Category: កីឡា

  • កីឡាករ សុខ លីមហេង បន្តគ្រប់គ្រងជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ជាលើកទី៥

    កីឡាករ សុខ លីមហេង បន្តគ្រប់គ្រងជើងឯកកីឡាអុកចត្រង្គថ្នាក់ជាតិ ជាលើកទី៥

    ភ្នំពេញ៖ ការប្រកួតកីឡាអុកចត្រង្គ ជ្រើស រើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ខណៈកីឡាករដ៏ឆ្នើម សុខ លីមហេង ដែលគ្រងជើងឯកថ្នាក់ជាតិ៤សម័យកាល បន្តគ្រងជើងឯកជាលើកទី៥ បន្ទាប់ពីបានប្រកួតឈ្នះជើងខ្លាំង ឈាវ បូរ៉ា នៅវគ្គផ្តាច់ព្រ័ត្រ។ លោក សេក សុភ័ក្ត្រ អគ្គលេខាធិការ តំណាងឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បាននិយាយថា នេះជាលើកទី៤ សម្រាប់ឆ្នាំ២០២៤ របស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំការប្រកួតនេះឡើង ក្នុងគោលបំណង ដើម្បីជ្រើសរើសកីឡាករដែលមានសមត្ថភាព និងបច្ចេកទេសល្អ ក្នុងការលេងអុកចត្រង្គ ដើម្បីត្រៀមសម្រាប់ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍ជាតិ-អន្តរជាតិនានា ជាពិសេសចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេស នាខែធ្នូ ឆ្នាំ២០២៥។ យោងតាមរបាយការណ៍បច្ចេកទេសបានឱ្យដឹងថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤នេះ បានដំណើរការរយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥។ ការប្រកួតនៅឆ្នាំនេះ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ក្នុងការប្រកួតកីឡាអុកចត្រង្គ ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ និងមានការសហការគ្នាបានយ៉ាងល្អរវាងកីឡាករ កីឡាការនីទាំងអស់មកពីរាជធានី-ខេត្ត…

  • ក្រសួងការពារជាតិឈរលេខ១ ការប្រកួតវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤

    ក្រសួងការពារជាតិឈរលេខ១ ការប្រកួតវាយកូនបាល់ ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤

    (ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ បានបិទបញ្ចប់ដោយជោគជ័យ ដោយក្លឹបក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ក្រោយឈ្នះមេដាយមាស៤វិញ្ញាសា ក្នុងចំណោម ៥វិញ្ញាសាដណ្តើមបានមេដាយមាស ៤ និងមេដាយសំរឹទ្ធ ១, ក្រសួងមហាផ្ទៃ ឈរលេខ២ មេដាយមាស ១ មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១, ខេត្តបាត់ដំបង ឈរលេខ៣ ទទួលបានមេដាយប្រាក់១, ខេត្តសៀមរាប ឈរលេខ៤ មេដាយសំរឹទ្ធ២ ខណៈខេត្តកណ្តាល ឈរនៅលេខ៥ ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង ។ លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤នេះមាន ៨ក្លឹបចូលរួម ដោយមានកីឡាករ ៥៥នាក់ និងកីឡាការិនី ៦នាក់។ ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំ២០២៤របស់ក្រសួងអប់រំ យុវជន និងកីឡា នាយកដ្ឋានកីឡាជំនាញ និងមហាជន សហការជាមួយសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាលើផ្នែកបច្ចេកទេសបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៥ថ្ងៃពីថ្ងៃទី១៣-១៧ ខែមករា ឆ្នាំ២០២៥។ ក្រោយដំណើការប្រកួតរយៈពេល៥ថ្ងៃ ការប្រកួតជើងឯកថ្នាក់ជាតិនេះទទួលបានលទ្ធផលល្អប្រសើរ។…

  • ទេសរដ្ឋមន្រី ថោង ខុន ជឿជាក់ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត

    ទេសរដ្ឋមន្រី ថោង ខុន ជឿជាក់ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត

    (សៀមរាប)៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងក្នុងពីបិទព្រឹត្តិការណ៍រត់ប្រណាំឆ្លងកាត់ឧបសគ្គ(Angkor Ultra Trail) នាយប់ថ្ងៃទី១៨ថា ព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៩ ឆ្នាំ២០២៦ នឹងមានអត្តពលិកចូលរួមកាន់តែច្រើនថែមទៀត ជាមួយគម្រោងអភិវឌ្ឍធំៗជាច្រើនរបស់រាជរដ្ឋាភិបាល ជាអាទិ៍ការអនុវត្ត “ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥” ក្នុងទិសដៅជំរុញការអភិវឌ្ឍន៍តំបន់សៀមរាប-អង្គរ និងតំបន់ជុំវិញជាតំបន់ទេសចរណ៍បេតិកភណ្ឌពិភពលោកដ៏ល្បីល្បាញមួយ ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ស្របតាមទស្សនាទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ព្រឹត្តិការណ៍កីឡាទេសចរណ៍បែបផ្សងព្រេងនេះ រៀបចំឡើង ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និងអភិវឌ្ឍចលនាកីឡា ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ លើកកម្ពស់បរិស្ថានតំបន់បេតិកភណ្ឌ ជំរុញទាក់ទាញភ្ញៀវទេសចរ និងគាំទ្រគម្រោងមនុស្សធម៌ ដែលវាជាព្រឹត្តិការណ៍ដ៏កម្រ និងអស្ចារ្យ ដោយអ្នកចូលរួមត្រូវរត់កាត់តាមព្រៃព្រឹក្សា តំបន់ជនបទ ភូមិឋានប្រជាពលរដ្ឋ និងរត់ឆ្លងកាត់តាមប្រាសាទបុរាណជាច្រើននៅតំបន់ឧទ្យានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌រូបីដ៏អស្ចារ្យ និងល្បីល្បាញបំផុតលើពិភពលោក ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានរំលឹកដែរថា ព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយនេះ…

  • អ្នកចូលរួមរត់ជាតិនិងអន្តរជាតិ Angkor Ultra Trail ២០២៥ថា ព្រឹត្តិការណ៍នេះលើកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា

    អ្នកចូលរួមរត់ជាតិនិងអន្តរជាតិ Angkor Ultra Trail ២០២៥ថា ព្រឹត្តិការណ៍នេះលើកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌កម្ពុជា

    (សៀមរាប)៖ ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ Angkor Ultra Trail ២០២៥ ដែលមាន ៦វិញ្ញាសា រួមមានវិញ្ញាសារត់ចម្ងាយ ១០០គីឡូម៉ែត្រ, ៦៤គីឡូម៉ែត្រ, ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ បានដំណើរការហើយ នាព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៥ នៅប្រាទសាទទីលានព្រះជល់ដំរី ខេត្តសៀមរាប ដោយទាក់ទាញបានអ្នករត់ជាតិនិងអន្តរជាតិជាង១៨០០នាក់។ អ្នកចូលរួមរត់ទាំងកីឡាករជាតិនិងអន្តរជាតិ បានបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការណ៍ Angkor Ultra Trail ឬហៅថា ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ ដែលរៀបចំនៅលើទឹកដីខេត្តសៀមរាបនេះ បានចូលរួមលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដែលមានភាពអស្ចារ្យអច្ឆរយៈនៅលើលោក។ សម្រាប់ព្រឹត្តិការណ៍នេះ អ្នករត់ទាំងអស់ តម្រូវឱ្យរត់កាត់ព្រៃ កាត់ប្រាសាទ ភូមិដ្ឋានអ្នកស្រុកនិងវាលស្រែ ដែលធ្វើឱ្យអ្នរត់ជាតិនិងអន្តរជាតិ បានមើលឃើញ ពីទេសភាពស្រស់ស្អាតរបស់កម្ពុជា បានបង្កើតនូវការចងចាំ និងអនុវស្សារីយ៍ល្អៗ ដែលទាក់ទាញចិត្តអ្នករត់ជាតិនិងអន្តរជាតិមកចូលរួមម្តងហើយនិងចូលរួមម្តងទៀត ។ គួរឱ្យដឹងដែរថា “Angkor Ultra Trail ២០២៥” លើកទី៨ មានកីឡាករជាតិនិងអន្តរជាតិចូលរួមប្រជាង១៨០០នាក់…

  • ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail ២០២៥” លើកទី៨ មានអ្នកចូលរួមកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ សបញ្ជាក់ពីសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញរបស់កម្ពុជា

    ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail ២០២៥” លើកទី៨ មានអ្នកចូលរួមកើនឡើងពី១ឆ្នាំទៅ១ឆ្នាំ សបញ្ជាក់ពីសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញរបស់កម្ពុជា

    (ភ្នំពេញ)៖ ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail” លើកទី៨ មានអត្តពលិកចូលរួមជាង ១,៨០០នាក់ មកពី ៥០ប្រទេសលើពិភពលោក ដែលបន្តកើនឡើងចំនួន ៣០០នាក់ ធៀបនឹងឆ្នាំកន្លងទៅ ។ តួលេខនៃអ្នកចូលរួមនេះ គឺជាច្រើនលើសការរំពឹងទុក ដែលមុននេះ ត្រូវគេប៉ាន់ស្មានថា មានអ្នកចូលរួមត្រឹម ១,៧០០នាក់ នោះទេ ។ ពីមួយឆ្នាំទៅមួយឆ្នាំ អត្តពលិកដែលចូលរួមព្រឹត្តិការណ៍នេះ ត្រូវគេកត់សម្គាល់ថា បានកើតឡើងជាបន្តបន្ទាប់ ខណៈកាលពីឆ្នាំ២០២៦ ដែលជាឆ្នាំដំបូងនៃការបង្កើតកម្មវិធីនេះ មានអ្នកចូលរួមតែជាង ២០០នាក់ ប៉ុណ្ណោះ ។ ចំនួននៃអ្នកចូលរួមចេះតែកើនឡើងនេះ បានបង្ហាញថា កម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ ព្រោះព្រឹត្តិការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយអង្គរ “Angkor Ultra Trail ដែលអាចរត់ប្រណាំងកាត់ព្រៃ និងចុងកាត់មាត់ញកទាំងយប់ ដោយមិនមានក្តីបារម្ភ ។ ទិវារត់ប្រណាំងឆ្លងកាត់ឧបសគ្គចម្ងាយឆ្ងាយ “Angkor Ultra Trail” លើកទី៨ នៅតំបន់អង្គរ ខេត្តសៀមរាប នឹងធ្វើឡើងរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១៨…

  • ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២សំដៅចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់និងបណ្តុះស្មារតីស្រលាញ់កីឡា

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ព្រឹត្តិការណ៍បាល់ទាត់ក្រសួងមហាផ្ទៃលើកទី២សំដៅចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់និងបណ្តុះស្មារតីស្រលាញ់កីឡា

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃលើកទី២ បានបើកជាផ្លូវការនាល្ងាចថ្ងៃទី១៦ ខែ មករា ឆ្នាំ២០២៥ ក្រោមវត្តមាន ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ស សុខា មានប្រសាសន៍ លើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់កីឡាក្រសួងមហាផ្ទៃលើកទី២នេះ បានបង្កើតឡើងសំដៅចូលរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់ និងចូលរួមបណ្តុះស្មារតីស្រលាញ់កីឡាដើម្បីសុខភាព រិតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការណ៍ល្អរវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ ។ ហើយព្រឹត្តិការណ៍ប្រកួតលើកទី២នេះ ក៏មានភាពវិសេសវិសាលជាងលើកទី១ ទាំងពេលវេលារៀបចំ និងក្រមសិលធម៌របស់ក្រុមចូលរួមទាំងអស់។ ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានកោតសសើរនិងវាយតម្លៃខ្ពស់និងអគុណដល់ថ្នាក់ដឹកនាំនានាចំណុះឱ្យក្រសួងមហាផ្ទៃទាំងអស់ ដែលបានខិតខំឆ្លៀតពេលដ៏មមាញឹករបស់ខ្លួនបង្កើតជាក្រុមបាល់ទាត់ចូលរួមក្នុងព្រឹត្តិការណ៍លើកទី២នេះ។ ឯកឧត្តម អភិ សង្ឈឹម មោះមុតថា នាឆ្នាំក្រោយទៀតនឹងទទួលបានការចូលរួមកាន់តែច្រើនពីអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃបន្ថែមទៀត ។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមទៀតថា វិស័យកីឡាបានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខមាលភាពសង្គម ដែលទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ក្នុងការជំរុញនិងអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ។ មិនតែប៉ុណ្ណោះការចូលរួមលេងកីឡាបានបង្កើតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ និងកាន់តែស្និតស្នាលក៏ដូចជារវាងអង្គភាពនានាចំណុះឱ្យក្រសួងមហាផ្ទៃ។ម្យ៉ាងវិញទៀតកីឡាបានចូលរួមកាតើបន្ថយនូវភាពតានតឹងផ្លូវចិត្ត បញ្ជ្រាសនូវការប្រព្រឹត្តិអំពើរឧបាយមុខនិងអំពើរខុសច្បាប់នានានៅក្នុងសង្គមរួមមានជាអាត៖ការប្រើប្រាស់គ្រឿងញាន ល្បែងស៊ីសងខុសច្បាប់ និងអំពើរហឹង្សាក្នុងក្រុមគ្រួសារជាដើម។ផ្ទុយទៅវិញ កីឡាបាននាំមកនូវកាយសម្បទារឹងមាំ សុខភាពល្អទាំងផ្លូវការនិងផ្លូវចិត្ត…

  • ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ថៃ

    ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាព កម្ពុជា-ថៃ នឹងរៀបចំឡើងនៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ថៃ

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា ថៃ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី៨ខែមីនា ឆ្នាំ២០២៥ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិករាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត ស៊ីផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ និងជាអ្នកជួយសម្របសម្រួលការងារជាមួយភាគីថៃ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំមួយ ជាមួយអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចនៅសាលារាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះឱ្យទទួលបានភាពរលូន និងជោគជ័យ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ថា៖ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រៀម លក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយលើការរក្សាសន្តិសុខ សុវត្ថិភាពក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។ កិច្ចប្រជុំនេះ ក៏បានគិតគូរទាំងលើការរៀបចំតុបតែង ការប្រគុំតន្ត្រី ការគ្រប់គ្រងទឹក ភ្លើង អនាម័យបរិស្ថាន ជាមួយនិងការរក្សាសន្តិសុខ សុវត្ថិភាពទាំងក្នុងនិងក្រៅពិធី។ បន្ថែមពីនេះឯកឧត្តម ឃួង ស្រេង នៅបានជំរុញឱ្យអាជ្ញាធរខណ្ឌទាំ១៤រក្សាឱ្យបានសន្តិសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានល្អ។ ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ក៏ជាព្រឹត្តិការណ៍ដែលមានគោលបំណងរិតចំណងសាមគ្គីភាព មិត្តភាព កាន់តែល្អប្រសើរបន្ថែមទៀត ពិសេសធ្វើឱ្យមានសន្តិភាពនៅតាមព្រុំដែន កម្ពុជា-ថៃ។…

  • អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍​ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

    អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍​ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

    ភ្នំពេញ៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាល​បេះដូងមាសរបស់ប្រទេសជប៉ុន ប្រចាំនៅ ប្រទេសកម្ពុជា បានពណ៌នាថា មុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងរបស់អង្គការក្រៅរដ្ឋា​ភិបាល​បេះដូងមាស គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នឹងក្លាយជាសារៈ​ប្រយោជន៍សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបាន​ទាំង​សុខភាព និងប្រាជ្ញាស្មារតី ពិសេស ជួយឱ្យសិស្សានុសិស្សទទួលបានមូលដ្ឋានកីឡា ដើម្បីអភិវឌ្ឍខ្លួនក្លាយ​ជាកីឡាករ​អាជីពតាមចំណងចំណូលចិត្តនៅពេល​អនាគត។លោកបានបញ្ជាក់ដូច្នេះ ក្នុងសិក្ខាសាលាបញ្ចប់គម្រោង អប់រំកាយសម្រាប់​ទាំងអស់គ្នា រយៈពេល៥ឆ្នាំ នៅមជ្ឈមណ្ឌលជាតិហ្វឹក​ហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក នីស៊ីយ៉ាម៉ា ណាអូគិ បានបង្ហាញថា តាមរយៈគម្រោងនេះ លោកជឿ​ជាក់ថា លោកគ្រូអ្នកគ្រូ ក៏ដូចជាការិយាល័យ​នៃមន្ទីរ​អប់រំយុវជននិងកីឡា តាមស្រុកខណ្ឌចេះវាយតម្លៃផែនការអប់រំកាយនៅតាមសាលានីមួយៗប្រកដដោយប្រសិទ្ធិភាព ដែលជាផ្នែកមួយជួយពង្រឹងគុណភាពអប់រំកាយនៅតាម​សាលារៀនចាប់ពីបឋមដល់វិទ្យាល័យបានកាន់តែប្រសើរឡើង។ ចំណែកលោកគ្រូ អ្នកគ្រូ និងតំណាងការរិយាល័យកីឡា មកពីខេត្តគោលដៅ បានវាយតម្លៃចំពោះសិក្ខាសាលាស្ថិតនៅក្នុង​គម្រោងអប់រំ​កាយសម្រាប់​ទាំងអស់គ្នារបស់អង្គការបេះដូងមាស ដែលពួកគាត់បានចូលរួមរហូត​ដល់ថ្ងៃបញ្ចប់គម្រោង​៥ឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ព្រោះ​សិក្ខាសាលាបានបណ្តុះបណ្តាលអំពីការវាយតម្លៃផែនការកិច្ចតែងការ​ដែលជាការអនុវត្តក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មី ។ជាមុខវិជ្ជា​ផ្តល់សារៈប្រយោជន៍ដល់សិស្សទៅលើសុខភាព ប្រាជ្ញាស្មារតី និងអាចឱ្យសិស្សមានមូលដ្ឋានគ្រឹះផ្នែកកីឡា។ សូមជម្រាបថា គម្រោងកីឡាដើម្បីទាំងអស់គ្នា បង្កើតឡើងដោយអង្គកា របេះដូងមាសនេះ ចាប់តាំងពីខែមីនា ២០២១ ដល់ខែមករា ២០២៥ បានបង្កើតមុខវិជ្ជាអប់រំកាយបែបថ្មី ដែលបានរួមបញ្ចូលនូវកីឡាជាច្រើនប្រភេទ…

  • ប៉ារ៉ាឡាំពិក៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ា ហ្គេម ឆ្នាំ២០២៩

    ប៉ារ៉ាឡាំពិក៖ កម្ពុជាធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជន អាស៊ីប៉ារ៉ា ហ្គេម ឆ្នាំ២០២៩

    ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានបញ្ជាក់ថា កម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេម ឆ្នាំ២០២៩ ខណៈរាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគាំទ្ររួចហើយ។ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ត សម្រាប់ ឆ្នាំ២០២៥ដែលប្រព្រឹត្តទៅនៅថ្ងៃ ទី១៥ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បាន​លើកឡើងថា សន្និបាតមានភាគីពាក់ព័ន្ធ រួមទាំងសហព័ន្ធកីឡាជនពិការទាំងអស់ បានធ្វើរបាយការណ៍​អំពីសមិទ្ធផល​ការងារ​កាលពីឆ្នាំចាស់ និងបញ្ហាប្រឈម ព្រមទាំងលើកទិសដៅសំខាន់ៗសម្រាប់ឆ្នាំ២០២៥ រួមទាំងគោលដៅត្រៀមឆ្ពោះ​ទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមឆ្នាំ២០២៩ ដែលត្រូវបានរាជរដ្ឋាភិបាល​កម្ពុជាបាន​អនុម័តគាំទ្ររួចហើយ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម យី វាសនា បានបង្ហាញភាពកក់ក្តៅយ៉ាងខ្លាំង ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានម​គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះជនពិការនៅទូទាំងប្រទេស ព្រមទាំងអត្តពលិកពិការថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តម ព្រំ ប៊ុនយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះ​គណៈកម្មាធិការជាតិប៉ារ៉ា ឡាំពិកកម្ពុជា ដែលខិតខំប្រឹងប្រែងអភិវឌ្ឍជំនាញកីឡាជនពិការ​ឱ្យកាន់តែរីក​ចម្រើន ជាពិសេស…

  • អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

    អង្គការបេះដូងមាស រំពឹងថា មុខវិជ្ជាអប់រំកាយបែបថ្មីផ្តល់សារៈប្រយោជន៍ចំពោះកុមារទាំងសុខភាព និងប្រាជ្ញាស្មារតី

    ភ្នំពេញ៖ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរបស់ប្រទេសជប៉ុន ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងថា មុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងរបស់អង្គការក្រៅរដ្ឋាភិបាលបេះដូងមាស គាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នឹងក្លាយជាសារៈប្រយោជន៍សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបានទាំងសុខភាព និងប្រាជ្ញាស្មារតី ពិសេស ជួយឱ្យសិស្សានុសិស្សទទួលបានមូលដ្ឋានកីឡា ដើម្បីអភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពតាមចំណងចំណូលចិត្តនៅពេលអនាគត។ការថ្លែងលើកឡើង របស់ អគ្គលេខាធិការ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសរូបនេះ បានធ្វើឡើង ក្នុងសិក្ខាសាលាបញ្ចប់គម្រោង អប់រំកាយសម្រាប់ទាំងអស់គ្នា រយៈពេល៥ឆ្នាំ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក នីស៊ីយ៉ាម៉ា ណាអូគិ បានគូសបញ្ជាក់ទៀតថា តាមរយៈគម្រោងនេះ លោក រំពឹងជឿជាក់ថា លោកគ្រូអ្នកគ្រូ ក៏ដូចជាការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡា តាមស្រុក ខណ្ឌ ចេះវាយតម្លៃផែនការអប់រំកាយនៅតាមសាលានីមួយៗប្រកដដោយប្រសិទ្ធិភាព ដែលជាផ្នែកមួយជួយពង្រឹងគុណភាពអប់រំកាយនៅតាមសាលារៀនចាប់ពីបឋមដល់វិទ្យាល័យបានកាន់តែប្រសើរឡើង។លោក គ្រូអ្នកគ្រូ និងតំណាងការរិយាល័កីឡា មកពីខេត្តគោលដៅ បានបញ្ជាក់ថា សិក្ខាសាលាស្ថិតនៅក្នុងគម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា របស់អង្គការបេះដូងមាស ដែលពួកគាត់បានចូលរួមរហូតដល់ថ្ងៃបញ្ចប់គម្រោង៥ឆ្នាំនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះសិក្ខាសាលាបានបណ្តុះបណ្តាលអំពីការវាយតម្លៃផែនការកិច្ចតែងការដែលជាការអនុវត្តក្នុងការបង្រៀនមុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាមុខវិជ្ជាផ្តល់សារៈប្រយោជន៍ដល់សិស្សទៅលើសុខភាព ប្រាជ្ញាស្មារតី និងអាចឱ្យសិស្សមានមូលដ្ឋានគ្រឹះផ្នែកកីឡា។ គួរឱ្យដឹងដែរថា គម្រោងកីឡាដើម្បីទាំងអស់គ្នា បង្កើតឡើងដោយអង្គការបេះដូងមាសនេះ…