Category: កីឡា

  • កម្ពុជាទទួលបានសាទរយ៉ាងខ្លាំងក្នុងអង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)

    កម្ពុជាទទួលបានសាទរយ៉ាងខ្លាំងក្នុងអង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)

    (ភ្នំពេញ)៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ អនុប្រធាន និងជាអគ្គលេខាធិការ ក្រុម ប្រឹក្សា កីឡា កងយោធពលខេមរភូមិន្ទ (ខ.ភ.ម) នាឱកាសដឹកនាំប្រតិភូ វិលត្រឡប់ពីពីចូលរួម អង្គមហាសន្និបាតលើកទី៧៩ នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្ដរជាតិ(CISM)នាល្ងាចថ្ងៃទី២០ ខែ ឧសភា បានគូសបញ្ជាក់ថា ក្រុមប្រឹក្សាកីឡាកងទ័ពតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា បានចូលរួមមហាសន្និបាតលើកទី៧៩របស់ក្រុមប្រឹក្សាកីឡាងទ័ពអន្តរជាតិ (CISM) ដែលបានប្រារព្ធធ្វើឡើងនៅទីក្រុង Dar es Salaam ប្រទេសតង់ហ្សានី ក្នុងទ្វីបអាហ្វ្រិច គឺកម្ពុជាទទួលបានជោគជ័យយ៉ាងត្រចេះត្រចង់ ដោយកម្ពុជាត្រូវបានអង្គមហាសន្និបាត បានបោះឆ្នោតគាំទ្រជាឯកច្ឆ័ន ១០០%នៃសំឡេងគាំទ្រ១៤១ប្រទេសឱ្យក្លាយជា សមាជិកពេញសិទ្ធិជ្លូវការទី១៤១នៃក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិនេះ។ ឯកឧត្តម បានបញ្ជាក់ទៀតថា ក្រុមប្រឹក្សាកីឡាកងទ័ពអន្តរជាតិ (CISM) ត្រូវបានបង្កើត ឡើងក្នុងឆ្នាំ១៩៤៨មកមានអាយុ៧៦ឆ្នាំហើយមកដល់ឆ្នាំ២០២៤នេះ ដោយមាន ១៤០ ប្រទេសជាសមាជិក ហើយកម្ពុជាបានក្លាយជាសមាជិកទី១៤១ ក្នុងឆ្នាំ២០២៤នេះ។ ការចូលរួមក្នុងមហាសន្និបាតនេះ គឺបានបង្ហាញពីមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ដែលមានបណ្តាប្រទេសជាច្រើនមកពី៥ទ្វីប ដើម្បីបង្ហាញពីវត្តមានកម្ពុជាថាជាប្រទេស មួយស្មើមុខស្មើមាត់ជាមួយប្រទេសលើឆាកអន្តរជាតិ។ ជាមួយគ្នានេះ ឯកឧត្តម ខូវ ឆាយ បានសង្កត់ធ្ងន់ថា ប្រទេសចូលរួមទាំងអស់បានចូល…

  • ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់និស្សិត

    ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់និស្សិត

    (ភ្នំពេញ)៖ ក្នុងពិធីបើកការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ កាលពីល្ងាចថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៧៦៤នាក់ និងមកពី ៤៨គ្រឹះស្ថានអប់រំទូទាំងប្រទេស ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឲ្យគ្រឹះស្ថានអប់រំ បន្ថែមកម្មវិធីអប់រំកាយ និងកីឡាក្រៅម៉ោងសិក្សាដល់សិស្ស-និស្សិតរបស់ខ្លួន ដើម្បីលើកកម្ពស់សុខុមាលភាព។ ឯកឧត្តម បានវាយតម្លៃខ្ពស់ ចំពោះគ្រឹះស្ថានអប់រំទាំងអស់ ទាំងគ្រឹះស្ថានអប់រំសាធារណៈ និងឯកជន ដែលបានបញ្ជូនក្រុមកីឡាករ-កីឡាការិនីចូលរួមប្រកួត ហើយលោកសង្ឃឹមថា នៅឆ្នាំក្រោយៗ គ្រឹះស្ថានមិនទាន់បានចូលរួម និងបញ្ចូនកីឡាករ-កីឡាការិនីចូលរួមកាន់តែច្រើន ដើម្បីជំរុញព្រឹត្តិការណ៍ថ្នាក់ជាតិនេះឲ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងមានគុណតម្លៃបន្ថែមទៀត។ ឯកឧត្តម វ៉ាត់ ចំរើន បានស្នើសុំយ៉ាងទទូចដល់បណ្ដាគ្រឹះស្ថានអប់រំទាំងអស់ថា «សូមមេត្ដាព្យាយាម ក្នុងការបង្កើននូវកម្មវិធីអប់រំកាយ និងកីឡា ជាពិសេសត្រូវយកចិត្តទុកដាក់ក្នុងការបន្ថែមនូវកម្មវិធីកីឡាក្រៅម៉ោងសិក្សាជូនដល់សិស្ស-និស្សិត ដែលជាថ្នាលនៃអនាគតជម្រើសជាតិកម្ពុជា។ ក្រសួងតែងតែធ្វើទំនើបកម្មជានិច្ច ក្នុងការរៀបចំកម្មវិធីប្រកួតកីឡា និងអភិវឌ្ឍន៍បច្ចេកទេសកីឡា ដើម្បីប្រែក្លាយឲ្យកីឡាជាតិរបស់យើង ក្លាយទៅជាកត្ដាដ៏សំខាន់មួយក្នុងការអប់រំដែលមិនអាចខ្វះបាន»។ សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤ គឺមាន…

  • ក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ីរំពឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ DAVIS CUP ទាក់ទាញអ្នកចូលទស្សនាបានច្រើន

    ក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ីរំពឹងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ DAVIS CUP ទាក់ទាញអ្នកចូលទស្សនាបានច្រើន

    (ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់អាស៊ី ទទួលបន្ទុកបណ្តុះបណ្តាលអភិវឌ្ឍកីឡាវាយកូនបាល់យុវជន និងគ្រូបង្វឹក បានចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ី នៅប្រទេសសាធារណរដ្ឋកាហ្សាក់ស្ថាន ដែលកិច្ចប្រជុំនោះមានក្រុមប្រឹក្សាភិបាលកីឡាវាយកូនបាល់អាស៊ី ១៤រូបចូលរួម ។ លោក ទេព រិទ្ធីវិទ្ធ អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់អាស៊ី បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ លោក បានបង្ហាញរបាយការណ៍អំពីផែនការប្រកួតរយៈពេល៤ខែ ដោយចាប់ផ្តើមពីខែមករា ឆ្នាំ២០២៤ និងលើកទិសដៅរៀបចំការប្រកួតបន្តបន្ទាប់ទៀត ដែលជាការអភិវឌ្ឍកីឡាវាយកូនបាល់។ ក្រៅពីបង្ហាញរបាយការណ៍ លោកក្នុងនាមជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតកីឡាវាយកូនបាល់ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ កម្រិតពិភព ជាលើកដំបូង បានធ្វើសេចក្តីរាយការណ៍ទៅកាន់ក្រុមប្រឹក្សាកីឡាវាយកូនបាល់ទាំង១៤ដែលបានចូលរួម។ លោក អះអាងថា តាមរយៈការបង្ហាញពីផែនការត្រៀមទទួលធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកនេះ ក្រុមប្រឹក្សាកីឡាវាយកូនបាល់អាស៊ីទាំងអស់បានសំដែងនូវការចូលរួមអបអរសាទរយ៉ាងខ្លាំង ដោយពួកគេបានកោតសើរកម្ពុជាថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំមានលទ្ធភាពទទួលធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍DAVIS CUP កម្រិតពិភពលោក។ ទាំងអស់នេះ ដោយសារតែជោគជ័យនៃការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម កាលពីឆ្នាំ២០២៣កន្លងមក ទើបគេដាក់សេចក្តីទុកចិត្តនិងមានទំនុកខ្ពចិត្តខ្ពស់ថា កម្ពុជា នឹងរៀបចំព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែ កក្តដា ឆ្នាំ២០២៤ មាន៨ប្រទេសចូលរួម…

  • គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់សូមចូលរួមផ្សព្វផ្សាយឱ្យសកម្មពីព្រឹត្តិការណ៍ប្រកួតជាឧត្តមប្រយោជន៍ដល់ការអប់រំ និងសង្គម

    គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់សូមចូលរួមផ្សព្វផ្សាយឱ្យសកម្មពីព្រឹត្តិការណ៍ប្រកួតជាឧត្តមប្រយោជន៍ដល់ការអប់រំ និងសង្គម

    (ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា បានអំពាវនាវដល់គ្រឹះស្ថានឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសទាំងអស់ ពិសេស លោកគ្រូអ្នកគ្រូ និងគណៈគ្រប់គ្រង និងគណៈកម្មការបច្ចេកទេសទាំងអស់ សូមយកឱកាសនេះធ្វើជាមធ្យោបាយមួយពង្រឹងនូវសមត្ថភាព និងវិន័យ ពិសេស រួមគ្នាផ្សព្វផ្សាយអំពីអ្វីដែលកំពុងធ្វើ។ ព្រោះការផ្សព្វផ្សាយអំពីរូបភាពវិជ្ជមានចាប់តាំងពីដំណើរការប្រកួតរហូតបញ្ចប់ការប្រកួតវាបានផ្តល់ឧត្តមប្រយោជន៍ដល់ការអប់រំ ដល់ការរៀនសូត្រ និងផ្តល់ប្រយោជន៍ដល់សង្គម ។ ការថ្លែងលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មការគ្រប់ផ្នែកជាមួយប្រតិភូកីឡា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២៤។ ឯកឧត្តម វ៉ាត់ ចំរើន បានគូសបញ្ជាក់ទៀតថា វិន័យ គឺការគោរពគ្នាទៅវិញទៅមក គោរពពេលវេលា បទបញ្ជា និងការគោរពខ្លួនឯង។ ដើម្បីឱ្យដំណើរការប្រកួតឱ្យបានរលូន ហើយមានកិត្តិយសទាំងអស់គ្នា គឺត្រូវការថែរក្សាឱ្យបាននូវវិន័យ។ ប្រសិនបើយើងធ្លាប់ចេញទៅប្រកួតហ្គេម នៅក្រៅប្រទេស គឺយើងនឹងដឹងអំពីសារៈសំខាន់នៃការគោរពវិន័យនេះ វាចាំបាច់ប៉ុណ្ណា ដោយចំណុចសំខាន់ទី១នៃវិន័យនេះ គឺការពាក់បណ្ណសម្គាល់ខ្លួន ដែលបង្ហាញអំពីការចូលរួមប្រកួត ឬជាអ្នកបម្រើការ ក្នុងហ្គេមនីមួយៗ។ ក្រៅពីអត្តសញ្ញាណនៃហ្គេម ក៏ការពាក់បណ្ណសម្គាល់ខ្លួនមានសារៈសំខាន់សម្រាប់ផ្នែកសន្តិសុខសណ្តាប់ធ្នាប់ផងដែរ។ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន…

  • ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រណែនាំសិក្ខាកាមគ្រូបង្វឹកទាំងអស់ផ្តើមអនុវត្តអ្វីដែលបានរៀនសូត្រចែករំលែកតាមសាលារៀន

    ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រណែនាំសិក្ខាកាមគ្រូបង្វឹកទាំងអស់ផ្តើមអនុវត្តអ្វីដែលបានរៀនសូត្រចែករំលែកតាមសាលារៀន

    (ខេត្តកណ្តាល)៖ ឯកឧត្តម បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានណែនាំឱ្យសិក្ខាកាមដែលជាគ្រូបង្វឹកនិងគ្រូអប់រំកាយទាំងអស់ ដែលទទួលបានការបណ្តុះបណ្តាលពីវគ្គគ្រូបង្វឹក និងអាជ្ញាកណ្តាកីឡាទាញព្រ័ត្រថ្នាក់ជាតិ លើកទី២ នាំយកចំណេះជំនាញទៅអនុវត្តចែករំលែកដល់យុវជនជាសិស្សានសិស្សនៅតាមសាលារៀន ដើម្បីជាការអភិវឌ្ឍនិងពង្រឹងសក្កានុពលកីឡាទាញព្រ័ត្រកម្ពុជា។ ការលើកឡើងរបស់ប្រធានសហព័ន្ធបានធ្វើឡើងនៅក្នុងកម្មវិធីបិទវគ្គបណ្តុះបណ្តាលកីឡាទាញព្រ័ត្រថ្នាក់ជាតិលើកទី២ នាល្ងាច ថ្ងៃទី១៧ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្តាល ។ ឯកឧត្តម បានគូសបញ្ជាក់ថា ចំណេះជំនាញកីឡាទាញព្រ័ត្រ ដែលបានបណ្តុះបណ្តាលនៅវគ្គនេះ ពិតជាបានផ្តល់ជូនពុទ្ធិច្រើនណាស់ សម្រាប់ជំនាញគ្រូបង្វឹក ជំនាញអាជ្ញាកណ្តាល និង ជំនាញរៀបចំគ្រប់គ្រងការប្រកួត។ ដូច្នោះហើយ ការចែករំលែកបន្តគ្នាពីគ្រូៗវានឹងពង្រីកបាននូវធនធានមនុស្សជាច្រើន ដែលជំរុញឱ្យកីឡាទាញព្រ័ត្រនៅកម្ពុជាមានសក្កានុពល និងមានប្រជាប្រិយភាពដូចកីឡាសក្កានុពលផ្សេងៗដែរ។ ឯកឧត្តម ប្រធាន សហព័ន្ធ ក៏បង្ហាញនូវការតាំងចិត្តខ្ពស់ក្នុងការនាំយកកីឡាទាញព្រ័ត្រចូលរួមនៅក្នុងជើងឯកអាស៊ីអាគ្នេយ៏ ហើយ ក៏នឹងត្រៀមខ្លួនក្នុងការបណ្តុះធនធានយុវជន ដែលជាការត្រៀមខ្លួនមួយ សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៩ ប្រសិនបើកីឡាទាញព្រ័ត្រត្រូវបានបញ្ចូល។ លោក សូ ឆាត អគ្គលេខាធិការ សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី បានវាយតម្លៃថា វគ្គបណ្តុះបណ្តាលនេះ មេរៀនទាំងអស់ សុទ្ធសឹងជាមូលរដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍកីឡាទាញព្រ័ត្រឈានទៅរកសក្កានុពល ។ ព្រោះថា នៅក្នុងមេរៀនដែលពួកយើងបានចែករំលែកទៅកាន់គ្រូៗដែលជាសិក្ខាកាម គឺជាមេរៀន នៅក្នុងផែនការអភិវឌ្ឍរបស់សហព័ន្ធកីឡាទាញព្រ័ត្រអាស៊ី ។…

  • នាយកបច្ចេកទេសម៉ាឡេស៊ី មកពិនិត្យមើលការត្រៀមធ្វើម្ចាស់ផ្ទះកម្ពុជាការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា

    នាយកបច្ចេកទេសម៉ាឡេស៊ី មកពិនិត្យមើលការត្រៀមធ្វើម្ចាស់ផ្ទះកម្ពុជាការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជា

    (ភ្នំពេញ)៖ លោក George TAN នាយកបច្ចេកទេសអន្តរជាតិ ដែលជាជនជាតិម៉ាឡេស៊ីបានអញ្ជើញចុះមកត្រួតពិនិត្យមើលបច្ចេកទេសទីលានប្រកួត និងការហ្វឹកហាត់របស់អត្តពលិកមានពិការភាពកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉ារ៉ាប៊ូលីងជើងឯកកម្ពុជាលក្ខណៈបើកទូលាយ ឆ្នាំ២០២៤ (Cambodia Open Para Bowling Championships 2024)ដែលគ្រោងរៀបចំពីថ្ងៃទី២១-២៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីលានប្រូប៊ូលស្ព័រ នៃខាលែនឌែលម៉ល (Probowl Bowling Centre, Khalande Mall) ស្ថិតនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ លោក ឆាយ កៀក អគ្គលេខាធិការ សហព័ន្ធកីឡាប៊ូលីងកម្ពុជា បានគូសបញ្ជាក់ នៅក្នុងឱកាសដែលនាយកបច្ចេកទេសចុះជួបសំណេះសំណាល និងត្រួតពិនិត្យបច្ចេកទេស កាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ថា លោក George TAN បានអញ្ជើញមកកម្ពុជា ២-៣ដងហើយ រួមទាំងលើកនេះ ដោយលោកបានពិនិត្យមើលទីលានប្រកួតផង និងការអភិវឌ្ឍកីឡាករ-កីឡាការិនីមានពិការភាពកម្ពុជាផង។ លោកថា នាយកបច្ចេកទេសអន្តរជាតិ លោក George TAN បានបង្ហាញពីការភ្ញាក់ផ្អើលចំពោះអត្តពលិកកម្ពុជាប្រមាណ២០នាក់ ដែលទើបនឹងចាប់ផ្តើមហ្វឹកហាត់បានរយៈពេល២ខែកន្លងមកនេះ មានលក្ខណៈល្អប្រសើរច្រើន ដើម្បីជំរុញការរៀបចំឱ្យស្របតាមស្ដង់ដា…

  • សមាគមបាល់ទាត់វិទ្យាល័យឬស្សីកែវ គ្រងជើងឯក ការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញ

    សមាគមបាល់ទាត់វិទ្យាល័យឬស្សីកែវ គ្រងជើងឯក ការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញ

    (ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទាត់យុវជនក្រោមអាយុ ១៨ឆ្នាំជ្រើសរើសជើងឯករាជធានីភ្នំពេញ ដែលដំណើរការប្រកួតអស់រយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៤ បានបញ្ចប់ការប្រកួតហើយ ដោយសមាគមកីឡាបាល់ទាត់វិទ្យាល័យឬស្សីកែវ ដណ្តើមបានជ័យលាភីលេខ១ គ្រងដំណែងជើងឯករាជធានីភ្នំពេញប្រចាំឆ្នាំ២០២៤ ដោយយកឈ្នះសមាគមវិទ្យាល័យជាស៊ីមសាមគ្គីនៅវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃទី១៧ ខែ ឧសភា នៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក។ លោក ស្រេង សេង ប្រធានការិយាល័យកីឡានៃមន្ទីរអបរំយុវជននិងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ការប្រកួតនេះមានរយៈពេល៧ថ្ងៃ ដោយមានសមាគមវិទ្យាល័យចូលរួមចំនួនមានដូចជា ក្រុមវិទ្យាល័យ ឫស្សីកែវ វិទ្យាល័យជាស៊ីមសាមគ្គី, ទ្យាល័យជាស៊ីមជ្រោយចង្វារ និងវិទ្យាល័យសុវណ្ណភូមិសាខាស្ទឹងមានជ័យ។ហើយការប្រកួតនេះ បានរៀបចំឡើងដោយមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញ ដើម្បីចំរាញ់ជ្រើសរើសយុវជនឆ្នើមវិទ្យាល័យត្រៀមជើងឯកទូទាំងប្រទេសដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡានាពេលខាងមុខ។ លោក អ៊ុក ចន្ថា អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានលើកឡើងថា ការហាត់ និងលេងកីឡា ជាកត្តាចាំបាច់ ដែលនាំមកនូវការស្គាល់ យល់គ្នា និងស្រឡាញ់ចូលចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យសង្គមជាតិយើងមានការឯកភាព និងសាមគ្គីភាពដ៏រឹងមាំ ក្នុងការកសាង និងការពារជាតិយើងចាប់ពីយុវជនតទៅ។ ជាមួយគ្នានេះ ក៏ដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡា ស្របតាមមុំមួយនៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលកំពុងឈានឆ្ពោះទៅរកកម្រិតមួយឱ្យស្រប និងការវិវត្តន៍ និងរីកចម្រើនរបស់ប្រទេសជាតិ។ ទន្ទឹមគ្នានេះដែរ…

  • ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីឲ្យទិវាម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ឈានដល់កម្រិតស្តង់ដា

    ឯកឧត្តម វ៉ាត់ ចំរើន ជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ ចូលរួមដើម្បីឲ្យទិវាម៉ារ៉ាតុងអន្តរជាតិ ភ្នំពេញ ឈានដល់កម្រិតស្តង់ដា

    ភ្នំពេញ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួម ដើម្បីឲ្យទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ និងដើម្បីចូលរួមអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ និងស្វែងរកថវិកាជួយផ្នែកសប្បុរសធម៌ ឈានដល់កម្រិតស្តង់ដា។ ការថ្លែងបែបនេះធ្វើក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការគណកម្មការជាតិអូឡាំពិកកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា ដើម្បីទិវារត់មួយនេះ ឈានដល់ស្តង់ដា ទី១-គឺចរាចរត្រូវបិទ ត្រូវមានពេទ្យ ដើម្បីផ្តល់ទំនុកចិត្ត និងសុវត្តិភាពជូនអ្នករត់ ទី២- បញ្ហាអនាម័យ បរិស្ថាន ។ល។ ធ្វើរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង ឲ្យមានលក្ខណៈល្អប្រសើរ ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីជំរុញឲ្យ ២១គីឡូម៉ែត្រ ប្រែក្លាយទៅជា ម៉ារ៉ាតុង (Full Marathon) ៤២គីឡូម៉ែត្រ នាថ្ងៃខាងមុខ។ អគ្គលេខាធិការ NOCC រូបនេះ គោលបំណងធំ របស់ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ និងទិវារត់ប្រណាំងអន្តរជាតិធំៗនៅកម្ពុជា គឺ- ប្រមូលថវិការួមចំណែកជួយដល់ផ្នែកសប្បុរសធម៌ ។ លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិ…

  • កីឡាការិនីល្បុក្កតោ ខៀវ ចិន្តា រ័ត្ន ចាត់ទុកវត្តមានក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាឱកាសស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួន

    កីឡាការិនីល្បុក្កតោ ខៀវ ចិន្តា រ័ត្ន ចាត់ទុកវត្តមានក្នុងការប្រកួតគុនចម្រុះជើងឯកអាស៊ីដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ជាឱកាសស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួន

    ភ្នំពេញ៖ កីឡាការិនីល្បុក្កតោ ខៀវ ចិន្តារ័ត្ន នឹងត្រូវបង្ហាញវត្តមានជាលើកដំបូងជាលើកដំបូង ក្នុងព្រឹត្តិការណ៍ ការប្រកួតកីឡាគុនចម្រុះជើងឯកអាស៊ី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ លើកទី២ នៅខែ កក្តដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការបង្ហាញវត្តមានលើកដំបូងក្នុងព្រឹត្តិការណ៍ប្រកួតគុនចម្រុះជើងឯកអាស៊ី ក្នុងនាមជាម្ចាស់ផ្ទះ ខៀវ ចន្តារ័ត្ន បានអះអាងថា នាងបានត្រៀមខ្លួនបានយ៉ាងល្អប្រសើរ ទាំងកម្លាំងកាយ និងបច្ចេកទេស ហើយ កំពុងតែសម្រុកហ្វឹកហាត់យ៉ាងខ្លាំងជាមួយគ្រូបង្វឹក។ នាងបានលើកឡើងថា សម្រាប់ការប្រកួតគុនចម្រុះនេះវាជាលើកដំបូងរបស់នាង ខណៈដែលកន្លងមកនាងធ្លាប់តែប្រកួតជាកីឡាល្បុក្កតោប៉ុណ្ណោះ ។ ប៉ុន្តែទោះជាបែបនោះក្តី នាងមិនមានក្តីបារម្ភនោះឡើយចំពោះការប្រកួត ដ្បិតកន្លងមកនាងក៏ធ្លាប់ហ្វឹកហាត់ប្រភេទកីឡាផ្សេងៗ និងតាមដានយ៉ាងយកចិត្តទុកដាក់លើកីឡាគុនចម្រុះនេះផងដែរ។ខៀវ ចិន្តារ័ត្ន បានគូសបញ្ជាក់ថា ដើមចមដែលជំរុញឱ្យរូបនាងជាកីឡាការិនីល្បុក្កតោ ហុកចូលប្រឡុកក្នុងការប្រជែងគុនចម្រុះ ដោយសារតែនាងចង់ស្វែងរកស្នាដៃថ្មីៗសម្រាប់ខ្លួនដែលជាអ្នកចូលចិត្តប្រកួតប្រជែងលើវិស័យក្បាច់គុន។ នាង អះអាងថា ការបង្ហាញវត្តមានលើកដំបូងក្នុងវិស័យក្បាច់គុនចម្រុះនេះ គឺជាឱកាសត្រួសត្រាយផ្លូវសម្រាប់រូបនាងដើរលើវិថីគុនចម្រុះ ដែលខ្លួនបានប៉ងជាយូមកហើយ ខណៈដែលការប្រកួតលើប្រភេទទម្ងន់៤៥គីឡូក្រាម នាងមានគោលដៅក្រសោបឱ្យបានមេដាយមាសជូនជាតិ។ គួរឱ្យដឹងដែរថា កីឡាការិនី ខៀវ ចិន្តារ័ត្ន បានចូលប្រឡុកក្នុងវិស័យកីឡាគុនល្បុក្កតោកាលពីដើមឆ្នាំ២០១៣ ហើយឆ្នាំ២០១៣ ដណ្តើមបានមេដាយមាសចំនួន៣គ្រឿង និងឆ្នាំ២០១៤ ដណ្តើមបានមេដាយមាសចំនួន៤គ្រឿង ក្នុងការប្រកួតកីឡាល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិ ខណៈការប្រជែងនៅក្រៅប្រទេសដូជានៅប្រទេសកូរ៉េ នាងក៏ធ្លាប់ប្រជែងដណ្តើមបានមេដាយផងដែរ…

  • ខេត្តកណ្តាលដាក់៥ប្រភេទកីឡា ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯក ខេត្តកណ្តាល

    ខេត្តកណ្តាលដាក់៥ប្រភេទកីឡា ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជើងឯក ខេត្តកណ្តាល

    (ភ្នំពេញ)៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលបានប្រកាសពីការរៀបចំការ ប្រកួត កីឡាសិស្សមធ្យមសិក្សា ជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣ -២០២៤ រយៈពេល៧ថ្ងៃ ពីថ្ងៃទី១៧-២៣ ខែឧសភា ២០២៤ នៅក្រុងតាខ្មៅ ដោយ ធ្វើការ ប្រ កួតលើ៥ប្រភេទកីឡា។ នេះបើយោងតាមការបញ្ជាក់ ពីលោក ពៅ វណ្ណា ប្រធាន ការិយា ល័យ កីឡា នៃមន្ទីរអប់រំ យុវជននិងកីឡាខេត្តកណ្តាល បញ្ជាក់ ក្រោយ បញ្ចប់ ការចាប់ ឆ្នោតនាព្រឹកនេះ ។ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡាបានបញ្ជាក់ថា ការប្រកួតកីឡា សិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៣-២០២៤ គឺជាការប្រកួតមួយដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៥ សម្រាប់ ត្រៀម ចូលរួមការប្រកួតកីឡាសិស្សសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទំាងប្រទេស នាពេលខាងមុខ។លោកបានបន្តថា ព្រឹត្តិការណ៍នេះចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២ យើងដាក់ឱ្យប្រកួតនូវកីឡាចំនួន៥ប្រភេទ…