-
គ្រូបង្វឹកហែលទឹកអន្តរជាតិ អះអាងថា វគ្គសាមគ្គីអូឡាំពិកស្តីពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ជាផ្នែកមួយមានសារៈសំខាន់ជួយឱ្យគ្រូបង្វឹកកម្ពុជាកាន់តែមានគុណភាព

(ភ្នំពេញ)៖ លោក Miguel Angel Lopez Alvardo គ្រូបង្វឹកហែលទឹកជនជាតិអេស្ប៉ាយ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ បញ្ជូនមកជួយបង្ហាត់ដល់សិក្ខាកាមដែលជាគ្រូបង្វឹកកីឡាហែលទឹកកម្ពុជា បានថ្លែងថា វគ្គសាមគ្គីអូឡាំពិក ស្តីអំពី គ្រូបង្វឹកកីឡាហែលទឹកកម្រិត១ ដែលដំណើររយៈពេល ១សប្តាហ៍នេះ គឺមានសារៈខ្លាំងណាស់សម្រាប់គ្រូបង្វឹកកីឡាទឹកកម្ពុជា ក្នុងការបង្ហាត់ដល់កីឡាករកីឡាការិនី តាមបណ្តាក្លឹបប្រកបដោយគុណភាព ដែលរួមចំណែកជួយជំរុញឱ្យកីឡាករកីឡាការិនីហែលទឹកកម្ពុជាកាន់តែមានសក្កានុពលក្នុងការប្រជែងមេដាយជូនកម្ពុជាពីលើឆាកអន្តរជាតិ។ លោកថា ជាការពិតណាស់ ការសិក្សារៀនសូត្រមិនមែនបញ្ចប់ត្រឹមតែកម្រិត១នោះទេ ពោលគឺការសិក្សានូវមានកម្រិតទី២និងទី៣ជាច្រើនទៀត ប៉ុន្តែវគ្គកម្រិតទី១នេះ មានមូលដ្ឋានគន្លឹះមេរៀនជាច្រើន ពាក់ព័ន្ធនៃផែនការជាគ្រូបង្វឹក ដើម្បីបង្ហាត់ដល់កីឡាករកីឡាការិនីឱ្យមានគុណភាព និងសក្តានុពល។ លោក Miguel Angel Lopez Alvardo បានគូសបញ្ជាក់ទៀតថា សិក្ខាកាមជាគ្រូបង្វឹកដែលនាំយកចំណេះជំនាញ វគ្គគ្រូបង្វឹកកីឡាដែលទឹកកម្រិតទី១ ចែករំលែក ដោយលោកនាពេលនេះ ទៅបង្ហាត់ដល់សិស្សតាមបណ្តាលក្លឹបនឹងពង្រីកបានធនធានគ្រូបង្វឹកកាន់តែច្រើន ពិសេសក៏ផលិតបានធន់ធានកីឡាករកីឡាការិនីឆ្នើមៗពោពេញដោយសក្តានុពល។ គ្រូបង្វឹកខាងលើ មើលឃើញថា តាមរយៈការរីកចំរើននៃវិស័យកីឡាហែលទឹករបស់កម្ពុជាបច្ចុប្បន្ន លោក ជឿជាក់ថា ឆ្នាំ២០២៧ កម្ពុជានឹងមានលទ្ធភាពដណ្តើមមេដាយមាសពីស៊ីហ្គេមយ៉ាងណាស់១គ្រឿង និងឆ្នាំ២០២៩ កីឡាយុវជនអាស៊ីកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ក៏កម្ពុជារំពឹងខ្ពស់ឈ្នះមេដាយផងដែរ។ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា…
-
កម្ពុជា ឡាវ និងវៀតណាម សហការគ្នា រៀបចំរត់ម៉ារ៉ាតុងឥណ្ឌូចិនជំរុញវិស័យទេសចរណ៍

(ភ្នំពេញ)៖ កម្ពុជាបានប្រកាសរៀបចំរត់ម៉ារ៉ាតុងឥណ្ឌូចិន នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីជំរុញវិស័យទេសចរណ៍ឱ្យកាន់តែមានសន្ទុះខ្លាំង។ ព្រឹត្តិការណ៍ Angkor Wat Indochine International Marathon គឺកម្ពុជា បានសហការជាមួយប្រទេសវៀតណាម និងឡាវ ។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា ថ្លែងបញ្ជាក់ ក្នុងសន្និសិទសារព័ត៌មាន ប្រកាសការរៀបចំព្រឹត្តិការណ៍ Angkor Wat Indochine International Marathon នាព្រឹកថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើ បានថ្លែងថា បច្ចុប្បន្ន ទិវារត់ប្រណាំងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់។ ជាពិសេសសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការអភិវឌ្ឍវិស័យកីឡាទេចរណ៍ ពីព្រោះវិស័យកីឡាទេសចរណ៍បានជួយដល់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបានដាក់ទិសដៅថា រាល់ព្រឹត្តិការណ៍អន្តរជាតិធំៗ…
-
គ្រូបង្ហាត់មុខវិជ្ជាកីឡា៦៥នាក់ក្នុងរាជធានីភ្នំពេញទទួលបានការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសអំពីមុខវិជ្ជាអប់រំកាយបែបថ្មី

ភ្នំពេញ៖លោកគ្រូអ្នកគ្រូបង្ហាត់មុខវិជ្ជាកីឡានៅខណ្ឌទាំង៥ក្នុងរាជាធានីភ្នំពេញចំនួន៦៥នាក់ ទទួលបានការបណ្តុះបណ្តាលស្តីអំពីមុខវិជ្ជាអប់រំកាយនិងកីឡាចាប់ពីកម្រិតបឋមសិក្សាដល់មធ្យមសិក្សាទុតិយភូមិរយៈពេល៣ថ្ងៃ នៅវិទ្យាល័យជាស៊ីមឈូកវ៉ា ។ លោក ក ម៉ូរិ ហ៊ីរ៉ូតាកា អ្នកសម្របសម្រួលគម្រោងអង្គការក្រៅរដ្ឋាភិបាលបេះដួងមាស បានឱ្យដឹងថា សិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះមាសនេះ មានគោលបំណងផ្តល់ជូនដល់ការយល់ដឹងអំពីគម្រោងរបស់អង្គការបេះដូងមាសលើកម្មវិធីបង្ហាត់ និងការរៀបចំនៅកិច្ចតែងការ ការរៀបចំផែនការមេរៀនប្រចាំឆ្នាំ និងការសសេរកិច្ចតែងការមេរៀននិងជាការផ្សាព្វផ្សាយឱ្យលោកគ្រូអ្នកគ្រូកីឡាយល់ដឹងកាន់តែច្បាស់អំពីមុខវិជ្ជាអប់រំកាយបែបថ្មី ដែលជាការចងក្រងដោយអង្គការបេះដូងមាសនិងក្រសួងអប់រំយុជននិងកីឡា។ លោក ម៉ូរិ ហ៊ីរ៉ូតាកា បានអះអាងថា បន្ទាប់ពីលោក អ្នកគ្រូបានឆ្លងកាត់វគ្គសិក្ខាសិលានេះហើយ ពួកគាត់និងទទួលបាននូវចំណេះដឹងត្រឡប់ទៅវិញប្រកបដោយគុណភាព ដែលបំរើរដល់ផលប្រយោជន៍ជូនសាលារៀន ។ ហើយមុខវិជ្ជាអប់រំកាយបែបថ្មីនេះ អាចជួយឱ្យកុមារក៏ដូចជាសិស្សានុសិស្សមានរាងកាយមាំមួនសុខភាពល្អ និងជួយឱ្យការរៀនសូត្ររបស់សិស្សដំណើរការទៅបានល្អផងដែរ។ អ្នកគ្រូ ខេម ចន្ថាគ្រូកីឡាមកពីខណ្ឌ ព្រែកព្នៅ បានថ្លែងថា អ្នកគ្រូបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល ការវាយតម្លៃថ្នាក់អប់រំកាយ រយៈពេល៣ថ្ងៃនេះ ទទួលបានចំណេះថ្មីៗជាច្រើន អំពីការង្ហាត់បង្រៀនមុខវិជ្ជាអប់រំកាយបែបនេះ ដើម្បីនាំយកទៅផ្សព្វផ្សាយនិងបង្ហាត់ដល់សិស្សជួយឱ្យសិស្សមានសុខភាពល្អ និងប្រាជ្ញាស្មារតីភ្លឺថ្លាឆ្លាតវាងវៃ។ ដោយឡែក លោក សុខ វុទ្ធី មន្រ្តីការិយាល័យកីឡាខណ្ឌ ព្រែកព្នៅ បានលើកឡើងថា បន្ទាប់ពីបានចូលរួមក្នុងសិក្ខាសាលារយៈពេល៣ថ្ងៃជាមួយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសហើយ ក្នុងនាមលោកជាមន្រ្តីការិយាល័យកីឡាខណ្ឌ និងចុះពិនិត្យមើលតាមសាលា ប្រសិនបើសាលាណាអនុវត្តបានល្អ និងមានការលើកសសើរ ហើយបើសាលាណាពុំទាន់អនុវត្តបានត្រឹមត្រូវតាមមុខវិជ្ជាអប់រំកាយបែបថ្មីនេះ…
-
ក្រុមសិស្សកម្ពុជាដណ្តើមបានពានរង្វាន់ចំនួន២ក្នុងការប្រកួត Robot ថ្នាក់អន្តរជាតិរបស់ ស្ទិក អេម(Stick ‘Em)ប្រទេសសិង្ហាបុរី

ក្រុមសិស្សកម្ពុជាមកពីសាលាអន្តរជាតិ Smart Kids តំណាងឱ្យប្រទេសកម្ពុជា ដណ្តើមបានពានរង្វាន់ចំនួន២ ពីកម្មវិធីការប្រកួតថ្នាក់អន្តរជាតិរបស់ Stick ‘Em នៅមជ្ឈមណ្ឌលវិទ្យាសាស្ត្រសិង្ហបុរី (Singapore Science Centre)ដែលធ្វើឡើងជុំវិញប្រធានបទ “ការចែកចាយទឹក” ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងអំពីកង្វះទឹក ការបំពុលទឹកនិងសារៈសំខាន់នៃការអភិរក្សធនធានទឹកដ៏មានតម្លៃរបស់យើង។ សម្រាប់កម្មវិធី Stick ‘Emដែលធ្វើការប្រកួតនៅប្រទេសសិង្ហបុរីនេះ មានប្រទេសចូលរួមចំនួនចំនួន៦មានដូចជា៖ ប្រទេសកម្ពុជា សិង្ហបុរី វៀតណាម ឥណ្ឌា ថៃ និងប្រទេសឥណ្ឌូនេស៊ី សរុបក្រុមចំនួន ៣៣ ក្នុងនោះសម្រាប់ក្រុមសិស្សកម្ពុជាបានចូលរួមប្រកួតប្រជែងមានតែសមាសភាព៤រូបប៉ុណ្ណោះ មានដូចជា កុមារ៉ា ឈួរ គីមប៉ោហេង ច័ន្ទ សោភាសិរីបុត្រ ណាត ប្រសិដ្ឋ និ សេង ម៉េងថៃ។ ការប្រកួតប្រជែងនេះឲ្យតម្លៃខ្ពស់លើជំនាញដោះស្រាយបញ្ហា ភាពច្នៃប្រឌិត និងការធ្វើការងារជាក្រុមរបស់សិស្សដើម្បីបង្កើត Robot ដែលមានលក្ខណៈប្លែក និងមានប្រសិទ្ធភាព។ លក្ខន្តិកៈនៃកម្មវិធី ការប្រកួត Robot ថ្នាក់អន្តរជាតិរបស់ ស្ទិក អេម(Stick ‘Em)សិស្សដែលចូលរួមត្រូវបង្កើតជាក្រុមដែលមានសមាជិកពី ៣ ទៅ…
-
ការប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-វៀតណាម អបអរសាទរខួបទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម

ភ្នំពេញ៖ ដើម្បីអបសាទរខួបលើកទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាម ស្ថានទូតវៀតណាមប្រចាំប្រទេសកម្ពុជា បានបង្កើតព្រឹត្តិការណ៍កីឡាវាយកូនគោល មិត្តភាពកម្ពុជា-វៀតណាម នៅទីលានកីឡាវាយកូនគោល ហ្គាឌិនស៊ីធី ដោយអញ្ជើញថ្នាក់ដឹកនាំកម្ពុជាចូលរួមក្នុងការប្រកួតរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្តមសេនី ឥត សារ៉ាត់ នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងថ្នាក់ដឹកនាំជាច្រើនរូបទៀតសរុប៣២នាក់តំណាងភាគីកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានមានប្រសាសន៍ លើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលមិត្តភាពកម្ពុជា-វៀតណាម ដែលស្ថានទូតប្រទេសវៀតណាមប្រចាំកម្ពុជា រៀបចំឡើង ដើម្បីចូលរួមអបអរសាទរខួបទី៨០នៃថ្ងៃបង្កើតកងទ័ពប្រជាជនវៀតណាមនាពេលនេះ គឺបានបង្កើតការជួបជុំប្រកួតកីឡាវាយកូនគោលសប្បាយរីករាយ រវាងភាគីវៀតណាម និង ថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ ដើម្បីបង្កើនរិតចំណងមិត្តភាពសាមគ្គីភាព ភាត រភាព ផ្សារភ្ជាប់ទំនាក់ទំនងនៃភាគីកម្ពុជា វៀតណាមឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ទៀតថា ការប្រកួតកីឡាវាយកូនគោលមិត្តភាពនេះ សម្រាប់ប្រទេសទាំងពីរ គឺមានសមាសភាពចូលរួមសរុបចំនួន៦៤នាក់ ដោយការប្រកួតបានបែងចែកជាក្រុម ក្នុង១ក្រុមមានកីឡាករ៤នាក់ គឺកីឡាករវៀតណាម២នាក់ និងកីឡាករកម្ពុជា២នាក់។ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ មានប្រសាសន៍ទៀតថា ការប្រកួតនេះ មិនសំដៅលើលទ្ធផលចាញ់និងឈ្នះនោះទេ…
-
មហោស្រពភាពយន្តជប៉ុនលើកទី១០ ជាព្រឹត្តិការណ៍ថ្មីមួយទៀតនៅដំណាច់ឆ្នាំនេះ

ភ្នំពេញ៖ក្នុងឱកាសប្រារព្ធពិធីបើកមហោស្រពភាពយន្តជប៉ុនលើកទី១០ នៅព្រះរាជាណាចក្រកម្ពុជាឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា មហោស្រពភាពយន្តលើកទី១០នារាត្រីនេះជាព្រឹត្តិការណ៍ ថ្មីមួយទៀតនានៅដំណាច់ឆ្នាំដែលនាំមកនូវមនោសញ្ចេតនាថ្មី ព័ត៌មានថ្មី ទេសភាពថ្មីនៃទិដ្ឋភាពសង្គមវប្បធម៌ សេដ្ឋកិច្ចជូន ដល់ប្រជាជនកម្ពុជា។ពិសេសយុវជនកម្ពុជាឱ្យបានយល់ដឹងបន្ថែមទៀតតាមរយៈខ្សែភាពយន្តដែលនឹងបង្ហាញពីទិដ្ឋភាព ជាក់ស្តែងប្រកបដោយអត្ថន័យ។ ឯកឧត្តមបន្តថាតាមរយៈមហោស្រពភាពយន្តជប៉ុន ដែលបានចាក់បញ្ចាំងនូវកម្ពុជានេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនកម្ពុជា ព្រោះតាមរយៈខ្សែភាពយន្តបានឆ្លុះបញ្ចាំងអំពីទិដ្ឋភាពពិតៗនៃប្រទេសជប៉ុន។ ចំណែកលោក ជៀប សុវិជ្ជា នាយកនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញការទទួលថតភាពយន្ត បានកត់សម្គាល់ថា មហោស្រពភាពយន្តជប៉ុននៅកម្ពុជាលើកនេះបានបង្ហាញនូវគុណប្រយោជន៍ជាច្រើនមានដូចជាការផ្លាស់ប្តូរវប្បធម៍រវាងជប៉ុននិងកម្ពុជា។ពិសេសបានបង្ហាញអំពីភាពរីកចម្រើននៃការផលិតភាពយន្តរបស់ជប៉ុនដែលអាចឱ្យអ្នកចូលចិត្តខាងផ្នែកផលិតភាពយន្តកម្ពុជានិងចង់ចាប់អាជីពជាអ្នកភាពយន្តមកទទួលយកបទពិសោធន៍ថ្មីនៃការផលិតរបស់ភាពយន្តជប៉ុនមកប្រើប្រាស់ក្នុងការផលិតនៅកម្ពុជាផងដែរ។ គួរឱ្យដឹងដែថា មហោស្រពភាពយន្តជប៉ុនលើកទី១០នេះ មានរឿងចំនួន១៤រឿង ក្នុងនោះមានប្រភេទរឿងអប់រំ ដែលឆ្លុះបញ្ចាំងពីសង្គម វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ក៏ដូចជាជីវភាពប្រចាំថ្ងៃរបស់ប្រជាជនជប៉ុនជាដើម៕ រូបភាព៖ ងីម ឆៃហួតអត្ថបទ៖ ជាវ ចន្ធូ
-
សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤

(បាត់ដំបង)៖ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រឹត្តិការណ៍ ”រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌“ អបអរសាទរខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសួនសម្តេចក្រឡាហោម វិមានឯករាជ្យ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ។ អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែងដោយបានមកចូលរួមក្នុងកម្មវិធីបើកព្រឹត្តិការណ៍ “រត់ពាក់កណ្តាលម៉ារ៉ាតុង ដើម្បីសប្បុរសធម៌” អបអរសាទរ ខួបលើកទី៧៦ ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសដ៏ថ្លៃថ្លានេះ ។ ក្នុងនាមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង សម្តេចបានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រដ្ឋបាលខេត្តបាត់ដំបង និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានសហការគ្នាបង្កើតព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះឡើង ដែលយើងអាចមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ខួបលើកទី៧៦។ ការជួបជុំនេះ…
-
ប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនគោល ពាន រង្វាន់ សម្តេចតេជោ ហ៊ុន សែន លើកទី៨ នឹងរៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែ ធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន អូន ហ្គហ្វ រីស៊ត ស្ថិតនៅ ឃុំជ្រៃលាស់, ស្រុកពញាឮ, ខេត្តកណ្តាល ។ ព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនគោលនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរ “ទិវាសន្តិភាពនៅកម្ពុជា” ដែលជាថ្ងៃ បុណ្យជាតិផ្លូវការមួយនៅព្រះរាជាណាចក្រកម្ពុជា ដើម្បី៖ ជាការឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជា គឺ ការស្រឡាញ់សន្តិភាព និង ការស្អប់ខ្ពើមសង្គ្រាម។ ហើយក៏ជាការរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និងឯកភាពជាតិពេញលេញ នៅព្រះរាជាណាចក្រកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ កាលពី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ពិសេស ជាការរំលឹកដឹងគុណ និងចងចាំជាប់ជានិច្ចនូវគំរូវីរភាពដ៏អង់អាចក្លាហាន និងការធ្វើពលិកម្មគ្រប់ បែបយ៉ាងរបស់វីរបុរសស្នេហាជាតិ និងវីរនារីស្នេហាជាតិរបស់កម្ពុជា ដែលបានប្រយុទ្ធ និងតស៊ូ យ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិ ទាំងសមរភូមិសង្គ្រាម…
-
ឯកឧត្តម សរ សិទ្ធិ កោតសរសើរ ចំពោះ «គ្រូបង្វឹក កីឡាករ កីឡាការិនី» ដែលបានខិតខំ ចូលរួមប្រកួតប្រជែងដណ្តើមយកមេដាយជាច្រើនជូនជាតិមាតុភូមិ

(ស្វាយរៀង)៖ ក្រុមកីឡាប្រណាំងទូក ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ ដែលខិតខំប្រឹងប្រែងដណ្ដើមបាន មេដាយពីការប្រកួតថ្នាក់អន្ដរជាតិក្នុងឆ្នាំ២០២៤ ត្រូវបានឯកឧត្តម អភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា ផ្ដល់រង្វាន់លើកទឹកចិត្តជូន នាព្រឹកថ្ងៃទី០៦ ខែធ្នូ នៅសាលាខេត្តស្វាយរៀង តាមរយៈ ឯកឧត្តម សរ សិទ្ធធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា ។ បើតាម លោក គង់សុភាព អគ្គលេខាធិការង សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤ នេះ សហព័ន្ធ បានបញ្ជូន ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិ ចំនួន០៥លើក ក្នុងនោះ ក្រុមកីឡាទូកកម្ពុជា ដណ្តើមបានមេដាយសរុប ចំនួន…
-
ព្រឹត្តិការណ៍វាយកូនបាល់Tep Khunnah Memorial Cup ត្រូវបានបណ្តាប្រទេសចូលរួមកោតសរសើរ

(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ Tep Khunnah Memorial Cup សម្រាប់វ័យក្រោម១៤ឆ្នាំ និង១៦ឆ្នាំ ឆ្នាំ២០២៤ បានបញ្ចប់ដោយជោគជ័យលើការប្រកួតវ័យក្រោម១៤ឆ្នាំ នៅទីលានវាយកូនបាល់ពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ខណៈបណ្តាប្រទេសចូលរួមបានកោតសរសើរ និងទទួលបានភាពកក់ក្តៅរបស់ម្ចាស់ផ្ទះកម្ពុជា។ នេះជាការប្រសាសន៍របស់លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធវាយកូនបាល់កម្ពុជា ដែលបានគូសបញ្ជាប់ប្រាប់សារព័ត៌មាន ក្រោយពិធីបំពាក់មេដាយ។ លោក ទេព រិទ្ធិវិទ្ធ បានលើកឡើងថា ស្មារតីរបស់សហព័ន្ធដែលបានរៀបចំព្រឹត្តិការណ៍កីឡាវាយកូនបាល់នេះឡើង គឺដើម្បីផ្តល់ឱកាសដល់កីឡាករ កីឡាការិនីយើងជាមួយកីឡាករ កីឡាការិនីមកពីបណ្តាប្រទេសនានាក្នុងអាស៊ាន និងអាស៊ីមួយចំនួនបានចូលរួមប្រកួតប្រជែងជាមួយគ្នា ដើម្បីពង្រឹងគុណភាពជំនាញវាយកូនបាល់ដល់អត្តពលិកវ័យក្មេងក្រោម១៤ឆ្នាំ និងក្រោម១៦ឆ្នាំ ឱ្យកាន់តែល្អប្រសើរបន្ថែម។ ចំពោះការប្រកួតក្រោម១៤ឆ្នាំគឺបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើរការប្រកួតពីថ្ងៃទី៣០វិច្ឆិកា ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ព្រឹត្តិការណ៍វាយកូនបាល់ពានរង្វាន់ Tep Khunnah Memorial Cup ឆ្នាំ២០២៤នេះមានកីឡាករ កីឡាការិនីវ័យក្មេងៗមកពីជប៉ុន ចិន ហុងកុង ឥណ្ឌា វៀតណាម និងម្ចាស់ផ្ទះកម្ពុជាជាដើម លោក ទេព រិទ្ធីវិទ្ធ…