-
លោក នូ ចំរើន៖ សហព័ន្ធបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩
(ភ្នំពេញ)៖ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បញ្ជាក់ថា សហព័ន្ធកីឡាទោចក្រយានកម្ពុជា បាននឹងបន្ថែមនូវយុទ្ធសាស្ដ្រអភិវឌ្ឍថ្មី ដើម្បីសម្រេចមហិច្ឆតា ត្រៀមឆ្ពោះធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩។ នេះបើតាមការបញ្ជាក់ក្រោយមហាសន្និបាតបញ្ចប់អាណត្តិចាស់ទី៤ និងបន្តអាណត្តិថ្មីទី៥ ២០២៤/២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ អគ្គលេខាធិការសហព័ន្ធខាងលើ បន្ថែមថា ផែនការសហព័ន្ធ គឺធ្វើការអភិវឌ្ឍន៍អោយខ្លាំង ដូចជា គ្រូបង្វឹក កីឡាករ កីឡាការិនី ជាពិសេសគឺរៀបចំ (Track) ទីលានប្រកួតស្តង់ដារមួយសម្រាប់ហ្វឹកហាត់ ក្នុងឆ្នាំ២០២៩ នឹងយុទ្ធសាស្រ្តឆ្នាំក្រោយ ការបណ្ដុះធនធានកុមារ និងកីឡាករជម្រើសរើសជាតិ (Elite) ប្រកបដោយសក្ដានុពលបន្ទាប់ពីទទួលបានជោគជ័យ ឈ្នះមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ កន្លងទៅ។ លោក នូ ចំរើន ក៏បានជម្រាបជូនពីសមិទ្ធផលជាច្រើន ក្នុងអាណត្តិចាស់ គឺការមេដាយជាប្រវត្តិសាស្ដ្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មេដាយប្រាក់១ និងសំរឹទ្ធ១។ លើសពីនេះ សហព័ន្ធក៏បានផលិតនូវធនធានមន្ដ្រីបច្ចេកទេសកម្រិតអន្ដរជាតិជាច្រើន ដែលអាចធ្វើការជាមួយក្រុមការងារមកពីសហព័ន្ធអាស៊ី និងពិភពលោក ព្រមទាំងមានធនធានគ្រូកម្រិតខ្ពស់ ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជាទៀតផង។ ឯកឧត្តម គឹម សុខុន អនុប្រធានសហព័ន្ធ…
-
សមាគមកីឡាប្រណាំងទូកទ័ពជើងទឹករំពឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤
ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ខាងមុខនេះ សមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ក្នុងនាមក្រសួងការពារជាតិចូលរួមចំនួន២វិញ្ញាសា គឺវិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ បុរស ចំណុះ១២នាក់ ប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្រុះបុរស និងនារី ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។ ឯកឧត្តម នាវីទោ ចាយ ស៊ីជឿន បន្តថា ការចូលរួមក្នុងកីឡាជាតិលើកទី៤នេះ កីឡាករកីឡាការិនីទូកកងទ័ពជើងទឹក បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អនៅទន្លេវៃគោ ក្នុងក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ក្រោមការគាំទ្រទំនុកបំរុងយកចិត្តទុកដាក់ ពីលោក ជំទាវឧត្តមនាវីត្រី ទៀ លក្ខិណា .ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម នាយឧត្តមនាវី…
-
មន្រ្តីអភិវឌ្ឍន៍សហព័ន្ធកីឡាវាយកូនបាល់អាស៊ី កោតសសើរ ការទទួលបដិសណ្ឋាកិច្ចចំពោះភ្ញៀវមកចូលរួមល្អ និងស្តង់ដារ សម្រាប់វេបសាយ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយកូនបាល់ជ្រើសរើសជើងឯកយុវជនអាស៊ីក្រោមអាយុ ១៤ឆ្នាំ (ATF Asian U14 Junior Championship) ឆ្នាំ២០២៤ នៅកម្ពុជា បានរកឃើញជើងឯក បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញអស់ពេល៥ថ្ងៃ ផ្នែកនារី ជើងឯក វិញ្ញាសា ប្រកួតឯកក្តជនមេដាយមាស បានទៅលើកីឡាការិនី Siyoen Sim,និងជើងឯករងមេដាយប្រាក់បានទៅលើកីឡាការិនីថៃ Paweenon Sualsri។ វិញ្ញាសាវាយគូនារី មេដាយមាស បានទៅលើកីឡាការិនីកូរ៉េ Siyoen Sim និងកីឡាការិនីថៃ Paweenon Sualsri, និងជើងឯករងបានទៅលើ កីឡាការិនី Gulden Azamatkyzy និងកីឡាការិនី Nailya Baimakhanova។ វិញ្ញាសាឯកត្តជនយុវជនផ្នែកបុរស មេដាយមាស កីឡាករឥណ្ឌា Hruthik Katakam, និងជើងឯករង មេដាយប្រាក់ កីឡាករកូរ៉េ DongJae Kim។ វិញ្ញាសាវាយគូយុវជនផ្នែកបុរស មេដាយមាសកីឡាករកូរ៉េ Dongjae Kim និងកីឡាករកូរ៉េ…
-
កម្ពុជា ធ្វើម្ចាស់ផ្ទះ ការប្រកួតឃីកបុកស៊ីងជើងឯកអាសុី ២២ប្រទេស
(ភ្នំពេញ)៖ ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២៤ (Kick Boxing Asian Championship 2024) ត្រូវបានរៀបចំធ្វើម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ពីថ្ងៃទី០៧-១៣ ខែតុលា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ដោយមានអត្តពលិកជាតិ-អន្តរជាតិជាង ៦០០នាក់។ ឯកឧត្តម ហេង សុខឃន លើកឡើងថា ៖«ការប្រកួតអន្តរជាតិជាលើកទី១នៅកម្ពុជា នឹងមានអត្តពលិកជាង ៦០០នាក់ចូលរួមប្រកួតប្រជែងមេដាយមកពី២២ប្រទេសក្នុងអាស៊ី ខណៈម្ចាស់ផ្ទះកម្ពុជាបានត្រៀមកីឡាករ កីឡាការិនីរបស់ខ្លួនជាង ៥០នាក់។ ក្នុងនោះប្រទេសប្រទេសដែលត្រៀមបញ្ជូនអត្តពលិករបស់ខ្លួនច្រើនជាងគេ គឺប្រទេសអ៊ីរ៉ាក់ និងអ៊ីរ៉ង់ ដែលមានជាង ៦០នាក់ដូចគ្នា ខណៈបណ្តាប្រទេសមួយចំនួនទៀតត្រៀមបញ្ជូនអត្តពលិកចន្លោះពី៣០នាក់ទៅ៤០នាក់»។ បន្ថែមពីលើនេ ប្រធានសហព័ន្ធឃីកបុកស៊ីងកម្ពុជាគូសបញ្ជាក់ថា បណ្តាប្រទេសនានាចង់ចូលរួមប្រកួតប្រជែងនៅក្នុងប្រទេសកម្ពុជា ដែលមានសុខសន្តិភាពពេញលេញ និងសុវត្ថិភាព និងការអភិវឌ្ឍរីកចម្រើន ម្យ៉ាងទៀតអន្តរជាតិបានមើលឃើញពីការធ្វើម្ចាស់ផ្ទះរបស់កម្ពុជាដោយជោគជ័យ កាលពីប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣កន្លងទៅ។ «ក្នុងនាមសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា យើងពិតជាមានមោទនភាពណាស់ ដែលបរទេសផ្តល់ទំនុកចិត្តលើកត្តាសុខសន្តិភាពរបស់កម្ពុជា។ សហព័ន្ធបានត្រៀមខ្លួនគ្រប់យ៉ាង ដើម្បីត្រៀមទទួលស្វាគមន៍មិត្តអន្តរជាតិ មកប្រកួតនៅប្រទេសកម្ពុជាជាមួយនឹងកិច្ចសហការយ៉ាងល្អជាមួយសហព័ន្ធកីឡាអន្តរជាតិ ដើម្បីទទួលបានទំនុកចិត្តកាន់តែខ្លាំង»។ ពេលនេះ ការទទួលការចុះឈ្មោះកីឡាករ កីឡាការិនីអន្តរជាតិមិនទាន់បិទបញ្ចប់នៅឡើយទេ…
-
មេដាយកីឡាការិនី ហួន ទិត្យដាលីន ដណ្តើមបានពីការប្រកួតនៅថៃ គឺជាសមិទ្ធផលថ្មី មួយទៀត ជាមោទនភាពសម្រាប់វិញ្ញាសាហែលពាក់ជើងទា
(ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានគូបញ្ជាក់ ថា សមិទ្ធផលមេដាយ៤គ្រឿង ដែលកីឡាការិនី ហួន ទិត្យដាលីន ដណ្តើមបានពីការ ប្រកួត SEA WAVE Finswimming Round4 2024 នៅប្រទេសថៃ គឺជាសមិទ្ធផលថ្មី មួយទៀត និងជាមោទនភាពមួយសម្រាប់វិញ្ញាសាហែល ទឹកពាក់ជើងទារបស់កម្ពុជា។ការថ្លែងលើកឡើងរបស់ លោក ហែម គិរី បានធ្វើឡើង នាអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ នារសៀលថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៤។ លោក ថា នៅក្នុងការប្រកួតនេះ កីឡាការិនី ហួន ទិត្យដាលីន ដណ្តើម បានមេដាយ ចំនួន ៤គ្រឿងលើប្រភេទអាយុក្រោម១១ឆ្នាំ ក្នុងនោះមេដាយ ប្រាក់២គ្រឿងដណ្តើម បាន លើវិញ្ញាសាហែលទឹកចម្ងាយ ៥០ម៉ែត្រ របៀបហែល Surface និង វិញ្ញាសាហែល ទឹកចម្ងាយ ១០០ម៉ែត្រ…
-
ឯកឧត្តម យី វាសនា ៖ ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជា ទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ
(ភ្នំពេញ)៖ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារ Beyond The Games និងមន្ត្រី កីឡាករ កីឡាការិនីពិការកម្ពុជាជាច្រើននាក់ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង គូសបញ្ជាក់ថា បេសកកម្មប្រកួតកីឡាមានពិការភាពកម្រិតពិភពលោក ឆ្នាំ២០២៤នេះ មានភាពប្លែកច្រើន ដែលមានប្រទេសចូលរួមសរុបចំនួន ១៨៩ប្រទេស ក្នុងនោះ៨៦ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយ ខណៈជាង១០០ប្រទេស រួមទាំងកម្ពុជា មិនទទួលបានមេដាយនោះឡើយ។ ឯកឧត្តម យី វាសនា បន្ថែមថា ៖«ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជានៅតែប្រើប្រាស់ទ្រឹស្តីលើសពីការប្រកួត (Beyond The Games) ដោយយើងទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ…
-
ការបណ្តុះផ្នត់គំនិតអ្នកចូលរួមកីឡាដើម្បីទេសចរណ៍ដាំដើមឈើនៅក្នុងសហគមន៍ការពារធម្មជាតិគឺជាការបន្សល់ទុកនូវការចងចាំល្អៗ
(កំពង់ឆ្នាំង)៖ ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបានរៀបចំឡើងមានរយៈពេល២ថ្ងៃ នៅក្នុងតំបន់ការពារធម្មធានធម្មជាតិ ទឹកធ្លាក់សែ្រអំពិល ស្ថិតនៅក្នុង ភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការចងចាំល្អៗជាច្រើន តាមរយៈកម្មវិធីសប្បុរសធម៌ ដាំដើមឈើផ្តល់ភាពបៃតងនៅក្នុងសហគមន៍និងសកម្មភាពផ្តល់ជូននូវការអប់រំដល់សិស្សានុសសិស្សាអំពីអនាម័យបរិស្ថានស្អាតល្អ នៅមូលដ្ឋាន ។ កម្មវិធីកីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង ក្រោមគំនិតផ្តើមរបស់ក្រុមអ្នកដើរព្រៃកម្ពុជា មិនត្រឹមតែផ្តល់ជូននូវភាពស្រស់ស្រាយ និងសុខភាពសម្រាប់អ្នកចូលរួមប៉ុណ្ណោះនោះទេ ពោលកម្មវិធីមួយនេះ បានធ្វើឱ្យអ្នកចូលរួមពន្សល់ទុកនូវការចងចាំល្អៗនិងត្រលប់វិញម្តងទៀត ជាមូយក្រុមគ្រួសារមកមើលដើមឈើដែលបានដាំ។ ជុំវិញព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិលនេះ អ្នកចូលរួម មកពីរាជធានីភ្នំពេញ លោក សុធា រិទ្ធ និង កញ្ញា សូ ដាវ៉ាន់ បានបង្ហាញអារម្មណ៍ពេញចិត្ត ព្រោះកម្មវិធីនេះ ជួយឱ្យពួកគាត់បានស្គាល់តំបន់មានធម្មជាតិស្អាតៗ និងបានចូលរួមចំណែកផ្សារភ្ជាប់សកម្មភាពជួយដល់សង្គមផងដែរ។ ឯកឧត្តម នៃ ចារី អភិបាលរង ខេត្ត កំពង់ឆ្នាំង បានចាត់ទុកការរៀបចំកម្មវិធីកីឡាដើម្បីទេសចរណ៍ នៅក្នុងតំបន់រមណីដ្ឋានការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលនាពេលនេះ គឺជាសកម្មភាពមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដាច់ស្រយាលមួយនេះឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានស្គាល់ និងនាំគ្រួសារមកកំសាន្តតំបន់ទេសចរណ៍ធម្មជាតិនេះកាន់តែច្រើន ដើម្បីផ្តល់ចំណូលជូនប្រពលរដ្ឋធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូធា។ ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង…
-
ឯកឧត្តម វ៉ាត់ ចំរើន ៖ ប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរមកពីគ្រប់ទិសទី
(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មកាចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកផ្សព្វផ្សាយតាមផេកទំនាក់ទំនងសង្គម ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរមកពីគ្រប់ទិសទីទាំងអស់ឱ្យមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំជាលើកដំបូងនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងជំនួបសំណេះសំណាលលើកបង្ហាញពីជីវប្រវត្តិ នៃយុទ្ធគុនខ្មែរ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៃដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ បុរាណពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចសង្កត់ធ្ងន់ថា ៖«ដោយមានការជំរុញគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឱ្យកក្រើកឡើងវិញនូវយុទ្ធគុនរបស់ខ្មែរយើង។ យើងបានរៀបចំផែនការទូលំទូលាយមួយប្រកបដោយលក្ខណៈពិសេស ក្នុងការឈ្វេងយល់អំពីការបំផុសចលនាយុទ្ធគុនខ្មែរនិយម មានន័យថា អ្នកណាដែលស្រឡាញ់ព្រលឹងជាតិត្រូវបំផុសឱ្យគាត់បានចូលរួម តាមរយៈការចូលចិត្តពិនិត្យតាមដាន ការអាន ឬចូលចិត្តប្រវត្តិនៃគុនខ្មែរ ដោយពង្រីកឥទ្ធិពលនៃការផ្សព្វផ្សាយឱ្យទៅពួកគាត់បានដឹងបានឮ»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «គោលដៅរបស់យើង គឺចង់ឱ្យកូនខ្មែរជំនាន់នេះបានយល់ដឹងច្បាស់អំពីថាតើអ្វីទៅជាអត្ថប្រយោជន៍នៃយុទ្ធគុនខ្មែរ ដែលជាព្រលឹងជាតិរបស់យើងទាំងអស់គ្នាតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ។ យើងទាំងអស់គ្នានាំគ្នាភ្លេចគុណបំណាច់ ភ្លេចភាពកតញ្ញូ ភ្លេចគុណរបស់ដូនតាយើង ដែលយើងរស់មកដល់សព្វថ្ងៃនេះ យើងមានទឹកដី មនុស្ស…
-
អង្គការផ្កាយសមុទ្រនឹងបង្ហាញពីការលើកកម្ពស់យុវជនតាមរយៈកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលជិតមកដល់ក្រុងសៀមរាប
ភ្នំពេញ៖ អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេង ក្នុងនោះមានកុមារា ១៥នាក់ និងកុមារី ១៥នាក់ ដែលនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ ព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជំរុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ ចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច។ កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប…
-
កីឡាករកីឡាការនីវាយកូនបាល់ ៤៨នាក់មកពី១៦ប្រទេសចូលរួមការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ
(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេងក្រោមអាយុ ១៤ឆ្នាំចំនួន ៤៨ នាក់ អាយុចាប់ពី៩ដល់១៣ឆ្នាំ មកពី១៦ប្រទេសក្នុងតំបន់អាសុីបណ្តាលប្រទេសអាស៊ី បានជួបជុំដើម្បីប្រកួតប្រជែងដណ្តើមជើងឯកក្នុងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍លើកទីនេះ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេង ១៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ប្រទេសចិន ចិនតៃប៉ិ ហុងកុង ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន ប្រទេសថៃ ប្រទេសតួកមេនីស្ថាន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសវៀតណាម។ លោកថា ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិចំពោះកីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេងនេះ គឺជាឱកាស សម្រាប់កម្ពុជាបង្ហាញទៅកាន់អន្តរជាតិឱ្យមើលឃើញថា កម្ពជាជាប្រទេសមួយដែលមានវិស័យកីឡាវាយកូនបាល់រីកចំរើន។…