-
វាយសីពានរង្វាន់អភិសន្តិបណ្ឌិត ស សុខា មិនត្រឹមតែបង្ហាញពី ចំណងមិត្តភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកបំផុសកីឡាវាយសីទូទាំងប្រទេស

ភ្នំពេញ៖ ការប្រកួតកីឡាវាយសី ពានរង្វាន់ មិត្តភាពជាតិ និងអន្តរជាតិ ដែលបានដំណើរអស់រយៈ៤ថ្ងៃ នៅក្នុងបរិវេណសាលាបឋមសិក្សា ពញាហុក បានបញ្ចប់ការប្រកួតដោយជោគជ័យ។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា អស់រយៈពេល៤ថ្ងៃនៃដំណើរការប្រកួត គឺបានបញ្ចប់ទៅដោយជោគជ័យ ដោយសារតែការចូលរួមពីកីឡាករកីឡាការិនីទាំងជាតិនិងអន្តរជាតិច្រើនផុសផុលលើសការរំពឹងទុក។ ឯកឧត្តម ប្រធានគណៈកម្មការរៀបចំការប្រកួត បានគូសបញ្ជាក់ទៀតថា នេះជាការរៀបចំលើកទី១ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្រាប់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ ហើយការប្រកួតនេះ គឺបានរៀបចំឡើង ដើម្បីបង្ហាញអំពីការរិតចំណងមិត្តភាព និងសាមគ្គីភាព រវាងកងកម្លាំងអនុវត្តច្បាប់នៃបណ្តាប្រទេសសមាគមអាស៊ាន។មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាពជាតិនិងអន្តរជាតិនេះ ក៏បានផ្តល់ឱកាសដល់បណ្តាក្លិបទូទាំងប្រទេសចូលរួមប្រកួត ដែលជាការចូលរួមចំណែកបំផុសអភិវឌ្ឍន៍កីឡាវាយសីនៅកម្ពុជា ពិសេស ជំរុញឱ្យយុវជនចូលរួមលេងកីឡាវាយសីទទួលបាននូវសុខភាព និងជៀសឆ្ងាយអំពើរអបាយមុខផ្សេងៗផងដែរ។ ឯកឧត្តម សរ សិទ្ធិ បានគូសបញ្ជាក់ទៀតថា សម្រាប់ព្រឹត្តិការណ៍មួយនេះ នៅឆ្នាំ២០២៥ឆ្នាំក្រោយ កម្ពុជាគ្រោងនឹងទទួលធ្វើជាម្ចាស់ផ្ទះទៀត ។ប្រសិនបើបណ្តាប្រទេសផ្សេងៗទៀតគេពុំរៀបចំ។ហើយ ព្រឹត្តិការណ៍នេះ អាចនឹងធំជាងមុន ដោយកម្ពុជា នឹងធ្វើការស្នើសុំទៅកាន់បណ្តាប្រទេសក្នុងសហគមអាស៊ានឱ្យបញ្ជូនប្រតិភូអពលិកមកចូលរួម។ខណៈការប្រកួតកម្រិតជាតិវិញ ក៏នឹងរៀបចំកាន់តែស្តង់ដា…
-
ទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាព “អបអរសាទរការបើកការដ្ឋានព្រែកជីកហ្វូណនតេជោ”

ជប៉ុន៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់មិត្តភាពនៅទីក្រុងតូក្យូ ដើម្បី “អបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ” ក្រោមអធិបតីភាព ឯកឧត្ដម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំជប៉ុន នាថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយមានក្រុមកីឡាករបាល់ទាត់ខ្មែរចំនួន ៩ បានចូលរួមប្រកួត និងមានការចូលរួមទស្សនាដ៏ច្រើនកុះករពីសំណាក់សហគមន៍ខ្មែរ កម្មសិក្សាការី-ពលករជំនាញខ្មែរ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សាក្នុងប្រទេសជប៉ុន សរុបជាង ២០០នាក់។ ក្រុមកីឡាករខ្មែរទាំង ៩ក្រុមនោះ មាន ទី១. ក្រុម Classic (ខេត្ត Saitama), ទី២. ក្រុមអ្នកចម្បាំង (ខេត្ត Ibaraki), ទី៣. ក្រុមអង្គរខេមរា (ខេត្ត Kanagawa), ទី៤. ក្រុម Kanuma (ខេត្ត Tochigi), ទី៥. ក្រុម Banana (ខេត្ត Gunma), ទី៦.ក្រុម Black Wolf (ខេត្ត…
-
កីឡាករ វង្ស គឹមហួត ៖ យើងមានមោទនភាព ដែលចូលរួមប្រណាំងជាមួយក្រុមធំៗ នៅព្រឹត្តការណ៍ប្រណាំងកម្រិតអាស៊ី

ថៃ៖ ការប្រណាំង Asia Cross Country Rally បានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី១៧នេះ ក្រោយធ្វើការប្រណាំងរយៈពេល៦ថ្ងៃពីថ្ងៃទី១១ដល់ទី១៧ ខែសីហា ឆ្នាំ២០២៤ លើចម្ងាយផ្លូវជាង២៤០០គីឡូម៉ែត្រ ពីខេត្តសូរ៉ាតថានី ខេត្តប្រាជាប់គីរីផាន់ និងខេត្តកាន់ឆាណាក់បូរី។ កីឡាករ វង្ស គឹមហួត បានសម្តែងអារម្មណ៍សោកស្តាយក្រោយមិនបានជោគជ័យលើលទ្ធផល តែយើងជោគជ័យពីការប្រណាំង មានន័យថា Rally ពេលយើងឆ្លងខ្នោងទ្វារព្រឹត្តការណ៍ ហើយរថយន្ត និងកីឡាករសុវត្តិភាពគឺជោគជ័យហើយ ក្រុមការងារក៏ទទួលបានបទពិសោធន៍កាន់តែច្បាស់ពីព្រឹត្តការណ៍កម្រិតអាស៊ី និងសូមថ្លែងអំណរគុណក្រុមការងារ ដែលបានខិតខំពុះពារធ្វើការជួសជុលទាំងយប់ទាំងថ្ងៃ និងសូមអរគុណបងប្អូនជា Fans ទាំងអស់ដែលបានតាមដានគ្រប់ពេល និងតែងតែលើកទឹកចិត្ត ជាពិសេសថ្លែងអំណរគុណក្រុមហ៊ុនឧបត្តម្ភដែលតែងតែគាំទ្រ។ អតីតអ្នកប្រណាំងរូបនេះ បន្ថែមថា ខ្ញុំពិតជាមានមោទនភាព ណាស់ទោះបីក្រុម VKH Racing កម្ពុជា ជាក្រុមតូច ជាងក្រុមប្រណាំងធំៗ ដូចជា ក្រុម Toyota Gazoo ក្រុម Mitsubishi Ralliart និងក្រុម Isuzu តែយើងបាន និងបង្ហាញថាជាក្រុមកម្ពុជាក៏អាចចូលរួមចូលប្រណាំងប្រដុំប្រសមជាមួយគេ។ កីឡាករ វង្ស គឹមហួត…
-
កីឡាករ ហេង បញ្ញា ៖ បញ្ហាបច្ចេកទេសនៅតែជាឧបសគ្គ សម្រាប់ការប្រណាំងរថយន្តឆ្លងកាត់ សម្រាប់កម្ពុជា

(ថៃ)៖ កីឡាករ ហេង បញ្ញា បានបញ្ជាក់ថា បញ្ហាបច្ចេកទេសម៉ាស៊ីន នៅតែជាឧបសគ្គសម្រាប់ការប្រណាំង Asia Cross Country Rally ២០២៤។ ការអះអាងនេះក្រោយបញ្ចប់ការប្រណាំងដំណាក់កាលទី៥ នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នាខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។ កីឡាករ ហេង បញ្ញា បន្ថែមទៀតថា យើងមិនដឹងបកស្រាយយ៉ាងណា និងមិននឹកស្មានថា រថយន្តប្រណាំងនឹងខូចបែបនេះ ដោយសារមុនចេញដំណើរក្រុមការងារជាង បានពិនិត្យយ៉ាងយកចិត្តទុកដាក់ ដូចជាម៉ាស៊ីន ជើងក្រោម ប្រេងម៉ាស៊ូតជាដើម ។ កីឡាករប្រណាំងវ័យក្មេងរូបនេះ បន្តថា យើងនឹងបន្តការប្រណាំងនៅថ្ងៃស្អែកទៀត ទោះមិនទទួលបានលទ្ធផលល្អសម្រាប់ដំណាក់កាលទី៥នេះក៏ដោយ ជាមួយកីឡាករ វង្ស គឹមហួត ដែលជាជំនួយការអ្នកបើកបរ និងក្រុមការងារជាងនៅតែបន្តជួសជុលបញ្ហាប្រអប់លេខអោយល្អ ដើម្បីបន្តប្រណាំងនៅថ្ងៃស្អែកមិនបានពាន ឬលេខល្អក៏ដោយ ។ កីឡាករ ហេង បញ្ញា ថ្លែងទៀតថា ក្នុងនាមជាកីឡាករកម្ពុជា មកកាន់ឆាកអន្តរជាតិ ត្រូវតែចូលរួមប្រណាំងអោយចប់ និង សូមថ្លែងអំណរគុណដល់ក្រុមការងារជាង ដែលបានលះបង់កម្លាំងកាយចិត្តជួសជុលមិនយប់ឬថ្ងៃធ្វើឱ្យការប្រណាំងប្រកបដោយរលួន ជាពិសេស…
-
ឯកឧត្តម កែវ រ៉េមី ៖ យើងចង់ឃើញទង់ជាតិបង្ហោះ និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត នៅប្រទេសឥណ្ឌា

(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤-ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានលើកឡើងថា ៖«ខ្ញុំចង់ឃើញទង់ជាតិបង្ហោះឡើង និងភ្លេងជាតិខ្មែរបន្លឺឡើងម្តងទៀត ក្នុងការប្រកួតកីឡាតេក្វាន់ដូ ITF ជើងឯកអាស៊ី នៅប្រទេសឥណ្ឌា»។ នេះជាការលើកឡើងរបស់ឯកឧត្តមប្រធានសហព័ន្ធ ក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពីការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកអាស៊ី លើកទី១០ នៅប្រទេសឥណ្ឌា និងពិធីប្រគល់វិញ្ញាបនបត្រដាន់អន្តរជាតិ ដែលបានធ្វើឡើង កាលពីល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ថា ៖«ឆ្នាំនេះ យើងមានបញ្ហាប្រឈមខ្លះដែរ គឺកីឡាករល្អរបស់យើងមានខ្លះមិនបានចូលរួម ជាក់ស្ដែងដូចលោកគ្រូ ប៉ាល់ ជីវ័ន ជាដើមដែលជាម្ចាស់មេដាយមាសពិភពលោករបស់យើង។ យើងមើលឃើញថា កីឡាករមកពីប្រទេសខ្លាំងៗមួយចំនួនបានចូលរួមជាគូប្រជែងរបស់យើងមានដូចជាម្ចាស់ក្បាច់គុនដើម កូរ៉េខាងជើង រុស្ស៊ី និងកាហ្សាក់ស្ថានជាដើម ដោយប្រទេសទាំងអស់នេះខ្លាំងៗណាស់។ ទោះបីជាយ៉ាងណាខ្ញុំសូមឱ្យកីឡាករយើងប្រឹងប្រែងឱ្យបានខ្លាំងបំផុត ដើម្បីអាចដណ្តើមយកមេដាយមកជូនជាតិមាតុភូមិ»។ ឯកឧត្តមប្រធានសហព័ន្ធ ITF បានកោតសរសើរ និងវាយតម្លៃខ្ពស់ពីកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីកម្ពុជា…
-
ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ ផ្តោតសំខាន់ គឺការរិតចំណងមិត្តភាព

ភ្នំពេញ៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំចាប់ពូល ការ ប្រកួតវាយសីមិត្តភាពជាតិ និងអន្តរជាតិ ពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកទី១ កាលពីល្ងាចថ្ងៃទី១៥ ខែ សីហា ឆ្នាំ២០២៤ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានថ្លែងថា ការប្រកួតនេះរៀបចំឡើងមានពានរង្វាន់ចំនួន៣ គឺពានរង្វាន់ទី១ សម្រាប់អន្តរអគ្គចំណុះឱ្យក្រសួងមហាផ្ទៃ ពានរង្វាន់ទី២ សម្រាប់ក្លិបវាយសី ឬសមាគមកីឡាវាយសីទូទាំងប្រទេសនិងពានរង្វាន់ទី៣ ជាពានរង្វាន់អន្តរជាតិ សម្រាប់កងកម្លាំងអនុវត្តច្បាប់នៃប្រទេសអាស៊ាន ដែលមាន៥ប្រទេស មានកម្ពុជាម្ចាស់ផ្ទះ ថៃ វៀតណាម សង្ហបុរី និងប្រទេសម៉ាឡេស៊ី។ ពានរង្វាន់ទាំង៣នេះគឺស្ថិតក្នុងថ្ងៃប្រកួតជាមួយគ្នា ដែលមានរយៈពេល៣ថ្ងៃស្ថិតនៅចន្លោះពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាបឋមសិក្សា ពញាហុកនេះឯង។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ព្រមទាំងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាជាមួយបណ្ដាក្លឹបកីឡាវាយសីយុវជនជានគរបាលប្រទេសនានាក្នុងតំបន់។ ឯកឧត្តមរដ្ឋលេខាធិការ មានប្រសាសន៍បន្ថែមថា ពានរង្វាន់នេះ បង្កើតឡើងក្នុងគោលបំណងរួមចំណែកលើកកម្ពស់វិស័យកីឡាក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា…
-
កីឡាករ វង្ស គឹមហួត៖ ទោះខាតពេល ៣០នាទី ដោយសារក្រឡាប់តែនៅធ្វើបានល្អ

ថៃ៖ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា នៅដំណាក់កាលទី៣នេះ ក្រុម VKH Racing កម្ពុជាធ្វើបានល្អទោះបីក្រឡាប់មួយជុំកន្លះ តែយើងបានជួយខ្លួនឯងរួច និងបន្តការប្រណាំងរហូតដល់ចប់ សម្រាប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ការបញ្ជាក់នេះក្រោយបញ្ចប់ការប្រណាំងដំណាក់កាលទី៣ នៅហួហ៊ីន លើចម្ងាយផ្លូវសរុបជាង១៦៨គីឡូម៉ែត្រ។ កីឡាករប្រណាំងមានបទពិសោធន៍ជាង១០ឆ្នាំ រូបនេះ ក្រុម VKH Racing យើងអាចល្អគួរសមអាចរំកិលទៅមុខតិចតួច គឺប្រៀបធៀបអ្នកចេញមុនយើង និងក្រោយយើង ដោយសារការចាប់ផ្តើមចេញពេលព្រឹក និងល្ងាចសិតសឹងល្អ យើងចេញយឺតតែមិនដល់លឿនជាងគេ គឺចេញលេខ២៦ មកដល់លេខរៀងទី២១ ។ គួរបញ្ជាក់ថា ព្រឹត្តាការណ៍ប្រណាំងឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2024 បានបញ្ចប់៣ដំណាក់កាល និងបន្តការប្រណាំងដំណាក់កាលទី៤ លើចម្ងាយផ្លូវសរុបជាង ១៧២គីឡូម៉ែត្រ ពីខេត្តរ៉ាតឆាបូរី ឆ្ពោះទៅខេត្តកាន់ឆាណាក់បូរី៕ អត្ថបទ-រូបភាពៈ លោក ចាន់ វិចិត្រ
-
មន្ត្រី គ្រូបង្វឹក អត្តពលិកពិការ ៣៥នាក់ទទួលការ បណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ

ផ្នំពេញ៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានបើកវគ្គបណ្ដុះបណ្ដាលស្តីពីច្បាប់ និង បច្ចេកទេស កីឡាអុកអន្ដរជាតិ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៤ ខែសីហាដល់ថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៤ ជូនដល់ មន្ត្រី គ្រូបង្វឹក អត្តពលិកពិការ ព្រមទាំងអ្នកស្នេហាវិស័យកីឡាអុកអន្ដរជាតិ សរុប ចំនួន៣៥ នាក់ នៅ មជ្ឈមណ្ឌលជាតិនៃជនពិការតេជោសែន រាជធានីភ្នំពេញ ។ ថ្លែងក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាល នាព្រឹកថ្ងៃទី១៤ ខែសីហា ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ ទទួលបានកិច្ចសហការពីក្រសួងអប់រំ យុវជន និងកីឡា គឺជាវគ្គ ដ៏សំខាន់មួយ ក្នុងការផ្តល់ចំណេះដឹងជូនដល់ មន្ត្រី គ្រូបង្វឹក និង អត្តពលិកពិការ យល់ដឹងពីច្បាប់ និង បច្ចេក ទេស នៃកីឡាអុកអន្ដរជាតិ ។ ឯកឧត្តមបញ្ជាក់ថា នេះជាលើកទី១ ដែលគណៈកម្មការប៉ារ៉ាឡាំពិកកម្ពុជា បានរៀបចំវគ្គនេះឡើង ដើម្បីលើកកំពស់ការយល់ដឹងអំពីច្បាប់ បច្ចេកទេសនៃការប្រកួត សំដៅបង្កើនធនធាន មន្ដ្រីបច្ចេកទេស…
-
ឯកឧត្តម ខូវ ឆាយ ស្នើឱ្យមហាជនស្វែងយល់ពីនិតិវិធីដាក់ពិន្ទុឱ្យបានច្បាស់លាស់មុនវាយប្រហាលើវិជ្ជាជីវៈចៅក្រមអាជ្ញាកណ្តាល

ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានស្នើរឱ្យមហាជនដែលជាអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរស្វែងយល់ឱ្យបានស៊ីជម្រៅលើនិតិវិធីដាក់ពិន្ទុរបស់មន្រ្តីអាជ្ញាកណ្តាលចៅក្រម មុននិងវាយប្រហារទៅលើវិជ្ជាជីវៈរបស់ពួកគាត់ ។ ការថ្លែងបញ្ជាក់ បែបនេះ របស់ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងសន្និសីទ សារព័ត៌មានប្រកាសដាក់ចេញផ្សព្វផ្សាយនៅសៀវភៅបទបញ្ជាការប្រកួតថ្មី និងបកស្រាយអំពីលទ្ធផលការប្រកួតរបស់កីឡាករព្រុំ សំណាង និង កីឡាករប្រេស៊ីល លូកាស ក្នុងការប្រកួតដណ្តើមខ្សែក្រវ៉ាត់មាស ដែលធ្វើឱ្យទស្សនិកជនមានការទិកទៀនចំពោះលទ្ធផលនៃការប្រកួត ។ ឯកឧត្តម ខូវ ឆាយ បានគូសបញ្ជាក់ថា ការប្រកួតដែលមានលក្ខណៈចំរ៉ុងចំរាស់លទ្ធផល ទោះបីមិនមានការដាក់ពាក្យបណ្តឹង ក៏សហព័ន្ធនិងលើកយកមកត្រួតពិនិត្យ ដើម្បីស្វែងរកភាពពិតនៅក្នុងការវាយតម្លៃលើការដាក់ពិន្ទុរបស់មន្រ្តីដឹកនាំការប្រកួត ដើម្បីស្វែងរកយុត្តិធម៌ជូនកីឡាករ ក៏ដើម្បីលាងភាពស្អាត់ស្អំជូនមន្រ្តីរបស់សហព័ន្ធ ពិសេស គឺ វែកញែកឱ្យដល់សាធារណៈជនបានយល់អំពីនិតិវិធីដាក់ពិន្ទុរបស់ចៅក្រមផងដែរ។ ឯកឧត្តម ប្រធានសហព័ន្ធ បានពន្យល់ថា សម្រាប់ការដាក់ពិន្ទុក និងការកាត់សេចក្តីរបស់ចៅក្រមអាជ្ញាកណ្តាល ក្នុងការប្រកួតរបស់កីឡាករ ព្រុំ សំណាង និងកីឡាករ លូកាស គឺអនុវត្តទៅតាមច្បាប់កត្តិយុទ្ធត្រឹមត្រូវដែលបានចងក្រងយ៉ាងច្បាស់លាស់ ដោយមានការទទួលស្គាល់ពីគណៈកម្មាធិការប្រតិបត្តិរបស់សហព័ន្ធតាមរយៈកិច្ចប្រជុំសម្រេចចំនួន៣ដងដែរ។ ជាមួយគ្នានេះសៀវភៅបទបញ្ជាការប្រកួតនេះក៏បានដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលចៅក្រមអាជ្ញាកណ្តាល ជាការបញ្រ្ជាបចំណេះដឹងឱ្យមន្រ្តីយើងទាំងអស់បានយល់ និងដឹងកាន់តែច្បាស់អំច្បាប់កត្តិយុទ្ធដែលបានចងក្រងយ៉ាងច្បាស់លាស់ ។ ដូច្នោះហើយសូមឱ្យអ្នកគាំទ្រទាំងអស់ស្វែងយល់ឱ្យបានច្បាស់លាស់ថា សម្រាប់មន្រ្តីយើងទាំងអស់យើងមានបទបញ្ជាការប្រកួតយើងត្រឹមត្រូវដែលប្រើប្រាស់ដើម្បីរៀបចំការប្រកួត មិនមែនយើងវិនិច្ឆ័យការប្រកួតដោយប្រើប្រាស់អារម្មណ៍គ្មានចំនេះជំនាញច្បាស់លាស់នោះទេ ។ ឯកឧត្តម…
-
កម្មវិធីថ្នាលគុនខ្មែររៀបចំដោយសហព័ន្ធគុនខ្មែរផ្តល់ឱកាសដល់ការផលិតធនធានថ្នាលទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តម ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គូសបញ្ជាក់ ក្នុងសន្និសីទសារព័ត៌មានថា ការប្រកួតកម្មវិធីថ្នាលគុនខ្មែរ ដែលរៀបចំដោយសហព័ន្ធ ក្រោមកិច្ចសហការពីប៊ូស្រ្តង គឺជាការបើកទំព័រសករាជថ្មីមួយ នៅកីឡដ្ឋានស្តាតចាស់ ដើម្បីបន្តគោលដៅ ផលិតធនធានថ្នាលទូទាំងប្រទេស ដែលជាធនធានកីឡាករបន្តវេន។ ឯកឧត្តម ខូវ ឆាយ បន្ថែមថា តាមរយៈព្រឹត្តិការណ៍ប៊ូស្ត្រងថ្នាលគុនខ្មែរនេះ ក៏ដូចជាការប្រកួតថ្នាលគុនខ្មែរផ្សេងៗទៀត នាពេលខាងមុខ នឹងផ្តល់ឱកាសដល់យុវជនថ្នាលនៅតាមក្លឹបប្រដាល់គុនខ្មែរទូទាំងប្រទេសបានចូលរួមបញ្ចេញសមត្ថភាព ដកពិសោធន៍ ក្នុងការបង្កើនគុណផលបច្ចេកទេសឱ្យកាន់តែប្រសើរ ដើម្បីឈានទៅចូលរួមប្រកួតធំៗ ទាំងក្នុងស្រុក និងក្រៅស្រុក នាថ្ងៃអនាគត។ ឯកឧត្តម ខូវ ឆាយ នេះជាបានគូសបញ្ជាក់ទៀតថា ទិសដៅនៃផែនការមេ នៃយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមានគោលដៅបង្កើន និងផលិតបន្ថែមធនធានកីឡាករ កីឡាការិនីវ័យក្មេង ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារប្រកួតទាំងក្នុងស្រុក និងក្រៅស្រុក ខណៈវិស័យកីឡាប្រដាល់គុនខ្មែរកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។ កម្មវិធីប្រកួតនៅក្នុងស្រុក ក្នុង១សប្តាហ៍ មាន១៨កម្មវិធី ដោយបង្ហាញពីការគាំទ្រយ៉ាងខ្លាំងក្លាពីប្រជាពលរដ្ឋខ្មែរ ដែលធ្វើឱ្យក្រុមហ៊ុនដៃគូអភិឌ្ឍងាកមកគាំទ្របង្កើតកម្មវិធីប្រកួតប្រភេទកីឡាអត្តសញ្ញាណជាតិមួយនេះកាន់តែខ្លាំងក្លាយ។ សូមបញ្ជាក់ថា ការប្រកួត ប៊ូស្រ្តងថ្នាលគុនខ្មែរ នឹងត្រូវប្រកួត នាយប់ថ្ងៃទី១៤ សីហានេះ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់…