-
អបអរសាទរ កីឡាករឃឿន ប៊ុនឡុង ឈ្នះមេដាយសំរិទ្ធិ ពីជើងឯកអាស៊ី នីឥណ្ឌា

-
អត្តពលិក ITF វិញ្ញាសាក្រុមបុរស-នារី ឈ្នះប្រាក់ ជាមេដាយទី៣ និងទី៤ជូន កម្ពុជា

-
សហព័ន្ធបេស្បល និងសុហ្វបលកម្ពុជាបំពាក់បំប៉នដល់មន្រ្តីបច្ចេកទេសមុនការប្រកួតលិគផ្លូវការ

(ភ្នំពេញ)៖ មុនការប្រកួតលិគបេស្បលហ្វាយលើកទី១ឈានចូលមកដល់ ចាប់ពីថ្ងៃទី២២ ដល់ ២៤ ខែសីហា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិអូឡាំពិក សហព័ន្ធកីឡាបេស្បល និងសុហ្វបលកម្ពុជា បានបើកបណ្តុះបណ្តាលដល់មន្រ្តីបច្ចេកទេសរបស់ខ្លួន ដើម្បីផ្តល់នូវចំណេះជំនាញបន្ថែមជំរុញឱ្យការប្រកួតកាន់តែស្តង់ដារដូចការប្រកួតនៅអន្តរជាតិ។ វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤នេះ បង្ហាត់បង្រៀនដោយគ្រូឧទ្ទេសប្រចាំសហព័ន្ធ និងគ្រូឧទ្ទេសមកពីសហព័ន្ធបេស្បលហ្វាយពិភពលោក ។ ពាក់ព័ន្ធវគ្គបណ្តុះបណ្តាលនេះ លោក ឆែម តារ៉ា ប្រធានសហព័ន្ធកីឡាបេស្បលនិងសុហ្វបលកម្ពុជា បានថ្លែងគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សហព័ន្ធបានរៀបចំឡើងក្នុងគោលបំណងផលិតនូវធនធានកីឡាបេស្បលឱ្យមាន កាន់តែច្រើននៅកម្ពុជា តាមរយៈការផ្តល់ចំណេះជំនាញដល់គ្រូបង្ហឹក និងកីឡាករកីឡាការិនីនេះ ដើម្បីឱ្យពួកគាត់ក្លាយជាគ្រូដែលមានគុណភាពអាចបណ្តុះបណ្តាលដល់កីឡាករកីឡាការិនីជំនាន់ក្រោយតាមបទដ្ឋានបច្ចេកទេសស្តង់ដារ។ ម្យ៉ាងវិញទៀត វគ្គបណ្តុះបណ្តាលដែលបង្ហាត់ដោយគ្រូឧទ្ទេសមកពីសហព័ន្ធពិភពលោក នឹងជួយឱ្យពួកគាត់ជាមន្រ្តីបច្ចេកទេសកាន់តែយល់ច្បាស់អំពីលក្ខន្តិកៈក្បួនច្បាប់បេស្បលហ្វាយឈានទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបេស្បលហ្វាយលិគលើកទី១ឱ្យទទួលបានជោគជ័យ។ ប្រធានសហព័ន្ធរូបនេះ អះអាងថា សម្រាប់វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃដែលសហព័ន្ធរៀបចំនេះ សិក្ខាកាមទាំងអស់នឹងបានសិក្សាយ៉ាងច្បាស់ក្រោមការចែករំលែកពីគ្រូឧទ្ទេសមកពីសហព័ន្ធកីឡាបេស្បលពិភពលោក អំពីច្បាប់វិន័យ និងលក្ខន្តិកៈដែលពិភពគេបានរៀបចំ។ ព្រោះសម្រាប់ទិសដៅបេស្បលហ្វាយកម្ពុជាកម្ពុជា នៅពេលខាងមុខក៏មានគម្រោងរៀបចំការប្រកួតកម្រិតអន្តរជាតិនៅក្នុងស្រុកយើងដែរ។ ដូច្នោះហើយ យើងចាំបាច់ត្រូវមានធនធានមន្រ្តីបច្ចេកទេសយើងមានជំនាញច្បាស់លាស់និងស្តង់ដារ ដើម្បីឱ្យការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះទទួលបានជោគជ័យ ដោយមិនមានពាក្យរិះគន់ក្រោយការប្រកួតបានបញ្ចប់។ សូមបញ្ជាក់ថា មន្រ្តីបច្ចេកទេសដែលជាសិក្ខាកាម ទាំងអស់បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនេះ និងត្រូវបានផ្តល់សិទ្ធិឱ្យចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយលិគលើកទី១ ដែលរៀបចំដោយសហព័ន្ធ ចាប់ពីថ្ងៃទី២២ដល់២៤ ខែ សីហា ឆ្នាំ២០២៤…
-
អនុប្រធាន សហព័ន្ធកីឡាទូក ណែនាំឲ្យគណៈកម្មការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីត្រៀមរៀបចំ ការប្រកួតខាងមុខឲ្យបានកាន់តែប្រសើរ

(ភ្នំពេញ)៖ ក្រោយ ពីបញ្ចប់ការប្រកួត កីឡាប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ នៅខេត្តស្វាយរៀង គណៈកម្មាការរៀបចំព្រឹត្តិការនេះ បានអញ្ជើញ សមាជិកសមាជិការបស់ខ្លួនមកចូលរួមប្រជុំកាលពីរសៀលថ្ងៃទី២០ ខែសីហា ដើម្បីពិភាក្សា ស្វែងរកចំណុច វិជ្ជមាន និង ចំណុចខ្វះខាត ដើម្បីធ្វើការកែលម្អ ត្រៀមលក្ខណៈសម្បត្តិ សម្រាប់ រៀបចំព្រឹត្តិការណ៍ ប្រណាំងទូកនាពេលខាងមុខ ឲ្យបានកាន់តែល្អប្រសើរ ពិសេសការរៀបចំប្រណាំងទូក ក្នុងព្រឹតិ្ដការណ៍កីឡាជាតិ ដែលគ្រោងធ្វើឡើងនាខែវិច្ឆិកា ខាងមុខនេះ។ ឯកឧត្តម មាស សារិន អនុប្រគណៈកម្មការកណ្ដាល រៀបចំ ការ ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ និង ជាអគ្គលេខាធិការ សហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានទទួលស្គាល់ថា ក្នុងការ ប្រណាំងទូកជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ពានរង្វាន់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា លើកទី១ មានចំណុចខ្វះខាត១ចំនួន ដែលត្រូវកែលម្អ ក្នុងនោះទាក់ទង នឹង អាកាសធាតុ…
-
អបអរសាទរ!!! កីឡាករ តាំង សៀ សុង ឈ្នះមេដាយប្រាក់ ១គ្រឿង ពីឯកអាស៊ីលើកទី១០ នៅប្រទេស ឥណ្ឌា

ប្រទេសឥណ្ឌា៖ កីឡាករ តាំង សៀ សុង ជម្រើសជាតិតេក្វាន់ដូITFកម្ពុជា និងអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយប្រាក់ ០១គ្រឿង លើប្រភេទវិញ្ញាសាមេគុន ក្រោយចាញ់ម្ចាស់ក្បាច់គុនកូរ៉េខាងជើង នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាតេក្វាន់-ដូ ITF ជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៤ ដែលប្រារព្វឡើងនៅប្រទេសឥណ្ឌា៕ ចាន់ វិចិត្រ
-
សូមអបអរសាទរ !!! កីឡាករវ័យក្មេងកម្ពុជា សម្បិត្ត សុវណ្ណរ៉េន ឈ្នះបានមេដាយសំរឹទ្ធ ១គ្រឿង ពីជើងឯកអាស៊ីលើកទី១០ នៅប្រទេស ឥណ្ឌា

-
រដ្ឋបាលរាជធានីបង្ហាញលេខទូរស័ព្ទមន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីងាយស្រួលទំនាក់ទំនងព័ត៌មានពីរដ្ឋបាលរាជធានីភ្នំពេញ

(ភ្នំពេញ)៖ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកជាអ្នកនាំពាក្យអោយរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៤រូប ហើយដើម្បីអោយសាធារណជន និងអ្នកសារព័ត៌មានងាយស្រួលក្នុងការទំនាក់ទំនងការងារ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១សីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទីនិងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់មន្ត្រីទាំង៤រូបនេះតែម្តង។ បើតាមសេចក្តីជូនដំណឹងស្តីពីលេខទូរស័ព្ទទំនាក់ទំនងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីលេខទូរស័ព្ទរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ ទី១ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១។ទី២ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨។ទី៣ លោកស្រី ជោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣។ទី៤ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ ០១៧ ៥៥៥ ៨២៧ ៕ ដោយ ៖ ថេត វិចិត្រ
-
ឯកឧត្តម លី សារី ៖ យើងចូលរួមលើកកម្ពស់ ជនបញ្ញាខ្សោយ និងលុបបំបាត់ ពីការការរើសអើងផ្សេងៗនៅក្នុងសង្គម

(ភ្នំពេញ)៖ ឯកឧត្តម សែម សុខា រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានអំពាវនាវ ក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ខេត្តសៀមរាប កាលពីចុងសប្តាហ៍ថា សូមអាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ ផ្តល់ឱកាសអោយជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព នៅកម្ពុជា ។ ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់ចំណេញ មានការទទួលខុសត្រូវក្នុង ការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម រដ្ឋលេខាធិការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិកខេត្តសៀមរាប និងខេត្តកំពង់ធំ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានលះបង់ពេលវេលាមកចូលរួម និងរៀបចំកកម្មវិធីនេះ ដើម្បីរួមចំណែក និងលើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនាកីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីវាយតម្លៃប្រភេទពិការភាព…
-
ការប្រកួតកីឡាបេស្បលហ្វាយលីគ លើកទី១ ផ្តល់ផលចំណេញដល់យុវជន

(ភ្នំពេញ)៖ លោក ឆែម តារា ប្រធានសហព័ន្ធកីឡាបេស្បល-សូហ្វបលកម្ពុជាលើកឡើងថា ការប្រកួតកីឡាបេស្បល ហ្វាយលីគកម្ពុជា លើកទី១ ពីថ្ងៃទី២២-២៤ ខែសីហា ឆ្នាំ២០២៤ត្រូវបានរៀបចំការប្រកួត ដែលផ្តល់ផលចំណេញដល់យុវជន និងកីឡាករ កីឡាការិនីដែលទើបនឹងចាប់ផ្តើមលេង ដើម្បីបំផុសស្មារតីពួកគាត់ឱ្យចូលរួមលេងឱ្យកាន់តែផុសផុល ដើម្បីមិត្តភាព សុខភាព សាមគ្គីភាព រួមទាំងគោលដៅផលិតធនធានសម្រាប់ជាតិផងដែរ។ ប្រធានសហព័ន្ធរូបនេះបន្ថែមថា សហព័ន្ធតែងតែទទួលបានការគាំទ្រក្រសួងអប់រំ យុវជន និងកីឡា ជាពិសេសគឺឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ដែលផ្តល់ឱ្យសហព័ន្ធមានភាពកក់ក្តៅជាបន្តបន្ទាប់ ក្នុងការប្រឹងប្រែងជំរុញដល់ការអភិវឌ្ឍជំនាញកីឡានេះកាន់តែប្រសើរ។ សម្រាប់ការប្រកួតបេស្បលហ្វាយលីគឆ្នាំ២០២៤នេះ គឺជាប្រវត្តិសាស្ត្រដំបូងសម្រាប់សហព័ន្ធខ្លួនឯង ដែលត្រូវបានអនុញ្ញាតឱ្យរៀបចំនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ជាមួយគ្នានេះ លោក ឆែម តារា ក៏បានអរគុណដល់ដៃគូអភិវឌ្ឍនានា ដែលបានចុះអនុស្សរណៈយោគយល់គ្នា នាពេលនេះ ដើម្បីឧបត្ថម្ភគាំទ្រដល់ដំណើរការប្រកួតលីគនេះឱ្យទទួលបានជោគជ័យ។ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡាបានចាត់ទុកថា ថ្មីដ្បិតតែនេះជាការរៀបចំករប្រកួតលីគ លើកដំបូង ប៉ុន្តែនេះជាសមិទ្ធផលមួយ ដែលបានកើតចេញពីការខិតខំប្រឹងប្រែងរបស់សហព័ន្ធ និងខិតខំកៀរគរដៃគូអភិវឌ្ឍនានាចូលរួមឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍នេះ។ អនុប្រធាននាយកដ្ឋានរូបនេះសង្កត់ធ្ងន់ថា សហព័ន្ធកីឡាជាតិ…
-
សិក្ខាកាម ៣៨នាក់ បានបញ្ចប់វគ្គបណ្ដុះបណ្ដាល ច្បាប់ និង បច្ចេកទេសកីឡាអុកអន្តរជាតិ កំរិតមូលដ្ឋាន និងកំរិតមធ្យម

ភ្នំពេញ៖ មន្ត្រី គ្រូបង្វឹក កីឡាករកីឡាការិនី ពិការ ព្រមទាំង កីឡាករ មកពី សហព័ន្ធ កីឡាអុកអន្ដរជាតិនៃកម្ពុជា សរុប ចំនួន៣៨ នាក់ បានបញ្ចប់ វគ្គបណ្ដុះបណ្ដាលស្តី ពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ កំរិតមូលដ្ឋាន និង កំរិត មធ្យម ដោយជោគ ជ័យ បន្ទាប់ពីបានសិក្សាស្វែងយល់ រយៈពេល៥ថ្ងៃ នៅមជ្ឈមណ្ឌល ជាតិនៃជនពិការ តេជោសែន រាជធានីភ្នំពេញ ។ លោក ឯល រ៉ូហ្សាក់ គ្រូបង្វឹក សហពន្ធ័អុកកម្ពុជាបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាក្រោម កិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងបំណង លើកកម្ពស់ការយល់ដឹងពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ ឲ្យកាន់តែប្រសើរ ដើម្បីជម្រុញឲ្យវិស័យកីឡាអុកអន្ដរជាតិនេះ មានការវិវឌ្ឍរីកចំរើន ឆ្ពោះទៅរកការដណ្ដើម បានមេដាយពីការប្រកួតកំរិតអន្ដរជាតិ ។ ថ្លែងក្នុងឱកាសបិទ…