-
ការបណ្តុះបណ្តាលធនធានថ្នាលកីឡាវាយកូនគោលគឺមានគោលបំណងច្បាស់លាស់ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ សម្រាប់វេបសាយ
(ភ្នំពេញ)៖ ឯកឧត្តម ជា បូរ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនគោលកម្ពុជាមានប្រសាសន៍ថា ការបណ្តុះបណ្តាលកីឡាករកីឡា ការិនី ថ្នាល ជាគោលបំណងចម្បងរបស់សហព័ន្ធកីឡាវាយកូនគោលកម្ពុជា គឺមានគោល ដៅច្បាស់លាស់ ក្នុងការស្វែងរកធនធានកីឡាករ កីឡាការិនីវ័យក្មេងៗដែលល្អៗ ចេញពី ថ្នាលយុវជនឱ្យក្លាយជាកីឡាករ កីឡាការិនីវាយកូនគោលកម្រិតអាជីព ដើម្បីត្រៀមឆ្ពោះ ទៅ ទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី (Asian Youth Games) លើកទី៥ នាឆ្នាំ២០២៩។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នៅក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការហ្វឹក ហាត់ របស់យុវជន និងកុមារថ្នាល នៅទីលានហ្វឹកហាត់កីឡាវាយកូនគោល The K Ground ស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមគាំទ្រលើកទឹកចិត្តពីអាណាព្យាបាលផងដែរ។ ឯកឧត្តម អះអាងថា កាលពីពេលមុនៗ យើងជ្រើសរើសកីឡាករ ដែលហ្វឹកហាត់ខ្លួនឯង ដែលល្អៗយកមកបំប៉នបច្ចេកទេសន្ថែមចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ ប៉ុន្តែឥឡូវនេះ ជាគោលបំណងធំរបស់យើងតែម្តង គឺជ្រើសរើសចេញពីថ្នាលយុវជន ដើម្បីបណ្តុះបណ្តាលពួកគាត់ឱ្យក្លាយជាកីឡាករអាជីព នាថ្ងៃខាងមុខ។ ក្នុងដំណើរត្រៀមឆ្ពោះទៅរកគោលដៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី…
-
ប្រធានសហព័ន្ធកីឡាវាយសី ៖ការចាញ់នោះ វាជារឿងធម្មតាសម្រាប់អ្នកកីឡា
ភ្នំពេញ៖ ប្រធានសហព័ន្ធកីឡាវាយសី ឯកឧត្តម លី កុសល បានលើកទឹកដល់សិស្សដែលមិនទទួលបានជ័យលាភីឳ្យបន្តខិតខំប្រឹងប្រែងហ្វឹកហាត់ ព្រោះការចាញ់នោះ វាជារឿងធម្មតាសម្រាប់កីឡា ។ ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិបានបន្តដោយលើក ទឹកចិត្តដល់កីឡាករ កីឡាការិនីកីឡាវាយសី សិស្សបឋមសិក្សាដែលមិនទទួលបានជ័យលាភី ក្នុងការប្រកួតប្រជែង ការប្រកួតកីឡាវាយសីសិស្សបឋមជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ព្រោះការប្រកួតកីឡាមានតែលទ្ធផលឈ្នះនិងចាញ់ប៉ុណ្ណោះ ។ ចាញ់សម្រាប់ការប្រកួតពេលនេះ មិនមានន័យថាយើងនៅតែបន្តចាញ់នោះទេ ឪ្យតែយើងតស៊ូខិតខំហ្វឹកហាត់នោះជ័យជម្នះនឹងកើតមានឡើងសម្រាប់អ្នកប្រឹងប្រែងជាក់ជាមិនខាន។ ឯកឧត្តម ប្រធានសហព័ន្ធបានបន្តថា ដើម្បីអនុវត្តគោលដៅជាយុទ្ធសាស្ត្រឈានសម្រេចបានជោគជ័យទៅថ្ងៃអនាគត សហព័ន្ធកីឡាវាយសីកម្ពុជាតែងតែមានការសាមគ្គីភាពសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡាក្នុងការលើកកម្ពស់ស្មារតីនៃការហ្វឹកហ្វឺន និងការប្រកួតនានា ជា ពិសេសការប្រកួតកីឡាសិស្សដែលក្រសួងអប់រំ យុវជន និងកីឡា តែងតែដាក់ចេញនូវកម្ម វិធីប្រកួតជារៀងរាល់ឆ្នាំដោយមានកិច្ចសហការរៀបចំយ៉ាងហ្មត់ចត់ជាមួយសហព័ន្ធកីឡា វាយសីកម្ពុជា ដើម្បីដំណើរការទៅតាមនីតិវិធីនៃការប្រកួតស្ដង់ដារជាតិ និងអន្តរជាតិ។ឯកឧត្តមបានគូសបញ្ជាក់ថា គោលដៅសំខាន់ដែលរៀបចំការប្រកួតនេះ គឺចង់ពិនិត្យវាយតម្លៃលទ្ធផល សិទ្ធផលរបស់ កីឡាករ កីឡាការិនីម្នាក់ៗ ដែលបានហ្វឹកហាត់កន្លងមកថាតើឈានដល់កម្រិតណា ?ដើម្បីជ្រើសរើសយកមកហ្វឹកហាត់ជម្រើសជាតិ សម្រាប់ឈានទៅប្រកួតលក្ខណៈ អន្តរជាតិជាបន្តបន្ទាប់ទៀត។លោកបន្ថែមថា ប្រភពធនធានសំខាន់នៃមូលធនមនុស្ស គឺត្រូវតែជ្រើសរើសចម្រាញ់ចេញពីកីឡា សិស្ស ពីព្រោះសិស្សគឺជាធនធានមនុស្សដែលមានការអប់រំ អោយគោរពវិន័យយ៉ាងត្រឹមត្រូវរបស់សាលា។ម្យ៉ាងទៀតសិស្សមានអាយុវ័យក្មេងជាកម្លាំងដែលមានសក្ដានុពលទៅអនាគតសម្រាប់បន្តវេន សមស្របក្នុងការបណ្ដុះបណ្តាលជំនាញវិស័យកីឡាវាយសីនេះ ឳ្យកាន់តែមានភាពល្អប្រសើរឡើង។ឯកឧត្តម…
-
ការប្រកួតវាយសីសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ អ្នកមានសមត្ថភាពមានឱកាសច្រើនក្លាយជាយុវជនថ្នាលត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ដែលរៀបចំឡើង ក្រសួងអប់រំយុវជននិងកីឡាក្រោមកិច្ចសហការជាមួយសហព័ន្ធកីឡាវាយសីកម្ពុជា បានដំណើរការប្រកួតជាផ្លូវការ នាព្រឹកថ្ងៃទី០៤ ខែ មេសា ឆ្នាំ២០២៤ ដោយមានមន្ទីរអប់រំរាជធានីខេត្តចូលរួមចំនួន ១០ សរុបកីឡាករកីឡាការិនីចំនួន ៨៤នាក់ ។ ឧត្តម សេនីយ៍ទោ ជាម សុភា អគ្គលេខាធិការសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយនៃដំណើរការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើលជើងឯកថ្នាក់ជាតិ ដែលការប្រកួតនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការផលិតនូវធនធានវ័យក្មេងសម្រាប់សហព័ន្ធកីឡាវាយសីយកមកបណ្តុះបណ្តាលក្នុងដំណើរឆ្ពោះទៅត្រៀមព្រឹត្តិការណ៍អន្តរជាតិនានា។ អគ្គលេខាធិការ សហព័ន្ធខាងលើ បានពន្យល់ទៀតថា កីឡាករកីឡាការិនីដែលជ្រើសរើសចេញពីការប្រកួតសិស្សបឋមពីរលើកកន្លងមក ពួកគេគឺបានបណ្តុះបណ្តាលក្លាយជាកីឡាករកីឡាការិនីល្អៗត្រៀមសម្រាប់ការប្រកួតអន្តរជាតិនានា ដោយផុតអាយុក្នុងការប្រកួតយុវជនអាស៊ីហើយ តែដោយឡែក សម្រាប់សិស្សបឋមឆ្នាំ២០២៤នេះ កីឡាករកីឡាការិនីដែលមានសមត្ថភាពនិងទេពកោសល្យពួកគេមានឱកាសច្រើនក្លាយជាកីឡាករថ្នាលរបស់សហព័ន្ធហ្វឹកហាត់អភិវឌ្ឍសមត្ថភាពត្រៀមចូលរួមកីឡាយុវជនអាស៊ីក្នុងឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ អគ្គលេខាធិការរូបនេះ បានបន្ថែមទៀតថា ចាប់តាំងពីកីឡាវាយសីបានដាក់បញ្ចូលទៅក្នុងសាលារៀន សង្កេតឃើញថា ការចូលរួមប្រកួតប្រជែងក្នុងការប្រកួតកីឡាវាយសីសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ មានមន្ទីរអប់រំយុវនិងកីឡា រាជធានីខេត្តចូលរួមផុសផុលច្រើន។ សូមបញ្ជាក់ថា ការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤នេះ នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២៤ ។ ដោយឡែកសម្រាប់ប្រភេទកីឡាវាយសីនឹងបញ្ចប់ការប្រកួតរបស់ខ្លួននៅថ្ងៃទី៦ ខែ មេសា ឆ្នាំ២០២៤៕ រូបភាព និងអត្ថបទ៖ជាវ ចន្ធូ
-
ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ ប៉ូការី ស្វេត ខេត្តកំពង់ឆ្នាំង រកឃើញ ជើងឯកហើយ
កំពង់ឆ្នាំង ៖ បន្ទាប់ពីដំណើរការប្រកួតយ៉ាងស្វិតស្វាញរយៈ ពេលពេញមួយថ្ងៃកាលពីថ្ងៃអាទិត្យទី២៤ ខែមីនាកន្លងទៅ ព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ ប៉ូការី ស្វេត(Pocari Sweat) ខេត្តកំពង់ឆ្នាំងបានរកឃើញជ័យលាភីទាំងប្រាំបីកម្រិតហើយ។ សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះនាំមកជូនដោយ ភេសជ្ជៈអ៊ីយ៉ុងបំពេញជាតិទឹក ប៉ូការី ស្វេត គាំទ្រដោយ សហព័ន្ធ កីឡាទោចក្រយានកម្ពុជា និង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ភ្នំនេះឡើងនៅទីលាន ប្រណាំងកង់ភ្នំ ដីឡូត៍លីប៉ុង ស្ថិតក្រុងកំពង់ឆ្នាំង ខេត្តកំពង់ ឆ្នាំង។ អ្នករៀបចំកម្មវិធីបានអធិប្បាយថា ព្រឹត្តិការណ៍ប្រណាំងកង់ ភ្នំធ្វើឡើង ក្នុងន័យផ្តល់ឳកាសដល់កីឡាករប្រណាំងកង់ ភ្នំគ្រប់កម្រិត បានបញ្ចេញសមត្ថភាពប្រកួតប្រជែង និងបណ្តុះ ថ្នាលកីឡាករប្រណាំងកង់ភ្នំ សំដៅជ្រើសរើសនិង ពង្រឹង សមត្ថភាព កីឡាករ ដើម្បីអាចប្រកួតប្រជែងលើឆាកអន្តរជាតិ នាពេលអនាគត។ សហព័ន្ធកីឡាទោចក្រយានកម្ពុជាក៏បានកំណត់វិធាននៃការប្រកួតនេះដោយអនុលោមតាមវិធានប្រកួតផ្លូវការដើម្បីសម្រួចកម្រិតប្រកួត ប្រជែង និង ពង្រឹងស្មារតី កីឡាករអាជីពទាំងអស់ ត្រៀមប្រកួត លក្ខណៈអន្តរជាតិនាពេលខាងមុខ។លោក លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រ យានកម្ពុជា បានមានប្រសាសន៍ថាយើងព្យាយាម…
-
ក្រុមបាល់ទះនារីតំណាងរាជធានីភ្នំពេញបន្តឈ្នះ ២ ប្រកួតជាប់គ្នាៗខណៈជំនួបទី៣ ជាការប្រកួតបង្គ្រប់កិច្ចមុនឡើងទៅវគ្គខ្វែងពូលប៉ះក្រុមកំពង់ចាម
ភ្នំពេញ៖ ក្រុមបាល់ទះនារីលេងតំណាងឳ្យរាជធានីភ្នំពេញ ដែលឈរនៅក្នុងពូលD នៃការ ប្រកួត កីឡា សិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២៤ រៀបចំឡើងដោយក្រសួងអប់រំយុវជន និង កីឡា ក្រោមប្រធានបទ «កុមារជាថ្នាលអភិវឌ្ឍវិស័យកីឡា បានបន្តឈ្នះ២ប្រកួតជាប់ៗ គ្នា ខណៈជំនួបទី៣ដែលជាជំនួបបង្រ្គប់កិច្ចក្នុងវគ្គជម្រុះក្នុងពូលDត្រូវជួបក្រុមបាល់ទះនារីមកពីខេត្តកំពង់ចាប់មុនឈានឡើងទៅវគ្គខ្វែងពូល។ ក្រុមបាល់ទះនារីតំណាងឲ្យក្រុមរាជធានីភ្នំពេញនេះ គឺជាក្រុមទាល់ទះនៃសាលាGVA ជាម្ចាស់ ជ័យលាភីជើងឯករាជធានីភ្នំពេញ ក្នុងការប្រកួតជ្រើសរើសជើងឯកសិស្ស បឋម សិក្សាប្រចាំឆ្នាំ២០២៣ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ សម្រាប់ជ័យលាភីជាម្ចាស់ជើងឯកការប្រកួតសិស្សថ្នាក់ជាតិប្រចាំឆ្នាំ២០២៤ ក៏ទំនងក្រុម មួយនេះ ក្រសោបបានតំណែងជើងឯកដែរ។ ដ្បិតសន្ទុះការប្រកួតចំនួន ២ប្រកួតជាប់ៗ គ្នានេះ ទទួលបានជ័យជម្នះលទ្ធផលដាច់ៗតែម្តង គឺជំនួបទី១នៅថ្ងៃទី៣១ ខែ មីនា ប៉ះក្រុម បាល់ទះនារីខេត្តព្រះវិហារឈ្នះ២សិតទល់០ និងប្រកួតទី២នៅថ្ងៃទី១ខែ មេសា ប៉ះក្រុមបាល់ ទះនារីមកពីខេត្តកណ្តាលក្នុងលទ្ធផល ២សិតទល់០ក្នុងពិន្ទុដាច់”តែម្តង។ សូមបញ្ជាក់ថា ក្រុមបាល់ទះនារីនៃសាលាGVAដែលលេងតំណាងឳ្យរាជធានីភ្នំពេញ បាន ឡើង ទៅកាន់វគ្គខ្វែងពូលដែលជាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រហើយ ខណៈដែលជំនួបទី៣ ថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០២៤ ជាការប្រកួតបង្គ្រប់កិច្ចជួបក្រុមបាល់ទះនារីមកពីខេត្តកំពង។ សូមបញ្ជាក់ថា ការប្រកួតបាល់ទះជើងឯកសិស្សបឋមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ…
-
ជម្រើសជាតិទូក ២៦រូបបានប្រកាសលិទ្ធផលត្រៀមចូលជំរុំហ្វឹកហាត់ប្រមូលផ្តុំត្រៀម ការប្រកួត អន្តរជាតិ សម្រាប់ដាក់វេបសាយ
(ភ្នំពេញ)៖ សមាភាពកីឡាករកីឡាការិនីកីឡាទូក ដែលឆ្លងកាត់ការធ្វើតេស យ៉ាងយក ចិត្ត ទុកដាក់ ក្រោមអនុសាសន៍ណែនាំពីឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ប្រធានសហព័ន្ធ កីឡា ទូកកានូនិងរ៉ូអ៊ីងកម្ពុជា បានប្រកាសជាផ្លូវការ គឺមានបេក្ខភាព ២៦រូប បានជាប់ ជា ជម្រើស ជាតិទូកហ្វឹកហាត់ត្រៀមការប្រកួតលក្ខណៈអន្តរជាតិ លើប្រភេទកីឡាទូកនាគ ទូក កានូ ទូកកាយ៉ាក់ និងទូករ៉ូអ៊ីង។ លោក គង់ សុភាព អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា កីឡាករកីឡាការិនីជម្រើសជាតិ ២៦រូប ដែលបានប្រកាសជាផ្លូវការ បន្ទាប់ពីធ្វើតេសសម្រិត សម្រាំង តាមការណែនាំរបស់ថ្នាក់ដឹកនាំ នឹង ធ្វើការប្រមូលផ្តុំហ្វឹកហាត់ចាប់ពីថ្ងៃទី២២ ខែ មេសា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ លោក គង់ សុភាព បានគូសបញ្ជាក់ថា ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិទូក ក្រោមការ ឧបត្ថម្ភពីក្រសួងអប់រំយុវជននិងកីឡានេះ នឹងធ្វើការហ្វឹកហាត់នៅទីរួមខេត្តស្វាយរៀង នៃទី លានទន្លេវៃគោដែលជាទីលានថ្មីរបស់សហព័ន្ធកីឡាទូកកានូ…
-
ក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួត បង្កើតការប្រកួតបាល់ទាត់រដូវកាលថ្មី និងអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
(ភ្នំពេញ)៖ ក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួត ដឹកនាំដោយ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាប្រធានក្លិប បានបង្កើតប្រកួតបាល់ទាត់រដូវកាលថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី៣១ ខែ មីនា ឆ្នាំ២០២៤ នៅទីលានបាល់ទាត់ បុរីប៉េងហ៊ួត បឹងស្នោ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ ។ ក្នុងជំនួបបើករដូវកាលថ្មីនៃក្រុមបាល់ទាត់វ័យចាស់ប៉េងហ៊ួត ដែលមានកីឡាករបាល់ទាត់វ័យចាស់ចាប់ពី១៩៦០.១៩៧០.និង១៩៨០នេះ។ ការប្រកួតបានបែងចែកជាពីរក្រុម គឺក្រុមឯកសណ្ឋានព័ណ៌ស្វាយ និងក្រុមឯកសណ្ឋានព័ណ៌ប្រផេះ ។ ជាលទ្ធផលការប្រកួត៩០នាទីបញ្ចប់ដោយគ្រប់បាល់ ៥ទល់២ ក្រុមវ័យចាស់ឯកសណ្ឋានព័ណ៌ស្វាយជាក្រុមដែលទទួលបានជ័យជម្នះ។ លោក សោម សារ៉ន អតីតកីឡាករបាល់ទាត់ក្រុមជម្រើសជាតិ ជាសមាជិកក្លិបបាល់ទាត់វ័យចាស់ប៉េងហ៊ួតអាយុ៧២ឆ្នាំ បានគូសបញ្ជាក់ថា ការប្រកួតបាល់ទាត់ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ គឺជាគំនិតផ្តួចផ្តើម របស់ឯកឧត្តម ម៉ៅ ហាវណ្ណាល់ ដែលជាប្រធានក្លិប ដើម្បីបើករដូវកាលថ្មី និងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររបស់យើង។ អតីតកីឡាករជម្រើសជាតិបាល់ទាល់រូបនេះ បានអះអាងថា ការបង្កើតព្រឹត្តិការណ៍បាល់ទាត់វ័យចាស់នេះឡើង បានបង្កលក្ខណៈឲ្យអតីតកីឡាករបាល់ទាត់ចាស់ៗបានជួបជុំគ្នា លេងកីឡាបាល់ទាត់លឹកអនុស្សារវីយ៍ ហើយ វាក៏បានចូលរួមលើកកម្ពស់ដល់សុខភាពផងដែរ ។ គួររំលឹកថា…
-
ឯកឧត្តម ខូវ ឆាយ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរក្នុងអាណត្តិទី៧ ឆ្នាំ២០២១-២០២៥
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវបានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបោះឆ្នោតជ្រើសតាំងជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ក្នុងអាណត្តិទី៧ ដែលកំពុងមានសុពលភាពពីឆ្នាំ២០២១-២០២៥ ជំនួ ស តំណែងឯកឧត្តម តែម ម៉ឺន អតីតប្រធានសហព័ន្ធគុនខ្មែរ ដែលសុំលាលែង ពី តំណែង ។ បើយោងតាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលបាន ចេញ កាលពី ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែល ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ បានក្លាយជាប្រធានសហព័ន្ធដើម្បីបន្តដំណើរការអភិវឌ្ឍជំនាញប្រភេទកីឡារបស់កម្ពុជាមួយនេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ចំពោះឯកឧត្តម តែម ម៉ឺន ក៏ត្រូវបានគណៈកម្មាធិការ ប្រតិបត្តិសហព័ន្ធតែងតាំងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ គួររម្លឹកថា ឯកឧត្តម តែម ម៉ឺន បានឡើងកាន់តំណែងជាប្រធានសហព័ន្ធកីឡាប្រដាល់ គុន ខ្មែរ ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០២៤ ដោយក្រោមការដឹកនាំរបស់លោកបានជំរុញ ឱ្យវិស័យ កីឡាក្បាច់គុនបុរាណខ្មែរមួយនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយទទួល បានសមិទ្ធផលជាច្រើនពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ នាពេលកន្លងមក ហើយអ្វី…
-
សិក្ខាសាលាវគ្គបំប៉ន គ្រូឧទ្ទេស នឹងចូលរួមចំណែកបង្កើនការអភិវឌ្ឍចំណេះដឹង នៃការស្រាវជ្រាវ ដល់ គ្រូបង្រៀនឲ្យកាន់តែប្រសើរ
(ភ្នំពេញ)៖ លោក ជិន សំអន គ្រូបង្រៀននៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងជាគ្រូ ឧទ្ទេសទទួលបានបទពិសោធន៍ពីប្រទេសជប៉ុន តាមរយៈអង្គការក្រៅរដ្ឋាភិបាល បេះដូង មាស ដែលជាវាគ្មិន ធ្វើបទបង្ហាញក្នុងសិក្ខាសាលា វគ្គបំប៉នគ្រូឧទ្ទេស បានលើកឡើងថា វគ្គបំប៉នគ្រូឧទ្ទេសដែលបានរៀបចំដោយ អង្គការ ក្រៅរដ្ឋាភិបាលបេះដូងមាសនេះ ពិតជា មានសារៈសំខាន់ខ្លាំងណាស់ ដែលនឹងជួយពង្រឹង សមត្ថភាពដល់ការស្រាវជ្រាវរបស់ លោកគ្រូអ្នកគ្រូនៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។ លោកបានបន្ដថា លោកគ្រូ អ្នកគ្រូ ដែលជាសិក្ខាកាមទាំងអស់ក្នុងអាជីពជាគ្រូបង្រៀនការ ស្រាវជ្រាវសម្រាប់ពួកគាត់មានភាពចាំបាច់ខ្លាំងណាស់ ព្រោះវាជាការពង្រឹងសមត្ថភាព ដើម្បីបង្កើនចំណេះដឹងលោកគ្រូអ្នកគ្រូ សម្រាប់ចែករំលែកទៅកាន់គរុនិស្សិត ដែលនឹង ក្លាយជាគ្រូអប់រំនៅទូទាំងប្រទេស ។ ដូច្នោះហើយ ការបំប៉នចំណេះដឹងលើការ ស្រាវជ្រាវ សម្រាប់គ្រូៗ នៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡានេះ គឺបានជួយលើកកម្ពស់វិស័យ អប់រំ កាយ នៅកម្ពុជាកាន់តែខ្លាំងក្លា។ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំ ប្រទេស ជប៉ុន បានគូសបញ្ជាក់ថា សិក្ខាសាលារយៈពេលមួយថ្ងៃពេញនេះ វាគឺជាផ្នែកមួយ…
-
ប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា អំពាវដល់ភាគីពាក់ព័ន្ធ លើក ទឹកចិត្ត ដល់កីឡាករ កីឡាការិនីបញ្ញាខ្សោយចូលរួមលេងកីឡា
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា និងជាប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានអំពាវនាវ ដល់អនុគណៈកម្មាធិការស្ប៉េស្យាល់អូឡាំពិករាជធានី-ខេត្ត ក៏ដូចជាអង្គការ សមាគម នានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា ដោយយកចិត្តទុក ដាក់បី បាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតកីឡានានា ដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធី ជារៀង រាល់ឆ្នាំ ។ ការអំពាវរបស់ឯកឧត្តមប្រធានខាងលើ បានធ្វើឡើងនៅក្នុងមហាសន្និបាតវិសាមញ្ញបូក សរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅការងារ ឆ្នាំ២០២៤របស់គណៈកម្មាធិ ការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ ឯកឧត្តម ជា សុមេធី បានគូសបញ្ជាក់ថា ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុក ម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនីបញ្ញា ខ្សោយ ប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួម…