-
ក្រសួងអប់រំយុវជន និងកីឡា ចាប់ដៃជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិកគោដៅផ្លាស់ប្តូរធនធានអត្តពលិកកីឡាទៅវិញទៅមក
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែ មីនា ឆ្នាំ២០២៤ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាង ឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡា បានចុះអនុស្សារណៈយោគយល់គ្នាជាមួយសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក នៅទីស្តីការក្រសួងអប់រំយុវជន និងកីឡា ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ លើកឡើងថា អនុស្សារណៈនៃការយោគយល់គ្នានេះ គឺជាកិច្ចព្រមព្រៀងផ្លូវការដែលតំណាងដោយភាគីចុះហត្ថលេខាក្នុងការខិតខំប្រឹងប្រែងរួមគ្នា សម្រាប់កំណត់នូវនិតិវិធី ដំណើរការ និងគោលដៅរវាងក្រសួងអប់រំយុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ គោលបំណងនៃអនុស្សារណៈយោគយល់គ្នានេះ គឺដើម្បីលើកម្ពស់ការចូលរួមនិងអភិវឌ្ឍកីឡា ក៏ដូចជាការផ្លាស់ប្តូរ មន្រ្តី គ្រូបង្វឹក អត្តពលិករវាងក្រសួងអប់រំយុវជននិងកីឡា និងសមាគមកីឡាកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា សកម្មភាពកិច្ចសហការនៃភាគីទាំងពីរ នឹងសហការគ្នា ពង្រីកសក្កានុពលភាពរបស់ភាគីទាំងពីរក្នុងការកសាងទំនុកចិត្ត កិច្ចសហប្រតិបត្តិការ និងសកម្មភាពចាំបាច់នានា ក្នុងន័យជំរុញបន្ថែមទៀតនូវកម្រិតនៃ គុណផលកីឡាកម្ពុជាក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ។ ឯកឧត្តម រដ្ឋលេខាធិការ បានអះអាងទៀតថា…
-
គ្រូកីឡា៖វគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ ថ្នាក់ ជាតិ កម្រិតមូល ដ្ឋាន នឹងរួមចំណែកផលិតបានធនធានកីឡាករកីឡាការិនីវ័យក្មេង
ភ្នំពេញ៖ទីប្រឹក្សាបច្ចេកទេសសហព័ន្ធកីឡាការ៉ាតេកម្ពុជា លោក ឡាច ច័ន្ទរិទ្ធី បានចាត់ទុកវគ្គបណ្តុះបណ្តាលគ្រូការ៉ាតេ កម្រិត មូលដ្ឋានដែលកំពុងដំណើរការនេះថា នឹងរួមចំណែក ផលិតបានធនធានកីឡាករកីឡាការិការ៉ាតេវ័យក្មេងប្រកបដោយគុណភាពសម្រាប់កម្ពុជានាពេលអនាគត។ លោក ឡាច ច័ន្ទរិទ្ធី ក្រុមប្រឹក្សាបច្ចេកទេស និងជាឧត្តម ការ៉ាតេ ចារ្យ សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបន្តថា វគ្គបណ្តុះ បណ្តាល គ្រូការ៉ាតេថ្នាក់ជាតិឆ្នាំ២០២៣ គឺជាវគ្គកម្រិត មូលដ្ឋានដែលសហព័ន្ធការ៉ាតេកម្ពុជាបានរៀបចំឡើង បណ្តុះបណ្តាលគ្រូបង្វឹក តាមបណ្តាក្លិបរាជធានីខេត្តឱ្យចេះ អំពីរបៀបបង្ហាត់បង្រៀនសិស្សវ័យក្មេងក្លាយទៅជាធនធានឆ្នើមសម្រាប់កម្ពុជានាពេលអនាគត។ លោកបន្តថា វគ្គបណ្តុះបណ្តាលគ្រូកម្រិតមូលដ្ឋាននេះ សហព័ន្ធ ទើបតែបណ្តុះបណ្តាលបានបីលើកប៉ុណ្ណោះ បើគិត ចាប់តាំងពី ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩មក។ ឧត្តម ការ៉ាតេចារ្យរូបនេះ បានរំលេចថា វគ្គគ្រូការ៉ាតេកម្រិតមូល ដ្ឋាននេះពិតជា មាន សារៈសំខាន់ខ្លាំងណាស់សម្រាប់លោកគ្រូ អ្នកគ្រូយកធ្វើជាមូលដ្ឋានក្នុងបង្ហាត់សិស្សតូចៗ បង្ហាត់សិស្ស សុខភាពនិងបង្ហាត់ដល់ក ង កម្លាំង។ ឧត្តម ការ៉ាតេចារ្យខាងលើ បានពន្យល់ថា វគ្គបណ្តុះបណ្តាល គ្រូកម្រិតមូលដ្ឋាននេះ មិនត្រឹមតែជួយឱ្យគ្រូមានមូលរដ្ឋាន សម្រាប់ បង្ហាត់ សិស្សប៉ុណ្ណោះនោះទេ…
-
ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ៖ ការជ្រើសរើសយុវជនត្រៀមកីឡាយុវជន អាស៊ីត្រូវ យកចិត្ត ទុកដាក់ខ្ពស់រឿងអាយុ
(ភ្នំពេញ)៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និង រ៉ូអ៊ីងកម្ពុជា បានថ្លែង ទៅកាន់ថ្នាក់ដឹកសហព័ន្ធ ក្នុង កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៥ ឆ្នាំ២០២៤ ២០២៨ លើទី២ថា ការជ្រើស រើសកីឡាករកីឡាការិនីដែលជាយុវជនត្រៀមកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់រឿងអាយុជាគោល ព្រោះការ ប្រកួត តាមប្រភេទកីឡានីមួយៗមានលក្ខន្តិកៈច្បាប់កំណត់ប្រភេទអាយុវជនចូល រួម ខុសៗគ្នា ។ ដូច្នោះសូមតាមដានពិនិត្យមើលប្រភេទកីឡារបស់យើង នឹងជ្រើសរើស ឲ្យត្រូវតាមប្រភេទអាយុដែលបានកំណត់ជៀសវាងការជ្រើសរើសខុសអាយុដល់ពេលប្រកួតគឺលើសអាយុប្រកួតមិនបាន ធ្វើឲ្យខាតពេលវេលាក្នុងការបណ្តុះបណ្តាល ។ ឯកឧត្តម ក៏បានណែនាំឲ្យថ្នាក់ដឹកត្រូវពិនិត្យនិងវាយតម្លៃតាមបណ្តាលប្រទេសក្នុងតំបន់ អាស៊ានលើប្រភេទកីឡាទូក ដើម្បីវាយតម្តៃចំណាត់ក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅ ចំណាត់ លេខប៉ុន្មាន និងពិភពយើងនៅចំណាត់លេខប៉ុន្មាន ដើម្បីយើងដាក់ផែនការ សម្រួចសមត្ថភាពពីមួយឆ្នាំទៅមួយឆ្នាំនិងមានការផ្លាស់ប្តូរឈានទៅរកគុណភាពក្នុងការប្រកួតប្រជែងនាំយកមេដាយជូនជាតិ។ ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធាន បានចង្អុលបង្ហាញ ឲ្យអនុប្រធានត្រូវជ្រើសរើស យុវជនឲ្យបាន ២០% ក្នុងចំណោមកីឡាករកីឡាការិនីជម្រើសជាតិហ្វឹកហាត់ត្រៀម សម្រាប់ ការប្រកួតអន្តរជាតិនានា ក្នុងនោះ ក៏មានកីឡាករកីឡាការិនីយុវជនបំរុងបន្ថែម ពីចំនួន…
-
សិក្ខាសាលាពិភាក្សាអំពីសេចក្តីព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើង គុណវុឌ្ឍិ គ្រូបង្រៀនជាកម្រិតបរិញ្ញាបត្រសិល្បៈមនុស្សសាស្ត្រ ឯកទេសអប់រំកាយ
ភ្នំពេញ៖ អង្គការក្រៅរដ្ឋាភិបាលបេះដូងមាសបានអញ្ជើញសមាជិក នៃអនុគណៈកម្មការ ជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាចំនួន១៤រូបចូលរួម សិក្ខា សាលាពិភាក្សាអំពីសេចក្តីពា្រងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើង គុណវុឌ្ឍិ គ្រូបង្រៀនអប់រំកាយទៅជាកម្រិតបរិញ្ញា បត្រ។ លោក នីស៊ីយ៉ាម៉ា ណាអូគិ អគ្គលេខាធិការអង្គការក្រៅរដ្ឋាភិបាលបេះដូងមាសប្រចាំ ប្រទេស ជប៉ុន បានគូសបញ្ជាក់ថា សិក្ខាសាលាដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាល បេះដូងមាសនេះ មានរយៈពេលតែមួយថ្ងៃប៉ុណ្ណោះ ដោយបានអញ្ជើញអនុគណៈកម្មការ ជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាមកពិភាក្សាអំពី សេចក្តី ព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សាដំឡើងគុណវុឌ្ឍិគ្រូបង្រៀនអប់រំកាយ សម្រាប់គ្រូបង្រៀននៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា និងគ្រូបង្រៀនអប់រំកាយ នៅមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ពីកម្រិតមូលដ្ឋាន ទៅជាកម្រិត បរិញ្ញាបត្រ ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវិវឌ្ឍរបស់វិទ្យាស្ថានជាតិអប់រំកាយ និងកីឡាទៅជាគ្រឹះស្ថានឧត្តមសិក្សាបណ្តុះបណ្តាលគ្រូបង្រៀនអប់រំកាយស្របតាមស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈគ្រូបង្រៀន និងក្របខណ្ឌគុណវុឌ្ឍិជាតិកម្ពុជា។ លោក ដួង សុចិត្រ ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡានៃវិទ្យា ស្ថាន ជាតិអប់រំកាយ និងកីឡា ជាសិក្ខាកាម បានឲ្យដឹងដែរថា សិក្ខាសាលារយៈពេល១ថ្ងៃ រៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ដែលតម្រូវឲ្យសិក្ខាកាមទាំង១៤នាក់ មានសមាសភាពជាអនុគណៈកម្មកាជ្រោមជ្រែងការបញ្ចប់ការសិក្សានៃវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាជួបពិភាក្សាគ្នាអំពីសេចក្តីព្រៀងនៃប្រកាស និងក្របខណ្ឌកម្មវិធីសិក្សា ដំឡើង…
-
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤
(ភ្នំពេញ)៖ ក្រុមបាល់ទាត់អន្តោប្រវេសន៍មានជ័យ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្លាយ ជាម្ចាស់ជើងឯកពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ លើកទី១ ឆ្នាំ២០២៤ បន្ទាប់ពីយកឈ្នះលើ អគ្គស្នងការរដ្ឋាននគរបាលជាតិ ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រដែល បានធ្វើឡើងនៅល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នាពហុកីឡដ្ឋានជាតិ ក្រោមអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ និងលោកជំទាវ ។ ក្រុមបាល់ទាត់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ទទួលបានជ័យជម្នះនេះស្ថិតក្រោមការដឹកនាំរប ស់លោកគ្រូបង្វឹក សាយ ពិសិដ្ឋ ដែលជាអតីតខ្សែការពារជម្រើសជាតិកម្ពុជា និងក្លិប បាល់ ទាត់ក្រសួងមហាផ្ទៃ ។ លោកធ្លាប់ជាខ្សែការពារដ៏ល្អម្នាក់ក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាពីឆ្នាំ២០១១ រហូត ដល់ ឆ្នាំ២០១៦ ។ បន្ទាប់ពីចូលនិវត្តន៍នៅឆ្នាំ២០២៣ លោកបានអភិវឌ្ឍខ្លួនក្លាយជា គ្រូ ជំនួយ ក្រុមបាល់ទាត់ក្រសួងមហាផ្ទៃដែលកំពុងលេងក្នុងលីគកម្ពុជាទី២។ជាមួយគ្នានេះ ក្រុមអគ្គនាយកដ្ឋានអន្តោប្រវេសន៍មានកីឡាករវ័យក្មេងច្រើនដែលធ្វើឲ្យការបង្ហាញខ្លួននៅលើទីលានល្អប្រសើរជាងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិដែលភាគច្រើនមានកីឡាករវ័យចំណាស់។ សម្រាប់លទ្ធផលបច្ចេកទេសឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេលជាង ១ខែ ជើងឯកគឺបានទៅលើ ក្រុមបាល់ទាត់អន្តោប្រវេសន៍មានជ័យ នៃអគ្គនាយកដ្ឋាន អន្តោ ប្រវេសន៍ ចំណាត់ថ្នាក់លេខ២ បានទៅ…
-
សហព័ន្ធខ្មែរកីឡាហាប់គីដូរៀបចំការប្រឡងខ្សែក្រវាត់ និងឧបត្ថម្ភថវិកាលើកទឹកចិត្តជូនសិស្សគុនវ័យក្មេង
ភ្នំពេញ៖ សហព័ន្ធខ្មែរកីឡាហាប់គីដូបានរៀបចំការប្រឡងសមត្ថភាពឡើងខ្សែក្រវាត់តាមកម្រិតនីមួយៗរបស់កីឡាករ កីឡាការិនី និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់កីឡាករ កីឡាការិនីមួយចំនួន ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃអាទិត្យទី២៤ ខែមីនា ឆ្នាំ២០២៤ នៅសាលនៃពហុកីឡដ្ឋានជាតិអូឡាំពិក។ លោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហាប់គីដូបញ្ជាក់ថា ដោយទទួលបានការអនុញ្ញាតពីឧកញ៉ា សៅ សេងហាក់ ប្រធានសហព័ន្ធខ្មែរកីឡាហាប់គីដូ បានឱ្យគ្រូបង្វឹករៀបចំការប្រឡងឡើងខ្សែក្រវាត់តាមកម្រិតដាន់នីមួយៗ ដែលជាការលើកទឹកចិត្តដល់សិស្សគុនទាំងអស់ដែលបានប្រឹងប្រែងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នាពេលកន្លងមក។ ជាមួយគ្នានេះ ឧកញ៉ា សៅ សេងហាក់ ក៏បានឧបត្ថម្ភថវិកាជាការលើកទឹកចិត្តជូនដល់កីឡាករ កីឡាការិនីវ័យក្មេង ដែលបានចូលរួមសម្តែងកីឡាហាប់គីដូ ក្នុងព្រឹត្តិការណ៍បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមីនាកន្លងទៅថ្មីៗនេះ។ ចំពោះគ្រូជំនួយមួយចំនួនក៏ទទួលបានការឧបត្ថម្ភលើកទឹកចិត្តដែលបានជួយបង្ហាត់បង្រៀនសិស្សគុន នៅក្នុងសហព័ន្ធកីឡាហាប់គីដូ។ ការប្រឡងឡើងខ្សែក្រវាត់នេះមានសិស្សគុនចូលរួមចំនួន ៣០នាក់ ។ការប្រឡងពីកម្រិតខ្សែក្រវាត់ពី ស ឡើង សឆ្នូត ពីសឆ្នូត ឡើងលឿង ពីលឿង ឡើង លឿងឆ្នូត និងពីលឿងឆ្នូតទៅខ្សែក្រវាត់ពណ៌ទឹកក្រូច និងពីខ្សែក្រវាត់ពីពណ៌បៃតងទៅ បៃតងឆ្នូតជាដើម។ ជាមួយនឹងការរៀបចំឱ្យមានការប្រឡង រួមទាំងការជួយឧបត្ថម្ភថវិកាលើកទឹកចិត្តពីឧកញ៉ាប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ក្នុងពេលនេះ ត្រូវបានលោកអគ្គលេខាធិការ គង់ ចាន់ធីណា អះអាងថាជាការលើកទឹកចិត្ត ដើម្បីជំរុញដល់ការលើកកម្ពស់ក្បាច់គុន…
-
កម្ពុជាត្រៀមកីឡាករ កីឡាការិនីជនមានពិការភាពឆ្នើម១០រូប ខណៈធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជានៅខែមិថុនាខាងមុខ
ភ្នំពេញ៖កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា នៅខែ មិថុនាខាងមុខនេះ ដោយមានអត្តពលិកជាជនមានពិការភាពមកពីបណ្ដាប្រទេសនានាប្រមាណ១០០នាក់ចូលរួម។ លោក Leon Lim អនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជា និងជាគ្រូបង្វឹកកីឡាប៊ូលីងបានឳ្យដឹងថា ការប្រកួតកីឡាប៊ូលីងប៉ារ៉ាជើងឯកកម្ពុជា (1st Cambodia Open Para Bowling Championship 2024)គ្រោងនឹងរៀបចំពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅប្រូប៊ូល (ខាលែនឌែលម៉ល) រាជធានីភ្នំពេញដែលជាទីលានស្តង់ដារអន្តរជាតិ ។ លោកថា តាមការគ្រោងទុកនឹងមានកីឡាករ កីឡាការិនីមានពិការភាពប្រមាណ ១០០នាក់ចូលរួមប្រកួតប្រជែងមេដាយ ។ក្នុងនោះមកពីប្រទេសកូរ៉េ ម៉ាឡេស៊ី ជប៉ុន ថៃ សិង្ហបុរី និងបណ្តាប្រទេសមួយចំនួនទៀតដែលកំពុងតែពិភាក្សាគ្នា។ លោក Leon Lim បញ្ជាក់ទៀតថា នេះជាការទទួលធ្វើម្ចាស់ផ្ទះលើកដំបូង លើប្រភេទកីឡាប៊ូលីងសម្រាប់ជនមានពិការភាពអន្តរជាតិ នៅប្រទេសកម្ពុជា។ សម្រាប់កម្ពុជាម្ចាស់ផ្ទះ គឺត្រៀមកីឡាករកីឡាការិនីជនមានពិការភាពឆ្នើមចំនួន១០នាក់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អន្តរជាតិនេះ។ ក្នុងចំណោម១០នាក់ដែលជាកីឡាករកីឡាការិនីឆ្នើមៗនេះ នឹងជ្រើសរើសយកកីឡាករ៥នាក់ និងកីឡាការិនី៥នាក់។ អនុប្រធានសហព័ន្ធ បានបន្ថែមទៀតថា បច្ចុប្បន្នកម្ពុជាបានប្រមូលកីឡាករកីឡាការិនីជនមានពិការភាពឲ្យចូលហ្វឹកហាត់ចំនួន២០នាក់ នឹងចំរាញ់ធ្វើតេសជាបន្តបន្ទាប់រហូតចំរាញ់ជ្រើសរើសបានកីឡាករកីឡាការិនីឆ្នើមតាមគម្រោងដែលបានគ្រោងទុក។ពោលការហ្វឹកហាត់ចំរាញ់នេះ មានរយៈពេល២ខែ ឬជាង២ខែ ។ បន្ថែមពីលើនេះ…
-
ទេសរដ្ឋមន្ដ្រី កែវ រ៉េមី ជំរុញឲ្យកីឡាករ កីឡាការិនីប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំទង់ជាតិទៅលើកលើឆាកអន្តរជាតិ
(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី កែវ រ៉េមី បានជំរុញឲ្យអោយកីឡាករ កីឡាការិនីតេក្វាន់ដូ ITF ប្រឹងប្រែងហ្វឹកហាត់ ដើម្បីនាំកិត្យានុភាបជាតិ តាមរយៈលើកទង់ជាតិកម្ពុជាលើឆាកអន្តរជាតិ។ នេះជាការបញ្ជាក់របស់ឯកឧត្តម បន្ទាប់ពីបន្ដជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា អាណត្តិទី៧ ឆ្នាំ២០២៤-២០២៨ នៃមហាសន្និបាតបញ្ចប់អាណត្តិចាស់ បន្ដអាណត្តិថ្មី កាលពីចុងសប្ដាហ៍កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ ឯកឧត្តម កែវ រ៉េមី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ និងកីឡាករ តេក្វាន់ដូ ITF ទាំងអស់ ដែលបានខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនគុណភាព បច្ចេកទេស ព្រមទាំងរក្សាបាននូវកិត្តិយស សេចក្តីថ្លៃថ្នូបានយ៉ាងល្អសាកសមជាយុវជនគំរូក្នុងសង្គម។ ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ដ្រី បានលើកទឹកចិត្តសមាជិកប្រតិបត្តិសហព័ន្ធ មន្ដ្រីជំនាញ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ បន្ដរួមគ្នាអភិវឌ្ឍកីឡាមួយនេះឲ្យកាន់តែរីកចម្រើន ជាពិសេដសត្រៀមលក្ខណៈចូលរួមការប្រកួតជើងឯកអាស៊ី នៅឥណ្ឌានាខែសីហាខាងមុខ ។ ឯកឧត្តម ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានស្ងើចសរសើរចំពោះការដឹកនាំរបស់ ឯកឧត្តម កែវ…
-
កម្ពុជា ដាក់គោលដៅពង្រីកសមាជិកគុនខ្មែរ ឱ្យបាន ៧៥ប្រទេស ដើម្បីស្វែងរកការគាំទ្រពីអូឡាំពិកអន្តរជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាគុនខ្មែរអន្តរជាតិ បានបើកកិច្ចប្រជុំគណកម្មាធិការប្រតិបត្តិសហព័ន្ធ ក្នុងគោលបំណងជំរុញ និងផ្សព្វផ្សាយពង្រីកសមាជិកគុនខ្មែរ ឱ្យបាន ៧៥ប្រទេស ដើម្បីស្វែងរកកាគាំទ្រ និងទទួលស្គាល់ពីអូឡាំពិកអន្តរជាតិ (IOC) ជាពិសេសផ្សព្វផ្សាយនូវក្រមសីលធម៌គុនខ្មែរ ដែលជាបទបញ្ញាត្តិរួមមួយ សម្រាប់ពង្រឹងការគ្រប់គ្រងគុនខ្មែរ តាមបណ្ដាប្រទេសសមាជិកលើពិភពលោក ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាគុនខ្មែរអន្ដរជាតិ ក្រោយកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) កាលពីចុងសប្តាហ៍កន្លងទៅ។ នឹងរៀបចំពិភាក្សាពីផែនការ ឆ្នាំ២០២៤-២០២៥ ពិសេសដើម្បីត្រៀមលក្ខណៈរៀបចំការប្រកួតគុនខ្មែរជើងឯកពិភពលោក ខួបគម្រប់ទី៥ ឲ្យបានអធិកអធម នៅខេត្តសៀមរាប នាខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ។ ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ថា សហព័ន្ធ ត្រូវខំប្រឹងរៀបចំ និងពង្រីកការផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យបានស្គាល់ពីឋានានុក្រម បេសកកម្ម គោលបំណងការទទួលខុសត្រូវការអភិវឌ្ឍ ដើម្បីអភិរក្ស និងអភិវឌ្ឍន៍គុនខ្មែរយូរអង្វែងទៅអនាគត ។ កិច្ចការចម្បងមួយ យើងត្រូវរៀបចំឲ្យមានមូលនិធិគុនខ្មែរ សម្រាប់ជួយដល់កីឡាករ-កីឡាការិនី និងបម្រើឲ្យការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរ ទាំងបច្ចេកទេស និងការបំផុសចលនាគុនខ្មែរលើជាតិ និងអន្ដរជាតិ ដើម្បីពង្រីកគុនខ្មែរអោយសុះសាយលើឆាកអន្តរជាតិ ប្រកបដោយទំនុកចិត្តបន្ថែមទៀត។ គួររម្លឹកថា…
-
ស.ស.យ.កប្រកាសរៀបចំការប្រកួតបាល់ទាត់ពាន Soccer League លើកទី៧ ដោយប្រើពេលយូរជាងមុន
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានប្រកាសថា នឹងរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ Soccer League លើកទី៧ ឆ្នាំ២០២៤ ដោយគ្រោង ចំណាយ ពេលប្រកួតយូរជាងមុនរហូតដល់ពីរខែ ពោល គឺចាប់ ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ខាង មុខ ខណៈរដូវកាលមុនប្រើពេលត្រឹមជាងមួយខែ ប៉ុណ្ណោះ ។ សេចក្ដីជូនដំណឹងបានបញ្ជាក់ថា សម្រាប់រដូវកាលថ្មី នៃពាន រង្វាន់ Soccer League លើកទី៧ នេះ ដូចគ្នាកាលពីឆ្នាំមុន ដោយមាន២ប្រភេទវិញ្ញាសា ។គឺវិញ្ញាសាបាល់ទាត់បុរស និង វិញ្ញាសាបាល់ទាត់នារី ដោយចាប់ផ្ដើមលក់ពាក្យ និងទទួល ពាក្យ ពីថ្ងៃទី២២ ខែមីនា រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅអគារ The Kampus ខាងលិចស្ពាន អាកាស ក្បាលថ្នល់ រាជធានីភ្នំពេញ។ ប្រភពដដែលបន្តថា សម្រាប់ក្រុមដែលមានសិទ្ធិចូលរួមប្រកួត គឺជាក្រុមបាល់ទាត់ក្រសួង-ស្ថាប័ន, ស.ស.យ.ក…