Category: កីឡា

  • មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ បានត្រៀមលក្ខណៈរៀបរយ

    មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ៖ គណៈកម្មការរៀបចំការប្រកួតកីឡាជាតិ និងកីឡាជាតិជនពិការ បានត្រៀមលក្ខណៈរៀបរយ

    (ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំបច្ចេកទេស និងចាប់ឆ្នោតចែកពូល នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តម ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថា គណៈកម្មការរៀបចំការប្រកួតកីឡាជាតិលើក ទី៤ និងកីឡាជាតិជនពិការលើកទី២ គឺបានត្រៀមលក្ខណៈរៀបរយអស់ហើយ ទាំងការចុះឈ្មោះរបស់ប្រតិភូ និងកីឡាករ កីឡាការិនី ។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយកិច្ចប្រជុំ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំព្រឹត្តិការណ៍ និងស្ថិតិកីឡានៃក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ថា មុនព្រឹត្តិការណ៍ប្រកួតចូលមកដល់ គឺក្រសួងបានផ្តល់ព័ត៌មានទូទៅដល់ និងការចាប់ឆ្នោតចែកពូល សម្រាប់ប្រភេទកីឡាបាល់ទាត់ បាល់ទះ បាល់បោះ។ យើងបានផ្តល់ព័ត៌មានទូទៅ សម្រាប់ការប្រកួតកីឡាជាតិ លើកទី២ និងកីឡាជាតិជនពិការ ដែលនឹងប្រព្រឹតទៅជាផ្លូវការពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីខេត្តចំនួន៥។ ប្រតិភូកីឡានឹងមកដល់នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤…

  • អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងខ្ពស់ថា សិក្ខាកាមជាគ្រូបង្វឹកទទួល​ចំណេះដឹងពីវគ្គសាមគ្គីអូឡាំពិក នឹងរួមចំណែកផលិតធនធានសម្រាប់កម្ពុជា​បាន​កាន់តែច្រើន

    អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា រំពឹងខ្ពស់ថា សិក្ខាកាមជាគ្រូបង្វឹកទទួល​ចំណេះដឹងពីវគ្គសាមគ្គីអូឡាំពិក នឹងរួមចំណែកផលិតធនធានសម្រាប់កម្ពុជា​បាន​កាន់តែច្រើន

    (ភ្នំពេញ)៖ ក្នុងពិធីបិទបញ្ចប់វគ្គសាមគ្គីអូឡាំពិកស្ដីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិ សម្រាប់កីឡាចំបាប់ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ លោក ខេ សីបាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា បានថ្លែងថា សិក្ខាកាមជាគ្រូបង្វឹកកីឡាចំបាប់មកពីបណ្តាខេត្ត ដែលបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល១២ថ្ងៃនេះ នឹងក្លាយជាសារៈសំខាន់នៃការចែករំលែកចំណេះដឹងចំបាប់បែបគរុកោសល្យដែលបានផ្តល់ជូនដោយ លោក គ្រូ Marty Hauck អ្នកជំនាញកីឡាចំបាប់កម្រិតមេដាយមាសរបស់សហរដ្ឋអាមេរិក។ អនុប្រធានរូបនេះ បានគូសបញ្ជាក់ទៀតថា តាមរយៈវគ្គសិក្សាសាមគ្គីអូឡាំពិកនេះ វានឹងរួមចំណែកផលិតបាននូវធនធានកីឡាចំបាប់វ័យក្មេងនៅតាមបណ្តាខេត្តបានកាន់តែច្រើន ដ្បិតវគ្គនេះជាលើកទី១ហើយ បានធ្វើការបណ្តុះបណ្តាលដល់គ្រូៗនៅតាមបណ្តាខេត្ត។ ឯកឧត្តម ប៊ុយ សោភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះសិក្ខាកាមដែលជាគ្រូបង្រឹកដែលបានខិតខំយកចិត្តទុកដាក់ក្រេបជញ្ជក់យកចំណេះដឹងថ្មីៗពីគ្រូឧទ្ទេសអន្តរជាតិពាក់ព័ន្ធនិងគោលការណ៍បច្ចេកទេសនៃការបង្វឹកកីឡាចំបាប់ ដើម្បីអភិវឌ្ឍន៍ចំណេះជំនាញលើសមត្ថភាពជាគ្រូបង្វឹក។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា វគ្គសិក្សាសាមគ្គីអូឡាំពិកគ្រូចំបាប់​កម្រិតជាតិ​មួយនេះ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាចំបាប់ ដែល​មានរយៈពេល៥ខែ ដោយ គិតចាប់ពីថ្ងៃទី១ ខែ កក្តដា ដល់ថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយផ្តោតលើគោលបំណងសំខាន់ចំនួន៤រួមមាន៖១. បង្កើតគោលនយោបាយថ្មីសម្រាប់ការប្រកួតនិងការបង្វឹកប្រកបដោយប្រ​សិទ្ធភាព​ខ្ពស់សម្រាប់កីឡាចំបាប់ថ្នាក់ជាតិ។២.កម្មវិធីកំណត់ទេពកោសល្យនិងស្វែងរកថែរក្សាអត្តពលិកកីឡាចំបាប់វ័យក្មេង ដើម្បីទទួលបានជោគជ័យ។៣.រៀបចំវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្វឹក និងមន្រ្តីអាជ្ញាកណ្តាលចៅក្រម ដើម្បីបង្កើតជំនាញ និងធានាបាននូវនិរន្តរភាពកីឡាចំបាប់នូវក្នុងប្រទេស។៤. អភិវឌ្ឍន៍ធនធានមនុស្សនិងប្រព័ន្ធរៀបចំការប្រកួត ដើម្បីត្រៀមរៀបចំការប្រកួតយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា…

  • កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ជប៉ុនលេីកទី៧

    កិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ជប៉ុនលេីកទី៧

    ប្រទេសវៀតណាម៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ ដែលជាបេសកកម្មថ្ងៃទី២ របស់ប្រតិភូក្រសួងអប់រំ យុវជន និងកីឡា ដឹកនាំដោយឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានចូលរួមក្នុងកិច្ចប្រជុំឧត្តមមន្ត្រីកីឡាអាស៊ាន-ជប៉ុនលេីកទី៧។ កិច្ចប្រជុំនេះជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដោយផ្តោតទៅលើ ការអភិវឌ្ឍគ្រូអប់រំកាយ និងគ្រូបង្វឹកកីឡា ការលេីកកម្ពស់យេនឌ័រនិងបង្កេីនការចូលរួមរបស់ស្ត្រីក្នុងវស័យកីឡា ការធ្វេីទំនេីបកម្ម និងលេីកកម្ពស់ការចូលរួមរបស់ជនមានពិការភាពក្នុងវិស័យកីឡា ការកសាងសមត្ថភាពនិងបណ្តុះបណ្តាលការប្រឆាំងដូប៉ា និងការគ្រប់គ្រងកីឡាក្នុងការរួមចំណែកដល់ការសម្រេចគោលដៅប្រកបដោយចីរភាពឆ្នាំ២០៣០(SDGs 2030)។ ឆ្លេីយតបនឹងផែនការសកម្មភាពនៃសេចក្តីថ្លែងការទីក្រុឈាងម៉ៃអាស៊ាន-ជប៉ុនឆ្នាំ២០២៣ ប្រតិភូកម្ពុជា បានធ្វេីបទបង្ហាញអំពីសកម្មភាពដែលបានអនុវត្តកន្លងមក និងទិសដៅបន្ត លើការអភិវឌ្ឍសមត្ថភាពគ្រូអប់រំកាយប្រកបដោយចរិយាប័ន កីឡាសម្រាប់ជនមានពិការភាព ផែនការសកម្មភាពលេីកកម្ពស់យេនឌ័រ និងការចូលរួមរបស់ស្ត្រីក្នុងវិស័យកីឡា។ ដោយឡែកក្នុងក្របខណ្ឌអាស៊ាន-ជប៉ុន សិក្ខាសាលា Football4SDGs គឺជាជំហ៊ានទី២ដែលនឹងរៀបចំ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕ ចាន់ វិចិត្រ

  • អ្នកប្រដាល់គុនខ្មែរគីឡូធ្ងន់សន្យាបញ្ចេញអស់សមត្ថភាពដើម្បផ្សព្វផ្សាយគុនខ្មែរនៅចក្រភពអង់គ្លេស

    អ្នកប្រដាល់គុនខ្មែរគីឡូធ្ងន់សន្យាបញ្ចេញអស់សមត្ថភាពដើម្បផ្សព្វផ្សាយគុនខ្មែរនៅចក្រភពអង់គ្លេស

    (ភ្នំពេញ)៖ កីឡាករគុនខ្មែរកម្ពុជា៣រូបមាន កីឡាករព្រុំ សំណាង ថៃ រ៉េត និង​កីឡាករ រឿង សោភ័ណ្ឌ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរអនុញ្ញាត ឱ្យទៅ ចូលរួមការប្រកួតនៅចក្រភពអង្គគ្លេស នៅថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៤ តាមរយៈការសម្របសម្រួលពីលោក ស្រ៊ឺ ស្រេង ហៅ សំណប់ ប្រធានIFKAប្រចាំកម្ពុជា។ លោក ស្រ៊ឺ ស្រេង បានគូសបញ្ជាក់ថា នេះជាការចេញទៅលើកដំបូងរបស់អ្នក​ប្រដាល់​គុនខ្មែរទៅកាន់ទឹកដីចក្រភពអង់គ្លេស ហើយការចេញទៅនេះ គឺមាន​កីឡាករកម្ពុជា៣រូប សុទ្ធសឹងជាប្រភេទកីឡាករទម្ងន់ធ្ងន់ មានកីឡាករគុនខ្មែរ រឿង សោភ័ណ្ឌ ប្រកួតទម្ងន់៧៥គីឡូក្រាម កីឡាករគុនខ្មែរ ថៃ រ៉េត ប្រកួតក្នុងប្រភេទ​ទម្ងន់ ៧៥គីឡូក្រាម និងកីឡាករគុនខ្មែរ ព្រុំ សំណាង ប្រកួតក្នុងប្រភេទទម្ងន់ ៨០គីឡូ​ក្រាម ។ អ្នកដឹកនាំរូបនេះ បានអះអាងថា ការចេញទៅកាន់ទឹកប្រទេស​អង់គ្លេស​លើកដំបូងនេះ រូបលោក មានការជឿជាក់ខ្ពស់លើសមត្ថភាពកីឡាករគុនខ្មែរ​ទាំង ៣រូបថា នឹងប្រជែងដណ្តើមបានជ័យជំនះជូនកម្ពុជា ។ ដោយឡែកកីឡាករគុនខ្មែរកម្ពុជាទាំង៣រូប បានអះអាងថា…

  • អបអរសាទរ ! ក្រុមអត្តពលិក កីឡាជឺជីតស៊ូកម្ពុជាឈ្នះមេដាយមាស ៥គ្រឿង មេប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង ក្នុងព្រឹត្តិការណ៏ AFG OPEN 2024 នៅទីក្រុងបាងកក ប្រទេសថៃ ។

    អបអរសាទរ ! ក្រុមអត្តពលិក កីឡាជឺជីតស៊ូកម្ពុជាឈ្នះមេដាយមាស ៥គ្រឿង មេប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង ក្នុងព្រឹត្តិការណ៏ AFG OPEN 2024 នៅទីក្រុងបាងកក ប្រទេសថៃ ។

    គួរបញ្ជាក់ផងដែរថា ការប្រកួតនេះមានអត្តពលិកខ្មែរចូលរួម ១០រូប និងមានការចូលរួមប្រកួតសរុបចំនួន ៧២០ អ្នកមកពី ៤៧ ប្រទេសជុំវិញពិភពលោក ៕ ដោយ ៖ ជាវ ចន្ធូ

  • កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី ដែលប្រព្រឹត្តទៅ ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់» ។ កម្មវិធីរត់លក្ខណៈកម្សាន្ដ ដែលមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕ ដោយ ៖ ជាវ ចន្ធូ

  • លើកទឹកចិត្តការហ្វឹកហាត់កីឡាករ ត្រៀមប្រកួតអុំទូកអន្ដរជាតិ​នៅ​ខេត្តកំពង់ធំ

    លើកទឹកចិត្តការហ្វឹកហាត់កីឡាករ ត្រៀមប្រកួតអុំទូកអន្ដរជាតិ​នៅ​ខេត្តកំពង់ធំ

    កំពង់ធំ៖កីឡាករទូកអន្ដរជាតិឈ្មោះ មនោម័យពាមមេត្រីស្រីស​សែនជ័យ ដែលមានចំណុះទូក ២២ នាក់,ទូកមានប្រវែង ២២.៥០ ម៉ែត្រកំពុងហ្វឹកហាត់នៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក នៅខេត្តកំពង់ធំ ដែលនឹង​ប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ ពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមកីឡាករត្រូវ​បាន​អញ្ជើញចូលរួមដោយលោកស្រី លំ គន្ធារី អភិបាល​រងខេត្តកំពង់ធំ និងជា​ប្រធានក្រុមការងារចុះជួយឃុំ, លោក ប្លុង ពុទ្ធកូរ៉ា, សមាជិក​ក្រុមប្រឹក្សាខេត្ត, ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការ​​វត្តពាមមេត្រី និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ។ ក្នុងឱកាសនេះលោក សៀន សុខា ប្រធានក្រុមកីឡាករទូកខ្នាត​អន្ដរជាតិ​ឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ បានថ្លែង​អំណរគុណចំពោះ​លោកស្រី លំ គន្ធារី និងក្រុមការងារ ដែលបាន​គាំទ្រជានិច្ច។លោកប្ដេជ្ញាថា ក្រុមនឹងប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីទទួលបានជោគជ័យក្នុងពិធីប្រកួតអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែប្រចាំឆ្នាំ ២០២៤៕ ដោយ៖​ប៊ុន​រដ្ឋា

  • រដ្ឋលេខាធិការបរិស្ថាន៖កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣​ នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍​ទៅកាន់​ពិភពលោក

    រដ្ឋលេខាធិការបរិស្ថាន៖កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣​ នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍​ទៅកាន់​ពិភពលោក

    ភ្នំពេញ៖ កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣ គ្រោងធ្វើ​ឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ព្រឹត្តិការណ៍នេះ​ត្រូវបានអ្នករៀបចំកម្មវិធីរំពឹងថា នឹងជួយជំរុញការផ្សព្វផ្សាយ​សក្តានុ​ពលទេសចរណ៍បែបធម្មជាតិនៅភ្នំគូលែនទៅកាន់ពិភពលោក​ឱ្យកាន់តែល្បីល្បាញសុះសាយថែមទៀត។​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែនកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅលោក​ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រង​ក្រសួងបរិស្ថាន ។នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធ​សឹងតែជាកន្លែងមាន​សក្តានុពលក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ដែល​ចូលចិត្តដំណើរផ្សងព្រេង ឬទេសចរកីឡា។ លោកជំទាវបន្តថា ព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន រដូវកាលទី៣​នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលាខាងមុខ​ វាពិតជា​បានរួម​ចំណែក​យ៉ាងធំធេងនៅក្នុងការផ្សព្វផ្សាយដល់តំបន់កម្សាន្តទាំងនោះ ។លោកជំទាវបន្តថា កាលណាកីឡាករ​រត់​ទៅដល់ទីតាំង​នីមួយៗ គាត់អាចនឹងថតសែលហ្វ៊ី ឬថតរូបភាពផ្សេងៗ បង្ហោះនៅក្នុងបណ្តាញ​សង្គម ដែលនេះជាផ្នែកមួយក្នុង​ការជំរុញបង្កើតនូវ​ផលិត​ផល​ទេសចរណ៍​នៅក្នុងខេត្តសៀមរាបក្រៅប្រាសាទ ហើយក៏ផ្តល់ប្រយោជន៍​សេដ្ឋកិច្ចមួយផ្នែក​ធំដល់​ប្រជាសហគមន៍​នៅតំបន់​ភ្នំគូលែនផងដែរ។ អ្នករៀបចំកម្មវិធី លោក យ៉ាន់ ផានិត បានបញ្ជាក់ថា ខេត្តសៀមរាប នៅរដូវភ្លៀងមានទេសចរមកលេងតិច ។ដូច្នេះការ​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗនៅរដូវភ្លៀងជាការជំរុញសកម្មភាពទេសចរណ៍ឱ្យរស់រវើកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេស​ចរណ៍​ក្នុងការធ្វើយ៉ាងណាឱ្យខេត្តសៀមរាបកាន់តែមានភាព​រស់​រវើកថែមទៀត។ សម្រាប់កម្មវិធី​រត់ប្រណាំងនេះ ក្រៅពីអ្នករត់អាជីព ប្រជាពលរដ្ឋទូទៅក៏​អាចចុះឈ្មោះរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ ឬជាមួយសត្វ​ចិញ្ចឹមរបស់ពួកគេបានដែរ។នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ាន់ ផានិត៕

  • ទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកបានធ្វើពិធីទម្លាក់ចុះទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ត្រៀមព្រះរាជពិធីបុណ្យអុំទូក

    ទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកបានធ្វើពិធីទម្លាក់ចុះទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ត្រៀមព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ ទូក ង ដែលមានឈ្មោះថា ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ត្រា ជាទូក ង របស់បញ្ជាការដ្ឋានកងទ័ពជើងទឹកផ្ទុកកីឡាករ ចំនួន៧៥នាក់ បានធ្វើពិធីដាក់ចុះចូលទៅក្នុងទន្លេ ដើម្បីឱ្យកីឡាករបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ លោក វរ នាវីឯក ភី ភក្តី បានមាសប្រសាសន៍ថា ពិធីទម្លាក់ទូក ង ចុះទន្លេនេះ គឺធ្វើឡើង ក្រោយពីប្រមូលផ្តុំកីឡាករកីឡាការិនីដែលជាចំណុះទូកហ្វឹកហាត់បំប៉នកម្លាំងនៅលើគោករយៈពេលមួយសប្តាហ៍ ហើយ ការទម្លាក់នេះ គឺកីឡាករកីឡាការិនី បានចាប់ផ្តើមហ្វឹកហាត់ដោយផ្ទាល់នៅលើផ្ទៃទឹករហូតជិតដល់ថ្ងៃប្រកួតផ្លូវការនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤តែម្តង។ លោក វរ នាវីឯក ភី ភក្កី បានគូសបញ្ជាក់ទៀតថា ការហ្វឹកហាត់ដោយអនុវត្តនៅលើទឹកនេះ កីឡាករកីឡាការិនីចំណុះទូកនៃបញ្ជាការដ្ឋានកងទឹកជើងទឹកទាំងអស់ និងហ្វឹកហាត់មួយថ្ងៃពីរពេល ដោយព្រឹកហ្វឹកហាត់ពីម៉ោង៧ដល់ម៉ោង១០កន្លះ និងពេលល្ងាចពីម៉ោង២ដល់ម៉ោង៤…

  • ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ

    ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ បាន​និង​កំពុង​បន្ត​រត់ផ្សព្វផ្សាយនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២០០០នាក់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រ​សាសន៍​ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ“ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ គឺជាព្រឹត្តិ​ការណ៍​កីឡាយ៉ាងសំខាន់ និងជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា និងជាមុខមាត់​សម្រាប់ខេត្តព្រះសីហនុយើងផងដែរ ដែលបានទទួល ការជ្រើសរើសជាម្ចាស់ផ្ទះ នៃប្រភេទកីឡាទូកក្តោង និងកីឡាម៉ូតូទឹកនៅលើទឹកដីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត​មួយនេះ។ ការរៀបចំព្រឹត្តិការប្រកួតកីឡានេះ បានបង្ហាញពីការរីកចម្រើន មានសុខសន្តិភាព មានការអភិវឌ្ឍ នៃវិស័យកីឡា នៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់សម្រាប់ ការរៀប​ចំ​ការប្រកួតកីឡា “យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩” ដែលជា​ព្រឹត្តិការណ៍ដ៏ធំ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើន​ដល់សង្គម ដូចជានយោបាយ ការទូត…