-
ឯកឧត្តម ឆោម សំបូរ៖ កីឡាជាតិលើកទី៤នេះពិសេសជាងលើកមុនៗកីឡាល្អឆ្នើមនិងត្រូវបញ្ជូលក្នុងតារាងចំណាត់ថ្នាក់World Amateur Golf Ranking

ភ្នំពេញ៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និង កីឡាជាតិជនពិការលើកទី២ សម្រាប់កីឡាវាយកូនគោល បានចាប់ផ្តើមដំណើរការប្រកួតហើយ នាព្រឹកថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោលរ៉ូយ៉ាល់ភ្នំពេញ។ឯកឧត្តម ឆោម សំបូរ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតដំណើរការរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ដោយធ្វើឡើងនៅលើទីលានកីឡាវាយកូនគោលចំនួន២ គឺ ថ្ងៃបើកការប្រកួតដល់ថ្ងៃទី៦ នៅទីលានរ៉ូយ៉ាល់ភ្នំពេញ និងថ្ងៃទី៧ដល់ទី៨បិទការប្រកួតធ្វើឡើងនៅលើទីលានកីឡាវាយកូនគោលហ្គ្រែនភ្នំពេញ។ អគ្គលេខាធិការរង ខាងលើ បានបញ្ជាក់ទៀតថា ការប្រកួតក្នុងឆ្នាំ២០២៤នេះ ការចូលរួមរបស់អត្តពលិកប្រហាក់ប្រហែលនិងកីឡាជាតិលើកទី៣ឆ្នាំ២០២២ ដោយមានក្លឹបរាជធានីខេត្តចូលរួមចំនួន៨ក្នុងនោះមានក៏មានរួមបញ្ចូលក្រសួងចំនួន២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ សរុបកីឡាករកីឡាការិនីចំនួន៥៦នាក់។ ឯកឧត្តម ឆោម សំបូរ បានអះអាងថា សម្រាប់កីឡាជាតិលើកទី៤នេះ មានក្ខណៈល្អខុសប្លែកបន្តិចពីកីឡាជាតិមុនៗ ដោយសហព័ន្ធទើបតែស្នើរសុំបញ្ចូលកីឡាករកីឡាការិនីល្អឆ្នើមៗដាក់បញ្ចូលឈ្មោះទៅក្នុងតារាងចំណាត់ថ្នាក់World Amateur Golf Rankingរបស់អន្តរជាតិ និងបញ្ចូលជាក្រុមជម្រើសជាតិកីឡាវាយកូនគោលហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃក្នុងឆ្នាំ២០២៥ខាងមុខនេះផងដែរ។កីឡាការិនីវាយកូនគោលមកពីខេត្តសៀមរាប រ៉ាន់ សុខកើយ ជុំវិញការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤នេះ បានបង្ហាញចំណាប់អារម្មណ៍ថា ការចូលរួមរបស់នាងក្នុងព្រឹត្តិការណ៍រៀងរាល់២ឆ្នាំម្តងនេះ ជាលើកទី២ហើយ ដោយលើកទី១ក្នុងឆ្នាំ២០២២ដណ្តើមបានមេដាយប្រាក់ និងលើកទី២នេះ តាំងចិត្តប្រកួតប្រជែងដណ្តើមឱ្យបានមេដាយមាស។…
-
២៩ក្រុមចូលរួមប្រជែងពានរង្វាន់បាល់បោះបុរស-នារី ខេមអេដ ២០២៤

(ភ្នំពេញ)៖ វិទ្យាស្ថានខេមអេដបានរៀបចំការប្រកួតកីឡាបាល់បោះបុរស-នារី ឆ្នាំ២០២៤ (CamEd Men’s & Women’s Basketball Tournament 2024)ដើម្បីផលិតធនធានកីឡាបាល់បោះរបស់ខ្លួន ត្រៀមចូលរួមប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ខាងមុខ ។ លោកសាស្រ្តាចារ្យ ព្រុំ វិរៈ បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីជានិស្សិតរបស់ខ្លួនឱ្យចូលរួមលេងកីឡា ដើម្បីមិត្តភាព សាមគ្គីភាព និងសុខភាពល្អ ជាពិសេសដើម្បីសម្រិតសម្រាំងកីឡាករ កីឡាការិនីឆ្នើមៗ ត្រៀមចូលរួមប្រកួតថ្នាក់ជាតិជាមួយគ្រឹះស្ថានឧត្តមសិក្សាថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាបន្តបន្ទាប់នាពេលខាងមុខ។ លោកសាស្ត្រាចារ្យ ព្រុំ វិរៈ បន្ថែមថា ការលេងកីឡាតែងតែមានការចាញ់ និងឈ្នះ ដូច្នេះនិស្សិតទាំងត្រូវគោរពទៅតាមបទបញ្ជារបស់គណៈកម្មាធិរៀបចំការប្រកួតត និងមានការអធ្យាស្រ័យគ្នាទៅវិញទៅមក។ លើពីនេះទៅទៀត លោកក៏បានសាកល្បងលេងជាមួយនិស្សិតពីការលេងបាល់បោះផងដែរ ដើម្បីបណ្តុះស្មារតីកីឡាករ កីឡាការិនីឱ្យយល់ថា ការលេងកីឡាពិតជាមានសារៈសំខាន់ ក្នុងគោលដៅបង្កើនសុខភាពកាន់តែរឹងមាំ និងបង្កើនភាពស្និទ្ធស្នាលទៀតផង។ ការប្រកួតបាល់បោះបុរស-នារី ពានរង្វាន់វិទ្យាស្ថាន ខេមអេដ ឆ្នាំ២០២៤ មាននិស្សិតចូលរួម ១៩៣នាក់ ចែកចេញជា ២៩ក្រុម ក្នុងនោះមានបុរស…
-
អង្គការផ្កាយសមុទ្រ ផ្សារភ្ជាប់អ្នកស្រលាញ់បាល់ទាត់ ដើម្បីគាំទ្រការអប់រំសម្រាប់កុមារក្រីក្រ

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ចំនួន ១៧ក្រុម មកពីសហគមន៍ និងក្រុមហ៊ុនឯកជននានា បានចូលរួមការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ ដែលរៀបចំដោយអង្គការផ្កាយសមុទ្រកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែ វិច្ឆិកា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់អង្គការផ្កាយសមុទ្រ ស្ថិតក្នុងខណ្ឌ ដង្កោ រាជធានីភ្នំពេញ។ លោក ស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានគូសបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលអង្គការផ្កាយសមុទ្របានបង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ ដើម្បីកៀគរថវិកាសប្បុរសធម៌យកទៅគាំទ្រការសិក្សារបស់កុមារក្រីដែលកំពុងខ្វះខាត់ ហើយ កំពុងសិក្សានៅអង្គការផ្កាយសមុទ្រ។ លោក ស្រីប្រធានអង្គការ បានលើកឡើងទៀតថា ការចូលរួមចំណែកពីបណ្តាក្រុមបាល់ទាត់ទាំងអស់នេះ និងផ្តល់ឱកាសឱ្យក្មេងៗក្រីក្រទទួលបាននូវសម្ភារៈសិក្សាគ្រប់គ្រាន់ និងបានរៀនសូត្របន្ថែមនូវភាសាអង់គ្លេស ដែលជាភាសាសកល ។ លោក ស្រីថា ថវិកាដែលទទួលបានពីការចូលរួមរបស់ក្រុមបាល់ទាត់តាមបណ្តាក្រុមហ៊ុន និងសមាគមន៍ និងយកទៅទិញជាសម្ភារៈសិក្សា សំលៀកបំពាក់ និងកង់ជាមធ្យោបាយធ្វើដំណើរជូនសិស្សានុសិស្ស។ លោកស្រី បានចាត់ទុកការចូលរួមក្រុមបាល់ទាត់កាន់តែច្រើនក្នុងកម្មវិធីបាល់ទាត់មិត្តភាពសប្បុរសធម៌នេះ វានិងជួយផ្តល់ឱកាសឱ្យក្មេងៗក្រីក្រទទួលបានឱកាសរៀនសូត្របានកាន់តែច្រើន អាចជួយឱ្យពួកគេមានអនាគតភ្លឺស្វាង រួចផុតពីភាពក្រីក្រ។ តំណាងក្រុមបាល់ទាត់ ដែលបានចូលរួម បានបង្ហាញចំណាប់អារម្មណ៍ថា ព្រឹត្តិការណ៍បាល់ទាត់នេះ ពិតជាមាសារៈសំខាន់ពិតមែន សម្រាប់ពួកយើងបានចូលរួមគាំទ្រជួយក្នុងកម្មវិធីសិក្សា តាមរយៈការរួមគ្នាបរិច្ចាគថវិកាជួយទៅដល់អង្គការ ដើម្បីទិញជាសម្ភារៈសិក្សាឱ្យសិស្សក្រីក្របានសម្ភារៈប្រើប្រាស់ក្នុងការសិក្សា និងទទួលបាននូវមធ្យមបាយធ្វើដំណើរទៅកាន់សាលារៀន…
-
អបអរសាទរ ក្រុមទូកនាគកម្ពុជា ទទួលបានចំណាត់លេខ ១ ក្នុងវគ្គផ្តាច់ព្រ័ត្រ កម្រិត B លើវិញ្ញាសា ៥០០ម៉ែត្រចម្រុះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាទូកនាគជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅប្រទេសហ្វីលីពីន

-
ប្រធាន NOCC សង្ឃឹមថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជើងឯកអាស៊ីអាគ្នេយ៍នេះនឹងត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីបន្តនិរន្តរភាពក្នុងការអភិវឌ្ឍ

(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកជំរុញការអភិវឌ្ឍចលនាកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា ការប្រកួតកីឡាហែលទឹកពាក់ជើងទាជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ គឺពិតជាមានសារៈសំខាន់ និងជាកាលានុវត្តភាពថ្មីបន្ថែមទៀត ក្នុងការជំរុញលើកកម្ពស់ និងអភិវឌ្ឍកីឡាហែលទឹកពាក់ជើងទានៅអាស៊ីអាគ្នេយ៍។ ឯកឧត្តមបណ្ឌិត ថោង ខុន ថ្លែងលើកឡើង ក្នុងឱកាសអញ្ជើញជាអធិបតីបើកការប្រកួតកីឡាហែលទឹកពាក់ជើងទា ជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ។ ប្រធាន NOCC បានសង្កត់ធ្ងន់ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការអនុញ្ញាតឱ្យសហព័ន្ធខ្មែរកីឡាហែលទឹករៀបចំធ្វើជាម្ចាស់ផ្ទះការរៀបចំការប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី១ នាពេលនេះ ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់នៅអាស៊ីអាគ្នេយ៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយថាមពល និងទស្សនវិស័យទំនើបជឿនលឿនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះវិស័យកីឡានៅតែជាវិស័យអាទិភាព និងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍគុណភាពមូលធនមនុស្ស និងលើកកម្ពស់កិត្យានុភាពជាតិជាមួយនឹងការបន្តជំរុញយុទ្ធនាការជាតិ “យុវជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត”។ ក្នុងនាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណដល់សហព័ន្ធកីឡាក្រោមទឹកអន្តរជាតិ (World Underwater Federation) និងសហព័ន្ធកីឡាក្រោមទឹកអាស៊ីអាគ្នេយ៍ (Southeast Asian Underwater…
-
ឯកឧត្តម ខៀវ កាញារីទ្ធ៖ វិស័យកីឡារាំមានការអភិវឌ្ឍ ទាំងធនធាន និងសមត្ថភាព

(ភ្នំពេញ)៖ ឯកឧត្តម ខៀវ កាញារីទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាបានគូសបញ្ជាក់ថា សហព័ន្ធកីឡារាំកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីជាមួយលោកជំទាវ បើកការប្រកួតកីឡារាំនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ CJCC រាជធានីភ្នំពេញ។ ឯកឧត្តម ខៀវ កាញារីទ្ធ មានប្រសាសន៍ថា ៖«ជាមួយនឹងការរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទាំងធនធានកីឡាករ កីឡាការិនី និងសមត្ថភាពនៃការចូលរួមប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ដែលទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈនេះ ជាពិសេសកន្លងមក កីឡាករ កីឡាការិនីរាំកម្ពុជាបានចេញទៅប្រកួតនៅវៀតណាមដណ្តើមបានមេដាយកម្រិតពិភពលោកទៀតផង»។ ឯកឧត្តមប្រធានកិត្តិយសសហព័ន្ធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពបច្ចេកទេសដល់កីឡាករ កីឡាការិនីទាំងអស់ ដើម្បីត្រៀមលក្ខណៈសម្បត្តិ ក៏ដូចជាការប្រមែលប្រមូលធនធានកីឡាករ កីឡាការិនី ដែលមានសក្តានុពលចូលរួមប្រកួតកីឡាជាតិ លើប្រភេទកីឡារាំ ត្រៀមចូលរួមប្រកួតកីឡារាំអន្តរជាតិនានា នាពេលខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម ខៀវ…
-
ឯកឧត្តម អ៊ូ រតនា៖ កីឡាជាតិលើកទី៤នេះប្រព្រឹត្តទៅបានកាន់តែល្អប្រសើរ

(ភ្នំពេញ)៖ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាម បានថ្លែងគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ ដែលដំណើរការប្រកួតអស់រយៈពេល៤ថ្ងៃកន្លងមកនេះ សម្រាប់កីឡាវ៉ូវីណាម គឺបានបញ្ចប់ដោយជោគជ័យ ពុំមានអ្វីបង្កជាកំហុសនៅក្នុងបច្ចេកទេសការប្រកួតឡើយ ពោលទាំងអស់នេះ គឺដោយសាសហព័ន្ធបានធ្វើការបណ្តុះបណ្តាលមន្រ្តីបច្ចេកទេស ចៅក្រុមអាជ្ញាកណ្តាលមុនការប្រកួត ដែលជួយឱ្យការកាត់សេចក្តីត្រឹមត្រូវតាមស្តង់ដារជំនាញវិជ្ជាជីវៈ។ ឯកឧត្តមថា អ្វីជាលទ្ធផលបានកើតឡើងរយៈពេលប៉ុន្មានថ្ងៃមកនេះ វាជាចំណុចវិជ្ជាមានមួយដែលសហព័ន្ធចង់បាន ព្រោះ វាបបានឆ្លុះបញ្ចាំងឱ្យឃើញថា ចំណេះជំនាញមន្រ្តីចៅក្រមអាជ្ញាកណ្តាលរបស់យើងឈានឡើងទៅមួយកម្រិតទៀត។ ឯកឧត្តម ប្រធានសហព័ន្ធបានសង្កាត់ធ្ងន់ទៀតថា សម្រាប់សិទ្ធិផលកីឡាករកីឡាការិនីចូលរួមប្រកួត គឺមានការរីកចំរើនខ្លាំង ដោយកីឡាករកីឡាការិនីថ្មីៗមួយចំនួនមានលទ្ធភាពអាចប្រជែងឈ្នះកីឡាករចាស់ៗដែលចេញមកពីថ្នាលជំនាន់មុនផងដែរ។ទាំងអស់នេះបានបង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងក្នុងការវិវឌ្ឍសមត្ថភាពរបស់វយុជន ។ ឯកឧត្តម ប្រធានសហព័ន្ធ សង្ឈឹមយ៉ាងមុតមាំថា យុវជនវ៉ូវីណាមទាំងអស់និងបន្តធ្វើបានល្អបន្ថែមទៀត ទាំងការហ្វឹកហាត់ និងការវិវឌ្ឍសមត្ថភាពប្រកួតក្នុងឆាកជាតិនិងអន្តរជាតិនៅពេលអនាគត។ ឯកឧត្តម ម៉ុង គឹមហេង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រធានកិត្តិយស សហព័ន្ធកីឡាវ៉ូវីណាម បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ដែលបានខិតខំរៀបចំការប្រកួតនេះឡើងដោយទទួលបានលទ្ធផលល្អ នឹងទទួលបានជោគជ័យ នឹងវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍវិស័យកីឡារបស់យើង បន្ថែមពីលើអ្វីដែលក្រសួងអប់រំ យុវជន និង កីឡា បាននឹងខិតខំជួយដល់សហព័ន្ធកីឡាជាតិនាពេលកន្លងមករហូតដល់បច្ចុប្បន្ន។ ឯកឧត្តម ប្រធានកិត្តិយស ក៏បានកោតសសើរវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់ឯកឧត្តម អ៊ូ…
-
កីឡាជាតិលើកទី៤ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិត បច្ចេកទេសក្នុងការប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន

(ភ្នំពេញ)៖ ឯកឧត្តម គុជ គីម ឡុង ប្រធានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាមានប្រសាសន៍ថា ការប្រកួតកីឡាអុកចត្រង្គនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤នេះ ត្រូវបានគណៈកម្មការបច្ចេកទេសសង្កេត និងវាយតម្លៃបានថាកីឡាករចូលរួមប្រកួតមានសន្ទុះបច្ចេកទេសល្អប្រសើរច្រើន។ការថ្លែងលើកឡើងពីសំណាក់ប្រធានសហព័ន្ធខាងលើ បានធ្វើឡើងក្នុងឱកាសផ្តល់បទសម្ភាសន៍ជូនអ្នកសារព័ត៌មានកីឡា ក្រោយបិទបញ្ចប់ការប្រកួតកីឡាជាតិលើកទី៤ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។ ឯកឧត្តម គុជ គីមឡុង បានសង្កត់ធ្ងន់ថា កីឡាជាតិលើកទី៤នេះ ការចូលរួមប្រកួតរបស់កីឡាករមានការកើនឡើង ខណៈកម្រិតបច្ចេកទេសក្នុងការប្រកួតក្រោមការវាយតម្លៃរបស់គណៈកម្មការបច្ចេកទេស គឺមានការរីកចម្រើនច្រើន និងសន្ទុះបច្ចេកទេសរបស់កីឡាករយើងមានលក្ខណៈល្អប្រសើរច្រើន ដើម្បីបង្កើនឱ្យបាននូវគុណភាពបច្ចេកទេសត្រៀមការប្រកួតក្នុងតំបន់ នាពេលខាងមុខជាបន្តបន្ទាប់ ជាពិសេសគឺត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាឆ្នាំ២០២៥ខាងមុខ។ យ៉ាងណាយើងនឹងខិតខំអភិវឌ្ឍជំនាញកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាវប្បធម៌ ប្រពៃណីខ្មែរមួយនេះកាន់តែត្រូវបានអភិរក្ស និងអភិវឌ្ឍឱ្យបានរីកចម្រើនបន្ថែមទៀត។ ប្រធានសហព័ន្ធបន្ថែមថា នៅក្នុងប្រភេទកីឡាអុកចត្រង្គ ក៏មានការរីកចម្រើនដែរ ហើយសហព័ន្ធក៏តែងតែលើកទឹកចិត្តដល់កុមារ យុវជននានាឱ្យចូលរួមលេងកីឡាអុកចត្រង្គនេះ ដោយលៃលកពេលវេលាក្រៅពីការសិក្សារបស់ពួកគាត់ ដើម្បីបណ្តុះបណ្តាលធនធានថ្នាលបន្តវេនឱ្យមានសម្រាប់ពេលអនាគត។ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាកំពុងបន្តដំណើរការបាន២អាណត្តិរបស់ខ្លួន ហើយជាការសង្កេត គឺថាកីឡាករអុកចត្រង្គកម្ពុជាក៏មានល្អៗច្រើនផងដែរ។ ជាគោលដៅ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតកីឡាអុកចត្រង្គ ពានរង្វាន់អបអរទិវាជ័យជម្នះ៧មករា ឆ្នាំ២០២៥ខាងមុខ ដើម្បីដុសខាត់សមត្ថភាពកីឡាករអុកចត្រង្គឱ្យកាន់តែមានសកម្មភាពប្រកួតច្រើន និងអភិវឌ្ឍបច្ចេកទេសផងដែរ។ ជាមួយគ្នានេះ…
-
ក្លឹបកីឡាសីដក់ក្រសួងការពារជាតិឈរចំណាត់លេខ១ដណ្តើមបានមេដាយមាស២គ្រឿងក្នុងការប្រកួតកីឡាជាតិលើកទី៤

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ សម្រាប់កីឡាសីដក់ គឺបានបញ្ចប់ការប្រកួតហើយ នាល្ងាចថ្ងៃទី០១ ខែ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការប្រកួតអស់រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី២៩ ខែ តុលា មកនៅសាលដំរី ក្នុងពហុកីឡាដ្ឋានជាតិមរតតេជោ ។ កញ្ញា សួង ចាន់តូរ៉ាទី អគ្គលេខាធិការស្តីទី សហព័ន្ធកីឡាសីដក់និងឈានឡូនកម្ពុជា បានឱ្យដឹងថា កីឡាជាតិលើកទី៤នេះ សម្រាប់កីឡាសីដក់មានរាជធានីខេត្ត និងក្រសួងស្ថាប័នចូលរួមចំនួន៥មានដូចជា ខេត្តកណ្តាល ស្វាយរៀង ឧត្តរមានជ័យ ក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ ដោយប្រកួតលើ៣វិញ្ញា មានដូចជា វិញ្ញាសាបុរស៣ទល់៣ វិញ្ញាសាបុរស២ទល់២ និងវិញ្ញាសា នារី២ទល់២ សរុបប្រតិភូកីឡា គ្រូបង្វឹក កីឡាករនិងកីឡាការិនីចំនួន៧៦នាក់ ក្នុងនោះកីឡាការិនី២០នាក់។ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈានឡូនកម្ពុជា បានថ្លែងលើកឡើងថា ថ្វីត្បិតការប្រកួតមានរយៈពេលតែ៤ថ្ងៃក៏ពិតមែន ប៉ុន្តែវាបានផ្តល់ឱកាសឱ្យ កីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ ដើម្បីវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលបានហ្វឹកហាត់នាពេលកន្លងមក ហើយ ជ័យជម្នះដែលកីឡាករ…
-
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំមួយ នឹងធ្វើឡើងនៅចុងខែធ្នូ ឆ្នាំ២០២៤ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីអបអរទិវាសន្តិភាព លើកទី១ នៅកម្ពុជា

(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយក្រុមកីឡាករបាល់ទាត់ខេមបូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) បានជួបជុំគ្នាជាលើកដំបូង ដើម្បីរៀបចំព្រឹត្តិការណ៍អស្ចារ្យ គឺការប្រកួតបាល់ទាត់ដ៏ធំមួយ នៅចុងខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងពហុកីឡដ្ឋានមរតកតេជោ ដើម្បីអបអរទិវាសន្តិភាព លើកទី១ នៅកម្ពុជា និងការសម្តែងសិល្បៈ ព្រមទាំងអនុញ្ញាតឲ្យមហាជន ចូលរួមទស្សនាគាំទ្រផងដែរ ។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំនេះ ត្រូវបានបង្ហាញឱ្យដឹង ក្នុងឱកាសដែលឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូក្រុមកីឡាករបាល់ទាត់ខេម បូឌាហ្វូតបលសូពើស្ដារ (Cambodia Football Super Stars — CFSS) ដឹកនាំដោយឯកឧត្តម ឃួង ស្រេង ប្រធានចាត់ការទូទៅកិត្តិយស និងជាជំនួយការគ្រូបង្វឹកកិត្តិយស CFSS កាលពីរសៀលថ្ងៃទី៣១ ខែតុលា ។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានស្វាគមន៍ដល់គណៈប្រតិភូក្រុមបាល់ទាត់ CFSS ដែលនេះ ជាជំនួបលើកដំបូងរវាងក្រុមទាំងពីរ ក្នុងការជួបពិភាក្សាលើការងារចាំបាច់មួយចំនួន…