-
ឯកឧត្តម យី វាសនា ៖ ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជា ទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ

(ភ្នំពេញ)៖ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជាបានវិលត្រឡប់មកដល់មាតុប្រទេសវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិកពិភពលោក នៅទីក្រុងប៉ារីស ប្រទេសបារាំង ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយទទួលការស្វាគមន៍យ៉ាងកក់ក្តៅពី ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារ Beyond The Games និងមន្ត្រី កីឡាករ កីឡាការិនីពិការកម្ពុជាជាច្រើននាក់ កាលពីយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលបន្ទុកប្រធានប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក ទីក្រុងប៉ារីស ប្រទេសបារាំង គូសបញ្ជាក់ថា បេសកកម្មប្រកួតកីឡាមានពិការភាពកម្រិតពិភពលោក ឆ្នាំ២០២៤នេះ មានភាពប្លែកច្រើន ដែលមានប្រទេសចូលរួមសរុបចំនួន ១៨៩ប្រទេស ក្នុងនោះ៨៦ប្រទេសប៉ុណ្ណោះដែលដណ្តើមបានមេដាយ ខណៈជាង១០០ប្រទេស រួមទាំងកម្ពុជា មិនទទួលបានមេដាយនោះឡើយ។ ឯកឧត្តម យី វាសនា បន្ថែមថា ៖«ក្រៅពីការប្រកួតប្រជែងមេដាយ គឺបណ្តាប្រទេសនានា រួមទាំងកម្ពុជានៅតែប្រើប្រាស់ទ្រឹស្តីលើសពីការប្រកួត (Beyond The Games) ដោយយើងទទួលបានមិត្តភាព សាមគ្គីភាព កិត្តិយសជាតិ…
-
ការបណ្តុះផ្នត់គំនិតអ្នកចូលរួមកីឡាដើម្បីទេសចរណ៍ដាំដើមឈើនៅក្នុងសហគមន៍ការពារធម្មជាតិគឺជាការបន្សល់ទុកនូវការចងចាំល្អៗ

(កំពង់ឆ្នាំង)៖ ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបានរៀបចំឡើងមានរយៈពេល២ថ្ងៃ នៅក្នុងតំបន់ការពារធម្មធានធម្មជាតិ ទឹកធ្លាក់សែ្រអំពិល ស្ថិតនៅក្នុង ភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង បានបញ្ចប់ទៅដោយភាពសប្បាយរីករាយ និងបានបន្សល់ទុកនូវអនុស្សាវរីយ៍នៃការចងចាំល្អៗជាច្រើន តាមរយៈកម្មវិធីសប្បុរសធម៌ ដាំដើមឈើផ្តល់ភាពបៃតងនៅក្នុងសហគមន៍និងសកម្មភាពផ្តល់ជូននូវការអប់រំដល់សិស្សានុសសិស្សាអំពីអនាម័យបរិស្ថានស្អាតល្អ នៅមូលដ្ឋាន ។ កម្មវិធីកីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង ក្រោមគំនិតផ្តើមរបស់ក្រុមអ្នកដើរព្រៃកម្ពុជា មិនត្រឹមតែផ្តល់ជូននូវភាពស្រស់ស្រាយ និងសុខភាពសម្រាប់អ្នកចូលរួមប៉ុណ្ណោះនោះទេ ពោលកម្មវិធីមួយនេះ បានធ្វើឱ្យអ្នកចូលរួមពន្សល់ទុកនូវការចងចាំល្អៗនិងត្រលប់វិញម្តងទៀត ជាមូយក្រុមគ្រួសារមកមើលដើមឈើដែលបានដាំ។ ជុំវិញព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍នៅក្នុងតំបន់ការពារធម្មជាតិ ទឹកធ្លាក់ស្រែអំពិលនេះ អ្នកចូលរួម មកពីរាជធានីភ្នំពេញ លោក សុធា រិទ្ធ និង កញ្ញា សូ ដាវ៉ាន់ បានបង្ហាញអារម្មណ៍ពេញចិត្ត ព្រោះកម្មវិធីនេះ ជួយឱ្យពួកគាត់បានស្គាល់តំបន់មានធម្មជាតិស្អាតៗ និងបានចូលរួមចំណែកផ្សារភ្ជាប់សកម្មភាពជួយដល់សង្គមផងដែរ។ ឯកឧត្តម នៃ ចារី អភិបាលរង ខេត្ត កំពង់ឆ្នាំង បានចាត់ទុកការរៀបចំកម្មវិធីកីឡាដើម្បីទេសចរណ៍ នៅក្នុងតំបន់រមណីដ្ឋានការពារធម្មជាតិទឹកធ្លាក់ស្រែអំពិលនាពេលនេះ គឺជាសកម្មភាពមួយចូលរួមចំណែកយ៉ាងសំខាន់ក្នុងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ដាច់ស្រយាលមួយនេះឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានស្គាល់ និងនាំគ្រួសារមកកំសាន្តតំបន់ទេសចរណ៍ធម្មជាតិនេះកាន់តែច្រើន ដើម្បីផ្តល់ចំណូលជូនប្រពលរដ្ឋធ្វើឱ្យជីវភាពរបស់ពួកគាត់បានធូធា។ ព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ដែលបង្កើតឡើង…
-
ឯកឧត្តម វ៉ាត់ ចំរើន ៖ ប្រព័ន្ធផ្សព្វផ្សាយ បានរួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរមកពីគ្រប់ទិសទី

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មកាចំពោះកិច្ចរៀបចំការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ បានចាត់ទុកថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ រួមទាំងអ្នកផ្សព្វផ្សាយតាមផេកទំនាក់ទំនងសង្គម ជាអ្នករួមចំណែកដ៏សំខាន់ ក្នុងការគាស់កកាយអ្នកយុទ្ធគុនខ្មែរមកពីគ្រប់ទិសទីទាំងអស់ឱ្យមកចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិដ៏ធំជាលើកដំបូងនេះ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងជំនួបសំណេះសំណាលលើកបង្ហាញពីជីវប្រវត្តិ នៃយុទ្ធគុនខ្មែរ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៃដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរ បុរាណពានរង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅវិមានកីឡដ្ឋានជាតិអូឡាំពិក ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ចសង្កត់ធ្ងន់ថា ៖«ដោយមានការជំរុញគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាចង់ឱ្យកក្រើកឡើងវិញនូវយុទ្ធគុនរបស់ខ្មែរយើង។ យើងបានរៀបចំផែនការទូលំទូលាយមួយប្រកបដោយលក្ខណៈពិសេស ក្នុងការឈ្វេងយល់អំពីការបំផុសចលនាយុទ្ធគុនខ្មែរនិយម មានន័យថា អ្នកណាដែលស្រឡាញ់ព្រលឹងជាតិត្រូវបំផុសឱ្យគាត់បានចូលរួម តាមរយៈការចូលចិត្តពិនិត្យតាមដាន ការអាន ឬចូលចិត្តប្រវត្តិនៃគុនខ្មែរ ដោយពង្រីកឥទ្ធិពលនៃការផ្សព្វផ្សាយឱ្យទៅពួកគាត់បានដឹងបានឮ»។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា «គោលដៅរបស់យើង គឺចង់ឱ្យកូនខ្មែរជំនាន់នេះបានយល់ដឹងច្បាស់អំពីថាតើអ្វីទៅជាអត្ថប្រយោជន៍នៃយុទ្ធគុនខ្មែរ ដែលជាព្រលឹងជាតិរបស់យើងទាំងអស់គ្នាតាំងពីបុរាណកាលមកដល់បច្ចុប្បន្ននេះ។ យើងទាំងអស់គ្នានាំគ្នាភ្លេចគុណបំណាច់ ភ្លេចភាពកតញ្ញូ ភ្លេចគុណរបស់ដូនតាយើង ដែលយើងរស់មកដល់សព្វថ្ងៃនេះ យើងមានទឹកដី មនុស្ស…
-
អង្គការផ្កាយសមុទ្រនឹងបង្ហាញពីការលើកកម្ពស់យុវជនតាមរយៈកីឡាបាល់ទាត់ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally ដែលជិតមកដល់ក្រុងសៀមរាប

ភ្នំពេញ៖ អង្គការផ្កាយសមុទ្រមានក្តីសោមនស្សប្រកាសអំពីការចូលរួមក្នុង ព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មានគឺ Gumball 3000 Rally ដែលនឹងប្រព្រឹត្តទៅនៅមុខសណ្ឋាគារ Raffles ក្នុងក្រុងសៀមរាប នៅថ្ងៃច័ន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ដ៏ធំនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការ ជាមួយ Laureus Sport for Good និងទទួលបានការគាំទ្រពី Gumball 3000 ។ ព្រឹត្តិការណ៍នេះនឹងប្រមូលផ្តុំកីឡាករ កីឡាការនីវ័យក្មេង ក្នុងនោះមានកុមារា ១៥នាក់ និងកុមារី ១៥នាក់ ដែលនឹងបង្ហាញ ជំនាញបាល់ទាត់ ក៏ដូចជាចូលរួម លេងល្បែងបាល់ទាត់សង្គម និងការប្រកួតបាល់ទាត់ជាមួយគ្នាថែមទៀតផង ។ ព្រឹត្តិការណ៍នេះនឹងរំលេចឲ្យឃើញពីភាពវិជ្ជមាននៃកម្មវិធីបាល់ទាត់របស់ អង្គការផ្កាយសមុទ្រ ដែលមានគោលបំណងជួយលើកកម្ពស់កុមារ និងយុវជន ដោយជំរុញការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ និងស្មារតីសាមគ្គីជាសហគមន៍ ចាប់ពីម៉ោង ៣ ថ្ងៃត្រង់ រហូតដល់ម៉ោង ៦ ល្ងាច។ កីឡាករវ័យក្មេងៗទាំងនេះ ដែលបានឆ្លងកាត់ការបង្វឹកពីគ្រូបង្វឹកបាល់ ទាត់អង្គការផ្កាយសមុទ្រចំនួន ៦រូប…
-
កីឡាករកីឡាការនីវាយកូនបាល់ ៤៨នាក់មកពី១៦ប្រទេសចូលរួមការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ

(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេងក្រោមអាយុ ១៤ឆ្នាំចំនួន ៤៨ នាក់ អាយុចាប់ពី៩ដល់១៣ឆ្នាំ មកពី១៦ប្រទេសក្នុងតំបន់អាសុីបណ្តាលប្រទេសអាស៊ី បានជួបជុំដើម្បីប្រកួតប្រជែងដណ្តើមជើងឯកក្នុងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាវាយកូនបាល់ជើងឯកយុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024) នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍លើកទីនេះ ក្រុមកីឡាករ-កីឡាការិនីវាយកូនបាល់ជាតិ និងអន្តរជាតិវ័យក្មេង ១៦ ប្រទេសរួមមាន ម្ចាស់ផ្ទះកម្ពុជា ប្រទេសចិន ចិនតៃប៉ិ ហុងកុង ប្រទេសឥណ្ឌា ប្រទេសឥណ្ឌូនេស៊ី ប្រទេសអ៊ីរ៉ង់ ប្រទេសកាហ្សាក់ស្ថាន ប្រទេសកូរ៉េខាងត្បូង ប្រទេសម៉ាឡេស៊ី ប្រទេសនេប៉ាល់ ប្រទេសប៉ាគីស្ថាន ប្រទេសថៃ ប្រទេសតួកមេនីស្ថាន ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសវៀតណាម។ លោកថា ការទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ព្រឹត្តិការណ៍អន្តរជាតិចំពោះកីឡាករកីឡាការិនីវាយកូនបាល់វ័យក្មេងនេះ គឺជាឱកាស សម្រាប់កម្ពុជាបង្ហាញទៅកាន់អន្តរជាតិឱ្យមើលឃើញថា កម្ពជាជាប្រទេសមួយដែលមានវិស័យកីឡាវាយកូនបាល់រីកចំរើន។…
-
លោក ខេស៊ី បាណេត ៖ ការបង្កើតកម្មវិធីកីឡាកាន់តែច្រើនរបស់ខេមអេដ ជាការឆ្លើយតបនឹងការគាំទ្រលើកទឹកចិត្តរបស់រដ្ឋមន្ត្រីក្រសួងអប់រំ

(ភ្នំពេញ)៖ លោក ខេស៊ី បាណេត នាយកវិទ្យាស្ថានខេមអេដ (CamEd Business School) បានលើកឡើងថា ការប្រកួតកីឡាបាល់ទាត់ហ្វូតសាល ពានរង្វាន់ខេមអេដ (Men’s Futsal Tournament 2024) និងការបន្ថែមប្រភេទកីឡាកាន់តែច្រើនរបស់ខ្លួន គឺជាការឆ្លើយតបនឹងការគាំទ្រ និងការលើកទឹកចិត្តរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានលើកទឹកចិត្តឱ្យសាកលវិទ្យាល័យ គ្រឹះស្ថានឧត្តមសិក្សានានា ក្នុងការបញ្ចូលប្រភេទកីឡានៅក្នុងកម្មវិធីសិក្សា។ នេះជាការលើកឡើងរបស់លោក ខេស៊ី បាណេត កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងឱកាសបិទការប្រកួតហ្វូតសាល ពានរង្វាន់ខេមអេដ រដូវកាល ២០២៤ នៅទីលាន T-Soccer រាជធានីភ្នំពេញ។ លោក ខេស៊ី បាណេត គូសបញ្ជាក់ថា ៖ «ដោយសារយើងឃើញថា ការលេងកីឡាមានអត្ថប្រយោជន៍ច្រើន ក្នុងការបង្កើនភាពប្រកួតប្រជែង ដោយកាលណាមានការប្រកួតប្រជែងច្រើន និស្សិតរបស់យើងនឹងខិតខំធ្វើការក្រោមសម្ពាធ ចេះធ្វើការជាក្រុម និងប្រឹងប្រែងដើម្បីរកជ័យជម្នះ។ ដូច្នេះ ដើម្បីចង់ឈ្នះ យើងត្រូវបង្កើនបន្ថែមគុណភាពបច្ចេកទេសជាមួយនឹងការខិតខំ…
-
ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍

កំពង់ឆ្នាំង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ ព្រោះព្រឹត្តិការណ៍កីឡានេះ បានរួមចំណែកជួយឱ្យសុខភាពយុវជនរបស់យើងរឹងមាំ ផ្សារភ្ជាប់ការផ្សព្វផ្សាយទេសចរណ៍ និងបរិស្ថាន ពិសេស ការផ្តល់ចំណូលជួយដល់សហគមន៍ ។ ការថ្លែងរបស់លើកឡើងរបស់ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន ក្នុងពិធីបើកព្រឹត្តិការណ៍កីឡាដើម្បីទេសចរណ៍ នៅក្នុង តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ស្ថិតនៅក្នុងភូមិ ក្តុល ឃុំ ក្តុលសែនជ័យ ស្រុកទឹកផុស ខេត្ត កំពង់ឆ្នាំង។ ឯកឧត្តម អនុរដ្ឋលេខាធិការ បានពន្យល់ថា កីឡាដើម្បីទេសចរណ៍ ជាផ្នែកមួយនៃការកៀគរយុវជនកម្ពុជាឱ្យមកស្គាល់និងស្វែងយល់អំពីធនធានធម្មជាតិ និងរួមចំណែកក្នុងការការពារនូវធនធានធម្មជាតិ មានន័យថា ពួកគាត់បានមកចូលរួមដាំដើមឈើនៅតាមសាលារៀន នៅតាមទីសាធារណៈជាពិសេស ដាំស្តារព្រៃនៅតាមសហគមន៍តំបន់ការពារធម្មជាតិ ។ ជាមួយគ្នានេះតាមរយៈព្រឹត្តិការណ៍នេះ បាននាំភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកស្គាល់នៅតំបន់ការពារធនធានធម្មជាតិទឹកធ្លាក់ស្រែអំពិលនេះ ដែលផ្តល់នូវចំណូលយ៉ាងសំខាន់ជួយដល់សហគមន៍មូលដ្ឋាន បានន័យថា ប្រជាពលរដ្ឋរស់នៅមូលរដ្ឋានដែលមានសក្កានុពលធនធានធម្មជាតិនោះ មានទឹកជ្រោះ សត្វព្រៃ និងទេសភាពស្អាតៗទទួលបានចំណូលតាមរយៈភ្ញៀវជាតិនិងអន្តរជាតិ ជួយឱ្យពួកគាត់មានមុខរបរ លែងចូលកាប់ព្រៃ និងបរបាញ់សត្វ ដែលពួកគាត់ធ្លាប់យកធ្វើជាមុខរបរសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ ងាកមកប្រកបមុខរបរថ្មីគឺការបង្កើនចំណូលតាមរយៈទេសចរណ៍ធម្មជាតិ ការដាំដុះ និងចិញ្ចឹមសត្វធ្វើជាម្ហូមសម្រាប់អ្នកទេសចរណ៍ដែលមកលេងកន្លែងគាត់។ចឹងចំណូលទេសចរណ៍នេះគឺបានចាក់ចូលដល់មូលដ្ឋាន…
-
អបអរសាទរ អត្តពលិកសូហ្វតិន្នីស ឈ្នះមេដាយមាស លើវិញ្ញាសាវាយគូចម្រុះ

អបអរសាទរ កីឡាករ និងកីឡាការិនីសូហ្វតិន្នីសជម្រើសជាតិកម្ពុជា ចៅ វីវ៉ា និង ឃី ម៉េងជួង ដណ្តើមបានមេដាយមាស ០១គ្រឿង លើវិញ្ញាសាវាយគូចម្រុះ ក្នុងវគ្គ Consolation Match ពីព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជើងឯកពិភពលោក លើកទី 17 ( The 17th World Soft Tennis Championships 2024 នៅទីក្រុង Anseong ប្រទេសកូរ៉េខាងត្បូង ។ ចាន់ វិចិត្រ
-
ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run បន្ថែមគោលបំណងថ្មីមួយទៀត ដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ដែលគ្រោងនឹងធ្វើឡើង នៅព្រឹកថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០២៤ ធ្វើដើម្បីអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ព្រមទាំងរត់ដើម្បីលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងសន្និសីទសារព័ត៌មាន ល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC ។ ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានរៀបចំឱ្យមានការកើនឡើងឱ្យបានច្រើនដង ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបង្កើនសុខភាពរបស់ខ្លួនឱ្យបានល្អ។ «គោលដៅនៃព្រឹត្តិការណ៍កីឡារត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤នេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចឆ្ពោះទៅចក្ខុវិស័យរបស់កម្ពុជាឆ្ពោះទៅឆ្នាំ២០៣០ និងឆ្នាំ២០៥០»។ ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍នេះបានកិច្ចសហការជាមួយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត…
-
អត្តពលិកវាយកូនឃ្លីលើតុនឹងបង្ហាញវត្តមានក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOSជាលើកដំបូង

ភ្នំពេញ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា នឹងបញ្ជូនអត្តពលិករបស់ខ្លួនចំនួន៦រូបចូលរួមក្នុងការប្រកួតWTT YOUTH CONTENDER VIENTIANE LAOS ជាលើកដំបូង ដើម្បីទទួលយកបទពិសោធន៍ពីការប្រកួតកម្រិតពិភពលោក។នេះបើយោងតាមការបញ្ជាក់ របស់ លោក ហេង សុជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះ នៅសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា។អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានថ្លែងលើកឡើងទៀតថា ការប្រកួតនេះ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០២៤ នៅប្រទេសឡាវ ។ លោកថា សម្រាប់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតនេះ ជាលើកដំបូង ហើយការចូលរួមលើកទី១នេះ សហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមសរុបចំនួន៦រូប មានដូចជា លោក ហ្គូវ អ៊ិចអៀវ គ្រូបង្វឹកធំ .លោក ចាន់ គីមហេនរី គ្រូជំនួយ .កីឡាការិនី ចាន់ មីសែលអានីតា.កីឡាការិនី ហ្គូវ សុគន្ធធិតា. កីឡាករ កេង កិត្តិគុណ និងកីឡាករ ហ្គូវ បញ្ញាសម្បត្តិ។អគ្គលេខាធិការរង ខាងលើ…