Category: កីឡា

  • វីរៈកីឡាករម៉ូតូទឹក សាលី អូមើត ចង់ចូលនិវត្តពីជម្រើសជាតិកម្ពុជា ក្រោយឃើញយុវជនបន្តវេនបំបែកកំណត់ត្រាផ្ទួនៗ នៅឆាកអន្តរជាតិ

    វីរៈកីឡាករម៉ូតូទឹក សាលី អូមើត ចង់ចូលនិវត្តពីជម្រើសជាតិកម្ពុជា ក្រោយឃើញយុវជនបន្តវេនបំបែកកំណត់ត្រាផ្ទួនៗ នៅឆាកអន្តរជាតិ

    ភ្នំពេញ៖ ក្រោយនាំភាពជោគជ័យជាច្រើន ទាំងនៅលើឆាកជាតិ នឹងឆាកអន្តរជាតិ វីរៈកីឡាករម៉ូតូទឹកកម្ពុជា សាលី អូមើត បានបង្ហើបពីបំណង ចង់សម្រាកពីអាជីពជាកីឡាករ បន្ទាប់ពីយុវជនបន្តវេនបំបែកកំណត់ត្រាថ្មីដ៏អស្ចារ្យជូនជាតិ។ ការបញ្ជាក់ខាងលើបានធ្វើឡើង ក្នុងឱកាសដែលដឹកនាំក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ត្រឡប់មកដល់កម្ពុជា បន្ទាប់ពីដណ្តើមបានមេដាយសរុប ១០គ្រឿង ពីការប្រកួត WGP1 World Series 2024 ជុំទី២ នៅសហរដ្ឋអាម៉េរិក នាអាកាសយាន្តដ្ឋានអន្តរជាតិ ភ្នំពេញ ។ វីរៈកីឡាករ សាលី អូមើត បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីអត្តពលិកវ័យក្មេងម៉ូតូទឹកកម្ពុជា បានបំបែកកំណត់ត្រាថ្មីជូនជាតិ ធ្វើប្រទេសមហាអំណាច ប្រទេសធំមកពីតំបន់អ៉ឺរ៉ុប និងប្រទេសខ្លាំងៗនៅតំបន់អាស៊ី កោតសរសើរថា កីឡាករកម្ពុជាពិតជាខ្លាំងមិនអាចមើលស្រាលបាន។ ប្រធានក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា រូបនេះបន្ថែមថា ចំណុចពិសេសដែលធ្វើអោយក្រុមកីឡាករម៉ូតូទឹកកម្ពុជា ធ្វើបានលទ្ធផលខាងលើ ក៏ព្រោះតែការតាំងចិត្តដ៏មុះមុត ប្តេជ្ញាខំប្រឹងអស់សមត្ថភាព ទាំងការហ្វឹកហាត់ រហូតឈានដល់ពេលប្រកួត ជាពិសេសការដឹកនាំប្រកបដោយការគិតគូបានត្រឹមត្រូវ ក្នុងការជ្រើសរើសយកវិញ្ញាសារណា ដែលអាចស្វែងរកលទ្ធផលជូនជាតិ ។ អូមើត បន្ថែមថា សម្រាប់ការដណ្តើមមេដាយបំបែកកំណត់ត្រាថ្មីនេះ សបញ្ជាក់ថាកម្ពុជាមានធនធានបន្តវេនពោរពេញដោយសក្តានុពល អាចចូលរួមប្រកួតជាលក្ខណអន្តរជាតិបន្តពីខ្ញុំបាន។ ទន្ទឹមនោះ អូមើត…

  • គ្រូជំនួយទូកនាគកម្ពុជាអះអាងថា ចូលរួមជើងឯកពិភពលោកនៅហ្វីលីនពីន គោលដៅចង់ក្រសោបយកទាំងមេដាយនិងកៅអីទៅចូលរួមជើងឯកពិភពលោកនៅចិន២០២៥

    គ្រូជំនួយទូកនាគកម្ពុជាអះអាងថា ចូលរួមជើងឯកពិភពលោកនៅហ្វីលីនពីន គោលដៅចង់ក្រសោបយកទាំងមេដាយនិងកៅអីទៅចូលរួមជើងឯកពិភពលោកនៅចិន២០២៥

    ភ្នំពេញ៖ កីឡាករកីឡាការិនី ប្រតិភូ និងគ្រូបង្វឹកទូកនាគកម្ពុជា សរុបចំនួន១៧នាក់ នាព្រឹកថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០២៤ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាទូកនាគជ្រើសរើសជើងពិភពលោក ឆ្នាំ២០២៤”2024 ICF Dragon Boat World Championships”នៅប្រទេសហ្វីលីពីន មានការចូលរួមជូនដំណើរ ដោយ លោក វ៉ា គ្រី អគ្គលេខាធិការរង និងឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា និងមន្រ្តីសហព័ន្ធជាច្រើនរូប។ មុនពេលឡើងយន្តហោះ ឯកឧត្តម ឧត្តម នាវីទោ ចាយ ស៊ីជឿន និង លោក វ៉ា គ្រី បានផ្តាំផ្ញើរ និងណែនាំដល់កីឡាករកីឡាការិនី ត្រូវគោរពឱ្យបាននូវវិន័យសេចក្តីថ្លៃថ្នូរ រួបរួមសាមគ្គីភាពជាធ្លុងតែមួយ ដោយប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព ដើម្បីនាំយកនូវជម្នះជូនជាតិមាតុភូមិ ពិសេស ត្រូវប្រកាន់ភ្ជាប់នៅប្រពៃណីខ្មែរ គោរពឱនលំទោន កាយវិការទន់ភ្លន់ បង្ហាញឱ្យគេស្គាល់ថា យើងជាកីឡាករកម្ពុជា ។ ទន្ទឹមជាមួយគ្នានោះ ថ្នាក់ដឹកនាំទាំងពីរ…

  • វត្តមានតារាចម្រៀង និងតារាចម្រៀងរ៉េបល្បីៗ ដូចជា វណ្ណដា វណ្ណថាន់ នរិទ្ធ យូហៃ ស៊ូហ្សាណា មកពីផលិតកម្មបារមីនឹងចូលរួមញុំាងបរិយាកាសពិធី​បើកព្រឹត្តិការណ៍​កីឡាជាតិ ​លើកទី៤ និងព្រឹត្តិការណ៍កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ កាន់តែអធិកអធម

    វត្តមានតារាចម្រៀង និងតារាចម្រៀងរ៉េបល្បីៗ ដូចជា វណ្ណដា វណ្ណថាន់ នរិទ្ធ យូហៃ ស៊ូហ្សាណា មកពីផលិតកម្មបារមីនឹងចូលរួមញុំាងបរិយាកាសពិធី​បើកព្រឹត្តិការណ៍​កីឡាជាតិ ​លើកទី៤ និងព្រឹត្តិការណ៍កីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ កាន់តែអធិកអធម

    សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួម​ជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកដែលប្រព្រឹត្តទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០២៤៕ ដោយ ជាវ ចន្ធូ

  • ក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជារំពឹងខ្ពស់នាំយកលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍2024 BFA EAST ASIAN CUPនៅប្រទេស ហ្វីលីពីន

    ក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជារំពឹងខ្ពស់នាំយកលទ្ធផលល្អជូនជាតិក្នុងព្រឹត្តិការណ៍2024 BFA EAST ASIAN CUPនៅប្រទេស ហ្វីលីពីន

    ភ្នំពេញ៖ ក្រុមជម្រើសជាតិកីឡាបេស្បលកម្ពុជាដឹកនាំដោយ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលអមដោយអគ្គលេខាធិការ និងគ្រូបង្វឹក ជប៉ុន លោក Takashi Matsuyoshi នាយប់ថ្ងៃទី២៦ ខែ តុលា បានចាកចេញពីប្រទេសកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍2024 BFA E AST ASIAN CUPនៅប្រទេស ហ្វីលីពីន ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២៩ ខែ តុលា ដល់ថ្ងៃទី៣ ខែ វិច្ឆិកា ឆ្នាំ២០២៤។ ថ្លែងប្រាប់ទូរទស្សន៍អប្សរា មុនចេញដំណើរ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធ បានគូសបញ្ជាក់ថា ការចេញទៅប្រទេសហ្វីលីពីនលើកនេះ សម្រាប់ក្រុមជម្រើសជាតិកម្ពុជាពិតជាមាសសារៈសំខាន់ខ្លាំងណាស់ ព្រោះជាការវាស់ស្ទុងកម្រិតបច្ចេកទេសនិងស្វែងរកបទពិសោធន៍ល្អៗ ដើម្បីត្រៀមខ្លួនចូលរួមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ ដែលប្រទេសថៃទទួលធ្វើជាម្ចាស់ផ្ទះ។ លោក ឆែម ដារ៉ា បានបង្ហាការជឿជាក់ខ្ពស់ថា ក្រុមបេស្បលជម្រើសជាតិកម្ពុជានិងអាចនាំយកលទ្ធផលល្អមួយមកជូនជាតិ ដ្បិតជម្រើសជាតិបានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អក្រោមការហ្វឹករបស់គ្រូជប៉ុនជួយធ្វើឱ្យបច្ចេកទេសនិងសមត្ថភាពរីកចំរើនខ្លាំង។ លោក Takashi Matsuyoshi គ្រូបង្គោលជម្រើសជាតិបេស្បល បានគូសបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ការដឹកនាំកូនក្រុមកម្ពុជាទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍2024 BFA…

  • ឯកឧត្តម គុជ បញ្ញាសា៖ ដំណើរកម្សាន្តក្រុមរថយន្ត Overland គឺជាការផ្សព្វផ្សាយតំបន់ទេសចរនៅភូមិភាគឥសាន្ត

    ឯកឧត្តម គុជ បញ្ញាសា៖ ដំណើរកម្សាន្តក្រុមរថយន្ត Overland គឺជាការផ្សព្វផ្សាយតំបន់ទេសចរនៅភូមិភាគឥសាន្ត

    (មណ្ឌលគីរី)៖ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ក្រុមរថយន្ត Overland ជិត៣០០គ្រឿង បានធ្វើដំណើរមកកម្សាន្ត ខេត្តមណ្ឌលគីរី រយៈពេល៣ថ្ងៃពីថ្ងៃទី២៦ដល់ទី២៨ ខែតុលា ឆ្នាំ២០២៤នេះ គឺជាការផ្សព្វផ្សាយតំបន់ទេសចរធម្មជាតិ និងអេកូរទេសចរនៅភូមិភាគឥសាន្ត ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះជាការលើកឡើងក្នុងបទសម្ភាសន៍ នៅទំនប់អូរតេធិបតី ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី នារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤។លោក ម៉ាទីន វឌ្ឍន អ្នកសម្របសម្រួលរៀបចំដំណើរកម្សាន្ត Overland ភូមិភាគឦសាន បានអោយដឹងថា ដំណើរកម្សាន្តនេះ ចាប់ផ្តើមពីពហុកីឡដ្ឋានមរតកតេជោ ឆ្ពោះមកខេត្តមណ្ឌលគីរី ដោយមាន៧ក្រុមធំៗ រថយន្ត Overland សរុប២៨៥ គ្រឿង និងមនុស្សជាង១០០០នាក់ ។ លោក បន្តថា ដំណើរកំសាន្តខាងលើចែកចេញជា២ក្រុម ដោយក្រុមទី១ ប្រភេទរថយន្ត 4X4 ត្រូវធ្វើដំណើរ ទៅរមណីដ្ឋានទឹកជោះប៊ូស្រា ,ភ្នំណាមលៀ និងតាមខ្សែក្រវ៉ាត់ព្រំដែន រីឯក្រុមទី២ ប្រភេទរថយន្តតូច ធ្វើដំណើរទៅរមណីដ្ឋាន ភំ្នអណ្តូងស្នេហ៍ -,រមណីយដ្ឋានសមុទ្រឈើបាយឆៅ…

  • លោកគ្រូអ្នកគ្រូនិង មន្រ្តីការិកាយល័យនៃមន្ទីរអប់រំយុវជននិងកីឡា​នៃខេត្តស្វាយ​រៀង ទទួលបានការបណ្តុះបណ្តាលការវាយតម្លៃថ្នាក់អប់រំកាយ

    លោកគ្រូអ្នកគ្រូនិង មន្រ្តីការិកាយល័យនៃមន្ទីរអប់រំយុវជននិងកីឡា​នៃខេត្តស្វាយ​រៀង ទទួលបានការបណ្តុះបណ្តាលការវាយតម្លៃថ្នាក់អប់រំកាយ

    (ស្វាយរៀង)៖ លោកគ្រូអ្នកគ្រូដែលបង្រៀនមុខវិជ្ជាអប់រំកាយនិងកីឡា​ថ្នាក់បឋមសិក្សា អនុវិទ្យាល័យ និងមន្រ្តីការិយាល័យនៃមន្ទីរអប់រំយុវជននិងកីឡា ខេត្តស្វាយរៀង មកពីស្រុកគោលដៅចំនួន៣ រួមមាន ស្រុកស្វាយទាប ស្រុកស្វាយជ្រុំ និងស្រុករមាសហែក ទទួលបានការបណ្តុះបណ្តាលរយៈពេល៣ថ្ងៃ ស្តីអំពី ការវាយតម្លៃថ្នាក់អប់រំកាយ ក្រោម គម្រោងអប់រំកាយសម្រាប់ទាំងអស់គ្នា ដែលជាកិច្ចសហការណ៍រួមគ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស។ កញ្ញា យន់នេយ៉ាម៉ា ហារុកា អ្នកសម្របសម្រួលគម្រោងនៃអង្គការក្រៅ រដ្ឋាភិបាល បេះដូង មាស បានថ្លែងបញ្ជាក់ថា សិក្ខាសាលា ការសិក្សាវាយតម្លៃថ្នាក់អប់រំកាយ ដំណើររយៈពេល៣ថ្ងៃ បែងចែកជា២ ដោយថ្ងៃទី១ និងថ្ងៃទី២ បណ្តុះបណ្តាល សិក្ខាកាមគ្រូបង្រៀនកម្រិតបឋមសិក្សា ចំនួន៥៩នាក់រួមមានលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមន្រ្តីការិយាល័យនៃមន្ទីរអប់រំយុវជន ។សម្រាប់ទី៣ សិក្ខាកាមចូលរួម១៣នាក់ សុទ្ធសឹងជាលោកគ្រូអ្នកគ្រូមកពីអនុវិទ្យាល័យ ដែលបង្រៀនមុខវិជ្ជាអប់រំកាយ។ កញ្ញា បានបញ្ជាក់ទៀតថា សិក្ខាសាលាបណ្តុះបណ្តាលរយៈពេល៣ថ្ងៃនេះ សិក្ខាកាមត្រូវបានចែករំលែកលើវត្ថុបំណងចំនួន៤ រួមមាន៖ វត្ថុបំណងទី១ ក្រុមការងារ បានរៀបចំនូវវគ្គស្តីពី “ការពន្យល់ពីបំណែងចែកកម្មវិធីសិក្សាឬផែនការប្រចាំឆ្នាំ ផែនការលម្អិតតាមកម្រិតថ្នាក់ឬផែនការមេរៀន កិច្ចតែងការបង្រៀន និងការពិភាក្សាក្រុមនិងការឡើងធ្វើបទបង្ហាញពីរបៀបនៃការសរសេរកិច្ចតែងការបង្រៀន”។ វត្ថុបំណងទី២ បានបង្កើតវគ្គស្តីពី…

  • អ្នករត់កម្ពុជា ហុង វណ្ណថេត ក្លាយជាបេក្ខភាពចូលរួម ព្រឹត្តការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ នៅទីក្រុង New York

    អ្នករត់កម្ពុជា ហុង វណ្ណថេត ក្លាយជាបេក្ខភាពចូលរួម ព្រឹត្តការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ នៅទីក្រុង New York

    (ភ្នំពេញ)៖ អ្នករត់ម៉ារ៉ាតុងវ័យ៤២ឆ្នាំ ហុង វណ្ណថេត ត្រូវបានគណកម្មការម៉ារ៉ាតុងអន្តរជាតិ ទីក្រុង New York ជ្រើសរើសជាកីឡាករកម្ពុជា អោយចូលរួមរត់ក្នុងព្រឹត្តការណ៍រត់ម៉ារ៉ាតុង ទីក្រុង New York នាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ជាមួយអ្នករត់ម៉ារ៉ាតុងល្បីៗមកពីជុំវិញពិភពលោក ។ លោក ហុង វណ្ណថេត បានបង្ហាញអារម្មណ៍រំភើបរីករាយ ដែលក្លាយជាបេក្ខភាពទី១ ជាជនជតិខ្មែរ ក្នុងឆ្នាំ២០២៤ បន្ទាប់ពីបានចុះឈ្មោះតាំងពីចុងឆ្នាំ២០២៣កន្លងទៅ អោយចូលរួមរត់ក្នុងព្រឹត្តការណ៍អន្តរជាតិធំ នៅលើពិភពលោក ក្នុងចំណោមព្រឹត្តការណ៍ម៉ារ៉ាតុងធំទាំង៦ មាន៖ ទី១.ម៉ារ៉ាតុង ទីក្រុង ញូយ៉ក , ទី២. ម៉ារ៉ាតុង ទីក្រុង ស៊ីហ្គាហ្គូ , ទី៣ ម៉ារ៉ាតុង ទីក្រុង ប៊ូស្តុន ,ទី៤ ម៉ារ៉ាតុង ទីក្រុង ឡុងដុង , ម៉ារ៉ាតុង ទីក្រុង ប៊ែកឡាំង និងម៉ារ៉ាតុង ទីក្រុងតូក្យូ ។ លោក…

  • លោកជំទាវ គឺម សេដ្ឋានី បានស្នើក្រុមការងារ ត្រូវមានស្មាតីទទួលខុសខ្ពស់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤

    លោកជំទាវ គឺម សេដ្ឋានី បានស្នើក្រុមការងារ ត្រូវមានស្មាតីទទួលខុសខ្ពស់ ក្នុងពិធីបើកការប្រកួតកីឡាជាតិលើកទី៤

    ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា បាន ដឹកនាំកិច្ចប្រជុំស្តីពី ការត្រៀមរៀបចំពិធីបើកការប្រកួតកីឡា ជាតិ លើកទី៤ និងកីឡាជាតិជនពិការជាតិលើកទី២ នៅសាលប្រជុំនាយកដ្ឋានកីឡា ជំនាញ និងកីឡាមហាជន នាព្រឹកថ្ងៃទី២៤ ខែ តុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធានអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា គណៈកម្មការ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៤ ស្នងការនគរបាល ស្នងការរង មេ បញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថ តំណាងគណៈកម្មាធិការជាតិអូឡាំ ពិក កម្ពុជា តំណាងសហព័ន្ធ ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប ក្នុងគោលបំណង ដើម្បីទទួលការណែនាំអំពីការងារទូទៅ សន្តិសុខ សណ្តាប់ធ្នាប់ ប្លង់កៅអីអង្គុយ និងការទទួលប័ណ្ណចូលរួមពិធីបើក ។ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម…

  • ការរៀបចំយុទ្ធគុនចម្រុះពានរង្វាន់សម្តេច ធិបតី មានពេលវេលាខ្លីបន្តិច ប៉ុន្តែអាចដំណើរការទៅបានដោយរលូន និងជោគជ័យលើសការរំពឹងទុក

    ការរៀបចំយុទ្ធគុនចម្រុះពានរង្វាន់សម្តេច ធិបតី មានពេលវេលាខ្លីបន្តិច ប៉ុន្តែអាចដំណើរការទៅបានដោយរលូន និងជោគជ័យលើសការរំពឹងទុក

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួត​កីឡា​យុទ្ធគុន​ចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចបវរធិបតី លើកទី១ បានថ្លែងគូសបញ្ជាក់ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធិបតី ថ្វីដ្បិតការរៀបចំ​មានរយៈពេលខ្លីបន្តិចមែន ប៉ុន្តែការរៀបចំបានដំណើរការទៅបានយ៉ាងរលូន និងទទួលបានជោគជ័យលើសការរំពឹងទុក។ ការថ្លែងលើកឡើង របស់ អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ចនៅក្នុងបូកសរុបកលទ្ធផលការងារ និងការវាយតម្លៃចុងក្រោយ កាលពីល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការចំពោះកិច្ច។ ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់នូវចំណុចសំខាន់នៃដំណើររៀបចំព្រឹត្តិការណ៍​ប្រកួតនេះថា ការរៀបចំតុបតែងពិសេសទីលានប្រកួតប្លែកភ្នែក និងទាក់ទាញជាមួយការរៀបចំអាសនៈប្រណិត មានអ្នកអត្ថាធិប្បាយជំនាញ អ្នកពោលពិសេស រួមទាំងសាច់ភ្លេង និង យុទ្ធគុន បានធ្វើឱ្យអ្នកទស្សនាមានការ​ជក់ចិត្តដិតអារម្មណ៍ជាមួយកម្រិតបច្ចេកទេសកីឡាប្រយុទ្ធ និងសម្តែងមួយចំនួនធំ មានគុណផលកីឡា (Performance) កម្រិតមធ្យម និងខ្ពស់ ធ្វើឱ្យការប្រកួតមានភាពទាក់ទាញ។ ការសម្តែងក្នុងពិធីបិទការប្រកួតបានបញ្ចូលសាច់រឿង និងឈុតឆាកសម្តែងទម្រង់វប្បធម៌ និងយុទ្ធគុនខ្មែរបុរាណយ៉ាងប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នាល្អ។ ជុំវិញការផ្សព្វផ្សាយត្រូវបានឯកឧត្តមអនុប្រធានអចិន្ត្រៃយ៍ពន្យល់ថា ព្រឹត្តិការណ៍ប្រកួតទាំងមូលបានបញ្រ្ជាបការយល់ដឹង…

  • គ្រូបង្វឹកកីឡាលើកទម្ងន់៩ រាជធានីខេត្តទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គី​អូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២

    គ្រូបង្វឹកកីឡាលើកទម្ងន់៩ រាជធានីខេត្តទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គី​អូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២

    (ភ្នំពេញ)៖គ្រូបង្វឹកនិងមន្រ្តីបច្ចេកទេសក្រោមចំណុះសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា​ចំនួន២៥នាក់ មកពីរាជធានីខេត្តចំនួន៩ មានដូចជា៖ រាជធានីភ្នំពេញ សៀមរាប កណ្តាល បាត់ដំបង កំពង់ស្ពឺ ពោធិ៏សាត់ កំពង់ចាម តាកែវ និងបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលវគ្គសាមគ្គីអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់​កម្រិត២ រយៈពេល៨ថ្ងៃនៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បង្ហាត់ដោយគ្រូឧទ្ទេស លោក AVEENNASH PANDOO មកពីប្រទេសសោត​អាហ្វ្រីកកា។ លោក ផេង ប៉ាក អគ្គលេខាធិកាស្តីទី សហព័ន្ធកីឡាលើកទម្ងន់កម្ពុជា បានមាន​ប្រ​សា​ស​ន៍​ឱ្យដឹងថា វគ្គសាមគ្គកីឡាអូឡាំពិក ស្តីពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២ ជាគម្រោងឧបត្ថម្ភរបស់អង្គកាសាមគ្គីអូឡាំពិកអន្តរជាតិ ក្រោមការសម្របសម្រួល​ពីគណៈកម្មាធិការអូឡាំពិកកម្ពុជា ក្នុងគោលបំណងអភិវឌ្ឍន៍សមត្ថភាពគ្រូបង្វឹក​ផ្នែកកីឡាលើកទម្ងន់ឈានទៅពង្រីកធនធានកីឡាករកីឡាការិនីបន្តវេនឱ្យមានកាន់តែច្រើននៅកម្ពុជា។ អគ្គលេខាធិការស្តីទីខាងលើ បានគូសបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលរយៈពេល ៨ថ្ងៃនេះ គឺផ្តោតសំខាន់លើជំនាញបច្ចេកទេស និងការថែទាំសុខភាព ដើម្បីឱ្យ​លោក​គ្រូអ្នកទាំងអស់ទទួលបាននូវចំណេះដឹងយកទៅបង្ហាត់នៅតាមក្លឹបប្រកបដោយគុណភាពដែលអាចជួយឱ្យការបង្ហាត់ត្រូវតាមបទដ្ឋានបច្ចេកទេសស្របតាមគរុកោសល្យកីឡា។ អគ្គលេខាធិការស្តីទីខាងលើ បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា និងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា ដែលបាន​សម្រ​បសម្រួលនាំយកគ្រូឧទ្ទេសមានបទពិសោធន៍ផ្នែកកីឡាលើកទម្ងន់​កម្រិត​ពិភព​លោកមកចែករំលែកចំណេះជំនាញដល់គ្រូបង្វឹកកម្ពុជា ដើម្បីនាំយកចំណេះជំនាញ​ដែលទទួលបានពីគ្រូបង្វឹកអន្តរជាតិកីឡាលើកទម្ងន់ទៅអនុវត្តនៅមូលដ្ឋានផលិតបានធនធានល្អសម្រាប់កម្ពុជានាពេលខាងមុខ។ សូមបញ្ជាក់ថា វគ្គសាមគ្គីអូឡាំពិក ពី គ្រូបង្វឹកកីឡាលើកទម្ងន់កម្រិត២នេះ ដំណើរ​ការ​រយៈពេល៨ថ្ងៃចាប់ពីថ្ងៃទី២០ដល់២៧ ខែ តុលា…