-
លោក ខេស៊ី បាណេត ៖ ការបង្កើតកម្មវិធីកីឡាកាន់តែច្រើនរបស់ខេមអេដ ជាការឆ្លើយតបនឹងការគាំទ្រលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងអប់រំ
(ភ្នំពេញ)៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់ខេមអេដ (Men’s Futsal Tournament 2024) និងការបន្ថែមប្រភេទកីឡាកាន់តែច្រើនរបស់ខ្លួន គឺជាការឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សានានា ក្នុងការបញ្ចូលប្រភេទកីឡានៅក្នុងកម្មវិធីសិក្សា។ នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសបិទការប្រកួតហ្វូតសាល ពានរង្វាន់ខេមអេដ រដូវកាល ២០២៤ នៅទីលាន T-Soccer រាជធានីភ្នំពេញ។ លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖ «ដោយសារយើងឃើញថា ការលេងកីឡាមានអត្ថប្រយោជន៍ច្រើន ក្នុងការបង្កើនភាពប្រកួតប្រជែង ដោយកាលណាមានការប្រកួតប្រជែងច្រើន និស្សិតរបស់យើងនឹងខិតខំធ្វើការក្រោមសម្ពាធ ចេះធ្វើការជាក្រុម និងប្រឹងប្រែងដើម្បីរកជ័យជម្នះ។ ដូច្នេះ ដើម្បីចង់ឈ្នះ យើងត្រូវបង្កើនបន្ថែមគុណភាពបច្ចេកទេសជាមួយនឹងការខិតខំ…
-
ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍
កំពង់ឆ្នាំង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ព្រោះព្រឹត្តិការណ៍កីឡានេះ បានរួមចំណែកជួយឱ្យសុខភាពយុវជនរបស់យើងរឹងមាំ ផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍ និងបរិស្ថាន ពិសេស ការផ្តល់ចំណូលជួយដល់សហគមន៍ ។ ការថ្លែងរបស់លើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានពន្យល់ថា កីឡាដើម្បីទេសចរណ៍ ជាផ្នែកមួយនៃការកៀគរយុវជនកម្ពុជាឱ្យមកស្គាល់និងស្វែងយល់អំពីធនធានធម្មជាតិ និងរួមចំណែកក្នុងការការពារនូវធនធានធម្មជាតិ មានន័យថា ពួកគាត់បានមកចូលរួមដាំដើមឈើនៅតាមសាលារៀន នៅតាមទីសាធារណៈជាពិសេស ដាំស្តារព្រៃនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។ ជាមួយគ្នានេះតាមរយៈព្រឹត្តិការណ៍នេះ បាននាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកស្គាល់នៅតំបន់ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ ដែលផ្តល់នូវចំណូលយ៉ាងសំខាន់ជួយដល់សហគមន៍មូលដ្ឋាន បានន័យថា ប្រជាពលរដ្ឋរស់នៅមូលរដ្ឋានដែលមានសក្កានុពលធនធានធម្មជាតិនោះ មានទឹកជ្រោះ សត្វព្រៃ និងទេសភាពស្អាតៗទទួលបានចំណូលតាមរយៈភ្ញៀវជាតិនិងអន្តរជាតិ ជួយឱ្យពួកគាត់មានមុខរបរ លែងចូលកាប់ព្រៃ និងបរបាញ់សត្វ ដែលពួកគាត់ធ្លាប់យកធ្វើជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ ងាកមកប្រកបមុខរបរថ្មីគឺការបង្កើនចំណូលតាមរយៈទេសចរណ៍ធម្មជាតិ ការដាំដុះ និងចិញ្ចឹមសត្វធ្វើជាម្ហូមសម្រាប់អ្នកទេសចរណ៍ដែលមកលេងកន្លែងគាត់។ចឹងចំណូលទេសចរណ៍នេះគឺបានចាក់ចូលដល់មូលដ្ឋាន…
-
អបអរសាទរ អត្តពលិកសូហ្វតិន្នីស ឈ្នះមេដាយមាស លើវិញ្ញាសាវាយគូចម្រុះ
អបអរសាទរ កីឡាករ និងកីឡាការិនីសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចៅ វីវ៉ា និង ឃី ម៉េងជួង ដណ្តើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសាវាយគូចម្រុះ ក្នុងវគ្គ Consolation Match ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកពិភពលោក លើកទី 17 ( The 17th World Soft Tennis Championships 2024 នៅទីក្រុង Anseong ប្រទេសកូរ៉េខាងត្បូង ។ ចាន់ វិចិត្រ
-
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run បន្ថែមគោលបំណងថ្មីមួយទៀត ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ
(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ដែលគ្រោងនឹងធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០២៤ ធ្វើដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំងរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ។ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានរៀបចំឱ្យមានការកើនឡើងឱ្យបានច្រើនដង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនសុខភាពរបស់ខ្លួនឱ្យបានល្អ។ «គោលដៅនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤នេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចឆ្ពោះទៅចក្ខុវិស័យរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០»។ ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍នេះបានកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត…
-
អត្តពលិកវាយកូនឃ្លីលើតុនឹងបង្ហាញវត្តមានក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOSជាលើកដំបូង
ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៦រូបចូលរួមក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOS ជាលើកដំបូង ដើម្បីទទួលយកបទពិសោធន៍ពីការប្រកួតកម្រិតពិភពលោក។នេះបើយោងតាមការបញ្ជាក់ របស់ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះ នៅសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានថ្លែងលើកឡើងទៀតថា ការប្រកួតនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។ លោកថា សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ជាលើកដំបូង ហើយការចូលរួមលើកទី១នេះ សហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមសរុបចំនួន៦រូប មានដូចជា លោក ហ្គូវ អ៊ិចអៀវ គ្រូបង្វឹកធំ .លោក ចាន់ គីមហេនរី គ្រូជំនួយ .កីឡាការិនី ចាន់ មីសែលអានីតា.កីឡាការិនី ហ្គូវ សុគន្ធធិតា. កីឡាករ កេង កិត្តិគុណ និងកីឡាករ ហ្គូវ បញ្ញាសម្បត្តិ។អគ្គលេខាធិការរង ខាងលើ…
-
១៦ប្រទេសក្នុងតំបន់អាស៊ី ចូលរួមកម្មវិធីបោះជំរុំហ្វឹកហាត់កីឡាវាយកូនបាល់នៅកម្ពុជា
(ភ្នំពេញ)៖ កម្ពុជាទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកម្មវិធីបោះជំរុំហ្វឹកហាត់កីឡាវាយកូនបាល់យុវជនក្រោមអាយុ១៤លើកដំបូង នៅពហុកីឡដ្ឋានជាតិមរតកតេជោ រយៈពេល៣ថ្ងៃ មុនព្រឹត្តិការណ៍ប្រកួតកីឡាវាយកូនបាល់ ATF Asian 14 Junior Championship 2024 កម្ពុជាធ្វើជាម្ចាស់ផ្ទះលើកទី២ ដំណើរការប្រកួតផ្លូវការពីថ្ងៃទី៨ដល់ថ្ងៃទី១៣ ខែ កញ្ញា ឆ្នាំ២០២៤។ នេះជាការបញ្ជាក់ ពីអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ នារសៀលថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនបាល់ នាពហុកីឡដ្ឋានជាតិមរតកតេជោ។ អគ្គលេខាធិការ រូបនេះ បានគូសបញ្ជាក់ទៀតថា ការដែលកម្ពុជាទទួលបានសេចក្តីទុកចិត្តពីសហព័ន្ធកីឡាវាយកូនបាល់អាស៊ីឱ្យទទួលធ្វើជាម្ចាស់ផ្ទះ កម្មវិធីបោះជំរុំហ្វឹកហាត់ កីឡាវាយកូនបាល់ក្រោមអាយុវ១៤ឆ្នាំលើកទី១នេះ ដោយសាតែសហព័ន្ធកីឡាវាយកូនបាល់អាស៊ីមើលឃើញប្រទេសកម្ពុជា មិនមានបញ្ហានយោបាយអ្វីដែលធ្វើឱ្យប្រទេសអសន្តិសុខកើតឡើង ជាការព្រួយបារម្ភដល់សុវត្ថិភាពកីឡាករកីឡាការិនី ពោល គឺកម្ពុជាមានសុខសន្តិភាព។ លោកថា កម្មវិធីបោះជំរុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ និងបញ្ចប់នៅថ្ងៃទី៦ ខែកញ្ញា ដោយមានកីឡាករយុវជនក្រោមអាយុ១៤ឆ្នាំ២៤នាក់ និងកីឡាការិនីអាយុក្រោម១៤ឆ្នាំ២៤នាក់ ដែលអញ្ជើញមកពី១៦ប្រទេស ក្នុងតំបន់អាស៊ី។ កីឡាករ ភ័ស្ក រតនៈ កីឡាករវាយកូនបាល់កម្ពុជា អាយុក្រោម១៤ បានបង្ហាញរម្មណ៍រីករាយសប្បាយចិត្ត…
-
កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បានលេខ៤ ការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024
(ភ្នំពេញ)៖ កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បានត្រឡប់មកដល់មាតុប្រទេសវិញ ក្រោយពីបានលទ្ធផលល្អ ក្នុងការប្រកួតជម្រុះព្រឹត្តិការណ៍ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ប្រកួតក្នុង Class Supper Sport 600cc កីឡាករ ឈឹម ពិសិដ្ឋ មិនបានគិតថា ខ្លួនទទួលបានលទ្ធផលលើស ការរំពឹងទុកបែបនេះឡើយ ដោយការប្រណាំងរបស់ ពិសិដ្ឋ ក្នុងស៊េរី ដែលមានអ្នកប្រណាំងចំនួន៩នាក់ រូបគេជាប់ចំណាត់ថ្នាក់លេខ៤។ នៅពីក្រោយភាពជោគជ័យរបស់អ្នកប្រណាំងម៉ូតូវ័យក្មេងកម្ពុជារូបនេះ គឺតែងតែមានវត្តមាន របស់គ្រូបង្វឹក ជាអ្នកជំរុញ មិនថាការចេញប្រកួត លើកដំបូង និងការប្រកួតលើកនេះទៀតផង។ នេះជាបទពិសោធន៍ថ្មីមួយ របស់កីឡាករ ឈឹម ពិសិដ្ឋ ជាមួយនឹងការតាំងចិត្តខ្ពស់សម្រាប់ព្រឹត្តិការណ៍អន្តរជាតិបែបនេះ នាថ្ងៃខាងមុខបន្តទៀត។ បើទោះជាមិនទាន់ឈានដល់កម្រិតមួយល្អប្រសើរខ្លាំងយ៉ាងណាក្តី កីឡាករមកពីក្លឹបប្រណាំងមេគង្គរូបនេះ នៅតែធ្វើបានយ៉ាងល្អគួរឱ្យគត់សម្គាល់ ហើយក៏ជាការបោះជំហានថ្មីមួយរបស់ ឈឹម ពិសិដ្ឋ ក្នុងការឈានចូលក្នុងកម្រិតប្រណាំងខ្ពស់ជាង…
-
អ្នកប្រដាល់គុនខ្មែរ ហែម រើន កញ្ជ្រោលចង់ជួបមហាតាន់ ចង់ដឹងថា ធន់ និងតាន់ប៉ុណ្ណា
(ភ្នំពេញ)៖ ពន្លកថ្នាលគុនខ្មែរ ហែម រើន មកពីក្លិប សុភានូគុនខ្មែរ សមាគមកីឡារាជធានីភ្នំពេញ បានប្រាប់អប្សរាថា ខ្លួនពិតជាចង់ជួប មហាតាន់ខ្លាំងណាស់ ចង់ដឹងថា មហាតាន់ ធននិងរឹងមាំដូចឈ្មោះមែនឬអត់?។ ហែម រើន លើកឡើងទៀតថា នៅក្នុងជំនួបនេះ គេដឹងច្បាស់ថា មហាតាន់ និង វាយបុកសន្ធាប់ខ្លាំងមកលើរូបគេ ហើយ រូបគេក៏ថយវាយនិងបុកទៅវិញតាមបច្ចេកទេសដែលបានហាត់រៀន ធ្វើយ៉ាងណាឱ្យទស្សនិកជនអ្នកទស្សនាជក់ចិត្ត និងឱ្យមិនខកចិត្តនៅក្នុងជំនួបប៉ះកីឡាករល្អតាន់និងធននេះឡើយ។ សម្រាប់ មហាតាន់ អ្នកចូលចិត្តវាយបុក បាននិយាយថា ក្នុងជំនួបប៉ះ ហែម រើននេះ គេមិនមើលស្រាលឡើយ ពោល គឺការប្រកួតវាយតាមក្បាច់ ដ្បិតគេដឹងថា ហែម រើន ជាកីឡាករវាយក្បាច់។ តែទោះជាបែបនេះក្តី មហាតាន់ កីឡាករចូលចិត្តវាយបុក សំណូមពរឱ្យ ហែម រើន វាយបុកដូចគ្នា ដើម្បីឱ្យជ័យជម្នះដាច់ស្រឡេះតែម្តង។ជំនួប ហែម រើន និងមហាតាន់ ប្រកួតនៅក្នុងប្រភេទទម្ងន់៦០គីឡូក្រាម គូទី៩ នៅក្នុងកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ នៅថ្ងៃទី៤ ខែ…
-
សាដូ បុកស៊ីង អះអាងថា ឱកាសឡើងសង្វៀនប្រកួតលើកទី១ជាឱកាសត្រួសត្រាយផ្លូវ ខណៈដែលយ៉េន បូរ៉ា ចង់ស្គាល់ខ្លាំងអ្នកល្អកណ្តាប់ដៃ
(ភ្នំពេញ)៖ សាដូ បុកស៊ីង មានឈ្មោះពិត សឿង គឹមសេង សិស្សគុនក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF នឹងត្រូវប៉ះ កីឡាករ យ៉េន បូរ៉ា សិស្សគុនមកពីក្លិបអេភូថងកីឡា សមាគមកីឡាកងយោធលខេរភូមិ ក្នុងកម្មវិធីប្រដាល់អាណាចក្រថ្នាលគុនខ្មែរ នៅថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៤ ស្ថិតនៅទីតាំង ក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIF សង្កាត់ ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ រាជធានីភ្នំ ដោយផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍អប្សរា និងផ្សាយបន្តនៅលើផេកផ្លូវការរបស់AMS SPORTនៅវេលាម៉ោង៧យប់។ ថ្លែងប្រាប់ទូរទស្សន៍អប្សរា សាដូ ប៊ុកស៊ីង បាននិយាយថា នេះជាការឡើងសង្វៀនលើកទី១ បន្ទាប់ពីរូបគេបានចូលហ្វឹកហាត់នៅក្លិបប្រដាល់គុនខ្មែរអន្តរជាតិKKIFអស់រយៈពេលជាង១ខែ ។ ឱកាសឡើងសង្វៀនលើកដំបូងនេះ រូបគេមានអារម្មណ៍ភ័យ និងរំភើប ដោយទទ្ទឹងរង់ចាំពេលវេលាមកដល់ ដ្បិតសាដូ ប៊ុកស៊ីងគិតថា វាជាឱកាសត្រួសត្រាយផ្លូវបង្ហាញសមត្ថភាពឱ្យអ្នកគាំទ្រគុនខ្មែរបានស្គាល់ពីសមត្ថភាពរបស់ខ្លួន។ ដោយឡែក ពន្លកថ្មី យ៉េន បូរ៉ា ដែលទើបតែឡើងសង្វៀនបាន៣លើក បាននិយាយថា រូបគេសប្បាយចិត្ត និងចង់ជួបខ្លាំងណាស់អ្នកដែលល្អកណ្តាប់ដៃ ដើម្បីដកស្រង់បទពិសោធន៍ ។ប៉ុន្តែក្តីបារម្ភក៏នៅតែមានខ្លះៗដែរ ព្រោះជាការប្រកួតវាយលក្ខខណ្ឌហ្គង់ចេញម្រាម ដែលធ្វើឱ្យខ្លួនត្រូវប្រយ័ត្នប្រយែងខ្ពស់។ តែទោះជាបែបនោះក្តី…
-
កីឡាករបាញ់កាំភ្លើងវ័យក្មេង ហោ មុនីរតនៈ ខ្ញុំនឹងយកបទពិសោធន៍ពីអន្តរជាតិមកចែករំលែក និងរៀបចំការប្រកួតនៅកម្ពុជា
(ភ្នំពេញ)៖ អត្តពលិកកីឡាបាញ់កាំភ្លើងកម្ពុជាទទួលបានបទពិសោធន៍ និងលទ្ធផលល្អ ពីព្រឹត្តការណ៍ប្រកួត IPSC AUSTRALASIA HG & PCC CHAMPIONSHIP 2024 នៅទីក្រុង Bali, ប្រទេស Indonesia ដោយមានអត្តពលិកចូលរួមសរុប ៩១១នាក់ មកពី៣០ប្រទេស ប្រកួតលើ៦វិញ្ញាសា ។ កីឡាករ ហោ មុនីរតនៈ បានបញ្ជាក់ថា ការប្រកួតកម្រិតអន្តរជាតិនេះ ខ្ញុំទទួលបានបទពិសោធន៍ថ្មីៗល្អៗច្រើន មកចែករំលែក និងអនុវត្តលើកីឡាបាញ់កាំភ្លើងយើងជូនកីឡាករកម្ពុជា ពីកីឡាករលំដាប់ពិភពលោក ជាពិសេសតំបន់អាស៊ី ដោយបានចំណាត់ថ្នាក់លេខ៣៦ ក្នុងចំណោមកីឡាករខ្លាំងៗ១៧៧នាក់ លើវិញ្ញាសា Production Optics ។ អ្នកជំនាញបាញ់ដៃស្តាំរូបនេះ បានបង្ហាញអារម្មណ៍ឯកការបន្តិច ដោយសារប្រទេសគេចូលរួមច្រើន ដូចជា ហ្វីលីពីនជិត២០០នាក់ ថៃជាង១០០នាក់ ឯកម្ពុជាមានតែម្នាក់ឯង គ្មាន Coach គ្មាន Team Manager។ រីឯបញ្ហាប្រឈមមួយទៀត គឺការចូលរួមប្រកួតនេះដែរ យើងត្រូវប្រើប្រាស់កាំភ្លើងគេ ធ្វើអោយមិនស៊ាំ និងមិនស្គាល់ច្បាស់ថាត្រូវប្រើរបៀបម៉េច ទាក់ទងនឹងទំងន់ កេះកៃ…