Category: កីឡា

  • តស់ ចូលរួមទាំងអស់គ្នា ជិះពីភ្នំពេញ សៀមរាប ដើម្បីជួយដល់កុមារ

    តស់ ចូលរួមទាំងអស់គ្នា ជិះពីភ្នំពេញ សៀមរាប ដើម្បីជួយដល់កុមារ

    ភ្នំពេញ៖ សហព័ន្ធមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត ក្រុងទាំងអស់មេត្តាជ្រាបថា សហព័ន្ធនឹងរៀបចំព្រឹត្តិការណ៍ព្រឹត្តិការណ៍ ជិះកង់ដើម្បីកុមារកម្ពុជា ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ដោយជិះចេញដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប លើចម្ងាយផ្លូវ៣១០គីឡូម៉ែត្រ។ សហព័ន្ធមានគោលបំណង រៀបចំព្រឹត្តិការណ៍នេះឡើង ដើម្បីកៀរគរជាសម្ភារ និងថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងបំផុសចលនាដល់ ក្រុមកី ឡាករ-កីឡាការិនីជិះកង់ទៅកាន់ខេត្តសៀមរាប។ ផុតកំណត់ ឈប់ ទទួល ពាក្យ ចុះឈ្មោះ នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៥:០០រសៀល។ សេចក្តីដូចបានគោរពជម្រាបដំណឹងនេះ សូមឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា លោក លោកស្រី អ្នកនាង កញ្ញា ប្រធានក្លឹប សមាគម រាជធានី ខេត្ត…

  • សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្ររយៈពេល៣ឆ្នាំបន្តទៀតពី M-150

    សហភាពសហព័ន្ធយុវជនកម្ពុជាទទួលបានការឧបត្ថម្ភគាំទ្ររយៈពេល៣ឆ្នាំបន្តទៀតពី M-150

    ភ្នំពេញ :សហភាពសហព័ន្ធយុវជនកម្ពុជា និងភេសជ្ជៈ ប៉ូវកម្លាំង M-150 បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហការឧបត្ថម្ភ គាំទ្រព្រឹត្តការណ៍ប្រកួតបាល់ទាត់ពានរង្វាន់ Soccer League សម្រាប់រយៈពេលបីឆ្នាំ ២០២៤ – ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ខៀវ ភារិទ្ធ រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត បាល់ទាត់ពានរង្វាន់ Soccer League និងលោក សុខ ចេមី នាយកគ្រប់គ្រងក្រុមហ៊ុនអេច អេស ស៊ី ត្រេឌីង ដែលជាក្រុមហ៊ុននាំចូលភេសជ្ជៈប៉ូវកម្លាំងM-150។ ក្នុងឳកាសនេះ លោក សុខ ចេមី បានមានប្រសាសន៍ថា ក្រុមហ៊ុនអេច អេស ស៊ី និង ភេសជ្ជៈប៉ូវកម្លាំង M-150 ពិតជាមានសេចក្តីរីករាយណាស់បានឧបត្ថម្ភដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់Soccer League លើកទី៧ ជាថ្មីម្តងទៀត ដែលមាន រយៈពេល៣ឆ្នាំ ២០២៤ – ២០២៦ ។សកម្មភាពនេះដើម្បីរួមចំណែកជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជារដ្ឋាភិបាលក្នុងការគាំទ្រវិស័យកីឡានៅប្រទេសកម្ពុជាឳ្យកាន់តែមានភាពរីកចម្រើនជាបន្តបន្ទាប់។ ទស្សនៈវិស័យរបស់ក្រុមហ៊ុនអេច…

  • អារ៉ាប់រួម៖ អបអរសាទរកីឡាករជម្រើសជាតិជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលដណ្តើមបានមេដាយសំរឹទ្ធបីគ្រឿង

    អារ៉ាប់រួម៖ អបអរសាទរកីឡាករជម្រើសជាតិជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលដណ្តើមបានមេដាយសំរឹទ្ធបីគ្រឿង

    ភ្នំពេញ: អារ៉ាប់រួមបានអបអរសាទរ កីឡាករជម្រើសជាតិជឺជិតស៊ូកម្ពុជា គង់ម៉ូណា មិថុរ៉ា ដែលជាអត្តពលិកក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយសំរឹទ្ធបីគ្រឿង លើប្រភេទវិញ្ញាសាសម្តែងគូបុរស ពីការប្រកួតកីឡាជឺជិតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៨ ឆ្នាំ២០២៤ (2024 JuJitsu Asian Championship) នៅទីក្រុង Abu Dhabi ប្រទេសរ៉ាប់រួម។សូមជម្រាបជូនថា កីឡាករ កីឡាការិនីជម្រើសជាតិជឺជិតស៊ូកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធសរុបចំនួន ០៥គ្រឿង ពីព្រឹត្តិការណ៍នេះ៖១. កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO MEN២. កីឡាករ ទូច ពីរកក្កដា និង គង់ម៉ូណា មិថុរ៉ា វិញ្ញាសា ADULTS JU-JITSU DUO OPEN៣. កីឡាករ ទូច ពីរកក្កដា និងកីឡាការិនី ហេង ស៊ីវហ៊ាង វិញ្ញាសា ADULTS JU-JITSU…

  • ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមមេដាយមាស១ និងប្រាក់២គ្រឿងទៀត ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមមេដាយមាស១ និងប្រាក់២គ្រឿងទៀត ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    អបអរសាទរ !!! កីឡាករ ម៉ូស្តា មីន ឈ្នះមេដាយមាស១ កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយប្រាក់១ និងទៀត សាលេះ ដណ្តើមបានមេដាយប្រាក់ ១គ្រឿងទៀត លើវិញ្ញាសា Novice Runabout 1100 Stock បន្ទាប់ពីកីឡាករ សាលី ហ្វីលីន និងកៃវ៉ាន់ ស៊ីដែន ឈ្នះមេដាយមាសម្នាក់មួយគ្រឿងកាលពីម្សិលមិញ ពីព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អូម៉ើត ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR ជុំទី២ ឆ្នាំ២០២៤ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បញ្ជូនកីឡាករសរុប៧នាក់ចូលរួម និងទទួលបានការឧបត្ថម្ភពីលោក Henry Knauf ប្រធានក្លឹប Flamingo…

  • ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាសពីគ្រឿង ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា ឈ្នះមេដាយមាសពីគ្រឿង ពីព្រឹត្តការណ៍កម្រិតពិភពលោក នៅថៃ

    អបអរសាទរ !!! កីឡាករ សាលី ហ្វីលីន ឈ្នះមេដាយមាសលើវិញ្ញាសា Expert Runabout 1100 Super Stock និងកៃវ៉ាន់ ស៊ីដែន ទទួលបានមេដាយមាស លើវិញ្ញាសា Novice Ski Stock ពីព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃ ដែលដឹកនាំដោយវីរ:កីឡាករ សាលី អូម៉ើត ។ ចាន់ វិចិត្រ

  • សហព័ន្ធប្រដាល់គុនខ្មែរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

    សហព័ន្ធប្រដាល់គុនខ្មែរ និងសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ រៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់សប្បុរសធម៌ជួយមន្ទីរពេទ្យគន្ធបុប្ផា

    ភ្នំពេញ ៖ ក្រោយការប្រកួតបាល់ទាត់ជាលក្ខណៈមិត្តភាពសប្បុរសធម៌ដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្រោមការដឹកនាំដោយផ្ទាល់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា បានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការគាំទ្រយ៉ាងផុលផុសពីមហាជន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ និងលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ (Tiffy Army FC) បានរៀបចំអាហារសាមគ្គីជូនក្រុមបាល់ទាត់គុនខ្មែរអលស្តារ និងក្រុមតារាកម្ពុជាកាលពីល្ងាចថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ។ក្នុងឱកាសនោះ ឯកឧត្ដម ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានសម្ដែងនូវក្តីសប្បាយរីករាយជាខ្លាំង ដែលការប្រកួតសប្បុរសធម៌កាលពីថ្ងៃទី១ ឧសភា ២០២៤ នេះមានការគាំទ្រច្រើនពីមហាជន និងមានការចូលរួមទស្សនារាប់ម៉ឺននាក់ ហើយថវិកាដែលប្រមូលបានគឺយកទៅជួយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់យកទៅសង្គ្រោះជីវិតកុមារកម្ពុជាបានរាប់ម៉ឺន រាប់លាននាក់បន្តទៀត និងជួយការងារសប្បុរសធម៌ផ្សេងទៀតផងដែរ ។ចំណែកលោក សុផាឆៃ វិរៈភុជុង ប្រធានសមាគមកីឡាបាល់ទាត់Tiffy Army FC បានថ្លែងថា លោករីករាយចំពោះការប្រកួតសប្បុរសធម៌ដែលដឹកនាំដោយផ្ទាល់ពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាក្រកម្ពុជា ។ នេះជាក្ដីស្រមៃរបស់លោកពីមុនមក គឺចង់ឲ្យមានការប្រកួតបែបសប្បុរសធម៌ទាំងនេះកើតឡើង ឥលូវនេះបានសម្រេចផងដែរ ។ ការប្រកួតនេះបានបណ្ដុះទឹកចិត្តដល់យុវជន និងប្រជាពលរដ្ឋឲ្យយល់ពីតម្លៃនៃជីវិត…

  • វីរៈ កីឡាករ សាលី អ៊ូម៉ើត ដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី២ នៅថៃ

    វីរៈ កីឡាករ សាលី អ៊ូម៉ើត ដឹកនាំក្រុមកីឡាករម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតម៉ូតូទឹក WATER JET PRO TOUR 2024 ជុំទី២ នៅថៃ

    (ភ្នំពេញ)៖ ក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ TOYOTA-WGP#1 WATER JET PRO TOUR 2024 ជុំទី២ ដឹកនាំដោយវីរៈ កីឡាករ សាលី អ៊ូម៉ើត ចាប់ផ្ដើមពីថ្ងៃទី០៣ ដល់ ទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅខេត្ត រ៉ាក់យ៉ង ប្រទេសថៃ ។ លោក ទីន ហូសេន គ្រូបង្វឹកបានឱ្យដឹងថា ក្រុមជម្រើសជាតិម៉ូតុទឹកកម្ពុជា បានទៅដល់ខេត្តរ៉ាក់យ៉ងហើយ ក្នុងនោះកីឡាករ សាលី អ៊ូម៉ើត ត្រូវប្រកួតលើវិញ្ញាសា Pro-Am Runabout 1100 Open កីឡាករ មីន មូស្តាន ប្រកួតលើ៣វិញ្ញាសា Pro- Am Ski Grand Prix , Expert Ski Modifies និងវិញ្ញាសាទី៣ Amateur Ski 1100 4…

  • នាយកវិទ្យាស្ថានខេមអេដ គាំទ្រលក្ខណ្ឌក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឱ្យកីឡាអាជីពចូលរួមប្រកួតក្នុងកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    នាយកវិទ្យាស្ថានខេមអេដ គាំទ្រលក្ខណ្ឌក្រសួងអប់រំយុវជននិងកីឡាមិនអនុញ្ញាតឱ្យកីឡាអាជីពចូលរួមប្រកួតក្នុងកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ

    (ភ្នំពេញ)៖ លោក ខេ ស៊ីបាណេត នាយកវិទ្យាស្ថានខេមអេដ ដែលជាគ្រឹះស្ថានឧត្តមសិក្សាត្រៀមបញ្ជូនកីឡាករកីឡាការិនីជាសិស្សិតចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ ចាប់ដំណើរការជាផ្លូវការពីថ្ងៃទី១៨ដល់ថ្ងៃទី២៧ ខែ ឧសភា បានប្រកាសគាំទ្រទាំងស្រុងលើចំណាត់ការរបស់ក្រសួងអប់រំយុវជននិងកីឡា ដែលមិនអនុញ្ញាតកីឡាអាជីព និងសមាសភាពកីឡាករកីឡាការិនីជានិស្សិតដែលគ្មានប្រភពច្បាស់លាស់ចូលរួមក្នុងការប្រកួតកីឡាឧត្តមសិក្សានិងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ។ លោកថា កាលណាការប្រកួតកីឡាឧត្តមសិក្សាមានកីឡាករកីឡាការិនីអាជីពចូលរួមប្រកួតប្រជែងជាមួយកីឡាករកីឡាការិនីជានិស្សិតដែលជាអ្នកកីឡាមិនមែនអាជីពនោះ ការប្រកួតប្រជែងមិនមានភាពសុក្រិតយុត្តិធម៌ឡើយ ហើយ ថែមទាំងធ្វើឱ្យនិស្សិតបាក់ទឹកចិត្តលែងចូលរួមប្រកួតប្រជែងសម្រាប់ការប្រកួតក្រោយៗទៀត។ នាយកវិទ្យាស្ថាន ខាងលើ បានគូសបញ្ជាក់ទៀតថា ការកំណត់លក្ខណ្ឌថ្មីរបស់ក្រសួងអប់រំយុវជន និងកីឡា ដែលមិនអនុញ្ញាតកីឡាករអាជីពចូលរួម ក្នុងការប្រកួតឧត្តមសិក្សានាពេលខាងមុខនេះ វានឹងជួយជំរុញលើកទឹកចិត្តឱ្យតាមបណ្តាសកលវិទ្យាល័យ និងវិទ្យាស្ថានដែលជាគ្រឹះស្ថានសិក្សាដាក់ពាក្យចូលរួមប្រកួតកាន់តែច្រើន ជាផ្នែកមួយបំផុសធ្វើឱ្យកីឡាក្នុងក្របខ័ណ្ឌនិស្សិតផុសផុលនិងអភិវឌ្ឍដូចបណ្តាលប្រទេសនៅក្នុងតំបន់ដែរ។ លោក ខេ ស៊ីបាណេត នាយកវិទ្យាខេមអេដ ដែលជាអ្នកសកម្មក្នុងការបញ្ជូននិស្សិតឱ្យចូលរួមការប្រកួតកីឡាឧត្តមសិក្សា បានគូសបញ្ជាក់បន្ថែមទៀតថា កីឡាគឺជាផ្នែកមួយដ៏សំខាន់ក្នុងការអប់រំ កីឡាបានបង្រៀនឱ្យនិស្សិតមានការប្រកួតប្រជែង មានបទពិសោធន៍ចេះធ្វើការជាក្រុម និងជួយឱ្យនិស្សិតចេះវាយតម្លៃអំពីខ្លួនឯង ដើម្បីឈានទៅជោគជ័នាពេលអនាគត។ ជាមួយគ្នានេះ លោក ខេ ស៊ី បាណេត បានអំពាវនាវឱ្យសកលវិទ្យាល័យ និងវិទ្យាស្ថានដាក់ពាក្យចូលរួមក្នុងការប្រកួតកីឡាឧត្តមសក្សានិងមធ្យមសិក្សាបច្ចេកទេសជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ដែលរៀបចំដោយក្រសួងអប់រំយុវជននិងកីឡាឱ្យបានច្រើន ដើម្បីផ្តល់ឱកាសឱ្យនិស្សិតបានចូលរួមប្រកួតប្រែងបញ្ចេញនូវសមត្ថភាពដែលជាឧបនិស្ស័យកីឡាដែលខ្លួនចូលចិត្ត។ គួរឱ្យដឹងដែរថា វិទ្យាស្ថានខេមអេដជាវិទ្យាស្ថានមួយដែលបង្កើតកីឡាបាល់ទាត់បាល់បោះជាស្រ្តីមុនគេ និងបច្ចុប្បន្នមានបណ្តុះមានកីឡាករកីឡាការិនីជានិស្សិតមានចំនួនជាង ១៥០នាក់ ៕ រូបភាព ៖ ជីម ភារ៉ាអត្ថបទ៖…

  • ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង

    ក្លឹបប៊ីយ៉ា Lux98 ប្រកាសរៀបចំការប្រកួតពានរង្វាន់នារីជាលើកដំបូង

    ភ្នំពេញ៖ ក្លឹបប៊ីយ៉ា Lux98 (Lux98 Billiards) ដែលមានទីតាំងស្ថិតនៅផ្លូវ៦១២ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ១ រាជធានីភ្នំពេញ បានប្រកាសពីការរៀបចំ ការ ប្រកួត កីឡាប៊ីយ៉ានារីលើវិញ្ញាសា POOL 9-BALL ពានរង្វាន់ Lux98 (LUX98-POOL 9-BALL Women 2024) ជាលើកដំបូង ដែលគ្រោងនឹងបើកដំណើរការប្រកួត នាថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤។ កញ្ញា ហេង ចាង ប្រធានក្លឹបប៊ីយ៉ា Lux98 បានគូសបញ្ជាក់ថា នេះជាព្រឹត្តិការណ៍ ពិសេស មួយ ដែលជាការប្រកួតប៊ីយ៉ានារីដំបូងគេនៅម្ពុជាធ្វើឡើងនៅក្លឹប Lux98 Billiards ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យមានការចូលរួម និងការយល់ដឹងពី តួនាទីរបស់ស្ត្រី ក្នុងវិស័យកីឡា ក៏ដូចជាមានឆន្ទៈដ៏មោះមុត ក្នុងការរួមចំណែកអភិវឌ្ឍ វិស័យ កីឡាប៊ីយ៉ាជាមួយសហព័ន្ធកីឡាប៊ីយ៉ាកម្ពុជាឱ្យកាន់តែរីកចម្រើនផងដែរ។ ប្រធានក្លឹបរូបនេះបន្ថែមថា ព្រឹត្តិការណ៍កីឡានេះត្រូវបានរៀបចំឡើងយ៉ាងពិសេស ដើម្បីជួយឱ្យកីឡាការិនីទទួលបានបទពិសោធន៍នៃបរិយាកាសការប្រកួត និង បង្កើត កន្លែងប្រកួតប្រជែងដ៏គួរឱ្យទាក់ទាញ។ ការប្រកួតនឹងបើកការចុះឈ្មោះសម្រាប់ អ្នកលេង…

  • សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

    សម្ដេចតេជោ ហ៊ុន សែន៖ បាល់ទាត់សបប្បុរសធម៌ បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា ការប្រកួតបាល់ទាត់សប្បុរសធម៌ នាល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានបង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នុងចំណោមជនរួមជាតិ។ តាមរយៈហ្វេសប៊ុកផ្ទាល់នាយប់ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា បាល់ទាត់សប្បុរសធម៌នៅស្តាតអូឡាំពិក បង្ហាញនូវសមិទ្ធផលសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍពិសេសបង្ហាញនូវស្មារតីសាមគ្គីភាពក្នងចំណោមជនរួមជាតិយើង។ សម្ដេចតេជោ បានថ្លែងអរគុណដល់ក្រុមបាល់ទាត់ទាំង៤ក្រុម ដែលចូលរួមប្រកួត សិល្បករ សិល្បការិនី អ្នកចូលរួមរៀបចំបំរើការងារទាំងអស់ ពិសេសសាលារាជធានីភ្នំពេញ កងកម្លាំងប្រដាប់គ្រប់ប្រភេទ និងអ្នកគាំទ្រដែលចូលរួមទស្សនាទាំងនៅពហុកីឡដ្ឋានទាំងមើលការផ្សាយផ្ទាល់។ ជាមួយគ្នានេះដែរ សម្ដេច ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជាថវិកាដែលគិតត្រឹមថ្ងៃទី១ ខែឧសភា ២០២៤ មានប្រាក់រៀល៦០៥,000,000រៀលជាដុល្លារ៤,៨៥០,០០០ដុល្លារ។ សរុបគិតជាប្រាក់ដុល្លារចំនួន(5,001,250)។ សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ជាថ្មីម្ដងទៀតថា ថវិកាត្រូវបានបែងចែកសម្រាប់មន្ទីរពេទ្យកុមារអង្គរ 500,000$ មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន 300,000$ គ្រួសារយុទ្ធជនពលី២០គ្រួសារ 200,000$ សរុប 1,000,000$។ សម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងទទួលបាន 4,001,250$ជាបណ្តោះអាសន្ន…