-
អង្គការផ្កាយសមុទ្រលើកកម្ពស់ការចូលរួមក្នុងកីឡា តាមរយៈកម្មវិធី ប្រកួតបាល់ទាត់ សម្រាប់កីឡាករកីឡាការនី គ ថ្លង់

-
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ លើកទី៧ ប្រមូលថវិកា ជួយមន្ទីរពេទ្យ គន្ធបុប្ផា

ភ្នំពេញ៖សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ នៅលើភ្នំបូកគោ រយៈពេល២ថ្ងៃ ដើម្បីស្វែងរកមូលនិធីជួយ ដល់ មន្ទីរពេទ្យគន្ធបុប្ជា ខណៈអ្នកចូលរួមប្រកួតទាំងអស់បានបង្ហាញក្តីរីករាយ គាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់បានចូលរួមចំណេញទាំងសុខភាព និងជួយធ្វើសកម្មភាពសប្បុរសធម៌។ លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ដ៏ធំ ប្រចាំឆ្នាំ លើភ្នំបូកគោ រយៈពេល២ថ្ងៃនេះមានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ៧០០នាក់ ក្នុង នោះអ្នកចូលរួមរត់ប្រណាំងជាង៥០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង១០០នាក់។ ក្រៅពីជន ជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាគ្គីភាព និងបង្កប់ នូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានផងដែរ។ លោក បន្ថែមទៀតថា នេះជាកម្មវិធី សប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំ ការរត់ពាក់កណ្តាលម៉ារ៉ាតុង រួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ…
-
ថ្នាក់ដឹកនាំសហព័ន្ធកីឡាល្បុក្កតោ អបអរសាទរ ការដាក់បញ្ចូលកីឡាគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ

ភ្នំពេញ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានរៀបចំកម្មវិធីអបអរសាទរ ការដាក់បញ្ចូលកីឡាគុនល្បុក្កតោ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី១៧ នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ជាមួយនឹងមោទកភាពជាតិ។ ពិធីនេះធ្វើនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ ។ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធ បានមានប្រសាសន៍ថា នេះគឺជាជោគជ័យប្រកបដោយមោទកភាពជាតិដ៏ធំធេងថ្មីមួយទៀត កើតចេញពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេតេជោ ហ៊ុន សែន ក្នុងការការពារលើកតម្លៃបេតិកភណ្ឌវប្បធម៌អរូបី ដែលងាយប្រឈមនឹងការបាត់បង់។ «ជោគជ័យនេះគឺជាសក្ខីភាពបង្ហាញពីការស្រឡាញ់ ការយកចិត្តទុកដាក់ខ្ពស់របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធជាមួយសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ព្រមទាំងសាលាគុនលោកគ្រូព្រឹទ្ធាចារ្យ និងសិស្សគុនល្បុក្កតោទាំងអស់តាមបណ្តារាជធានីខេត្តទាំងអស់ទូទាំងព្រះរាណាចក្រកម្ពុជា»។ ឯកឧត្តមប្រធាន បានបញ្ជាក់ថា វីរៈភាពនេះ សបញ្ជាក់ពីការខិតខំ ក្នុងការតស៊ូមតិ មិនតិចជាង១ទសវត្សន៍នោះឡើយរបស់ព្រឹទ្ធាចារ្យគុនល្បុក្កតោទាំងអស់ ហើយខ្ញុំសូមឧទ្ទិសនូវជោគជ័យ និងស្នាដៃដ៏ធំធេងនេះជូនដល់ពួកគាត់»។ «នេះជាមោទកភាពជាតិកម្ពុជា ដែលប្រជាជននៅលើពិភពលោកបានទទួលដឹងឮរួចហើយ នូវគុនល្បុក្កតោត្រូវបានដាក់បញ្ជូលក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ដោយឡែក ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានស្នើសុំដល់អ្នកពាក់ព័ន្ធក្នុងវិស័យគុនល្បុក្កតោទាំងអស់…
-
សម្តេចតេជោ ហ៊ុន សែន៖ កីឡាល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងព្រឹត្តការណ៍អង្គរសង្រ្កាន្ត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអបអរសាទរនូវការដាក់បញ្ជូលក្បាច់គុនល្បុក្កតោ ជាបេតិកភណ្ឌអរូបិយរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ម្សិលមិញ។ ការថ្លែងធ្វើឡើងក្នុងពិធីបិទព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងនាមរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន បានលើកឡើងនូវចំនុច៣សំខាន់ ដែលទាក់ទងនឹងមោទនភាពរបស់យើង ដំបូងគឺ «ផឹកទឹកអោយនឹកប្រភពទឹក» យើងគួរតែអរគុណយ៉ាជ្រាលជ្រៅទៅដល់ដូនតាគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកអោយយើង និងក្មេងជំនាន់ក្រោយ ប្រសិនបើដូនតារបស់យើង មិនមានបន្សល់ទុកអ្វីៗអោយយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណាយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ឬក៏ដាក់ទៅជារូបិយ និងអរូបិយនោះផងដែរ នេះជាចំនុចទី១ ដែលសម្តេច ចង់បញ្ជាក់បន្ថែមលើសារលិខិតដែលបានផ្ញើរជូនជនរួមជាតិ និងទើបចេញក្នុងប្រមាណជា២ម៉ោងមុននេះ ។ ចំនុចទី២ យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើងប្រមូលដើមទុនចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ១៩៧៩ អ្នកទាំងនោះបានខិតខំងើបឈរឡើងប្រមូលទុន ពីព្រោះថាអ្វីត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ ដូចជា សិល្បៈ កីឡា និងផ្នែកដ៏ទៃទៀត សិតតែត្រូវការប្រមូលដើមទុនមកវិញ…
-
ឯកឧត្តម សុខ សូកាន៖ ផ្តល់អនុសាស្រ្ត៣ចំនុច ដល់កីឡាករ កីឡាការិនី ក្នុដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣

ភ្នំពេញ៖ ការប្រកួតកីឡាប៊ូល និងប៉េតង់ នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ទីលានកីឡាប៊ូល និងប៉េតង់ នៃពហុកីឡដ្ឋានជាតិ ។ ក្រោយធ្វើការប្រកួតរយៈពេល៦ថ្ងៃ ចាប់ថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ឯកឧត្តម សុខ សូកាន បញ្ជាក់ថា ការប្រកួតកីឡាជាតិ ដែលប្រព្រឹត្តរៀងរាល់២ឆ្នាំម្ដង ក្រោមប្រធានបទ « មានសន្តិភាព មានការអភិវឌ្ឍវិស័យកីឡានិងកីឡាជនពិការ » មានគោលដៅសម្រួចទៅរកការកសាងផ្លូវដ៏រឹងមាំមួយឆ្ពោះទៅការរៀបចំព្រឹត្តិការណ៍កីឡា SEA Games និងកីឡា ASEAN Para Games ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២៣ខាងមុខ ដែលជាមោទកភាពជាប្រវត្តិសាស្ត្រថ្មីមួយទៀត ក្នុងវិស័យកីឡារបស់កម្ពុជា។ កាប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងវាយតម្លៃសមត្ថភាព និងគុណផលកីឡាកម្រិតខ្ពស់បំផុត ក្នុងគោលដៅជំរុញតម្លើងគុណផលកីឡា ផ្ដល់ឱកាសដល់កីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសដែលមានទាំងអាជ្ញាកណ្ដាល គណៈកម្មាការប្រកួតនានា បានអភិវឌ្ឍសមត្ថភាព និងស្វែងរកធនធានកីឡាករ កីឡាការិនី ដែលមានសសក្ដានុពលមកពីគ្រប់សម្ព័ន្ធ ក្លិបនានា ដើម្បីត្រៀមចូលរួមការប្រកួតផងដែរ។ឯកឧត្តម…
-
ក្រុមហ៊ុន T.Y Media និងក្រុមហ៊ុន MINESKI GLOBAL VIETNAM បានចុះ MOU ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឆ្ពោះទៅ ស៊ីហ្គេម ២០២៣

ភ្នំពេញ-ក្រុមហ៊ុន T.Y Media Advertising CO., LTD និងក្រុមហ៊ុន MINESKI GLOBAL VIETNAM CO., LTD បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា នៅសណ្ឋាគារ Hyatt Regency Phnom Penh ដើម្បីជួយជ្រោមជ្រែងដល់ការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺគោលដៅរួមចំណែកឆ្ពោះទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ លោក លន់ សាមាឌី អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា តាមរយៈកិច្ចសហការរវាង TY Media និង Mineski Global ជឿជាក់ថាវិស័យកីឡាមួយនេះនឹងរឹតតែរីកចម្រើន សម្បូរការប្រកួតលក្ខណៈស្តង់ដារអន្តរជាតិ។ ការចុះអនុស្សារណៈយោគយល់គ្នានេះមានគោលបំណង ដើម្បីការសហការ និងការចូលរួមរបស់ភាគីទាំងពីរសម្រាប់ព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកនៅកម្ពុជា។ នេះការចុះអនុស្សារណៈយោគយល់គ្នាជួយសម្រួលដល់ការបង្កើតបណ្តាញទំនាក់ទំនង ដែលអនុញ្ញាតឱ្យបង្កើត និងផ្លាស់ប្តូរព័ត៌មាន ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស ហិរញ្ញវត្ថុ និងស្ថាប័ននៅក្នុងតំបន់នៃកីឡាអេឡិចត្រូនិក និងដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យកីឡាអេឡិចត្រូនិកនៅប្រទេសកម្ពុជាឱ្យមានភាពរីកចម្រើនថែមទៀត។ លោក ធី វាយ អគ្គនាយក T.Y Media លើកឡើងថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២…
-
ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់លើភ្នំបូកគោ លើកទី៧ ប្រមូលថវិកា ជួយមន្ទីរពេទ្យ គន្ធបុប្ផា

សណ្ឋាគារ ឋានសួគ៌ សុខា បានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ លើកទី៧ នៅលើភ្នំបូកគោ រយៈពេល២ថ្ងៃ ដើម្បីស្វែងរកមូលនិធីជួយ ដល់ មន្ទីរពេទ្យគន្ធបុប្ជា ខណៈអ្នកចូលរួមប្រកួតទាំងអស់បានបង្ហាញក្តីរីករាយ គាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់បានចូលរួមចំណេញទាំងសុខភាព និងជួយធ្វើសកម្មភាពសប្បុរសធម៌។លោក កែវ សិទ្ធ នាយកផ្នែកលក់នៃសណ្ឋាគារ សុខា គូសបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ ដ៏ធំ ប្រចាំឆ្នាំ លើភ្នំបូកគោ រយៈពេល២ថ្ងៃនេះមានអ្នកស្នេហាកីឡាចូលរួមសរុបប្រមាណ៧០០នាក់ ក្នុង នោះអ្នកចូលរួមរត់ប្រណាំងជាង៥០០នាក់ និងអ្នកចូលរួមប្រណាំងកង់ជាង១០០នាក់។ ក្រៅពីជន ជាតិខ្មែរ ក៏មានជនជាតិបរទេសចូលរួមច្រើននាក់ផងដែរ ដើម្បីគាំទ្រដល់កម្មវិធីនេះ បានប្រព្រឹត្តទៅ ដោយរលូន និងជោគជ័យ ប្រកបដោយបរិយាកាសសប្បាយរីករាយ មិត្តភាព សាគ្គីភាព និងបង្កប់ នូវអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបានផងដែរ។ លោក បន្ថែមទៀតថា នេះជាកម្មវិធី សប្បុរសធម៌ប្រចាំឆ្នាំ ហើយទឹកប្រាក់ដែលទទួលបានពីព្រឹត្តិការណ៍នេះនឹងត្រូវបរិច្ចាគជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា។ ព្រឹត្តិការណ៍ការនេះរួមមានកម្មវិធីសប្បាយៗជាច្រើន ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំ ការរត់ពាក់កណ្តាលម៉ារ៉ាតុង រួមមាន៖ ចម្ងាយ ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និងការរត់បែប…
-
លោក ស្រ៊ុន លាង៖ ការរៀបចំក៏ល្អ មន្រ្តីបច្ចេកទេសក៏មានសមត្ថភាពគ្រប់គ្រាន់ ស៊ីហ្គេម ២០២៣ នឹងកាន់តែល្អប្រសើរ

ភ្នំពេញ៖លោក ស្រ៊ុន លាង អគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានអោយដឹងថា ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ សហព័ន្ធបានរៀបចំយ៉ាងល្អ រីឯមន្រ្តីបច្ចេទេសមានសមត្ថភាពគ្រប់គ្រាន់ មិនជាបារម្មណ៍សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣។ ការបញ្ជាក់អោយដឹងនេះធ្វើឡើងក្រោយបញ្ចប់ថ្ងៃទី១ នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” នៅព្រឹត្តការណ៍កីឡាជាតិ នាខេត្តកំពត។លោកអគ្គលេខាធិការង បញ្ជាក់ថា កីឡាជាតិលើកទី៣នេះ គឺជាការអនុវត្តផ្ទាល់ចុងក្រោយពីការប្រកួតកម្រិតថ្នាក់ជាតិធំ និងលំនាំស៊ីហ្គេមរបស់មន្រ្តីបច្ចេកទេសសហព័ន្ធ ដើម្បីពិនិត្យមើលសមត្ថភាព ពីការកាត់សេចក្តីផ្ទាល់ ទាំងការបញ្ជាចេញដំណើរ ការទទួលសារដល់ទី ការសម្រង់លទ្ធផលបច្ចេកទេស (ថេរវេលា) ចូលក្នុងតារាង សង្កេតឃើញមន្រ្តីយើងមានការឈ្លាសវៃ លឿន ច្បាស់លាស់ទៅតាមបច្ចេកទេសប្រកួតអន្តរជាតិ។ លោក ស្រ៊ុន លាង បន្តថា មន្រ្តីបច្ចេកទេស អាចនិយាយបានថា មានសមត្ថភាពគ្រប់គ្រាន់ពីបច្ចេកទេស និងលក្ខន្តិកៈ បានត្រឹមត្រូវតាមស្តង់ដា តែ ចំណុចមួយបញ្ហាផាសាអាចជាឧបសគ្គខ្លះសម្រាប់ពួកគាត់ ដោយសារក្រោយបញ្ចប់ព្រឹត្តការណ៍ ជាតិ នេះ សហព័ន្ធនឹងជ្រើសរើសមន្រ្តីបច្ចេកទេស២ទៅ៣រូប ទៅសិក្សាវគ្គបណ្តុះបណ្តាលបន្ថែមនៅ ក្រៅ ប្រទេស ដើម្បីអោយក្លាយជាមន្រ្តីបច្ចេកទេសអន្តរជាតិ ទទួលពីសហព័ន្ធកីឡាទូកអន្តរជាតិ ត្រៀម ស៊ីហ្គេម នៅកម្ពុជា។…
-
លោក សោម សុទ្ធរិទ្ធីពង្ស៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ មានសារសំខាន់សម្រាប់សហព័ន្ធកីឡាទូកក្តោង វាសស្ទង់សមត្ថភាព អត្តពលិក មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ត្រៀមស៊ីហ្គេម ២០២៣

ភ្នំពេញ៖ ព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ គឺជាការបង្ហាញខ្លួនដំបូងរបស់សហព័ន្ធកីឡាទូកក្តោង មានសារសំខាន់ដោយសារថា ជាព្រឹត្តការណ៍ចុងក្រោយក្នុងការដុសខាត់សមត្ថភាពមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលចៅក្រម ដើម្បីធានាបានថា ជាម្ចាស់ការរៀបចំព្រឹត្តការណ៍ប្រកួតដោយខ្លួនឯងប្រកបដោយភាពជឿជាក់ ត្រៀមស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣។ នេះការបញ្ជាក់របស់លោក លោក សោម សុទ្ធរិទ្ធីពង្ស អគ្គលេខាធិការសហព័ន្ធកីឡាទូកក្តោងកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយ ក្រុមព័ត៌មានទូរទស្សន៍អប្សរា នៅព្រឹត្តការណ៍កីឡាជាតិ លើកទី៣ ដែលរៀបចំនៅខេត្តព្រះសីហនុ។ លោក សោម សុទ្ធរិទ្ធីពង្ស បានបញ្ជាក់ថា ការរៀបចំព្រឹត្តការណ៍ថ្នាក់ជាតិនេះ គឺដំណើរការទៅជោគជ័យ និងរលួន ដោយបង្ហាញពីការរីកចំរើនរបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជា ពីព្រោះធ្លាប់បានរៀបចំព្រឹត្តការណ៍កម្រិតអន្តរជាតិ គឺការប្រកួតកីឡាទូកក្តោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នាខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ ដោយទទួលបានការកោតសរសើរពីសំណាក់កីឡាករ និងគណកម្មាធិការអន្តរជាតិ ពីរៀបចំទាំងបច្ចេកទេស និងរៀបចំទីលានប្រកួតជាដើម។ ធ្វើអោយសហព័ន្ធមានក្តីរំពឹងខ្ពស់ និងជាទន់មួយដ៏សំខាន់ ក្នុងដំណើរឆ្ពោះទៅរកព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ លោក អគ្គលេខាធិការ បន្តថា សម្រាប់ព្រឹត្តការណ៍ប្រកួតថ្នាក់ជាតិ និងកម្រិតអន្តរជាតិផ្សេងៗទៀតនាពេលខាងមុខ គឺសហព័ន្ធបានត្រៀមខ្លួនរួចជាស្រេចទាំងមន្រ្តីបច្ចេកទេស ទាំងចៅក្រម និងអាជ្ញាកណ្តាល។ ជាមួយគ្នានេះសហព័ន្ធក៏មានអាជ្ញាកណ្តាលអន្តរជាតិ…
