Category: កីឡា

  • កីឡាករគុនខ្មែរ ផេង សុបញ្ញា រំពឹងការបង្ហាញវត្តមានលើកទី១ ក្នុងគុនចម្រុះជើងឯកអាស៊ីនៅកម្ពុជាដណ្តើមបានមេដាយលើកមុខមាត់ប្រទេស

    កីឡាករគុនខ្មែរ ផេង សុបញ្ញា រំពឹងការបង្ហាញវត្តមានលើកទី១ ក្នុងគុនចម្រុះជើងឯកអាស៊ីនៅកម្ពុជាដណ្តើមបានមេដាយលើកមុខមាត់ប្រទេស

    (ភ្នំពេញ)៖ទើបតែអាយុ ១៧ឆ្នាំ ក្រោយលេចធ្លោនៅក្នុងគុនខ្មែរ ផេង សុបញ្ញា ត្រូវបានផ្តល់ឱ្យកាសចូលប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ នៅលើទឹកដីកម្ពុជា នាពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកក្តា ឆ្នាំ២០២៤ ។ ផេង សុបញ្ញា អ្នកស្នងគុនខ្មែរ បានរៀនរាប់ថា សម្រាប់ការប្រឡូកនៅក្នុងកម្មវិធីប្រកួតគុនចម្រុះនេះ គឺជាលើកទី១ អារម្មណ៍នៅក្នុងចិត្តរំភើបផងនិងលាយលំជាមួយនិងកាភ័យខ្លាចខ្លះផងដែរ។ព្រោះគុនចម្រុះគុនខុសពីការប្រកួតគុនខ្មែរ ដោយមានទាំងកាវាយ និងកាច់ក្លេគ្នាថែមទៀតផង ដែលទាមទាការប្រកម្លាំងបច្ចេកទេសខ្លាំង។ តែទោះជាបែបនេះក្តី បញ្ញា រំពឹងខ្ពស់ថា ការប្រកួតប្រជែងនៅលើទឹកដីខ្លួនឯង នឹងធ្វើបានល្អ ប្រជែងដណ្តើមបានមេដាយកម្រិតណាមួយជូនកម្ពុជាជាក់ជាមិនខាន ដ្បិតការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រកួតដ៏ធំមួយនេះ គឺប្រឹងអស់កម្លាំងកាយចិត្ត ។ ជុំវិញការប្រកួតខាងលើនេះ ពន្លកថ្មីគុនខ្មែររូបនេះ ក៏អំពាវនាវឱ្យអ្នកគាំទ្រគុនខ្មែរទាំងអស់ចូលរួមទស្សនាគាំទ្ររូបគេ និងកីឡាករកីឡាការិនីកម្ពុជាដែលមានវត្តមានប្រកួតតំណាងឱ្យប្រទេសកម្ពុជាមកចូលរួមទស្សនាលើកទឹកចិត្តឱ្យបានច្រើនកុះករនៅកន្លែងប្រកួត ដើម្បីជាការលើកទឹកចិត្ត និងធ្វើឱ្យកីឡាករកីឡាការិនីយើងកាន់តែមានកម្លាំងចិត្តប្រកួត ។ សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ កម្ពុជាបានមានសមាសភាពកីឡាករគុនខ្មែរល្បីៗចូលរួមជាច្រើន ក្នុងនោះ សមាសភាពកីឡាករ ផេង សុបញ្ញា ត្រូវប្រកួតលើប្រភេទទម្ងន់ ៥៦គីឡូក្រាម ដោយប្រជែងជាមួយជើងខ្លាំងមកពីបណ្តាប្រទេសក្នុងទ្វីបអាស៊ី៕ ដោយ ៖ ជាវ ចន្ធូ

  • សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជូនកីឡាករកីឡាការិនី២ និងគ្រូបង្វឹក១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងការប្រកួតនៅថៃ

    សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបញ្ជូនកីឡាករកីឡាការិនី២ និងគ្រូបង្វឹក១រូប ចូលរួមបោះជំរុំហ្វឹកហាត់ និងការប្រកួតនៅថៃ

    ភ្នំពេញ៖ ដោយទទួលបានការឯកភាពអនុញ្ញាតជាគោលការណ៍ ពី ឯកឧត្តម អភិសន្តិ បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានឱ្យក្រុមប្រតិភូកីឡាទូកកានូស្រ្ពីងទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្រ្ពីងជ្រើសរើសជើងឯកអាស៊ី ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ មាន គ្រូបង្វឹក កីឡាករ កីឡាការិនី ចំនួន០៣ រូប រួមមាន១- លោក ស្រ៊ុន លាង គ្រូបង្វឹក ២-លោក យ៉ង់ ចាន់ទុំ កីឡាករ ៣-កញ្ញា សុខា លក្ខិណា កីឡាការិនី។ លោក ស្រ៊ុន លាង គ្រូបង្វឹក បានថ្លែងឱ្យដឹងមុនឡើងយន្តហោះ នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា សម្រាប់កម្មវិធីបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតនៅប្រទេសថៃនេះ អត្តពលិកទាំង៣រូប ទទួលបានការឧបត្ថម្ភពីសហព័ន្ធទូកកានូអន្តរជាតិសហការជាមួយសហព័ន្ធទូកានូនិងរ៉ូអ៊ីរបស់ថៃ ចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី១៦ ខែមិថុនា…

  • អគ្គនា​​​យករងនៃអគ្គនាយកដ្ឋានកីឡា ជំរុញឱ្យមន្រ្តី និងគ្រូបង្រៀន ខិតខំ​ក្រេប​ចំណេះ​ដឹង​ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មា​ន និងសារគមនាគមន៍ (ICT) ដើម្បីក្លាយជាធនធានជួយដល់​វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសម្រាប់វេបសាយ

    អគ្គនា​​​យករងនៃអគ្គនាយកដ្ឋានកីឡា ជំរុញឱ្យមន្រ្តី និងគ្រូបង្រៀន ខិតខំ​ក្រេប​ចំណេះ​ដឹង​ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មា​ន និងសារគមនាគមន៍ (ICT) ដើម្បីក្លាយជាធនធានជួយដល់​វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាសម្រាប់វេបសាយ

    ភ្នំពេញ៖ មន្រ្តីក្រសួងអប់រំយុវជន និងកីឡា លោក ដួង មាសចំរើន អគ្គនាយករងនៃអគ្គនាយដ្ឋានកីឡា បានថ្លែងថា បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ គឺជាបច្ចេកវិទ្យាដែលមានជំនាញច្បាស់លាស់ខាងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកដែលសំដៅលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលតាមរយៈឧបករណ៍អេឡិចត្រូនិចដែលអាចជួយឱ្យស្ថាប័នមួយមានលទ្ធភាពទទួលព័ត៌មានបានឆាប់រហ័ស។ ដូច្នោះសិក្ខាសាលា ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ (ICT) មានរយៈពេល ៣ថ្ងៃនេះ ដែលចែករំលែកដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រី និងគ្រូបង្រៀន  លើការគ្រប់គ្រងព័ត៌មាន វិធីប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងសារគមនាគមន៍ និងការរៀបចំដាក់បញ្ចូលឯកសារខ្លឹមសារអប់រំកាយក្នុងកម្មវិធីសិក្សា។ លោក ដួង មាសចំរើន ក្នុងនាម ក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រី និងគ្រូឧទ្ទេស ដែលបានខិតខំប្រឹងប្រែងបំពេញតាមតួនាទី និងភារកិច្ចរៀងៗខ្លួនប្រកបដោយភាពជោគជ័យ ក្នុងការជួយបណ្តុះបណ្តាលធនធានមនុស្សដែលជាគរុសិស្ស គរុនិស្សិតលើមុខវិជ្ជាអប់រំកាយ និងកីឡា ឱ្យក្លាយជាធនធានប្រកបដោយប្រសិទ្ធភាព និងដើរស្របគ្នាជាមួយនឹងគោលនយោបាយជាតិ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងកំណែទម្រង់ស៊ីជម្រៅការងារអប់រំកាយ និងកីឡា ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងធនធានមនុស្សឱ្យក្លាយជាសរសរទ្រូងអភិវឌ្ឍប្រទេសជាតិ នាពេលអនាគត។ ជួសមុខឱ្យថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលជាដៃគូដ៏សំខាន់ក្នុងការអនុវត្តគម្រោងដោយផ្តោតលើការអភិវឌ្ឍន៍គុណភាពគ្រឹះស្ថានឧត្តមសិក្សាអប់រំគ្រូបង្រៀនអប់រំកាយ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន…

  • អត្តពលកម្ម និងហែលទឹក ទទួលបានសិទ្ធិពិសេសចូលរួមកីឡាអូឡាំពិកនៅប្រទេសបារាំង

    អត្តពលកម្ម និងហែលទឹក ទទួលបានសិទ្ធិពិសេសចូលរួមកីឡាអូឡាំពិកនៅប្រទេសបារាំង

    (ភ្នំពេញ)៖ ឯកឧត្តម ញាន សុខវិសាល នាយបេសកម្ម ដឹកនាំប្រតិភូកីឡាកម្ពុជាទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកនៅប្រទេសបារាំង បានថ្លែងឱ្យដឹងថា ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅប្រទេសបារាំង ប្រទេសកម្ពុជាពុំមានកីឡាករកីឡាការិនីជាប់ក្នុងវគ្គជម្រុះចូលរួមឡើយ ពោលគឺទទួលបានត្រឹមតែការផ្តល់សិទ្ធិពិសេស ដែលត្រូវផ្តល់ឱ្យគណៈកម្មាធិការជាតិអូឡាំពិកប្រទេសដែលមិនមានកីឡាករកីឡាការិនីជាប់ក្នុងជម្រុះ មានន័យថា កម្ពុជាត្រូវផ្តល់សិទ្ធិពិសេសចូលរួម លើ២ប្រភេទកីឡា គឺ អត្តពលកម្ម១រូប និងហែលទឹក ២រូប។ នាយបេសកម្មខាងលើ បានឱ្យដឹងទៀតថា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលពុំមានលទ្ធភាពជាប់ក្នុងវគ្គចូលក្នុងកីឡាអូឡាំពិកមាន៤ប្រទេសមានដូចជា កម្ពុជា ឡាវ ព្រុយណេ និងប្រទេសទីម័រ ខណៈថៃមានអ្នកជាប់វគ្គជម្រុះ ៣៨នាក់ ប្រទេសឥណ្តូនេស៊ី ២១នាក់ ប្រទេសម៉ាឡេស៊ី ១៨នាក់ សង្ហបុរី ១៧នាក់ ប្រទេសហ្វីលីនពីន ១២ ប្រទេសវៀតណាម ១០នាក់ និងប្រទេសមីយ៉ាន់ម៉ាមាន ១នាក់។ ឯកឧត្តមថា សម្រាប់ប្រទេសចំនួន៤ ដែលមិនមានអត្តពលិកជាប់ក្នុងវគ្គជម្រុះ ក្នុងនោះមានកម្ពុជាមួយដែរនោះ ត្រូវបានផ្តល់សិទ្ធិចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិកនៅប្រទេសបាំងលើប្រភេទកីឡាដែលមានវិញ្ញសាច្រើន គឺហែលទឹក និងអត្តពលកម្ម។ នាយបេសកម្មរូបនេះ អះអាងទៀតថា ការចូលរួមសម្រាប់កម្ពុជាក្នុងព្រឹត្តិការណ៍អូឡាំពិកនេះ មិនរំពឹងទុកលើជ័យជំនះឡើយ ពោលគឺចូលរួមយកបទពិសោធន៍ នៃការប្រកួតកម្រិតពិភពលោក ហើយសម្រាប់ប្រតិភូ ដែលជាអ្នកដឹកនាំយើងទៅដកស្រង់មើលការរៀបចំព្រឹត្តិការណ៍…

  • អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រំលេចពីគុណប្រយោជន៍ការប្រកួតកីឡាកាបាឌីពិភពលោក

    អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ រំលេចពីគុណប្រយោជន៍ការប្រកួតកីឡាកាបាឌីពិភពលោក

    ភ្នំពេញ៖ការប្រកួតកីឡាកាបាឌីពិភពលោក នឹងរួមចំណែករឹត ចំណងមិត្តភាព សាមគ្គីភាព អរិយធម៌ វប្បធម៌ និងទេសចរណ៍ រវាងកម្ពុជា ឥណ្ឌា និងបណ្តាប្រទេសចូលរួម ។នេះជាការ បញ្ជាក់របស់ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ នៃអគ្គ លេខាធិការ ដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងសន្និសីទ សារព័ត៌មានស្តីពីការរៀបចំការប្រកួតកីឡា កាបាឌី ពានរង្វាន់ ពិភពលោក នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aokwood រាជធានីភ្នំពេញ។ ទាក់ទងនឹងព្រឹត្តិការណ៍ប្រកួតកីឡាកាបាឌីពិភពលោក ខណៈ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ជិន សំណាង ប្រធានក្រុម ការងារកីឡាកាបាឌីកម្ពុជា បានឱ្យ ដឹងថា ការធ្វើ ជាម្ចាស់ផ្ទះការ ប្រកួតកម្រិតពិភពលោក នឹងប្រារព្ធចាប់ពីថ្ងៃ ទី២០ ដល់ ថ្ងៃទី២៥ ខែសីហាខាងមុខដោយមានអត្តពលិកសរុប ជាង ៤០០នាក់ មកពី១៨ប្រទេសចូលរួម ក្នុងនេះ មកពីទ្វីបទាំង៥ ដូចជា ប្រទេសឥណ្ឌា ជាក្រុមការពារតំណែងជើងឯក…

  • អ្នកកីឡាត្រូវចេះបណ្តុះស្មារតីស្រលាញ់ស្មោះត្រង់ចំពោះខ្លួនឯង និងក្រុម

    អ្នកកីឡាត្រូវចេះបណ្តុះស្មារតីស្រលាញ់ស្មោះត្រង់ចំពោះខ្លួនឯង និងក្រុម

    (ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការ ក្រសួងមាហាផ្ទៃ និងជាអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានថ្លែង ទៅកាន់ប្រតិភូ គ្រូបង្វឹកគ្រូជំនួន និង កីឡាករកីឡាការិនី មុនចេញទៅហ្វឹកហាត់និងប្រកួតនៅអន្តរជាតិ នាព្រឹកថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០២៤នេះថា អ្នកកីឡាត្រូវចេះបណ្តុះនូវស្មារតីស្រលាញ់ខ្លួនឯង និងក្រុម ។បើយើងធ្វើបានចំពោះចំនុចសំខាន់ៗទាំងអស់នេះបានហើយ នោះជោគជ័យកើតមាន។ ឯកឧត្តម អនុប្រធានទី២ បានពន្យល់ទៀតថា ទឹកចិត្តជាអ្នកកីឡាចាំបាច់ណាស់មានស្មារតី មោះមុត និងមុតស្រួចបំផុតចំពោះជ័យជំនះ ព្រោះប្រសិនបើយើងខ្លាចរអានោះបរាជ័យ គឺកើត ឡើងចំពោះយើងរហូត។ដូច្នោះយើងត្រូវដាក់ចិត្តថា អ្នកខ្លាំងយ៉ាងណាក៏យើងអាច ប្រកួតបាន និងនូវតែមានឱកាសឈ្នះ នេះជាទស្សនៈវិជ្ជមានសម្រាប់អ្នកកីឡា។ ប្រសិនបើ យើងមិនមានឆន្ទៈ ពង្រឹងទស្សនៈក្លាចបរាជ័យនោះទេ មិនថាឡើយការលេងកីឡាទោះទៅថ្ងៃ អនាគត យើង ជាអ្នកដឹកនាំគ្រួសារទស្សនៈបរាជ័យក៏និងកើតឡើងរហូតដែរ។ដូច្នោះសម្រាប់ កីឡាករកីឡាការិនីគឺត្រូវមានទស្សនៈវិជ្ជាមានរហូតសម្រាប់ខ្លួនឯង និងក្រុម។ ឯកឧត្តម បានរំលឹកទៀតថា អ្នកកីឡាទាំងឯកក្តជន និងកីឡាជាក្រុមកម្លាំងគឺជាផ្នែកមួយ ប៉ុន្តែប្រាជ្ញានិងភាពវៃឆ្លាតគឺជាគន្លឹះសំខាន់ធ្វើឱ្យយើងទទួលបានជ័យជំនះ។ ទន្ទឹមជា មួយ គ្នានេះ ឯកឧត្តម ក្នុងនាមអនុប្រធានទី២ តំណាងឱ្យឯកឧត្តម…

  • យុវជនវាយសីកម្ពុជា នាំយកមេដាយ ១៤គ្រឿងមកជូនជាតិពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ

    យុវជនវាយសីកម្ពុជា នាំយកមេដាយ ១៤គ្រឿងមកជូនជាតិពីការប្រកួតជើងឯកយុវជនអាស៊ីអាគ្នេយ៍ នៅប្រទេសឡាវ

    (ភ្នំពេញ)៖ ក្រុមកីឡាករ កីឡាការិនីយុវជនកីឡាវាយសីកម្ពុជា ដែលដណ្តើមបានមេដាយសរុបចំនួន ១៤គ្រឿងពីការប្រកួតវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (Badminton Asia Southeast Asia Regional Junior Championships 2024) នៅប្រទេសឡាវ បានវិលត្រឡប់មកដល់មាតុប្រទេសរបស់ខ្លួនវិញហើយ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។ វិលត្រឡប់មកដល់កម្ពុជាវិញរបស់យុវជនកីឡាវាយសី ទទួលស្វាគមន៍យ៉ាងកក់ក្តៅ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល អនុប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និង ឧត្តមសេនីយ៍ទោ ជាម សុភា អគ្គលេខាធិការ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានគូសបញ្ជាក់ថា ក្នុងនាមសហព័ន្ធ សូមអបអរសាទរដល់កីឡាករ កីឡាការិនីរបស់យើង ដែលបានបញ្ចេញស្នាដៃជាទីមោទនៈ ដល់ប្រទេសកម្ពុជាយើង។ លទ្ធផលដែលយើងទទួលបាននាពេលនេះ គឺបានមកដោយក្រុមកីឡាករ កីឡាការិនីវ័យក្មេង ក្នុងនោះដែរ សហព័ន្ធកីឡាវាយសីកម្ពុជាក៏ពិតជាមានមោទនភាព ចំពោះក្រុមថ្មីមិនធ្លាប់ចូលរួមប្រកួតនៅក្រៅប្រទេស ។ ប៉ុន្តែជាលទ្ធផល គឺក្រុមយើងធ្វើបានល្អ ដោយដណ្តើមបានមេដាយច្រើនជូនប្រទេសជាតិយើង។ ឯកឧត្តមអនុប្រធានបន្ថែមថា តាមរយៈសមិទ្ធផលជាមេដាយរបស់ក្រុមកីឡាករ កីឡាការិនីវាយសីកម្ពុជា…

  • ព្រឹត្តិការណ៍ ជំនួបយានយន្ត គឺជាផលិតផលទេសចរ ដ៏ទាក់ទាញ

    ព្រឹត្តិការណ៍ ជំនួបយានយន្ត គឺជាផលិតផលទេសចរ ដ៏ទាក់ទាញ

    សៀមរាប៖ ព្រឹត្តិការណ៍ប្រណាំងរថយន្ត និងម៉ូតូ ក្រោមប្រធានបទ “ជំនួបយានយន្ត ជំរុញទេសចរណ៍” ចាប់ពីថ្ងៃទី២៤-២៦ ខែឧសភា ឆ្នាំ២០២៤ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ខេត្តសៀមរាប រៀបចំឡើងក្នុងគោលបំណងចូលរួមជំរុញយុទ្ធនាការ “ឆ្នាំទស្សនាសៀមរាប ២០២៤” និងរួមចំណែកជំរុញប្រសិទ្ធភាពនៃការអនុវត្តយុទ្ធសាស្រ្ត “បង្កើន៥ និងអភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ ក៏ដូចជា ការជំរុញចលនាទេសចរក្នុងស្រុកបានបញ្ចប់ដោយជោគជ័យ។ ឯកឧត្តម គុជ បញ្ញាសា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានលើកឡើងថា គ្រប់អាណត្តិរបស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យទេសចរណ៍ជាវិស័យដ៏សំខាន់នៅក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដោយបានបង្កើតនូវផលិតផលទេសចរណ៍ថ្មីៗជាច្រើន ជាក់ស្តែងព្រឹត្តិការណ៍នៃជំនួបម៉ូតូ និងយានយន្តនេះ បានបង្ហាញអំពីការបង្កើតនូវកញ្ចប់ផលិតផលទេសចរណ៍ថ្មីសម្រាប់ទាក់ទាញទាំងទេសចរបរទេស និងទេសចរក្នុងស្រុក ស្របតាមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣” របស់ក្រសួងទេសចរណ៍ និងយុទ្ធនាការផ្សព្វផ្សាយ “ឆ្នាំទស្សនាសៀមរាប ២០២៤”។ លោក សំកុល សុចិត្រា អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍ជំនួបយានយន្តនេះ នឹងជួយជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជា ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ខេត្តសៀមរាប និងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ទៀ ស្យាម អនុប្រធានសហព័ន្ធកីឡាយានយន្តកម្ពុជា បានបញ្ជាក់ថា ក្រៅពីជួយទាក់ទាញទេសចរ…

  • កម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ពីការប្រកួតកីឡាវាយសីយុវជនអាស៊ី

    កម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង ពីការប្រកួតកីឡាវាយសីយុវជនអាស៊ី

    ភ្នំពេញ៖ ក្រុមកីឡាវាយសីកម្ពុជាក្រោមអាយុ ១៧ឆ្នាំដណ្តើមបានមេដាយចំនួន ១៤គ្រឿងពីព្រឹត្តិការណ៍កីឡាវាយសីយុវជនអាស៊ីនៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវពីថ្ងៃទីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៤។ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការការជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានឲ្យដឹងថា មេដាយចំនួន១៤ដែលក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបាននេះ គឺឈ្នះលើវិញ្ញាសាក្រុមយុវជនអាយុក្រោម ១៧ឆ្នាំ ឈ្នះមេដាយប្រាក់ ២ និងសំរឹទ្ធ ៤ និងក្រុមអាយុក្រោម ១៥ឆ្នាំ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ៥ ។ រីឯវិញ្ញាសាក្រុមចម្រុះ(Mix Team Event) គឺក្រុមអាយុក្រោម ១៥ឆ្នាំ ឈ្នះមេដាយប្រាក់ ១ និងក្រុមអាយុក្រោម ១៧ឆ្នាំ ឈ្នះមេដាយសំរឹទ្ធ ១ ។ ឯកឧត្តម ប្រធានសហព័ន្ធ បានចាត់ទុកសមិទ្ធផលមេដាយដែលដណ្តើមបានពីការប្រកួតកម្រិតអន្តរជាតិនេះ គឺជាសញ្ញាណវិជ្ជមានមួយបានបង្ហាញថា យុវជនបន្តវេនកំពុងបោះជំហ៊ានទៅរកភាពរីកចំរើន ដ្បិតកីឡាករ-កីឡាការិនី ដែលសហព័ន្ធបានបញ្ជូនទៅចូលរួមការប្រកួតនៅឡាវនេះ ភាគច្រើនជាកីឡាករ-កីឡាការិនីក្មេងខ្ចី ទើបចូលរួមប្រកួតអន្ដរជាតិលើកដំបូង ហើយមានអាយុតិចជាងការកំណត់ ។ ដូច្នេះគឺជាបទពិសោធន៍ដ៏ល្អ សម្រាប់ពួកគេ ក្នុងការអភិវឌ្ឍសមត្ថភាព និងខំប្រឹងបន្ថែម…

  • រកឃើញជើងខ្លាំងចំនួន ២ក្រុមឈ្នះជើងឯកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌

    រកឃើញជើងខ្លាំងចំនួន ២ក្រុមឈ្នះជើងឯកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌

    ខេត្តសៀមរាប៖ ឆ្លងការប្រកួតអស់រយៈពេលពេញមួយថ្ងៃនៅទីលានក្លឹបកីឡាវាយសីខេត្តសៀមរាប ការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌ ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប សហការគាំទ្រ ដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបញ្ចប់ហើយ ដោយរកឃើញជ័យលាភី២ក្រុម ដែលជាប់ជាជើងឯក គឺកម្រិតA ម្ចាស់ជើងឯក កីឡាករ ងួន សុធា ចាប់ដៃជាមួយកីឡាករ ផុង វាសនា ខណៈដែលជើងឯកកម្រិតB ម្ចាស់ជើងឯក កីឡាករ ហួត សុធារិទ្ធ ចាប់ដៃជាមួយកីឡាករពេជ្រ ថៃ។ ម្ចាស់ជើងឯក វាយសីកម្រិតA បានបង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំងដែលខ្លួននិងដៃគូបានចាប់ដៃសហការគ្នា ដណ្តើមបានចំណាត់ថ្នាក់លេខ១ លើវិញ្ញាសាកម្រិតខ្ពស់មួយនេះ។ លោកថា ជ័យជម្នះនេះអាចកើតឡើងទៅបានដោយពួកគាត់រួមគ្នាជាធ្លុង់តែមួយ។ លោក សង្ឈឹមយ៉ាងមុតមាំថា ការប្រកួតកីឡាវាយសីព្រឹត្តិការណ៍ក្រោយៗទៀត ដែលរៀបចំដោយរដ្ឋបាលខេត្តសៀមរាប រូបគាត់និងដៃគូអាចដណ្តើមបានមេដាយមាសបន្តទៀត។ ជាមួយគ្នានោះ លោក ជាកីឡាករ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋបាលខេត្តសៀមរាប និងក្រុមហ៊ុនដែលបានឧបត្ថម្ភគាំទ្រជួយឱ្យព្រឹត្តិការណ៍ប្រកួតកីឡាវាយសីដំណើរទៅដោយរលូននិងជោគជ័យ។ពិសេស ក៏ថ្លែងអំណរគុណ ដល់ភេសជ្ជៈ100Plusជាភេសជ្ជៈបំពេញជាតិទឹកលេខ១ពីប្រទេសសង្ហបុរី និងម៉ាឡេស៊ី ដែលបានចូលរួមឧបត្ថម្ភសម្រាប់ការប្រកួត ដោយផ្តល់ភេសជ្ជៈមិនគិតថ្លៃជូនកីឡាករ ជាការរួមចំណែកអភិវឌ្ឍវិស័យកីឡានៅខេត្តសៀមរាប។ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការបង្កើតការប្រកួតកីឡាវាយសីមិត្តភាព…