Category: កីឡា

  • សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង

    សម្ពោធទីលានបាល់បោះរទេះជនពិការ ជំនួយរដ្ឋាភិបាលជប៉ុន និងសប្បុរសជន ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង

    (បាត់ដំបង)៖ ពិធីសម្ពោធទីលានបាល់បោះរទេះជនពិការ នៃសហព័ន្ធកីឡាបាល់បោះរទេះ កម្ពុជា ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលជប៉ុន និងសប្បុរសជននានា ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ស្ថិតក្នុងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាបាត់ដំបង ភូមិវត្តលាប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ទីលានបាល់បោះរទេះជនពិការនេះ ទទួលបានជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ថវិកាចំនួន ៧៦.៣៣៣ ដុល្លារអាមេរិក តាមសំណើរបស់សហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។ ទីលាននេះ មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើការហ្វឹកហាត់ និងការប្រកួតប៉ុណ្ណោះទេ ប៉ុន្តែជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួមគ្នា ក្នុងការផ្តល់សិទ្ធិអំណាចដល់ជនពិការតាមរយៈកីឡា និងក្នុងកិច្ចខិតខំប្រឹងប្រែងរួមកម្លាំងសាមគ្គីគ្នា ក្នុងដំណើរឈានឆ្ពោះសង្គមជាតិមួយមានសុខសន្តិភាព, ប្រកបដោយបរិយាប័ន្ន ពោរពេញដោយស្នាមញញឹម ក្តីស្រឡាញ់ មេត្តា ករុណា មុទិតា ។ លោកជំទាវ ម៉ែន នារីសោភ័គ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះ អ្នកម្នាង ស៊ីសុវត្ថិ…

  • សិក្ខាកាម ២៤នាក់ បញ្ចប់វគ្គសាមគ្គីអូឡាំពិករដ្ឋបាលកីឡាដោយជោគជ័យ

    សិក្ខាកាម ២៤នាក់ បញ្ចប់វគ្គសាមគ្គីអូឡាំពិករដ្ឋបាលកីឡាដោយជោគជ័យ

    (ឧត្តរមានជ័យ)៖ វគ្គសាមគ្គីអូឡាំពិក ស្តីអំពីរដ្ឋបាលគ្រូកីឡា ដែលរៀបដោយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានដំណើរវគ្គអស់រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ ថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តឧត្តរមានជ័យ មានសិក្ខាកាមចូលរួម ចំនួន ២៤នាក់ មកពីគ្រឹះស្ថានសិក្សាក្នុងខេត្ត ឧត្តរមានជ័យ ក្រោម ការបង្រៀន ពីគ្រូឧទ្ទេសចំនួន៤រូប ជាមន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ចប់ ដោយជោគជ័យ។ វគ្គនេះរៀបចំដោយគណៈ កម្មាធិការ ជាតិ អូឡាំពិកកម្ពុជា ក្រោមគម្រោងឧបត្ថម្ភ ពីសាមគ្គីអូឡាំពិក បង្ហាត់ដោយ គ្រូឧទ្ទេស ចំនួន ៤រូប មាន ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាប្រចាំការ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា តំណាង ឯកឧត្តមវ៉ាត់ ចំរើន ឧទ្ទេសនាម ស្តីពី ប្រវត្តិមូលដ្ឋានគ្រឹះ នៃទស្សនវិជ្ជា អូឡាំពិក. គោលការណ៍ នៃការដឹកនាំចលនាអូឡាំពិក. រចនាសម្ព័ន្ធកីឡាជាតិ អភិបាល កិច្ចល្អ ។គ្រូឧទ្ទេស…

  • ភ្លើងគប់កីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២នឹងដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ជាម្ចាស់ផ្ទះ

    ភ្លើងគប់កីឡាជាតិលើកទី៤និងកីឡាជាតិជនពិការលើកទី២នឹងដង្ហែផ្សព្វផ្សាយនៅខេត្តចំនួន៤ជាម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់​ថា ភ្លើងគប់កីឡាជាតិលើកទី៤ និងកីឡាជនពិការលើកទី២ នឹងត្រូវដង្ហែផ្សព្វផ្សាយ​នៅខេត្តចំនួន៤ដែលទទួលធ្វើជាម្ចាស់ផ្ទះមានដូចជា ខេត្ត កំពង់ឆ្នាំ កែប ស្វាយរៀង និងខេត្ត ព្រះសីហនុ។ ឯកឧត្តម រដ្ឋលេខាធិការ បានពន្យល់ថា ខេត្តចំនួន៤នេះ នឹងត្រូវៀបចំរត់ភ្លើងគប់ ដើម្បី​ឃោសនាអប់រំផ្សព្វផ្សាយបញ្ជ្រាបទៅក្នុងយុទ្ធនាការខ្លឹមសារសំខាន់ៗចំនួន៥រួមមានទី១.កីឡារស់នៅក្នុងសន្តិភាពនៅតែបន្ត .ទី២.ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយ​មុខប្រ​ចាំជីវិត ទី៣.កីឡាគ្មានផ្សែងបារី ទី៤.កីឡាគ្មានគ្រឿងញៀន និងទី៥. កីឡាគ្មានសារធាតុ​ដូពីង និងកីឡាបៃតង។ ឯកឧត្តម រដ្ឋលេខាធិការ អះអាងថា កម្មវិធីរត់ភ្លើងគប់ផ្សព្វផ្សាយនៅខេត្ត​ទទួលធ្វើ​ជាម្ចាស់​ផ្ទះ មុនព្រឹត្តិការណ៍បើកកីឡាជាតិលើកទី៤ និងជនពិការលើកទី២នេះ គឺដើម្បីចូលរួមអបអរសាទរនៃពិធីបើកការប្រកួតកីឡាជាតិ ក្រោមអធិបតី ដ៏ខ្ពង់ខ្ពស់ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាការបង្កើត​នូវនិមិត្តរូប នៃភាពជោគជ័យដែលកម្ពុជាទទួលបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់បន្ថែមថា កម្មវិធីរត់ភ្លើងគប់ក្នុងខេត្តទទួល​ធ្វើជា​ម្ចាស់ផ្ទះកីឡាជាតិលើកទី៤នេះ នឹងត្រូវចាប់ផ្តើម នៅពាក់កណ្តាលខែ កញ្ញា ឆ្នាំ២០២៤…

  • កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី រំពឹងខ្ពស់ថា នឹងមានការចូល​រួមកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រខ្លាំង

    កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី រំពឹងខ្ពស់ថា នឹងមានការចូល​រួមកាន់តែគគ្រឹកគគ្រេង ព្រមទាំងទាក់ទាញបាននូវការគាំទ្រខ្លាំង

    ភ្នំពេញ៖ កិច្ចប្រជុំលើកទី៣ ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី ត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០២៤ នៅអាគារ​គណៈ​កម្មាធិការជាតិអូឡាំពិក ផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ កម្មវិធី​ទស្ស​និកជន ការផ្សព្វផ្សាយ ដើម្បីឱ្យការចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ ក្រោម​វត្តមាន ឯកឧត្តម បណ្ឌិត ថោងខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុក​បេសកម្ម​ពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា និងអនុប្រធានអចិន្ត្រៃយ៍​គណៈកម្មការចំពោះកិច្ច បានមានប្រសាសន៍ថា នេះជាកិច្ចប្រជុំលើកទី៣របស់គណៈ​កម្ម​ការ​ចំពោះកិច្ច ដោយផ្តោតសំខាន់ទៅលើការងារដែលបានធ្វើរួចហើយ និងត្រួត​ពិនិត្យ​លើកម្មវិធីដែលត្រូវធ្វើរហូតដល់ថ្ងៃប្រកួតកីឡាយុទ្ធគុនចម្រុះបុរាណខ្មែរ ពាន​រង្វាន់សម្តេចធិបតី លើកទី១ ពីថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋាន​ជាតិអូឡាំពិក។ កិច្ចប្រជុំនេះផ្តោតសំខាន់លើកម្មវិធីលម្អិតនៃកម្មវិធីបើកបិទ និងការផ្សព្វផ្សាយ ដើម្បីឱ្យ​ការ​ចូលរួមប្រកួតប្រកបដោយភាពទាក់ទាញ។ គណៈកម្មការចំពោះកិច្ចបានធ្វើការ​ជាមួយ​សហព័ន្ធកីឡាជាតិពាក់ព័ន្ធទាំងអស់ ដោយសូមឱ្យកីឡាករ កីឡាការិនីឆ្នើមៗ​ទាំងអស់ នៅទូទាំងព្រះរាជណាចក្រកម្ពុជាចូលរួមប្រកួតទាំងអស់គ្នា ក្នុងន័យជំរុញ​ឱ្យព្រឹត្តិការណ៍កីឡាយុទ្ធគុនបុរាណខ្មែរថ្នាក់ជាតិដ៏ធំមួយនេះកាន់តែអធិកអធម។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មការចំពោះកិច្ច បានគូសបញ្ជាក់ទៀតថា ការយកចិត្តទុក​ដាក់ក្នុងការងារលម្អិតនៃការរៀបចំកម្មវិធីប្រកួតនេះ គឺគ្រប់ផ្នែកភាគីពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសន្តិសុខសណ្តាប់ធ្នាប់ ផ្នែកផ្សព្វផ្សាយ ក្រសួងព័ត៌មាន ត្រូវតែរួមគ្នាធ្វើ​កិច្ច​ការងារនេះដោយប្រយ័ត្នប្រយែង ក្នុងការរៀបចំប្រកបដោយដោយវិជ្ជាជីវៈច្បាស់លាស់ ដើម្បីលើកគុណតម្លៃក្បាច់គុនដូនតារបស់ខ្មែរយើង។ ជុំវិញបញ្ហាប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះ…

  • កីឡាករ ឈឹម ពិសិដ្ឋ បង្ហាញខ្លួននៅទីលាន Sepang Circurt ជាឱកាសពង្រឹង​សមត្ថភាព

    កីឡាករ ឈឹម ពិសិដ្ឋ បង្ហាញខ្លួននៅទីលាន Sepang Circurt ជាឱកាសពង្រឹង​សមត្ថភាព

    (ភ្នំពេញ)៖ អ្នកប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចេញដំណើរទៅចូលរួម ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។ ថ្លែងពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អ្នកប្រណាំងវ័យក្មេង បានអោយដឹងថា នេះជាការប្រណាំងលើកដំបូងរបស់ខ្ញុំ លើទីលានអន្តរជាតិ Sepang Circurt ស្តង់ដាម៉ូតូGP ដែលប្រជុំដោយកីឡាករខ្លាំងៗ ល្បីៗមកពីបណ្តាប្រទេសនានាក្នុងតំបន់។ ការប្រណាំងនេះវានឹងផ្តល់បទពិសោធន៍ច្រើន និងពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់ខ្ញុំអស្ចារ្យណាស់ ហើយខ្ញុំខិតខំឲ្យអស់ពីសមត្ថភាព ដោយកន្លងយើងមានតែបទពិសោធន៍ប្រណាំងទីលានក្នុងស្រុក និងទីលានខ្នាតតូចនៅប្រទេសថៃ។ អ្នកជំនាញម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បន្តថា ខ្ញុំចាប់អាជីពប្រណាំងម៉ូតូស្ព័រ ក្នុងឆ្នាំ២០១៩ ធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ ហើយលទ្ធផលដែលល្អជាងគេ គឺទទួលបានចំណាត់ថ្នាក់លេខ៥។ អ្វីដែលខ្ញុំសង្កេតឃើញ គឺការខិតខំព្យាយាមធ្វើអោយការប្រណាំងរបស់ខ្ញុំក្នុងមួយជុំៗ នាទីកាន់តែតិចទៅៗ ល្អទៅៗ តែមិនទាន់ដល់កម្រិតប្រកួតប្រជែងយកលេខ១បាន…

  • ប្រកួតមិត្តភាពទេសចរណ៍រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាតារាកម្ពុជា

    ប្រកួតមិត្តភាពទេសចរណ៍រវាងក្រុមកីឡាបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាតារាកម្ពុជា

    កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍ថា កីឡានាំមកនូវសុខភាព ចំណងសាមគ្គីភាព និងកាយ​សម្បទាមាំមួន ។ឯកឧត្តមថ្លែងបែបនេះក្នុងពិធីបើកការប្រកួតមិត្តភាព ទេសចរណ៍ រវាងក្រុមកីឡាបាល់​ទាត់វ័យចាស់​ខេត្តកំពង់ឆ្នាំងនិងកីឡា​បាល់ទាត់តារាកម្ពុជា ដឹកនាំដោយលោក ខេម​មកពីរាជធានី​ភ្នំពេញ នៅទីលានបាល់ទាត់មុខ​សាលាខេត្ត​កំពង់ឆ្នាំង កាលពី​រសៀលថ្ងៃទី២៨ ខែសីហាឆ្នាំ២០២៤ ។ ពិធីខាងលើបានប្រព្រឹត្តទៅក្រោមធិបតីភាពឯកឧត្តម ស៊ីវ រុន ប្រធាន​ក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង និងលោកជំទាវ ព្រមទាំងមានការចូលរួមទស្សនា​ពីមន្ត្រីរាជការជុំវិញ​ខេត្ត និងប្រជាពលរដ្ឋជា​អ្នកគាំទ្រយ៉ាង​ច្រើនកុះករ។ ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំងបន្តថាការប្រកួតគ្នានៅរសៀលនេះគឺដើម្បីរឹតចំណងសាមគ្គីភាពរវាងក្រុមកីឡាករបាល់ទាត់វ័យចាស់ខេត្តកំពង់ឆ្នាំង និងក្រុមកីឡាបាល់ទាត់តារាកម្ពុជា ដឹកនាំដោយ លោកខេម ជាតារាចម្រៀងដ៏ល្បីមកពីរាជធានភ្នំពេញ ។ឆ្លៀត​នៅក្នុងឱកាសនោះ ឯកឧត្តម សូមកោតសរសើរ ដល់ប្រជាពល​រដ្ឋខេត្តកំពង់ឆ្នាំងជាង ៣០០នាក់ ដែលបាន​ធ្វើ​ដំណើរទស្សនកិច្ច​តាមបណ្ដាខេត្តភូមិភាគឦសាន កាលពីពេលថ្មីៗនេះ។ ដោយឡែក​ចូលរួមជាមួយ រាជរដ្ឋាភិបាល ស្ដីពីមូលនិធិ​អភិវឌ្ឍន៍ហេដ្ឋារចនា​សម្ព័ន្ធតាមបន្ទាត់ព្រំដែន ក្នុងនាមឯកឧត្តម អភិបាលខេត្ត សូមចូលរួមមូលនិធិនេះចំនួន ៨០លានរៀល។ សូមបញ្ជាក់ថាការប្រកួតមិត្តភាពទេសចរណ៍ រវាងក្រុមកីឡាបាល់​ទាត់វ័យ​ចាស់ខេត្តកំពង់ឆ្នាំងជាមួយក្រុមតារាកម្ពុជា ដឹកនាំ​ដោយ​លោកខេម មកពីរាជធានីភ្នំពេញជាលទ្ធផល ៣ ស្មើ ។អ្វីដែលជា​ការចាប់អារម្មណ៍ការ​ប្រកួតបានស្ថិត ក្រោមតំណក់ភ្លៀង…

  • កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បង្ហាញខ្លួននៅទីលាន Sepang Circurt ជាឱកាសពង្រឹង​សមត្ថភាព

    កីឡាករប្រណាំងម៉ូតូ GP ឈឹម ពិសិដ្ឋ បង្ហាញខ្លួននៅទីលាន Sepang Circurt ជាឱកាសពង្រឹង​សមត្ថភាព

    (ភ្នំពេញ)៖ អ្នកប្រណាំងម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បានចេញដំណើរទៅចូលរួម ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ។ ថ្លែងពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ អ្នកប្រណាំងវ័យក្មេង បានអោយដឹងថា នេះជាការប្រណាំងលើកដំបូងរបស់ខ្ញុំ លើទីលានអន្តរជាតិ Sepang Circurt ស្តង់ដាម៉ូតូGP ដែលប្រជុំដោយកីឡាករខ្លាំងៗ ល្បីៗមកពីបណ្តាប្រទេសនានាក្នុងតំបន់។ ការប្រណាំងនេះវានឹងផ្តល់បទពិសោធន៍ច្រើន និងពង្រឹងសមត្ថភាព បច្ចេកទេស សម្រាប់ខ្ញុំអស្ចារ្យណាស់ ហើយខ្ញុំខិតខំឲ្យអស់ពីសមត្ថភាព ដោយកន្លងយើងមានតែបទពិសោធន៍ប្រណាំងទីលានក្នុងស្រុក និងទីលានខ្នាតតូចនៅប្រទេសថៃ។ អ្នកជំនាញម៉ូតូស្ព័រកម្ពុជា ឈឹម ពិសិដ្ឋ បន្តថា ខ្ញុំចាប់អាជីពប្រណាំងម៉ូតូស្ព័រ ក្នុងឆ្នាំ២០១៩ ធ្លាប់ចូលរួមប្រណាំងក្នុងស្រុក និងទីលាន Mira International ប្រទេសថៃ ៤លើក ជាមួយកីឡាករខ្លាំងៗ ហើយលទ្ធផលដែលល្អជាងគេ គឺទទួលបានចំណាត់ថ្នាក់លេខ៥។ អ្វីដែលខ្ញុំសង្កេតឃើញ គឺការខិតខំព្យាយាមធ្វើអោយការប្រណាំងរបស់ខ្ញុំក្នុងមួយជុំៗ នាទីកាន់តែតិចទៅៗ ល្អទៅៗ តែមិនទាន់ដល់កម្រិតប្រកួតប្រជែងយកលេខ១បាន…

  • ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ មហាគ្រួសារកីឡាការ៉ាតេកម្ពុជា ទទួលបានលទ្ធផលល្អជាផ្លែផ្កា គួរជាទីមោទនៈ ដែលបានកើតចេញពីឯកភាព និង សាមគ្គីភាពផ្ទៃក្នុង​ដ៏រឹងមាំ

    ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ មហាគ្រួសារកីឡាការ៉ាតេកម្ពុជា ទទួលបានលទ្ធផលល្អជាផ្លែផ្កា គួរជាទីមោទនៈ ដែលបានកើតចេញពីឯកភាព និង សាមគ្គីភាពផ្ទៃក្នុង​ដ៏រឹងមាំ

    (ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានគូសបញ្ជាក់ថា លទ្ធផលល្អជាផ្លែផ្កានានាគួរជាទីមោទនៈកន្លងមកបានកើត​ចេញពីការឯកភាព និងសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ ក្នុងការដឹកនាំ និងការគ្រប់​គ្រង​ប្រកបដោយប្រសិទ្ធភាពរបស់ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា គួបផ្សំនឹងកិច្ចសហការយ៉ាងស្អិតរមួត ក្នុងចំណោមមហាគ្រួសារកីឡាការ៉ាតេកម្ពុជា។ នេះជាការលើកឡើង ក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ ២០២៤-២០២៨របស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា នៅថ្ងៃ​ទី២៩ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ទៀតថា ការតស៊ូព្យាយាម និងភាពអត់ធ្មត់ ដោយលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលា តាមរយៈការប្រឹង​ប្រែង​ហ្វឹកហាត់ជាប្រចាំរបស់កីឡាករ កីឡាការិនី ក្រោមការយកចិត្តទុកដាក់របស់គ្រូបង្វឹក​បានធ្វើឱ្យកម្រិតគុណផលកីឡា ព្រមទាំងកម្រិតបច្ចេកទេសជំនាញទាំង Kata និង Kumite ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានសន្ទុះរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាលទ្ធផល កម្ពុជាអាចដណ្តើមមេដាយជាច្រើន ក្នុងការប្រកួតកីឡាការ៉ាតេអន្តរជាតិ, ជាពិសេស ចំនួនមេដាយក្នុងការប្រកួតកីឡា SEA Games, លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យដ៏ត្រចះត្រចង់ជាប្រវត្តិសាស្រ្ត។…

  • បណ្តាក្លិបទាំងអស់ ចាប់ផ្តើមយកចិត្តទុកដាក់លើការបណ្តុះថ្នាលដើម្បីជោគជ័យក្នុង​ព្រឹត្តិការណ៍ កីឡាយុវជនអាស៊ីឆ្នាំ២០២៩

    បណ្តាក្លិបទាំងអស់ ចាប់ផ្តើមយកចិត្តទុកដាក់លើការបណ្តុះថ្នាលដើម្បីជោគជ័យក្នុង​ព្រឹត្តិការណ៍ កីឡាយុវជនអាស៊ីឆ្នាំ២០២៩

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានណែនាំឱ្យបណ្តាក្លិបទាំងអស់ចាប់ផ្តើមយកចិត្តទុកដាក់ដោយសម្លឹងជ្រើសរើសរកយុវជនថ្នាលវ័យក្មេងដែលមានសមត្ថភាពមកបណ្តុះបណ្តាល ដើម្បីទទួលបានការអភិវឌ្ឍសមត្ថភាពប្រជែងដណ្តើមមេដាយជូនកម្ពុជាពីព្រឹត្តិការណ៍កីឡាយុវជនអាស៊ីលើកទី៥ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៩។ អគ្គលេខាធិការ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានណែនាំ នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៩ ឆ្នាំ២០២០-២០២៤ និងបន្តអាណត្តិទី១០ ឆ្នាំ២០២៤-២០២៨ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ការប្រកួតយុវជនអាស៊ី នាឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ គឺគេកំណត់យកត្រឹម៣ប្រភេទអាយុប៉ុណ្ណោះ មានអាយុក្រោម១៩ឆ្នាំចុះក្រោម ១៨ឆ្នាំ និង១៧ឆ្នាំ ។ដូច្នោះហើយ កម្មវិធីអភិវឌ្ឍកីឡាការ៉ាតេវ័យក្មេងអាចធ្វើឱ្យជោគជ័យទៅបានអាស្រ័យដោយគ្រូបង្វឹក ប្រធានក្លឹបទាំងអស់ជួយរៀបចំកម្មវិធីនេះឡើងព្រមគ្នា ក្នុងគោលដៅធ្វើយ៉ាងណាប្រមូលកីឡាករ កីឡាការិនីរបស់វ័យក្មេងចូលហ្វឹកហាត់ឱ្យបានច្រើន និងត្រូវចម្រាញ់យកធនធានកីឡាករ កីឡាការិនីដែលមានទេពកោសល្យ និងគុណភាពល្អៗ ចេញពីក្នុងចំណោមពួកគេ ដើម្បីប្រមូលផ្តុំហ្វឹកហាត់ឱ្យក្លាយជាក្រុមជម្រើសជាតិ ។ ឯកឧត្តម សង្កត់ធ្ងន់ថា នេះគឺជាយុទ្ធសាស្ត្រសំខាន់ ក្នុងអាណត្តិថ្មីទី១០ ឆ្នាំ២០២៤-២០២៨របស់យើង គឺផ្តោតសំខាន់គឺកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។បើយើងក្រឡេកមកមើលពេលបច្ចុប្បន្នកីឡាករកីឡាការិនីឆ្នើមៗរបស់យើងមានវ័យចាស់ៗហួសអាយុអស់ទៅហើយ។…

  • ចិនបង្ហើបគម្រោងជួយផ្នែកបច្ចេកទេសកីឡាបន្តដល់កម្ពុជាឈានទៅរកជោគជ័យក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ

    ចិនបង្ហើបគម្រោងជួយផ្នែកបច្ចេកទេសកីឡាបន្តដល់កម្ពុជាឈានទៅរកជោគជ័យក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ

    (ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែ សីហា ឆ្នាំ២០២៤ កម្ពុជានិងសាធារណរដ្ឋប្រជាមានិត ចិន បានធ្វើពិធីចុះហត្ថលេខាបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡាកម្ពុជា និងចិន នៅអាគារមជ្ឈមណ្ឌលជាតិមកហ្វឺនកីឡា ក្រោមវត្តមាន ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និងលោក ជំទាវ ZHONG JIE អគ្គកុងសលស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ លោក ជំទាវ ZHONG JIE មានប្រសាសន៍ថា កម្ពុជា និងចិនជាមិត្តដែកថែមតែងតែ​ជួយ​គ្នា​ទៅវិញទៅមកក្នុងគ្រាលំបាក ហើយក្នុងពេលដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ​ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ភាគីចិនមិនត្រឹមតែបាន​ជួយរាប់រង​សាងសាងពហុកីឡដ្ឋានជាតិមរតកតេជោជូនកម្ពុជាប៉ុណ្ណោះទេ ភាគីចិនក៏ជួយជា​គម្រោងជំនួយបច្ចេកទេសកីឡាដូចជា បញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅចិន និងបញ្ជូនគ្រូចិនមកបង្ហាត់នៅកម្ពុជាផងដែរ។ ហើយ ការជួយទាំងអស់នេះ បានធ្វើឱ្យ​កម្ពុជាទទួលបានជោគជ័យ ដោយអត្តពលិកប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ​ជាច្រើនជូនកម្ពុជា។ លោក ជំទាវ អះអាងថា ទោះបីគម្រោងជំនួយបច្ចេកទេសកីឡានៅ​ពេលនោះ មានការរារាំងដោយជំងឺកូវិដយ៉ាងណាក្តី ក៏ចិននិងបានបានពុះពាររហូត​ជួយផ្តល់ការហ្វឹកហាត់ជូនអត្តពលិកកម្ពុជាទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចេះត្រចង់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដោយកម្ពុជាដណ្តើមបានចំណាត់លេខ​៤ក្នុងចំណោម១១ប្រទេសក្នុងតំបន់អាស៊ាន សរុបមេដាយដណ្តើមបានចំនួន ២៨២គ្រឿង ក្នុងនោះមានសំរិទ្ធ ១២៦គ្រឿង ប្រាក់៧៤គ្រឿង និងមាស៨១គ្រឿង។ ឯកឧត្តម…