-
វីរកីឡាករ សាលី អ៊ូមើត ៖ អត្តពលិកកីឡាម៉ូតូទឹកកម្ពុជា និងក្រុមជាង បានត្រៀម យ៉ាង ល្អ នៅ World Series ជុំទី១
(ទីក្រុងប៊ែកឡាំង)៖ វីរកីឡាករ សាលី អ៊ូមើត បានបញ្ជាក់ ពីទឹកដីអាល្លីម៉ង់ថា ក្រុមកីឡាករ ជម្រើសជាតិម៉ូតូទឹកកម្ពុជា និងក្រុមជាង (Mechanic) បានត្រៀ មខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតកីឡាម៉ូតូទឹក World Series ជុំទី១ នៅប្រទេសប៉ូឡូញ។ ការបញ្ជាក់បែបនេះ គ្រាដែល វីរៈកីឡាករ សាលី អូម៊ើត បានដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា កំពុងហ្វឹកហាត់ នៅទីក្រុងប៊ែកឡាំង ទឹកដីអាល្លីម៉ង់ នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤។ វីរកីឡាករ សាលី អ៊ូមើត អះអាងថា ជោគជ័យនៅការប្រណាំងកីឡាម៉ូតូទឹកជើងឯកអាស៊ី នៅជប៉ុន ជាចំនុចវិជ្ជមាន និងភាពខ្លាំងរបស់ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឆ្ពោះទៅ Water Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ ដែលប្រព្រឹត្តទៅថ្ងៃទី២៤ ដល់ ២៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។ ជាមួយគ្នានេះកីឡាករឆ្នើមរបស់កម្ពុជារូបនេះ បានបង្ហាញការតាំងចិត្តដ៏មោះមុតថា ខ្លួននឹងប្រឹងឱ្យអស់ពីសមត្ថភាព ដើម្បីនាំយកពានរង្វាន់កម្រិតពិភពលោក (World…
-
ឯកឧត្តម ថោង ខុន ៖ ចូលរួមកីឡាអូឡាំពិក អត្តពលិកត្រូវខិតខំបំបែកកំណត់ត្រារបស់ខ្លួន
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស តំណាងសម្តេច បវរមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលអត្តពលិកដែលត្រូវទៅចូលរួមប្រកួតកីឡាអូឡាំពិក ក្រុងប៉ារីស ប្រទេសបារាំង នឹងចាប់ផ្ដើមពីថ្ងៃទី២៦ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ជំនួបនេះ បានធ្វើឡើង នៅអាគារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៧ កក្តដា ឆ្នាំ២០២៤ ។ ឯកឧត្តម ថោង ខុន មានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកនេះ គឺជាព្រឹត្តិការណ៍កីឡាធំជាងនៅលើពិភពលោក អត្តពលិកកីឡារូបណាក៏មានក្តីស្រម៉ៃចង់ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះដែរ។ ដូច្នោះហើយ យើងជាកីឡាករកីឡាការិនីតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា នៅពេលមានឱកាសចូលរួមប្រកួតត្រូវខិតខំប្រកួតឱ្យអស់ពីលទ្ធភាព ពិសេសត្រូវបំបែកកំណត់ត្រាចាស់របស់ខ្លួនឱ្យបាន ឆ្លើយតបតាមស្មារតីកីឡា ឈ្នះដោយយុត្តិធម៍ ចាញ់ដោយកិត្តិយស ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា ក្នុងនាមជាអត្តពលិកកីឡាទៅចូលរួមតំណាងជាតិ ត្រូវខិតខំប្រកួតឱ្យអស់ពីលទ្ធភាព ជៀសវាងរាល់ការបំពានច្បាប់លក្ខន្តិកៈនៃការប្រកួត គោរពឱ្យបាននូវក្រមសិលធម៌ និងជៀសវាងការប្រើប្រាស់ សារធាតុប៉ូវកម្លាំង ដែលជាសារធាតុហាមឃាត់ក្នុងវិស័យកីឡា ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរបស់ជាតិ។ ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម បានសូមណូពរឱ្យប្រតិភូកីឡាករកីឡាការិនីចូលរួមទាំងអស់ប្រកាន់ភ្ជាប់នូវអក្បកិរយាថ្លៃថ្នូតំណាងឱ្យកម្ពុជា…
-
លោក ទេព រិទ្ធីវិទ្ធ ៖ ទោះបីព្រឹត្តិការណ៍ DAVIS CUP បានបញ្ចប់ បេសកម្មភាពហ្វឹកហាត់ពង្រឹងសមត្ថភាពនៅតែបន្ត
ភ្នំពេញ៖ ក្រោយបញ្ចប់បេសកម្ម DAVIS CUP គ្រុបទី៤ ដោយជោគជ័យ កម្ពុជាដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣នៃព្រឹត្តិការណ៍ DAVIS CUP ឆ្នាំ២០២៥ ។ ទោះបីជាព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ទៅហើយ យ៉ាងណាក្តី ក៏កីឡាករជម្រើសជាតិកីឡាវាយកូនបាល់កម្ពុជា មិនបានឈប់សម្រាកនោះទេ ពោលនៅតែបន្តបេសកម្មហ្វឹកហាត់ និងមានផែនការចេញទៅប្រកួតនៅក្រៅប្រទេសជានិច្ច។ ការហ្វឹកហាត់ជាប់ជានិច្ចនេះ ត្រូវបាន លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ កីឡាវាយកូនបាល់កម្ពុជា បាននិយាយថា ជាការពង្រឹងសមត្ថភាព ដើម្បីបង្កើនសកក្តានុពលភាពខ្លាំងរបស់កីឡាករកម្ពុជាត្រៀមសម្រាប់ព្រឹត្តិការណ៍អន្តរជាតិ ក្នុងនោះមានព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ឆ្នាំ២០២៥ និងព្រឹត្តិការណ៍ ព្រឹត្តិការណ៍ DAVIS CUP គ្រុបទី៣ឆ្នាំ២០២៥។ លោក បានពន្យល់ថា សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា មិនទុលពេលវេលាចោល ដោយមិនហ្វឹកហាត់ និងមិនរៀបផែនការ ពោលហ្វឹកហាត់ជាប់ជានិច្ច និងចេញទៅប្រកួតនៅប្រទេសរហូត ។ ការធ្វើបែបនេះ គឺជាយុទ្ធសាស្រ្តបំពេញបច្ចេកទេស បង្កើនបទពិសោធន៍សម្រាប់កីឡាករ និងជួយឱ្យកីឡាករអភិវឌ្ឍសមត្ថភាពអាចដណ្តើមបានមេដាយជូនជាតិសម្រាប់ការប្រកួតធំៗ។ ជាក់ស្តែង…
-
អនុប្រធានទី២សហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជា ស្នើ ដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការចំពោះ ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១
(ខេត្តស្វាយរៀង)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារដឹកនាំអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជួបប្រជុំជាមួយ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង នា រសៀលថ្ងៃទី១៥ ខែ កក្តដា ឆ្នាំ២០២៤ ។ ជំនួបប្រជុំនេះ បានធ្វើឡើងក្នុងគោលបំណងត្រៀមរៀបចំការប្រកួតកីឡាព្រឹត្តិការណ៍ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិទូកនាគ ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ” ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៤ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ បានស្នើដល់រដ្ឋបាលខេត្តស្វាយរៀង ជួយសម្របសម្រួល និងផ្ដល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍នេះ ឱ្យដំណើរទៅដោយរលូន និងទទួលបានជោគជ័យ ជាពិសេស ក្នុងពិធីបិទ ដែលនឹងប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា…
-
លោក យឿន ភីយុទ្ធ ៖ ទោះមិនទាន់មានដៃគូសហការ ក៏ព្រឹត្តការណ៍ប្រណាំងកង់ភ្នំទទួលបានការគាំទ្រច្រើន
(ភ្នំពេញ)៖ ព្រឹត្តការណ៍ប្រណាំងកង់ភ្នំ Mountain Bike Series ឆ្នាំ២០២៤ ជុំទី១ ដែលទទួលបានការគាំទ្រច្រើនដោយមានកីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ ចូលរួមសរុប ២៣៥នាក់ បានបញ្ចប់ដោយជោគជ័យ នៅទីលានជណ្តើរកាច់ ស្ថិតនៅភូមិស្រែផ្អេរ ឃុំក្រាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ លោក យឿន ភីយុទ្ធ អ្នករៀបចំ Mountain Bike Series បានឱ្យដឹងថា ការប្រណាំងជុំទី១ ឆ្នាំនេះ គឺជោគជ័យមួយកម្រិត ទោះមិនទាន់មានដៃគូសហការ តែមានអ្នកចូលរួមមិនច្រើនលើសលប់អាចទទួលយកបានដោយមានក្រុមខ្លះមានកីឡាករ កីឡាការិនីជាង ៦០នាក់ ផ្តល់ភាពងាយស្រួលដល់គណកម្មការក្នុងការរៀបចំ។ រីឯសិទ្ធផលវិញ ទាំងកីឡាករវ័យក្មេង និងកីឡាករចាស់មានការកើនឡើងដោយប្រណាំងលើផ្លូវឧបសគ្គដូចគ្នា អ្នករៀបចំរូបនេះ រំពឹងថា ជុំទី២ និងទី៣ នឹងមានអ្នកចូលរួមច្រើនជាពិសេសកីឡាករអន្តរជាតិ ។ ……….ដាក់សម្ភាសន៍ លោក យឿន ភីយុទ្ធ ….០២នាទី ០៨វិនាទី ……. ចំពោះលទ្ធផលបច្ចេកទេសវិញ Class A លេខ១…
-
កម្ពុជាគ្រោងស្នើសុំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួត DAVIS CUP គ្រុបទី៣ នាឆ្នាំ២០២៥
(ភ្នំពេញ)៖បន្ទាប់ពីជោគជ័យដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣ នៃព្រឹត្តិការណ៍ប្រកួត DAVIS CUP នៅឆ្នាំ២០២៥ ។ ប្រធានក្រុមដឹកនាំកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធីវិទ្ធ គ្រោងស្នើសុំសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ទទួលធ្វើជាម្ចាស់ផ្ទះ ជាលើកទី២ ខណៈការទទួលរៀបចំព្រឹត្តិការណ៍ពិភពលោក លើកដំបូងរបស់កម្ពុជា ទទួលបានការកោតសសើរពីអាជ្ញាកណ្តាលអន្តរជាតិថា ការរៀបចំល្អលើសបណ្តាប្រទេសមួយចំនួនដែលរៀបចំមុនកម្ពុជា។ការប្រជែងដណ្តើមបានកៅអីឡើងទៅកាន់គ្រុបទី៣របស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិភពលោក DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ លោក ទេព រិទ្ធីវីទ្ធ អះអាងថា វាជារឿងដែលមិននឹកស្មានដល់ឡើយ។ ជ័យជម្នះនេះបានកើតចេញពីការខិតខំប្រឹងប្រែងរបស់កីឡាករយើង និងមួយផ្នែកទៀតបានមកពីការលើកទឹកចិត្តរបស់ប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដែលវត្តមាន ចូលរួមក្នុងពិធីបើករបស់ ឯកឧត្តម បានក្លាយជាចលនាមួយបំផុសផ្សព្វផ្សាយបញ្ជ្រាប់ដល់ប្រជាពលរដ្ឋកាន់តែខ្លាំង។តាមរយៈសមិទ្ធផលដែលក្រុមវាយកូនបាល់ម្ចាស់ផ្ទះកម្ពុជាទទួលបាននាពេលនេះ គឺបានបង្ហាញថា កម្ពុជាមិនមែនជាប្រទេសធម្មតាឡើយ ។ ពោល កីឡាករវ័យក្មេងកម្ពុជា មានសក្កានុពលខ្លាំង ហើយ រយៈពេលពី៣ទៅ៤ឆ្នាំខាងមុខទៀត កីឡាករវាយកូនបាល់កម្ពុជាកាន់តែខ្លាំងជាងនេះទៅទៀត។ កីឡាករវាយកូនបាល់កូនខ្មែរសុទ្ធវ័យ២១ឆ្នាំ ឡេង សារិនរាជ កីឡាករមួយរូបលេងក្នុងការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសាឯកក្តជន បានថ្លែងថា រូបគេពិជាមានមោទកភាពខ្លាំងណាស់ ដែលប្រកួតដណ្តើមបានជ័យជម្នះជូនកម្ពុជា ក្នុងព្រឹត្តិការណ៍ពិភពលោក…
-
បេតង់ក្លិបសន្តិភាពគ្រងដំណែងជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ការប្រកួតកីឡាប៊ូល និងប៉េងតង់ពានរង្វាន់រាជធានីភ្នំពេញ ឆ្នាំ២០២៤ បានបិទបញ្ចប់ទៅដោយជោគជ័យ ដោយក្លិបប៊ូល និងប៉េតង់សន្តិភាព គ្រងដំណែងជើងឯកសម្រាប់ការប្រគួតដ៏ស្វិតស្វាញនេះ ខណៈជើងឯករងបានទៅក្លិបបូរិនរាជ និងលេខ៣ បានទៅក្លិបវិទ្យាល័យជាស៊ីមសាមគ្គី។ ការប្រកួតប្រជែងអស់រយៈពេល០៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់១៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមតំណាងរាស្រ្តខេត្តកំពតចាត់ទុកថានេះជាការប្រកួតដ៏ស្វិតស្វាញមួយ ព្រោះមានអត្តពលិកចូលរួមប្រកួតច្រើនមានរហូតដល់ទៅ ១៣៨នាក់មកពីបណ្តាក្លិប-សមាគមចំនួន២១។ យ៉ាងណាក្តីថ្លែងក្នុងពិធីបិទបញ្ចប់ការប្រកួតកីឡាប៊ូល និងប៉េតង់ពានរង្វាន់រាជធានីភ្នំពេញ ឆ្នាំ២០២៤ ឯកឧត្តម សោម ចិន អំពាវនាវដល់មហាជន បន្តចូលរួមលេងកីឡាទាំងអស់គ្នា ដើម្បីជាគំរូល្អមួយដល់សង្គម និងយុវជនជំនាន់ក្រោយ។ ជាលទ្ធផល៖ វិញ្ញាសាវាយយកពិន្ទុអាយុក្រោម ១៨ឆ្នាំ លេខ១ បានទៅក្លិបត្រង់ហ្វូស៊ីសុវត្ថិ, លេខបានទៅវិទ្យាល័យ ហ៊ុន សែន ពញ្ញាពន់ និងលេខបានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ចំណែកវិញ្ញាសាវាយ ១ទល់១ ក្លិបយុវជនសាមគ្គី ទទួលបានលេខ១ ខណៈលេខ២ បានទៅក្លិបត្រង់ហ្វូស៊ីសុវត្ថិ និងលេខ៣ បានទៅក្លិបវិទ្យាល័យ ជា ស៊ីម សាមគ្គី។ ដោយឡែកវិញ្ញាសាយុវជន ២ទល់២…
-
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន
ភ្នំពេញ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន, សូមអបអរសាទរនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ តំណាងកម្ពុជា ចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាម ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន កាលកពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាពនៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០ ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងបរិបទថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី…
-
គិតត្រឹមថ្ងៃប្រកួតទី២ នៃការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ កម្ពុជាដណ្តើមបានមេដាយសរុប ១០គ្រឿង
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ កីឡាករកីឡារិនីកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន១០គ្រឿងហើយ ក្នុងនោះ មេដាយមាស១គ្រឿង ដណ្តើមបានដោយ កីឡាការិនី ខៀវ ចន្តារ័ត្ន លើប្រភេទទម្ងន់៤៩គីឡូក្រាម មេដាយប្រាក់ ១គ្រឿងដណ្តើមបាន ដោយ កីឡាការិនី គុន្ធ វណ្ណនីតា លើប្រភេទទម្ងន់៦៩គីឡូក្រាម។ខណៈមេដាយសំរឹទ្ធ៨គ្រឿងទៀត គឺ ១. កីឡាករ ធាន អាត (ចាន់ សំអាត) ទម្ងន់-+៦០គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម)២. ហាត ភី ទម្ងន់-៧៧គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម) ៣. កីឡាការិនី អ៊ុ ថារ័ត្ន ទម្ងន់-៥៤គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN…
-
កម្ពុជា បានមេដាយមាស ១ហើយ!
(ភ្នំពេញ ៖ កីឡាការិនី ខៀវ ចិន្ដារ័ត្ន ដណ្ដើមបានមេដាយមាសដោយជោគជ័យសម្រាប់កម្ពុជា តាមរយៈជ័យជម្នះដោយពិន្ទុលើកីឡាការិនីឥណ្ឌូនេស៊ី Puspitasari Nurdiana វិញ្ញាសាប្រពៃណីផ្នែកនារី ទម្ងន់-៤៩គីឡូក្រាម ៕ ដោយ ៖ ចន្ធូ