-
យុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី បង្កើតឡើងដើម្បីគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតាខ្មែរគ្រប់ជំនាន់

(ភ្នំពេញ)៖ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ប្រកាស អំពីការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់ សម្តេចធិបតី នារសៀលថ្ងៃ ទី៧ ខែ សីហា ឆ្នាំ២០២៤ថា ការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់សម្តេចធិបតី” ជាប្រវត្តិសាស្ត្រនេះ គឺជាគំនិតផ្តួចផ្តើមដំខ្ពង់ខ្ពស់ ប្រកបដោយចក្ខុវិស័យនិងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគាស់រំលើងឡើងវិញនូវយុទ្ធគុនបុរាណរបស់បុព្វបុរសជូនតា ខ្មែរគ្រប់ជំនាន់ ក្រោមស្មារតី អភិរក្សរដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស “មរតកយុទ្ធគុនខ្មែរបុរាណ”។ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា បន្ទាប់ពីទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី លើការរៀបចំការប្រកួតយុទ្ធគុន ចម្រុះខ្មែរបុរាណរួចមក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំលិខិតនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៨ ស្នើសុំអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីឱ្យសហព័ន្ធកីឡាយុទ្ធគុន ចម្រុះកម្ពុជា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួង ស្ថាប័ន អាជ្ញាធពាក់ព័ន្ធ និង ផ្នែកឯកជន រៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី នេះ។ ដោយព្រឹត្តិការណ៍លើកដំបូងនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨…
-
លោក ធិន វិចិត្រ ៖ ការប្រកួតកីឡាឧបសគ្គមានការចូលរួមពីកីឡាករ កីឡាការិនី ច្រើនលើសពីការរំពឹងទុក

ភ្នំពេញ៖ ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤-លោក ធិន វិចិត្រ អគ្គលេខាធិការ សហព័ន្ធកីឡាឧបសគ្គកម្ពុជាបានគូសបញ្ជាក់ថា ការប្រកួតកីឡាឧបសគ្គ ដែលប្រារព្ធធ្វើឡើងខេត្ត ព្រះសីហនុ មានចំនួនកីឡាករ កីឡាការិនីចូលរួមប្រកួតយ៉ាងផុសផុលខ្លាំង លើសពីការរំពឹងទុក បើទោះបីជានេះជាប្រភេទកីឡាថ្មីសម្រាប់កម្ពុជាក្តី។ អគ្គលេខាធិការរូបនេះ គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាឧបសគ្គនេះ ត្រូវបានរៀបចំការប្រកួតចំនួន ៣ជុំ ពោលគឺចំនួន៣សប្តាហ៍ ដោយសប្តាហ៍ទី១ ជាការប្រកួតវគ្គជម្រុះ ដែលបានធ្វើឡើងកាលពីថ្ងៃទី០៣-០៤ ខែសីហា ឆ្នាំ២០២៤ ហើយការប្រកួតសម្រាប់សប្តាហ៍ទី២ គឺជាការប្រកួតវគ្គពាក់កណ្តាល គ្រោងនឹងចាប់ផ្តើមពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៤ និងសប្តាហ៍ទី៣ ជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ គ្រោងនឹងចាប់ពីថ្ងៃទី១៧-១៨ ខែសីហា ឆ្នាំ២០២៤ ។ ការប្រកួតនេះមានការចូលរួមពីសាលាអន្តរជាតិ អ៊ីសិន អនុវិទ្យាល័យ ហ៊ុនសែន កម្មករ អនុវិទ្យាល័យសម្តេចឪ ក្លឹបសន្តិភាព ការ៉ាតេដូ សាលាជីវិត វិទ្យាល័យហ៊ុនសែនមិត្តភាព ក្លឹបភ្នំពេញ និងក្រុមមហាជន ដែលមានចំនួនអ្នកចូលរួម សរុប ២៣៦នាក់ ក្នុងនោះមានកីឡាការិនីចំនួន៥២នាក់។ «គោលបំណងសំខាន់មួយទៀត ក្នុងការរៀបចំការប្រកួតនៅខេត្តព្រះសីហនុនេះ…
-
លោក គង់ ចាន់ធីណា៖ ចេញប្រកួតក្រៅប្រទេសលើកដំបូង ហាប់គីដូទួលបានការសរសើរ

ភ្នំពេញ៖ ក្រុមប្រតិភូ និងអត្តពលិកកីឡាហាប់គីដូកម្ពុជា ទទួលបានការកោតសរសើរពីអន្តរជាតិ បន្ទាប់ពីជោគជ័យខ្លាំងដណ្តើមមេដាយសរុប ៤០គ្រឿង ពីការប្រកួតជើងឯកពិភពលោក នៅថៃ ។ នេះជាការបញ្ជាក់របស់លោក គង់ ចាន់ទីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គឺដូ ក្រោយត្រឡប់មកដល់មាតុភូមិវិញហើយ នៅល្ងាចថ្ងៃទី០៦ ខែសីហាម្សិលមិញ តាមរថយន្ដក្រុងពីទីក្រុងបាងកក ដល់ពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ទទួលដំណើស្វាគមន៍ពី ឧកញ៉ា គួច ហុងចៀក អនុប្រធានសហព័ន្ធ។ លោក គង់ ចាន់ធីណា បានឲ្យដឹងថា បេសកកម្មនេះ មានឧបសគ្គខ្លះ ទៅលើការងារបច្ចេកទេស តែដោយសារការព្យាយារបស់កីឡាករ-កីឡាការិនី បានខំប្រឹងរហូតទទួលបានជោគជ័យលើសការរំពឹងទុក ពិសេសបណ្ដាប្រទេសចូលរួម សុទ្ធតែបានភ្ញាក់ផ្អើល និងស្ងើចសរសើរកម្ពុជា ដែលធ្វើបានយ៉ាងល្អ ពិសេសកីឡាករក្មេងៗ ។ តាមរយ:ជោគជ័យនេះ លោកអគ្គលេខាធិការ សង្ឃឹមថា នឹងទទួលបានប្រាក់ឧបត្ថម្ភ និងការលើកទឹកចិត្តគាំទ្រ ពីគណៈកម្មាធិការអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា។ គួរដឹងថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០២៤ នៅខេត្ត នុនថាបុរី ប្រទេសថៃ បានធ្វើការប្រកួតពីថ្ងៃទី០១…
-
សហព័ន្ធកីឡាវាយកូនគោលកម្ពុជាគ្រោងបង្កើតមូនិធិគាំទ្រអភិវឌ្ឍកីឡាករការិនីថ្នាលត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩

(ភ្នំពេញ)៖ យោងតាម ការបញ្ជាក់ពី លោក ឧកញ៉ា ឡោក ដារិទ្ធ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានថ្លែងប្រាប់ អ្នកយកព័ត៌មានកីឡា ក្រោយបញ្ចប់ មហាស្និបាទបញ្ចប់អាណត្តិទី៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៤-២០២៨ នៅអាគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកថា សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គ្រោងនឹងបង្កើតអង្គភាពមួយក្រោមការជួយជ្រោមជ្រែងពីអាព្យាបាល និងភាគីពាក់ព័ន្ធ ជាមូនិធិ ដើម្បីអភិវឌ្ឍន៍សមត្ថភាពកីឡាករកីឡាការិនីវ័យក្មេងឆ្លើយតបទៅនឹងការត្រៀមរបស់កម្ពុជា សម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលមានជាង៤០ប្រទេសចូលរួម។ លោក ឧកញ៉ា បានគូសបញ្ជាក់ទៀតថា ថវិកាមូនិធិដែលទទួលបានពីអាណាព្យាបាល និងភាគីពាក់ព័ន្ធក្នុងគម្រោងអភិវឌ្ឍកីឡាថ្នាលនេះ គឺប្រើប្រាស់ សម្រាប់ការបណ្តុះបណ្តាល ការរៀបចំការប្រកួតសម្រាប់ថ្នាលនៅក្នុងស្រុក និងការចេញទៅប្រកួតនៅក្រៅប្រទេស ។ ការជំរុញបែបនេះ នឹងជួយឱ្យកីឡាករកីឡាការិនីកូនគោលថ្នាលមានការអភិវឌ្ឍផ្នែកបច្ចេកទេស និងបទពិសោធន៍ ពិសេស គឺមានភាពក្លាហាន ប្រកួតប្រជែងដោយទំនុកចិត្តខ្ពស់ និងមានលទ្ធភាពដណ្តើមបានមេដាយជូនកម្ពុជា។អគ្គលេខាធិការង ទទួលបន្ទុកអភិវឌ្ឍធនធានថ្នាលរូបនេះ បានអះអាងបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់សន្និបាតនេះទៅ ផែនការសម្រាប់អាណ្តិទី៦ ដែលជាអាណត្តិថ្មី និងចាប់ផ្តើមអនុវត្តតាមផែនការមេរបស់សហព័ន្ធបានដាក់ចេញក្នុងមហាសន្និបាត។ សូមបញ្ជាក់ថា នៅក្នុងគម្រោងអភិវឌ្ឍន៍កីឡាករកីឡាការិនីថ្នាលត្រៀមសម្រាប់កីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ សហព័ន្ធកីឡាវាយកូនគោលកម្ពុជា និងត្រូវចាយថវិកាជាច្រើន ក្នុងនោះមានដូចជា នាំយកគ្រូអន្តរជាតិមកហ្វឹកហាត់នៅក្នុងស្រុក .ដឹកនាំកីឡាករកីឡាការិនីទៅផ្លាស់ប្តូរបទពិសោធន៍រួមមានការហ្វឹកហាត់…
-
អត្តពលិកជាង ៤០រូបឆ្លងកូវីដ១៩ អំឡុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីស

ប៉ារីស៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអង្គារថា អត្តពលិកជាង ៤០នាក់ ដែលចូលរួមប្រកួតនៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា មេរោគកូវីដ-១៩ នៅតែបន្តឆ្លងរាតត្បាត ហើយប្រទេសនានាចាំបាច់ត្រូវពង្រឹងប្រព័ន្ធឆ្លើយតបរបស់ពួកគេជាបន្ទាន់។ ជាក់ស្តែង អត្តពលិកជាង ៤០នាក់បានជំងឺកូវីដ-១៩ នៅឯព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤។ មន្រ្តី WHO បាននិយាយថា កីឡាករហែលទឹកអង់គ្លេស Adam Peaty បានធ្វើតេស្តវិជ្ជមានកូវីដមួយថ្ងៃបន្ទាប់ពីឈ្នះមេដាយប្រាក់ក្នុងវិញ្ញាសាហែលទឹក ១០០ម៉ែត្រ។ កីឡាការិនីអូស្ត្រាលី Lani Pallister ក៏បានដកខ្លួនចេញពីវិញ្ញាសាហែលសេរីចម្ងាយ ១.៥០០ម៉ែត្ររបស់ស្ត្រីផងដែរ បន្ទាប់ពីធ្លាក់ខ្លួនឈឺ។ នាយិការផ្នែកបង្ការ និងត្រៀមខ្លួនទប់ស្កាត់មេរោគរាតត្បាតរបស់ WHO លោកស្រី Maria Van Kerkhove បាននិយាយថា ផ្អែកតាមទិន្នន័យពីប្រទេសចំនួន ៨៤ បានបង្ហាញថា ភាគរយនៃការធ្វើតេស្តវិជ្ជមានជំងឺ SARS-CoV-2 ដែលជាវីរុសបង្កជំងឺ Covid-19 កំពុងកើនឡើងជាច្រើនសប្តាហ៍មកហើយ។ លោកស្រីនាយិការបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា មេរោគនៅតែបន្តវិវឌ្ឍ និងបម្លែងខ្លួន ដែលធ្វើឱ្យយើងទាំងអស់គ្នាប្រឈមនឹងហានិភ័យ នៃមេរោគដែលមានសក្តានុពលខ្លាំងជាងមុន…
-
បេស្បលហ្វាយ បន្តផ្សព្វផ្សាយប្រជាប្រិយភាពមុនលិគផ្លូវការនឹងមកដល់នៅពាក់កណ្តាល ខែសីហា ឆ្នាំ២០២៤

ភ្នំពេញ៖ កីឡាបេស្បលហ្វាយដែលជាកីឡាប្រជាប្រិយភាពមួយនៅអន្តរជាតិ ទើបតែនាំចូលមកដល់ប្រទេសកម្ពុជា តាមរយៈសហព័ន្ធកីឡាបេស្បលនិងសហ្វប្បលកម្ពុជា កំពុងតែបន្តបេសកម្មផ្សព្វផ្សាយ ដើម្បីពង្រឹងការត្រៀមឱ្យកាន់តែប្រសើរ មុនការប្រកួតបេស្បលហ្វាយលិគលើទី១ ចូលមកដល់នៅពហុកីឡដ្ឋានជាតិអូឡាំពិក ចាប់ផ្តើមពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤។ លោក ឆែម តារ៉ា ប្រធាន សហព័ន្ធកីឡាបេស្បល និងសហ្វប្បលកម្ពុជា បានគូសបញ្ជាក់ឱ្យដឹងដែរថា មុននឹងការប្រកួតលិគផ្លូវការចូលមកដល់ សហព័ន្ធនឹងរៀបចំការប្រកួតមិត្តភាព ឬព្រីស៊ីសិន ចំនួន១២ប្រកួត ខណៈពេលនេះ គឺបានរៀបចំរួចរាល់ចំនួន៤ប្រកួតហើយ។ លោក ឆែម តារា បានអះអាងថា ការប្រកួតមិត្តភាពនេះ សហព័ន្ធរៀបចំឡើង ដើម្បីជាការពង្រឹងសមត្ថភាពកីឡាករកីឡាការិនីឱ្យត្រៀមខ្លួនបានកាន់តែប្រសើរ នូវពេលការប្រកួតលិគផ្លូវការមកដល់ ការប្រកួតនឹងប្រព្រឹត្តិទៅមានភាពស្វិតស្វាញល្អមើល ធ្វើឱ្យអ្នកទស្សនាមានការជក់ចិត្តជាមួយប្រភេទកីឡាថ្មីមួយនេះ។ សម្រាប់ការប្រកួតមិត្តភាពតាមបណ្តាសាលាអន្តរជាតិ និងផ្សារទំនើប មុនការប្រកួតផ្លូវការ ជាការផ្សព្វផ្សាយមួយ ដល់យុវជ និងយវនារី ឱ្យងាកមកចាប់អារម្មណ៍លេងកីឡា ជៀសឆ្ងាយអំពីអំពើរឧបាយមុខផ្សេងៗដែលនាំឱ្យមានការលំបាកដល់គ្រួសារនិងសង្គមជាតិ។ ជាមួយគ្នានេះ ការប្រកួតនេះ ក៏ជាការបង្ហាញអំពីការលើកស្ទួយយកចិត្តទុកដាក់ចំពោះតម្លៃស្រ្តី និងពង្រឹងទាំងកីឡាករនិងកីឡាការិនីឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយនៃការប្រកួតអន្តរជាតិនៅខែ វិច្ឆិកា ឆ្នាំ២០២៤ និង ប្រកួតអន្តរជាតិនៅឆ្នាំ ក្រោយបន្ទាប់ទៀតផងដែរ។ សូមបញ្ជាក់ថា ការប្រកួតបេស្បលហ្វាយមិត្តភាពនេះ តាមការគ្រោងទុកនឹងរៀបចំ១២ប្រកួត…
-
ឧបនាយករដ្ឋមមន្រ្តីទៀ សីហា ក្លាយជាប្រធានសហព័ន្ធកីឡាវាយកូនគោលអាណត្តិថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ត្រូវបានមហាសន្និបាត បោះឆ្នោតគាំទ្រជាប់ជាប្រធាន សហព័ន្ធកីឡាវាយកូនគោលកម្ពុជា ក្នុងអាណត្តិទី៦ ដែលជាអាណត្តិថ្មី ២០២៤ ដល់ ឆ្នាំ២០២៨ ។ ការគាំទ្រនេះ បានធ្វើឡើង នៅក្នុងមហាសន្និបាតសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បញ្ចប់អាណត្តិទី៥ ឆ្នាំ២០២០ ដល់២០២៤ និងបន្តអាណត្តិទី៦ ឆ្នាំ២០២៤ដល់២០២៨ នាព្រឹកថ្ងៃទី៦ ខែ សីហា ឆ្នាំ២០២៤ អាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្រោម ការអញ្ជើញចូលរួម ពីឯកឧត្តម បណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តី ប្រធាណគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ សម្រាប់អាណត្តិថ្មីទី៦នេះ សមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាវាយកូនគោលកម្ពុជា មានចំនួន ២០រូប .សម្តេចពិជ័យ សេនា ទៀ បាញ់ ប្រធានអាណត្តិចាស់ ត្រូវបានគាំទ្រ ជាប្រធានកិត្តិយសវិញ. ឧបនាយក រដ្ឋមន្រ្តី ទៀ សីហា ជាប់ជាប្រធាន. អគ្គលេខាធិការ ឯកឧត្តម ជា…
-
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី៩ ឆ្នាំ២០២៤ មានអ្នកចូលរួមជាង ៣ពាន់នាក់ ក្នុងនេះអត្តពលិកអន្ដរជាតិ ជិត ១ពាន់នាក់ មកពី ៥១ប្រទេស

(សៀមរាប)៖ «ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរលើកទី៩ (9th Angkor Empire Marathon) ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរ ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៤ ទាក់ទាញអ្នកចូលរួមសរុបចំនួន ៣,០២១នាក់ ក្នុងនោះអត្តពលិកអន្ដរជាតិចំនួន ៨១៥នាក់ មកពី ៥១ប្រទេស ។ នេះជាការបញ្ជាក់របស់ឯកឧត្តម ទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី រំពឹងថា ទិវារត់ពាក់កណ្តាលម៉ារ៉ាតុងចុងឆ្នាំនេះ នឹងមានអត្តពលិកច្រើនបន្តចូលរួម។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឲ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ ឆ្នាំនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ៣ រួមមាន៖១-ផ្ដោតការយកចិត្តទុកដាក់ទៅលើភាពសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជារាជរដ្ឋាភិបាល ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤។២-រត់ដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ។៣-រត់ដើម្បីថែរក្សាសោភ័ណ្ឌភាព អនាម័យ…
-
កីឡាករ វង្ស គឹមហួត៖ យើងសាករថយន្តប្រណាំងរយៈផ្លូវឆ្ងាយ ដើម្បីពិនិត្យពីបច្ចេកទេសអោយបានល្អ មុនការប្រណាំង

ភ្នំពេញ៖ ក្រុម VKH Rally Racing បានចេញដំណើរទៅចូលរួមព្រឹត្តការណ៍ប្រណាំងរថយន្ត ឆ្លងកាត់ឧបសគ្គ ឆ្នាំ២០២៤ ( Asia Cross Country Rally 2024 ) លើចម្ងាយផ្លូវសរុប ២៤០០គីឡូម៉ែត្រ នៅប្រទេសថៃ ដោយបានឆ្លងកាត់ព្រំដែនតាមច្រកចាំយាមខេត្តកោះកុង ឆ្ពោះទៅសម្រាកនៅខេត្តត្រាត។ កីឡាករ វង្ស គឹមហួត បានបញ្ជាក់ថា ឆ្លងតាមបទពិសោធន៍ធ្លាប់ចូលរួមការប្រណាំងកម្រិតអាស៊ីមួយនេះ តាំងពីឆ្នាំ២០១៣ រហូតឆ្នាំ២០២៤នេះ ក្រុម VKH Rally Racing នឹងទទួលបានលទ្ធផលល្អ ពីព្រោះក្រុមការងារមានចិត្តមោះមុត និងឆន្ទៈខ្ពស់ បូករួមនឹងបទពិសោធន៍ ភាពស្ទាត់ជំនាញជាច្រើនឆ្នាំលើផ្នែកបច្ចេកទេស ការជួសជុល និងការជួយសង្គ្រោះរថយន្តប្រណាំង។ អ្នកជំនាញប្រណាំង Rally រូបនេះ បន្ថែមថា ចំពោះបញ្ហាបច្ចេកទេសរថយន្តប្រណាំងដែលយើងធ្លាប់ឆ្លងកាត់ យើងបានកែសម្រួលគ្រប់បែបយ៉ាងដែលគិតមិនដល់ យើងត្រូវប្រុងប្រយ័ត្នជាងមុនទ្វេរដង។ កីឡាករ វង្ស គឹមហួត បន្តថា សម្រាប់ការធ្វើដំណើរពីភ្នំពេញទៅកាន់ខេត្តសូរ៉ាតថានី ត្រូវសម្រាកតាមផ្លូវ២ថ្ងៃទើបដល់គោលដៅ លើចម្ងាយផ្លូវ ១៣០០គីឡូម៉ែត្រ។ ជាមួយគ្នានេះយើងបានសម្រេចចិត្តបើករថយន្តប្រណាំងផ្លូវឆ្ងាយ ដើម្បីសាកល្បងរថយន្ត…
-
២២ក្រុមចូលរួមការប្រកួតកីឡាបាល់ទាត់មិត្តភាពពាន រង្វាន់ក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជន គណបក្សក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤ បានបើកការប្រកួតផ្លូវការ ដោយមានក្រុមចូលរួមប្រជែងចំនួន២២ក្រុម មកពីក្រុមការងារយុវជនគណបក្សក្រសួង-ស្ថាប័ន។ លោក ណុប រតនៈ អនុប្រធានផ្នែកក្រសួង-ស្ថាប័ននៃយុវជនគណបក្ស ថ្នាក់ កណ្តាល និងជាប្រធានគណៈកម្មការរៀបចំការប្រកួត បានបញ្ជាក់ថា ដោយមាន ការឯកភាពដ៏ ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធាន គណបក្ស ប្រជាជនកម្ពុជា និងជាប្រធាន យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បាន អនុញ្ញាតឱ្យផ្នែកក្រសួង-ស្ថាប័ន នៃយុវជនគណបក្ស ថ្នាក់កណ្តាល រៀបចំព្រឹត្តិការណ៍ ប្រកួតកីឡាបាលទាត់មិត្តភាពពានរង្វាន់ក្រុមការងារយុវជនគណបក្ស ក្រសួង-ស្ថាប័ន ដើម្បីអបអរសាទរ « ទិវាសន្តិភាពនៅកម្ពុជា » លើកទី១ ឆ្នាំ២០២៤ ក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជនកម្ពុជាដែលស្រឡាញ់សន្តិភាព និងការស្អប់ខ្ពើមសង្គ្រាម ជាពិសេសរំលឹកដល់ការសម្រេចបាននូវការបញ្ចប់សង្គ្រាមទាំងស្រុង និងការកសាងបាននូវសន្តិភាព និង ឯកភាពជាតិពេញលេញនៅកម្ពុជា ដោយសារនយោបាយឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ…