Category: កីឡា

  • ឯកឧត្តម ថោង ខុន បានផ្តល់អនុសាសន៍ ៥ចំណុចច ដើម្បីជំរុញអភិវឌ្ឍយុវជនថ្នាល បង្កើនបរិមាណ និងគុណភាព ឱ្យកាន់តែមានសក្តានុពល

    ឯកឧត្តម ថោង ខុន បានផ្តល់អនុសាសន៍ ៥ចំណុចច ដើម្បីជំរុញអភិវឌ្ឍយុវជនថ្នាល បង្កើនបរិមាណ និងគុណភាព ឱ្យកាន់តែមានសក្តានុពល

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុបានអញ្ចើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាកាយសម្ព័ន្ធ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នាសាលដំបូលទូកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ឯកឧត្តម ណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបញ្ជាក់ថា ការប្រកួតកីឡាជាតិ លើកទី៤ លើប្រភេទកីឡាកាយសម្ព័ន្ធ បានដំណើរការប្រកួតពីថ្ងៃទី០៣-០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយមានប្រតិភូ គ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងអត្តពលិកចូលរួមសរុបជិត ១០០នាក់ មកពី ៤ក្រសួង និងខេត្ត។ ជាលទ្ធផល ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៣គ្រឿង (មាស ៥ ប្រាក់ ៧ និងសំរឹទ្ធ ១), ក្រសួងការពារជាតិ ឈរលេខ២ ឈ្នះមេដាយសរុប ១០គ្រឿង (មាស ៣ ប្រាក់ ២ និងសំរឹទ្ធ ៥),…

  • ប្រធានសហព័ន្ធគុនដាវ៖ សូមទាំងអស់គ្នាប្តេជ្ញាដណ្តើមមេដាយមាសជូនជាតិក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា

    ប្រធានសហព័ន្ធគុនដាវ៖ សូមទាំងអស់គ្នាប្តេជ្ញាដណ្តើមមេដាយមាសជូនជាតិក្នុងការប្រកួតលក្ខណៈអន្តរជាតិនានា

    (ភ្នំពេញ)៖ ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជាបានជំរុញលើក​ទឹកចិត្ត​ដល់ក្រសួង រាជធានីខេត្ត និងកីឡាករ កីឡាការិនីគុនដាវទាំងអស់ប្តេជ្ញា​ប្រឹងប្រែងរួមគ្នា ដើម្បីសម្រេចគោលដៅដណ្តើមឱ្យបានមេដាយមាស ក្នុងការប្រកួត​កីឡាគុនដាវអន្តរជាតិនានា នាពេលខាងមុខ ខណៈការប្រកួតអន្តរជាតិកន្លងមក វិស័យកីឡាគុនកម្ពុជាដណ្តើមបានត្រឹមមេដាយសំរឹទ្ធ។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធាន ក្នុងឱកាសបិទការប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ កាលពីយប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅផ្សារទំនើប ដឺភីក (The Peak)ជាការកត់សម្គាល់ ឯកឧត្តម តែ ឡូរិន គូសបញ្ជាក់ថា បច្ចុប្បន្ន ប្រភេទកីឡាគុនដាវកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈចំនួនរបស់ស្ថាប័នក្រសួង រាជធានីខេត្តបានចូលរួមប្រកួតកីឡាគុនដាវ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះបានកើនឡើងជិត១៥ ក្រសួងរាជធានីខេត្ត ដោយកាលពីពេលមុនៗ មានតែ ២-៣ក្លឹបស្ថិតក្នុងរាជធានីភ្នំពេញប៉ុណ្ណោះ។ ឯកឧត្តម តែ ឡូរិន សង្កត់ធ្ងន់ថា ៖«ខ្ញុំសង្ឃឹមថា នៅថ្ងៃខាងមុខ ប្រភេទកីឡាគុនដាវកម្ពុជានឹងអាចស្វែងរកមេដាយមាសជូនប្រទេសជាតិជាក់ជាមិនខាន។ សូមទាំងអស់គ្នាប្តេជ្ញាតស៊ូប្រឹងប្រែងដណ្តើមឱ្យបានមេដាយមាស ក្នុងការប្រកួតអន្តរជាតិ នៅថ្ងៃខាងមុខ។ សូមថ្លែងអំណរគុណចំពោះក្រសួងអប់រំ…

  • ទូក “ង”បញ្ជាការដ្ឋានទ័ពជើងទឹក ទៀ វិញ នាគសែនជ័យរស្មីចន្ទ្រា រៀបចំក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន

    ទូក “ង”បញ្ជាការដ្ឋានទ័ពជើងទឹក ទៀ វិញ នាគសែនជ័យរស្មីចន្ទ្រា រៀបចំក្រុងពាលី សុំសេចក្ដីសុខ សេចក្ដីចម្រើន

    (ភ្នំពេញ)៖ ទូក “ង” បញ្ជាការដ្ឋទ័ពកងទ័ពជើង ដែលមានឈ្មោះថា ទៀ វិញ នាគសែនជ័យរស្មីចន្ទ្រា បានរៀបចំពិធីក្រុងពាលី ដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន ពិសេសសូមឲ្យទទួលបានជ័យជំនះ សម្រាប់ការចូលរួមប្រណាំងប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អុកអំបុកនិងសំពះព្រះ នាពេលខាងមុខឆាប់ៗនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងលោក ជំទាវ កាន់ ចន្ទ្រា នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ នាឱកាសនោះ ឯកឧត្តម នាយឧត្តមនាវី ទៀ វិញ បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក “ង”ដែលបានលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត ហ្វឹកហាត់ដើម្បីត្រៀមខ្លួនរួមគ្នាដណ្តើមយកជ័យជំនះពីការប្រណាំងក្នុងព្រះរាជពិធីបុណ្យបណ្តែតប្រទីប អុកអំបុកនិងសំពះព្រះខែ ជាបុណ្យប្រពៃណីជាតិ នាំមកជូនអង្គភាពបញ្ជាការដ្ឋានទ័ពជើង។ ទន្ទឹមនោះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ប្រាំ គន្លឹះ ដើម្បីឈានទៅយកជ័យជំនះ ទី១៖ មានវិន័យ ក្នុងន័យនេះ ឯកឧត្តម ចង់ឲ្យកីឡាករទូកងទាំងអស់ត្រូវគោរពពេលវេលា នៅម៉ោងដែលប្រកួតប្រណាំងឲ្យបានម៉ាត់ចត់ មិនត្រូវលេងសើច…

  • កីឡាជាតិលើកទី៤ កីឡាករ កីឡាការិនី តាមបណ្តារាជធានីខេត្ត ដែលមាន សិទ្ធិផល​ល្អ នឹងត្រូវកោះមកធ្វើតេសដើម្បីក្លាយជាជម្រើសជាតិ

    កីឡាជាតិលើកទី៤ កីឡាករ កីឡាការិនី តាមបណ្តារាជធានីខេត្ត ដែលមាន សិទ្ធិផល​ល្អ នឹងត្រូវកោះមកធ្វើតេសដើម្បីក្លាយជាជម្រើសជាតិ

    (ភ្នំពេញ)៖ លោក គង់ សុភាព គណៈកម្មាការរៀបចំការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ លើប្រភេទកីឡាកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” បានគូសបញ្ជាក់ឱ្យដឹងថា សម្រាប់ប្រភេទកីឡាទូកប្រពៃណីខ្នាត់អន្តរជាតិ ដែលធ្វើការប្រណាំងនៅទន្លេវ៉ៃគោល ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានដំណើរ​ប្រណាំងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។ មន្រ្តីគណៈកម្មាការរូបនេះ បានបញ្ជាក់ទៀតថា ប្រណាំងប្រកួតប្រជែងរយៈពេល ៣ថ្ងៃនេះ មានខេត្ត និងស្ថាប័នក្រសួងចូលរួមចំនួន៨មានដូចជា៖ ក្រសួងការពារ​ជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ខេត្តឧត្តរមានជ័យ ខេត្តកោះកុង ខេត្តព្រៃវែង ខេត្តព្រះសីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ។សម្រាប់វិញ្ញសាប្រណាំង​មាន២​វិញ្ញាសា គឺ បុរសចំណុះ១២នាក់ អុំប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាប្រ​ណាំងចម្រុះបុរសនារីអុំចម្ងាយ២០០ម៉ែត្រ ក្នុងនោះទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “បុរសមាន៨ក្រុម និងទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ “ចម្រុះបុរស​និងនារីមាន៦ក្រុម។ មន្រ្តីគណៈកម្មាការខាងលើ អះអាងថា ការប្រណាំងនៅថ្ងៃទី៦នេះ គឺជាការ​ប្រណាំង​វគ្គជម្រុះទាំងពីរវិញ្ញាសា មាន២០០ម៉ែត្រចម្រុះបុរសនារី និង៨០០ម៉ែត្របុរស ដើម្បី​ចម្រាញ់យកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ក្នុងនោះ សម្រាប់វិញ្ញសា២០០ម៉ែត្រចម្រុះបុរសនារីដែលមាន ៦ក្រុម​ចម្រាញ់​យក ៤ក្រុមឡើង ខណៈវិញ្ញាសា ៨០០ម៉ែត្របុរសមាន៨ក្រុមចំរាញ់យក ៤ក្រុមឡើង…

  • ឯកឧត្តម កែវ រស់ ៖ វាយសីកីឡាជាតិ ធ្វើឡើងតាមស្តង់ដាជាតិ-អន្តរជាតិ ខណៈចំនួនកីឡាករ កីឡាការិនីកើនឡើងច្រើន

    ឯកឧត្តម កែវ រស់ ៖ វាយសីកីឡាជាតិ ធ្វើឡើងតាមស្តង់ដាជាតិ-អន្តរជាតិ ខណៈចំនួនកីឡាករ កីឡាការិនីកើនឡើងច្រើន

    (ភ្នំពេញ)៖ ឯកឧត្តម កែវ រស់ អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា​គូស​បញ្ជាក់ថា ការប្រកួតកីឡាវាយសីនៃកីឡាជាតិ ២០២៤ ត្រូវបានប្រារព្ធធ្វើឡើង​ស្របតាមស្តង់ដាបច្ចេកទេសទាំងថ្នាក់ជាតិ និងអន្តរជាតិ ខណៈចំនួនកីឡាករ កីឡាការិនីបានកើនឡើងគួរឱ្យកត់សម្គាល់។ ការប្រកួតនេះ មានប្រតិភូកីឡាចូលរួមសរុប ១៩៥នាក់ ក្នុងនោះប្រតិភូគ្រូបង្វឹក ៤៦នាក់ កីឡាករ ១២២នាក់ និងកីឡាការិនី ៥៣នាក់មកពី​៣ក្រសួង និងរាជធានី​ខេត្តចំនួន ១៣ ។ ការប្រកួតកីឡាវាយសីដំណើរការរយៈពេល​៤ថ្ងៃពីថ្ងៃទី០៤-០៨ ខែវិច្ឆិកា នៅទីលានវាយសីនៃពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានវិញ្ញាសាចំនួន៧ ក្នុងនោះវាយទោល បុរស-នារី វាយគូបុរស-នារី វាយចម្រុះ វាយក្រុមបុរស និងវាយក្រុមនារី។ ឯកឧត្តម កែវ រស់ បានសង្កត់ធ្ងន់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិ​ជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទកីឡាវាយសី នៅឆ្នាំនេះមានការកើនឡើង​ចំនួនកីឡាករ-កីឡាការិនី ចូលរួមទាំង ០៧ វិញ្ញាសា ច្រើនជាងកាលពី​ប្រកួតកីឡា​ជាតិលើកទី៣ និងកីឡាជាតិជនពិការលើកទី១ ឆ្នាំ២០២២ ដែលការចូលរួមបាន​បញ្ជាក់ពីវិសាលភាពផ្នែកកីឡាវាយសី។ ក្រុមការងារកំពុងខិតខំរៀបចំដំណើរការ​ប្រកួត ស្របទៅតាមស្តង់ដាបច្ចេកទេសរបស់សហព័ន្ធកីឡាវាយសីកម្ពុជា និងស្តង់​ដាអន្តរជាតិ ដែលជាការប្រកួតមួយប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌មិនលម្អៀង។…

  • អត្តពលិកទូកក្តោងម្ចាស់ផ្ទះព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹការណ៍កីឡាជាតិលើកទី៤

    អត្តពលិកទូកក្តោងម្ចាស់ផ្ទះព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹការណ៍កីឡាជាតិលើកទី៤

    (ខេត្តព្រះសីហនុ)៖ អត្តពលិកទូកក្តោងម្ចាស់ផ្ទះព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹការណ៍កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ ឆ្នាំ២០២៤ លើប្រភេទកីឡាទូក្តោង បានបញ្ចប់ដោយជោគជ័យ ខណៈអត្តពលិកទូកក្តោងម្ចាស់ផ្ទះខេត្តព្រះសីហនុ ដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមាស២ ប្រាក់១ និងសំរិទ្ធ ១គ្រឿង ។ ពិធីបិទការប្រកួតកីឡាទូកក្តោង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ខេត្តព្រះសីហនុ មានការចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលរង ខេត្តព្រះសីហនុ និងប្រតិភូកីឡារាជធានីខេត្ត-ក្រុងផងដែរ។ លោក សាមុត សុធារិទ្ធ បានថ្លែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សហព័ន្ធកីឡាទូកក្តោង និងគណៈប្រតិភូកីឡាដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី និងបច្ចេកទេស ដើរតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា និងបានធ្វើឱ្យដំណើរការនៃ ការប្រកួតកីឡាទូកក្តោង បានប្រព្រឹត្តិទៅកាន់តែមានសុក្រឹតភាព និងទទួលបាននូវលទ្ធផលជាវិជ្ជមាន ដែលយើងទាំងអស់គ្នាអាចទទួលយកបាន ។ លោក បន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ ធនធានមនុស្ស ប្រកបដោយបរិយាបន្ន…

  • បណ្តាប្រទេស អាស៊ីអាគ្នេយ៍ សរសើរ កីឡាហែលទឹកពាក់ជើងទាកម្ពុជា ថា មានការរីកចម្រើនលឿន

    បណ្តាប្រទេស អាស៊ីអាគ្នេយ៍ សរសើរ កីឡាហែលទឹកពាក់ជើងទាកម្ពុជា ថា មានការរីកចម្រើនលឿន

    (ភ្នំពេញ)៖ លោក ហែម គិរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹកបានលើកឡើងថា បណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍បានកើតសរសើរថា វិស័យកីឡាហែលទឹកពាក់ជើងទាកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ បន្ទាប់ពីស៊ីហ្គេម កាលពីឆ្នាំ២០២២ នៅប្រទេសវៀតណាម ហែលទឹកពាក់ជើងទាកម្ពុជាប្រៀបបាននឹងកូនក្មេងលេងជាមួយមនុស្សធំ។លោកអគ្គលេខាធិការ បានលើកឡើងបែបនេះ ក្រោយ បញ្ចប់ ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ពីថ្ងៃទី០២-០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅអាងហែលទឹកពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ លោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកពាក់ជើងទារ​អាស៊ី​អាគ្នេយ៍​​ផងនោះ​បានគូសបញ្ជាក់ថា ការរៀបចំការប្រកួត​ហែលទឹក​ពាក់ជើង​ទារ​អាស៊ីអាគ្នេយ៍លើកទី១នេះ គឺដើម្បីបង្ហាញទៅកាន់គណៈកម្មាធិការជាតិអូឡាំពិក​របស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ពីភាពរីកចម្រើន និង ចង់ឃើញប្រភេទ​កីឡានេះមានភាពរីកចម្រើនរហូតត្រូវបានដាក់បញ្ចូលក្នុងការប្រកួតព្រឹត្តិការណ៍ស៊ីហ្គេម។ លោក អគ្គលេខាធិការបន្ថែមទៀតថា ៖«ការទទួលរៀបចំធ្វើម្ចាស់ផ្ទះកីឡា​ហែលទឹកជើងឯកអាស៊ីអាគ្នេយ៍ លើកទី១នេះទទួលបានផ្លែផ្កាយ៉ាងល្អប្រសើរ ព្រោះតែសហព័ន្ធខ្មែរកីឡាហែលទឹកបានយកចិត្តទុកដាក់លើគ្រប់ចំណុចមិនថាកន្លែងស្នាក់នៅ ការហូបចុច ការធ្វើដំណើរផ្សេងៗ ។ ក្រោយការរៀបចំយកចិត្តទុកដាក់ និងមានបដិសណ្ឋារកិច្ចល្អបែបនេះកម្ពុជាទទួលបានការកោតសរសើរថា ធ្វើជាម្ចាស់ផ្ទះបានល្អ»។ ទាក់ទងរឿងការប្រកួតក្នុងព្រឹត្តិការណ៍ ស៊ីហ្គេមលោក ហែម គិរី ក៏បានគួសបញ្ជាក់ ថា «រហូតមកដល់ពេលនេះយើងមិនទាន់អាចបញ្ជាក់បាន១០០%នៅឡើយទេ ថាស៊ីហ្គេមនៅថៃ នឹងមិនមានហែលទឹកពាក់ជើងទារឬក៏យ៉ាងណា។ លោក បញ្ជាក់ដែរថា យើងរៀបចំការប្រកួតហែលទឹកពាក់ជើងទារអាស៊ីអាគ្នេយ៍​លើក​ទី១នេះ​​ក៏ដើម្បីចង់បង្ហាញឲ្យគណៈកម្មាធិការជាតិអូឡាំពិកនានា​របស់​ប្រទេសផ្សេងបានឃើញថា យើងមានសកម្មភាពប្រកួតហើយ…

  • ប្រជុំចាប់ឆ្នោត និង ផ្សព្វផ្សាយ បទបញ្ជាប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៤

    ប្រជុំចាប់ឆ្នោត និង ផ្សព្វផ្សាយ បទបញ្ជាប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកក្នុងព្រឹត្តិការណ៍ កីឡាជាតិលើកទី៤

    (ខេត្តស្វាយរៀង)៖ រសៀលថ្ងៃទី០៥ ខែវិច្ឆិកានេះ គណៈកម្មការរៀបចំការប្រណាំងទូក ព្រឹត្តិការណ៍កីឡា ជាតិ លើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានអញ្ជើញ ប្រតិភូ គ្រូបង្វឹក កីឡាករ មកពីសមាគមកីឡា កីឡាប្រណាំងទូក រាជធានីខេត្តក្រសួង ស្ថាប័ន មកប្រជុំ ស្តាប់ការណែនាំបច្ចេកទេស និង ចាប់ឆ្នោត ក្រោមវត្តមាន ឯកឧត្តម បណ្ឌិត មាស សារិន អគ្គលេខាធិការ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នៅសាលប្រជុំសាលាខេត្តស្វាយរៀង។ លោក ស៊្រុន លាង គណៈកម្មការរៀបចំការប្រណាំងទូក ឱ្យដឹងថា ការប្រណាំងទូកក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទ២ ដែលធ្វើឡើង នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្ត ស្វាយរៀង មានរាជធានី ខេត្ត និងក្រសួងចូលរួមចំនួន៨ ក្នុងនោះមាន ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ខេត្តកណ្តាល ឧត្តរមានជ័យ កោះកុង ព្រៃវែង ព្រះស៊ីហនុ និងខេត្តស្វាយរៀងម្ចាស់ផ្ទះ។  គណៈកម្មការរៀបចំការប្រកួតខាងលើ បានបញ្ជាក់ទៀតថា ការប្រណាំងនេះ…

  • តស់! មកដឹងព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធ​នៅខេត្តសៀមរាបចុងឆ្នាំនេះ

    តស់! មកដឹងព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នឹងប្រារព្ធ​នៅខេត្តសៀមរាបចុងឆ្នាំនេះ

    ភ្នំពេញ៖ខណៈដំណាច់ឆ្នាំ២០២៤កាន់តែកៀក នៅខេត្ត​សៀមរាបឯណោះវិញនឹងមានព្រឹត្តិការណ៍កីឡាធំៗចំនួនបីនឹង រៀបចំនៅឡើងនៅទីនោះ បន្ទាប់ពីព្រឹត្តិការណ៍​ស្នាមញញឹមនៃកម្ពុជាលើកទី២ បានបញ្ចប់ដោយ​ជោគ​ជ័យ​កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤​(២៩-៣០តុលា)​កន្លងទៅនេះ។ តាមកម្មវិធីព្រឹត្តិការណ៍ទាំងបីនេះមាន៖ ១.ព្រឹត្តិកាណ៍រត់​ប្រណាំង​អន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្ត​លើក​ទី២៩ដែលនឹង រៀបចំឡើងនៅថ្ងៃអាទិត្យទី១ ខែធ្នូ នៅមុខប្រាសាទអង្គរវត្តក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ទី២ ការប្រកួតកីឡា​ប្រដាល់​គុន​​ខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាបដែលនឹង​រៀបចំ​ឡើងចាប់ ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ និងទី៣.​ព្រឹត្តិកាណ៍រត់​​ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons”ដ៏មានប្រជាប្រិយ ភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់​វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំង​ទូកកានូ ជិះកង់ នៅក្នុងតំបន់រមណីដ្ឋានអង្គរ និងនៅ​តំបន់​បឹងទន្លេសាប ដែលនឹងរៀបចំឡើង​ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ។ ដើម្បីធានាដល់កម្មវិធីប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលល្អនោះ កាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា​ប្រជុំពិភាក្សាជាមួយ​រដ្ឋបាលខេត្តសៀមរាបនិងអង្គភាពពាក់ព័ន្ធនានាស្ដីពីការត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤នៅតំបន់អង្គរដើម្បីជំរុញកីឡាទេសចរណ៍វប្បធម៌ឱ្យកាន់តែមានការទាក់ទាញ។កិច្ចប្រជុំនេះដឹកនាំ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី…

  • ការប្រកួតប៊ីយ៉ាកីឡាជាតិលើកទី៤ Lux98 Billiard គាំទ្រផ្តល់ទីតាំងប្រកួត​ជាការរួម​ចំណែកលើកស្ទួយវិស័យកីឡាជាតិ

    ការប្រកួតប៊ីយ៉ាកីឡាជាតិលើកទី៤ Lux98 Billiard គាំទ្រផ្តល់ទីតាំងប្រកួត​ជាការរួម​ចំណែកលើកស្ទួយវិស័យកីឡាជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ សម្រាប់ប្រភេទកីឡាប៊ីយ៉ាបានដំណើរការប្រកួតហើយ នាព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ ក្រោមកិច្ចសហការគាំទ្រផ្តល់ជូនទីតាំងប្រកួតដោយក្លឹប Lux98 Billiard មានបទពិសោធន៍លើវិស័យប៊ីយ៉ាជាង១០ឆ្នាំ។ កញ្ញា ហេង ចាង ម្ចាស់ក្លឹបប៊ីយ៉ា Lux98 Billiard បានគូសបញ្ជាក់ថា ក្នុងនាមជា​ក្លឹប​បម្រើរការលើវិស័យកីឡាប៊ីយ៉ាពិតជាមានទោនៈភាពខ្លាំងណាស់​ដែលក្លឹប​ត្រូវ​បានជ្រើសជាទីតាំងប្រកួតកីឡាជាតិដ៏ធំរៀងរាល់២ឆ្នាំម្តងនេះ។កញ្ញា លើកឡើងទៀតថា ចូលរួមផ្តល់ទីតាំងប្រកួតជូនសហព័ន្ធរៀបចំ​ការប្រកួត​ដោយ​​មិនយកនូវប្រាក់កម្រៃ សម្រាប់ការប្រកួតកីឡាជាតិនេះ គឺជាការចូលរួម​ចំ​ណែក​មួយរបស់ក្លឹប ដើម្បីលើកស្ទួយអភិវឌ្ឍន៍វិស័យកីឡាប៊ីយ៉ានៅកម្ពុជា​ឱ្យកាន់​តែរីកចម្រើន​ដូចបណ្តាប្រទេសនៅក្នុងតំបន់។ ម្ចាស់ក្លឹបខាងលើ បានអះអាងទៀតថា ក្រៅពីការចូលរួមចំណែកផ្តល់ជាទីតាំង​ក្នុង​ការ​រៀបចំការប្រកួតដល់សហព័ន្ធដើម្បីរៀបចំការប្រកួតកម្រិតជាតិ​និងអន្តរជាតិ​ផ្សេងៗក្លឹប Lux98 Billiard ក៏បានជួយផ្តល់ជូននូវការហ្វឹកហាត់សម្រាប់កីឡាករ​កីឡា​ការិនីតាមរយៈការផ្តល់ជាគ្រូបង្វឹកជួយណែនាំបង្ហាត់បង្រៀនផងដែរ។ ការចូលរួមជាមួយសកម្មភាពទាំងអស់នេះ គឺជាការចូលរួមបំផុសជួយ​ឱ្យវិស័យ​កីឡាមួយនេះនៅកម្ពុជា​កាន់តែមានអ្នកចូលចិត្តលេងច្រើន ដើម្បីផលិតបាននូវធន​ធានឆ្នើមៗនិងមានសក្កានុពលប្រកួតតំណាងកម្ពុជាប្រកួតលើឆាកអន្តរជាតិ ដណ្តើម​នាំយកមេដាយជូនកម្ពុជាលើកកិតិយសកម្ពុជានៅលើឆាកអន្តរជាតិ។ កញ្ញា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធដែលបង្កើតកីឡាជាតិ ផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីកីឡាប៊ីយ៉ា​បានប្រកួតប្រែងបញ្ចេញសមត្ថភាព ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្លាយជាកីឡាករ​កីឡាការិនីឆ្នើមសម្រាប់កម្ពុជា។ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការ សហព័ន្ធកីឡាប៊ីយ៉ា និងស្នុកឃ័រ បានគូសបញ្ជាក់ឱ្យដឹងដែរថា ព្រឹត្តិការកីឡាជាតិលើ៤នេះ សម្រាប់កីឡាប៊ីយ៉ា បានដំណើរការប្រកួតចំនួន៥ថ្ងៃ ចាប់ពីថ្ងៃទី៤ដល់ទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយមានរាជធានី…