Category: កីឡា

  • ឯកឧត្ដម មាន ចាន់យ៉ាដា ៖ កីឡា ធ្វើឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ មានសាមគ្គីភាព និង មិត្តភាព

    ឯកឧត្ដម មាន ចាន់យ៉ាដា ៖ កីឡា ធ្វើឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ មានសាមគ្គីភាព និង មិត្តភាព

    (ឧត្ដរមានជ័យ)៖ ការប្រកួតកីឡា គឺជាការជួបជុំគ្នាពីមជ្ឈដ្ឋានសង្គម ដើម្បីផ្លាស់ប្ដូរបទ​ពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គី ចេះអធ្យាស្រ័យ រួបរួមគ្នា កីឡា​មាន​សារៈសំខាន់ធ្វើឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ នឹងធ្វើឲ្យមានការសាមគ្គីភាព និងបង្កើតមិត្តភាព ។ នេះគឺជាលារលើកឡើងរបស់ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក្នុងពិធីបិទការប្រកួតកីឡា ដើម្បីទាំងអស់គ្នាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ ដែលរៀបចំឡើងដោយ មន្ទីរអប់រំយុវជន និងកីឡាខេត្តឧត្ដរមានជ័យ នៅបរិវេណ​ទីលានបាល់ទាត់ វិទ្យាល័យសំរោង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។ លោក ប៉ិច រតនា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថា ការប្រកួត​កីឡាដើម្បីទាំងអស់គ្នានេះគឺមាន០៥វិញ្ញាសា រួមមាន៖ ១.ផ្នែកអត្តពលកម្ម (បុរស -នារី ) ២.វាយសីបុរស ៣.ប៉េតង់ និងប៊ូល (បុរស- នារី) ៤.បាល់ទះបុរស ៥.បាល់ទាត់បុរស។ ជាលទ្ធផល-វិញ្ញាសាផ្នែកអត្តពលកម្ម ចំណាត់ថ្នាក់លេខ១ បានទៅលើ កីឡាករស្រុកបន្ទាយអំពិល-វិញ្ញាសាវាយសី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាករ ស្រុកអន្លង់វែង-វិញ្ញាសាប៉េតង់…

  • ឯកឧត្តម ហឿង សុផុន អំពាវនាវ អាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ សូមផ្តល់ឱកាស​ឱ្យជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា

    ឯកឧត្តម ហឿង សុផុន អំពាវនាវ អាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ សូមផ្តល់ឱកាស​ឱ្យជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា

    ភ្នំពេញ៖ ឯកឧត្តម ហឿង សុផុន រដ្ឋលេខាធិការ ក្នុងនាមឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ​ស្ប៉េស្យាល់អូឡាំកកម្ពុជា បានអំពាវនាវ ក្នុងពិធីបើកការប្រកួតកីឡាស្ប៉េស្យាល់​អូឡាំពិក​ថ្នាក់ខេត្តប្រចាំឆ្នាំ២០២៤ ខេត្តស្វាយរៀង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ថា សូមអាណាព្យាបាល គ្រប់ភាគីពាក់ព័ន្ធ ផ្តល់ឱកាសអោយជនពិការខ្សោយសតិបញ្ញា បានហ្វឹកហាត់ និងលេងកីឡា ។ ឯកឧត្តម បន្តថា គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់​ចំណេញ មានការទទួលខុសត្រូវក្នុង ការអភិវឌ្ឍ ចលនាកីឡាជនបញ្ញាខ្សោយទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាជាអង្គការសង្គមកីឡា ដែលទទួលបន្ទុក​ជនពិការខ្សោយសតិបញ្ញាឱ្យទទួលបាន សិទ្ធិពេញលេញ ក្នុងការចូលរួមសកម្មភាព​ក្នុង​សង្គមតាមរយៈវិស័យកីឡា ដែលធ្វើឱ្យពួកគាត់ទទួលបាននូវ សុខុមាលភាព និងមាន​ភាព ក្លាហាន មានបញ្ញាស្មារតីរឹងមាំ សីលធម៌ថ្លៃថ្នូរ និងភាពរាក់ទាក់ពី សំណាក់អាណា​ព្យាបាល និងកីឡាករ កីឡាការិនីដទៃទៀត និងជៀសផុតពីការរើសអើងផ្សេងៗ​នៅក្នុង​សង្គម។ ជាពិសេសផ្តល់ឱកាសដល់ក្មួយៗជនពិការខ្សោយសតិបញ្ញាបានហ្វឹកហាត់ និងចូលរួមប្រកួតកីឡា ដែលបង្ហាញនូវការយកចិត្តទុកដាក់របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដល់ជនពិការ ព្រមទាំងអនុវត្តតាមគោលការច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់ សិទ្ធិជនមានពិការភាព។ ឯកឧត្តម…

  • ការប្រកួតបាល់ទាត់ហ្វូតសាល ខេមអេដ រដូវកាល ២០២៤ មាន ១៩ក្រុមចូលរួម

    ការប្រកួតបាល់ទាត់ហ្វូតសាល ខេមអេដ រដូវកាល ២០២៤ មាន ១៩ក្រុមចូលរួម

    ភ្នំពេញ៖ វិទ្យាស្ថានខេមអេដបានរៀបចំកម្មវីធីបើកការប្រកួតខេមអេដ រដូវកាលថ្មី ២០២៤ នៅទីលាន T-Soccer រាជធានីភ្នំពេញ ជាមួយគោលដៅសំខាន់ៗមួយចំនួន ក្នុងការបង្កើនសុខមាលភាពរបស់កីឡាករ និងត្រៀមចូលរួមការប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ ។ នៅក្នុងកម្មវិធីបើកនេះ មានការចូលរួមពីសំណាក់សាស្ត្រាចារ្យ ប្រចាំវិទ្យាស្ថាន ដូចជា លោកបណ្ឌិតសាស្ត្រាចារ្យ ព្រុំ វិរៈ និង លោកបណ្ឌិតសាស្ត្រាចារ្យ Kenneth Paul Charman។ លោកសាស្រ្តាចារ្យទាំងពីរលើកឡើងអំពីសារៈសំខាន់របស់កីឡាចំពោះសិស្សនិស្សិតគ្រប់គ្នា ដែលផ្តល់ផលប្រយោជន៍ចំពោះសុខភាពរាងកាយ និងផ្លូវចិត្តផងដែរ។ ការប្រកួតនេះដំណើរការពីថ្ងៃទី១០ ខែសីហារហូតដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ក្រៅពីការប្រកួតបាល់ទាត់បុរស វិទ្យាស្ថានខេមអេដ ក៏មានការប្រកួតកីឡាផ្សេងៗផងដែរ ដូចជាបាល់ទាត់នារីក្នុងសាល បាល់បោះបុរស-នារី និងការប្រកួតកីឡាអត្តពលកម្មផងដែរ។ ការប្រកួតកីឡាបាល់ទាត់ក្នុងសាល ឆ្នាំ២០២៤នេះ មានក្រុមសិស្សនិស្សិតចូលរួមចំនួន១៩ក្រុម ក្នុងនោះសិស្សកំពុងសិក្សាបរិញ្ញាបត្រចំនួន ១០ក្រុម និងអតីតនិស្សិត និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ សិស្សសិក្សាកម្មវីធី ACCA/CAT ចំនួន៩ក្រុម។ គួរបញ្ជាក់ថា សិស្សនិស្សិតវិទ្យាស្ថានខេមអេដ តែងតែចូលរួមប្រកួតកីឡាយ៉ាងច្រើន ដូចជាកីឡាឧត្តមសិស្សា ក្រោមការរៀបចំរបស់ក្រសួងអប់រំ យុវជន…

  • កូនខ្មែរ ២រូប ប្តេជ្ញាយកពានឱ្យបាន ពីការប្រណាំងរថយន្តឆ្លងកាត់​ឧបសគ្គកម្រិតអាស៊ី

    កូនខ្មែរ ២រូប ប្តេជ្ញាយកពានឱ្យបាន ពីការប្រណាំងរថយន្តឆ្លងកាត់​ឧបសគ្គកម្រិតអាស៊ី

    ថៃ៖ កីឡាករកម្ពុជា២រូប វង្ស គឹមហួត និងហេង បញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថានឹង យកពានឱ្យបានពីការប្រណាំងរថយន្តកម្រិតអាស៊ី ដោយបន្លំជើងខ្លាំងៗមកពី ១០ប្រទេស ។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើកការប្រណាំងរថយន្ត​ឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី (Asia Cross Country Rally 2024) នៅខេត្តសូរ៉ាត់ថានី ប្រទេសថៃ នាល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អតីតម្ចាស់ពាន class សាំង ឆ្នាំ២០២២ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ រយៈពេលជាង១០ឆ្នាំ ជាអ្នកបើកបរ និងជាជំនួយការអ្នកបើកបរ បានបង្ហាញជំនឿចិត្តខ្ពស់ជាមួយដៃគូរបស់ខ្លួន នឹងប្រឹងប្រែងអោយអស់ពីសមត្ថភាព សហការគ្នាអោយល្អទាំងក្រុម SERVICE និងក្រុមការងារ ដើម្បីស្វែងរកជ័យជំនះជូនកម្ពុជាអោយបាន។ កីឡាករពោពេញអោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំង Rally ឆ្នាំនេះ មានរថយន្តចូលរួមច្រើនរហូត៤៥គ្រឿង រីឯ Class សាំង ៩គ្រឿង មកពី ១០ប្រទេស សុទ្ធសឹងតែខ្លាំង ជាមួយនឹងរថយន្តប្រណាំងថ្មី…

  • កីឡាករ ហេង បញ្ញា ៖ Rally ឆ្នាំនេះ មានការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ តែក្រុម VKH Racing ប្តេជ្ញាធ្វើអោយបានល្អ

    កីឡាករ ហេង បញ្ញា ៖ Rally ឆ្នាំនេះ មានការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ តែក្រុម VKH Racing ប្តេជ្ញាធ្វើអោយបានល្អ

    (ភ្នំពេញ)៖ ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤នេះ គណកម្មការបានធ្វើការផ្លាស់ប្តូរលក្ខនិ្តកៈខ្លះៗ គ្រប់រថយន្តប្រណាំង ទាំងប្រភេទរថយន្តសាំង និងម៉ាស៊ូត ទៅតាមច្បាប់បញ្ញាតិអន្តរជាតិ (FIA) ។ នេះជាការបញ្ជាក់របស់អ្នកប្រណាំងវ័យក្មេង ហេង បញ្ញា ក្រោយគណកម្មការត្រួតពិនិត្យរួច នាខេត្តសូរ៉ាត់ថានី ប្រទេសថៃ នារសៀលថ្ងៃទី១០ សីហា ។ ឆ្នាំនេះគណកម្មការតម្រូវអោយគ្រប់រថយន្តប្រណាំងប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៧ មីន សម្រាប់រថយន្ត Class សាំង ចំនុចនេះធ្វើអោយរយន្តយើងធ្លាក់កម្លាំងបន្តិច រីឯរថយន្ត Class ម៉ាស៊ូត ប្រើរន្ធខ្យល់កហ្គាត្រឹមតែ ៣៩ មីន។ ហេង បញ្ញា បន្ថែមថា សម្រាប់ឆ្នាំនេះ ក្រុម VKH Rally Racing បានទន្ទឹមរងចាំរយៈពេលមួយឆ្នាំហើយ ពីព្រោះឆ្នាំមុនយើងខកខាន…………. ដាក់សម្ភាសន៍ ….. ១នាទី២៣វិនាទី……. ។ ដោយឡែកកីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally…

  • ប្រធានក្លិប CFB ចាត់ទុកវិស័យឯកជន ជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍន៍​កីឡាយាន​យន្ដ និងទាក់ទាញវិស័យទេសចរណ៍

    ប្រធានក្លិប CFB ចាត់ទុកវិស័យឯកជន ជាដៃគូសំខាន់ ក្នុងការអភិវឌ្ឍន៍​កីឡាយាន​យន្ដ និងទាក់ទាញវិស័យទេសចរណ៍

    (ភ្នំពេញ)៖ ​លោក រ៉េម បូ ប្រធានក្លិប Cambodia Family Biker បានចាត់ទុក​វិស័យឯកជន គឺជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហការគាំទ្ររៀបចំព្រឹត្តិការណ៍ ក៏ដូច​ជាចូល​រួមអភិវឌ្ឍវិស័យកីឡាយានយន្ដ និងទាក់ទាញវិស័យទេសចរណ៍​មកកាន់​នៅកម្ពុជា ។ ការអះអាងនេះ បន្ទាប់ពីលោកបានដឹកនាំក្រុមកីឡាករម៉ូតូធំរបស់ខ្លួន ចូលរួមអបអរសម្ពោធនិមិត្ដសញ្ញាថ្មី និងជប់លៀងមហាគ្រួសារ ZIC (ហ្ស៊ីក) កាលពី​ល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ។ លោក រ៉េម បូ បានបញ្ជាក់ថា ការចូលរួមអបអរនេះ ក៏ព្រោះលោក​បានមើល​ឃើញ​ពីការរួមចំណែករបស់ក្រុមហ៊ុនកន្លងមកក្នុងវិស័យកីឡាយានយន្ដនៅកម្ពុជា ស្រប​ពេលលោកក៏គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយ នាខែវិច្ឆិកា ដោយនឹងអញ្ជើញ​ក្រុមហ៊ុនចូលរួមសហការផងដែរ។ ប្រធានក្លិប Cambodia Family Biker បន្តថា ខ្ញុំសប្បាយរីករាយដែលមានក្រុមហ៊ុនឯកជន ជាដៃគូក្នុងការជម្រុញវិស័យ​កីឡាយាន​យន្ត ជាពិសេស វិស័យម៉ូតូត្រៃ ម៉ូតូធំ រថយន្តប្រណាំង ដើម្បីអោយកីឡាករប្រណាំង​មានលទ្ធផលចូលរួមប្រណាំងទាំងក្នុង និងក្រៅស្រុក និងឧបត្ថម្ភអ្នករៀបចំ​មានធន​ធានថវិកាច្រើនដើម្បីរៀបចំព្រឹត្តការណ៍ប្រណាំងអោយច្រើន លើកស្ទួយវិស័យ​មួយ​នេះ​​អោយកាន់តែរីកចំរើន និងចូលរួមទាក់ទាញវិស័យទេសចរណ៍ផងដែរ។ គួរដឹងថា ហ្ស៊ីក បានចូលមកកម្ពុជា តាំងពីឆ្នាំ២០១៣ ហើយក្រៅពីបម្រើឲ្យអតិថិជន​ខ្លួន ក្រុមហ៊ុនតែងផ្សារភ្ជាប់ជាមួយសកម្មភាពកីឡា…

  • ក្រុម VKH Rally Racing បានធ្វើការត្រួតពិនិត្យបច្ចេកទេសរថយន្តប្រណាំង និង ប្រព័ន្ធ សុវត្តិភាពផ្សេងៗ

    ក្រុម VKH Rally Racing បានធ្វើការត្រួតពិនិត្យបច្ចេកទេសរថយន្តប្រណាំង និង ប្រព័ន្ធ សុវត្តិភាពផ្សេងៗ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី០៩ ខែសីហា ក្រុមប្រណាំង Rally បណ្តាប្រទេសទាំង១០ បាន មកដល់ទីតាំងនាខេត្តសូរ៉ាត់ថានី ត្រៀមចូលរួមប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ ២០២៤ (Asia Cross Country Rally 2024) លើចម្ងាយផ្លូវប្រណាំងសរុប ២៤០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣ គឺខេត្តសូរ៉ាត់ថានី ហួហ៊ីន និងខេត្តកាន់ឆាណាក់បូរី ។ កីឡាករ វង្ស គឹមហួត ជំនួយការអ្នកបើកបរ បានអោយដឹងថា ការធ្វើដំណើរពីរាជធានីភ្នំពេញមកដល់ខេត្តសូរ៉ាត់ថានី រថយន្តប្រណាំង រថយន្ត Service និងក្រុមការងារមិនបញ្ហាអ្វីនោះទេ ក្រោយចំណាយពេល៤ថ្ងៃ៣យប់ លើចម្ងាយផ្លូវ១៣០០គីឡូម៉ែត្រ ។ អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ការមកដល់មុននេះ យើងមានពេលវេលាច្រើន ដើម្បីសាកល្បងរថយន្ត និងពិនិត្យពីបច្ចេកទេស កម្លាំងម៉ាស៊ីន គ្រឿងក្រោមរថយន្ត កង់ និងផ្នែកផ្សេងៗ បើខ្វះខាតកន្លែងណា ជួសជុលបន្ថែម។ ក្រុមប្រណាំងខ្លាំងមួយចំនួនធំបានមកដល់បណ្តើរៗហើយ ទាំងរថយន្ត និងម៉ូតូ…

  • មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរឱ្យប្រជាជនចូលរួមថែ​ទាំ​ផ្លូវក្រាលកៅស៊ូជិត១៥០គីឡូម៉ែត្រ

    មន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ សំណូមពរឱ្យប្រជាជនចូលរួមថែ​ទាំ​ផ្លូវក្រាលកៅស៊ូជិត១៥០គីឡូម៉ែត្រ

    បាត់ដំបង៖ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជន​បទ​បានសំណូមពរដល់អាជ្ញាធរ ប្រជាពលរដ្ឋរស់នៅសងខាងផ្លូវក្រាលកៅស៊ូ និងអ្នកប្រើប្រាស់កំណាត់ផ្លូវទាំងប្រាំខ្សែប្រវែង​ជិត១៥០គីឡូម៉ែត្រ​ស្ថិតនៅក្រុង ស្រុក ចំនួនប្រាំបី ក្នុងខេត្តបាត់ដំបង ចូល​រួម​ថែទាំឱ្យបាន​ល្អ ,កុំដឹកធ្ងន់លើសការណែនាំ ប្រយោជន៍ដើម្បីប្រើប្រាស់ផ្លូវនេះ​បាន​យូរអង្វែង។ ផ្លូវប្រភេទក្រាលកៅស៊ូDBSTចំនួនប្រាំបីខ្សែខាងលើមានប្រវែងសរុបជិត១៥០ គីឡូម៉ែត្រ,មានទទឹងខ្នងលើប្រាំម៉ែត្រ និងប្រាំមួយ​ម៉ែត្រ និង​បំពាក់ស្លាកសញ្ញាចរាចរណ៍ចំនួន ៥១០ស្លាក។ផ្លូវទាំងនេះស្ថិត​នៅ​ស្រុក ក្រុងគោលដៅ ដូចជា ស្រុករុក្ខគិរី ស្រុក​មោង​ឫស្សី ស្រុកសង្កែ ស្រុកគាស់ក្រឡ ស្រុកសំឡូត ស្រុករតនមណ្ឌល ស្រុកបាណន់ និង ក្រុងបាត់ដំបង ។ជាផ្លូវស្ថិតក្នុងគម្រោងថែទាំប្រចាំ។ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជា​សមាជិ​ក​គណៈ​​​កម្មា​​​ធិការ​​​​​លទ្ធកម្ម (គ.ល) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤បានដឹកនាំគណៈ​ប្រតិភូ​អន្តរក្រសួងចុះត្រួត​​ពិនិត្យ​និងវាយតម្លៃ​​​ សំណង់សិល្បការ្យ តាម​បណ្តាក្រុង-ស្រុកមួយ​ចំនួនរបស់ខេត្តបាត់ដំបងក្រោយពីបញ្ចប់​សុពលភាព​លើការងារ​ថែទាំជាប្រចាំដំណាក់កាលទី១ លើការងារ​ថែទាំជាប្រចាំ។ ក្នុងពេលចុះត្រួតពិនិត្យឯកឧត្តម អ៊ិន ចន្ថា បានប្រាប់ទូរទស្សន៍​អប្សរាថា ផ្លូវទាំងប្រាំបីខ្សែនេះ ជាសមិទ្ធផលផ្លូវជនបទ។ហេដ្ឋារចនា​សម័្ពន្ធនេះ បាន​ជួយ​សម្រួល​​ដល់ការ​​ដឹកជញ្ជូន​​​ផលិត​ផល​​កសិកម្ម កសិ- ​ឧស្សា​ហកម្ម ការ​ធ្វើដំណើរ​របស់ប្រជាពលរដ្ឋ ​សិស្សា​នុសិស្ស​​ បានកាន់តែឆាប់រហ័ស។ពិសេសការលើកកម្ពស់ជីវភាពប្រជាជន។ តាមរយៈទូរទស្សន៍អប្សរាដដែល ឯកឧត្តមរដ្ឋលេខាធិការក្រសួង​អភិវឌ្ឍន៍ជនបទបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន…

  • ប្រធានសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា ចាប់យកការផ្សព្វ​ផ្សាយ​តាមសាលារៀនជាគោលដៅអភិវឌ្ឍកីឡាបេសប្បល

    ប្រធានសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា ចាប់យកការផ្សព្វ​ផ្សាយ​តាមសាលារៀនជាគោលដៅអភិវឌ្ឍកីឡាបេសប្បល

    (ភ្នំពេញ)៖ លោក ឆែម ដារ៉ា ប្រធានសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា បានអះអាងថា កក្តាដែលសហព័ន្ធកីឡាបេសប្បល និងសុហ្វបលកម្ពុជា បង្កើត កិច្ចសហការជាមួយសកលវិទ្យាល័យបូណាម៉ារី ដោយជ្រើសរើសទីតាំងសកលវិទ្យា ល័យ ជាកន្លែងរៀបចំការប្រកួត កីឡាបេសប្បលហ្វាយមិត្តភាពនេះ ក្នុងគោល​បំ​ណង​បង្ហាញផ្សព្វផ្សាយ ដល់សិស្សនិស្សិតឱ្យងាកមកចាប់អារម្មណ៍ និងចង់ក្លាយ​ជាកីឡាករកីឡាការិនី។ លោក បានគូសបញ្ជាក់ទៀតថា សាលារៀនគឺជាជង្រុកនៃធនធានកីឡាករកីឡាការិនី ជាគោលដៅដែល សហព័ន្ធចង់បាន ព្រោះកីឡាបេសប្បលហ្វាយអាចរីកលូតលាស់​បាននៅកម្ពុជា និងអាចឆ្ពោះទៅរកសក្តានុពលនៃការប្រជែង​មេដាយបានពី​ឆាកអន្តរ​ជាតិ គឺពឹងផ្អែកលើទំពាំងស្នងឬស្សីជាធនធានសំខាន់ចេញពីសាលារៀន ។ ដោយឡែក លោក ស្វាយ ធីរិទ្ធ ទីប្រឹក្សាសាកលវិទ្យាល័យបូណាម៉ារី (BMU) បាន​ថ្លែង​បញ្ជាក់ដែរថា អ្វីដែលជំរុញឱ្យសកលវិទ្យាល័យចាប់ដៃសហកាជាមួយ​សហព័ន្ធ​កីឡាបេសប្បលនិងសុហ្វបលកម្ពុជា នាំយកប្រភេទកីឡាបេសប្បលហ្វាយ​មកផ្សព្វ​ផ្សាយនាពេលនេះ គឺដោយសារប្រភេទកីឡាថ្មីមួយនេះ បានបង្ហាញអំពី​សាមគ្គីភាព​មិត្តភាពជាក្រុម ពិសេស គឺផ្តល់នូវសមភាពយ៉េនឌ័រល្អខុសពីកីឡាផ្សេងៗ។ទន្ទឹមជាមួយគ្នានេះដែរ លោក ក៏បានបង្ហើបអំពីគម្រោងនៃការបង្កើតក្រុមចំនួន ២ប្រចាំ​សកលវិទ្យាល័យ ជាចលនាគាំទ្រលើកកម្ពស់វិស័យកីឡា​បេសប្បល​ហ្វាយផងដែរ។ សូមបញ្ជាក់ថា តាមការគ្រោងទុកសាកលវិទ្យាល័យបូណាម៉ារី (BMU)តាមរយៈកិច្ច​សហការភាពជាដៃគូជាមួយសហព័ន្ធកីឡាបេសប្បលនិងសុហ្វបលកម្ពុជា នឹងផ្តល់​ការគាំទ្រ ដោយផ្តល់នូវអាហាររូបករណ៍ចំនួន៦កន្លែងសម្រាប់កីឡាករកីឡាករការិនី ក្នុងព្រឹត្តិការណ៍ប្រកួតបេស្បលហ្វាយលីគលើកទី១ នៅក្នុងពហុកីឡដ្ឋានជាតិ ដែល​ចាប់ផ្តើម នៅថ្ងៃទី២២និង២៣ ខែ សីហា ឆ្នាំ២០២៤។…

  • ឯកឧត្តម ហួត ហាក់ ៖​«កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាព​សុខដុម​រមនា​របស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍ​វិស័យកីឡានៅកម្ពុជា

    ឯកឧត្តម ហួត ហាក់ ៖​«កីឡារស់ក្នុងសន្ដិភាព» ឆ្លុះបញ្ចាំងពីភាព​សុខដុម​រមនា​របស់ប្រជាជនជាមួយនឹងសុខសន្ដិភាព ស្ថិរភាពពេញលេញ និងការអភិវឌ្ឍ​វិស័យកីឡានៅកម្ពុជា

    (ភ្នំពេញ)៖ ល្ងាចថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខក្រុមកីឡាករ​យុវជនក្រសួងអធិការកិច្ច ដើម្បីផ្តល់ជាកម្លាំងចិត្តដល់ក្រុមកីឡាកររបស់គ្រួសារ​អធិការកិច្ច។ ក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព និងក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានបន្តសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម​លើគ្រប់វិស័យ ជាពិសេសវិស័យកីឡា។ ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមយ៉ាងមុតមាំ ថាក្រុមកីឡាបាល់ទាត់ របស់គ្រួសារអធិការកិច្ច បន្តស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងសហការជាក្រុម ដោយប្រកាន់ខ្ជាប់​នូវការ​គោរពនូវវិធានលក្ខន្តិកៈនៃការប្រកួត ដើម្បីឈានទៅដណ្តើមបាននូវជ័យជម្នះ និង​កិត្តិ​យស​ជូនក្រសួងអធិការកិច្ច ៕ ដោយ ៖ ហេង សម្បត្តិ