Category: កីឡា

  • ជាងមួយម៉ឺននាក់ចូលរួមគាំទ្រការប្រកួតបាល់ទាត់ក្រុមថ្នាក់ដឹកនាំខេត្តកំពត-កែបនិងក្រុមតារាកម្ពុជា

    ជាងមួយម៉ឺននាក់ចូលរួមគាំទ្រការប្រកួតបាល់ទាត់ក្រុមថ្នាក់ដឹកនាំខេត្តកំពត-កែបនិងក្រុមតារាកម្ពុជា

    កំពត៖ ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពរវាងក្រុមតារាកម្ពុជាជាមួយ​ក្រុមកីឡាករថ្នាក់ដឹកនាំខេត្តកំពត-កែប ក្រោមប្រធានបទ “រួមគ្នាគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ”នៅពហុកីឡដ្ឋានខេត្តកំពតបានបញ្ចប់ដោយជោគជ័យ។ជាលទ្ធផល​ក្រុមកីឡាករ​ថ្នាក់ដឹកនាំខេត្តពត-កែបឈ្នះ២ទល់នឹង១។អ្វីដែលគួរសម្គាល់​សម្រាប់​ព្រឹត្តិការណ៍នេះមានអ្នកទស្សនាជាងមួយម៉ឺននាក់។អ្នកគាំទ្រទាំងអស់បានបង្ហាញអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង។  លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានបញ្ជាក់ថាពិតជា​មានមោទកភាពដែលខេត្តកំពតបានធ្វើជាម្ចាស់ផ្ទះ រៀបចំការ​ប្រកួតបាល់ទាត់មិត្តភាពដើម្បីគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោដែលមានការចូលរួមគាំទ្រពីប្រជាពលរដ្ឋច្រើនលើសពីការរំពឹងទុក។ ព្រឹត្តិការណ៍នេះមិនត្រឹមតែបានផ្តល់នូវភាពរីករាយប៉ុណ្ណោះទេតែបានបង្ហាញពីកម្លាំងសាមគ្គីគាំទ្រ គម្រោងព្រែក ជីកហ្វូណន​តេជោ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ខាងមុខនេះ ។ ដោយឡែកក្រុមយុវជនដែលមកចូលរួមទស្សនាការប្រកួតបានបង្ហាញអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ។ ពិសេស​យុវជនទាំងអស់សូមគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ ចំណែកកីឡាកររបស់ក្រុមតារាកម្ពុជាវិញ បានបង្ហាញនូវការ​ពេញចិត្តយ៉ាងខ្លាំង ចំពោះការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់​ទាត់មិត្តភាព គាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ របស់​រដ្ឋបាលខេត្តកំពត  ។ សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោប្រវែង​ជាង១៨០​គីឡូម៉ែត្រដោយភ្ជាប់ពីទន្លេទៅសមុទ្រដោយឆ្លងកាត់ ខេត្ត​កណ្តាល តាកែវ កំពត និងខេត្តកែប។ដោយឡែកខេត្តកំពត ព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ស្រុកចំនួនបី មាន ស្រុក​អង្គរជ័យ បន្ទាយមាស និងស្រុកកំពង់ត្រាច ។ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពត គាំទ្រយ៉ាងពេញទំហឹង និងចូលរួមប​សហការគ្រប់រូបភាពដើម្បីឱ្យគម្រោងទទួលបានជោគជ័យ៕ដោយ៖ សិលា សារិន

  • ឯកឧត្តម វ៉ាត់ ចំរើន ៖ ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត គឺជាការជំរុញឱ្យ​កីឡាករ កីឡាការិនី មានទំនុកចិត្តខិតខំហ្វឹកហាត់ និងប្រកួត

    ឯកឧត្តម វ៉ាត់ ចំរើន ៖ ការលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្ត គឺជាការជំរុញឱ្យ​កីឡាករ កីឡាការិនី មានទំនុកចិត្តខិតខំហ្វឹកហាត់ និងប្រកួត

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា និងជា​អនុ​ប្រ​ធាន​ប្រចាំការក្រុមការងារចំពោះកិច្ច ព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ី​លើក​ទី២ បានដឹកនាំក្រុមការងារចុះទៅកាន់ក្លឹបប្រដាល់ខេបូឌាថប់ធីម ដើម្បី​ត្រួតពិនិត្យមើលការហ្វឹកហាត់របស់កីឡាករកីឡាការិនីគុនចម្រុះកម្ពុជា ហ្វឹកហាត់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍គុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ប្រកួតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤។ នាឱកាសចុះពិនិត្យ និងសំណេះសំណាលនោះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអ្នកជំនាញបច្ចេកទេសកីឡាប្រយុទ្ធ និងជាអតីតកីឡាករចំបាប់ ក៏បានបង្ហាញនូវបច្ចេកទេស ដែលជាជំនាញរបស់ឯកឧត្តមផ្ទាល់ ចែករំលែកទៅកាន់កីឡាករកីឡាការិនីអំពីយុទ្ធសាស្រ្តនិងល្បិចមួយចំនួន ដើម្បីយកឈ្នះលើគូប្រជែងលើស្នៀតបោក និងកាច់ក្លេផងដែរ។ បន្ទាប់ពីបញ្ចាប់ការបង្ហាញស្នៀតបច្ចេកទេសទៅដល់កីឡាករកីឡាការិនីឱ្យជ្រោជ្រាបអំពីយុទ្ធសាស្រ្តសំខាន់មួយចំនួនដែលចាំបាច់ប្រើប្រាស់ក្នុងការប្រកួតហើយនោះ ឯកឧត្តម បានណែនាំ កីឡាករកីឡាការិនីយកចិត្ត​ទុកដាក់​ខិតខំហ្វឹកហាត់ពង្រឹងសមត្ថភាព ទម្លាក់ចោលនូវអាម្មណ៍ភ័យខ្លាច និងស្រេសមួយចំនួនឱ្យអស់​ ដាក់អារម្មណ៍មុតស្រួចគិតតែរឿងវិជ្ជមាន​សម្រាប់ការប្រកួត ប្រកួតដើម្បីឈ្នះលើកមុខមាត់កម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ការដែលក្រុមការងារ បានចុះមកពិនិត្យមើលសកម្មភាពហ្វឹកហាត់ដល់កន្លែងបែបនេះ គឺចង់បង្ហាញថា ក្រុមការងារ និងរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំង​ណាស់​ចំពោះពួកគាត់ទាំងអស់គ្នា។ ផ្តល់នូវភាពកក់ក្តៅដែលជាការជំរុញលើកទឹកចិត្តឱ្យពួកគាត់មានកម្លាំងចិត្តហ្វឹកហាត់កាន់តែខ្លាំង កាន់តែរឹងមាំ និងល្អជាងមុន ពិសេស គឺលើកទឹកចិត្តឱ្យ​ពួកគាត់​កាន់តែមានទំនុកចិត្តខ្ពស់ប្រកួតដើម្បីដណ្តើមជ័យជម្នះជូនកម្ពុជា។ នាឱកាសចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយកីឡាករកីឡាការិនី និងគ្រូបង្វឹកនោះ ឯកឧត្តម រដ្ឋលេខាធិការបានផ្តល់នូវដំបូន្មានល្អៗ​ដែលជា​យុទ្ធ​សាស្រ្ត​ជួយឱការហ្វឹកហាត់ និងប្រកួតមានប្រសិទ្ធភាពផងដែរ។…

  • អាជ្ញាកណ្តាលចៅក្រម ៣៨នាក់ ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ​គុនចម្រុះអន្តរជាតិ ត្រៀមជើងឯកអាស៊ីលើកទី២

    អាជ្ញាកណ្តាលចៅក្រម ៣៨នាក់ ទទួលបានការបណ្តុះបណ្តាលពីអ្នកជំនាញ​គុនចម្រុះអន្តរជាតិ ត្រៀមជើងឯកអាស៊ីលើកទី២

    (ភ្នំពេញ)៖ ស្របពេលដែលព្រះរាជណាចក្រកម្ពុជា ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍​គុនចម្រុះជើងឯកអាស៊ីលើកទី២ ចាប់ដំណើរការពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានអញ្ជើញអ្នកជំនាញគុនចម្រុះអន្តរជាតិ មកបណ្តុះបណ្តាល ដល់មន្រ្តី ចៅក្រមអាជ្ញាកសរុប ៣៨នាក់ ក្នុងនោះចៅក្រម អាជ្ញាកណ្តាលកម្ពុជាចំនួន ១៦នាក់ និងចៅក្រម អាជ្ញាកណ្តាល ២២នាក់មកពី ១៤ប្រទេស ក្នុងទ្វីបអាស៊ី។ លោក សេង ប៊ុនសុង អនុប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា វគ្គបណ្តុះបណ្តាលចៅក្រម អាជ្ញាកីឡាគុន​ចម្រុះអន្តរជាតិនេះ គឺជាការរៀបចំលើកទី៣ហើយ ដោយលើកទី១រៀបចំនៅប្រទេសថៃ លើកទី២រៀបចំនៅប្រទេសចិន និងលើកទី៣នេះ រៀបចំនៅកម្ពុជា។ លោក អះអាងថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសដែលទទួលធ្វើជាម្ចាស់ផ្ទះ ព្រោះចៅក្រម អាជ្ញាកណ្តាលទាំងអស់ ចាំបាច់យល់ដឹងឱ្យបានកាន់តែច្បាស់អំពីច្បាប់លក្ខន្តិកៈនៃការប្រកួត ដើម្បីចូលរួមកាត់សេចក្តីក្នុងការប្រកួតប្រកបដោយគុណភាពដែលកំណត់ដោយច្បាប់អន្តរជាតិ។ លោក គូសបញ្ជាក់ទៀតថា ចៅក្រម អាជ្ញាកណ្តាលកម្ពុជាទាំង ១៦នាក់នេះ ថ្វីត្បិតចូលរួមលើកទី១មែន ប៉ុន្តែពួកគាត់ជាកីឡាករនិងខ្លះទៀតជាចៅក្រម អាជ្ញាកណ្តាលមកពីសហព័ន្ធផ្សេងៗដែលធ្លាប់ឆ្លងកាត់វគ្គបណ្តុះបណ្តាលមួយចំនួនរួចមកហើយ ។ ដូច្នោះហើយ ការបណ្តុះបណ្តាលនេះ…

  • សហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជាបំពេញចំណេះដឹងដល់មន្រ្តីអាជ្ញាកណ្តាលឱ្យក្លាយទៅជាមន្រ្តីអន្តរជាតិ

    សហព័ន្ធទូកកានូនិងរ៉ូអ៊ីងកម្ពុជាបំពេញចំណេះដឹងដល់មន្រ្តីអាជ្ញាកណ្តាលឱ្យក្លាយទៅជាមន្រ្តីអន្តរជាតិ

    (ស្វាយរៀង)៖ សហព័ន្ធកីឡាទូកានូ និងរ៉ូអ៊ីងកម្ពុជា ក្រោមការដឹកនាំ របស់ ឯកឧត្តម អភិសន្តិបណ្ឌិត សរ សុខា ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធ បានបើកវគ្គបណ្តុះបណ្តាល មន្ត្រីរៀបចំការប្រកួតកីឡាទូក​នាគ​​ថ្នាក់អន្តរជាតិកម្រិត១ ជូនដល់សិក្ខាកាម ដែលជាមន្រ្តី និងអាជ្ញាកណ្តាល រយៈពេល៤ថ្ងៃ ដោយអញ្ជើញ គ្រូឧទ្ទេសជំនាញ មកពីប្រទេសថៃ និងសង្ហបុរី​។ កញ្ញា មាសតឿ អគ្គហេរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៤ នៅទីរួមខេត្តស្វាយរៀង។មេរៀនសំខាន់ៗក្នុងវគ្គបណ្តុះបណ្តាលដែល លោក គ្រូឧទ្ទេសទាំងពីរយកមកបង្ហាត់នេះមាន៧ចំណុចធំៗ ទី១.ការសិក្សាអំពីប្រវត្តសហព័ន្ធកីឡាទូកនាគអន្តរជាតិ ទី២. សិក្សាអំពីរចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាទូកនាគអន្តរជាតិ ទី៣.សិក្សាអំពីមុខងារគណៈកម្មការបច្ចេកទេស និងកម្រិតរបស់មន្ត្រីរៀបចំការប្រកួត ទី៤. សិក្សាអំពីតួនាទី និងមុខតំណាងរបស់មន្រ្តីរៀបចំការប្រកួត ទី៥ .ការសិក្សាអំពីការរៀបចំផែនការប្រកួតទូកនាគ ទី៦. សិក្សាអំពីការស្វែងរកព័ត៌មាន នៅក្នុងសហព័ន្ធកីឡាទូកនាគអន្តរជាតិ និងទី៧.សិក្សាអំពីការតរ៉ា និងការដោះស្រាយបណ្តឹង។ កញ្ញា មាសតឿ…

  • លោក ទេព រិទ្ធីវិទ្ធ៖ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជានឹងធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ Davis Cup លើទឹកដីរបស់ខ្លួន

    លោក ទេព រិទ្ធីវិទ្ធ៖ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជានឹងធ្វើបានល្អ ក្នុងព្រឹត្តិការណ៍ Davis Cup លើទឹកដីរបស់ខ្លួន

    ភ្នំពេញ៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានគូសបញ្ជាក់ នៅក្នុងសន្និសិទ នាព្រឹកថ្ងៃទី៣ ខែ កក្តដា ម្សិលមិញនេះថា ព្រឹត្តិការណ៍ Davis Cup Asia/Oceania Group IV ឆ្នាំ 2024 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០-១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមាន៨ប្រទេសចូលរួមប្រកួតប្រជែង។ លោកថា ៨ប្រទេសដែលចូលរួមនេះ រួមមានម្ចាស់ផ្ទះ កម្ពុជា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន អ៊ីរ៉ាក់ មីយ៉ាន់ម៉ា ស្រីលង្កា កាតា និងអារ៉ាប់រួម ដោយបែងចែកជាពីរពូល គឺពូល A និងពូល B តាមទម្រង់ជុំវិលជុំជាមួយនឹងការប្រកួតវាយឯកត្តជន ២ប្រកួត និងការប្រកួតវាយគូ ១ប្រកួត។ ប្រទេសដែលបានចំណាត់ថ្នាក់កំពូលនៃពូលនីមួយៗនឹងត្រូវបានឡើងទៅលេងក្នុងក្រុមទី៣ នាឆ្នាំ២០២៥ខាងមុខ។ លោក ទេព រិទ្ធិវិទ្ធ បានគូសបញ្ជាក់ថាទៀតថា ពេលនេះ ក្នុងនាមជាម្ចាស់ផ្ទះជាប្រវត្តិសាស្ត្រដំបូងរៀបចំការប្រកួតពានរង្វាន់ពិភពលោកនៃប្រភេទកីឡាវាយកូនបាល់ កម្រិត៤នេះ…

  • ឯកឧត្តម លី កុសល បន្តជាប់ជាប្រធានសហព័ន្ធកីឡាវាយសីអាណត្តិទី៨ ២០២៤ដល់២០២៨

    ឯកឧត្តម លី កុសល បន្តជាប់ជាប្រធានសហព័ន្ធកីឡាវាយសីអាណត្តិទី៨ ២០២៤ដល់២០២៨

    ភ្នំពេញ៖ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហ័ន្ធកីឡាវាយសីអាណត្តិទី៧ ដែលជាអាណត្តិចាស់ ២០២០ដល់២០២៤ ត្រូវបានសមាជិកក្លឹបវាយសីរាជាធានីខេត្ត បោះឆ្នោតគាំទ្រជាប់ជាប្រធានសហព័ន្ធកីឡាវាយសីអាណត្តិទី៨ ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ ក្នុងមហាសន្និបាត សហព័ន្ធកីឡាវាយសី បញ្ចប់អាណត្តិទី៧ បន្តអាណត្តិទី៨ អាណត្តិថ្មី នារល្ងាចថ្ងៃទី៣ ខែ កក្តដា ឆ្នាំ២០២៤។សមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីដែលជាក្បាលម៉ាស៊ីនដឹកនាំ ក្នុងអាណត្តិទី៨ ដែលមានរយៈពេល៥ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៨ មាន៩រូប គឺ ឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ឯកឧត្តម កុសល សុវណ្ណវិសាល អនុប្រធានទី១ ឯកឧត្តម ជាម សុភា អនុប្រធាន អគ្គលេខាធិការ សហព័ន្ធ ឯកឧត្តម កែវ រស់ អមដោយ អគ្គលេខាធិការង២រូប គឺ ឯកឧត្តម ចេង ញ៉ាន់ និង លោក ជំទាវ កុសល សុវណ្ណមរកត…

  • ឯកឧត្តម យិត ភីរ: ៖ សមិទ្ធផលជោគជ័យ នៅរុស្ស៊ីជាសញ្ញាវិជ្ជមានមួយ សម្រាប់ការប្រជែងមេដាយស៊ីហ្គេមនៅថៃ

    ឯកឧត្តម យិត ភីរ: ៖ សមិទ្ធផលជោគជ័យ នៅរុស្ស៊ីជាសញ្ញាវិជ្ជមានមួយ សម្រាប់ការប្រជែងមេដាយស៊ីហ្គេមនៅថៃ

    ភ្នំពេញ៖ ប្រតិភូ គ្រូបង្វឹក កីឡាករកីឡាការិនីទូកនាគកម្ពុជា ដែលដណ្តើម​បាន​មេដាយសរុប៣គ្រឿងរួមមានមេដាយមាស១គ្រឿង និងសំរឹទ្ធ ២គ្រឿងពីការ​ប្រ​កួត​កីឡាកីឡាទូកនាគអន្តរជាតិ International Dragon Boat Festival នៅប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែមិថុនា បានត្រឡប់​មកដល់​មាតុប្រទេសវិញហើ​យ នាយប់ថ្ងៃទី២ ខែ កក្តដា ឆ្នាំ២០២៤ ដោយទទួល​ស្វាគម​ន៍​យ៉ាក់កក់ក្តៅពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: អគ្គ​លេខា​ធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុ​ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាង ឯកឧត្តម អភិសន្តិ​បណ្ឌិត ស សុខា ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរ: មានប្រសាសន៍ថា ទូកនាគកម្ពុជា​បាននិង​កំពុងរីកចំរើនយ៉ាងខ្លាំងរាល់ចេញទៅប្រកួតអន្តរជាតិ នាពេលកន្លងមកតែងតែ​ទទួលបានលទ្ធផលល្អនិងមេដាយជូនជាតិមិនដែលអាក់ខានឡើយ ។ ទាំងអស់នេះគឺបានកើតចេញពីការខិតខំប្រឹងប្រែងដឹកនាំពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធាន​សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដែលលោកបានទំនុកបំរ៉ុង និងគិតគូ​យ៉ាងខ្លាំងលើការហ្វឹកហាត់ និងចេញទៅប្រកួតនៅក្រៅប្រទេស…

  • ប្រកួតគុនចម្រុះលើកដំបូង ទួន ស្រីភីន ចាត់ទុកជាការបន្ថែមជំនាញថ្មីពីលើគុនខ្មែរ

    ប្រកួតគុនចម្រុះលើកដំបូង ទួន ស្រីភីន ចាត់ទុកជាការបន្ថែមជំនាញថ្មីពីលើគុនខ្មែរ

    (ភ្នំពេញ)៖ ជាបទពិសោធថ្មីក្នុងការចូលរួមប្រកួតកីឡាគុនចម្រុះ កីឡាការិនី ទួន ស្រីភីន ទទួលស្គាល់ថា ពិតជាលំបាក តែក៏ចាត់ទុកជាការបន្ថែមជំនាញក្បាច់គុនថ្មីពីលើគុនខ្មែរដែលរូបនាងកំពុងតែហ្វឹកហាត់ស្រាប់។ ជាមួយគ្នានេះ យុវតីវ័យ២៤ឆ្នាំក៏មើលឃើញថា ទីផ្សារប្រកួតគុនចម្រុះលក្ខណៈអន្តរជាតិ ពិតជាមានច្រើន ដូច្នេះការបន្ថែមជំនាញក្បាច់គុននេះនឹងផ្ដល់ផលវិជ្ជមានដល់រូបនាង។ ស្រីភីន ពន្យល់ថា ការប្រើបច្ចេកទេសឃ្លេជាជំនាញថ្មីមួយដែលនាងត្រូវសម្របខ្លួន ព្រោះកន្លងមកប្រកួតតែលក្ខណៈឈរវាយទៅទៅវិញ តែសម្រាប់ការប្រកួតគុនចម្រុះ អាចវាយបានច្រើនស្ថានភាពទាំងឈរ និងដេក។ ទោះជាបទពិសោធថ្មីមែន ទួន ស្រីភីន អះអាងថា បានត្រៀមខ្លួន ១០០ភាគរយហើយសម្រាប់ការប្រកួត ដោយមិនខ្វល់លើលទ្ធផលទេ អ្វីដែលសំខាន់នោះ គឺប្រឹងប្រែងហ្វឹកហាត់ និងប្រកួតអស់ពីសមត្ថភាព។ ជាមួយគ្នានេះ កីឡាការិនីជម្រើសជាតិកម្ពុជាខាងលើក៏បានចាត់ទុកកីឡាយុទ្ធគុនចម្រុះជើងឯកអាស៊ី(AMMA) លើកទី២ ហើយលោកបានចាត់ទុកវេទិកានេះ គឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍយុទ្ធគុនចម្រុះកម្ពុជា ពិសេសក៏ដើម្បីជំរុញការផ្សព្វផ្សាយបន្ថែមពីក្បាច់គុនខ្មែរផងដែរ៕ ដោយ ៖ ជាវ ចន្ធូ

  • ឯកឧត្តម យី វាសនា៖ កីឡាអត្តពលកម្មជនពិការកាន់តែមានសក្តានុពលខ្លាំង

    ឯកឧត្តម យី វាសនា៖ កីឡាអត្តពលកម្មជនពិការកាន់តែមានសក្តានុពលខ្លាំង

    ភ្នំពេញ ៖​ ឯកឧត្តម យី វាសនា អគ្គលេខាធិការ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានលើកឡើងថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសក្តានុពលខ្ពស់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយកីឡាករ កីឡាការិនីធ្វើបានកាន់តែលឿន ដោយចាយពេលកាន់តែតិច ដោយនេះបានបង្ហាញពីការរីកចម្រើនទាំងបរិមាណ និងគុណភាពរបស់អត្តពលិកពិការកម្ពុជា តាមរយៈការដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធលើកឆាកអន្តរជាតិ។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តមអគ្គ នៅក្នុងឱកាសបិទការប្រកួតកីឡាអត្តពលកម្មជនពិការកម្ពុជា លើកទី៥ នាចុងសប្តាហ៍នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ឯកឧត្តម យី វាសនា សង្កត់ធ្ងន់ថា ប្រភេទកីឡាអត្តពលកម្មជនពិការកាន់តែមានសន្ទុះកើនឡើងនូវចំនួនកីឡាករ កីឡាការិនី ដោយកាលពីដំបូងឡើយមានត្រឹមអត្តពលិក ៥នាក់ ហើយបានបង្កើនបាន ពី១០នាក់ដល់២០នាក់ ហើយបច្ចុប្បន្នកើនដល់៤០នាក់ទៅ៥០នាក់។ គោលបំណងសំខាន់នៃការប្រកួតអត្តពលកម្មជនពិការកម្ពុជា លើកទី៥នេះ គឺដើម្បីផ្តល់ឱកាសឲ្យពួកគាត់បានជួបជុំគ្នា ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព និងសុខភាពរបស់អត្តពលិកពិការ ជាពិសេសគឺជាការដុសខាត់នូវខ្នាតបច្ចេកទេសរបស់ពួកគាត់ឱ្យកាន់តែល្អប្រសើរត្រៀមខ្លួនចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនានា នាពេលខាងមុខ។ ឯកឧត្តមដាក់ក្តីសង្ឃឹមថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នឹងបន្តការខិតខំបង្កើនទាំងបរិមាណ និងគុណភាពបច្ចេកទេសរបស់អត្តពលិកពិការកម្ពុជាឱ្យមានគុណតម្លៃកាន់តែខ្ពស់ សម្រាប់ប្រទេសដែលមានសន្តិភាព គឺ«កីឡារស់ក្នុងសន្តិភាព»។ តាមរយៈការប្រកួតនេះ ក៏ជាការដាក់ទិសដៅបន្តឆ្ពោះទៅចូលរួមការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ នាខែមករា ឆ្នាំ២០២៦ខាងមុខ ដែលប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ នាខែសីហា ឆ្នាំ២០២៤…

  • អត្តពលទូកកានូ និងរ៉ូអ៊ីងកម្ពុជា ៥រូបចេញទៅចូលរួមការប្រកួតនៅប្រទេសវៀតណាម

    អត្តពលទូកកានូ និងរ៉ូអ៊ីងកម្ពុជា ៥រូបចេញទៅចូលរួមការប្រកួតនៅប្រទេសវៀតណាម

    (ភ្នំពេញ)៖ កីឡាករកីឡាការិនី គ្រូបង្វឹក និងគ្រូជំនួយ ទូកកានូ និងរ៉ូអ៊ីងកម្ពុជា ចំនួន ៥រូប នារសៀល ថ្ងៃទី១ ខែកក្តដា ឆ្នាំ២០២៤នេះ បានចេញដំណើរទៅចូលរួមការប្រកួតកីឡាទូក the South EAST Asian Senior ,U23 and Junior canoe sprint championships នៅខេត្តហៃផុង ប្រទេសវៀតណាម។ការចេញទៅរបស់អត្តពលិកទូកទាំង ៥រូបនេះ មានអញ្ជើញចូលរួមជូនដំណើរ ដោយកញ្ញា មាស តឿង អគ្គហិរញ្ញឹក សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មន្រ្តីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ នាឱកាសនោះ កញ្ញា មាស តឿ តំណាងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានណែនាំដល់កកីឡាករកីឡាការិនី ត្រូវយកចិត្តទុកដាក់ចំពោះអានាម័យ និងសុខភាព គេងហូបចុកឱ្យបានបានគ្រប់គ្រាន់ ដើម្បីត្រៀមកម្លាំងប្រកួតដណ្តើមយកជោគជ័យជូនជាតិ ។ ត្រូវធ្វើការប្រកួតដោយមានទំនុកចិត្តលើខ្លួនឯង និង កុំបរិភោគអាហារណាដែលមិនធ្លាប់ហូប ជៀសវាងការរាករោះធ្វើប៉ះពាល់ដល់ការប្រកួត ។ មួយវិញទៀត ត្រូវតែរក្សាឱ្យបាននូវក្រមសិល៍ធម៌…