Category: កីឡា

  • អបអរសាទរ ! ក្រុមអត្តពលិក កីឡាជឺជីតស៊ូកម្ពុជាឈ្នះមេដាយមាស ៥គ្រឿង មេប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង ក្នុងព្រឹត្តិការណ៏ AFG OPEN 2024 នៅទីក្រុងបាងកក ប្រទេសថៃ ។

    អបអរសាទរ ! ក្រុមអត្តពលិក កីឡាជឺជីតស៊ូកម្ពុជាឈ្នះមេដាយមាស ៥គ្រឿង មេប្រាក់២គ្រឿង និងសំរិទ្ធ៦គ្រឿង ក្នុងព្រឹត្តិការណ៏ AFG OPEN 2024 នៅទីក្រុងបាងកក ប្រទេសថៃ ។

    គួរបញ្ជាក់ផងដែរថា ការប្រកួតនេះមានអត្តពលិកខ្មែរចូលរួម ១០រូប និងមានការចូលរួមប្រកួតសរុបចំនួន ៧២០ អ្នកមកពី ៤៧ ប្រទេសជុំវិញពិភពលោក ៕ ដោយ ៖ ជាវ ចន្ធូ

  • កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ ចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី

    (ភ្នំពេញ)៖ កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិប្រមាណ ៤០០០នាក់ នៅព្រឹកថ្ងៃទី១៣ ខែតុលានេះ បានចូលរួមព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run លើកទី២ នៅមុខសួនច្បារវត្តបទុមវតី ដែលប្រព្រឹត្តទៅ ក្រោមប្រធានបទ «រត់ដើម្បីអបអរសាទរដំណើរការអភិវឌ្ឍ ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់ការយល់ដឹង និងទប់ស្កាល់ជំងឺមហារីកសុដន់» ។ កម្មវិធីរត់លក្ខណៈកម្សាន្ដ ដែលមានរត់ចម្ងាយ ១០គីឡូម៉ែត្រ, ៥គីឡូម៉ែត្រ និង ៣គីឡូម៉ែត្រ ៕ ដោយ ៖ ជាវ ចន្ធូ

  • លើកទឹកចិត្តការហ្វឹកហាត់កីឡាករ ត្រៀមប្រកួតអុំទូកអន្ដរជាតិ​នៅ​ខេត្តកំពង់ធំ

    លើកទឹកចិត្តការហ្វឹកហាត់កីឡាករ ត្រៀមប្រកួតអុំទូកអន្ដរជាតិ​នៅ​ខេត្តកំពង់ធំ

    កំពង់ធំ៖កីឡាករទូកអន្ដរជាតិឈ្មោះ មនោម័យពាមមេត្រីស្រីស​សែនជ័យ ដែលមានចំណុះទូក ២២ នាក់,ទូកមានប្រវែង ២២.៥០ ម៉ែត្រកំពុងហ្វឹកហាត់នៅវត្តពាមមេត្រី ឃុំត្បែង ស្រុកកំពង់ស្វាយ ដើម្បីត្រៀមចូលរួមក្នុងពិធីបុណ្យអុំទូក នៅខេត្តកំពង់ធំ ដែលនឹង​ប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខ។ ពិធីក្រុងពាលី និងសំណេះសំណាលជាមួយក្រុមកីឡាករត្រូវ​បាន​អញ្ជើញចូលរួមដោយលោកស្រី លំ គន្ធារី អភិបាល​រងខេត្តកំពង់ធំ និងជា​ប្រធានក្រុមការងារចុះជួយឃុំ, លោក ប្លុង ពុទ្ធកូរ៉ា, សមាជិក​ក្រុមប្រឹក្សាខេត្ត, ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការ​​វត្តពាមមេត្រី និងលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ។ ក្នុងឱកាសនេះលោក សៀន សុខា ប្រធានក្រុមកីឡាករទូកខ្នាត​អន្ដរជាតិ​ឈ្មោះ មនោម័យពាមមេត្រីស្រីសសែនជ័យ បានថ្លែង​អំណរគុណចំពោះ​លោកស្រី លំ គន្ធារី និងក្រុមការងារ ដែលបាន​គាំទ្រជានិច្ច។លោកប្ដេជ្ញាថា ក្រុមនឹងប្រឹងប្រែងក្នុងការហ្វឹកហាត់ ដើម្បីទទួលបានជោគជ័យក្នុងពិធីប្រកួតអុំទូក បណ្ដែតប្រទីប និងអកអំបុក សំពះព្រះខែប្រចាំឆ្នាំ ២០២៤៕ ដោយ៖​ប៊ុន​រដ្ឋា

  • រដ្ឋលេខាធិការបរិស្ថាន៖កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣​ នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍​ទៅកាន់​ពិភពលោក

    រដ្ឋលេខាធិការបរិស្ថាន៖កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣​ នឹងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍​ទៅកាន់​ពិភពលោក

    ភ្នំពេញ៖ កម្មវិធីរត់ប្រណាំងនៅភ្នំគូលែនរដូវកាលទី៣ គ្រោងធ្វើ​ឡើងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ខាងមុខ។ព្រឹត្តិការណ៍នេះ​ត្រូវបានអ្នករៀបចំកម្មវិធីរំពឹងថា នឹងជួយជំរុញការផ្សព្វផ្សាយ​សក្តានុ​ពលទេសចរណ៍បែបធម្មជាតិនៅភ្នំគូលែនទៅកាន់ពិភពលោក​ឱ្យកាន់តែល្បីល្បាញសុះសាយថែមទៀត។​ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែនកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១០ ខែតុលា ឆ្នាំ២០២៤ កន្លងទៅលោក​ជំទាវ ងិន លីណា រដ្ឋលេខាធិការក្រសួងបរិស្ថានមានប្រសាសន៍ថា ភ្នំគូលែន ជាតំបន់ការពារធម្មជាតិដែលគ្រប់គ្រង​ក្រសួងបរិស្ថាន ។នៅតំបន់នេះមានកន្លែងកម្សាន្តប្រមាណជាង៨០ទីតាំង ដែលសុទ្ធ​សឹងតែជាកន្លែងមាន​សក្តានុពលក្នុងការ​ទាក់ទាញ​អ្នកទេសចរ​ដែល​ចូលចិត្តដំណើរផ្សងព្រេង ឬទេសចរកីឡា។ លោកជំទាវបន្តថា ព្រឹត្តិការណ៍រត់ប្រណាំងនៅភ្នំគូលែន រដូវកាលទី៣​នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែតុលាខាងមុខ​ វាពិតជា​បានរួម​ចំណែក​យ៉ាងធំធេងនៅក្នុងការផ្សព្វផ្សាយដល់តំបន់កម្សាន្តទាំងនោះ ។លោកជំទាវបន្តថា កាលណាកីឡាករ​រត់​ទៅដល់ទីតាំង​នីមួយៗ គាត់អាចនឹងថតសែលហ្វ៊ី ឬថតរូបភាពផ្សេងៗ បង្ហោះនៅក្នុងបណ្តាញ​សង្គម ដែលនេះជាផ្នែកមួយក្នុង​ការជំរុញបង្កើតនូវ​ផលិត​ផល​ទេសចរណ៍​នៅក្នុងខេត្តសៀមរាបក្រៅប្រាសាទ ហើយក៏ផ្តល់ប្រយោជន៍​សេដ្ឋកិច្ចមួយផ្នែក​ធំដល់​ប្រជាសហគមន៍​នៅតំបន់​ភ្នំគូលែនផងដែរ។ អ្នករៀបចំកម្មវិធី លោក យ៉ាន់ ផានិត បានបញ្ជាក់ថា ខេត្តសៀមរាប នៅរដូវភ្លៀងមានទេសចរមកលេងតិច ។ដូច្នេះការ​បង្កើត​ព្រឹត្តិការណ៍​ផ្សេងៗនៅរដូវភ្លៀងជាការជំរុញសកម្មភាពទេសចរណ៍ឱ្យរស់រវើកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងទេស​ចរណ៍​ក្នុងការធ្វើយ៉ាងណាឱ្យខេត្តសៀមរាបកាន់តែមានភាព​រស់​រវើកថែមទៀត។ សម្រាប់កម្មវិធី​រត់ប្រណាំងនេះ ក្រៅពីអ្នករត់អាជីព ប្រជាពលរដ្ឋទូទៅក៏​អាចចុះឈ្មោះរត់កម្សាន្តសប្បាយជាលក្ខណៈគ្រួសារ ឬជាមួយសត្វ​ចិញ្ចឹមរបស់ពួកគេបានដែរ។នេះជាការបញ្ជាក់បន្ថែមរបស់លោក យ៉ាន់ ផានិត៕

  • ទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកបានធ្វើពិធីទម្លាក់ចុះទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ត្រៀមព្រះរាជពិធីបុណ្យអុំទូក

    ទូក ង ទៀ វិញ នាគសែន ជ័យរស្មីចន្ត្រារបស់បញ្ជាការដ្ឋានកងទ័ពជើងទឹកបានធ្វើពិធីទម្លាក់ចុះទៅក្នុងទន្លេ ដើម្បីហ្វឹកហាត់ត្រៀមព្រះរាជពិធីបុណ្យអុំទូក

    (ភ្នំពេញ)៖ ទូក ង ដែលមានឈ្មោះថា ទូក ង ទៀ វិញ នាគសែនជ័យ រស្មីចន្ត្រា ជាទូក ង របស់បញ្ជាការដ្ឋានកងទ័ពជើងទឹកផ្ទុកកីឡាករ ចំនួន៧៥នាក់ បានធ្វើពិធីដាក់ចុះចូលទៅក្នុងទន្លេ ដើម្បីឱ្យកីឡាករបានហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមប្រជែងក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ។ លោក វរ នាវីឯក ភី ភក្តី បានមាសប្រសាសន៍ថា ពិធីទម្លាក់ទូក ង ចុះទន្លេនេះ គឺធ្វើឡើង ក្រោយពីប្រមូលផ្តុំកីឡាករកីឡាការិនីដែលជាចំណុះទូកហ្វឹកហាត់បំប៉នកម្លាំងនៅលើគោករយៈពេលមួយសប្តាហ៍ ហើយ ការទម្លាក់នេះ គឺកីឡាករកីឡាការិនី បានចាប់ផ្តើមហ្វឹកហាត់ដោយផ្ទាល់នៅលើផ្ទៃទឹករហូតជិតដល់ថ្ងៃប្រកួតផ្លូវការនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាខែ វិច្ឆិកា ឆ្នាំ២០២៤តែម្តង។ លោក វរ នាវីឯក ភី ភក្កី បានគូសបញ្ជាក់ទៀតថា ការហ្វឹកហាត់ដោយអនុវត្តនៅលើទឹកនេះ កីឡាករកីឡាការិនីចំណុះទូកនៃបញ្ជាការដ្ឋានកងទឹកជើងទឹកទាំងអស់ និងហ្វឹកហាត់មួយថ្ងៃពីរពេល ដោយព្រឹកហ្វឹកហាត់ពីម៉ោង៧ដល់ម៉ោង១០កន្លះ និងពេលល្ងាចពីម៉ោង២ដល់ម៉ោង៤…

  • ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ

    ភ្លើងគប់ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤បន្តផ្សព្វផ្សាយនៅខេត្តព្រះសីហនុ

    (ភ្នំពេញ)៖ ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការជាតិលើកទី២ បាន​និង​កំពុង​បន្ត​រត់ផ្សព្វផ្សាយនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋចំនួន២០០០នាក់។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រ​សាសន៍​ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ“ ដែលនឹង​ប្រព្រឹត្ត​ទៅចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានី​ភ្នំពេញ ខេត្តកែប ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង និងខេត្តព្រះសីហនុ គឺជាព្រឹត្តិ​ការណ៍​កីឡាយ៉ាងសំខាន់ និងជាប្រវត្តិសាស្រ្ត សម្រាប់ប្រទេសកម្ពុជា និងជាមុខមាត់​សម្រាប់ខេត្តព្រះសីហនុយើងផងដែរ ដែលបានទទួល ការជ្រើសរើសជាម្ចាស់ផ្ទះ នៃប្រភេទកីឡាទូកក្តោង និងកីឡាម៉ូតូទឹកនៅលើទឹកដីឆ្នេរសមុទ្រ ដ៏ស្រស់ស្អាត​មួយនេះ។ ការរៀបចំព្រឹត្តិការប្រកួតកីឡានេះ បានបង្ហាញពីការរីកចម្រើន មានសុខសន្តិភាព មានការអភិវឌ្ឍ នៃវិស័យកីឡា នៅកម្ពុជា និងការត្រៀមខ្លួនរួចរាល់សម្រាប់ ការរៀប​ចំ​ការប្រកួតកីឡា “យុវជនអាស៊ីលើកទី៥ ឆ្នាំ២០២៩” ដែលជា​ព្រឹត្តិការណ៍ដ៏ធំ ហើយដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យកីឡា និងផ្តល់អត្ថប្រយោជន៍ជាច្រើន​ដល់សង្គម ដូចជានយោបាយ ការទូត…

  • ប្រជាពលរដ្ឋ មន្រ្តីរាជការជាច្រើន នៅខេត្តព្រះសីហនុ ចូលរួមអបអរសាទរ ពិធីរត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៤

    ប្រជាពលរដ្ឋ មន្រ្តីរាជការជាច្រើន នៅខេត្តព្រះសីហនុ ចូលរួមអបអរសាទរ ពិធីរត់ភ្លើងគប់កីឡាជាតិ ឆ្នាំ២០២៤

    ខេត្តព្រះសីហនុ៖ ពិធីរត់ភ្លើងគប់ អបអរសាទរ!ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បានធ្វើដំណើរមកដល់ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ព្រមទាំងមន្រ្តីប្រតិភូក្រសួងអប់រំយុវជន យុវជន និងកីឡាជាច្រើនរូបផងដែរ។ ជាមួយគ្នានោះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មន្រ្តីរាជការ ក្រសួងស្ថាប័ន សិស្សានុសិស្ស និស្សិត ពលរដ្ឋជាច្រើននាក់ ដែលបង្ករបរិយាកាសនាបរិវេណឆ្នេរ នៃខេត្តតំបន់ទេសចរណ៍មួយនេះមានសភាពឱឡារិក និងសប្បាយរីករាយ។ ថ្លែងក្នុងពិធីរត់ភ្លើងគប់នោះដែរ ឯកឧត្តមអភិបាលខេត្តបានសម្តែងនូវអារម្មណ៍រីករាយ និងសប្បាយចិត្តជាខ្លាំងដែលខេត្តព្រះសីហនុ ទទួលបានសិទ្ធរៀបចំពិធីរត់ភ្លើងគប់ អបអរសាទរការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤។ បន្ទាប់ពី ពិធីរត់ភ្លើងគប់បានបញ្ចប់ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ…

  • កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    កីឡាករម៉ូតូទឹក សាលី អូម៉ើត និងសាលី ហ្វីលីន ឈ្នះមេដាយ៤គ្រឿងបន្ថែម ពីការប្រកួត World Jet Ski round 2 នៅអាមេរិក

    អាមេរិក-អបអរសាទរកីឡាករជម្រើសជាតិម៊ូតូទឹកកម្ពុជាដណ្តើមបានមេដាយ៤គ្រឿង បន្ថែមទៀត ពីការប្រកួតព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២៤។កីឡាករម៉ូតូទឹក សាលី អូម៉ើត ដណ្តើមបានមេដាយ២គ្រឿង មាស១ លើវិញ្ញាសា Pro Sport GP និងមេដាយសំរិទ្ធលើវិញ្ញាសា Pro Am Runabout 1100 Open ខណៈ កីឡាករ សាលី ហ្វីលីន ដណ្តើមបានមេដាយមាស២គ្រឿងទៀត លើវិញ្ញាសា Expert Runabout 1100 Stock និងវិញ្ញាសា Expert Runabout 1100 Super Stock ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក WGP1 World Serie America-USA ជុំទី២ នៅរដ្ឋ អារីហ្សូណា សហរដ្ឋអាមេរិក…

  • សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    សមាគមកីឡាក្រសួងមហាផ្ទៃក្រសោបបានមេដាយច្រើនជាងគេការប្រកួតសូហ្វតិន្នីស ជ្រើសរើសជើងឯកថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ការប្រកួតកីឡាសហ្វតិន្នីសជើងឯកថ្នាក់ជាតិ ២០២៤ បានបញ្ចប់ជាផ្លូវ​ការ នាល្ងាចថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយចំណាត់ថ្នាក់លេខ១ សមាគម​កីឡាក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយ មាស៦ ប្រាក់៣ សំរឹទ្ធ ៤ ។ លេខ២ សមាគមកីឡាខេត្តកណ្តាល មាស៤ ប្រាក់ ៧ សំរឹទ្ធ២ ។ លេខ៣ សមាគមកីឡា​ខេត្តកំពង់ឆ្នាំង មាស១ ប្រាក់២ សំរឹទ្ធ៥ ។ លេខ៤ សមាគមកីឡាខេត្តកំពង់ស្ពឺ មាស១ សំរឹទ្ធ ៣ លេខ៥ សមាគមកីឡា ក្រសួងការពារជាតិ សំរឹទ្ធ៥ លេខ៦ សមាគមកីឡាខេត្តត្បូងឃ្មុំ មេដាយសំរឹទ្ធ៦គ្រឿង។ លោកស្រី ឃនសាត សាន្នីតា អគ្គលេខាធិការរង សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែងលើកឡើងថា ការប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការផ្តល់ ឱកាសដល់កីឡាករ កីឡាការិនីម្នាក់ៗបានជួបជុំគ្នា ដើម្បីបញ្ចេញ​នូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់គុណផលបច្ចេកទេស ដែលបានហ្វឹក​ហាត់កន្លងមក។ហើយការប្រកួតឆ្នាំនេះ…

  • អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុសូមណូមពរឱ្យបណ្តាក្លិបរាជធានីខេត្តគួចម្រាញ់យកធនធានឆ្លើមចូលរួមប្រកួតកីឡាជាតិ

    អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុសូមណូមពរឱ្យបណ្តាក្លិបរាជធានីខេត្តគួចម្រាញ់យកធនធានឆ្លើមចូលរួមប្រកួតកីឡាជាតិ

    (ភ្នំពេញ)៖ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានគូសបញ្ជាក់ថា កីឡាជាតិលើកទី៤ សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុ នឹងរៀបចំការប្រកួតផ្លូវការចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២៤។ អគ្គលេខាធិការរង បានបញ្ជាក់ទៀតថា គិតមកដល់ពេលនេះ រាជធានី-ខេត្ត ចូលរួមបានចុះឈ្មោះបាន៧ហើយ មានដូចជា៖រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ឆ្នាំ កោះកុង ស្វាយរៀង ក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ។សម្រាប់វិញ្ញាសាដាក់ឱ្យប្រកួតប្រជែងមានចំនួន៤ ដូចជា ៖ វិញ្ញា ប្រកួតឯកក្តជនបុរស ឯកក្តជននារី វិញ្ញាសាវាយគូ និងវិញ្ញាសាប្រកួតជាក្រុមបុរស។ ការប្រកួតកីឡាជាតិដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡារៀងរាល់២ឆ្នាំម្តងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឱ្យខេត្តនីមួយៗមានកីឡាករកីឡាការិនីឆ្នើមប្រចាំខេត្ត ខណៈកីឡាករកីឡាការិនីដែលជាប់ជ័យលាភីពីចំណាត់លេខ១ដល់លេខ៣ មានជម្រើសជាប់ជាកីឡាជម្រើសជាតិហ្វឹកហាត់បំប៉នដោយសហព័ន្ធត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានា។ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុ បានសំណូមពរដល់រាជធានីខេត្តចូលរួមទាំងអស់ សូមបញ្ជូនកីឡាករកីឡាការិនីឆ្នើមចូលរួមការប្រកួត ដើម្បីឱ្យការប្រកួតមានការប្រកួតប្រជែងខ្ពស់ចម្រាញ់បាននូវធនធានខ្លាំងៗនិងឆ្នើមៗជាជម្រើសសម្រាប់សហព័ន្ធជ្រើសរើសយកមកហ្វឹកហាត់បំប៉នជាកីឡាករកីឡាការិនីជម្រើសជាតិប្រកបដោយគុណភាពត្រៀមប្រជែងដណ្តើមបានមេដាយពីការប្រកួតអន្តរជាតិមកជូនជាតិមាតុភូមិ។ សូមបញ្ជាក់ថា សម្រាប់កីឡាវាយកូនឃ្លីលើតុ ប្រតិភូរាជធានី-ខេត្តដាក់ពាក្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ក្នុងមួយខេត្ត កំណត់យកត្រឹម១៥នាក់ កីឡាករកីឡាការិនី១២នាក់ ប្រតិម្នាក់ និងគ្រូបង្វឹកពីរនាក់ ដោយធ្វើការប្រកួតលើ៤វិញ្ញាសា៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖…