Category: កីឡា

  • OFF ROAD សន្តិភាព មណ្ឌលគិរី គ្រោងរៀបចំដើមខែមករា​ ឆ្នាំ២០២៣ ដោយគ្រោងទទួលស្វាគមន៍អ្នកប្រណាំងមកពីអន្តរជាតិ ២០គ្រឿង

    OFF ROAD សន្តិភាព មណ្ឌលគិរី គ្រោងរៀបចំដើមខែមករា​ ឆ្នាំ២០២៣ ដោយគ្រោងទទួលស្វាគមន៍អ្នកប្រណាំងមកពីអន្តរជាតិ ២០គ្រឿង

    ភ្នំពេញ៖ លោក ព្រំ រស្មី ប្រធានគណៈកម្មការទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រណាំងOFF ROAD ដែលប្រសិទ្ធិនាមថា OFF ROAD សន្តិភាព គ្រោងរៀបចំនៅខេត្តមណ្ឌលគិរី នា ខែ មករា ឆ្នាំ២០២៣ ខាងមុខនេះ បានបញ្ជាក់ឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងមួយនេះ គឺជាការប្រណាំងដ៏ធំរៀបចំជាលក្ខណៈអន្តរជាតិ ដោយគ្រោងទទួលអ្នកប្រណាំងមកពីអន្តរជាតិប្រមាណជា២០គ្រឿង នៅទីលានប្រណាំង១២ម៉ូតូផាក នៅខេត្តមណ្ឌលគិរី។ ប្រធានគណៈកម្មការរៀបចំការប្រណាំងរូបនេះ បានគូសបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងអន្តរជាតិមួយនេះ គឺដំណើរការប្រណាំងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែ មករា ឆ្នាំ២០២៣ ដែលមានប្រណាំងរថយន្ត OFF ROAD ប្រណាំងរ៉ាលី ប្រណាំងកង់និងប្រណាំងម៉ូតូ។ លោកថា ព្រឹត្តិការណ៍ប្រណាំងនេះ ខុសប្លែកពីព្រឹត្តិការណ៍ប្រណាំងមុនៗដែលរៀបចំនៅគិរីរម្យជាការប្រណាំងបែបសប្បាយ ប៉ុន្តែសម្រាប់ការរៀបចំនៅមណ្ឌលគិរីនេះ គឺជាការប្រណាំងយកឈ្នះចាញ់ជ្រើសរើសយកអ្នកខ្លាំង ដែលផ្លូវប្រណាំងមានចំនួន២០ខ្សែស្របតាមស្តង់ដារអន្តរជាតិទាំងស្រុង។ លោក អះអាងទៀតថា ការប្រណាំងបានបែងចែករថយន្តជា៣ប្រភេទ មានដូចជាក្រុមអ្នកខ្លាំងៗប្រណាំងនៅក្នុងកម្រិតAផ្លូវដែលមានបច្ចេកទេសខ្ពស់ ក្រុមអ្នកល្អបង្គួប្រណាំងកម្រិតBផ្លូវដែលមានឧសគ្គខ្លាំងតែមិនមានការលំបាកខ្លាំងដូចក្រុមAនោះទេ ។ ដោយឡែកសម្រាប់រថយន្តកម្រិតc ដែលហៅថា អូវើលឡេននោះ ជារថយន្តស៊ីនកែឆ្នៃកងជាប្រភេទoff road ប្រណាំងផ្លូវមានស្ថានភាពលំបាកកម្រិតមធ្យម។ ប្រធានគណៈកម្មការៀបចំខាងលើ បញ្ជាក់បន្ថែមថា គោលបំណងរួមនៃការប្រណាំងរថយន្ត…

  • ខាំ ខ្លានាង ប្តេជ្ញាកែប្រែចំណុចខ្វះខាត ដើម្បីប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា

    ខាំ ខ្លានាង ប្តេជ្ញាកែប្រែចំណុចខ្វះខាត ដើម្បីប្រជែងដណ្តើមមេដាយមាសជូនកម្ពុជាពីព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរៀបចំលើកដំបូងនៅកម្ពុជា

    ភ្នំពេញ៖ កីឡាករគុនខ្មែរជម្រើសជាតិកម្ពុជាលំដាប់កំពូលលើប្រភេទទម្ងន់៥១គីឡូក្រាម ខាំ ខ្លានាង បានប្តេជ្ញាចិត្ត នឹងពង្រឹងចំណុចខ្វះបន្ថែមទៀត បន្ទាប់ពីឆ្លងកាត់ពីរប្រកួតក្នុងការប្រកួតប្រដាល់គុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ ក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។ ខាំ ខ្លានាង លើកឡើងថា បើទោះបីពេលនេះរូបគាត់ទទួលបានមេដាយមាសពីការប្រកួតគុនខ្មែរជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ជូនកម្ពុជា ប៉ុន្តែការឈ្នះសមិទ្ធផលមួយនេះមិនទាន់មានភាពពេញលេញសម្រាប់គាត់ឡើយ។ដ្បិតការប្រកួតរយៈពេល២ថ្ងៃនេះគឺការឈ្នះគូប្រជែងទាំងប្រភិតប្រផើយ ដោយសារតែគុណកម្លាំងកាយ និង ការតាំងអារម្មណ៍មិនបានល្អ។ ខាំ ខ្លានាង អះអាងថា ឆ្លងកាត់បទពិសោធ២ប្រកួតក្នុងការប្រកួតអន្តរជាតិនេះ រូបគេបានប្តេជ្ញាចិត្តថា នឹងខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីបំពេញនូវចន្លោះខ្វះខាតឆ្ពោះទៅប្រជែងដណ្តើមមេដាយមាសឲ្យបានជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សូមបញ្ជាក់ថា កីឡាករគុនខ្មែរ ខាំ ខ្លានាង បានជាប់ជម្រើសជាតិគុនខ្មែរក្នុងប្រភេទទម្ងន់៥១គីឡូក្រាមហ្វឹកហាត់ជាមួយលោកគ្រូបង្វឹក លោក សេន ប៊ុនថេន អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះ ត្រៀមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕ អត្ថបទ៖ ជាវ ចន្ធូ

  • លោក ប៊ូ វិរៈ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក និងការប្រកួតថ្នាក់ជាតិ ២លើកខាងមុខ គ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់ស៊ីហ្គេម ២០២៣

    លោក ប៊ូ វិរៈ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក និងការប្រកួតថ្នាក់ជាតិ ២លើកខាងមុខ គ្រប់គ្រាន់ក្នុងការត្រៀមសម្រាប់ស៊ីហ្គេម ២០២៣

    ថៃ៖ ការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក ជុំចុងក្រោយ (Jet Ski World Series) ឆ្នាំ២០២២ នៅទីក្រុងប៉ាតាយា ប្រទេសថៃ និងការប្រកួតកម្រិតជាតិ ២ដងនាដើមឆ្នាំ២០២៣ គឺគ្រប់គ្រាន់សម្រាប់ត្រៀមខ្លួនប្រជែងមេដាយ និងម្ចាស់ការរៀបចំព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះប្រកបដោយសក្តានុពល និងភាពជឿជាក់។ នេះជាការលើកឡើងរបស់លោក ប៊ូ វិរៈ អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា ពីទីក្រុងប៉ាតាយា ប្រទេសថៃ នាល្ងាចថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ លោក ប៊ូ វិរៈ បន្ថែមទៀតថា ការប្រកួតកម្រិតអន្តរជាតិនេះ គឺមានសារសំខាន់ខ្លាំងសម្រាប់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពកីឡាករ មន្រ្តីបច្ចេកទេស ជាពិសេសពង្រឹងលើការរៀបចំ ដើម្បីស្ទាបស្ទង់ និងដកបទពិសោធន៍ពីចំនុចខ្វះខាត យកមកសិក្សាស្វែងយល់រកចំនុចខ្លាំងលើគ្រប់ផ្នែកអោយបានរួចរាល់ និងល្អប្រសើរ។ លោក អគ្គលេខាធិការ បន្តថា ការប្រកួតជើងឯកពិភពលោក ជុំចុងក្រោយនេះ សហព័ន្ធមានទំនុកខ្លាំងទៅលើកីឡាករកម្ពុជា ទាំង៧រូប ជាពិសេសកីឡាករ សាលី អូម៉ើត ជាម្ចាស់មេដាយមាស កីឡាអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី និងជាកីឡាករលេចធ្លោ…

  • អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា២៦នាក់ នឹងចូលរួមប្រជែងមេដាយ ជើងឯកអាស៊ីអាគ្នេយ៍ ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    អត្តពលិកជម្រើសជាតិចំបាប់កម្ពុជា២៦នាក់ នឹងចូលរួមប្រជែងមេដាយ ជើងឯកអាស៊ីអាគ្នេយ៍ ២០២២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

    កីឡាករកីឡាការិនីជម្រើសជាតិកីឡាចំបាប់កម្ពុជា២៦នាក់ ក្នុងនោះសមាសភាពកីឡាករ មាន១៨នាក់ និងកីឡាការិនី៨នាក់ កំពុងហ្វឹកហាត់បង្កើនសមត្ថភាពនៅក្នុងពហុកីឡដ្ឋានមរតកតេជោ ត្រៀមចូលរួមប្រកួតប្រជែងមេដាយ ក្នុងឋានៈម្ចាស់ផ្ទះ ការប្រកួតកីឡាចំបាប់ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ពីថ្ងៃទី១៦ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅសាលនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ រាជធានីភ្នំពេញ។ ចំពោះកម្មវិធីប្រកួត នឹងធ្វើឡើងតាមកាលបរិច្ឆេទ និងវិញ្ញាសាប្រកួត រួមមាន៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាក្រិចកូរ៉ូម៉ាំង១០ប្រភេទទម្ងន់ គឺ GR-55kg, 60kg, 63kg, 67kg, 72kg, 77kg, 82kg, 87kg, 97kg, 130kg។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ពិនិត្យសុខភាព-ថ្លឹងទម្ងន់ លើវិញ្ញាសាចំបាប់សេរីនារី (Women Wrestling) ដោយមាន១០ប្រភេទទម្ងន់ គឺ WW-50kg, 53kg, 55kg, 57kg, 59kg, 62kg, 65kg, 68kg, 72kg, 76kg។ ដោយឡែក នៅថ្ងៃទី១៨ ខែធ្នូ…

  • លោកស្រី ហ៊ូ សិទ្ធិសោភាល័យ៖ គរុសិស្ស គួរយល់អោយកាន់តែច្បាស់ អំពីវិញ្ញាសា និងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាស្ប៉េស្យាល់អូឡាំពិក

    លោកស្រី ហ៊ូ សិទ្ធិសោភាល័យ៖ គរុសិស្ស គួរយល់អោយកាន់តែច្បាស់ អំពីវិញ្ញាសា និងប្រភេទកីឡាផ្សេងៗ ជាពិសេសកីឡាស្ប៉េស្យាល់អូឡាំពិក

    ភ្នំពេញ៖ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា សហការជាមួយវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានបើកវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ ដល់សិក្ខាកាមចំនួន៤០នាក់ ស្រី១៤នាក់ ដែលជាគរុសិស្សនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា កម្មវិធីនេះធ្វើឡើងនៅក្នុងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោក ឃ្លាំង ចន្ធូ អគ្គលេខាធិការ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអោយដឹងថា ក្នុងវគ្គអប់រំសុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីក ចលនាកីឡា ល្បែងកំសាន្ត កម្មវិធីត្រួតពិនិត្យសុខភាព និងកម្មវិធីអប់រំផ្សេងៗទៀត ជារៀងរាល់ឆ្នាំទៅដល់សហគមន៍ និងអ្នកគ្រប់គ្រងមើលថែជនពិការខ្សោយសតិបញ្ញា នៅតាមបណ្តាខេត្តនានា។ លោក អគ្គលេខាធិការ បន្តថា វគ្គនេះ មានគោលបំណងអប់សុខភាព និងកីឡាសម្រាប់ជនបញ្ញាខ្សោយ ដល់អ្នកទទួលបន្ទុក និងគ្រូអប់រំកាយ និងកីឡាឱ្យមានការយល់ដឹងអំពីការថែរក្សាសុខភាព និងវិធីសាស្ត្របង្ហាត់បង្រៀន បានត្រឹមត្រូវដល់ជនបញ្ញាខ្សោយ ដើម្បីបម្រើសុខុមាលភាព និងភាពសប្បាយយរីករាយដល់ពួកគាត់ដែលជាការពង្រឹង នូវសមត្ថភាព កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញា ស្មារតី មានសាមគ្គីភាព មានទំនាក់ទំនងរវាងប្អូនៗជនមានពិការភាព។ នេះជាការឆ្លុះបញ្ចាំងនូវការយកចិត្តទុកដាក់របស់រាជរដ្ឋា ភិបាលកម្ពុជាដល់ជនមានពិការភាព និងជាការរួមចំណែកក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាពនៅកម្ពុជា។ នេះជាគោលនយោបាយ…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ គ្រួសារកីឡាលើកទម្ងន់ ត្រូវចេះជំនាញដូចគ្នា និយាយភាសាបច្ចេកទេសតែមួយ ទើបមានប្រសិទ្ធភាពខ្ពស់

    ឯកឧត្តម វ៉ាត់ ចំរើន៖ គ្រួសារកីឡាលើកទម្ងន់ ត្រូវចេះជំនាញដូចគ្នា និយាយភាសាបច្ចេកទេសតែមួយ ទើបមានប្រសិទ្ធភាពខ្ពស់

    ភ្នំពេញ៖ កីឡាលើកទម្ងន់កម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពីសាមគ្គីអូឡាំពិក ដើម្បីបណ្តុះបណ្តាលបង្វឹកកីឡាលើកទម្ងន់ ដែលជាមនុស្សសំខាន់បំផុត ក្នុងការដឹកនាំ ការអភិវឌ្ឍធនធានមនុស្សនោះ ក្នុងវិស័យកីឡាលើកទម្ងន់នៅកម្ពុជា នេះជាដំណើរឈានឆ្ពោះទៅរៀបចំព្រឹត្តិការណ៍នានា ទាំងក្នុង និងក្រៅប្រទេស។ លោក សំ សុខយី អគ្គលេខាធិការសហព័ន្ធកីឡាលើកទម្ងន់ បានអោយដឹងថា សិក្ខាសាលានេះ មានរយៈពេល០៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ដែលមានសិក្ខាកាមសរុបចំនួន ២៥នាក់ ស្រី០៤នាក់ មកពីសមាគមតំណាងក្រសួងមហាផ្ទៃ ១នាក់ ក្រសួងការពារជាតិ ២នាក់ ខេត្តកំពង់ចាម ៣នាក់ បាត់ដំបង ៣នាក់ សៀមរាប ២នាក់ កំពង់ធំ ២នាក់ កណ្ដាល ២នាក់ កំពត ៣នាក់ កោះកុង ៣នាក់ និងមន្ត្រីសហព័ន្ធ ៤នាក់ និងមានគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាលើកទម្ងន់អន្តរជាតិ គឺលោក MINIEASH PANDOO ដែលមានបទពិសោធន៍រយៈពេល ២៦ឆ្នាំ។ លោក បន្តថា វគ្គសិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណងរួមចំណែកកែតម្រូវបច្ចេកទេស…

  • CAMSOC បានរៀបចំកិច្ចប្រជុំពិសេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

    CAMSOC បានរៀបចំកិច្ចប្រជុំពិសេស ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣

    ភ្នំពេញ៖ គណៈកម្មាធិការជាតិ CAMSOC បានបើកិច្ចប្រជុំពិសេសមួយ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ជាមួយសហព័ន្ធកីឡាជនពិការអាស៊ាន នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅទីស្នាក់ ការ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា ដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc ក្រោយ ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការ ជាតិ CAMSOC គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសថា ដើម្បីត្រៀមរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ក្រោយបញ្ចប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត គឺ CAMSOC និងសហព័ន្ធកីឡាជនពិការអាស៊ានបានពិភាក្សាគ្នា និងបានផ្តល់ជាមតិយោបល់យ៉ាងលម្អិត ដោយឲ្យគណៈកម្មការជំនាញនីមួយៗ នៃ CAMSOC ទទួលខុសត្រូវឲ្យបានហ្មត់ចង់លើការត្រៀមទទួលបដិសណ្ឋារកិច្ច ការរៀបចំកិច្ចប្រជុំ ការៀបចំខ្លឹមសារ ការបន្ស៊ីគ្នារវាងគណៈកម្មការជំនាញនានា ក្នុងនាមជាម្ចាស់ផ្ទះ…

  • កីឡាករ គីម ទី៖ ការរៀបចំប្រណាំងម៉ូតូ ELF CUP RACE ENDURANCE ល្អប្រសើរ ខណៈកីឡាករ យល់ដឹងពីបច្ចេកទេសច្រើន

    កីឡាករ គីម ទី៖ ការរៀបចំប្រណាំងម៉ូតូ ELF CUP RACE ENDURANCE ល្អប្រសើរ ខណៈកីឡាករ យល់ដឹងពីបច្ចេកទេសច្រើន

    ភ្នំពេញៈ ព្រឹត្តការណ៍ប្រណាំងម៉ូតូវាលរាប ដែលប្រសិទ្ធនាមថា ELF CUP RACE ENDURANCE 2022 បានបញ្ចប់ដោយជោគជ័យ ខណៈកីឡាករប្រណាំងសរសើរថា ការរៀបចំរបស់ភ្នាក់ងារការ៉ា ល្អប្រសើរខ្លាំង រីឯកីឡាករយល់ដឹងពីច្ចេកទេសច្រើន។លោក ជីវ័ន បូរិន ប្រធានបច្ចេកទេស ក្រុមការងារភ្នាក់ងារការ៉ា បានអោយដឹងថា ព្រឹត្តិការណ៍ ប្រណាំងម៉ូតូលើវាលរាប ឬ ELF CUP RACE ENDURANCE ឆ្នាំ២០២២នេះ ធ្វើឡើងរយៈពេល២ថ្ងៃ នៅទីលានប្រណាំង YAMAMOTO CIRCUIT ក្នុងខេត្តកំពង់ស្ពឺ ក្រោមការឧបត្ថម្ភធំពីក្រុមហ៊ុន Total Energie រីឯការប្រកួត នេះចែក ចេញជា ៤កម្រិតគី Class, A Class B, Class C និង Endurance ។កីឡាករ គីម ទី ម្ចាស់ពាន Class A បានអោយដឹងថា ព្រឹត្តការណ៍ប្រណាំងម៉ូតូវាលរាប ដែលប្រសិទ្ធនាមថា…

  • ក្រុម E-Sport កម្ពុជា Impunity KH ឈ្នះមេដាយពិភពលោកផ្លូវការលើកដំបូង

    ក្រុម E-Sport កម្ពុជា Impunity KH ឈ្នះមេដាយពិភពលោកផ្លូវការលើកដំបូង

    ការប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោកលើកទី១៤ (14TH IESF World Esport Championship) ឆ្នាំ២០២២រៀបចំដោយសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IeSF) នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ីពីថ្ងៃទី១ ដល់ទី១១ ខែធ្នូ ឆ្នាំ២០២២។ ការប្រកួតជើងឯកពិភពលោកនេះមាន៦វិញ្ញាសា eFootball, Dota2, Tekken, CS: Go, Mobile Legends: Bang Bang និង PUBG Mobile ដែលមានអត្តពលិកអេឡិចត្រូនិកមកពីទូទាំងពិភពលោកជាង៧០០នាក់ចូលរួមប្រកួត និងមានប្រទេសជាសមាជិកសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិសរុប១០៧ប្រទេសចូលរួមដែលក្នុងនោះមានទាំងមហាសន្និបាតកីឡាអេឡិចត្រូនិកពិភពលោកប្រចាំឆ្នាំ។ មហាសន្និបាត Esports ប្រចាំឆ្នាំរបស់ IeSF ត្រូវបានធ្វើនៅថ្ងៃទី ៥-៦ ខែធ្នូ ដែលបានជ្រើសតាំងសមាជិកក្រុមប្រឹក្សាប្រតិបត្តិបន្ថែម៥រូបទៀត និងបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិដោយប្រធានចាស់ជាប់ឆ្នោតជាប្រធានអាណត្តិថ្មីគឺលោក Vlad Marinescu ជនជាតិអាមេរិក។ ចំណែកសមាជិកក្រុមប្រឹក្សាប្រតិបត្តិថ្មី៥រូបគឺលោក Flip de Bruyn មកពីប្រទេសណាមីប៊ី, លោក Lance Mudd មកពីសហរដ្ឋអាមេរិក, លោក Lukasz Klimcyzk មកពីប៉ូឡូញ, លោក Tiago…

  • ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ជុំទី៤ មានកីឡាករ កីឡាការិនីចូលរួម៥៣៣នាក់ ជាកំណើនលើសពីការរំពឹងទុក

    ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ជុំទី៤ មានកីឡាករ កីឡាការិនីចូលរួម៥៣៣នាក់ ជាកំណើនលើសពីការរំពឹងទុក

    ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Wurkz Mountain Bike Series ឆ្នាំ២០២២ ជុំទី៤ ដែលបានរៀបចំ នៅទីលានប្រណាំងកង់ព្រែកលៀប អាចនិយាយបានជាចំណែកមួយយ៉ាងសំខាន់ ក្នុងការវាសស្ទង់ កម្រិតសមត្ថភាពអត្តពលិកជម្រើសជាតិ បន្ទាប់ពីពួកគេបានហ្វឹកហាត់អស់រយៈពេលជាច្រើនខែ ជាពិសេសកំណើននៃកាចូលរួមលើសពីការរំពឹងទុកពីមួយជុំទៅមួយជុំ។ នេះបើតាមការអះអាងរបស់លោក ព្យែ អ៊ីវកាត់ទ្រី អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ។លោក ព្យែ អ៊ីវកាត់ទ្រី បានបញ្ជាក់ថា ការប្រកួតកង់ភ្នំជុំទី៤នេះ ពិតជាអស្ចារ្យ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដែលបានមកគាំទ្រដល់ទីលាន ជាមួយនឹងកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិសរុប៥៣៣នាក់។ ស្ថាបនិកកង់ភ្នំរូបនេះ បន្តថា ការប្រកួតនេះជាចំណែកមួយ ក្នុងការជួយបង្កើនសិទ្ធផលកីឡាករ កីឡាការិនីជម្រើសជាតិទាំងអស់ បានដុសខាត់សមត្ថភាព វាសស្ទង់ និងពិនិត្យមើលពីចំណុចខ្វះខាត ដើម្បីយកមកពង្រឹងបន្ថែម មិនត្រឹមតែប៉ុណ្ណោះក៏ជាឱកាសអោយគណៈកម្មការរៀបចំការប្រកួតបានត្រៀមខ្លួនអោយកាន់តែល្អ សម្រាប់ត្រៀមលក្ខណៈទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាអំឡុងខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ បញ្ជាក់ទៀតថា ការប្រកួតដំណើរការដោយរលូន ព្រោះ ព្រោះយើងមានកីឡាករខ្លាំងៗចូលរួម ប្រកួតប្រជែងយ៉ាងស្វិតស្វាញពោរពេញដោយសមត្ថភាព និងភាពសប្បាយរីករាយ ដោយមិនបង្កអោយកីឡាករ កីឡាការិនីណាម្នាក់គ្រោះថ្នាក់…