-
ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង
ភ្នំពេញ៖ ក្លឹបប៊ីយ៉ា Lux98 (Lux98 Billiards) ដែលមានទីតាំងស្ថិតនៅផ្លូវ៦១២ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ បានប្រកាសពីការរៀបចំ ការ ប្រកួត កីឡាប៊ីយ៉ានារីលើវិញ្ញាសា POOL 9-BALL ពានរង្វាន់ Lux98 (LUX98-POOL 9-BALL Women 2024) ជាលើកដំបូង ដែលគ្រោងនឹងបើកដំណើរការប្រកួត នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤។ កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ ពិសេស មួយ ដែលជាការប្រកួតប៊ីយ៉ានារីដំបូងគេនៅម្ពុជាធ្វើឡើងនៅក្លឹប Lux98 Billiards ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចូលរួម និងការយល់ដឹងពី តួនាទីរបស់ស្ត្រី ក្នុងវិស័យកីឡា ក៏ដូចជាមានឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យ កីឡាប៊ីយ៉ាជាមួយសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។ ប្រធានក្លឹបរូបនេះបន្ថែមថា ព្រឹត្តិការណ៍កីឡានេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីជួយឱ្យកីឡាការិនីទទួលបានបទពិសោធន៍នៃបរិយាកាសការប្រកួត និង បង្កើត កន្លែងប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ។ ការប្រកួតនឹងបើកការចុះឈ្មោះសម្រាប់ អ្នកលេង…
-
សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។ តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បាល់ទាត់សប្បុរសធម៌នៅស្តាតអូឡាំពិក បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។ សម្ដេចតេជោ បានថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ២០២៤ មានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។ សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ 500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន 300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$ សរុប 1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន 4,001,250$ជាបណ្តោះអាសន្ន…
-
អ្នកគុននិយមជាង ១០០នាក់ នៅអាស៊ី នឹងមកប្រជែងដណ្តើមមេដាយនៅកម្ពុជា នាខែកក្តដា
(ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ការត្រៀមរៀបចំ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរួមគ្នារវាងភាគីពាក់ព័ន្ធមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ដែលធ្វើឡើងនាពេលនេះ គឺជាជួបគ្នា ដើម្បីបែងចែកភារៈកិច្ចនៃការទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី នាខែ កក្កដា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែលព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ ទទួលបានការគាំទ្រ ផ្តល់ជាកិត្តិយស ចូលរួមពីសំណាក់ សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំទទួលបដិសណ្ឋាកិច្ច គឺកម្ពុជានឹងរៀបចំឱ្យបានល្អបំផុត ដោយមានការបែងចែកការទទួលខុសត្រូវប្រកបដោយភាពទទួលខុសត្រូវខ្ពស់ចំពោះភ្ញៀវអន្តរជាតិដែលមកចូលរួមជាង២០ប្រទេស និងអត្តពលិកប្រមាណជាជាង១០០នាក់។ ឯកឧត្តម រំពឹងជឿជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នឹងមានប្រជាពលរដ្ឋកម្ពុជាចូលរួមគាំទ្រជួយជំរុញឱ្យការរៀបចំប្រជុំអ្នកគុននិយមគុនចម្រុះជាតិសាសន៍ក្នុងអាស៊ីដ៏ច្រើនមិនធ្លាប់មាននៅកម្ពុជាទទួលបានជោគជ័យ។ ឯកឧត្តម អះអាងថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីនេះ សម្រាប់កម្ពុជាបានដាក់សមាសភាពកីឡាករកីឡាការិនីគុនខ្មែរ និងគុនល្បុក្កតោល្បីមានដូចជា កីឡាការិនី…
-
លោក សរ ចាន់ដារ៉ា ៖ សហព័ន្ធចង់ពង្រឹងឲ្យកីឡាជិះសេះកម្ពុជា ឈានដល់កម្រិតស្តង់ដាអន្តរជាតិ ទាំងបច្ចេកទេស និងធនធានអត្តពលិក
(ភ្នំពេញ)៖ លោក សរ ចាន់ដារ៉ា ជំនួយការគ្រូបង្វឹក កីឡាករជម្រើសជាតិ បានបញ្ជាក់ថា ការរៀបចំប្រកួតជារៀងរាល់៦សប្តាហ៍ម្តង សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ផ្តោតលើគោលដៅធំ គឺចង់ពង្រឹងកីឡាជិះសេះនៅកម្ពុជាឲ្យឈានដល់ស្តង់ដាអន្តរជាតិមួយដែលគេទទួលស្គាល់ និងពង្រឹងសមត្ថភាពអត្តពលិក ដើម្បីត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវទេសចរណ៍ផងដែរ។ ការថ្លែងបញ្ជាក់ដូច្នេះធ្វើឡើងក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់ការប្រកួតកីឡាជិះសេះ ទីលានកីឡាជិះសេះ Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ។លោក សរ ចាន់ដារ៉ា បន្តថា សត្វសេះ ការរៀបចំប្រកួតជារៀងរាល់ ៦សប្តាហ៍ម្តងនេះ គឺផ្តោតលើគោលបំណងចម្បងសំខាន់ធំៗចំនួន២ ទី១-គឺវាស់ស្ទង់កម្រិតធនធានក្រុមកីឡាករជិះសេះរបស់សហព័ន្ធ និងទី២-ចូលរួមផ្សព្វផ្សាយកីឡាជិះសេះឲ្យដល់ប្រជាជនកាន់តែច្រើន។ ជាពិសេសរាល់ការប្រកួតសហព័ន្ធតែងតែអង្កេត និងស្វែងរកកីឡាករ-កីឡាការិនី ដែលមានសក្តានុពល និងមានចមណាប់អារម្មណ៍កីឡាជិះសេះ ត្រៀមហ្វឹកហាត់ឱ្យក្លាយជាធនធានល្អសម្រាប់សហព័ន្ធនាពេលអនាគត។ សូមរំឭកថា នេះជាលើកទី២ ក្នុងឆ្នាំ២០២៤ ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំការប្រកួត លើ២វិញ្ញាសារដាក់ឲ្យកីឡាករ-កីឡាការិនីប្រកួតប្រជែង គឺវិញ្ញាសា GYMKHANA និងវិញ្ញាសាSHOW JUMPING កម្រិត ៣០, ៥០-៦០, ៧០-៨០ និង១០០-១១០សង់ទីម៉ែត្រ។ គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ ផ្តោះរបង ឆ្នាំ២០២៤ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា…
-
ឯកឧត្តម វ៉ាត់ ចំរើន៖ ការយល់ដឹងពីជំនាញច្បាស់លាស់ នឹងធ្វើឱ្យការដឹកនាំកាន់តែ មានកម្រិតបច្ចេកទេសខ្ពស់
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង ក្នុងពិធីបិទ គម្រោង សាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិមានច្រើន ក្នុងនោះអ្វីដែលមានភាពចាំបាច់ជាងគេគឺការអភិវឌ្ឍធនធានមនុស្សក្នុងសហព័ន្ធកីឡាជាតិរបស់យើង។ពីព្រោះសហព័ន្ធកីឡាជាតិជាមូលរដ្ឋាននៃអភិវឌ្ឍជំនាញ។ ឯកឧត្តម រដ្ឋលេខាធិការ បានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅយើងគោរពតាម គោលការណ៍ កំណែ ទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័ន គឺ សហព័ន្ធកីឡា ជាតិទាំងអស់ត្រូវតែធ្វើការពង្រឹងគុណភាព មានន័យថា សហព័ន្ធកីឡាជាតិត្រូវមាន ធនធានមនុស្សដែលមានវិជ្ជាជីវៈល្អយល់ដឹងពីជំនាញកីឡាច្បាស់លាស់ដើម្បីយើងឈានទៅរកការដឹកនាំកាន់តែមានកម្រិតបច្ចេកទេសខ្ពស់។ អញ្ចឹងវគ្គបណ្តុះបណ្តាលនេះ វាត្រូវនិងការចង់បានរបស់យើង ហើយអ្វីដែលយើងចង់បានគឺការវិឌ្ឍថ្មីៗជំនាញ កីឡាប្រណាំងកង់ ព្រោះនៅក្នុងការអភិវឌ្ឍកីឡាអន្តរជាតិមាននិន្នាការវិទ្យាសាស្រ្ត កីឡាកាន់តែរីកចំរើនឡើង និងកាន់តែផ្លាស់ប្តូរច្រើន ហើយបើយើងតាមមិនទាន់ទេ យើងមិនអាចប្រកួតប្រជែងជាមួយគេបានទេ។ អ៊ីចឹងការប្រកួតប្រជែងត្រូវទាមទាឱ្យយើងធ្វើទំនើបកម្មរៀងរាល់ពេល និងរៀង រាល់វេលាទើបអាចតាមគេទាន់។ ដូច្នោះ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយជួយបង្កើន ចំណេះជំនាញដល់គ្រូៗយកទៅចែករំលែកទៅតាមក្លិបរាជធានីខេត្ត ដើម្បីផ្សព្វ ផ្សាយ និងបំផុសឱ្យមានកីឡាករកីឡាការិនីកាន់តែច្រើន…
-
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្លាយជាក្រុមជើងឯកបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧
(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧ បានបញ្ចប់ទៅ យ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក ។ ការប្រកួតក្នុងម៉ោងធម្មតារយៈពេល៩០នាទីលទ្ធផលស្មើគ្នា០ទល់០។ បន្ទាប់ពីការកាត់ក្ដីដោយបន្ថែមម៉ោង១៥នាទី ២ដង នោះក្រុមព្រះខ័នរាជស្វាយរៀងបានទទួលជ័យជំនះលើក្រុមភ្នំពេញក្រោន ១ទល់០ ដែលនេះជាគ្រាប់បាល់ នៃជ័យជំនះតែម្ដង ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាលទី១៧ នេះមានវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង នាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនិងមហាជនជាង ៣ម៉ឺននាក់ចូលរួមទស្សនា ។ ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានទទួលពាន អមនិងទឹកប្រាក់រង្វាន់ ១៥០លានរៀល ក្លិបភ្នំពេញក្រោន ទទួលបាន ប្រាក់រង្វាន់ ១០០ លានរៀលនិង ក្រុមបាល់ទាត់ វិសាខាទទួលបានទឹកប្រាក់ចំនួន…
-
ស្រៀង វិរៈ ៖ ការពារតំណែងមេដាយមាសមិនបាន តែតាំងចិត្តយកជើងឯកអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៥
ភ្នំពេញ៖ ម្ចាស់មេដាយមាសជើងឯកអាស៊ីអាគ្នេយ៍ពីរសម័យកាល កីឡាករ ស្រៀង វិរៈ បង្ហាញអារម្មណ៍សោកស្តាយ ក្រោយការពារតំណែងមេដាយមាសមិនបានក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅប្រទេសថៃ ដោយចាញ់កីឡាករប្រទេសវៀតណាម ហើយឈ្នះត្រឹមមេដាយសំរឹទ្ធជូនជាតិ។ការបាត់បង់តំណែងម្ចាស់មេដាយមាស ស្រៀង វិរៈ បង្ហាញអារម្មណ៍ខកចិត្តយ៉ាងខ្លាំង ដោយប្តេជ្ញាចិត្តខិតខំហ្វឹកហាត់ដុសខាត់សមត្ថភាព និងបច្ចេកទេសត្រៀមដណ្តើមយកមេដាយមាសជាថ្មីក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសថៃ ឆ្នាំ២០២៥ និងបង្កើនកម្រិតមេដាយពីមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឈានដល់ប្រាក់ឬក៏មេដាយមាសជូនជាតិក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ។ កីឡាករការ៉ាតេ ស្រៀង វិរៈ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ ប្រកួតលើវិញ្ញាសាប្រយុទ្ធដក៨៤គីឡូក្រាម បានចាញ់កីឡាករប្រទេសវៀតណាម វគ្គឡើងទៅដណ្តើមមេដាយប្រាក់និងមាស។ បរាជ័យក្នុងវគ្គដ៏សំខាន់នេះ គឺជាបទពិសោធន៍មួយធ្វើឱ្យកីឡាករការ៉ាតេទម្ងន់ធន់រូបនេះ តាំងចិត្ត ខិតខំហ្វឹកហាត់ ពង្រឹងគុណភាព ដោយមិនឱ្យភ្លាត់ស្នៀតទៀតឡើយ ។ គួរឱ្យដឹងដែរថា កីឡាករការ៉ាតេដែលមានជំនាញកីឡាចំនួនពីរគឺបាល់ទះ និង ការ៉ាតេ កីឡាករ ស្រៀង វិរៈ ដណ្តើមបានមេដាយមាសពីរលើក ក្នុងការប្រកួតកីឡាការ៉ាតេជើងឯកអាស៊ីអាគ្នេយ៍លើកទី៩ និងជើងឯកអាស៊ីអាគ្នេយ៍លើកទី១០ ខណៈការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះដណ្តើមបានមេដាយសំរឹទ្ធ៕ដោយៈជាវ ចន្ធូ
-
ការ៉ាតេ៖ កម្ពុជា ទទួលបានមេដាយ០៧គ្រឿង ពីព្រឹត្តិការណ៍ជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ
អបអរសាទរ! ក្រុមកីឡាករ-កីឡាការិនី កីឡាការ៉ាតេកម្ពុជា រកបានមេដាយសរុប ០៧គ្រឿង ក្នុងនោះមេដាយប្រាក់០១ និងសំរឹទ្ធ០៦ ពីការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃ ដែលបានបញ្ចប់កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១១ ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក មន្រ្តីបច្ចេកទេស អាជ្ញាកណ្តាល និងកីឡាករ-កីឡាការិនីទៅចូលរួមប្រកួតសរុបចំនួន៣៩នាក់ ដែលព្រឹត្តិការណ៍នេះចាប់ផ្តើមពីថ្ងៃទី២៤-២៦ ខែមេសា ឆ្នាំ២០២៤៕ ចាន់ វិចិត្រ
-
យុវជនកីឡាវាយកូនគោលកម្ពុជាបានថតរូបជាមួយតារាល្បីក្នុងវិស័យកីឡាវាយកូនគោល
ភ្នំពេញ៖ កីឡាករវាយកូនគោល២រូបក្រោមអាយុ១៨ឆ្នាំរបស់កម្ពុជា កីឡាករ យ៉េត សុធារក្ស និង កីឡាករកីឡាករ ប៊ុនឡាយ កនណាគ្រី កំពុងបន្តការ ប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល15th FALDO SERIES ASIA GRAND FINAL នៅប្រទេសវៀតណាម ដំណើរការពីថ្ងៃទី២២ ដល់ថ្ងៃ ទី២៧ ខែ មេសា ឆ្នាំ២០២៤។ ក្នុងព្រឹត្តិការណ៍ប្រកួតកម្រិតអន្តជាតិនេះកីឡាករកម្ពុជាទាំងពីររូបបានជួប លោក Sir Nick Faldo តារាល្បីក្នុងវិស័យកីឡាវាយកូនគោល ។ កីឡាករ វាយកូនគោលវ័យរបស់កម្ពុជាទាំងពីររូបបានបង្ហាញអារម្មណ៍រំភើបខ្លាំងហើយ បានយកគំរូតារាល្បីក្នុងវិស័យកូនគោលរូបនេះ ជាកម្លាំងចិត្តលើកទឹកចិត្តរាល់ ពេល ហ្វឹកហាត់និងប្រកួត ដើម្បីភិវឌ្ឍន៍ចំណេះជំនាញក្លាយជាកីឡាករ វាយកូន គោលសក្កានុពលរបស់កម្ពុជានៅពេលអនាគត៕ ដោយ ៖ ជាវ ចន្ធូ
-
ប្រមុខសហព័ន្ធកីឡាការ៉ាតេកម្ពុជាផ្តាំផ្ញើកីឡាករទៅចូលរួមប្រកួត ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១នៅថៃ
ភ្នំពេញ៖ប្រតិភូគ្រូបង្វឹក ចៅក្រមអាជ្ញាកណ្តាល និងកីឡាករ កីឡា ការិនីកីឡាការ៉ាតេ សរុបចំនួន៣៩រូប ត្រូវបានអនុញ្ញាត ឱ្យចូលជួប សម្ដែងការគួរសម និងទទួលអនុសាសន៍ពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងជា អគ្គលេខាធិកា សហព័ន្ធកីឡាការ៉ាតេកម្ពុជានៅសាល ប្រជុំ តុមូល នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មុននឹងទៅ ចូលរួមការប្រកួត កីឡាការ៉ាតេ ជើងឯកអាស៊ីអាគ្នេយ៍លើកទី១១ នៅទីក្រុងបាងកក ប្រទេសថៃ។ ក្នុងជំនួបកាលពីថ្ងៃអាទិត្យទី២១ ខែមេសា ឯកឧត្តម វ៉ាត់ ចំរើន បានណែនាំឱ្យអត្តពលិកកីឡាការ៉ាតេដែលទៅចូលរួមក្នុងការប្រកួត ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពនាំយកនូវ លទ្ធផល ល្អជូនជាតិត្រឡប់មកវិញ ដើម្បីជាការតបស្នងសង គុណ ដល់ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជា ប្រធានសហព័ន្ធកីឡា ការ៉ាតេ កម្ពុជា ដែលលោកតែងតែ ខិតខំ ប្រឹងប្រែងជួយដល់សហព័ន្ធ និងផ្តល់នូវទំនុកចិត្តក្នុងការដឹកនាំ ប្រកបដោយ ភាពកក់ក្តៅចំពោះ…