-
បណ្ឌិត្យសភានគរបាលកម្ពុជា ឈរលេខ១ កីឡាតេក្វាន់ដូ WT នៃការប្រកួតឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ ២០២៤
ភ្នំពេញ៖ អត្តពលិកជានិស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា ដណ្តើមបានមេដាយមាសច្រើនជាងគេ ពីព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ២០២៤ លើប្រភេទកីឡាតេក្វាន់ដូ WT ។ តាមរបាយការណ៍ លោក គង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ បានអោយដឹងថា អត្តពលិក បណ្ឌិត្យសភានគរបាលកម្ពុជា ឈរលេខ១ ដណ្តើមបានមេដាយមាស ៨ គ្រឿង និងប្រាក់ ៤ គ្រឿង ,សាកលវិទ្យាល័យ គ្រប់គ្រង់ និងសេដ្ឋកិច្ច ឈរលេខ២ ដណ្តើមបានមេដាយមាស ២ គ្រឿង ,សាកលវិទ្យាល័យ បៀលប្រាយខេត្តបាត់ដំបង ឈរលេខ៣ ដណ្តើមបានមេដាយមាស១គ្រឿង ប្រាក់ ៤ គ្រឿង និងសំរិទ្ធ១ គ្រឿង និងសាកលវិទ្យាល័យផ្សេងទៀតក៏ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធផងដែរ។ លោក ហួត សេងទ្រី ប្រធាននាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា បានបញ្ជាក់ថា កាប្រកួតនេះ សង្កេតឃើញថាមន្រ្តីបច្ចេកទេស ដឹកនាំការប្រកួតមានតម្លាភាព គ្រូបង្វឹកមានការយល់ដឹងខ្ពស់ រីឯកីឡាករ-កីឡាការិនីមានការរីកចំរើនកម្រិតបច្ចេកទេសគួរអោយកត់សំគាល់ ធ្វើអោយព្រឹត្តិការណ៍ប្រកួតកីឡាឧត្តមសិក្សា…
-
ឯកឧត្តម សុខ ថុល ៖ ការប្រកួតវាយសីមិត្តភាព និងសប្បុរសធម៌គោលដៅបំផុសដល់យុវជន និងប្រជាពលរដ្ឋនៅខេត្តសៀមរាប ចូលរួមលេងកីឡា
(សៀមរាប)៖ ឯកឧត្តម សុខ ថុល អភិបាលរងខេត្តសៀមរាប បានថ្លែងលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៌ រៀបចំដោយ រដ្ឋបាលខេត្តសៀមរាប សហការដោយសម្ព័ន្ធកីឡាវាយសីខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានបង្កើតឡើងក្នុងគោលបំណងបំផុសចលនាឱ្យយុវជនយុវនារី ពិសេស ប្រជាពលរដ្ឋខេត្តសៀមរាប ចូលរួមលេងកីឡាឱ្យបានគ្រប់ៗគ្នា ដ្បិតកីឡាជាវិញ្ញាសាមួយដែលផ្តល់អត្ថប្រយោជន៍យ៉ាងល្អប្រសើរដល់សុខភាពមិត្តភាព សាមគ្គីភាព និងភាតរភាព ។ ការថ្លែងលើកឡើងពីសំណាក់ឯកឧត្តមសុខ ថុល អភិបាលរងខេត្តសៀមរាប បានធ្វើឡើងក្នុងពិធីបើកការប្រកួតកីឡាវាយសីមិត្តភាព និងសប្បុរសធម៍ នាព្រឹកថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៤ នៅក្លឹបកីឡាវាយសី ខេត្តសៀមរាប ។ ឯកឧត្តម សុខ ថុល បានគូសបញ្ជាក់ទៀតថា កីឡាវាយសីដែលត្រូវបានយកមកធ្វើការប្រកួតប្រជែងនាពេលនេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើនយ៉ាងដល់អ្នកលេងដូចជា ៖ ទី១.ពង្រឹងកាយសម្បទារឹងមាំរហ័សរហួនវាងវៃ ទី២. ជួយឱ្យយើងអាចវិវឌ្ឍទៅលេងកីឡាផ្សេងៗបានយ៉ាងល្អ ទី៣. ជួយដល់សុខភាពផ្លូវចិត្ត ទី៤៖ជួយដល់សុខល្អគ្រប់ផ្នែកទាំងអស់ ។ ឯកឧត្តម អភិបាលរង បានលើកឡើងទៀតថា ព្រឹត្តិការណ៍វាយសីនេះ ក៏ជាព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹត្តិការណ៍ផ្សេងៗដែលរៀបចំឡើង ដើម្បីទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិឱ្យមកទស្សនានៅក្នុងខេត្តសៀមរាប ស្របតាមយុទ្ធសាស្រ្តទស្សនាខេត្តសៀមរាបឆ្នាំ២០២៤ ក្រោមការដឹកនាំសម្តេចបវមហាធិបតី ហ៊ុន…
-
រថយន្តទំនើបៗ និងម៉ូតូរាប់រយគ្រឿង ចាប់ផ្ដើមប្រណាំងគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖រថយន្តស្ព័រចំនួន ១៦គូ និងម៉ូតូធំចំនួន ៣០គូ បានចាប់ផ្តើមធ្វើការប្រណាំងគ្នានៅរសៀលថ្ងៃសុក្រនេះនៅក្នុងអតីតព្រលានយន្តហោះអន្តរជាតិ ខេត្តសៀមរាប ដើម្បីអ្វីដែលក្រុមមន្ត្រីហៅថាជំរុញទេសចរមកទស្សនាខេត្តប្រាសាទបុរាណខ្មែរនេះឱ្យបានច្រើន។ តាមគម្រោងមានរថយន្តស្ព័រនិងម៉ូតូធំសរុបចំនួន ៦០០ គ្រឿងនឹងចូលរួមព្រឹត្តិការណ៍ជួបជុំរថយន្ត និងម៉ូតូ ឬCar & Bike festival ដែលរៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែឧសភា នេះ។ ការរៀបចំព្រឹត្តិការណ៍ដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកស្ទួយជីវភាពពលរដ្ឋនៅមូលដ្ឋាន ដែលពឹងអាស្រ័យលើវិស័យនេះ ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមមន្ត្រីផ្លូវការ។ លោក ពីជិត សិរីរិទ្ធ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍នៃក្រសួងទេសចរណ៍ប្រាប់ Apsara Tonight ថា នៅថ្ងៃទីមួយនេះ មានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើន ចាប់អារម្មណ៍ចូលរួមទស្សនា ក្នុងព្រឹត្តិការណ៍នេះ។ លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍នេះដែរ ប្រាប់ Apsara Tonight ថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយជំរុញទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្ដនៅកម្ពុជា ដោយសារតែអ្នកដែលបានចូលរួមប្រាកដថតរូបសប្បាយៗ ស្អាតៗ ហើយបង្ហោះនៅលើបណ្ដាញសង្គម និងលើកទឹកចិត្តឲ្យជនបរទេសចាប់អារម្មណ៍មកទស្សនាប្រទេសកម្ពុជា។…
-
អភិបាលរងខេត្តកណ្តាល ជំរុញលើកទឹកចិត្តក្រុមមិនទទួលបានជ័យលាភីត្រូវបង្កើនការហ្វឹកហាត់ដើម្បីដណ្ដើមយកជ័យជម្នះនៅឆ្នាំក្រោយៗទៀត
(កណ្តាល)៖ ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំខេត្តកណ្តាល ដែលបានដំណើរការប្រកួតរយៈពេល៧ថ្ងៃ បានបិទបញ្ចប់ជាផ្លូវការ នារសៀលថ្ងៃទី២៣ នៅកីឡដ្ឋានខេត្តកណ្តាល។ ការប្រកួតនេះ មានកីឡាករកីឡាការិនី មកពីទ្យាល័យនានា តាមបណ្ដាក្រុងស្រុកទាំង១២ ក្នុងខេត្តកណ្ដាល សរុប មានចំនួន៧២៨នាក់ ក្នុងនោះមានស្រី២៩៨នាក់ ដោយប្រកួតលើ ៥ប្រភេទកីឡា មាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និង ប៉េតង់ ។ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា ការប្រកួតកីឡាសម្រាប់សិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំសិក្សា២០២៣- ២០២៤ នាពេល នេះ គឺដើម្បីវាស់ស្ទង់កម្រិតបច្ចេកទេស និងជ្រើសរើសយកកីឡាករ កីឡាការិនី ដែល ឆ្នើម នឹងមានទេពកោសល្យល្អមកប្រមូលផ្ដុំហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតកីឡាជាតិនាពេល ខាងមុខ។ តាមការប្រកួតដំណើរអស់ពេល៧ថ្ងៃមកនេះ យើងឃើញថាវិស័យកីឡា របស់ខេត្តកណ្ដាល មានការរីកចម្រើនគួរឱ្យកត់ សម្គាល់ នេះគឺជាការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកប្រធានការិយាល័យ អប់រំ យុវជន និងកីឡា នៃរដ្ឋបាល ក្រុង ស្រុក និងលោក…
-
កីឡាករ គុនខ្មែរ ឡុង ឡា ៖ ឈ្នះជើងឯកគុនចម្រុះអាស៊ីដែលកម្ពុជាធ្វើម្ចាស់ផ្ទះជាការត្រួសត្រាយផ្លូវឈានជើងចូលឆាកអន្តរជាតិកាន់តែច្រើន
(ភ្នំពេញ)៖ កីឡាករគុនខ្មែរ ឡុង ឡា ក៏ជាបេក្ខភាពមួយរូប ដែលត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែ កក្កដា ឆ្នាំ២០៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ កីឡាករ ឡុង ឡា បានបង្ហាញការតាំងចិត្តខ្ពស់ ក្នុងការសម្រួចការហ្វឹកហាត់ដើម្បីដណ្តើមមេដាយឱ្យបានមេដាយជូនកម្ពុជាពីការប្រកួតជើងឯកអាស៊ីនេះ ព្រោះវាជាការត្រួសត្រាយផ្លូវជួយឱ្យខ្លួនឈានជើងចូលឆាកអន្តរជាតិកាន់តែច្រើនសម្រាប់ការប្រកួតគុនចម្រុះ។ ឡុង ឡា បានប្តេជ្ញាចិត្តថា ក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះនេះ រូបគាត់នឹងប្រឹងប្រែងប្រកួតឱ្យអស់ពីលទ្ធភាព ដោយមិនធ្វើឱ្យគាំទ្រកម្ពុជាខកចិត្តឡើយ ។ គួរឱ្យដឹងដែរថា សម្រាប់ការបង្ហាញវត្តមានក្នុងកម្មវិធីគុនចម្រុះកម្រិតអន្តរជាតិនេះ សម្រាប់កីឡាករគុនខ្មែរ ឡុង ឡា គឺនេះជាលើកទី៣ហើយ ខណៈដែល៣លើកកន្លងមកឡុង ឡា ប្រកួតគុនចម្រុះលើកទី១នៅស្ថានីយ៍ទូរទស្សន៍MY TVទទួលបានចំណាត់លេខ៣ទទួលបានមេដាយសំរិទ្ធ និងលើកទី២ ជើងឯកពិភពលោកនៅប្រទេសថៃទទួលបានមេដាយប្រាក់ចាញ់កីឡាករចិន៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ ៖ ជាវ ចន្ធូ
-
ឯកឧត្តម កែវ រ៉េមី ៖បើគ្មានសន្តិភាព គឺមិនអាពង្រឹង និងបណ្តុះមនុស្សបន្តវេនបាន នោះឡើយ
ភ្នំពេញ៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជាបានលើកឡើងថា ជាការពិត បើគ្មានសន្តិភាព គឺមិនអាចពង្រឹង និងបណ្តុះ មនុស្ស បន្តវេនបាននោះឡើយ។ បើវក់វីតែក្នុងសង្រ្គាម អស្ថេរភាព ជីវភាពរស់នៅរបស់យើងលំបាក គឺកីឡាក៏មិនអាចទៅរួចហើយ ហើយពេលចេញទៅប្រកួតជាមួយគេ ដឹងតែសន្លប់ហើយ»។នេះការលើកឡើងរបស់ឯកឧត្តម នៅក្នុងឱកាសបិទបញ្ចប់ការប្រកួតកីឡាតេក្វាន់ដូ ITF នៃព្រឹត្តិការណ៍កីឡាឧត្តមសិក្សា និងមធ្យមសិក្សាថ្នាក់ជាតិ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅសាលនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ឯកឧត្តម កែវ រ៉េមី គូសបញ្ជាក់បន្ថែមថា តាំងពីពេលមុនៗ ក្រោយចេញពីសម័យប៉ុលពត កីឡាទៅប្រកួតអន្តរជាតិ គឺដាក់ទៅដួលៗ។ ពេលមុន ឮសូរតែកីឡាខ្មែរយើង ចេញមកទន់ៗ ជ្រាយៗ ប៉ុន្តែបច្ចុប្បន្ន មានភាពខុសគ្នា គឺមិនមែនទៅឱ្យគេវ៉ៃទេ គឺទៅវ៉ៃគេ»។ បន្ថែមពីលើនេះ ឯកឧត្តម កែវ រ៉េមី បានថ្លែងអំណរគុណឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា…
-
រថយន្តស្ព័រ និងម៉ូតូធំ ៦០០គ្រឿង ជួបប្រណាំងគ្នានៅសៀមរាប ជំរុញទេសចរណ៍
ភ្នំពេញៈយ៉ាងតិចមានម៉ូតូធំៗ ចំនួន៥០០ គ្រឿង និងរថយន្តស្ព័រចំនួន ១០០ គ្រឿង នឹង ចូលរួមក្នុងព្រឹត្តិការណ៍ជួបជុំរថយន្ត និង ម៉ូតូ ឬហៅថា Car & Bike Festival ក្នុងខេត្ត សៀមរាបនៅថ្ងៃសុក្រ សប្តាហ៍នេះសម្រាប់ រយៈពេលបីថ្ងៃដើម្បីជំរុញវិស័យ ទេសចរណ៍ក្នុងខេត្តដ៏សំបូរប្រាសាទបុរាណមួយនេះ។នៅក្នុងព្រឹត្តិការណ៍ជួបជុំរថយន្តនិងម៉ូតូនេះនឹងការដង្ហែក្បួនរថយន្ត និងម៉ូតូរាប់រយគ្រឿង មានការប្រណាំងម៉ូតូ និងការប្រគុំតន្ត្រីដែលចូលរួមដោយតារាចម្រៀង ល្បីៗ ផងដែរ។លោក ពីជិត សិរីរិទ្ធ អគ្គនាយករងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នៃក្រសួងទេសចរណ៍ មានប្រសាសន៍ប្រាប់ Apsara Tonight នៅថ្ងៃ នេះថា ការរៀបចំព្រឹត្តិការណ៍នេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាលើកស្ទួយជីវភាពរបស់ពលរដ្ឋនៅមូលដ្ឋាន ដែលពឹងអាស្រ័យលើវិស័យទេសចរណ៍។វិស័យ ទេសចរណ៍ដែលទទួលរងការវាយប្រហារដោយជំងឺសកលកូវីដ ១៩ បានធ្វើឲ្យ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពប្រជាជនក្នុងខេត្តដែលពឹងអាស្រ័យនឹងឧស្សាហកម្មគ្មានផ្សែងនេះ។ទោះជាយ៉ាងណាយោងតាមតួលេខពីក្រសួងទេសចរណ៍ ឲ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិជាង ៥,៤លាននាក់បានមកទស្សនាប្រទេសកម្ពុជាកាលពីឆ្នាំ ២០២៣។ ដោយឡែករយៈពេល បីខែ ឆ្នាំ ២០២៤ នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១,៥លាននាក់ គឺកើនឡើងជាង ២២ភាគរយ…
-
កម្ពុជាទទួលបានសាទរយ៉ាងខ្លាំងក្នុងអង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)
(ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការ ក្រុម ប្រឹក្សា កីឡា កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នាឱកាសដឹកនាំប្រតិភូ វិលត្រឡប់ពីពីចូលរួម អង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)នាល្ងាចថ្ងៃទី២០ ខែ ឧសភា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាកងទ័ពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានចូលរួមមហាសន្និបាតលើកទី៧៩របស់ក្រុមប្រឹក្សាកីឡាងទ័ពអន្តរជាតិ (CISM) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិច គឺកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដោយកម្ពុជាត្រូវបានអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន ១០០%នៃសំឡេងគាំទ្រ១៤១ប្រទេសឱ្យក្លាយជា សមាជិកពេញសិទ្ធិជ្លូវការទី១៤១នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិនេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៤៨មកមានអាយុ៧៦ឆ្នាំហើយមកដល់ឆ្នាំ២០២៤នេះ ដោយមាន ១៤០ ប្រទេសជាសមាជិក ហើយកម្ពុជាបានក្លាយជាសមាជិកទី១៤១ ក្នុងឆ្នាំ២០២៤នេះ។ ការចូលរួមក្នុងមហាសន្និបាតនេះ គឺបានបង្ហាញពីមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសជាច្រើនមកពី៥ទ្វីប ដើម្បីបង្ហាញពីវត្តមានកម្ពុជាថាជាប្រទេស មួយស្មើមុខស្មើមាត់ជាមួយប្រទេសលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ប្រទេសចូលរួមទាំងអស់បានចូល…
-
ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់និស្សិត
(ភ្នំពេញ)៖ ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៧៦៤នាក់ និងមកពី ៤៨គ្រឹះស្ថានអប់រំទូទាំងប្រទេស ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់សិស្ស-និស្សិតរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាព។ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ គ្រឹះស្ថានមិនទាន់បានចូលរួម និងបញ្ចូនកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន ដើម្បីជំរុញព្រឹត្តិការណ៍ថ្នាក់ជាតិនេះឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងមានគុណតម្លៃបន្ថែមទៀត។ ឯកឧត្តម វ៉ាត់ ចំរើន បានស្នើសុំយ៉ាងទទូចដល់បណ្ដាគ្រឹះស្ថានអប់រំទាំងអស់ថា «សូមមេត្ដាព្យាយាម ក្នុងការបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការបន្ថែមនូវកម្មវិធីកីឡាក្រៅម៉ោងសិក្សាជូនដល់សិស្ស-និស្សិត ដែលជាថ្នាលនៃអនាគតជម្រើសជាតិកម្ពុជា។ ក្រសួងតែងតែធ្វើទំនើបកម្មជានិច្ច ក្នុងការរៀបចំកម្មវិធីប្រកួតកីឡា និងអភិវឌ្ឍន៍បច្ចេកទេសកីឡា ដើម្បីប្រែក្លាយឲ្យកីឡាជាតិរបស់យើង ក្លាយទៅជាកត្ដាដ៏សំខាន់មួយក្នុងការអប់រំដែលមិនអាចខ្វះបាន»។ សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គឺមាន…
-
ក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ីរំពឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ DAVIS CUP ទាក់ទាញអ្នកចូលទស្សនាបានច្រើន
(ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី ទទួលបន្ទុកបណ្តុះបណ្តាលអភិវឌ្ឍកីឡាវាយកូនបាល់យុវជន និងគ្រូបង្វឹក បានចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ី នៅប្រទេសសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកិច្ចប្រជុំនោះមានក្រុមប្រឹក្សាភិបាលកីឡាវាយកូនបាល់អាស៊ី ១៤រូបចូលរួម ។ លោក ទេព រិទ្ធីវិទ្ធ អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ លោក បានបង្ហាញរបាយការណ៍អំពីផែនការប្រកួតរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ និងលើកទិសដៅរៀបចំការប្រកួតបន្តបន្ទាប់ទៀត ដែលជាការអភិវឌ្ឍកីឡាវាយកូនបាល់។ ក្រៅពីបង្ហាញរបាយការណ៍ លោកក្នុងនាមជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតកីឡាវាយកូនបាល់ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ កម្រិតពិភព ជាលើកដំបូង បានធ្វើសេចក្តីរាយការណ៍ទៅកាន់ក្រុមប្រឹក្សាកីឡាវាយកូនបាល់ទាំង១៤ដែលបានចូលរួម។ លោក អះអាងថា តាមរយៈការបង្ហាញពីផែនការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ីទាំងអស់បានសំដែងនូវការចូលរួមអបអរសាទរយ៉ាងខ្លាំង ដោយពួកគេបានកោតសើរកម្ពុជាថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍DAVIS CUP កម្រិតពិភពលោក។ ទាំងអស់នេះ ដោយសារតែជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០២៣កន្លងមក ទើបគេដាក់សេចក្តីទុកចិត្តនិងមានទំនុកខ្ពចិត្តខ្ពស់ថា កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤ មាន៨ប្រទេសចូលរួម…