-
ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន

ភ្នំពេញ៖ ការប្រកួតរ៉ូបូតថ្នាក់ជាតិផ្តល់ឱកាសដល់និស្សិតកម្ពុជា បង្ហាញពីសមត្ថភាពបច្ចេកវិទ្យាឌីជីថលរបស់ខ្លួន, សូមអបអរសាទរនិស្សិតនៃវិទ្យាស្ថានបច្ចេកទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ តំណាងកម្ពុជា ចូលរួមប្រកួតប្រជែងថ្នាក់តំបន់នៅវៀតណាម ។ នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងពិធីបិទការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤ រៀបចំដោយ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា នៃក្រសួងព័ត៌មាន កាលកពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នាសាលរោងដំរី ពហុកីឡដ្ឋានមរតកតេជោ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នៃការប្រកួតរ៉ូបូតថ្នាក់ជាតិលើកទី១១ ឆ្នាំ២០២៤នេះ បានបង្ហាញឱ្យឃើញអំពីសមត្ថភាពនៃផលិតករកម្មវិធី និងសមត្ថភាពនៃក្រុមនិស្សិតកម្ពុជាលើជំនាញបច្ចេកវិទ្យា ដែលកំពុងអភិវឌ្ឍឈានឡើងក្នុងបដិវត្តន៍ឧស្សាហកម្ម ឌីជីថល ៤.០ ។ ឯកឧត្តម រដ្ឋមន្រ្តីបន្ថែមថា ក្នុងបរិបទថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី…
-
គិតត្រឹមថ្ងៃប្រកួតទី២ នៃការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ កម្ពុជាដណ្តើមបានមេដាយសរុប ១០គ្រឿង

(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២ ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ កីឡាករកីឡារិនីកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន១០គ្រឿងហើយ ក្នុងនោះ មេដាយមាស១គ្រឿង ដណ្តើមបានដោយ កីឡាការិនី ខៀវ ចន្តារ័ត្ន លើប្រភេទទម្ងន់៤៩គីឡូក្រាម មេដាយប្រាក់ ១គ្រឿងដណ្តើមបាន ដោយ កីឡាការិនី គុន្ធ វណ្ណនីតា លើប្រភេទទម្ងន់៦៩គីឡូក្រាម។ខណៈមេដាយសំរឹទ្ធ៨គ្រឿងទៀត គឺ ១. កីឡាករ ធាន អាត (ចាន់ សំអាត) ទម្ងន់-+៦០គីឡូក្រាម ឈ្នះមេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម)២. ហាត ភី ទម្ងន់-៧៧គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN MMA MANS (MMA សម័យទំនើម) ៣. កីឡាការិនី អ៊ុ ថារ័ត្ន ទម្ងន់-៥៤គីឡូក្រាម មេដាយសំរឹទ្ធ វិញ្ញាសា MODERN…
-
កម្ពុជា បានមេដាយមាស ១ហើយ!

-
ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា ជួបសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងគ្រូបង្វឹកទូក របស់ទីបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលឈ្នះមេដាយពីការប្រកួតនៅអន្តរជាតិ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ទទួលបន្ទុកផ្នែកកីឡាកងទ័ពជើងទឹក បានអញ្ជើញជួបសំណេះសំណាលជាមួយកីឡាករកីឡាការិនីសមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ដែលដណ្តើមបាន មេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកម្រិតអន្តរជាតិ នាព្រឹកថ្ងៃទី១២ ខែ កក្តដា ឆ្នាំ២០២៤ នៅទីបញ្ជាការដ្ឋានកងទ័ពជើងទឹក។ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន បានមានប្រសាសន៍ឱ្យដឹងថា កីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយមាស ប្រាក់ និង សំរឺទ្ធ ពីការប្រកួតអន្តរជាតិ ជូនបញ្ជាការដ្ឋានកងទ័ពជើងទឹក មានចំនួន ១៥រូប ក្នុងនោះមានការប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី ដណ្តើមបានមេដាយមាស ១គ្រឿង និងសំរឹទ្ធ២គ្រឿង .ការប្រកួតទូករ៉ូអុីងជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម និងការប្រកួតទូកកានូជើងឯកអាស៊ីអាគ្នេយ៍នៅប្រទេសវៀតណាម ដែលទាំង៣ព្រឹត្តិការណ៍អន្តរជាតិខាងលើនេះ ដណ្តើមបានមេដាយ សរុប៧គ្រឿង មាស១គ្រឿង និង សំរឹទ្ធ៦គ្រឿង។ ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន បានគូសបញ្ជាក់ទៀតថា សមិទ្ធផល ដែលកីឡាករកីឡាការិនី សមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ទទួលបានជាបន្តបន្ទាប់នេះ គឺ…
-
វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ទាំងនៅក្នុងកម្ពុជា និងក្នុងពិភពលោក

ភ្នំពេញ៖ ក្នុងពិធីបើកជាផ្លូវការ នៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក, រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា បានថ្លែងថា វិស័យកីឡាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានដើរតួនាទីយ៉ាងសំខាន់ ទាំងនៅកម្ពុជា និងសកលលោក, ដោយកីឡាទទួលបាននូវការចាប់អារម្មណ៍ និងគាំទ្រកាន់តែច្រើនពីសំណាក់មហាជន គ្រប់ស្រទាប់វណ្ណៈ ដោយមិនគិតពីពណ៌សម្បុរ ឬ និន្នាការនយោបាយឡើយ ។ សម្តេចធិបតី បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាមិនមែនគ្រាន់តែជាការប្រកួតមួយប៉ុណ្ណោះទេ, ប៉ុន្តែជាងនេះទៀត ព្រឹត្តិការណ៍ប្រកួតកីឡា គឺជាឱកាសសម្រាប់ផ្សព្វផ្សាយទេសចរណ៍ វប្បធម៌ សង្គម សេដ្ឋកិច្ច និង កេរ្តិ៍ឈ្មោះប្រទេសជាតិ, ក៏ដូចជារួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាព និង មិត្តភាព រវាងប្រតិភូកីឡានៃប្រទេសដែលបានចូលរួម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងរំលឹកឡើងវិញថា កម្ពុជា ទើបតែបានរៀបចំការប្រកួតកីឡា SEA Games លើកទី៣២ និង ASEAN Para Games លើកទី១២…
-
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ នៅខែតុលារៀងរាល់ឆ្នាំ កម្ពុជា នឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់

ភ្នំពេញ៖ នៅខែតុលារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំនេះទៅ កម្ពុជា នឹងរៀបចំការប្រកួតក្បាច់គុនបុរាណខ្មែរគ្រប់ទម្រង់ទាំងអស់ ដើម្បីផ្ដល់ឱកាសដល់អ្នកស្នេហាវិស័យក្បាច់គុន ដាក់ពាក្យចូលរួមប្រកួត និងបង្ហាញសមត្ថភាព ។ នេះជាការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងពិធីបើកជាផ្លូវការ នៃការប្រកួតយុទ្ធគុនចម្រុះជ្រើសរើសជើងឯកអាស៊ីលើកទី២ វិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១១ កក្កដា ឆ្នាំ២០២៤ ។ សម្ដេចធិបតី បានលើកឡើងថា ប្រជាជាតិកម្ពុជា គឺមានយុទ្ធគុនខ្មែរបុរាណច្រើនប្រភេទ គ្រប់ទម្រង់ និងច្រើនមេគុន ដែលបន្សល់ដោយដូនតាបុព្វបុរសខ្មែរតាំងពីបុរាណកាលមក។ សម្ដេចបានបញ្ជាក់ថា ខ្ញុំបានបានផ្ដល់ជាគោលការណ៍ឱ្យមានការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ក្នុងខែតុលាជារៀងរាល់ឆ្នាំ ចាប់ណីឆ្នាំ២០២៤នេះតទៅ ដើម្បីបើកចំហទូលាយដល់អ្នកហាត់គុនខ្មែរបុរាណគ្រប់ប្រភេទ គ្រប់ទម្រង់ គ្រប់ទិសទី អាចចូលរួមប្រកួតទាំងមហាជន ទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ទោះបីសញ្ជាតិខ្មែរ ឬបរទេស ក៏អាចចូលរួមប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណបានទាំងអស់គ្នា ។ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់កីឡាករ អ្នកចេះក្បាច់គុនបុរាណខ្មែរ យុវជន អ្នកចូលរួមទស្សនា ប្រជាពលរដ្ឋទូទៅ ចូលរួមហាត់ក្បាច់គុនខ្មែរបុរាណ ដើម្បីចូលរួមប្រកួត ឬបង្ហាញសមត្ថភាពក្នុងការប្រកួតនាពេលខាងមុខនោះ។ ចំពោះជនបរទេសក៏ស្វាគមន៍ដែរ តែត្រូវចេះក្បាច់គុនខ្មែរ ដូច្នេះអាចរៀនក្បាច់គុនខ្មែរបាន…
-
កម្ពុជា បន្តឈ្នះមីយ៉ាន់ម៉ាថ្ងៃទី២ នៃព្រឹត្តិការណ៍ DAVIS CUP

(ភ្នំពេញ)៖ នៅថ្ងៃទី២នេះ ក្រុមជម្រើសជាតិវាយកូនបាល់កម្ពុជា បានបន្តឈ្នះក្រុមជម្រើសជាតិកីឡាវាយកូនបាល់ប្រទេសមីយ៉ាន់ម៉ា ក្នុងជំនួបទី២របស់ខ្លួន នៅថ្ងៃទី១១ ខែកក្តដា ក្នុងព្រឹត្តិការណ៍ DAVIS CUP នាពហុកីឡដ្ឋានជាតិមរតកតេជោ។ នៅក្នុងជំនួបទី២នេះ កម្ពុជាយកឈ្នះមីយ៉ាន់៣ទល់០ ក្នុងនោះ ពីរវិញ្ញាសាឈ្នះលើវិញ្ញាសាឯកក្តជន ដោយ កីឡាករ Mathew Krusling ប្រកួតឈ្នះ កីឡាករ មីយ៉ាន់ម៉ា Hein Latt Kyaw ក្នុងលទ្ធផល 6-4, 6-4 និងកីឡាករ ឡេង សារិនរាជ ឈ្នះកីឡាករ មីយ៉ាន់ម៉ា Aung Kyaw Naing ក្នុងលទ្ធផល 6-3, 6-2 ខណៈវិញ្ញាសាប្រកួតវាយគូ កីឡាករប៊ុន កេន្នី ចាប់ដៃជាមួយ កីឡាករឃ្លាំង ពន្លក ឈ្នះកីឡាករ មីយ៉ាន់ម៉ា Hein Htet Zaw និង Aung Myo Thant ក្នុងលទ្ធផល…
-
ឡាករ ម៉ឺន មេឃា ឈ្នះ ឥណ្តូនេសុី ជុំទី២ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២

-
កម្ពុជា បន្ដជួបមីយ៉ាន់ម៉ា ក្រោយយកឈ្នះក្រុមអ៊ីរ៉ាក់ ៣ទល់០ នៅថ្ងៃ បើកការប្រកួត DAVIS CUP IV

(ភ្នំពេញ) នៅថ្ងៃបើកឆាកព្រឹត្តិការណ៍ Davis Cup Group IV ម្សិលមិញនេះក្រុមវាយកូនបាល់ជម្រើសជាតិកម្ពុជា បានប្រកួតយកឈ្នះ ក្រុមជម្រើសជាតិប្រទេសអ៊ុរ៉ាក់ក្នុងលទ្ធផល៣ទល់០ នៅកីឡដ្ឋានមរតកតេជោ ។ខណៈប្រកួតទី២ត្រូវថ្ងៃទី១២ ខែ កក្តដា ក្រុមកម្ពុជា ជួបក្រុមជម្រើសជាតិប្រទេសមីយ៉ាន់ម៉ា ដោយជំនួបដំបូង វិញ្ញាសា ឯកក្តជន កីឡាករ Mathew Krusling កូនខ្មែរកាត់អាមេរិក ឈ្នះមួយវិញ្ញាសាហើយ ខណៈវិញ្ញាសាឯកក្តជនបន្ទាប់ ដាក់សមាសភាព កីឡាករ ឡេង សារិន រាជ ។ នេះគឺជាការប្រកួតទី២ ក្នុងពូល B របស់ក្រុមម្ចាស់ផ្ទះកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិអ៊ីរ៉ាក់ ដោយលទ្ធផល ៣-០ ក្នុងថ្ងៃបើកឆាកកាលពីថ្ងៃពុធម្សិលមិញ។ ចំពោះលទ្ធផលការប្រកួតដំបូងរបស់កម្ពុជា សម្រាប់វិញ្ញាសាឯកត្តជន កីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Saidi Adel ២-០សិត (៦-១ និង ៦-០) និងកីឡាករ គ្រូស្លីង ម៉ាធើ បានយកឈ្នះកីឡាករ Hatem…
-
កីឡាបញ្ចស៊ីឡាត់ ចេញប្រកួតអន្ដរជាតិលើកដំបូង ដើម្បីវាស់ស្ទង់ ពីកម្រិតបច្ចេកទេស ត្រៀមស៊ីហ្គេម លើកទី៣៣

ភ្នំពេញ៖ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានបញ្ជូនប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន២២នាក់ ចូលរួមការប្រកួតកីឡាបញ្ចស៊ីឡាត់អន្ដរជាតិ លើកទី២ (2nd International Indonesia Pencak Silat Open Championship) ឆ្នាំ២០២៤ នៅទីក្រុង Jakarta ប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រឹងសមត្ថភាព ត្រៀមស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ ។ នេះជាលើកដំបូង ដែលសហព័ន្ធបានបញ្ជូនអត្តពលិកចូលរួមការប្រកួតអន្ដរជាតិ បន្ទាប់ពីបានបង្កើតជាសហព័ន្ធផ្លូវការ នៅកម្ពុជា កាលពីខែកុម្ភៈកន្លងទៅ។ លោក សេង ធារិន ប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានរំពឹងថា ការប្រកួតកម្រិតអន្តរជាតិនេះ ក្រៅពីផ្ដោតលើលទ្ធផលបច្ចេកទេស ក៏ជាពង្រឹងសមត្ថភាពសម្រាប់កីឡាករ-កីឡាការិនីកម្ពុជា ត្រៀមការប្រកួតអន្ដរជាតិបន្ដបន្ទាប់ទៀត។ ប្រធានសហព័ន្ធរូបនេះ បន្ដថា វាជាឱកាសឲ្យកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ទទួលបានបទពិសោធន៍បន្ថែម និងវាស់ស្ទង់ពីកម្រិតបច្ចេកទេសសម្រួចសិទ្ធផល ឈានទៅសម្រចគោលដៅ សម្រាប់ត្រៀមចូលរួមការប្រកួត Asian Martial Arts and Indoor Games លើកទី៦ ថ្ងៃទី២២-២៩ ខែវិច្ឆិកា…