-
ឯកឧត្តម សុខ សូកាន៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២ នឹងរៀបចំអោយកាន់តែអស្ចារ្យ និងពិសេសជាងឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ លើកទី២ ឆ្នាំ២០២២នេះ សហព័ន្ធនឹងរៀបចំអោយកាន់តែពិសេសជាបណ្តាឆ្នាំកន្លងៗទៅ។ នេះតាមការបញ្ជាក់របស់ឯកឧត្តម សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា កាលពីពេលថ្មីៗនេះ។ឯកឧត្តម សុខ សូកាន បញ្ជាក់ថា ពានរង្វាន់គរុគុណ នេះធ្វើឡើងដើម្បីរំលឹកដល់វីរភាពថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ដែលបានលះបង់កំលាំងកាយចិត្ត ពេលវេលា ថវិកា បង្កើតសហព័ន្ធតាំងពីឆ្នាំ១៩៩២មកម៉្លេះ គិតមកដល់បច្ចុប្បន្ន៣០ឆ្នាំ។ ដូច្នេះការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់គរុគុណ ឆ្នាំ២០២២នេះ សហប័ន្ធនឹងខិតខំធ្វថើយ៉ាងណាអោយមានភាពអធិបអធមបន្ថែមទៀតអោយសាកសម ទៅនឹងខួបអនុស្សាវរីយ៍លើកទី៣០នេះ។ ឯកឧត្តមប្រធាន សហព័ន្ធ បន្តថា ពានគរុគុណនេះ គឺរៀបចំឡើងដោយបូកបញ្ចូលគ្នារវាងពាន សម្តេចវិបុលបញ្ញា សុខ អាន ដែលលោកបានកសាងជាមួយសហព័ន្ធតាំងពីឆ្នាំ១៩៩២មក ជាមួយនឹងពានសម្តេចក្រឡាហោម ស ខេង ដែលលោកបានធ្វើជាម្លប់ ក្នុងនាមជាប្រធានកិត្តិយស គ្រាដែលសម្តេចវិបុលបញ្ញាជាប្រធាន។ឯកឧត្តម សុខ សូកាន បានសង្កត់ធ្ងន់ថា ក្រោមការយកចិត្តទុកដាក់ពីសម្តេចទាំងទ្វេរ គឺសម្តេចក្រឡាហោម ស ខេង ប្រធានកិត្តយស និងសម្តេចវិបុលបញ្ញា សុខ អាន ប្រធាសហព័ន្ធ…
-
លោក ហេង ផេង បញ្ជាក់ថា មានការប្រកួតកម្រិតអន្តរជាតិច្រើន អត្តពលិកការ៉ាតេ នឹងអាចឈានឈ្នះមេដាយ ពីស៊ីហ្គេម នៅកម្ពុជា

ភ្នំពេញ៖ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន ១៧នាក់ ចូលរួមប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកាខាងមុខ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី។លោក ហេង ផេង គ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បានឲ្យដឹងថា ការប្រកួតនេះ ពិតជាមានសារសំខាន់ សម្រាប់កីឡាករ-កីឡាការិនីការ៉ាតេកម្ពុជា ធ្វើការប្រកួតវាស់ស្ទង់សមត្ថភាព និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជុំរុំហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុនកាលពីថ្មីៗ ក៏ដូចជាការហ្វឹកហាត់កន្លងមក និងជាឪកាសតេស្តសមត្ថភាពជាមួយអត្តពលិក មកពីជាង៦៥ប្រទេសចូលរួមជុំវិញពិភពលោក ដើម្បីសម្រួចសិទ្ធផល និងបង្កើនសមត្ថភាពឆ្ពោះទៅប្រជែងមេដាយមាស ស៊ីហ្គេម ឆ្នាំ២០២៣។ លោក បន្ដថា រំពឹងថា កីឡាករ កីឡាការិនីនឹងកើនឡើងទ្វេដង ដើម្បីត្រៀមដណ្ដើមមេដាយមាសស៊ីហ្គេម ក្នុងនាមម្ចាស់ផ្ទះ នាឆ្នាំក្រោយ» ចន្លោះពី ១ ដល់ ៤មេដាយមាស ដែលសហព័ន្ធបានដាក់គោលដៅដណ្តើម។ លោកគ្រូបង្វឹករូបនេះ បន្ថែមថា ការប្រកួត Series A គឺជាការប្រកួតកម្រិតខ្ពស់ ដែលតម្រូវអោយអត្តពលិកឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញ់…
-
លោក គង់ សុភាព៖ រំពឹងថា អត្តពលិកកីឡាទូកកម្ពុជា នឹងទទួលបានលទ្ធផលល្អ ពីការប្រកួតជើងឯកអាស៊ី នៅថៃ

ភ្នំពេញ៖ អត្តពលិកកីឡាទូកប្រពៃណីទូកនាគ និងប្រតិភូ សរុប៣៥នាក់ ចេញទៅចូលរួមប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ជើងឯកអាស៊ី លើកទី១៤ ឆ្នាំ២០២២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។លោក គង់ សុភាព គ្រូជំនួយក្រុមជម្រើសរើសជាតិ បានអោយដឹងថា គោលបំណងទៅចូលរួមប្រកួតនេះ ដើម្បីពិនិត្យមើលពីសិទ្ធផលអត្តពលិកក្រុមជម្រើសរើសជាតិ ក្រោយទទយលបានការបង្វឹកពីគ្រូអន្តរជាតិ ជាពិសេសគឺដកស្រង់បទពិសោធន៍ និងបច្ចេកទេស ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣។ លោកគ្រូជំនួយរូបនេះ បន្តថា ក្រោយទទួលបានការបង្ហាត់ពីគ្រូបរទេស Naing Naing Htoo មកពីមីយ៉ាន់ម៉ា ដែលផ្តល់ជូនពី Camsoc សង្កេតឃើញសិទ្ធផល និងបច្ចេកទេសមានការកើនឡើងគួរអោយកត់សំគាល់ តាមរយៈការតេស្តសមត្ថភាពប្រចាំខែ ទាំងកំលាំង និងបច្ចេកទេស ជាពិសេសគឺអត្តពលិកវ័យក្មេង។ លោក បន្ថែមថា ការចូលរួមកាប្រកួតកម្រិតអាស៊ី គឺជាការវាស់ស្ទង់ និងដុសខាត់សមត្ថភាព ក្រុមជម្រើសរើសជាតិជាមួយអត្តពលិកក្នុងតំបន់អាស៊ាន ក៏ដូចតំបន់អាស៊ី ដើម្បីពិនិត្យមើលពីចំនុចខ្វះខាត យកមកកែលម្អ ក្នុងការត្រៀមខ្លួនអោយល្អប្រជែងមេដាយពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក គង់…
-
សហព័ន្ធកីឡារាំអន្ដរជាតិ សរសើរកម្ពុជា ក្រោយជោគជ័យ ពីការប្រកួតជើងឯកពិភពលោក នៅវៀតណាម

ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី នៃក្រុមកីឡារាំជម្រើសជាតិកម្ពុជា បានត្រឡប់មកដល់មាតុភូមិវិញហើយ កាលពីរាត្រីថ្ងៃច័ន្ទកន្លងទៅ បន្ទាប់ពីបញ្ចប់បេសកកម្មប្រកបដោយផ្លែផ្កា ក្នុងការប្រកួតកីឡារាំជ្រើសរើសជើងឯកពិភពលោក WDSF SuperStar Championship 2022 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយដណ្ដើមបានមេដាយសរុប ១៧គ្រឿង រួមមានមេដាយមាស ៤ ប្រាក់ ១០ និងសំរឹទ្ធ ៣។
-
អត្តពលិកកីឡាប៉េតង់កម្ពុជា ឈរលេខ១ ពីជើងឯកអាស៊ី ក្នុងចំណោម១៥ប្រទេសចូលរួម

-
អត្តពលិកកីឡាប៉េតង់កម្ពុជា បានមកដល់មាតុប្រទេសដោយសុវត្តិភាព ជាមួយនឹងការឈ្នះមេដាយសរុប៧គ្រឿង ពីជើងឯកអាស៊ី នៅប្រទេសថៃ

ភ្នំពេញ៖ កញ្ញា គិន សំណាង អគ្កលេខាធិការរងសហព័ន្ធកីឡាប៉េតង់កម្ពុជា បានអោយដឹងថា កាឈ្នះមេដាយ៧គ្រឿង ក្នុងការប្រកួតកីឡាប៊ូល និងប៉េតង់ ជើងឯកអាស៊ី លើកទី៤ (the 4th Asian Boules Sport Confederation Petanque Championship Tournament) នៅទីក្រុងបាងកក ប្រទេសថៃ គឺសមិទ្ធផលថ្មីមួយបន្ថែម នឹងការត្រៀមមួយដ៏ល្អមុនព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
-
កីឡាករ ថោង ឈឿន ឈ្នះមេដាយមាសទៀត ខណៈកីឡាការិន អ៊ុន ស្រីយ៉ា ឈ្នះមេដាយប្រាក់ ជូនកម្ពុជា

-
អបអរសាទរ! កីឡាករ អ៊ុក ដួងខែ ឈ្នះមេដាយមាស វិញ្ញាសាវាយយកពិន្ទុ ក្រោយយកឈ្នះកីឡាករ វៀតណាម ក្នុងលទ្ធផល ៥០ទល់៤៥ ពីការប្រកួតកីឡាប៉េតង់ជើងឯកអាស៊ី លើកទី៤ ឆ្នាំ២០២២ នៅប្រទេសថៃ

-
តំណាងក្រសួងអប់រំស្នើឲ្យមន្ត្រីបច្ចេកទស អាជ្ញាកណ្តាល ចៅក្រមវូស៊ូប្រឹងប្រែងដុសខាត់សមត្ថភាព ដើម្បីជោគជ័យស៊ីហ្គេម ២០២៣

ភ្នំពេញ៖ តំណាងក្រសួងអប់រំ យុវជន និងកីឡាបានស្នើឲ្យមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល និងចៅក្រមកីឡាវូស៊ូប្រឹងប្រឹងប្រែងដុសខាត់សមត្ថភាពរបស់ខ្លួនឲ្យមានគុណភាពល្អប្រសើរ ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក ប៉ែន វុទ្ធី អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើង នៅក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រមកីឡាវូស៊ូ ដំណើរការពីថ្ងៃទី១០ ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ តំណាងក្រសួងអប់រំ យុវជន និងកីឡារូបនេះបានចាត់ទុកថា វគ្គនេះពិតជាមានសារសំខាន់ណាស់ ក្នុងការដុសខាត់សមត្ថភាពមន្ត្រីបច្ចេកទេស អាជ្ញាកណ្តាល និងចៅក្រមកីឡាវូស៊ូ សម្រាប់បម្រើដល់ការប្រកួតជាតិ និងអន្តរជាតិនាពេលខាងមុខ។ ជាពិសេស គឺការប្រកួតកីឡាជាតិលើកទី៣ ពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២ និងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលនឹងដំណើរការជាផ្លូវការពីថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣។ នេះជាការបង្ហាញពីការខិតខំរបស់សហព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលបញ្ជ្រាបចំណេះដឹងថ្មីៗជាលក្ខណៈអន្តរជាតិដល់មន្ត្រីថ្នាក់ជាតិ នាពេលនេះ។ ជាមួយគ្នានេះ ប៉ែន វុទ្ធី បានស្នើសុំឲ្យសិក្ខាកាមទាំងអស់ខិតខំក្រេបជញ្ជក់យកចំណេះដឹងនិងចំណេះធ្វើពីគ្រូឧទ្ទេសឲ្យបានល្អប្រសើរ ដើម្បីយកទៅអនុវត្តការងារ ក្នុងនាមជាមន្រ្តីរៀបចំការប្រកួត…
-
ឯកឧត្តម ស សុខា បានចុះពិនិត្យមើលទីតាំង និងដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅខេត្តកំពត និងខេត្តកែប

កំពត៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយថ្នាក់ដឹកនាំខេត្តទាំង២ កំពត និងកែប នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញពិនិត្យមើលទីតាំង និងដឹកនាំកិច្ចប្រជុំពិភាក្សាការងារត្រៀមរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ លើ២ប្រភេទកីឡា ទូកប្រពៃណី ទូកនាគ និងទ្រីយ៉ាត្លុង។ ថ្លែងក្នុងឱកាសនោះឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ខេត្តកំពត ជាម្ចាស់ផ្ទះលើប្រភេទកីឡាទូកប្រពៃណី ទូកនាគ ឯខេត្តកែប ជាម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង ដែលមាន៣ប្រភេទ ដូចជា ៖ កីឡាហែលទឹក រត់ និងជិះកង់។ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាគណៈកម្មការចំពោះកិច្ច ដែលបាននិងកំពុងខ្នះខ្នែង ខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ…