Category: កីឡា

  • អាជ្ញាធរខេត្តកំពតជំរុញឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់វិស័យកីឡា

    អាជ្ញាធរខេត្តកំពតជំរុញឱ្យគ្រប់ភាគីចូលរួមលើកកម្ពស់វិស័យកីឡា

    កំពត៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើស​ជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២៤ នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានខេត្តកំពតលោក ខៀវ រិទ្ធិភ័ណ្ឌ អភិបាលរងខេត្តកំពតបានអធិប្បាយថា វិស័យអប់រំ​កាយ និងកីឡា​បានរួមចំណែកលើកកម្ពស់សុខភាពនិងសុខុ​មាលភាពសិស្សនិស្សិតប្រជាពលរដ្ឋគ្រប់រូប  និងកាត់បន្ថយ​នូវភាពអសកម្មផ្សេងៗក្នុងសង្គម ជាពិសេសការប្រើប្រាស់​គ្រឿងញៀនជាដើម។  លោក ខៀវ រិទ្ធិភ័ណ្ឌ បានបន្តថា កម្ពុជាក្រោមការដឹកនាំ​ដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តេចបានចាត់ទុកថាការងារអប់រំកាយ និងកីឡាបានដើរ​តួយ៉ាងសំខាន់  និងជាយានក្នុងការអភិវឌ្ឍសង្គម ពីព្រោះ “កីឡាកសាងមនុស្ស  មនុស្សកសាងសង្គម”  ធ្វើឱ្យវិស័យ​កីឡា​មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួលបាន​នូវការ​ចាប់​អារម្មណ៍ ,ការចូលរួមគាំទ្រច្រើនពីយុវជន  ហើយ​លទ្ធផលនៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមានដោយទទួល​បានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។  សូមជម្រាបថា ការប្រកួតកីឡាមហាជនជ្រើសរើសជើង​ឯកទូទាំងខេត្តកំពតមាន៣ប្រភេទកីឡា ៖១-កីឡាបាល់ទាត់ ១២ ក្រុម, ២-កីឡាបាល់បោះ ៥ ក្រុម និង ៣-កីឡាប៉េតង់ ២០ក្រុម សរុបកីឡាករ-កីឡាការិនីដែលបានចូលរួម​ប្រកួតទាំង​អស់​ចំនួន ៣៦៦នាក់(ស្រី២០នាក់)។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជើងឯកបាល់ទាត់មហាជនខេត្តកំពត ២០២៤  ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម​កីឡាករក្លិបកំពង់សំរោង  ,លេខ២ ក្លិបបូកគោ និងទី៣ក្លិបបូរីរ៉ាត់FC៕ដោយ៖ សិលា សារិន

  • ទូកនាគកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងហើយការប្រកួតកីឡាទូកនាគអន្តរជាតិ Inte rna tio nal Dragon Boat Festival នៅប្រទស​រុស្សុី

    ទូកនាគកម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ១គ្រឿងហើយការប្រកួតកីឡាទូកនាគអន្តរជាតិ Inte rna tio nal Dragon Boat Festival នៅប្រទស​រុស្សុី

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជា ចំណុះ ១២នាក់ ដណ្តើមបាន​មេដាយសំរឹទ្ធមួយគ្រឿងជូនកម្ពុជាហើយ ពីការប្រកួតទូកនាគអន្តរជាតិ Inte rna tio nal Dragon Boat Festival នៅប្រទសរុស្សុី។ នេះបើយោងតាម​ការបញ្ជាក់ ប្រាប់ពីលោក គង់ សុភាព តាមប្រព័ន្ធតេឡេក្រាម នារសៀល ថ្ងៃ ទី២៩ ។ ក្នុងវិញ្ញាសាប្រណាំងចម្ងាយ២០០ម៉ែត្រនេះ ប្រទេសដែលដណ្តើមបាន​ចំណាត់​ថ្នាក់មេដាយមាស មីយ៉ាន់ម៉ា ​ឥណ្តូនេសុី ដណ្តើមចំណាត់ថ្នាក់​លេខ​២​មេដាយ​ប្រាក់ និងកម្ពុជាដណ្តើមបានចំណាត់ថ្នាក់លេខ៣ មេដាយសំរឹទ្ធ ៕ រូបភាព ៖ សហព័ន្ធអត្ថបទ ៖ ជាវ ចន្ធូ

  • ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេដោយឈរលេខ១ នៅ SS4 ត្រៀមប្រណាំង SS5 បន្តទៀត

    ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេដោយឈរលេខ១ នៅ SS4 ត្រៀមប្រណាំង SS5 បន្តទៀត

    (ថៃ)៖ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 បានចាប់ផ្តើមប្រកួតថ្ងៃទី២ ត្រូវប្រណាំង ៣ផ្លូវ គឺទីSS 4 ទីSS 5 និងទី SS 6 ។ តាមការបញ្ជាក់របស់លោក ឈិន ឈុំសីហា ប្រធានក្រុមដឹកនាំ បានឱ្យដឹងថា ក្រុមរថយន្ត Off-Road កម្ពុជា បានចាប់ផ្តើមធ្វើបានល្អ ឈរលេខ១ នៅ SS4 ដោយធ្វើត្រឹមថេរៈវេលា ០៨នាទី ៣៥វិនាទី និង៥៩ភាគរយ សម្រាប់ដំណាក់កាលទី១ ក្នុងថ្ងៃទី២នេះ។ លោក បន្តថា បន្ទាប់ពីក្រុមកម្ពុជា ធ្វើបានកាន់តែល្អពីដំណាក់កាលមួយ ទៅដំណាក់កាលមួយ ត្រូវបានក្រុមខ្លាំងៗមានចាប់អារម្មណ៍ តាមដានពីសកម្មភាពរថយន្ត Off-Road កម្ពុជា គ្រឿងម៉ាស៊ីន និងបច្ចេកទេសប្រណាំង។ ដូច្នេះ យើងត្រូវបង្កើនការប្រុងប្រយ័ត្នអោយខ្ពស់ ទាំងក្រុមការងារ ក្រុមព័ត៌មាន និងក្រុមបច្ចេកទេស ដើម្បីពង្រឹងឡើងវិញនូវចនុចខ្វះខាតមួយចំនួន ត្រៀមរៀបចំ ប្រណាំង នៅ…

  • ទូកនាគកម្ពុជា ចូលរួមលើ ៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី

    ទូកនាគកម្ពុជា ចូលរួមលើ ៣វិញ្ញាសា ក្នុងព្រឹត្តិការណ៍ប្រកួតទូកនាគអន្តរជាតិនៅប្រទេសរុស្ស៊ី

    (ភ្នំពេញ)៖ ក្រុមជម្រើសជាតិទូកនាគកម្ពុជា និងប្រតិភូគ្រូបង្វឹក បានទៅដល់ប្រទេសរុស្ស៊ី នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កំពុងចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិInternational Dragon Boat Festival នាព្រឹកថ្ងៃទី២៩ រហូតដល់ល្ងាច លើពីរវិញ្ញាសាមានដូចជាវិញ្ញាសាប្រកួត ២០០ម៉ែត្រ និង ៥០០ម៉ែត្រ ខណៈដែលវិញ្ញាសាប្រកួតចម្ងាយ ២០០០ម៉ែត្រធ្វើការប្រកួតនៅថ្ងៃទី៣០ ខែ មិថុនា ដែលជាថ្ងៃបញ្ចប់ព្រឹត្តិការណ៍ប្រកួត ។ ឯកឧត្តម ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការរងសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឱ្យដឹងថា កីឡាករជម្រើសជាតិទូកនាគកម្ពុជា បានមកដល់ប្រទេសរុស្ស៊ីដោយសុវត្តិភាព ប៉ុន្តែកម្លាំងកាយថាមពលថយចុះបន្តិចបន្ទួច ដោយមូលហេតុធ្វើដំណើរផ្លូវឆ្ងាយ។ តែទោះជាបែបនេះក្តី ក្រោយសម្រាកគ្រប់គ្រាន់ និងហូបចុកបានគ្រប់គ្រាន់ កម្លាំងក៏ទទួលបានត្រឡប់មកវិញប្រមាណជា ៩០% ។ អគ្គលេខាធិការរង សហព័ន្ធរូបនេះ បានពន្យល់ទៀតថា ចំពោះអាកាសធាតុ នៅរដ្ឋកាល់តៃក្រៃ ប្រទេសរុស្ស៊ី ដែលជាកន្លែងប្រកួតនោះ មានអាកាសធាតុក្តៅបន្តិច និងត្រជាក់បន្តិចនៅពេលយប់ ប៉ុន្តែវាមិនមែនជាឧបសគ្គសម្រាប់ក្រុមជម្រើសជាតិទូកនាគកម្ពុជានោះទេ ។ ឯកឧត្តម ចាយ ស៊ីជឿន បញ្ជាក់ថា…

  • ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេ នៅ SS1 ដោយបញ្ចប់នៅត្រឹមចំនុចទី៨

    ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អជាងគេ នៅ SS1 ដោយបញ្ចប់នៅត្រឹមចំនុចទី៨

    (ថៃ)៖ ការប្រណាំងរថយន្ត Off-Road Magnificent Ten 2024 បានចាប់ផ្តើមប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី២៨នេះ ក្នុងចំណោមរថយន្តសរុប ៣៨ក្រុម ។ តាមការបញ្ជាក់របស់កីឡាករ ព្រំ រស្មី នៅ SS1 នេះ ក្រុមរថយន្ត Off-Road កម្ពុជា ធ្វើបានល្អដោយបានឆ្លងដល់ចំនុចទី៨ ក្នុងចំណោមចំនុចសរុបទាំង១០ មានន័យថាយើងធ្វើបានល្អជាងក្រុមផ្សេងដែលមិនឆ្លងចំនុចទី៥ អ្វីដែលពិសេសគឺទទួលបានពិន្ទុច្រើនជាងក្រុមផ្សេង១០ពិន្ទុ។ កីឡាកររូបនេះ បន្តថា ប្រកួតដំបូងល្អបែបនេះ ក្រុមទាំងមូលត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាងនេះ នៅ SS2 និង SS3 ដើម្បីសន្សំពិន្ទុ និងធ្វើកុំអោយ DNF មានន័យថាបោះបង់ រីឯរថយន្តប្រណាំងមិនមានបញ្ហាអ្វីទេ គ្រាន់តែហ៊ាប្រេងបន្តិចបន្តួច ។ គួររម្លឹកថា ព្រឹត្តការណ៍អន្តរជាតិធំថ្មីៗនេះ ក្រុមរថយន្ត Off-Road កម្ពុជា បានសាងសមិទ្ធផលល្អៗច្រើន ធ្វើអោយកីឡាករបរទេស តាមដានមើលគុណភាពបច្ចេកទេសកីឡាករ និងរថយន្តរបស់កម្ពុជា និងចាត់ទុកកម្ពុជា គឺជាបន្លាក្នុងកែវភ្នែករបស់ពួកគេ ដោយមិនអាចមើលរំលងបាន ដូចកាលពីពេលមុនទៀតឡើយ។ ដោយក្នុងនោះកីឡាករ ព្រំ រស្មី…

  • ឯកឧត្តម យី វាសនា ចាត់ទុកការឈ្នះមេដាយ ២គ្រឿង ពីជើងឯកប៉ារ៉ាប៊ូលីង​អន្ដរជាតិ ជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា

    ឯកឧត្តម យី វាសនា ចាត់ទុកការឈ្នះមេដាយ ២គ្រឿង ពីជើងឯកប៉ារ៉ាប៊ូលីង​អន្ដរជាតិ ជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា

    (ភ្នំពេញ)៖ការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ លើកទី១ (Cambodia Open Para Bowling Championships) ឆ្នាំ២០២៤ នៅកម្ពុជា បានបញ្ចប់ហើយ ដោយម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសំរឹទ្ធ ២គ្រឿង ។ ឯកឧត្តម យី វាសនា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិប៉ារ៉ាឡាំពិកកម្ពុជា(NPCC) បានចាត់ទុកសមិទ្ធផលនេះ គឺជាសញ្ញាណដ៏ល្អ សម្រាប់អត្តពលិកប៉ារ៉ាប៊ូលីងវ័យក្មេងកម្ពុជា ។ ឯកឧត្តម ថា ការប្រកួតលក្ខណៈអន្ដរជាតិនេះ កម្ពុជាបានរៀបចំផែនការរយៈពេល ២ឆ្នាំមកហើយ រហូតមានការគាំទ្រពីសហព័ន្ធប៊ូលីងអន្ដរជាតិ និងដៃគូឧបត្ថម្ភ​ក្នុង​ស្រុក ទើបជំរុញឲ្យសហព័ន្ធកីឡាប៊ូលីងកម្ពុជា ក្រោមកិច្ចការជាមួយ NPCC រៀបចំការប្រកួតលក្ខណៈបើកទូលាយនេះឡើង ដើម្បីផ្ដល់ឱកាសដល់អត្តពលិក​ជនពិការ ទាំងក្នុង និងក្រៅតំបន់បានចូលរួម​ប្រកួតនៅកម្ពុជា ។ អ្វីដែលពិសេស ការប្រកួតនេះ ក៏ទទួលបានការអបអរសាទរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជាទៀតផង ។ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ ទាំងការទទួលបដិសណ្ឋារកិច្ច និង​ការរៀប​ចំការប្រកួតអន្ដរជាតិលើកដំបូងនេះ បានផ្ដល់នូវភាពកក់ក្ដៅ ស្នាមញញឹម និងអនុស្សាវរីយ៍ល្អៗជាច្រើន ទាំងកំឡុងពេលប្រកួត និងក្រោយការប្រកួត…

  • អត្តពលិកកីឡាទូកនាគកម្ពុជាចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ី

    អត្តពលិកកីឡាទូកនាគកម្ពុជាចំនួន១៥រូបទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ (International Dragon Boat Festival) នៅប្រទេសរុស្ស៊ី

    (ភ្នំពេញ)៖ ឆ្លើយតបតាមការអញ្ជើញរបស់សហព័ន្ធកីឡាទូកកាយ៉ាក់ និងទូកកានូ រដ្ឋAltai Krai ប្រទេសរុស្ស៊ី អញ្ជើញសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ទៅចូលរួមការប្រកួតកីឡាទូកនាគអន្តរជាតិ(International Dragon Boat Festival)ដែលចាប់ផ្តើមប្រកួតពីថ្ងៃទី២៨ដល់៣០ ខែ មិថុនា ឆ្នាំ២០២៤នោះ ក្រោមចំណារឯកភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបញ្ជូនអត្តពលិក មានប្រធានប្រតិភូ គ្រូបង្វឹក កីឡាក សរុបចំនួន១៥រូបបានចេញដំណើរ នាព្រឹកថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ២០២៤ទៅកាន់ប្រទេសរុស្ស៊ីហើយ។អត្តពលិកទាំង១៥រូបនេះ មានសមាសភាព ឯកឧត្តម នាយឧត្តមនាវីទោ ចាយ ស៊ីជឿន ប្រធានប្រតិភូ និងជាអគ្គលេខាធិការង លោក ណាញ ណាញធូ (Naing Naing Htoo )គ្រូបង្វឹក លោក គង់ សុភាព គ្រូជំនួយ និងកីឡាករចំនួន១២រូប។ លោក គង់ សុភាព…

  • ក្រុមរថយន្ត Off-Road កម្ពុជា បានចុះឈ្មោះរួចរាល់

    ក្រុមរថយន្ត Off-Road កម្ពុជា បានចុះឈ្មោះរួចរាល់

    ថៃ: នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រុមរថយន្ត Off-Road កម្ពុជា ដែលមាន៣រថយន្ត មានកីឡាករ វង្ស គឹមហួត , កីឡាករ ញឹម សុវណ្ណារ៉ូ និងកីឡាករ ព្រំ រស្មី បានចុះឈ្មោះរួចរាល់ សម្រាប់ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road Ten 2024 នៅខេត្តកាន់ឆាណាក់បូរី ប្រទេសថៃ ។តាមការបញ្ជាក់ពីកីឡាករ ញឹម សុវណ្ណារ៉ូ បានអោយដឹងថា បន្ទាប់ពីចុះឈ្មោះ គណកម្មការនិងបន្តត្រួតពិនិត្យបច្ចេកទេសរថយន្ត បិទស្ទិកឃ័រ ប្រជុំបច្ចេកទេសបញ្ជាការប្រកួត និងបង្ហាញផ្លូវប្រណាំងផងដែរ។ លោក បន្តថា ក្រុមកម្ពុជា បានត្រួតពិនិត្យបច្ចេកទេសខ្លួនឯងរួចរាល់ និងដើរមើលផ្លូវប្រណាំងមុន ដើម្បីត្រៀមខ្លួនអោយបានល្អតាមដំណាក់កាលនីមួយៗ ក្នុងចំណោមផ្លូវសរុបទាំង ៨ ។ គួរឲ្យដឹងថា ព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-Road Magnificent Ten 2024នេះ នឹងចាប់ផ្តើមពីថ្ងៃទី២៧ដល់៣០ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៤ប្រទេសចូលរួម ដូចជាកម្ពុជា…

  • ម្ចាស់មេដាយសំរឹទ្ធ កីឡាបញ្ចសិលាស៊ីហ្គេម ឆ្នាំ២០២៣ គុណ វណ្ណនីតា រំពឹងភាគរយខ្ពស់ឈ្នះមេដាយជូនកម្ពុជា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២

    ម្ចាស់មេដាយសំរឹទ្ធ កីឡាបញ្ចសិលាស៊ីហ្គេម ឆ្នាំ២០២៣ គុណ វណ្ណនីតា រំពឹងភាគរយខ្ពស់ឈ្នះមេដាយជូនកម្ពុជា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២

    ភ្នំពេញ៖ កីឡាការិនីម្ចាស់មេដាយសំរឹទ្ធបញ្ចសិលាព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គុណ វណ្ណនីតា បានសម្រេចចិត្តចូលរួមក្នុងការប្រកួតគុនជម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២៤ ។ គុណ វណ្ណនីតា បាននិយាយថា ការផ្លាស់ប្តូរពីបញ្ចសិលាមកកាន់គុនចម្រុះនេះ វាហាក់ដូចជាប្លែក ប៉ុន្តែវាមិនមានបញ្ហាជាឧបសគ្គនោះទេ សម្រាប់ការប្រកួត។ ព្រោះប្រភេទកីឡាប្រយុទ្ធ នា ងធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះមានការ៉ាតេ និងបញ្ចសិលាជាដើម។ កីឡាការិនី កីឡាប្រយុទ្ធដែលធ្លាប់ឈ្នះមេដាយពីការប្រកួតកម្រិតជាតិនិងអន្តរជាតិ គុណ វណ្ណនីតា បានអះអាងទៀតថា ការប្រកួតគុនចម្រុះជើងឯកអាស៊ីលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាងមានក្តីសង្ឈឹមខ្ពស់នឹងមានលទ្ធភាពដណ្តើមបានមេដាយជូនជាតិ ប៉ុន្តែមេដាយនោះ នាងមិនហ៊ានសន្យាថា ជាមេដាយកម្រិតណាមួយឡើយ ។ ការរំពឹងយ៉ាងមានជំនឿខ្ពស់បែបនេះ ដោយសារតែប្រភេទទម្ងន់ ដែលនាងប្រកួត ជាកីឡាការិនីគីឡូធំ ពុំសូវមានប្រទេសច្រើនចូលរួម ជាឱកាសនាងក្រសោបបានមេដាយ។ ម្ចាស់មេដាយសំរឹទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២៣ កីឡាបញ្ចសិលារូបនេះមានអាយុ២០ឆ្នាំ បានចូលហ្វឹកហាត់កីឡាចាប់តាំងពីអាយុ១២ឆ្នាំ ។ កីឡាដំបូងគេ ដែលនាង ប្រឡូកមុនគេ គឺកីឡាការ៉ាតេដូ ធ្លាប់ឈ្នះមេដាយមាស ប្រាក់ និងសំរឺទ្ធជាង១០គ្រឿងជាមេដាយកម្រិតថ្នាក់ជាតិ…

  • ក្រុមសាលាសុវណ្ណភូមិគ្រងតំណែង ជើងឯកបាល់ទាត់ ក្នុងព្រឹត្តិកាណ៍កីឡា មហាជនរាជធានីភ្នំពេញ ឆ្នាំ២០២៤

    ក្រុមសាលាសុវណ្ណភូមិគ្រងតំណែង ជើងឯកបាល់ទាត់ ក្នុងព្រឹត្តិកាណ៍កីឡា មហាជនរាជធានីភ្នំពេញ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ ព្រឹត្តិការណ៍កីឡាមហាជន ជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ ដែលធ្វើឡើងលើ៤ប្រភេទកីឡា មានបាល់ទាត់បាល់ទះបាល់បោះ និង អត្តពល​កម្មនោះ បានបញ្ចប់ដោយជោគជ័យ នាព្រឹកថ្ងៃទី២៦ខែមិថុនានេះ នៅទីលាន​វិទ្យាល័យបឹងកេងកង ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។សម្រាប់​ប្រ​ភេទ​​កីឡាបាល់ទាត់ ក្រុមសាលាសុវណ្ណភូមិ បានក្លាយជាជើង​ឯក​ក្នុងព្រឹត្តិការណ៍​នេះដោយបានយកឈ្នះ ក្រុមស៊ីប៊ីអេស ក្នុងវគ្គផ្ដាច់ព្រ័ត្រយ៉ាង​តឹងតែងបំផុត ដោយលទ្ធផល៧ទល់នឹងទល់នឹង៥ ។ ការប្រកួតនេះក្រុមទាំងពីរលេងប្រដំប្រសងគ្នាទាំងការគ្រប់គ្រងបាល់ទាំងការវាយលុក គេមានឧិកាសប្រហាក់ប្រហែលគ្នាក្នុងការទាត់បញ្ចូលទី។ សម្រាប់ ការប្រកួតពេញ​ម៉ោង ក្រុមទាំង២បានត្រឹមតែស្មើគ្នា ដោយលទ្ធផល៤ទល់នឹង៤ ។ ប៉ុន្ដែនៅវគ្គកាត់​សេចក្ដីដោយការទាត់បាល់១១ម៉ែត្រ ក្រុមស៊ីប៊ីអេសធ្វើ មិនបានល្អ ទាត់បញ្ចូលទី​បានតែ​១គ្រាប់ ខណៈក្រុមសាលាសុវណ្ណភូមិ ទាត់ចូលដល់ទៅ៣គ្រាប់។លទ្ធផលនេះ​ធ្វើឲ្យក្រុមសាលាសុវណ្ណភូមិ ក្លាយជាក្រុមជើងឯកនៃព្រឹត្តិការណ៍កីឡាមហាជន រាជធា​នី​ភ្នំពេញ ប្រចាំឆ្នាំ២០២៤ ឯក្រុម ស៊ីប៊ីអេស បានត្រឹមចំណាត់ថ្នាក់លេខ២ និង ចំណាត់ថ្នាក់ លេខ៣បានទៅក្រុមវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។ លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជននិងកីឡា ឲ្យដឹងថា ព្រឹត្តិការណ៍កីឡា មហាជនជើងឯករាជធានីភ្នំពេញ ឆ្នាំ២០២៤ លើប្រភេទបាល់​ទាត់​បុរស មានក្រុម បាល់ទាត់ចំនួន៨ចូលរួម…