប្រសាសន៍ថា អាណត្តិថ្មីនេះ គឺជាអណត្តិដ៏មានសារៈសំខាន់ និងជាអាណត្តិយុទ្ធសាស្ត្រសម្រាប់ប្រភេទកីឡាអេឡិចត្រូនិកកម្ពុជា ក្នុងការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាកំណត់ត្រាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ក្រោយរង់ចាំអស់រយៈពេល ៦៤ឆ្នាំ។ក្នុងសំណើរគោរពជម្រាបស្នើសុំសាលប្រជុំក្រសួងព័ត៌មាន ដើម្បីរៀបចំមហាសន្និបាតដ៏មានសារៈសំខាន់នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាអនុប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានឯកភាព និងគាំទ្រយ៉ាងពេញទំហឹងចំពោះសំណើរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងការរៀបចំមហាសន្និបាត ដើម្បីជំរុញបន្ថែមដល់ការត្រៀមខ្លួន ឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ដែលគ្រោងនឹងប្រារព្ធពិធីបើក-បិទជាផ្លូវការ នាថ្ងៃទី០៥ដល់ថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៣។គួរបញ្ជាក់ថា កាលពីថ្ងៃទី៧…
-
គ្រូបង្វឹកកង់ភ្នំ បញ្ជាក់ថា កម្ពុជាស្វាគមន៍សម្រាប់អត្តពលិកជើងខ្លាំងមកពីបណ្តាប្រទេសអាស៊ាន ដើម្បីផ្លាស់ប្តូរបទពិសោធន៍ មុនស៊ីហ្គេម

ភ្នំពេញ៖លោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំកម្ពុជា បានបញ្ជាក់ថា កម្ពុជាស្វាគមន៍សម្រាប់អត្តពលិកខ្លាំងៗមកពីតំបន់អាស៊ាន ដែលមានបំណងចង់មកសាកល្បងប្រណាំងលើទីលាននៅភ្នំគូនលែន ដើម្បីផ្លាស់ប្តូរបទពិសោធន៍គ្នា មុនព្រឹត្តការណ៍ កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ការលើកឡើងនេះធ្វើក្រោយបញ្ចប់ការប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៣ នៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប នាចុងសប្តាហ៍កន្លងទៅ ។លោកគ្រូបង្វឹករូបនេះ បន្ថែមថា ការចូលរួមរបស់កីឡាករ កីឡាការិនីថៃ គឺជាមានសារៈសំខាន់មួយដ៏ល្អសម្រាប់អត្តពលិកកង់ភ្នំកម្ពុជា បានតេស្តសមត្ថភាព សាកថ្វីជើងគ្នា និងតេសផ្លូវប្រណាំងសម្រាប់កីឡាករ កីឡាការិនីយើងគឺធ្វើបានល្អច្រើនជាមួយអត្តពលិកមកពីប្រទេសថៃ។ លោក អ៊ុច សុខ វិបុល បន្តថា ទម្រង់លេងរបស់អត្តពលិកកង់ភ្នំកម្ពុជាយើងគឺមានភាពល្អប្រសើរច្រើន ដោយពួកគាត់អាចដឹងកម្រិតនៃការលេងជាមួយគ្នា យើងឃើញជុំទី១ កីឡាករកម្ពុជាបានប្រដេញប្រលែងលេងជាមួយកីឡាករថៃ ដើម្បីស្ទាបស្ទង់ពីបច្ចេកទេសគេ រួចក៏រត់ផ្តាច់យកតែម្តង។ លោក បញ្ជាក់ទៀតថា កីឡាករវ័យក្មេង ឃីម ម៉េងឡុង និងកីឡាករ ចាន់ ឆាយហ្វុង គឺធ្វើបានល្អយកឈ្នះយុវជនថៃដាច់ឆ្ងាយ រីឯកីឡាការិនីកម្ពុជា ខែម ម៉ាល័យ ក៏ធ្វើបានល្អដែលជាក្តីសង្ឃឹមខ្ពស់សម្រាប់កម្ពុជា…
-
យូដូអញ្ជើញអ្នកជំនាញបារាំង មកចែករំលែកបទពិសោធន៍បច្ចេកទេសពង្រឹងគុណភាព មុនស៊ីហ្គេម

ភ្នំពេញ៖ ខេមរៈសហព័ន្ធកីឡាយូដូ បានអញ្ជើញ គ្រូជម្រើសជាតិរបស់ប្រទេសបារាំងចំនួន២រូប ដែលជំនាញផ្នែកបច្ចេកទេសកក្តា មកចែករំលែកស្នាតជូនដល់កីឡាករកីឡាការិនីជម្រើសជាតិយូដូ ដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។ លោក Emmanuel DIAS អនុប្រធាន ខេមរៈសហព័ន្ធកីឡាយូដូ បានលើកឡើងថា គោលបំណងដែលសខេមរៈសហព័ន្ធកីឡាយូដូអញ្ជើញគ្រូជនជាតិបារាំងទាំងពីររូបនេះ មកកាន់ប្រទេសកម្ពុជារយៈខ្លីនេះ គឺសហព័ន្ធមានគោលដៅចង់ឲ្យគ្រូបង្វឹកទាំងពីរូបនេះ បង្ហាត់ចែករំលែកជំនាញពាក់ព័ន្ធនិងក្បាច់កក្តាដែលយើងបានដាក់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដល់កីឡាករកីឡាការិនីកម្ពុជាយើងដែលកំពុងហ្វឹកហាត់ត្រៀមខ្លួន ព្រោះថាគ្រូបង្វឹកទាំងពីររូបនេះ គឺជាគ្រូជំនាញលើ ស្នៀតកក្តា ដែលជាគ្រូមានបទពិសោធន៍បង្វឹកក្រុមជម្រើសជាតិបារាំងផងដែរ។ លោក លោកថា ការបង្ហាត់រយៈពេលខ្លីរបស់គ្រូបារាំងទាំងពីរូបនេះ ពិតជាធ្វើឲ្យកីឡាករកីឡាការិនីយូដូទទួលបានចំណេះជំនាញប្លែកច្រើន ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ យើងត្រូវការដុះខាតបន្ថែមទៀត ដោយការបញ្ជូនពួកគេទៅប្រកួតនៅក្រៅប្រទេសទៀត ដើម្បីឲ្យពួកគាត់កាន់តែមានគុណភាព។ កីឡាករកីឡាការិនីជម្រើសជាតិបានបង្ហាចំណាប់អារម្មណ៍ថា ពួកគេពិតជាទទួលបាននូវបទពោសោធន៍និងបច្ចេកទេសថ្មីតាមរយៈការចែករំលែកពីគ្រូបារាំង ហើយ គេសង្ឈឹមថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ អ្វីដែលជាបច្ចេកទេសថ្មីនឹងប្រើប្រាស់ដណ្តើមបានមេដាយជូនជាតិ។ សូមបញ្ជាក់ថា លោក គ្រូបង្វឹកជនជាតិបារាំងពីរូបដែលមកចែករំលែកបទពិសោធន៍ដល់កីឡាករកីឡាការិនីជម្រើសជាតិយូដូកម្ពុជារយៈពេលខ្លីនេះ មានខ្សែក្រវ៉ាត់ខ្មៅ៦ដាន់ និងខ្សែក្រវ៉ាត់ខ្មៅ២ដាន់ ហើយ ក៏ជាគ្រូជម្រើសជាតិយូដូរបស់ក្រុមជម្រើសជាតិរបស់បារាំងផងដែរ៕ អត្ថបទ៖ ជាវ ចន្ធូ