Category: កីឡា

  • ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមមេដាយមាស១ និងប្រាក់២គ្រឿងទៀត ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមមេដាយមាស១ និងប្រាក់២គ្រឿងទៀត ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    អបអរសាទរ !!! កីឡាករ ម៉ូស្តា មីន ឈ្នះមេដាយមាស១ កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយប្រាក់១ និងទៀត សាលេះ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសា Novice Runabout 1100 Stock បន្ទាប់ពីកីឡាករ សាលី ហ្វីលីន និងកៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាសម្នាក់មួយគ្រឿងកាលពីម្សិលមិញ ពីព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អូម៉ើត ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បញ្ជូនកីឡាករសរុប៧នាក់ចូលរួម និងទទួលបានការឧបត្ថម្ភពីលោក Henry Knauf ប្រធានក្លឹប Flamingo…

  • ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាសពីគ្រឿង ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាសពីគ្រឿង ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    អបអរសាទរ !!! កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាសលើវិញ្ញាសា Expert Runabout 1100 Super Stock និងកៃវ៉ាន់ ស៊ីដែន ទទួលបានមេដាយមាស លើវិញ្ញាសា Novice Ski Stock ពីព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អូម៉ើត ។ ចាន់ វិចិត្រ

  • សហព័ន្ធប្រដាល់គុនខ្មែរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

    សហព័ន្ធប្រដាល់គុនខ្មែរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

    ភ្នំពេញ ៖ ក្រោយការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការគាំទ្រយ៉ាងផុលផុសពីមហាជន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានរៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់គុនខ្មែរអលស្តារ និងក្រុមតារាកម្ពុជាកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ក្នុងឱកាសនោះ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្ដែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលការប្រកួតសប្បុរសធម៌កាលពីថ្ងៃទី១ ឧសភា ២០២៤ នេះមានការគាំទ្រច្រើនពីមហាជន និងមានការចូលរួមទស្សនារាប់ម៉ឺននាក់ ហើយថវិកាដែលប្រមូលបានគឺយកទៅជួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅសង្គ្រោះជីវិតកុមារកម្ពុជាបានរាប់ម៉ឺន រាប់លាននាក់បន្តទៀត និងជួយការងារសប្បុរសធម៌ផ្សេងទៀតផងដែរ ។ចំណែកលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់Tiffy Army FC បានថ្លែងថា លោករីករាយចំពោះការប្រកួតសប្បុរសធម៌ដែលដឹកនាំដោយផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា ។ នេះជាក្ដីស្រមៃរបស់លោកពីមុនមក គឺចង់ឲ្យមានការប្រកួតបែបសប្បុរសធម៌ទាំងនេះកើតឡើង ឥលូវនេះបានសម្រេចផងដែរ ។ ការប្រកួតនេះបានបណ្ដុះទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃជីវិត…

  • វីរៈ កីឡាករ សាលី អ៊ូម៉ើត ដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី២ នៅថៃ

    វីរៈ កីឡាករ សាលី អ៊ូម៉ើត ដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី២ នៅថៃ

    (ភ្នំពេញ)៖ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ ដឹកនាំដោយវីរៈ កីឡាករ សាលី អ៊ូម៉ើត ចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ។ លោក ទីន ហូសេន គ្រូបង្វឹកបានឱ្យដឹងថា ក្រុមជម្រើសជាតិម៉ូតុទឹកកម្ពុជា បានទៅដល់ខេត្តរ៉ាក់យ៉ងហើយ ក្នុងនោះកីឡាករ សាលី អ៊ូម៉ើត ត្រូវប្រកួតលើវិញ្ញាសា Pro-Am Runabout 1100 Open កីឡាករ មីន មូស្តាន ប្រកួតលើ៣វិញ្ញាសា Pro- Am Ski Grand Prix , Expert Ski Modifies និងវិញ្ញាសាទី៣ Amateur Ski 1100 4…

  • នាយកវិទ្យាស្ថានខេមអេដ គាំទ្រលក្ខណ្ឌក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឱ្យកីឡាអាជីពចូលរួមប្រកួតក្នុងកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    នាយកវិទ្យាស្ថានខេមអេដ គាំទ្រលក្ខណ្ឌក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឱ្យកីឡាអាជីពចូលរួមប្រកួតក្នុងកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    (ភ្នំពេញ)៖ លោក ខេ ស៊ីបាណេត នាយកវិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សាត្រៀមបញ្ជូនកីឡាករកីឡាការិនីជាសិស្សិតចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ដំណើរការជាផ្លូវការពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា បានប្រកាសគាំទ្រទាំងស្រុងលើចំណាត់ការរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលមិនអនុញ្ញាតកីឡាអាជីព និងសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលគ្មានប្រភពច្បាស់លាស់ចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ។ លោកថា កាលណាការប្រកួតកីឡាឧត្តមសិក្សាមានកីឡាករកីឡាការិនីអាជីពចូលរួមប្រកួតប្រជែងជាមួយកីឡាករកីឡាការិនីជានិស្សិតដែលជាអ្នកកីឡាមិនមែនអាជីពនោះ ការប្រកួតប្រជែងមិនមានភាពសុក្រិតយុត្តិធម៌ឡើយ ហើយ ថែមទាំងធ្វើឱ្យនិស្សិតបាក់ទឹកចិត្តលែងចូលរួមប្រកួតប្រជែងសម្រាប់ការប្រកួតក្រោយៗទៀត។ នាយកវិទ្យាស្ថាន ខាងលើ បានគូសបញ្ជាក់ទៀតថា ការកំណត់លក្ខណ្ឌថ្មីរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមិនអនុញ្ញាតកីឡាករអាជីពចូលរួម ក្នុងការប្រកួតឧត្តមសិក្សានាពេលខាងមុខនេះ វានឹងជួយជំរុញលើកទឹកចិត្តឱ្យតាមបណ្តាសកលវិទ្យាល័យ និងវិទ្យាស្ថានដែលជាគ្រឹះស្ថានសិក្សាដាក់ពាក្យចូលរួមប្រកួតកាន់តែច្រើន ជាផ្នែកមួយបំផុសធ្វើឱ្យកីឡាក្នុងក្របខ័ណ្ឌនិស្សិតផុសផុលនិងអភិវឌ្ឍដូចបណ្តាលប្រទេសនៅក្នុងតំបន់ដែរ។ លោក ខេ ស៊ីបាណេត នាយកវិទ្យាខេមអេដ ដែលជាអ្នកសកម្មក្នុងការបញ្ជូននិស្សិតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា បានគូសបញ្ជាក់បន្ថែមទៀតថា កីឡាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំ កីឡាបានបង្រៀនឱ្យនិស្សិតមានការប្រកួតប្រជែង មានបទពិសោធន៍ចេះធ្វើការជាក្រុម និងជួយឱ្យនិស្សិតចេះវាយតម្លៃអំពីខ្លួនឯង ដើម្បីឈានទៅជោគជ័នាពេលអនាគត។ ជាមួយគ្នានេះ លោក ខេ ស៊ី បាណេត បានអំពាវនាវឱ្យសកលវិទ្យាល័យ និងវិទ្យាស្ថានដាក់ពាក្យចូលរួមក្នុងការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាឱ្យបានច្រើន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមប្រកួតប្រែងបញ្ចេញនូវសមត្ថភាពដែលជាឧបនិស្ស័យកីឡាដែលខ្លួនចូលចិត្ត។ គួរឱ្យដឹងដែរថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានមួយដែលបង្កើតកីឡាបាល់ទាត់បាល់បោះជាស្រ្តីមុនគេ និងបច្ចុប្បន្នមានបណ្តុះមានកីឡាករកីឡាការិនីជានិស្សិតមានចំនួនជាង ១៥០នាក់ ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ៖…

  • ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង

    ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង

    ភ្នំពេញ៖ ក្លឹបប៊ីយ៉ា Lux98 (Lux98 Billiards) ដែលមានទីតាំងស្ថិតនៅផ្លូវ៦១២ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ បានប្រកាសពីការរៀបចំ ការ ប្រកួត កីឡាប៊ីយ៉ានារីលើវិញ្ញាសា POOL 9-BALL ពានរង្វាន់ Lux98 (LUX98-POOL 9-BALL Women 2024) ជាលើកដំបូង ដែលគ្រោងនឹងបើកដំណើរការប្រកួត នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤។ កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ ពិសេស មួយ ដែលជាការប្រកួតប៊ីយ៉ានារីដំបូងគេនៅម្ពុជាធ្វើឡើងនៅក្លឹប Lux98 Billiards ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចូលរួម និងការយល់ដឹងពី តួនាទីរបស់ស្ត្រី ក្នុងវិស័យកីឡា ក៏ដូចជាមានឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យ កីឡាប៊ីយ៉ាជាមួយសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។ ប្រធានក្លឹបរូបនេះបន្ថែមថា ព្រឹត្តិការណ៍កីឡានេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីជួយឱ្យកីឡាការិនីទទួលបានបទពិសោធន៍នៃបរិយាកាសការប្រកួត និង បង្កើត កន្លែងប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ។ ការប្រកួតនឹងបើកការចុះឈ្មោះសម្រាប់ អ្នកលេង…

  • សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

    សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។ តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បាល់ទាត់សប្បុរសធម៌នៅស្តាតអូឡាំពិក បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។ សម្ដេចតេជោ បានថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ២០២៤ មានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។ សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ 500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន 300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$ សរុប 1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន 4,001,250$ជាបណ្តោះអាសន្ន…

  • អ្នកគុននិយមជាង ១០០នាក់ នៅអាស៊ី នឹងមកប្រជែងដណ្តើមមេដាយ​នៅកម្ពុជា នាខែកក្តដា

    អ្នកគុននិយមជាង ១០០នាក់ នៅអាស៊ី នឹងមកប្រជែងដណ្តើមមេដាយ​នៅកម្ពុជា នាខែកក្តដា

    (ភ្នំពេញ)៖ ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ការត្រៀមរៀបចំ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុន ជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានប្រសាសន៍ថា កិច្ចប្រជុំរួមគ្នារវាងភាគីពាក់ព័ន្ធមានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ដែលធ្វើឡើងនាពេលនេះ គឺជាជួបគ្នា ដើម្បីបែងចែកភារៈកិច្ចនៃការទទួលខុសត្រូវចំពោះការរៀបចំព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី នាខែ កក្កដា ឆ្នាំ២០២៤ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបញ្ជាក់ទៀតថា ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ីដែល​ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកទី២នេះ ទទួលបានការគាំទ្រ ផ្តល់ជាកិត្តិយស ចូលរួមពីសំណាក់ សម្តេចមហាបវធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានលើកឡើងថា ការទទួលធ្វើជាម្ចាស់ផ្ទះនេះ ការរៀបចំទទួលបដិសណ្ឋាកិច្ច គឺកម្ពុជានឹងរៀបចំឱ្យបានល្អបំផុត ដោយមានការបែងចែកការទទួលខុសត្រូវប្រកបដោយភាពទទួលខុសត្រូវខ្ពស់ចំពោះភ្ញៀវអន្តរជាតិដែលមកចូលរួមជាង២០ប្រទេស និងអត្តពលិកប្រមាណជាជាង១០០នាក់។ ឯកឧត្តម រំពឹងជឿជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាគុនចម្រុះដែលកម្ពុជា​ទទួលធ្វើ​ជាម្ចាស់ផ្ទះ នឹងមានប្រជាពលរដ្ឋកម្ពុជាចូលរួមគាំទ្រជួយជំរុញឱ្យការ​រៀបចំប្រជុំ​អ្នកគុន​និយម​គុនចម្រុះជាតិសាសន៍ក្នុងអាស៊ីដ៏ច្រើនមិនធ្លាប់មាននៅកម្ពុជាទទួលបាន​ជោគជ័យ។ ឯកឧត្តម អះអាងថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីនេះ សម្រាប់កម្ពុជាបានដាក់សមាសភាពកីឡាករកីឡាការិនីគុនខ្មែរ និងគុនល្បុក្កតោល្បីមានដូចជា កីឡាការិនី…

  • លោក សរ ចាន់ដារ៉ា ៖ សហព័ន្ធចង់ពង្រឹងឲ្យកីឡាជិះសេះកម្ពុជា ឈានដល់កម្រិតស្តង់ដាអន្តរជាតិ ទាំងបច្ចេកទេស និងធនធានអត្តពលិក

    លោក សរ ចាន់ដារ៉ា ៖ សហព័ន្ធចង់ពង្រឹងឲ្យកីឡាជិះសេះកម្ពុជា ឈានដល់កម្រិតស្តង់ដាអន្តរជាតិ ទាំងបច្ចេកទេស និងធនធានអត្តពលិក

    (ភ្នំពេញ)៖ លោក សរ ចាន់ដារ៉ា ជំនួយការគ្រូបង្វឹក កីឡាករជម្រើសជាតិ បានបញ្ជាក់ថា ការរៀបចំប្រកួតជារៀងរាល់៦សប្តាហ៍ម្តង សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ផ្តោតលើគោលដៅធំ គឺចង់ពង្រឹងកីឡាជិះសេះនៅកម្ពុជាឲ្យឈានដល់ស្តង់ដាអន្តរជាតិមួយដែលគេទទួលស្គាល់ និងពង្រឹងសមត្ថភាពអត្តពលិក ដើម្បីត្រៀមការប្រកួតកម្រិតជាតិ និងអន្តរជាតិ រួមទាំងភ្ញៀវទេសចរណ៍ផងដែរ។ ការថ្លែងបញ្ជាក់ដូច្នេះធ្វើឡើងក្នុងបទសម្ភាសន៍ ក្រោយបញ្ចប់ការប្រកួតកីឡាជិះសេះ ទីលានកីឡាជិះសេះ Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ។លោក សរ ចាន់ដារ៉ា បន្តថា សត្វសេះ ការរៀបចំប្រកួតជារៀងរាល់ ៦សប្តាហ៍ម្តងនេះ គឺផ្តោតលើគោលបំណងចម្បងសំខាន់ធំៗចំនួន២ ទី១-គឺវាស់ស្ទង់កម្រិតធនធានក្រុមកីឡាករជិះសេះរបស់សហព័ន្ធ និងទី២-ចូលរួមផ្សព្វផ្សាយកីឡាជិះសេះឲ្យដល់ប្រជាជនកាន់តែច្រើន។ ជាពិសេសរាល់ការប្រកួតសហព័ន្ធតែងតែអង្កេត និងស្វែងរកកីឡាករ-កីឡាការិនី ដែលមានសក្តានុពល និងមានចមណាប់អារម្មណ៍កីឡាជិះសេះ ត្រៀមហ្វឹកហាត់ឱ្យក្លាយជាធនធានល្អសម្រាប់សហព័ន្ធនាពេលអនាគត។ សូមរំឭកថា នេះជាលើកទី២ ក្នុងឆ្នាំ២០២៤ ដែលសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានរៀបចំការប្រកួត លើ២វិញ្ញាសារដាក់ឲ្យកីឡាករ-កីឡាការិនីប្រកួតប្រជែង គឺវិញ្ញាសា GYMKHANA និងវិញ្ញាសាSHOW JUMPING កម្រិត ៣០, ៥០-៦០, ៧០-៨០ និង១០០-១១០សង់ទីម៉ែត្រ។ គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ ផ្តោះរបង ឆ្នាំ២០២៤ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា…

  • ឯកឧត្តម វ៉ាត់ ចំរើន៖ ការយល់ដឹងពីជំនាញច្បាស់លាស់ នឹងធ្វើឱ្យការដឹកនាំកាន់តែ មានកម្រិតបច្ចេកទេសខ្ពស់

    ឯកឧត្តម វ៉ាត់ ចំរើន៖ ការយល់ដឹងពីជំនាញច្បាស់លាស់ នឹងធ្វើឱ្យការដឹកនាំកាន់តែ មានកម្រិតបច្ចេកទេសខ្ពស់

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ជាអគ្គ លេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានថ្លែង ក្នុងពិធីបិទ គម្រោង សាមគ្គីអូឡាំពិក ស្តីពីការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាទោចក្រយាន នាល្ងាចថ្ងៃទី២៩ ខែ មេសា ឆ្នាំ២០២៤ថា ក្រោយពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ផែនការអភិវឌ្ឍសហព័ន្ធកីឡាជាតិមានច្រើន ក្នុងនោះអ្វីដែលមានភាពចាំបាច់ជាងគេគឺការអភិវឌ្ឍធនធានមនុស្សក្នុងសហព័ន្ធកីឡាជាតិរបស់យើង។ពីព្រោះសហព័ន្ធកីឡាជាតិជាមូលរដ្ឋាននៃអភិវឌ្ឍជំនាញ។ ឯកឧត្តម រដ្ឋលេខាធិការ បានប្រសាសន៍ទៀតថា ចាប់ពីពេលនេះតទៅយើងគោរពតាម គោលការណ៍ កំណែ ទម្រង់របស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអប់រំយុវជននិងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ពង្រឹងសមត្ថភាពស្ថាប័ន គឺ សហព័ន្ធកីឡា ជាតិទាំងអស់ត្រូវតែធ្វើការពង្រឹងគុណភាព មានន័យថា សហព័ន្ធកីឡាជាតិត្រូវមាន ធនធានមនុស្សដែលមានវិជ្ជាជីវៈល្អយល់ដឹងពីជំនាញកីឡាច្បាស់លាស់ដើម្បីយើងឈានទៅរកការដឹកនាំកាន់តែមានកម្រិតបច្ចេកទេសខ្ពស់។ អញ្ចឹងវគ្គបណ្តុះបណ្តាលនេះ វាត្រូវនិងការចង់បានរបស់យើង ហើយអ្វីដែលយើងចង់បានគឺការវិឌ្ឍថ្មីៗជំនាញ កីឡាប្រណាំងកង់ ព្រោះនៅក្នុងការអភិវឌ្ឍកីឡាអន្តរជាតិមាននិន្នាការវិទ្យាសាស្រ្ត កីឡាកាន់តែរីកចំរើនឡើង និងកាន់តែផ្លាស់ប្តូរច្រើន ហើយបើយើងតាមមិនទាន់ទេ យើងមិនអាចប្រកួតប្រជែងជាមួយគេបានទេ។ អ៊ីចឹងការប្រកួតប្រជែងត្រូវទាមទាឱ្យយើងធ្វើទំនើបកម្មរៀងរាល់ពេល និងរៀង រាល់វេលាទើបអាចតាមគេទាន់។ ដូច្នោះ វគ្គបណ្តុះបណ្តាលនេះជាផ្នែកមួយជួយបង្កើន ចំណេះជំនាញដល់គ្រូៗយកទៅចែករំលែកទៅតាមក្លិបរាជធានីខេត្ត ដើម្បីផ្សព្វ ផ្សាយ និងបំផុសឱ្យមានកីឡាករកីឡាការិនីកាន់តែច្រើន…