-
អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោល ជួបអនុប្រធានសហព័ន្ធកីឡាវាយកូនគោលសាធារណៈប្រជាមានិតចិនផ្លាស់ប្តូរយោបល់លើវិស័យកូនគោល

ឯកឧត្តម ជា បូរ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការសហព័ន្ធវាយកូនគោលកម្ពុជា និងសហការី បានជួបពិភាក្សាការងារជាមួយ លោក Tian xiaojun អនុប្រធានសហព័ន្ធកីឡាវាយកូនគោលជាតិប្រទេសចិន និងលោកLi Jinliang ប្រធានគណៈកម្មាការប្រកួតកីឡាករអាជីពបុរស សហព័ន្ធកីឡាវាយកូនគោលជាតិប្រទេសចិន ក្នុងឱកាសនៃព្រឹត្តិការណ៍កិច្ចសន្ទនា ការអភិវឌ្ឍន៍រួមនៃសហព័ន្ធកីឡាវាយកូនគោលអន្តរជាតិចិន-អាស៊ាន ២០២៤ និងការអញ្ជើញប្រកួតកីឡាវាយកូនគោលអន្តរជាតិចិន-អាស៊ាន ស្របពេលដែលទីក្រុង Naning កំពុងរៀបចំព្រឹត្តិការណ៍ China Asean Expo លើកទី២១ ។ ក្នុងឱកាសនៃទំនួបទ្វេរភាគីនេះ ឯកឧត្តមអគ្គលេខាការសហព័ន្ធកីឡាវាយកូនគោលជាតិ ទាំងពីរ បានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើវិស័យកូនគោល ដូចជា ការបណ្តុះបណ្តាល យុវជនថ្នាល និងកីឡាករជម្រើសជាតិ ការបណ្តុះបណ្តាល អាជ្ញារកណ្តាល នឹង គ្រូបង្វឹក មន្ត្រីបច្ចេកទេសបញ្ជូនកីឡារកមកប្រកួតដើម្បីអភិវឌ្ឍសម្ថភាព និងរៀបចំការប្រកួតដើម្បីអោយមានការផ្សារភ្ជាប់ធុរកិច្ច និងពព្រឹងសមត្ថភាពកីឡាការ ៕ រូបភាព ៖ សហព័ន្ធ
-
សិក្ខាកាម ៩៥%យល់ដឹងយ៉ាងច្បាស់អំពីការបណ្តុះបណ្តាលវគ្គចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាន

វគ្គបណ្តុះបណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋានដែលរៀបចំដោយសហព័ន្ធកីឡាគ្រិកឃីតកម្ពុជា ក្រោមថវិកាឧបត្ថម្ភគាំទ្ររបស់ក្រសួងអប់រំយុវជននិងកីឡារយៈពេល៤ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៩ ខែ កញ្ញា ឆ្នាំ២០២៤ បានបញ្ចប់ជាផ្លូវការ ដោយសិក្ខាកាម៩៥%ត្រូវបានធ្វើតេសសមត្ថភាពជាប់ជាស្ថាពរ។ វគ្គបណ្តុះបណ្តាលកម្រិតមូលរដ្ឋាននេះ មានសិក្ខាកាមចូលរួមចំនួន៣០នាក់មកពីបណ្តាលរាជធានីខេត្តចំនួន៣ មានក្លិបចំនួន៧ កម្ពុជា៤ និងក្លិបបរទេសក្នុងស្រុកចំនួន៣។ លោក នូ សុផល អគ្គលេខាធិការ សហព័ន្ធកីឡាគ្រិកឃីតកម្ពុជា បានថ្លែងលើកឡើងថា ការរៀបចំចំវគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាននេះ មានគោលបំណងផ្តល់ចំណេះដឹងដល់មន្រ្តីបច្ចេកទេស គ្រូបង្វឹក កីឡាករកីឡាការិនីឱ្យកាន់តែយល់ដឹងបន្ថែមអំពីច្បាប់តួនាទីភារកិច្ចរបស់ចៅក្រម អាជ្ញាកណ្តាល ការរៀបចំនៅទីលានប្រកួត និង ផែនការយុទ្ធសាស្រ្តតួនាទីជាគ្រូបង្វឹក។ លោក អគ្គលេខាធិការ អះអាងទៀតថា សម្រាប់៥មុខវិជ្ជា ដែលជាមេរៀបយកមកបង្ហាត់បង្រៀនដោយគ្រូជំនាញរយៈពេល៤ថ្ងៃនេះ សិក្ខាកាមប្រមាណជា ៩៥%ភាគរយនៃសិក្ខាកាមសរុប គឺត្រូវបានធ្វើតេសមត្ថភាពយល់ដឹងយ៉ាងច្បាស់អំពីមុខវិជ្ជាដែលគ្រូបានបង្ហាត់ ទាំងអស់នេះ បានសរបញ្ជាក់ឱ្យឃើញថា សិក្ខាកាមជាមន្រ្តីបច្ចេកទេស គ្រូបង្វឹក និងកីឡាករកីឡាការិនី នឹងនាំយកចំណេះជំនាញទៅចែករំលែកបន្តដល់បណ្តាលក្លិបប្រកបដោយគុណភាព។ លោក អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតមូលនេះទៅ សហព័ន្ធនឹងបើកវគ្គផ្សេងទៀតជាបន្តបន្ទាប់ជូនមន្រ្តី គ្រូបង្វឹក កីឡាករកីឡាការិនី ដើម្បីអភិវឌ្ឍន៍សមត្ថភាពក្លាយជាធនធានកម្រិតអន្តរជាតិ។ ពិសេស គឺពង្រីកធនធានគ្រិកឃីតនៅកម្ពុជាឱ្យមានកាន់តែច្រើនឆ្លើយតបការប្រកួតកម្រិតអន្តរជាតិ។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលវគ្គចៅក្រម អាជ្ញាកណ្តាលគ្រិកឃីតកម្រិតមូលរដ្ឋាននេះ មានសិក្ខាកាម…
-
ក្រុមកីឡាអេឡិចត្រូនិកអ្នកចម្បាំងអង្គរ បានក្លាយជាម្ចាស់ជើងឯកក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកចិន-អាស៊ាន (China-ASEAN Esports Competition) ឆ្នាំ២០២៤ លើវិញ្ញាសា Mobile Legends Bang Bang បន្ទាប់ពីយកឈ្នះ ក្រុមម៉ាឡេស៊ី

-
កីឡាករចំបាប់កម្ពុជា ហេង រ័ត្នថា ឈ្នះមេដាយមាស 🥇

កីឡាករចំបាប់ ហេង រ័ត្នថា (អាវស) ឈ្នះកីឡាករមកពី American Samoa វគ្គផ្ដាច់ព្រ័ត្រ ក្រសោបបានមេដាយមាសព្រឹត្តិការណ៍កីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍ និង អូសេអានី។ រ័ត្នថា ឈ្នះមេដាយមាសលើវិញ្ញាសាសេរីទម្ងន់៩២គីឡូក្រាម។ ការចូលរួមរបស់កម្ពុជាត្រូវបានឧបត្ថម្ភទាំងស្រុងដោយលោក Casey Barnett ដែលជាប្រធានគណៈកម្មាធិការកីឡាចំបាប់អាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា៕ ចាន់ វិចិត្រ
-
វត្តមានសម្តេច ធិបតី ចូលរួមទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩ នៅអង្គរវត្តជាចលករមួយធ្វើឱ្យអ្នកចូលរួមកាន់តែកើន

(ភ្នំពេញ)៖ លោក សែម ផល្លា នាយកប្រតិបត្តិ អ្នករៀបចំព្រឹត្តិការណ៍រត់ម៉ារ៉ាតុងនៅកម្ពុជា បានអះអាងថា វត្តមានរបស់សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ចូលរួមនៅក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩នៅអង្គរវត្ត ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី១ ខែ ធ្នូ ឆ្នាំ២០២៤ខាងមុខនេះ គឺជាចលករមួយធ្វើកំណើនអ្នកចូលរួមកាន់តែមានកំណើនឡើង ហើយ កាន់តែផ្តល់ភាពកក់ក្តៅចំពោះអ្នកចូលរួមថែមទៀតផង។ ការថ្លែងលើកឡើងរបស់នាយកប្រតិបត្តិរូបនេះ បានធ្វើឡើង នៅក្នុងសន្និសិទសារព័ត៌មានប្រកាស ស្តីអំពី ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងលើកទី២៩នៅអង្គរវត្ត នារសៀលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០២៤ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ នាយកប្រតិបត្តិរូបនេះ បានពន្យល់ទៀតថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនៅសៀមរាប អង្គរវត្តនេះ អាចនិងក្លាយទៅជាព្រឹត្តិប្រពៃណីមួយសម្រាប់កម្ពុជា ដ្បិតការចូលរួមពីមួយឆ្នាំទៅមួយឆ្នាំមានចំនួនអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិកើនឡើងរហូត ។ លោកថា ការចូលរួមគាំទ្រពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាបង្ហាញវត្តមានរត់ជាមួយភ្ញៀវជាតិនិងអន្តរជាតិក្នុងព្រឹត្តិការណ៍នេះ និងជំរុញឱ្យការរៀបចំកាន់តែមានលក្ខណៈស្តង់ដារត្រូវតាមបទដ្ឋានរបស់អន្តរជាតិ មានន័យថា ការរត់របស់ភ្ញៀវគឺសុវត្ថិភាព មានការបិទផ្លូវជិតបានល្អ មិនធ្វើឱ្យអ្នករត់មានក្តីបារម្ភ រត់ដោយមានទំនុកចិត្ត និងសប្បាយរីករាយ។ នាយកប្រតិបត្តិខាងលើ បានគូសបញ្ជាក់ទៀតថា វត្តមានការចូលរួមរបស់សម្តេច ធិបតី គឺជាចំណែកមួយ ដែលនឹងជួយឱ្យកម្ពុជាក្លាយជាប្រទេសមានអ្នកចូលរួមរត់ច្រើន…
-
អបអរសាទរ! ចំបាប់កម្ពុជា ទទួលបានមេដាយ៦គ្រឿងហើយពីការប្រកួត Southeast Asian championship &Oceania នៅឈៀងម៉ៃប្រទេសថៃ

(ប្រទេសថៃ)៖ អបអរសាទរ! ចំបាប់កម្ពុជា ទទួលបានមេដាយ៦គ្រឿងហើយពីការប្រកួត Southeast Asian championship &Oceania នៅឈៀងម៉ៃប្រទេសថៃ ដែលការប្រកួតចន្លោះពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។ មេដាយដែលកម្ពុជាដណ្ដើមបានមាន៖ កីឡាការិនី១, ផាត់ សុម៉ាលី សំរឹទ្ធ 53kg២, ចាន់ សុផានុត សំរឹទ្ធ 57kg កីឡាករ១, ឆាំ ពិសុិន 77kg ចំបាប់ ក្រិចកូរ៉មាំង សំរឹទ្ធ២, សឿង សុភាស់ 61kg ចំបាប់សេរី សំរឺទ្ធ៣, ឈឿង ឈាង 70kg ចំបាប់សេរី សំរឺទ្ធ៤, លឹម សុខលាង 74kg ចំបាប់សេរី សំរឹទ្ធ សូមបញ្ជាក់ថាកីឡាការិនីកម្ពុជា នឹងបន្តការប្រកួតរបស់ខ្លួននាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ស្អែកនេះទៀត ៕ ចាន់ វិចិត្រ
-
អ្នកចុះឈ្មោះចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះខ្មែរបុរាណពានរង្វាន់សម្តេច ធិបតីជិតបាន ៣០០នាក់ហើយ

(ភ្នំពេញ)៖ យោងតាមប្រសាសាន៍ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានគណៈកម្មការចំពោះកិច្ច ការប្រប្រកួតគុនចម្រុះ ខ្មែរបុរាណពានរង្វាន់សម្តេច ធបតីជិត បានគូសបញ្ជាក់ឱ្យដឹងថា គិតមកដល់ពេលនេះ អ្នកចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេច ធិបតី គ្រប់ទម្ងង់ គ្រប់ប្រភេទយុទ្ធគុន បានប្រមាណជាជិត ៣០០នាក់ហើយ ក្នុងនោះការទទួលចុះឈ្មោះនៅតែបន្តទទួលយកការចុះឈ្មោះចូលរួមបន្ថែមទៀត។ការថ្លែងបញ្ជាក់ឱ្យដឹងបែបនេះ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនៈភាពការងារគ្រប់ភាគី ពាក់ព័ន្ធ នាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ នៅអាគារគណៈកម្មាធិការជាតិអូឡាំ ពិកម្ពុជា ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា អមជាមួយព្រឹត្តិការណ៍ដ៏កក្រើកនេះ ក៏មានការដាក់តាំងពិរណ៍បង្ហាញនៃប្រវត្តិយុទ្ធគុនខ្មែររបស់ដូនតា ដែលមានផ្ទាំងសិលាចរិក រូបភាព ខ្លឹមសារនៃសិលាចរិករបស់ព្រះមហាក្សត្រនាសម័យអង្គរដែលមានរិទ្ធិចេស្តាបារមីពាក់ព័ន្ធនិងយុទ្ធគុនរបស់ព្រះអង្គតាមសម័យនីមួយ។ ឯកឧត្តម បានអះអាងទៀតថា នៅក្នុងព្រឹត្តិការណ៍ប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ សម្តេច ធបតីនេះ ក៏មានការចូលរួមពីកីឡាករល្បីៗលំដាប់ប្រទេសជាច្រើនរូប ក្នុងនោះក៏មានវត្តមានកីឡាករគុនខ្មែរ ល្បីឈ្មោះចូលរួមចំនួន ២រូបផងដែរ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាម គឺ កីឡាករគុនខ្មែរ ធឿន ធារ៉ា និង កីឡាករគុនខ្មែរ…
-
ប្រធាន NOCC ជួបអគ្គរាជទូតជប៉ុនពង្រឹងកិច្ចសហការណ៍គាំទ្រការបណ្តុះបណ្តាលនិងហ្វឹកហាត់នៅប្រទេសជប៉ុន

ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា បានទទួលជួបសវនាការជាមួយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(Ueno Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា ពិភាក្សាការងារលើវិស័យកីឡាជំនាញមួយចំនួន ក្នងគោលបំណងពង្រឹងនូវកិច្ចសហការតាមរយៈការស្នើសុំគ្រូមកបង្វឹកនៅកម្ពុជា និងបញ្ជូនអត្តពលិកកម្ពុជាទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសជប៉ុន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងថា ក្នុងជំនួ បដ៏មានសារៈសំខាន់នេះ ឯកឧត្តម ទេសរដ្ឋមន្ដ្រី ក៏បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន ដែ លបានគាំទ្រលើការបណ្ដុះបណ្ដាល និងការហ្វឹកហាត់កីឡាកម្រិតខ្ពស់ សម្រាប់កីឡាយូដូ ការ៉ាតេ និងកីឡាទូកកានូ-កាយ៉ាក់របស់កម្ពុជា នាពេលកន្លងមក រហូតដណ្ដើមបានជយលាភីមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយក៏មានការបញ្ជូនក្រុមជំនាញការជប៉ុនចំនួន ៦០នាក់ ចូលរួមរៀបចំចំណាត់ថ្នាក់ពិការភាពដល់អត្តពលិកជនមានពិការភាពកម្ពុជា និងបានជួយការរៀបចំការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យដំណើរបានយ៉ាងរលូន និងទទួលបានជោគជ័យផងដែរ។ ឯកឧត្តម អគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា ឯកឧត្តម បណ្ឌិត ថោង ខុន ក្នុងនាមជាប្រធានNOCC បានស្នើសុំភាគីជប៉ុន…
-
កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិ ១១៧នាក់ចូលរួមប្រជែងក្នុង ព្រឹត្តិការណ៍ SAMBA ASIA-GROUP GOLF TOURNAMENT

(ភ្នំពេញ)៖ កីឡាករកីឡាការិនីវាយកូនគោលជាតិនិងអន្តរជាតិមិនមែនអាជីពចំនួន ១១៧នាក់បានចូលរួមកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាវាយកូនគោល SAMBA ASIA-GROUP GOLF TOURNAMENT ដែលរៀបចំឡើងដោយភោជណីដ្ឋាន SAMBA នៅទីលានកីឡាវាយកូនកូនគោលឈុនអូនហ្គហ្វរីស៊ត ស្ថិតនៅក្នុង ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ។ លោក អ៊ុក រតនៈវិសុទ្ធ ផ្នែកគ្រប់គ្រងទីផ្សារភោជណីដ្ឋាន SAMBA បានឱ្យដឹងថា នេះជាព្រឹត្តិការណ៍លើកទី១ ដែលភោជណីរដ្ឋានបានសហការជាមួយទីលានកីឡាវាយកូនគោលឈុនអូនហ្គហ្វរីស៊ត ក្នុងគោលបំណងបង្កើតបរិយាកាសសប្បាយរីករាយជូនភ្ញៀវជាតិនិងអន្តរជាតិ ក្នុងនោះមានមន្រ្តីរាជការ អ្នកវិនិយោគ ដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។ អ្នកគ្រប់គ្រងផ្នែកទីផ្សារ ខាងលើ បានគូសបញ្ជាក់ទៀតថា តាមរយៈព្រឹត្តិការណ៍ប្រកួតនេះ មិនត្រឹមតែផ្តល់ជូននូវសុខមាលភាពដល់អ្នកលេងកីឡាវាយកូនគោលប៉ុណ្ណោះនោះទេ ពោលវាបានបង្កើតឡើងនូវទំនាក់ទំនងផ្សារភ្ជាប់មិត្តភាពសាមគ្គីភាព និងកិច្ចសហការល្អជាមួយគ្នា ឈានទៅភ្ជាប់ទំនាក់ទំនងការវិនិយោគរួមគ្នាផងដែរ។ ទន្ទឹមជាមួយគ្នានេះព្រឹត្តិការណ៍ប្រកួតនេះ ភោជណីដ្ឋាន SAMBA ក៏ចង់ឱ្យភ្ញៀវជាតិនិងអន្តរជាតិ បានស្គាល់កាន់តែច្បាស់ អំពីភោជណីដ្ឋានលំដាប់អាស៊ីនៅកម្ពុជា ដែលជាផ្នែកមួយរួមចំណែកផ្តល់ជូននូវម្ហូបអាហារស្តង់ដារសម្រាប់ភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ។ លោក អ៊ុក រតនៈវិសុទ្ធ បានបន្ថែមទៀតថា តាមគម្រោង ការរៀបចំព្រឹត្តិការណ៍ប្រកួតកូនគោលនេះ SAMBA មានគម្រោងរៀបចំជារៀងរាល់ឆ្នាំ ផ្តល់ឱកាសឱ្យកីឡាករកីឡាការិនីមិនមែនអាជីពបានចូលរួមប្រកួតប្រជែងបញ្ចេញនូវសមត្ថភាពដែលខិតខំហ្វឹកហាត់ ពិសេស ចង់ចូលរួមបំផុសលើកស្ទួយរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាវាយកូនគោលឱ្យកាន់តែរីកចំនរើន។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញចំណាត់ថ្នាក់ Longest Drive…
-
លោក អរ.ជី ៖ អំពាវនាវ ទៅឪពុក ម្តាយ នាំកូនៗមកជិះសេះ ដើម្បីទទួលបានបទពិសោធន៍ថ្មីៗពីកីឡាជំនាញមួយនេះ

(ភ្នំពេញ)៖ លោក អរ.ជី ឈិនតេ អ្នកគ្រប់គ្រងទូទៅ Genius Resort បានលើកឡើងថា គោលបំណង ក្នុងការរៀបចំការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ គឺជាការផ្តល់ឱកាសដល់កុមារ យុវជនខ្មែរ និងបរទេសរស់នៅប្រទេសកម្ពុជាបានស្គាល់ពីសត្វសេះ និងហ្វឹកហាត់ក្នុងជំនាញកីឡានេះឱ្យមានធនធានសម្បូរបែប ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនី សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត។ អ្នកគ្រប់គ្រងទូទៅរូបនេះ បន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ គឺចង់បំផុសអោយក្មេងៗងាកមកលេងកីឡាជិះសេះ ស្រញាញ់សេះ ចេះមើលថែសេះ ជាជាងទៅមើលរោងកុន និងលេងហ្គេម នាំខូចសុខភាព និងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ លោក អរ.ជី អំពាវនាវ ទៅឪពុក ម្តាយពេលទំនេរនាំកូនៗមកជិះសេះ ដើម្បីមានឪកាសទទួលបានបទពិសោធន៍ថ្មីៗ ពីការរស់នៅប្រចាំថ្ងៃ ជាជាងលេងទូរសព្ទ លេងហ្គេម ងាកមកជិះសេះម្តងឬពីរដងក្នុងមួយសប្តាហ៍ និងជិះជាលក្ខណគ្រួសារ ដើម្បីបង្កើតភាពរីករាយ។ សូមបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ…