-
កីឡាករប្រណាំងម៉ូតូត្រៃកម្ពុជា២នាក់ ចូលរួមព្រឹត្តការណ៍ Ferry Mountain 24 Hour Challenge

(ភ្នំពេញ)៖ កីឡាករ អ៊ីវ ឡេង និងកីឡាករ ទីន រតនា ចូលរួមព្រឹត្តការណ៍ Ferry Mountain 24 Hour Challenge ឆ្នាំ២០២៤ នៅរដ្ឋ ALABAMA នៅសហរដ្ឋអាមរិក ដោយមានកីឡាករសរុប ៤៦៦នាក់ មកពី៧រដ្ឋផ្សេងគ្នា។ កីឡាករ អ៊ីវ ឡេង បានបញ្ជាក់ថា កីឡាករ ទីន រតនា (អេរិច ERIC) មិនបានចូលរួមប្រកួតទេ ដោយសារយើងធ្វើដំណើរមកខកខានជើងហោះហើរ ហើយត្រូវគណៈកម្មាធិការរៀបចំការប្រកួតដកឈ្មោះចេញ។ កីឡាករកម្ពុជារូបនេះ បន្តថា ការប្រកួតនេះ តម្រូវអោយប្រណាំងជាក្រុម ក្នុងមួយក្រុមចំនួនច្រើនបំផុត៦នាក់ ប៉ុន្តែខាងក្រុមកីឡាករកម្ពុជាយើង មានតែ២នាក់ ដូច្នេះត្រូវបន្ថែមកីឡាករអាមេរិច ម្នាក។ ចំពោះវិញ្ញាសាប្រណាំងលើចំម្ងាយផ្លូវ១៦គីឡូម៉ែត្រក្នុងមួយជុំៗ ប្រើពេលវេលា២៤ម៉ោង ដោយជិះមិនឈប់ កីឡាករម្នាក់ៗ ត្រូវជិះម្តងមួយជុំអោយមកដល់គោលដៅវិញ ត្រូវផ្ទេរខ្សែដៃ ដែលសំគាល់ថាមានសិទ្ធ ឬវេនរបស់ខ្លួនក្នុងការប្រណាំង កីឡាករម្នាក់ទៀតជិះបន្តអោយបានគ្រប់មួយជុំ និង២៤ម៉ោងដូចគ្នា ដើម្បីក្រុមណាជិះបានច្រើនជុំជាងគេ ប្រើថេរវេលាតិចជាងគេ និងទទួលបានជ័យជំនះតែម្តង។ កីឡាករ…
-
អាជ្ញាកណ្តាលត្រូវតែអភិវឌ្ឍចំណេះដឹង ដើរឱ្យទាន់ការវិវឌ្ឍនៃប្រភេទកីឡា

(ភ្នំពេញ)៖ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមាហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានថ្លែង នៅក្នុងពិធីវគ្គបណ្តុះបណ្តាល មន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាល ថ្នាក់ជាតិ កីឡាសហ្វតិន្នីស នាព្រឹកថ្ងៃទី៧ ខែ កក្តដា ឆ្នាំ២០២៤ថា អាជ្ញាកណ្តាលត្រូវប្រកាន់ភ្ជាប់នូវចំណុចកណ្តាលមិនលម្អៀងទៅកាន់ភាគីខាងណាមួយឡើយ ទោះភាគីនោះជាបងប្អូន ឬមិត្តភ័ក្តិក៏ដោយ។ ធ្វើជាអាជ្ញាកណ្តាលត្រូវប្រកាន់ភ្ជាប់នូវក្រមសិល៍ធម៌ និងយុត្តិធម៌ ក្នុងការកាត់ក្តីប្រកបដោយវិជ្ជាជីវៈ។ ឯកឧត្តម បានគូសបញ្ជាក់ទៀតថា មន្រ្តីអាជ្ញាកណ្តាលត្រូវតែអភិវឌ្ឍសមត្ថភាពរហូតដើរឱ្យទាន់ការវិវឌ្ឍនៃប្រភេទកីឡារបស់យើង មានន័យថា អាជ្ញាកណ្តាលត្រូវបន្ថែមចំណេះដឹងថ្មីជានិច្ចពីមួយឆ្នាំទៅមួយឆ្នាំ ព្រោះចំណេះនេះ យើងក៏មិនប្រកដថា យើងជាអាជ្ញាកណ្តាលកាត់សេចក្តីតែនៅក្នុងស្រុករហូតនោះទេ ពោលបើយើងអភិវឌ្ឍចំណេះបន្ថែមយើងក៏អាចឈានជើងទៅជាអាជ្ញាកណ្តាលអន្តរជាតិកាត់សេចក្តីការប្រកួតនៅក្រៅប្រទេសបានដែរ។ ព្រោះអាជ្ញាកណ្តាលដែលចូលរួមកាត់សេចក្តីការប្រកួតអន្តរជាតិទាំងអស់បានកើតចេញពីការរៀនសូត្រដូចគ្នា អញ្ចឹងយើងប្រឹងប្រែងរៀនសូត្រយើងក៏អាចក្លាយទៅជាអាជ្ញាកណ្តាលកម្រិតអន្តរជាតិបានដូចគ្នាដែរ។ ឯកឧត្តម រដ្ឋលេខាធិការ បានចាត់ទុកវគ្គបណ្តុះបណ្តាលនេះ ជាវគ្គដែលមានសារៈសំខាន់ជាការដុះខាត់ដើម្បីអភិវឌ្ឍបន្ថែមនូវចំណេះដឹងថ្មីៗជាមួយមេរៀនថ្មីៗល្អដែលគ្រូឧទ្ទេសបានធ្វើការបង្ហាត់បង្ហាញ។ជាការពិតទាំងមន្រ្តីបច្ចេកទេសនិងអាជ្ញាកណ្តាលត្រូវតែមានបទពិសោធន៍ខ្ពស់តាមកម្រិតស្តង់ដា ទើបអាចកាត់សេចក្តីក្នុងព្រឹត្តិការណ៍ប្រកួតដោយភាពជឿជាក់។ហេតុដូចនេះហើ់យទើបសហព័ន្ធកីឡាសហ្វតិន្នីសកម្ពុជាបានដាក់នូវផែនការសកម្មភាពរបស់ខ្លួនក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីបច្ចេកទេសនិងអាជ្ញាកណ្តាល ដើម្បីឱ្យពួកគាត់ទទួលបាននូវជំនាញបច្ចេកទេសអាចឆ្លើយតបបានទៅនិងកម្រិតប្រកួតប្រកបដោយប្រសិទ្ធិភាពក្នុងវិស័យកីឡាសហ្វតិន្នីសរបស់យើង។ ដោយឡែក ឯកឧត្តម យិត ភីរៈ អគ្គលេខាធិការ សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា បានបញ្ជាក់ឱ្យដឹងដែរថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការលើកកម្ពស់សមត្ថភាព និងបង្កើនធនធានមនុស្ស លើផ្នែកមន្រ្តីបច្ចេកទេស និងអាជ្ញាកណ្តាលកីឡាសូហ្វតិន្នីស ដើម្បីកាត់សេចក្តីក្នុងការប្រកួតឱ្យមានភាពសុក្រឹត្យ និងយុត្តិធម៌ និងត្រៀមចូលរួមចំណែកដឹកនាំការប្រកួត។ សូមបញ្ជាក់ថា…
-
សាលី អូម៉ើត៖ លក្ខខន្តិកៈ និងបទបញ្ជាការប្រកួតម៉ូតូទឹក Asian Championship មិនខុសពី World Series ទេ

(អូសាកា)៖ គណកម្មការបច្ចេកទេសព្រឹត្តការណ៍ប្រកួតម៉ូតូទឹក Asian Championship 2024 បានធ្វើការប្រជុំបច្ចេកទេសទាក់ទងនឹងលក្ខខន្តិក និងបទបញ្ជាការប្រកួតជូនដល់កីឡាករលើវិញ្ញាសា Endurance Open មុនការប្រកួតនារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រកួត Nishikinohama Park នាទីក្រុងអូសាកា ប្រទេសជប៉ុន។ លោក សាលី អូម៉ើត អគ្គលេខាធិការសហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានឱ្យដឹងថា ការប្រជុំបច្ចេកទេសខាងលើសំខាន់ផ្តោតលើផ្លូវប្រណាំង កន្លែងដែលហាមឃាត់ ពេលវេលា និងវត្តមានកីឡាករ ហើយប្រសិនបើមិនចូលរួមប្រជុំគណកម្មការនឹងដកឬកាត់ពិន្ទុ។ អគ្គលេខាធិការខាងលើ លើកឡើងដដែលៗថា យើងរំពឹងខ្ពស់ថានឹងទទួលបានមេដាយ ប្រសិនបើម៉ូតូទឹកមិនមានបញ្ហាបច្ចេកទេស ពីព្រោះការប្រកួតលើវិញ្ញាសា Endurance Open ផ្តោតសំខាន់លើភាពធន់កីឡាករ និងម៉ាស៊ីន ហើយបើកីឡាករណាប្រណាំងបានច្រើនជុំជាងគេ ក្នុងថេរៈវេលា៤៥នាទីនោះទទួលបានពានតែម្តង ក្នុងចំណោម២ដំណាក់កាល។ សាលី ហ្វីលីន រហ័យនាម Golden Boy បង្ហាញបារម្មណ៍ថា រំពឹងខ្ពស់តែ១វិញ្ញាសា គឺវិញ្ញាសា Expert Runabout 1100 Stock ខណៈ ២វិញ្ញាសាផ្សេងទៀត គឺវិញ្ញាសា Endurance…
-
ម្ចាស់ក្លឹបម៉ូតូទឹក Flamingo លោក Henri Klauf បាននាំកីឡាករកម្ពុជា ដើរលេង និង ទស្សនាតំបន់ប្រវត្តិសាស្រ្ត Osaka Castle នៅទីក្រុងអូសាកា

អូសាកា៖ ព្រឹត្តការណ៍ប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន នឹងចាប់នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤នេះ នាទីលាន Nishikinohama Park ។ លោក Henri Klauf ម្ចាស់ក្លឹបម៉ូតូទឹក Flamingo ដែលគ្រប់គ្នាស្គាល់ថា ជាអ្នកឧបត្ថម្ភធំដល់ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បានចំណាយពេលវេលា និងធនធានផ្ទាល់ខ្លួនរាប់សិបម៉ឺនដុល្លារ និងផ្តល់ទីតាំងហ្វឹកហាត់ ទិញសម្ភារៈ ទិញម៉ូតូទឹកជូនកីឡារកកម្ពុជា ជាដើម និងជាអ្នកជ្រោមជ្រែងសំខាន់មួយរូបជួយក្រុមកីឡាករម៉ូតូទឹកកម្ពុជាឈ្នះមេដាយ ២គ្រឿង មាស១ និងសំរិទ្ធមួយគ្រឿង ពីព្រឹត្តការណ៍អេស៊ានហ្គេម ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូនេស៊ី។ គិតមលដល់បច្ចុប្បន្ន លោក Henri Klauf នៅតែបន្តឧបត្ថម្ភ និងបានដឹកនាំកីឡាករម៉ូតូទឹកម្ពុជាចូលរួមការប្រកួតម៉ូតូទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន ឆ្នាំ២០២៤នេះ និងបាននាំកីឡាករ គ្រូបង្វឹក និងប្រតិភូកម្ពុជា ដើរលេង និងទស្សនាតំបន់ប្រវត្តិសាស្រ្ត Osaka Castle…
-
ឯកឧត្តម ណយ ផាណា៖ចូលរួមជើងឯកអាស៊ីលើកទី៩ នៅវៀតណាមគោលដៅធំ២ គឺដឹងពីកម្រិតបច្ចេកទេស និង ត្រៀមខ្លួនឆ្ពោះទៅស៊ីហ្គេម នៅថៃឆ្នាំ២០២៥

ភ្នំពេញ៖ ប្រាប់អ្នកព័ត៌មាន នាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី៦ ខែ មិថុនា ឆ្នាំ២០២៤ មុនចេញដំណើរ ឯកឧត្តម ណយ ផាណា ប្រធានប្រតិភូ និងជាគ្រូបង្វឹក កីឡាកាយសម្ព័ន្ធ បានថ្លែងថា ការចូលរួមរបស់អត្តពលិកកីឡាកាយម្ព័ន្ធកម្ពុជា ក្នុងការការប្រកីឡាអាអេរ៉ូប៉ិចជើងឯកអាស៊ី លើកទី៩ នៅប្រទេសវៀតណាម គឺមានគោលដៅធំៗចំនួន២ គឺ គោលដៅទី១ ដឹងពីកម្រិតបច្ចេកទេសកីឡាករកីឡាការិនី ខណៈការខិតខំប្រឹងប្រែងហ្វឹកហាត់ជាប់ជាប្រចាំ និងគោលដៅទី២ ជាការប្រកួតត្រៀមលក្ខណៈ ដើម្បីចូលរួមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ និងជើងឯកអាស៊ី លើកទី១០ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌា។ ឯកឧត្តម អះអាងថា សម្រាប់ការចូលរួមប្រកួតលើកនេះ យើងក៏មានមហិជ្ជតាស្វែងរកមេដាយជូនកម្ពុជា ខណៈការប្រកួតកម្រិតអាស៊ីមួយនេះកន្លងមកកម្ពុជាធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរិទ្ធបានជាហូហែមកដែរ។ ឯកឧត្តម ប្រធានប្រតិភូ បានគូសបញ្ជាក់ថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៉ិចជើងឯកអាស៊ីលើកទី៩នេះ មាន១៤ប្រទេសចូលរួម ក្នុងនោះប្រទេសវៀតណាម ជប៉ុន និងកូរ៉េ អេរ៉ង់ ជាដើមសុទ្ធសឹងជាប្រទេសខ្លាំងៗខណៈដែលផ្សេងៗក៏គេអភិវឌ្ឍសមត្ថភាពដើម្បីប្រជែងដណ្តើមមេដាយដូចគ្នាដែរ។ សូមជម្រាប់ថា ការប្រកួតកីឡាកាយសម្ព័ន្ធអាអេរ៉ូប៉ិចជើងឯកអាស៊ីលើកទី៩ នៅទីក្រុងហាណូយ ប្រទេសវៀតណាមនេះ មាន១៤ប្រទេស…
-
សាលី ហ្វីលីន៖ ការប្រកួតម៉ូតូទឹកកម្រិតពិភពលោកឆ្នាំនេះ ១វិញ្ញាសារំពឹងខ្ពស់ ២វិញ្ញាសាទៀតស្រពេចស្រពិល

អូសាកា៖ សាលី ហ្វីលីន ជាកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ក្នុងចំណោម៥រូប ដែលដឹកនាំដោយវីរៈកីឡាករ សាលី អ៊ូម៉ើត ទៅចូលរួមការប្រកួតម៉ូតូ ទឹកលំដាប់ពិភពលោក WGP #1 WATER JET នៅទីក្រុងអូសាកា ប្រទេសជប៉ុន បានបញ្ជាក់ថា ក្នុងចំណោម៣វិញ្ញាសា រំពឹងខ្ពស់១វិញ្ញាសា ២វិញ្ញាសាទៀតស្រពេចស្រពិល ។ ការបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មានទូរទស្សន៍អប្សរា នាទីក្រុង អូសាកា(Osaka) ប្រទេសជប៉ុន នារសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។ សាលី ហ្វីលីន រហ័សនាម Golden Boy និងម្ចាស់មេដាយមាស៥គ្រឿង នៅ World Jet Ski សហរដ្ឋអាមេរិក ឆ្នាំ២០២៣ បានបន្ថែមថា ឆ្នាំនេះ មានពេលហ្វឹកហាត់ច្រើន កម្លាំង និងបច្ចេកទេសត្រៀមប្រយុទ្ធតែម្តង រីឯការប្រកួតកម្តៅសាច់ដុំក៏ច្រើន និងទទួលបានលទ្ធផលល្អ។ កម្លាំងក៏មាន បច្ចេកទេសក៏ល្អ តែម៉ូតូទឹកចាស់បន្តិច ទើបធ្វើអោយ Golden Boy រូបនេះ មានការបារម្មណ៍…
-
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចូលរួមបើកការប្រកួតកីឡាបាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌»

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមបើកព្រឹត្តិការណ៍កីឡាបាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» នៅវិទ្យាល័យពញាក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្រុមយុវជននៃក្រសួងបរិស្ថាន ដែលជាម្ចាស់ផ្ទះ ទទួលស្វាគមន៍ភ្ញៀវ គឺក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ)។ ក្នុងព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង នៅពេលនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍ និងអ្នកចូលរួមទស្សនាចំនួនប្រមាណ ១ម៉ឺននាក់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា ព្រឹត្តិការណ៍បាល់ទាត់បរិស្ថានបៃតង ក្រោមមូលបទ «កម្ពុជាស្អាត និងសប្បុរធម៌» បានរៀបចំឡើង ក្នុងគោលបំណង ទី១៖ ចូលរួមអបអរសាទរទិវាបរិស្ថានពិភពលោក ៥ មិថុនា ឆ្នាំ២០២៤, ទី២៖ រឹតចំណងមិត្តភាព រវាងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន រដ្ឋបាលខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកពញាក្រែក និងក្រុមបាល់ទាត់ កំពូលតារាកម្ពុជា (ខេមបូឌាហ្វូតបលសូពើស្តារ) និងទី៣៖ ជំរុញការអនុវត្ត និងផ្សព្វផ្សាយអំពីយុទ្ធនាការ «កម្ពុជាស្អាត…
-
គ្រូឧទ្ទេសវាយកូនបាល់ឥណ្ឌា អះអាងថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ឆ្នាំ២០២៤នេះ ជាផ្នែកមួយជួយឱ្យសិក្ខាមកាមឈានជើង ចូលរួមជាអាជ្ញាកណ្តាល វាយកូនបាល់កម្រិតអន្តរជាតិ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ក្រោមការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា បាននាំយកគ្រូឧទ្ទេស ដែលជាមន្រ្តីសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ ITFមកបណ្តុះបណ្តាលដល់គ្រូៗ និងកីឡាករវាយកូនបាល់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៣ដល់ទី៥ ខែ មិថុនា ឆ្នាំ២០២៤ សហព័ន្ធកីឡាវាយកូនបាល់ ក្នុងពហុកីឡដ្ឋានជាតិ។ លោក កាន់ ណាំវ៉ា គ្រូឧទ្ទេសកីឡាវាយកូនបាល់ITF បានឱ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ គឺសម្រាប់អាជ្ញាកណ្តាលមានសារៈសំខាន់ណាស់ ព្រោះក្នុងវគ្គនេះបានបង្ហាត់ជំនាញអាជ្ញាកណ្តាល និងអាជ្ញាកណ្តាលធំស្តីអំពីច្បាប់ប្រើប្រាស់នៅក្នុងការប្រកួតកម្រិតអន្តរជាតិ។ សិក្ខាកាមដែលជាគ្រូបង្វឹកឆ្លងកាត់វគ្គនេះ ពួកគេអាចនាំយកចំណេះដឹងទៅអនុវត្តបាននៅក្នុងការប្រកួតកម្រិតអន្តរជាតិបានដូចជាការប្រកួតកម្រិតអន្តរជាតិក្មេងៗ ពិសេស គឺព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នាខែ កក្តដា ឆ្នាំ២០២៤ខាងមុនេះ។ មិនត្រឹមតែប៉ុណ្ណោះទេ វគ្គនេះ គឺជួយឱ្យគ្រូៗដែលជាសិក្ខាកាមអាចបោះជំហ៊ានឈានជើងចូលរួមបានសម្រាប់ការប្រកួតកម្រិតអន្តរជាតិនានា ដែលរៀបចំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ គ្រូបង្វឹកកីឡាវាយកូនបាល់មកពីខេត្តសៀមរាប លោក ដាន់ វ៉ាន់ ដែលជាសិក្ខាកាម បានថ្លែងលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ គឺល្អខ្លាំងណាស់សម្រាប់គ្រូបង្វឹក ព្រោះវគ្គនេះ មិនមែនបណ្តុះបណ្តាលតែចំណេះដឹងអាជ្ញាកណ្តាលតែមួយមុខនោះទេ ពោល វគ្គនេះ គឺបានបង្រៀនមានទាំងច្បាប់របស់កីឡាវាយកូនបាល់ និងចំណេះដឹងពាក់ព័ន្ធការបង្ហាត់បង្រៀនផងដែរ។ដូច្នោះហើយ ឆ្លងកាត់វគ្គនេះ ខ្ញុំអាចនាំយកទៅចែករំលែកដល់សិស្សដែលជាកីឡាករកីឡាការិនីនៅខេត្តសៀមរាប។ សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល…
-
ឧត្តម សេនីយ៍ទោ ជាម សុភា៖ បើក្លឹបកីឡាវាយសីទាំងអស់អនុវត្តតាមTR HOPE ធនធានកីឡាវាយសីនៅកម្ពុជានឹងមានសក្កានុពល

(ភ្នំពេញ)៖ ឯកឧត្តម ជាម សុភា អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីកម្ពុជា តំណាង ឯកឧត្តម លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានថ្លែងថា ក្លឹបកីឡាវាយសីTR HOPE ដែលមានមូលស្ថានស្ថិតនៅ ខេត្តព្រះសីហនុ បានកំពុងដើរតួនាទីបានយ៉ាងល្អក្នុងការបណ្តុះបណ្តាលផលិតធនធានបន្តវេនដ៏មានសក្កានុពលសម្រាប់អនាគត។ ការថ្លែងលើកឡើងរបស់អគ្គលេខាធិការ សហព័ន្ធកីឡាវាយសីរូបនេះ ក្រោយពិធីបិទការប្រកួតកីឡាវាយសីដណ្តើមពានរង្វាន់TR HOPE ឆ្នាំ២០២៤ ។ អគ្គលេខាធិការ យល់ឃើញថា ក្លឹបកីឡាវាយសី TR HOPE កំពុងក្លាយជាគំរូល្អ និងដើរមុនគេលើគំរោងអភិវឌ្ឍធនធានបន្តវេន ដោយមានការបណ្តុះបណ្តាលកីឡាករកីឡាការិនីវាយសីវ័យក្មេងៗមិនគិតថវិកា និងបានផ្តល់ឱកាសឱ្យពួកគាត់បានប្រកួតប្រជែងបញ្ចេញសមត្ថភាពបន្ទាប់ពីហ្វឹកហាត់ជាប្រចាំជាមួយក្លឹប។ចំណុចទាំងអស់នេះហើយ ជាការរួមចំណែកធ្វើឱ្យធនធានវាយសីមានការកើនឡើង និងមានសក្កានុពល ព្រោះបានទាក់ទាញឱ្យពួកគេចង់ហ្វឹកហាត់និងកសាងសមត្ថភាពបោះជំហានក្លាយជាកីឡាវាយសីអាជីព ។ ជាក់ស្តែងដូចជាការប្រកួតនាពេលនេះ ការប្រកួតមានលក្ខណៈទ្រង់ទ្រាយធំនិងស្តង់ដាអន្តរជាតិមានបណ្តាក្លឹបទូទាំងប្រទេសជាច្រើនមកចូលរួមក្នុងនោះក៏មានក្លឹមវាយសីមកពីអន្តរជាតិចូលរួមចំនួន៣ប្រទេសមានម៉ាឡេស៊ី ឥណ្តូនេស៊ី និងប្រទេសថៃផងដែរ។ធ្វើឱ្យការប្រកួតប្រជែងមានកម្រិតខ្ពស់បានធ្វើឱ្យកីឡាករកីឡាការិនីចាត់ការប្រកួតនេះដូចការប្រកួតនៅក្រៅប្រទេសដែរ ។ទាមទាអ្នកមានសមត្ថភាពខ្លាំងទើបឈានដល់ការទទួលជ័យជំនះដណ្តើមបានពានរង្វាន់ជូនក្លឹបបាន។ ឯកឧត្តម អគ្គលេខាធិការ បានទទូចឱ្យបណ្តាក្លឹបកីឡាវាយសីផ្សេងៗទៀត ងាកមកយកគំរូ និងដើរតាមលំនាំក្លឹបកីឡាវាយសីTR HOPE ដើម្បីរួមគ្នាបង្កើតធនធានកីឡាវាយសីបន្តវេនពោពេញដោយសក្កានុពល ដើម្បីផលិតធនធានល្អៗជូនសហព័ន្ធត្រៀមប្រកួតប្រជែងដណ្តើមយកជ័យជំនះមកជូនជាតិពីការប្រកួតនៅលើឆាកអន្តរជាតិ។ គួរឱ្យដឹងដែរថា ការប្រកួតកីឡាវាយសីពានរង្វាន់TR HOPE ប្រចាំឆ្នាំ២០២៤នេះ ដំណើរការរយៈពេល២ថ្ងៃ…
-
កីឡាករ វង្ស គឹមហួត ៖ មានការជំរុញលើកទឹកចិត្ត សហការ សាមគ្គីជាក្រុម ទើបធ្វើឲ្យយើងឈ្នះពាន

ភ្នំពេញ៖ ព្រឹត្តការណ៍ប្រណាំងរថយន្ត Off-Road នៅខេត្តត្រាត ប្រទេសថៃ បានបញ្ចប់ក្រោមដំណក់ទឹកភ្លៀងកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ជាមួយនឹងការអបអរសាទរពីកីឡាករថៃក្រោយកីឡាករ វង្ស គឺមហួត និង ហេង បញ្ញា ឈ្នះពានរង្វាន់ជូន កម្ពុជា ក្នុងចំណោមរថយន្តខ្លាំងសរុប ២៨គ្រឿងចូលរួម ។ កីឡាករ វង្ស គឹមហួត បញ្ជាក់ថា ជ័យជំនះនេះ គឺមានចំណែកចូលរួមយ៉ាងច្រើនពីក្រុមការងារបច្ចេកទេស និងការដឹកនាំផ្ទាល់ពីលោក ឈិន ឈុំសីហា ប្រធានក្រុម ជាពិសេសការគាំទ្រលើកទឹកចិត្តផ្ទាល់ពីឯកឧត្តម ទៀ ស្យាម ឯកឧត្តម ទៀ សុខា និងក្រុមមហាគ្រួសាររថយន្ត Off-Road រួមទាំងក្រុមហ៊ុន Top 1 ដែលជាដៃគូសហការឧបត្ថម្ភ និងក្រុមហ៊ុនផ្សេងៗទើបធ្វើអោយយើងទទួលបានលទ្ធផលល្អបែបនេះ។ អ្នកបើកបរពោរពេញដោយបទពិសោធន៍រូបនេះ បន្ថែមថា ការប្រណាំងនេះ ពិតជាពិបាកធ្វើអោយកីឡាករប្រណាំងជាច្រើនបោះបង់ការប្រកួត ព្រោះភ្លៀងខ្លាំងធ្វើអោយស្ថានភាពផ្លូវមានលេចទឹក ភក់ជ្រៅៗ ដីល្បាប់ និងគ្រលុកជ្រៅៗ ទើបគណកម្មការសម្រេចកាត់២ដំណាក់កាលចេញ ប្រកួតតែ៦ដំណាក់កាលប៉ុណ្ណោះ ទើបធ្វើអោយការប្រកួតអូសបន្លាយពេលវេលារហូតដល់ម៉ោង១រំលងអាធ្រាត រីឯពិធីចែកពានវិញ ដល់ម៉ោង២អាធ្រាតទើបបញ្ចប់…