Category: កីឡា

  • បិទការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤

    បិទការប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ ២០២៤

    សៀមរាប៖ការប្រកួតរង្វាន់កម្រិតយុវជនប្រចាំខេត្តសៀមរាប U17 SIEM REAP YOUTH CUP ឆ្នាំ២០២៤បានបិទបញ្ចប់កាលពី រសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ នៅកីឡដ្ឋាន ហនុមាន ស្ថិតនៅ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ប្រធានគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ប្រកួតពានរង្វាន់ កម្រិតយុវជនប្រចាំខេត្តសៀមរាបលើកនេះ បាន ដំណើរការ ប្រកួត ចាប់ពីថ្ងៃទី១១ ខែកុម្ភៈមកដល់ថ្ងៃទី៣ ខែមីនា ដោយមានក្រុម កីឡាបាល់ទាត់ចំនួន៨ក្រុមចូលរួម។ ការប្រកួត បែងចែក ជាពីរពូល ។គឺពូល A មាន៖ ក្រុមសៀមរាបយូណាយធីត, ក្រុមយុវជនដំបងធំ, ក្រុមយុវជនដំរី និងក្រុម យុវជន KGM Cambodia និងពូលB មាន៖ ក្លិបក្រុមយុវជនផ្លូវជីវិតយូណាយធីត,ក្រុមយុវជន SRBC FC, ក្រុមយុវជនដើម្បីសង្គម និងក្រុម យុវជនឬស្សីស។ ក្នុងនោះប្រើប្រាស់ ទីលានប្រកួតចំនួន២ គឺកីឡដ្ឋានហនុមាន ក្នុងក្រុងសៀមរាប និង ទីលានមជ្ឈមណ្ឌល ហ្វឹកហាត់ SRU…

  • ក្មេងៗចូលចិត្តបាល់ទាត់ជាង ៦០០នាក់ត្រូវបានផ្តល់ឱកាសចូលរួមប្រកួតបាល់ទាត់Thompson Memorial – ISF

    ក្មេងៗចូលចិត្តបាល់ទាត់ជាង ៦០០នាក់ត្រូវបានផ្តល់ឱកាសចូលរួមប្រកួតបាល់ទាត់Thompson Memorial – ISF

    (ភ្នំពេញ)៖ អង្គការផ្កាយសមុទ្រកម្ពុជា បានរៀបចំការប្រកួតបាល់ទាត់មួយ ដែលមានឈ្មោះថា ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISF ប្រចាំឆ្នាំរបស់ខ្លួន ជាការរំដល់វិញ្ញាខណ្ឌលោក Ian Thompson គឺជាអ្នក គាំទ្រវិស័យកីឡាដ៏មោះមុតម្នាក់ និងតែងតែគាំទ្រដល់ការងាររបស់អង្គការផ្កាយសមុទ្រក្នុងការកាត់បន្ថយភាពក្រីក្រ តាមរយៈឱកាសប្រកបដោយសមធម៌ ដើម្បីទទួលបានការអប់រំ សេវាថែទាំសុខភាព និងកីឡាជាដើម ។ លោក Alistair ជាកូនប្រុស បានមានប្រសាសន៍ថា គិតមកដល់ឆ្នាំ២០២៤នេះ គឺជាឆ្នាំទីដប់ហើយ ដែលមូលនិធិ Ian Thompson បានសហការជាមួយអង្គការផ្កាយសមុទ្របង្កើតព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារា Ian Thompson Memorial – ISFនៅលើទឹកដីប្រទេសកម្ពុជា ជាការរំលឹកទៅកាន់ដួងវិញ្ញាណ្ណខ័ណ្ឌឪពុករបស់លោក ដែលជាអ្នកចូលចិត្តកីឡា និងសកម្មភាពសប្បុរសធម៍។ លោក អះអាងទៀតថា មូលហេតុដែលលោក តែងតែសហការគាំទ្រអង្គការផ្កាយសមុទ្ររៀបចំព្រឹត្តិការណ៍បាល់ទាត់នេះជារៀងរាល់ឆ្នាំ ព្រោះថា អង្គការផ្កាយសមុទ្រគឺជាអង្គការមួយដែលជួយដល់ការអភិវឌ្ឍវិស័យបាល់ទាត់នៅកម្ពុជា ។ លោកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្របានថ្លែងថា កិច្ចសហការគាំទ្រនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលជាផ្នែកមួយក្នុងការជួយជំរុញឲ្យអង្គការមានលទ្ធភាពរៀបចំបាល់ទាល់ជូនកុមារាសប្បាយរីករាយជារៀងរាល់ឆ្នាំ ។ លោក…

  • ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំង នគរបាលជាតិចូលរួម ក្នុងន័យបង្កើន និងលើកកម្ពស់សុខភាពជាស្នូល នៃបុព្វហេតុ បម្រើជាតិ មាតុភូមិ

    ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ អនុញ្ញាតឱ្យមន្ត្រីរាជការ កងកម្លាំង នគរបាលជាតិចូលរួម ក្នុងន័យបង្កើន និងលើកកម្ពស់សុខភាពជាស្នូល នៃបុព្វហេតុ បម្រើជាតិ មាតុភូមិ

    (ភ្នំពេញ)៖ ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ” លើកទី១ ឆ្នាំ២០២៤ បានចាប់ផ្ដើមដំណើរការប្រកួតជាផ្លូវការ នារសៀលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ដោយមានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ក្រោមចំណុះក្រសួងមហាផ្ទៃ។ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការរៀបចំការប្រកួត មានប្រសាសន៍ថា ការប្រកួត “ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ”នេះ មានក្រុមចំនួន ១៥ចូលរួមមកពីបណ្ដាក្លឹបអគ្គស្នងការដ្ឋាន ក្លឹបអគ្គលេខាធិការដ្ឋាន ក្លឹបអគ្គនាយកដ្ឋាននានា ចែកចេញជា ៤ពូលក្នុង ១ពូល មាន ៤ក្រុម។ លោកថា ការប្រកួតគឺដំណើរការតាមរូបមន្តគឺក្រុមនីមួយៗនឹងត្រូវជួបគ្នាវិលជុំសន្សំពិន្ទុ ក្នុងពូល ដើម្បីរកក្រុមលេខ១ និងលេខ២ ឡើងវគ្គ ៨ក្រុមចុងក្រោយ រួចបន្តទៅវគ្គពាក់ កណ្ដាលផ្ដាច់ព្រ័ត្រ និងចុងក្រោយ វគ្គផ្ដាច់ព្រ័ត្រ។ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែង លើកឡើងថា មូលហេតុដែលផ្ដួចផ្ដើមគំនិតក្នុងការបង្កើតការប្រកួតពានរង្វាន់នេះ លើក ដំបូងបំផុត…

  • ក្រុមបាល់ទះថ្នាក់ទី១០ នៃសាលា GVA លើកពាន បានថ្លែងថា កីឡាគឺជាផ្នែកមួយជួយគាំទ្រដល់ការសិក្សារបស់ពួកគេ

    ក្រុមបាល់ទះថ្នាក់ទី១០ នៃសាលា GVA លើកពាន បានថ្លែងថា កីឡាគឺជាផ្នែកមួយជួយគាំទ្រដល់ការសិក្សារបស់ពួកគេ

    (ភ្នំពេញ)៖ ក្រោយចំណាយពេលធ្វើការប្រកួតប្រជែងអស់រយៈពេលជាង១០ថ្ងៃនៃការប្រកួតកីឡាបាល់ទះពានរង្វាន់GVAលើកទី១ ឆ្នាំ២០២៤ បានរកឃើញក្រុមជើងខ្លាំងដែលដណ្តើមបានជើងឯក ៣កម្រិតគឺថ្នាក់បឋមសិក្សា ថ្នាក់អនុវិទ្យាល័យ និងថ្នាក់វិទ្យាល័យ ។ សម្រាប់ក្រុមជើងឯកថ្នាក់បឋម ចំណាត់លេខ១បានទៅលើក្រុមបាល់ទះថ្នាក់ទី៦អេ និងក្រុមបាល់ទះដណ្តើមបានចំណាត់លេខ២ បានទៅលើក្រុមបាល់ទះថ្នាក់ទី៥អេ។ ក្រុមបាល់ទះជើងឯកថ្នាក់អនុវិទ្យាល័យ លេខ១បានទៅលើ ថ្នាក់ទី៩ប៊ី និងចំណាត់លេខ២ បានទៅលើថ្នាក់ទី៩អេ ។ដោយឡែកថ្នាក់វិទ្យាល័យក្រុមបាល់ទះជើងឯកផ្នែកបុរស ចំណាត់លេខ១ បានទៅលើក្រុមបាល់ទះថ្នាក់ទី១០ អេ និងចំណាត់លេខ២ បានទៅលើក្រុមបាល់ទះថ្នាក់ទី១២អេ ។ រីឯកបាល់ទះផ្នែកនារី ក្រុមជើងឯកបានទៅលើក្រុមបាល់ទះនារីអនុវិទ្យាល័យ ខណៈក្រុមបាល់ទះនារីចំណាត់លេខ២បានទៅលើក្រុមបាល់ទះនារីវិទ្យាល័យ។ ក្រុមបាល់ទះផ្នែកបុរស ដែលដណ្តើមបានជើងឯកកីឡាករ និងក្រុមបាល់ទះនារីឈ្នះជើងឯក បានបង្ហាញចំណាប់អារម្មណ៍ថា ពួកគេពិតជាសប្បាយរីករាយខ្លាំងណាស់ចំពោះជ័យជំនះមួយនេះ ព្រោះការប្រកួតវគ្គផ្តាច់ព្រ័ត្រទម្រាំទទួលបានជ័យជំនះ គឺមានភាពតានតឹងខ្លាំង។ពួកគេបានចាត់ទុកការប្រកួតកីឡាដែលរៀបចំដោយសាលានេះ គឺជាផ្នែកមួយជួយគាំទ្រជម្រុញដល់ការសិកស្សារបស់ពួកគេ ព្រោះវាបានបង្ហាត់បង្រៀនឲ្យពួកគេចេះស្គាល់អ្វីទៅជាការរួមសាមគ្គីគ្នាជាក្រុមជាធ្លុងមួយឈានទៅរកជ័យជំនះ ។ ម្យ៉ាងវិញទៀត វាក៏ជួយឲ្យសុខភាពពួកគេរឹងមាំ និងបំបាត់នៅភាពតានតឹងក្នុងការសិក្សានាំឲ្យអារម្មណ៍ស្រស់ស្រាយផងដែរ ។ លោក ម៉ុន សុខជា នាយកសាលាGVA បានថ្លែង ការកោតសសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងប្រកួតរបស់ក្រុមបាល់ទះទាំងអស់ ទោះបីជាការប្រកួតដែលរៀបចំនៅក្នុងសាលាក៏ដោយ។ លោក សង្ឈឹមយ៉ាងមុតមាំថា បទពិសោធន៍ នៃការចូលរួមការប្រកួតរយៈពេលជាង១០ថ្ងៃកន្លងមកនេះ នឹងបង្ហាត់បង្រៀនសិស្សានុសិស្សដែលជាកីឡាករកីឡាការិនីបាល់ទះ ចេះរួបរួមសាមគ្គីភាព ចេះសហការគ្នាធ្វើការងារជាក្រុម…

  • ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រទេសស្វីស

    ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រទេសស្វីស

    ភ្នំពេញ៖ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ចូលរួមសិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្គោល កម្មវិធីអប់រំគុណតម្លៃអូឡាំពិក រៀបចំដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ “IOC” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្នាក់ការ IOC ទីក្រុង Lausanne ប្រទេសស្វីស ។ លោក Thomas Batch ប្រធាន IOC ក៏បានផ្តល់កិតិ្តយសអញ្ជើញស្វាគមន៍ និងសំណេះសំណាលជាមួយសិក្ខាកាមដែលមកពី ២៩ ប្រទេស ទូទាំង ៥ទ្វីប សរុបចំនួន ៣០នាក់។ សិក្ខាសាលានេះរៀបចំឡើងដើម្បីពង្រឹងសមត្ថភាពដល់គ្រូបង្គោលលើ ការរៀបចំផែនការ ការរៀបចំកម្មវិធីសិក្សា ការបង្កើតសកម្មភាពអប់រំកាយ និងកីឡា ការវាយតម្លៃ គរុកោស ល្យនៃបង្រៀន និងចែករំលែកនូវឯកសារសិក្សាថ្មីៗរៀបចំដោយ IOC ក្នុងគោលបំណង ពង្រឹង និងពង្រីកវិសាលភាពនៃអនុវត្តគម្រោងកម្មវិធីអប់រំគុណតម្លៃអូឡាំពិក នៅតាម បណ្តាប្រទេសជាសមាជិក ស្របតាមគោលការណ៍ណែនាំរបស់ IOC។ គួរបញ្ជាក់ផងដែរថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាតែងរៀបចំកម្មវិធីអប់រំគុណតម្លៃ អូឡាំពិក ជារៀងរាល់ឆ្នាំនៅតាមសាលារៀនទូទាំងរាជធានី-ខេត្ត ក្នុងគោលបំណងអប់ រំសិស្សានុសិស្ស…

  • លោក ស្រ៊ុន លាង៖ បញ្ជូនអត្តពលិកទៅចូលរួមហ្វឹកហាត់និងប្រកួតនៅថៃ ជាឱកាសត្រៀមប្រជែងមេដាយស៊ីហ្គេមនៅថៃ

    លោក ស្រ៊ុន លាង៖ បញ្ជូនអត្តពលិកទៅចូលរួមហ្វឹកហាត់និងប្រកួតនៅថៃ ជាឱកាសត្រៀមប្រជែងមេដាយស៊ីហ្គេមនៅថៃ

    ភ្នំពេញ៖ កីឡាករទូកវ័យក្មេង២រូបនិងគ្រូបង្វឹក១រូប នាព្រឹកថ្ងៃទី២៨ ខែ កុម្ភៈ ឆ្នាំ២០២៤ បានចេញដំណើរពីប្រទេសកម្ពុជាទៅកាន់ខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ចូលរួមក្នុងកម្មវិធី បោះ ជំរុំហ្វឹកហាត់និងចូលរួមការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe)ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃ ទី១០ ខែមីនា ឆ្នាំ២០២៤។ ថ្លែងបញ្ជាក់ក្នុងឱកាសជូនដំណើរ នានៅកាសយានដ្ឋានអន្តរជាតិភ្នំពេញ លោក ស្រ៊ុន លាង អគ្គលេខាធិការរង សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានឲ្យដឹងថា កម្មវិធីបោះជំរុំហ្វឹក ហាត់ និងចូលរួមការប្រកួតនេះ គឺជាកម្មវិធីឧបត្ថម្ភដោយសហព័ន្ធកីឡាទូកអាស៊ី ដើម្បីចូល រួមអភិវឌ្ឍកីឡាទូកកានូស្លាលុំ ដែលជាប្រភេទទូកប្រកួតនៅក្នុងចរន្តទឹកហូ។ លោកថា ការដែលសហព័ន្ធបញ្ជូនកីឡាករថ្នាលវ័យក្មេង២រូបនេះ ចូលរួមហ្វឹកហាត់ និងប្រ កួត ជាមួយប្រភេទទូកថ្មីដែលកម្ពុជាមិនដែលចូលរួមនេះ ព្រោះយើងចង់ឲ្យកីឡាករ ទទួល បានបទពិសោធន៍បច្ចេកទេស និងស្គាល់អំពីច្បាប់នៃការប្រកួតចូលរួមលក្ខណៈអន្តរជាតិ ដើម្បីត្រៀមខ្លួនចូលរួមព្រឹត្តិការណ៍ប្រកួតអន្តរជាតិផ្សេងៗទៀតនៅពេលខាងមុខ។ អគ្គលេខាធិការរងខាងលើ បានអះអាងថា ចំពោះកម្ពុជាថ្វីត្បិតយើងពុំទាន់មានទីតាំង សម្រាប់ ហ្វឹកហាត់និងប្រកួតដូចប្រទេសថៃយ៉ាងណាក្តី បន្តែយើងត្រូវតែចូលរួមហ្វឹកហាត់…

  • ឯកឧត្តម សរ សិទ្ធិ៖ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤ បង្កើតឡើងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា

    ឯកឧត្តម សរ សិទ្ធិ៖ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤ បង្កើតឡើងរួមចំណែកលើកកម្ពស់វិស័យកីឡាបាល់ទាត់នៅកម្ពុជា

    (ភ្នំពេញ)៖ ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន នារសៀលថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលការងារអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងលើកឡើងថា ការប្រកួតបាល់ទាត់ពានរង្វាន់បាល់ទាត់ក្រសួងមហាផ្ទៃ’ លើកទី១ ឆ្នាំ២០២៤ មាន១៥ក្រុមចូលរួមប្រកួតប្រជែង ដោយចែកចេញជាបែងចែកជា ៤ពូលគឺ ពូល A ពូល B ពូល C មាន៤ក្រុម និង ពូល D មាន៣ក្រុម ធ្វើការប្រកួតរយៈពេលជិត១ខែនៅទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា ឆ្នាំ និងបញ្ចប់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ដោយពិធីបើក-បិទ ធ្វើឡើងនៅពហុកីឡដ្ឋានជាតិ ក្រោមអធិបតីភាពឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ ឯកឧត្តម រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា ពានរង្វាន់នេះបង្កើតឡើងក្នុងគោលបំណងរួមចំណែកចូលរួមលើកកម្ពស់វិស័យកីឡាបាល់ទាត់ សំដៅបណ្ដុះស្មារតីស្រលាញ់កីឡា ដើម្បីសុខភាព និងរឹតចំណងសាមគ្គីភាព មិត្តភាពរវាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ។ លោកថា ការរៀបចំលើកទី១នេះ…

  • កីឡាករការិនីបាល់ទាត់ខេត្តបន្ទាយមានជ័យ ៣០ក្រុម ចូលរួមប្រកួតបាល់ទាត់ វិលជុំ កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤

    កីឡាករការិនីបាល់ទាត់ខេត្តបន្ទាយមានជ័យ ៣០ក្រុម ចូលរួមប្រកួតបាល់ទាត់ វិលជុំ កុមារ និងយុវជន AIA – ISF Youth League ប្រចាំឆ្នាំ២០២៤

    ខេត្តបន្ទាយមានជ័យ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ដែលរៀបចំដោយអង្គការផ្កាយសមុទ្រក្រោមកិច្ចសហការគាំទ្រ ពីក្រុម ហ៊ុនធានា រ៉ាប់រងអាយុជីវិត និងសុខភាព អេ អាយ អេ ខេមបូឌារដូវកាលថ្មីឆ្នាំ២០២៤ បានបន្តចំរាញ់ជ្រើសរើសរកក្រុមបាល់ទាត់ខ្លាំងនៅខេត្តបន្ទាយមានជ័យជ័យ ។ ការ ប្រ កួត ចំរាញ់យកក្រុមខ្លាំងខេត្តបន្ទាយមាន័យមកកាន់រាជធានីភ្នំពេញនេះ បានដំណើរប្រកួត ក្នុងបរិវេណតារាងបាល់ទាត់ សិរីរតនះ ក្នុងក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ដោយមានក្រុមចូលរួមចំនួន ៣០ សរុបកីឡាករកីឡាការិនីចំនួន ៣៦០នាក់។ ការប្រកួតបាល់ទាត់វិលជុំកុមារនិងយុវជន AIA – ISF Youth League ជាលើកទីមួយប្រចាំឆ្នាំនេះក្នុងខេត្តបន្ទាយមានជ័យ ដោយមានការគាំទ្រយ៉ាងខ្លាំងពី សំណាក់កីឡាករកីឡាការនី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត ។ លោក សុខ បូរ៉ាន់ មន្ត្រីសម្របសម្រួលកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ មាន ប្រសាសន៍ថា តាមរយៈកម្មវិធី បាល់ទាត់ អង្គការផ្កាយសមុទ្របានធ្វើការយ៉ាងជិតស្និត ជាមួយនឹងអង្គការ និងសាលារៀនដៃគូជា ច្រើនក្នុងខេត្តក្រុងនានា…

  • ឯកឧត្តម សរ សិទ្ធិ៖ កីឡាករចូលរួមប្រកួតត្រូវដាក់គោលដៅឈ្នះ ប៉ុន្តែឈ្នះដោយប្រើបញ្ញា

    ឯកឧត្តម សរ សិទ្ធិ៖ កីឡាករចូលរួមប្រកួតត្រូវដាក់គោលដៅឈ្នះ ប៉ុន្តែឈ្នះដោយប្រើបញ្ញា

    (ភ្នំពេញ)៖ កីឡាករទូក២រូបនិងគ្រូបង្វឹក១រូប ដែលត្រូវទៅចូលរួមបោះជំរុំហ្វឹកហាត់ និងចូលរួមការប្រកួតកីឡាទូកកានូស្លាលុំជ្រើសរើសជើងឯកអាស៊ីលើកទី១៣ (13th Asian Canoe Slalom Champinoshipe)នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ ត្រូវបានអនុញ្ញាតឲ្យចូលជួបសំណេះសំណាល និង ទទួលយកនូវអនុសាសន៍ណែនាំ បន្ថែម ពីសំណាក់ ឯកឧត្តម សរ សិទ្ធិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានទី២ សហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែ កុម្ភ ។ ថ្លែងសំណេះសំណាល នាឱកាសនោះ ឯកឧត្តម សរ សិទ្ធិ បានផ្តល់អនុសាសន៍ណែនាំថា កីឡាករយើងទៅចូលរួមប្រកួតត្រូវចង់ចាំថា គោលដៅយើងមានតែមួយគត់គឺត្រូវតែឈ្នះ ប៉ុន្តែឈ្នះដោយប្រើប្រាជ្ញា ហើយត្រូវសិក្សាឈ្វេងយល់ឲ្យបានច្បាស់អំពីលក្ខ័ណ្ឌច្បាប់នៃការប្រកួត ព្រោះ កាលណាយើងជាកីឡាករបានស្គាល់ច្បាស់អំពីច្បាប់នៃការប្រកួតនោះ គឺយើងជាអ្នកមានប្រៀបជាងគេ។ ឯកឧត្តម អនុប្រធានទី២ បានគូសបញ្ជាក់ថា ការចូលរួមប្រកួតពិតណាស់យើងចង់បានឈ្នះ ប៉ុន្តែការប្រកួតវាមានតែឈ្នះនិងចាញ់ ។ដូច្នោះបើយើងឈ្នះគឺឈ្នះដោយភាពយុត្តិធម៍ ហើយបើយើងចាញ់ គឺចាញ់ដោយក្រមសិល៍ធម៍។ ក្នុងនាមយើងជាកីឡាករកម្ពុជា យើងត្រូវតែរក្សាភាពថ្លៃថ្នូរ ព្រោះយើងទៅប្រកួតនៅលើឆាកអន្តរជាតិគឺយើងជាអ្នផ្សព្វផ្សាយអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជា។ដូច្នោះឈ្នះដោយមោទនភាព ហើយ…

  • មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤ មានអ្នកចូលរួមប្រណាំងកើនឡើងទ្វេដង

    មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤ មានអ្នកចូលរួមប្រណាំងកើនឡើងទ្វេដង

    ភ្នំពេញ៖មហាព្រឹត្តិការណ៍ប្រណាំងម៉ូតូត្រៃឆ្លងកាត់ឧបសគ្គឆ្នាំ២០២៤ ដែលប្រណាំងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៤ និង២៥ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅគល់ស្ពានព្រែកព្នៅ ក្បែពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ដោយជោគជ័យ ដោយទាក់ទាញអ្នកចូលរួមប្រណាំង២២០នាក់ និងអ្នកទស្សនារាប់ពាន់នាក់។ លោក ពេជ្រ សុខា អ្នករៀបចំព្រឹត្តិការណ៍បានឳ្យដឹងថា ការប្រណាំងនៅក្នុងឆ្នាំ២០២៤នេះ គឺជាការបើកទំព័រថ្មីមួយ សម្រាប់មហាព្រឹត្តិការណ៍ប្រណាំងមូតូត្រៃឆ្លងកាត់ឧបសគ្គដែលលោកបានរៀបចំរយៈពេល៨ឆ្នាំកន្លងមកនេះ ។ លោកថា ឆ្នាំ២០២៤នេះ ចំនួនកីឡាករកីឡាការិនីចូលរួមមានរហូតដល់ទៅ២២០នាក់ មកពី៨ប្រទេស ដោយធ្វើការប្រកួតលើ៩វិញ្ញសា។ អ្នករៀបចំរូបនេះ អះអាងថា ទោះបីនៅក្នុងឆ្នាំ២០២៤នេះ ក្រុមហ៊ុនដៃគូឧបត្ថម្ភមានការថយចុះយ៉ាងណាក្តី ប៉ុន្តែការរៀបចំនូវតែរក្សាបាននូវទ្រង់ទ្រាយធំនិងកីឡាករកីឡាការិនីចូលរួមកើនឡើងទ្វេដងបើធៀបនិងមហាព្រឹត្តិការណ៍ប្រណាំងដូចគ្នានេះកាលពីឆ្នាំកន្លងៗទៅ គឺមានអ្នកកីឡាករកីឡាការិនីត្រឹមតែ១៥០នាក់ប៉ុណ្ណោះ។ អ្នករៀបចំបន្តថា មហាព្រឹត្តិការណ៍ប្រណាំងនេះ និងបន្តរៀបចំជារៀងរាល់ឆ្នាំនៅកម្ពុជា ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាម៉ូតូត្រៃនៅកម្ពុជា ហើយ អ្វីដែលជាចំនុចពិសេសនោះ ព្រឹត្តិការណ៍ប្រកួតដ៏ធំនេះ នឹងជួយឲ្យកីឡាករកីឡាការិនីដែលមានសមត្ថភាពទទួលបានតម្លៃខ្លួនសម្រាប់ពេលអនាគត ពីបណ្តាក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យកីឡាមួយនេះ។ លោក ពេជ្រ សុខា បានបន្ថែមថា លោកពិតជាមានមោទនភាពខ្លាំងណាស់សម្រាប់ជោគជ័យដែលទទួលបាននាពេលនេះ ព្រោះវាជាផ្នែកមួយចូលរួមអភិវឌ្ឍវិស័យកីឡាប្រណាំងយានយន្តនៅកម្ពុជា ដែលជាការចូលរួមចំណែកមួយជាមួយសហព័ន្ធកីឡាយានយន្ត និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្សព្វផ្សាយពីសក្តានុពលកីឡារបស់កម្ពុជា។ជាមួយគ្នានេះ លោក ដែលជាអ្នករៀបចំព្រឹត្តិការណ៍ប្រណាំង សូមថ្លែងអំណរគុណដល់កីឡាករកីឡាការិនីដែលចូលរួមប្រណាំង អរគុណដល់ទស្សនិកជនដែលចូលរួមទស្សនាការប្រណាំង និងសូមថ្លែងអំណរគុណដល់ក្រុមហ៊ុនដៃគូដែលបានបន្តជួយគាំទ្រឧបត្ថម្ភធ្វើឲ្យព្រឹត្តិការណ៍ប្រណាំងក្នុងឆ្នាំ២០២៤នេះ ទទួលបានជោគជ័យលើសការរំពឹងទុក៕រូបភាព និងអត្ថបទៈជាវ ចន្ធូ